ក្រមសីលធម៍លើសពីសាសនា

គុណវិបត្តិនៃការផ្តោតទៅលើតែកំរិតទីពីរខុសៗគ្នា

បងប្អូនប្រុសស្រីជាទីស្រលាញ់អាត្មាភាពមានការសប្បាយរីករាយយ៉ាងខ្លាំងដែលមានឪកាសក្នុងការនិយាយជាមួយអ្នកទាំងអស់គ្នា។មុនដំបូងអាត្មាតែងតែចូលចិត្តនិយាយអោយច្បាស់ជាមុនសិនថានៅពេលណាដែលអាត្មាធ្វើបាថកថាទៅកាន់អ្នកទាំងអស់គ្នានេះគឺសូមអ្នកទាំងអស់គ្នាគិតនិងធ្វើខ្លួនឯងជាមនុស្ស។វាមានន័យថាជាឧទាហរណ៏គឺកំុគិតថា“ខ្ញុំគឺជាជនជាតិស្វីស”“ខ្ញុំគឺជាជនជាតិអុីតាលី”ឬ“ខ្ញុំគឺជាជនជាតិបារាំង”អី។អ្នកបកប្រែរបស់អាត្មាក៏មិនគួគិតថាខ្លួនជាបារាំងដែរ!អាត្មាក៏មិនគួគិតថាខ្លួនឯងជាជាតិទីបេទេ។លើសពីនេះទៅទៀតនោះគឺអាត្មាមិនគួចាត់ទុកខ្លួនឯងថាជាអ្នកកាន់ព្រះពុទ្ធសាសនានោះទេគឺដោយសារថាជាធម្មតានៅក្នុងបាថកថារបស់អាត្មាជាច្រើនគឺសំដៅទៅលើវិធីក្នុងការរស់នៅដោយសុខហើយគឺជាជីវិតដែលមានការរំខានតិចតួចគឺផ្អែកលើមូលដ្ឋានជាមនុស្សនេះឯង៕

មនុស្សគ្រប់រូបនៃចំនួនមនុស្ស៧កោដិនាក់ចង់បាននូវជីវិតជាសុខហើយមនុស្សាម្នាក់ៗមានសិទ្ធិដើម្បីទទួលបាននូវគោលបំណងនោះ។ប្រសិនបើយើងសង្កត់ធ្ងន់នៅត្រង់តែចំណុចផ្ទុយគ្នាទីពីរទេនោះគឺដូចជាពាក្យថា“ខ្ញុំជាជនជាតិទីបេ”អីចឹងគឺវាហាក់បីដូចជាមានតែការនិយាយអំពីទីបេប៉ុណ្ណោះ។ដូចគ្នានេះដែរដូចជាពាក្យថា“អាត្មាជាអ្នកកាន់ព្រះពុទ្ធសាសនា”គឺវាផ្តល់នូវអារម្មណ៏ជិតស្និតដល់អ្នកកាន់ព្រះពុទ្ធសាសនាដ៏ទៃទៀតប៉ុន្តែវាអាចបង្កើតនូវគម្លាតបន្តិចបន្តួចពីអ្នកកាន់ជំនឿដ៏ទៃទៀត៕

ទស្សនៈប្រភេទនេះពិតណាស់គឺជាប្រភពនៃបញ្ហារួមទាំងបញ្ហាជាច្រើននិងអំពើហិង្សាដ៏មហិមាដែលមនុស្សបានជួបប្រទះនៅក្នុងអតិីតកាលនិងកំពុងបន្តជួបប្រទះតទៅទៀតនៅក្នុងសត្តវត្សទី២១នេះ។អំពើរហិង្សានិងមិនកើតមានឡើងទេប្រសិនបើយើងចាត់ទុកអ្នកទាំងអស់គ្នាថាជាមនុស្សដូចរូបយើងដែរ។វាគ្មានហេតុផលណាដែលយើងត្រូវសំលាប់គ្នានោះទេប៉ុន្តែនៅពេលដែលយើងភ្លេចនៅភាពតែមួយនៃមនុស្សជាតិហើយគិតតែផ្តោតអារម្មណ៏ទៅលើតែភាពខុសគ្នានៃកំរិតទីពីរដូចជា“ជាតិរបស់ខ្ញុំ”“ជាតិរបស់គេ”“សាសនារបស់ខ្ញុំ”និង“សាសនារបស់គេ”នោះគឺយើងបង្កើតនូវភាពខុសគ្នាហើយយើងនិងមានតែការខ្វល់ខ្វាយដល់តែមនុស្សក្រុមយើងតែប៉ុណ្ណោះនិងអ្នកដែលកាន់សាសនាយើងផងដែរ។បន្ទាប់មកទៀតយើងនិងមិនគោរពដល់សិទ្ធិអ្នកដ៏ទៃឡើយហើយវារិតតែមិនគោរពដល់ជីវិតអ្នកដ៏ទៃថែមទៀតផង។បញ្ហាជាច្រើនដែលយើងប្រឈមសព្វថ្ងៃនេះគឺកើតចេញមកពីមូលដ្ឋាននេះឯងគឺការដាក់ការសង្កត់ធ្ងន់ពេកទៅលើតែភាពខុសគ្នាឬភាពផ្ទុយគ្នាកំរិតទីពីរនានា៕

