តើអ្វីជាសរណៈគមន៏?

What ias refuge%20article

យើងទាំងអស់គ្នាស្វែងរកនូវអត្ថន័យនៅក្នុងជីវិតរបស់យើង។មនុស្សខ្លះទៀតស្វែងរកអត្ថន័យជីវិតនេះនៅក្នុងអាជីពការងាររបស់គេ។ហើយមនុស្សមួយចំនួនទៀតនោះស្វែងរកអត្ថន័យជីវិតនេះដោយរត់តាមអោយទាន់នូវម៉ូតសំលៀកបំពាក់ទាន់សម័យហើយខ្លះទៀតនោះស្វែងរកវាដោយការធ្វើដំណើរកំសាន្តទៅទីឆ្ងាយៗ។ប៉ុន្តែនៅទីបញ្ចប់នោះអាជីពការងាររបស់គេនឹងចប់នៅត្រឹមការចូលនិវត្តហើយម៉ូតសំលៀកបំពាក់ក៏ផ្លាស់ប្តូរយ៉ាងរហ័សជាប្រចាំហើយដំណើរកំសាន្តក៏បញ្ចប់ទៅនៅក្នុងមួយប៉ព្រិចភ្នែកផងដែរ។ទាំងអស់នេះមិនផ្តល់អោយយើងនូវការពេញចិត្តនិងសេចក្តីសុខជាប់រហូតជាអចិន្រ្តៃនោះទេ។ដោយមានជម្រើសរាប់លានជម្រើសនោះ-សំភារៈនិយមនិងជំនឿផ្នែកផ្លូវចិត្ត-គឺអាចរកបាននៅក្នុងពិភពលោកសម័យទំនើបយើងនេះ។ដោយមានការភាន់ច្រឡំជាច្រើនអំពីថាតើត្រូវធ្វើអ្វីជាមួយជីវិតរបស់យើង៕

នៅក្នុងព្រះពុទ្ធសាសនាសរណៈគមន៏(សៈរៈណៈមានន័យថាទីពឹងទីរលឹកឬជាទីសក្ការៈ)គឺជាការតម្កល់នូវទិសដៅដ៏មានន័យនៅក្នុងជីវិតរបស់យើង។ទិសដៅនោះគឺជាការបដិបត្តិប្រព្រិត្តិធ្វើដើម្បីអោយយើងជម្នះនូវរាល់បញ្ហានិងកង្វះខាតនានារបស់យើងហើយនិងសម្រេចបាននូវសក្កដានុពលដ៏អស្ចារ្យរបស់យើងដើម្បីជួយដល់ខ្លួនយើងផ្ទាល់និងជួលដល់មនុស្សឯទៀត។សរណៈគមន៏ព្រះពុទ្ធសាសនាដើរតួនាទីជាទីសក្ការៈមួយ(ជាជម្រកសំរាប់ជ្រក)លើសពីការជៀសពីការធុញទ្រាន់ការអត់ឃ្លាននិងស្រ្តិះដែលមានលក្ខណៈបណ្តោះអាសន្ន។ហើយសរណៈគមន៏នេះវាមិនមែនជាការផ្លាស់ប្តូរអ្វីមួយផ្នែកខាងក្រៅខ្លួននោះទេ។ហើយយើងក៏មិនចាំបាច់ត្រូវស្លៀកពាក់ខោអាវពិសេសណាមួយឬក៏ត្រូវប្តូរម៉ូតសក់របស់យើងនោះដែរ។សរណៈនៅក្នុងព្រះពុទ្ធសាសនាគឺជាការផ្លាស់ប្តូរនូវសភាពនៃចិត្តរបស់យើង។នៅក្នុងអត្ថន័យនេះគឺមានន័យថាការស្វែងយល់អោយបានសុីជម្រៅរបស់យើងនូវអ្វីដែលផ្តល់អោយជីវិតនូវគោលដៅជាក់លាក់មួយហើយអ្វីទៅដែលនាំយើងទៅរកសុភមង្គលនៅក្នុងពេលបច្ចុប្បន្ននិងនៅក្នុងអនាគតកាល។សរុបសេចក្តីដោយខ្លីគឺសរណៈគមន៏នៅក្នុងព្រះពុទ្ធសាសនាការពារយើងពីសេចក្តីទុក្ខ៕

