ត្សិនសាប សឺកុង រីនប៉ូជេ (១៩១៤ ដល់ ១៩៨៣) គឺជាដៃគូពិភាក្សា និងជាគ្រូរបស់សម្តេចសង្ឃរាជ ដាឡៃឡាមា។ គាត់គឺជាមហាគ្រូនៃសាលាទាំងបួនរបស់ ព្រះពុទ្ធសាសនាទីបេ។ សឺកុង រីនប៉ូជេ បានជួយបង្កើតឡើងវិញនូវ វត្តទីបេនានា នៅក្នុងប្រទេសឥណ្ឌា៕ គាត់បានធ្វើដំណើរ ទៅកាន់ប្រទេសអាមេរិក និង អុឺរ៉ុប ចំនួនពីរដងដើម្បីបង្រៀនព្រះពុទ្ធសាសនានៅទីនោះ។ ការបង្រៀននោះបានធ្វើឲ្យមានការចាប់ចិត្តស្រលាញ់ ពីអ្នកដែលគាត់បានជួបជាច្រើន ដោយសារតែប្រាជ្ញា ដោយសារតែការកំប្លែង និងឥរិយាបថសាមញ្ញរបស់លោក៕