សារពីសម្តេចសង្ឃដាឡៃឡាម៉ា

ខណៈពេលនៃសត្តវត្សទី២១កំពុងតែវិវឌ្ឍទៅមុខបណ្តាញអុិនធើនិតកំពុងរីកសាយភាយកាន់តែខ្លាំងឡើងថែមទៀតហើយវាជាមធ្យោបាយសំខាន់មួយសំរាប់ការចែករំលែកព័ត៍មានជាសកល។នេះជារឿងពិតមួយដែរសំរាប់ការចែករំលែកព័ត៍មានទាក់ទងនឹងការបង្រៀននិងប្រវត្តិនៃព្រះពុទ្ធសាសនានិងប្រធានបទផ្សេងៗទៀតទាក់ទងនឹងវប្បធ៍មនៃប្រទេសទីបេ។ជាពិសេសនោះគឺនៅទីណាដែលមិនមានសៀវភៅនិងមិនមានគ្រូមានគុណភាពគ្រប់គ្រាន់នោះប្រពន្ធ័អុិនធើនិតបានក្លាយជាប្រភពចំបងនៃព័ត៍មានសំរាប់មនុស្សរាប់មិនអស់៕

ស្ថិតនៅក្នុងពិភពលោកមួយដែលការយល់ច្រឡំនិងនិកាយនិយមជារឿងសាមញ្ញនោះ។ការអប់រំគឺជាមធ្យោបាយដ៏មានឥទ្ធិពលបំផុតក្នុងការលុបបំបាត់នូវភាពអវិជ្ជាដែលភាពអវិជ្ជានេះបង្កើតអោយមានជម្លោះ។ដូច្នេះអាត្មាសូមស្វាគមន៏មកកាន់គេហទំព័រពហុភាសានៃលោកបណ្ឌិតអាលិចសាន់ឌឺប៊ឺហ្សុីន។www.berzinarchives.comជាមធ្យោបាយអប់រំដ៏មានតម្លៃដែលអាចរកបាននៅលើបណ្តាញអុិនធើនិតជាសកលនូវអត្ថបទជាច្រើនទាក់ទងនឹងទំនៀមនៃសាលាព្រះពុទ្ធសាសនានានានិងវប្បធ៍មនៃប្រទេសទីបេ៕

ថ្ងៃទី២៦ខែមករាឆ្នាំ២០០៧
សម្តេចសង្ឃ ដាឡៃឡាម៉ា

Top