ឥឡូវនេះគឺមានតែឪសថមួយគត់គឺត្រូវគិតអោយមានហេតុមានផលដល់ខ្លួនយើងផ្ទាល់នៅកំរិតយើងជាមនុស្សដោយមានគ្មានការកំណត់ព្រំដែនឬរនាំងណាមួយនោះឡើយ។ជាឧទាហរណ៏នៅពេលណាដែលអាត្មាផ្តល់នូវការនិយាយឬបាថកថានោះគឺបើសិនណាអាត្មាចាត់ទុកខ្លួនឯងជាអ្នកកាន់ព្រះពុទ្ធសាសនាទីបេឬក៏ចាត់ទុកខ្លួនឯងអោយរិតតែធ្ងន់ជាងនេះទៅទៀតនោះថា“អាត្មាជាសម្តេចសង្ឃរាជដាឡៃឡាម៉ា”អីចឹងនោះវានិងបង្កើតនូវគម្លាតរវៀតអ្នកមកស្តាប់អាត្មានិងខ្លួនអាត្មាផ្ទាល់អោយរិតតែឆ្ងាយទៅទៀតហើយនោះគឺជារឿងលីលាមួយ។ប្រសិនបើអាត្មាមានការខ្វាល់ខ្វាយដល់សុខទុក្ខរបស់អ្នកទាំងអស់គ្នានោះអាត្មាត្រូវតែនិយាយទៅកាន់អ្នកទាំងអស់គ្នានៅត្រឹមកំរិតជាមនុស្សដូចគ្នាគឺក្នុងនាមជាបងប្អូនប្រុសស្រីដូចជាអាត្មាដែរ។នៅក្នុងអត្ថន័យពិតនោះគឺថាយើងគឺដូចគ្នាទាំងចិត្តទាំងអារម្មណ៏និងទាំងផ្នែករាងកាយ។ភាពសំខាន់បំផុតនោះគឺថាអ្នករាល់គ្នាប្រាថ្នាចង់បាននូវជីវិតជាសុខដោយគ្មានទុក្ខសោកនោះទេ។អាត្មាក៏អីចឹងដែរដូច្នេះយើងនិងនិយាយនៅកំរិតនេះ៕

ក្រមសីលធ៍មលោកិយ

ក្រមសីលធ៍មលោកិយគឺមានការជាប់ទាក់ទងគ្នាទាំងស្រុងជាមួយនឹងកត្តាជីវសាស្រ្ត។ប៉ុន្តែជំនឿសាសនាគឺជាអ្វីដែលមានតែមនុស្សទេដែលមាន។ជំនឿបានអភិវឌ្ឍនៅក្នុងចំណោមនៃមនុស្សជាតិប៉ុន្តែវាពិតណាស់គឺមិនមែនកត្តាជីវសាស្រ្តនោះឡើយ។ក្រមសីលធ៍មលោកិយគឺគ្របដណ្តប់ទាំងស្រុងទៅលើប្រជាជនចំនួន៧កោដិនាក់នៅលើផែនដី។ដូចដែរអាត្មាបានជម្រាបកាលពីម្សិលមិញអីចឹងថាមានមួយកោដិនាក់ក្នុងចំណោម៧កោដិនាក់នៃមនុស្សជាតិបានប្រកាសជាផ្លូវការថាពួកគេគ្មានកាន់ជំនឿណាទាំងអស់ហើយបើយើងគិតអំពីមនុស្សដែលនៅសល់ចំនួន៦កោដិនាក់វិញដែលសន្មត់ថាខ្លួនជាអ្នកជឿនោះគឺមានអ្នកពុករលួយច្រើនណាស់។គឺវាមានការហែកកេរ្កិគ្នាការកេងប្រវញ័អំពើរពុករលួយការបោកប្រាស់កុហក់និងការគំរាមគំហែងគ្នាជាដើម។ទាំងអស់នេះគឺអាត្មាជឿថាវាដោយសារការខ្វះនូវការជឿជាក់លើគោលការណ៏សីលធ៍មនានា។ហើយសូម្បីតែសាសនាក៏ត្រូវបានប្រើប្រាសក្នុងគោលបំណងខុសដែរ។វាមិនដឹងថាអាត្មាបាននិយាយពីម្សិលមិញឬអត់នោះទេប៉ន្តែមានពេលខ្លះអាត្មាមានអារម្មណ៏ថាសាសនាបង្រៀនយើងអោយមានការលាក់ពុធ។យើងនិយាយអំពីរឿងល្អៗជាច្រើនដូចជា“សេចក្តីស្រលាញ់”និង“សេចក្តីមេត្តា”ប៉ុន្តែតាមពិតគឺយើងមិនប្រព្រិត្តតាមការនិយាយនោះទេហើយវាក៏មានអំពើរអយុត្តិធ៍មច្រើនដែរ៕

សាសនានិយាយអំពីរឿងល្អៗទាំងអស់នេះគឺតាមបែបទំនៀម។ប៉ុន្តែមិនមែនតាមរបៀបដែលវាភ្ជាប់ទៅនឹងបេះដូងរបស់អ្នកទេ។នេះក៏ដោយសារតែមនុស្សខ្វះនូវគោលការណ៏សីលធ៍មផ្សេងៗឬក៏កង្វះខាតនៃជំនឿជឿជាក់លើគុណតម្លៃនៃក្រមសីលធ៍មនានា។ដោយមិនចាំបាច់គិតថាអ្នកនោះជឿឬមិនជឿនោះឡើយគឺយើងត្រូវគិតអោយច្បាស់លាស់នូវរបៀបនៃការបង្រៀនមនុស្សទាំងអស់អំពីគោលសីលធ៍មទាំងនេះ។ហើយនៅពីលើនេះទៀតសោតយើងអាចបន្ថែមសាសនាហើយសាសនាដែលបានបន្ថែមពីលើនៃការអប់រំនេះនឹងក្លាយជាសាសនាពិតប្រាកដជាក់ស្តែង។គ្រប់សាសនាទាំងអស់ដូចអាត្មាបាននិយាយពីម្សិលមិញគឺនិយាយអំពីគុណតម្លៃទាំងនេះ៕