ជាធម្មតាអ្នកកាន់ព្រះពុទ្ធសាសនាប្រើប្រាសឃ្លានេះយ៉ាងដូច្នេះថា“ចូលទៅរកទីសរណៈ”ឬក៏“យកធ្វើជាទីសរណៈ”(យកធ្វើជាទីសក្ការៈ)ដោយសារតែសរណៈគឺជាការអនុវត្តន៏ដ៏សកម្ម។វាគឺជាជំហានជាមូលដ្ឋានមួយដែលយើងធ្វើការប្តេជ្ញាខ្លួននៅក្នុងមាគ្គានៃព្រះពុទ្ធសាសនា។ប៉ុន្តែសំនួរសួរថាហេតុអ្វីយើងត្រូវបដិបត្តិធ្វើដូច្នេះ?នៅពេលណាដែលយើងយល់ច្បាស់អំពីធម្មជាតិនៃមនុស្សដែលថាយើងទាំងអស់គ្នាគឺកំពុងស្វែងរកនូវសុខសុភមង្គលនិងសេចក្តីពេញចិត្តហើយគ្មាននរណាម្នាក់ប្រាថ្នាចង់បាននូវសេចក្តីទុក្ខនោះទេ។យើងគួរតែស្វែងរកនូវអ្វីមួយដែលនឹងអាចជួយយើងបាន។ដូច្នេះនៅក្នុងព្រះពុទ្ធសាសនាយើងងាកទៅរកទីសរណៈគមន៏នៃព្រះរតនត្រ័យ៕

ព្រះរតនត្រ័យទាំងបីនេះគឺព្រះពុទ្ធព្រះធម៌និងព្រះសង្ឃ

យើងយកព្រះពុទ្ធជាទីសរណៈ(ជាទីសក្ការៈឬជាទីជម្រក)ពីព្រោះព្រះអង្គជាបរមគ្រូដែលមានការត្រាសដឹងមួយអង្គ។ព្រះអង្គមិនត្រឹមតែបង្ហាញផ្លូវដល់យើងអោយចេញផុតពីជាតិកំណើតដោយគ្មានអត្ថន័យប៉ុណ្ណោះទេប៉ុន្តែព្រះអង្គក៏បង្ហាញផ្លូវដល់យើងអោយចេញផុតពីសេចក្តីទុក្ខទាំងស្រុងផងដែរ។ព្រះអង្គបានបង្រៀនថាចិត្តជាមូលដ្ឋានគឺល្អបរិសុទ្ធហើយដោយមានសេចក្តីមេត្តានិងមានប្រាជ្ញាយើងអាចលុបបំបាត់បាននូវរាល់អារម្មណ៏ភាន់ច្រឡំនិងអារម្មណ៏អវិជ្ជមាននានាជារៀងហូត។ព្រះធម៌គឺជាការបង្រៀនរបស់ព្រះពុទ្ធអង្គអំពីរបៀបដែលយើងអាចសម្រេចបាននូវរឿងនេះ។ដូច្នេះនៅពេលណាដែលយើងយកមកធ្វើជាទីសរណៈនោះគឺមានន័យថាយើងងាកទៅរកឬធ្វើការបដិបត្តិនូវរាល់វិធីសាស្រ្តនានានៃព្រះពុទ្ធសាសនាក្នុងការដោះស្រាយនូវរាល់បញ្ហានានានៅក្នុងជីវិតយើង។សង្ឃគឺសំដៅទៅលើព្រះសង្ឃដូនជីតាជីនិងមិត្តរួមព្រះធម៌ទាំងអស់របស់យើង។នៅក្នុងចំណោមអ្នកទាំងនោះអ្នកដែលបដិបត្តិនូវព្រះធម៌ពិតប្រាកដដើរតួរនាទីជាបុគ្គលគំរូនិងបន្តរជំរុញលើកទឹកចិត្តយើងអោយបដិបត្តិតាមមាគ្គាព្រះពុទ្ធសាសនា។

ការប្តេជ្ញាចិត្តរបស់យើងចំពោះត្រៃសរណៈគមន៏នេះមិនមានន័យថាយើងត្រូវផ្តាច់ខ្លួនចេញពីមិត្តភក្តិឬផ្តាច់ខ្លួនចេញពីសង្គមនោះទេ។សភាពពិតជាក់ស្តែងនោះគឺនៅពេលណាដែលយើងយកព្រះរតនត្រ័យជាសរណៈគមន៏នោះគឺយើងមិនត្រឹមតែបង្កើតនូវជីវិតដ៏មានន័យសំរាប់ខ្លួនឯងនោះទេប៉ុន្តែយើងក៏បើកចិត្តអោយទូលាយដល់មនុស្សឯទៀតដែរហើយចាប់ផ្តើមមើលឃើញថាយើងអាចរួមចំណែកដល់មនុស្សនៅជំវិញខ្លួនយើងនិងនៅទូទាំងពិភពលោកបានដោយរបៀបណា។