បង្កើតនូវការមិនជាប់ជំពាក់ទៅនឹងជំនាញរបស់ខ្លួន

នៅក្នុងសត្តវត្សកន្លងទៅនៅកំឡុងពេលដែលយើងសំលាប់គ្នាគូបដិបក្ខគឺបន់ស្រន់ដល់ព្រះអទិទេព។ពិតជាពិបាកណាស់!សូម្បីតែសព្វថ្ងៃនេះក៏យើងឃើញមានជម្លោះនៅក្នុងនាមសាសនា។អាត្មាគិតថាទាំងសងខាងគឺបន់ព្រះ។មានពេលខ្លះអាត្មានិយាយកំប្លែងលែងថាតាមមើលទៅព្រះប្រហែលជាច្រឡំហើយ!តើព្រះសម្រេចចិត្តយ៉ាងណាទៅដោយគូបដិបក្ខបន់ស្រន់ដល់ទ្រង់អីចឹងគឺពួកគេស្វែងរកនូវការប្រោសប្រទាន?វាពិតជាពិបាកណាស់។នៅគ្រាមួយនៅប្រទេសអាហ្សង់ទីននៅក្នុងកិច្ចពិភាក្សាមួយជាមួយអ្នកវិទ្យាសាស្រ្តនិងមេដឹកនាំសាសនាមួយចំនួនបើទោះបីជាការជួបជុំនោះមិនមែនជាការជួបជុំនៃអន្តរជំនឿក៏ដោយអាត្មាបានជួបអ្នករូបវិទូម្នាក់ដែលមានឈ្មោះថាម៉ាតទូរ៉ាណា។គាត់គឺជាអតីតគ្រូលោកវ៉ារេឡាដែលបានស្លាប់ទៅហើយនោះអាត្មាបានជួបគាត់ពីមុននៅប្រទេសស្វីស។ហើយនៅប្រទេសអាហ្សង់ទីនៅក្នុងការនិយាយរបស់គាត់ៗបានលើកឡើងថាក្នុងនាមជារូបវិទូម្នាក់គាត់មិនគួរបង្កើតនូវការជាប់ជំពាក់ចំពោះជំនាញផ្នែកវិទ្យាសាស្រ្តរបស់ខ្លួនគាត់នោះឡើយ។ដូច្នេះនេះហើយវាជារឿងអស្ចារ្យមួយហើក៏ជាការអះអាងបញ្ជាក់មួយដែលអាត្មាបានរៀនមក៕

អាត្មាជាអ្នកកាន់ព្រះពុទ្ធសាសនាប៉ុន្តែអាត្មាមិនគួរបង្កើតនូវការជាប់ជំពាក់ចំពោះពុទ្ធសាសនានោះទេពីព្រោះថាការជាប់ជំពាក់នេះគឺជាអារម្មណ៏អវិជ្ជមានមួយ។នៅពេលណាដែលអ្នកបង្កើតនូវការជាប់ជំពាក់នោះទស្សនៈរបស់អ្នកនិងលំអៀង។នៅពេលណាដែលចិត្តអ្នកលំអៀងនោះអ្នកនិងមើលមិនឃើញនូវសភាពពិតនៃវត្ថុនោះឡើយ៕

ដោយហេតុដូច្នេះហើយបណ្តាអ្នកពាក់ពន្ធ័នៅក្នុងជំលោះនានានៅក្នុងនាមសាសនានោះនៅក្នុងករណីជាច្រើនអាត្មាគិតថាហេតុផលពិតប្រាកដគឺមិនមែនមកពីជំនឿសាសនានោះទេប៉ុន្តែវាបណ្តាលមកពីផលប្រយោជន៏សេដ្ឋកិច្ចនិងនយោបាយ៕

ប៉ុន្តែនៅក្នុងករណីខ្លះដូចជាពួកជ្រុលនិយមមួយចំនួនគឺពួកគេជាប់ជំពាក់ងុមងល់ខ្លាំងពេកទៅនិងសាសនារបស់គេហើយដោយសារតែរឿងនឹងហើយគឺពួកគេមើលមិនឃើញនូវគុណតម្លៃនៃទំនៀមដ៏ទៃទៀត៕

ការបញ្ចាក់អះអាងនៃលោកម៉ាតទូរ៉ាណាសំរាប់អាត្មាគឺជាដំបូមានដ៏ល្អមួយ។ជាលទ្ធផលពីការជួបមនុស្សជាច្រើនអាត្មាកោតសរសើរនូវទំនៀមទំលាប់ផ្សេងៗហើយពិតណាស់អាត្មាសង្ឃឹមថាអាត្មាមិនមែលជាបុគ្គលជ្រុលនិយមឬឆ្កួតវង្វែងនោះទេ។ពេលខ្លះអាត្មានិយាយថាដូចជាពេលដែលអាត្មានៅភាគខាងត្បូវនៃប្រទេសបារាំងគឺនៅឡត់គឺថាអាត្មានិមន្តទៅក្នុងនាមជាធម្មយាត្រាទេហើយនៅចំពីមុខនៃរូបសំណាកព្រះេយស៊ូអាត្មាបានឆាន់ទឹក។អាត្មាបានឈរនៅចំពីមុខរូបសំណាកនោះហើយបានធ្វើការស្វ័យគិតនៅក្នុងចិត្តអាត្មាថាមនុស្សម្នារាប់លាននាក់រាប់សត្តវត្សមកហើយដែលបានមកទស្សនាទីនេះគឺមកស្វែងរកសេចក្តីសុខដោយមានអ្នកជម្ងឺខ្លះហើយដោយជំនឿរបស់ពួកគេនោះនិងការប្រទានពរផងក៏ទទួលបាននូវការជាសះស្បើយអាត្មាបានលឺមកអីចឹង។ដូច្នេះអាត្មាធ្វើការស្វ័យគិតលើចំណុចទាំងនេះហើយអាត្មាទទួលបាននូវអារម្មណ៏កោតសរសើរនិងអោយតម្លៃដល់គ្រឹះសាសនាហើយទឹិកភ្នែកអាត្មាហៀបនឹងស្រក់ចេញមក។នៅពេលផ្សេងមួយទៀតនោះគឺថាមានរបស់ចម្លែកមួយបានកើតឡើងនៅទីក្រុងហ្វាទីម៉ាប្រទេសប៉ទុយកាល់។ដោយហុំពទ័ដោយអ្នកកាន់សាសនាកាត់តូលិចនិងអ្នកកាន់សាសនាគ្រឹះផងពួកយើងបានធ្វើការសមាធិយ៉ាងខ្លីមួយនៅចំពីមុខរូបសំណាកព្រះម៉ែម៉ារីដ៏តូចមួយ។នៅពេលដែលអាត្មានិងអ្នករាល់គ្នារៀបនឹងធ្វើដំណើរចេញទៅវិញនោះអាត្មាបានងាកមើលត្រលប់ទៅក្រោយវិញគឺឃើញរូបសំណាកព្រះម៉ែម៉ារីញញឹមដាក់អាត្មា។អាត្មាក្រឡេកមើលម្តងហើយម្តងទៀតគឺព្រះម៉ែម៉ារីកំពុងញញឹម។អាត្មាមានអារម្មណ៏ថាព្រះម៉ែម៉ារីហាក់បីដូចជាមានការទទួលដឹងនូវភាពមិនប្រកាន់សាសនាណាមួយរបស់អាត្មានោះ!ប្រសិនបើអាត្មាចំណាយពេលវេលាច្រើនទៀតជាមួយព្រះម៉ែម៉ារីដើម្បីពិភាក្សាអំពីទស្សនៈវិជ្ជាប្រហែលជាមានរឿងអ្វីមួយវាស្មុគស្មាញនឹងកើតមានឡើងមិនខាន!

នៅតាមវិធីណាក៏ដោយការជាប់ជំពាក់ជាមួយនឹងជំនឿរបស់ខ្លួនឯងគឺិមិនល្អនោះទេ។ពេលខ្លះសាសនាបង្ករអោយមានជំលោះនិងការបែកបាក់គ្នាហើយនេះវាជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ។សាសនាគួរតែជាវិធីមួយដើម្បីបង្កើននូវសេចក្តីមេត្តានិងការអធ្យាស្រ័យដែលជាថ្នាំបណ្សាបសំរាប់ការខឹងក្រោធនិងសេចក្តីស្អប់។ដូច្នេះប្រសិនបើសាសនាខ្លួនឯងបង្កើតតែសេចក្តីស្អប់កាន់តែច្រើនឡើងចំពោះអ្នកកាន់សាសនាផ្សេងនោះគឺវានឹងបង្ករនូវជម្ងឺជាជាងថ្នាំដែលត្រូវប្រើក្នុងការព្យាបាលជម្ងឺវិញ។តើត្រូវធ្វើអ្វីទៀត?រឿងសោកសៅទាំងនេះសំខាន់គឺយោងទៅតាមការខ្វះនៃជំនឿនៅក្នុងគោលនៃក្រមសីលធ៍មនានា។ដូច្នេះអាត្មាជឿថាយើងត្រូវការនូវការអនុវត្តនិងកត្តាផ្សេងៗដើម្បីបង្កើតកិច្ចខិតខំប្រឹងប្រែងពិតៗដើម្បីផ្សព្វផ្សាយនូវក្រមសីលធ៍មលោកិយ៕

លោកិយនិយមនិងការគោរពដលល់អ្នកដ៏ទៃ

ឥឡូវនេះនៅលើមូលដ្ឋាននៃក្រមសីលធ៍មលោកិយអាត្មាបានស្គាល់ឧប្បនាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌាគឺលោកអាតវ៉ានី។នៅក្នុងឪកាសមួយនោះគាត់បានមានប្រសាសន៏ថាមានក្រុមអ្នកទូរទស្សនៃប្រទេសកាណាដាបានសម្ភាសសួរគាត់ថាតើអ្វីទៅជាមូលដ្ឋាននៃការអនុវត្តលទ្ធិប្រជាធិបតេយ្យដ៏ជោគជ័យនៅក្នុងប្រទេសឥណ្ឌា។គាត់បានឆ្លើយតបវិញថាគឺវាមានរយៈពេលរាប់ពាន់ឆ្នាំមកហើយដែលយើងមានទំនៀមនៃការគោរពគ្នាទៅវិញទៅមកបើទោះបីជាមានការប្រកែកឬទស្សនៈផ្ទុយគ្នាក៏ដោយ។គាត់បានប្រាប់អាត្មាថានៅប្រហែលជាបីពាន់ឆ្នាំមុនទស្សនៈឆារៈវៈកៈ“អ្នកមិនជឿលើគោការណ៏សាសនាណាទាំងអស់”ឬទស្សនៈដែលបានពន្យល់នេះគឺបានកើតឡើងនៅប្រទេសឥណ្ឌា។បណ្តាអ្នកការជំនឿផ្សេងៗនៅប្រទេសឥណ្ឌាបានធ្វើការរិះគន់ពួកគេហើយនិងផ្កោលទោសចំពោះទស្សនៈបែបនេះ។ប៉ុន្តែអ្នកកាន់ទស្សនៈឆារៈវៈកៈទាំងនោះនៅតែត្រូវបានគេចាត់ទុកថាជា“ឥសី”។នេះជាការស្តែងបញ្ជាក់អោយឃើញថាបើទោះបីជាមានការមិនយល់ស្របគ្នាឬមានកិច្ចពិភាក្សាដ៏ក្តៅគគុកណាមួយនោះគឺវានៅតែមានការគោរពគ្នា។វាមានន័យថាយើងត្រូវគោរពដល់អ្នកគ្មានជំនឿផងដែរ៕