នៅពេលណាដែលយើងយកព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាត្រៃសរណៈគមន៏នោះយើងលែងមានអារម្មណ៏ភាន់ច្រឡំទៀតហើយ។យើងលែងត្រូវការដើររកទិញឬដើរស្វែងរកនូវជំនឿផ្លូវចិត្តទៀតហើយ។ទោះបីយ៉ាងណាក៏ដោយវាជារឿងពិតដែរថាយើងត្រូវការនូវផាសុខភាព(ភាពស្រណុកស្រួល)ខ្លះៗផ្នែកសំភារៈនិងការមានបាននូវរបស់របរខ្លះៗប៉ុន្តែយើងមិនពឹងអាស្រ័យទៅវាទាំងស្រុងថាវានឹងធ្វើអោយយើងមានសេចក្តីសុខជាដ៏រាបនោះទេ។ការប្តេជ្ញាចិត្តដែលធ្វើឡើងចំពោះគោលការណ៏ព្រះពុទ្ធសាសនាពិតជារំដោះយើងចេញពីរោគស្រ្តិះនិងផ្តល់ពេលវាលាអោយយើងរិតតែច្រើនដើម្បីប្រព្រិត្តិធ្វើនូវរឿងអ្វីដែលមានសារៈសំខាន់គឺការប្រព្រិត្តិធ្វើអោយខ្លួនយើងរិតតែមានសេចក្តីសុខនិងរិតតែមានសុខភាពល្អ។

នេះហើយជាមូលហេតុដែលបានលើកឡើងខាងលើថាសរណៈគមន៏គឺជាដំណើរការឬការអនុវត្តដ៏សកម្ម។វាជារឿងមួយដែលយើងត្រូវបន្តរធ្វើជាប់រហូត។វាមិនមែនគ្រាន់តែជឿនិងមិនមែនគ្រាន់តែថ្វាយបង្គំដល់ព្រះពុទ្ធហើយគិតថាព្រះអង្គជាព្រះអទិទេពនោះទេ។ហើយវាក៏មិនមែនជារឿងដែលយើងគិតថាមិត្តរួមព្រះធម៌របស់យើងនឹងបដិបត្តិធ្វើរឿងនេះអោយយើងហើយនោះទេ។នេះជាមូលហេតុដែលបានលើកឡើងថាទីសរណៈគមន៏ដ៏ខ្ពង់ខ្ពស់បំផុតនោះគឺជាទីសរណៈគមន៏នៅក្នុងព្រះធម៌នេះឯង(ការបង្រៀនរបស់ព្រះពុទ្ធ)។បើទោះបីជាយើងមានជំនឿមុតមាំលើព្រះពុទ្ធអង្គនិងមានបណ្តាមិត្តដ៏ឈ្លាសវៃនិងមានមិត្តប្រកបដោយមេត្តាចិត្តយ៉ាងណាក៏ដោយក៏យើងនឹងមិនទទួលបានផលល្អពីសរណៈគមន៏នេះទេលុះត្រាណាតែយើងបដិបត្តិធ្វើតាមនូវការបង្រៀន(ព្រះធម៌)ដោយខ្លួនយើងផ្ទាល់។ពេលណាដែលយើងបដិបត្តិតាមនូវដំបូមានដែលបានបង្រៀនថាមិនអោយបៀតបៀនអ្នកដ៏ទៃនោះប៉ុន្តែផ្ទុយទៅវិញគឺចូលរួមនៅក្នុងសកម្មភាពមានប្រយោជន៏នានាហើយត្រូវហ្វឹកហាត់ចិត្តរបស់យើង។នោះជីវិតរបស់យើងនឹងក្លាយជាជីវិតដ៏មានអត្ថន័យពិតៗ៕

បើទោះបីជាមានបុណ្យវិធីពិសេសៗខ្លះនៅក្នុងការចាប់ផ្តើមជាផ្លូវការរបស់យើងនៅក្នុងដំណើរចរនៃមាគ្គាព្រះពុទ្ធសាសនាក៏ដោយក៏ការប្តេជ្ញាចិត្តពិតប្រាកដរបស់យើងត្រូវតែចេញពីបេះដូងសុទ្ធសាធ។ពេលណាដែលយើងចាប់ផ្តើមប្រព្រិត្តិធ្វើទៅលើខ្លួនឯងនោះពេលនោះហើយជាពេលដែលយើងយកសរណៈគមន៏ជាទីសក្ការៈ(ជាទីជម្រក)ពិតប្រាកដ៕

Top