កាលពីម្សិលមិញអាត្មាបាននិយាយថាមិត្តខ្លះនៃអាត្មាមានមិត្តគ្រឹះនិងមិត្តមូស្លីមផងនៅតែមានមន្ធិលទៅលើពាក្យថា“លោកិយនិយម”។អាត្មាគិតថាវាដោយសារតែនៅកំឡុងពេលនៃការបដិវត្តបារាំងឬការបដិវត្តបូលហ្សេវិកនោះគឺវាមាននិន្នាការណ៏ប្រឆាំងនិងសាសនា។ប៉ុន្តែអាត្មាចង់ធ្វើមានភាពច្បាស់លាស់ខុសគ្នារវៀងសាសនានិងស្ថាបន័សាសនានានាគឺទាំងពីរនេះខុសគ្នាដាច់ទាំងស្រុង។តើមនុស្សដែលមានចិត្តសមហេតុសមផលអាចប្រឆាំងនឹងសាសនាដែររឺទេ?សាសនាមានន័យថាសេចក្តីស្រលាញ់និងសេចក្តីមេត្តាហើយក៏គ្មានបុគ្គលណាអាចរិះគន់រឿងនេះបានដែរ។ទោះបីយ៉ាងណាក៏ដោយក៏ស្ថាបន័សាសនាគឺជារឿងមួយផ្សេងទៀត។នៅកំឡុងបដិវត្តបារាំងនិងបដិវត្តបូលហ្សេវិកនៅក្នុងករណីទាំងពីរនេះគឺវណ្ណៈគ្រប់គ្រងពិតបានបំពានទៅលើមនុស្សភាគច្រើន។ហើយបន្ថែមពីលើនេះទៀតគឺវណ្ណៈគ្រប់គ្រងបានទទួលការគាំទ្រពីស្ថាបន័សាសនាដូច្នេះបើគិតអោយមានឡូហ្សិកទៅដើម្បីបង្កើតការតាំងចិត្តប្រឆាំងនិងពួកវណ្ណៈជិះជាន់បានគឺត្រូវតែរួមចញ្ចូលការប្រឆាំងស្ថាប័នសាសនាដែរ។គឺវាប្រភេទនៃនិន្នាការណ៏ប្រឆាំងនិងសាសនានិងព្រះ៕

សូម្បីតែពេលបច្ចុប្បន្ននេះប្រសិនបើមានការកេងប្រវ័ញណាមួយកើតឡើងនៅក្នុងស្ថាប័នសាសនារួមទាំងសហគមនៃព្រះពុទ្ធសាសនានៃប្រទេសទីបេដែរគឺយើងត្រូវតែប្រឆាំង។ការអនុវត្តផ្ទាល់របស់អាត្មានោះគឺថាកាលពីពីរឆ្នាំមុនអាត្មាបានបញ្ឈប់នូវទំនៀមដែលមានរយៈពេលបួនសត្តវត្សមកហើយនោះគឺទំនៀមដែលដាឡៃឡាម៉ាត្រូវតែក្លាយជាមេដឹកសាសនានៃប្រទេសទីបេដោយស្វ័យប្រវត្តនោះ។អាត្មាបានបញ្ចប់នូវទំនៀមនេះដោយស្ម័គចិត្តដោយសេចក្តីរីករាយនិងដោយមានមោទនៈភាព។រឿងអីចឹងគឺវាធ្វើអោយមានការខូចខាតដល់គុណតម្លៃពិតនៃសាសនាឬព្រះធ៍ម។ដូច្នេះយើងត្រូវបែងចែកអោយច្បាស់រវៀងស្ថាប័នសាសនានិងការបដិបត្តិសាសនាពិតៗផងដែរ៕

បើយោងទៅតាមលោកិយនិយមដ៏លេចធ្លោនៃប្រទេសឥណ្ឌានោះគឺវាមិនដែលមានអារម្មណ៏ឬអត្ថន័យអវិជ្ជមានណាមួយចំពោះសាសនានោះទេ។ប៉ុន្តែមានតែសេចក្តីគៅរពដល់បណ្តាសាសនានានាហើយក៏មានការគោរពដល់អ្នកមិនកាន់សាសនាដែរ។អាត្មាគិតថារឿងនេះគឺវាឆ្លាតណាស់។តើយើងអាចផ្សព្វផ្សាយវាដោយរបៀបណា?តាមរយៈការទេសនា?មិនមែនទេ។បើអីចឹងមានតែតាមរយៈនៃការសូត្របន់ស្រន់?គឺមិនមែនដែរ។ប៉ុន្តែតាមរយៈការអប់រំគឺត្រឹមត្រូវ។យើងទទួលបានការអប់រំអំពីអនាម័យរាងកាយចុះហេតុអ្វីបានជាយើងមិនទទួលបានការអប់រំផ្នែកអនាម័យផ្លូវចិត្តនិងអារម្មណ៏មានន័យថាគឺវាជាចំណេះដឹងសាមញ្ញនៃរបៀបថែរក្សាសុខភាពចិត្ត?ដោយគ្មានការនិយាយអំពីព្រះឬក៏ជីវិតជាតិក្រោយឬនិយាយពីព្រះពុទ្ធឬព្រះនិព្វាន។ប៉ុន្តែវាជារបៀបសាមញ្ញដើម្បីបង្កើតនូវមនុស្សរីករាយដោយមានចិត្ត។បុគ្គលរីករាយធ្វើអោយគ្រួសាររីករាយដែលឈានទៅធ្វើអោយសហគមរីករាយ។ដូច្នេះអាត្មាគិតថាយើងត្រូវការមេរៀនខ្លះអំពីអនាម័យផ្លូវចិត្ត៕

 អនាម័យផ្លូវអារម្មណ៏

តើអ្វីទៅជាអនាម័យផ្លូវអារម្មណ៏?គឺវាមានន័ថាត្រូវថែរក្សានូវកត្តានានាដែលបំផ្លាញចិត្តស្ងប់ឬសភាពស្ងប់នៃចិត្តរបស់យើង។កត្តាទាំងអស់នោះគឺដូចជាជម្ងឺផ្លូវចិត្តជាដើមដោយសារតែអារម្មណ៏អវិជ្ជមាននេះវាមិនគ្រាន់តែបំផ្លាញនូវចិត្តជាសុខនិងស្ងប់នៃយើងនោះទេតែវាថែមទាំងបំផ្លាញសមត្ថភាពនៃចិត្តក្នុងការវិនិច្ឆ័យនូវសភាវៈពិត។នេះគឺវាបង្ករអោយមានការខូចខាតធំធេងណាស់គឺនៅពេលណាដែលអ្នកគ្របដណ្តប់ទៅដោយកំហឹងនោះអ្នកមិនអាចមើលឃើញនូសភាវៈពិតនោះឡើយហើយចិត្តរបស់អ្នកនឹងលំអៀង។ហើយដោយមានការជាប់ជំពាក់ទៀតនោះអ្នកមិនអាចមើលឃើញនូវសភាវៈពិតត្រឹមត្រូវបានឡើយ។នេះគឺជាជម្ងឺនៃចិត្ត។ធម្មជាតិពិតនៃចិត្តនៃយើងនោះគឺសតិរលឹកដឹងដូច្នេះរាល់កត្តាចិត្តណាមួយដែលកាត់បន្ថយសមត្ថភាពនៃសតិរលឹកដឹងនេះគឺជារឿងកត្តាអវិជ្ជមានហើយ៕

អនាម័យផ្លូវចិត្តគឺជាការកាត់បន្ថយនូវប្រភេទនៃអារម្មណ៏ទាំងអស់នេះហើយធ្វើការរក្សានូវសមត្ថភាពនៃចិត្តរបស់ខ្លួនសំរាប់សេចក្តីច្បាស់លាស់និងសេចក្តីស្ងប់ែដលនោះហើយជាចិត្តដែលមានសុខភាពល្អ។ដើម្បីធ្វើរឿងនេះបានជាដំបូងបំផុតយើងត្រូវបណ្តុះនិងបង្កើតនូវចំណាប់អារម្មណ៏នៅក្នុងការធ្វើរឿងនេះសិន។ប្រសិនបើគ្មានចំណាប់អារម្មណ៏ទេនោះគឺយើងមិនអាចបង្ខំមនុស្សអោយធ្វើវាបានទេ។គ្មានច្បាប់ឬរដ្ឋធម្មនុញ្ញណាមួយដែលអាចធ្វើអោយមនុស្សធ្វើវាបានទេ។គឺវាត្រូវតែកើតឡើងពីការតាំងចិត្តនៃបុគ្គលនោះហើយវាកើតឡើងបាននៅពេលអ្នកមើលឃើញនូវគុណតម្លៃនៃការធ្វើវា។វាគឺជាគុណតម្លៃទាំងអស់នេះហើយដែលយើងអាចយកទៅបង្រៀនបាន៕

 របកគម្ហើញផ្នែកវិទ្យាសាស្រ្តទៅលើចិត្តនិងអារម្មណ៏

ឥឡូវនេះយើងអាចសំលឹងមើលទៅផ្នែកវិទ្យាសាស្រ្តបាន។កាលពីអតីតកាលវិទ្យាសាស្រ្តបានផ្តោតទៅលើរូបធាតុតែម្យ៉ាងដែលអ្នកអាចយកវាមកវាស់វែងបាន។អាត្មាគិតថានៅចុងសត្តវត្សទី២០នឹងបច្ចុប្បន្ននាពេលចាប់ផ្តើមនៃសត្តវត្សទី២១មានអ្នកវិទ្យាសាស្រ្តកាន់តែច្រើនឡើងៗបង្ហាញនូវការចាប់អារម្មណ៏ទៅលើចិត្តនិងអារម្មណ៏។ពីព្រោះថាវាមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំងរវៀងចិត្តនឹងអារម្មណ៏នៅពេលណាដែលយើងនិយាយអំពីសុខភាពម្តងៗ។មានអ្នកវិទ្យាសាស្រ្តខ្លះនិយាយថា“មានសុខភាពចិត្តនិងមានសុខភាពកាយដែរ”។អ្នកវិទ្យាសាស្រ្តផ្នែកវិជ្ជសាស្រ្តជាច្រើនលើកឡើងថាមានការភិតភ័យមានការខឹងក្រេវក្រោធនិងមានការស្អប់ជាប្រចាំវានឹងខាំទំពារសុីនូវប្រពន្ធ័ភាពសាំុរបស់យើងបាន។ហើយទន្ធឹមនឹងនោះដែរការមានចិត្តជាមេត្តាច្រើនគឺជួយរក្សាការពារនិងពង្រីកបន្ថែមនូវសុខភាពរាងកាយ។ជាក់ស្តែងយើងដឹងហើយថាមនុស្សដែលមានការសប្បាយរីករាយផ្លូវចិត្តគឺតែងតែមានផលអវិជ្ជមានដល់រាងកាយពួកគេយ៉ាងច្រើនដែរ៕

ទទួលដឹងភាពវិជ្ជមាននៅក្នុងស្ថានភាពអវិជ្ជមាន

នៅក្នុងជីវិតអាត្មាផ្ទាល់នៅត្រឹមអាយុ១៦ឆ្នាំអាត្មាបានធ្វើការទទួលខុសត្រូវច្រើនណាស់ហើយស្ថានភាពពិបាកណាស់។កាលអាយុ២៤អាត្មាបានបាត់បង់ប្រទេសខ្លួនឯងផ្ទាល់ហើយបច្ចុប្បន្ននេះគឺរស់នៅជីវិតភាគច្រើនជាជនភាសខ្លួន។នៅគ្រានោះផងដែរវាមានទុក្ខសោកនិងបញ្ហាជាច្រើននៅក្នុងប្រទេសទីបេហើយប្រជាជនទាំងអស់បានដាក់សេចក្តីសង្ឃឹមនិងការទុកចិត្តមកលើអាត្មាទាំងស្រុង។ប៉ុន្តែអាត្មាគឺគ្មានជំនួយអ្វីឡើយ។ទោះបីយ៉ាងណាក៏ដោយសភាពស្ងប់នៃចិត្តអាត្មាបានធ្វើអោយអាត្មាមើលឃើញរឿងទាំងអស់រិតតែច្បាស់និងបា្រកដប្រជាបាន។ដូចលោកគ្រូសន្តិទេវៈបានលើកឡើងថាប្រសិនបើរឿងឬបញ្ហាលំបាកនោះអាចត្រូវបានជម្នះរឺដោះស្រាយបានវាគ្មានអ្វីត្រូវបារម្ភនោះទេ។ហើយប្រសិនបើមានស្ថានភាពលំបាកដោយគ្មានលទ្ធភាពក្នុងការដោះស្រាយឬក៏ជម្នះបានទេនោះហើយយើងក៏មិនចាំបាច់ត្រូវប្រើក្តីបារម្ភពេកទេ។រឿងនេះគឺវាប្រាកដនិយមអីចឹងដូច្នេះអាត្មាបដិបត្តិតាមវិធីទាំងនេះ៕

វាពិតជាសំខាន់ណាស់ដែលយើងត្រូវសំលឹងមើលរឿងរ៉ាវផ្សេងៗតាមវិធីដែលប្រាកដនិយមហើយសំលឹងមើលថារឿងរ៉ាវផ្សេងៗគឺវាមានការទាក់ទងគ្នា។អ្វីក៏ដោយដែលកើតឡើងវាមានផលវិជ្ជមានខ្លះដែរ។នៅក្នុងករណ៏អាត្មាផ្ទាល់អាត្មាបានក្លាយខ្លួនជាជនភាសខ្លួនប៉ុន្តែដោយសារតែឪកាសនេះអាត្មាមានឪកាសបានជួបមនុស្សជាច្រើនហើយបានរៀនសូត្រនូវទស្សនៈផ្សេងៗ។អាត្មាបានជួបអ្នកសុំទានអ្នកដឹកនាំនិងអ្នកប្រាជ្ញមួយចំនួនដែលមកពីជំនាញផ្សេងៗគ្នាហើយក៏ជួបអ្នកដែលប្រឆាំងនឹងសាសនាផងដែរ។នេះគឺវាពិតជាជួយបានច្រើនពីព្រោះថាប្រសិនបើអាត្មានៅតែក្នុងប្រទេសនោះអាត្មាគិតថាចំណេះដឹងអាត្មាគឺបានត្រឹមតែពាក់កណ្តាលនៃចំណេះដឹងបច្ចុប្បន្ន។ដូច្នេះវាម៉្យាងដែរគឺវាដូចជាសោកនាដកម្មដ៏អស្ចារ្យមួយអីចឹង។នៅតាមបែបម៉្យាងទៀតនោះគឺវាបានពាំនាំនូវឪកាសល្អៗជាច្រើនមកដល់អាត្មា។ប្រសិនបើយើងក្រឡេកមើលអោយគ្រប់ជ្រុងទៅពេលនោះយើងនឹងមានអារម្មណ៏ថាអូខេ។រឿងអាក្រក់អាចកើតឡើងបានប៉ុន្តែវាក៏ប្រហែលជាមានរឿងល្អខ្លះដែរនៅក្នុងរឿងនោះ៕

ប្រជាជនទីបេនៅក្នុងអតីតកាលគឺមានការឯការខ្លះដែរប៉ុន្តែនៅក្នុងបច្ចុប្បន្នកាលនេះការគិតរបស់ពួកគេគឺទូលំទូលាយជាមុន។អស់រយៈពេលច្រើនសត្តវត្សមកហើយដែលប្រជាជនទីបេរស់នៅក្នុងភាពស្ងាត់ជ្រងំ។ប៉ុន្តែឥឡូវពួកគេបានភ្ញាក់ពីគេងហើយ។នោះគឺវាល្អណាស់!ដូច្នេះអ្នកឃើញហើយ។ប្រសិនបើអ្នកសំលឹងមើលអោយគ្រប់ជ្រុងជ្រោយនោះអ្ននអាចរកឃើញនូវចំណុចវិជ្ជមានបាន។នេះគឺជាជំនួយដ៏ធំមួយនៅក្នុងការរក្សាសន្តិភាពនៃចិត្ត។សព្វថ្ងៃនេះមិត្តភក្តិចាស់អាត្មាប្រាប់អាត្មាថាមុខអាត្មាមើលទៅនៅតែក្មេងដ៏ដែលនៅពេលណាដែលអាត្មាជួបពួកគេ។ហើយពួកគេនោះសុំភាពអាថ៌កំបាំងនេះពីអាត្មា។អាត្មាតែងតែប្រាប់ពួកគេថាការគេងអោយបាន៨ទៅ៩ម៉ោងគឺវាជួយដល់សន្តិភាពនៃចិត្តបាន។តាមពិតទៅនេះគឺជាកត្តាមួយប៉ុន្តែតើអ្វីទៅជាអត្ថប្រយោជន៏ពិតនៅពេលដែលសភាពនៃចិត្តរបស់យើងស្ងប់ស្ងាត់៕

ចិត្តស្ងប់ក៏អាចជួយអ្នកអោយជាសះស្បើយពីរឿងផ្សេងៗដូចជាការវះកាត់ជាដើម។នៅពេលដែលអាត្មាធ្វើការវះទងប្រម៉ាតរបស់អាត្មានោះតាមពិតទៅគឺវាធ្ងន់ធ្ងរណាស់។លោកវេជ្ជបណ្ឌិតខាងផ្នែកវះកាត់បានប្រាប់អាត្មាថាជាធម្មតាគឺត្រូវប្រើពេលវះកាត់ពី១៥ទៅ២០នាទីប៉ុន្តែករណីរបស់អាត្មាគឺវាធ្ងន់ធ្ងរណាស់ដែលត្រូវប្រើពេលជិតដល់៣ម៉ោង។គឺដោយសារតែទងប្រម៉ាត់របស់អាត្មាវារីកធំពីរដងនៃទំធំធម្មតារបស់វាហើយមានខ្ទុះច្រើនទៀត។ប៉ុន្តែអាត្មាបានជាសះស្បើយឡើងវិញត្រឹមរយៈពេលតែ៥ថ្ងៃប៉ុណ្ណោះគឺវាអីចឹង។ដូច្នេះចិត្តស្ងប់និងឥរិយាបថវិជ្ជមានពិតជាជួយរក្សានូវសុខភាពរាងកាយបានបើទោះជាមានរឿងអ្វីកើតឡើងខុសប្រក្រតីក៏ដោយអ្នកនឹងជាមកវិញបានឆាប់រហ័ស។សន្តិភាពនៃចិត្តគឺវាពិតជាកត្តាសំខាន់ណាស់សំរាប់សុខភាពល្អ៕

សម្រស់ខាងក្នុងទល់នឹងសម្រស់ខាងក្រៅ

អាត្មានិងនិយាយនៅទីនេះដោយកំប្លែងលែងបណ្តើរថាស្ត្រីក្មេងៗចូលចិត្តចំណាយលុយច្រើនទៅលើគ្រឿងសំអាង។ស្ត្រីខ្លះបានប្រើពណ៍ផ្សេងៗនៅលើមុខរបស់ពួកគេពណ៍ខៀវនិងពណ៍បៃតងជាដើម។គឺវាមើលទៅមិនស្អាតនោះទេ។ប៉ុន្តែពួកគេគិតថាវាស្អាតណាស់។មនុស្សគ្រប់គ្នាហាក់បីដូចជាយកចិត្តទុកដាក់តែទៅលើសម្រស់ខាងក្រៅតែប៉ុណ្ណោះ។នៅក្នុងកិច្ចសន្ទនាសាធារណៈការពីប៉ុន្មានថ្ងៃមុននោះមានស្ត្រីម្នាក់មានសក់ពណ៍ខៀវគឺវាមិនធម្មតានោះទេ។គឺពិតណាស់អាត្មាបាននិយាយលែងដាក់គាត់ថាសក់ពណ៍ខៀវគឺវាមិនសំខាន់ថាស្អាតនោះទេ។ពិតណាស់សម្រស់ខាងក្រៅវាសំខាន់ប៉ុន្តែអ្វីដែលសំខាន់ជាងនោះទៅទៀងនោះគឺសម្រស់ខាងក្នុង។សូមស្ត្រីទាំងឡាយដែលចំណាយលុយប្រាក់កាសជាច្រើនទៅលើសម្រស់ខាងក្រៅនោះសូមមេត្តាយកចិត្តទុកដាក់ទៅលើសម្រស់ខាងក្នុងរបស់អ្នកផងគឺវាល្អជាង៕

ចិត្តនិងអារម្មណ៏ជាប្រធានបទសិក្សា

យើងនិយាយអំពីរបកគំហើញផ្នែកវិទ្យាសាស្រ្ត។សន្តិភាពពិតនៃចិត្តគឺសំខាន់។មូលដ្ឋានគ្រឹះសំរាប់សន្តិភាពនៃចិត្តគឺការជឿជាក់លើខ្លួនឯងនិងថាមពលខាងក្នុងដែលបានមកពីការបដិបត្តិនៃសេចក្តីស្រលាញ់់និងសេចក្តីមេត្តាដោយមានការគោរពដល់អ្នកដ៏ទៃហើយមានការខ្វល់ខ្វាយអំពីសុខទុក្ខរបស់ពួកគេដែរ។នេះគឺជាក្រមសីលធ៍មលោកិយ។

ចាប់ពីថ្នាក់មតេយ្យដល់មហាវិទ្យាល័យយើងអាចអប់រំអំពីចិត្តនិងអំពីរបៀបនៃការថែរក្សាអារម្មណ៏របស់យើង។ប្រធានបទនេះគឺធំទូលាយហើយវាមានការពន្យល់បកស្រាយជាច្រើនអំពីចិត្តនិងអារម្មណ៏និងទំនាក់ទំនងរបស់វាទាំងពីរនេះ។យើងអាចមើលឃើញនូវហេតុនិងបច្ច័យរបស់វាថាប្រសិនបើមានអ្វីមួយកើតឡើងនៅក្នុងចំណែកតូចណាមួយនៃចិត្តនោះអ្វីមួយផ្សេងទៀតក៏កើតឡើងនៅកន្លែងណាមួយទៀតដែរ។ដូច្នេះដើម្បីដោះស្រាយនិងទប់ទល់ជាមួយបញ្ហានេះគឺយើងត្រូវគិតគូអោយបានច្បាស់លាស់នូវវិធីដែលចិត្តនឹងខួរក្បាលទាំងមូលវាអន្តរទាក់ទង។

ប្រធានបទដ៏ធំទូលំទូលាយនេះគឺមានតម្លៃក្នុងការសិក្សា។កាលពីប៉ុន្មានឆ្នាំចុងក្រោយនេះនៅប្រទេសអាមេរិកអ្នកវិទ្យាសាស្រ្តបានធ្វើការពិសោធន៏ទៅលើមូលដ្ឋាននៃព៍ត័មាននេះហើយលទ្ធផលជាក់លាក់ជាច្រើនក៏បានកើតឡើងដែរ។ដោយសារហេតុនេះឥឡូវមានកម្មវិធីអប់រំជាច្រើនបង្ហាត់បង្រៀនទៅលើក្រមសីលធ៍មលោកិយ។ឥឡូវនេះយើងប្តេជ្ញាតាំងចិត្តក្នុងការបង្កើតពង្រៀងនូវកម្មវិធីសិក្សាដែលទាក់ទងនឹងសក្រមសីលធ៍មនានាដោយផ្អែកលើមូលដ្ឋាននៃលោកិយនិយមដែលវាសមស្របទៅនឹងវិស័យអប់រំនៃលោកិយ៕

ទស្សនិកជនទាំងអស់ហើយជាពិសេសនោះគឺអ្នកអប់រំនិងអ្នកគិតនៅទីនេះគួរតែគិតអោយច្រើនអំពីរឿងនេះ។ប្រសិនបើឪកាសមកដល់យើងគួរតែរៀចចំកិច្ចពិភាក្សាខ្លះទៅលើប្រធានបទនេះ។នៅក្នុងពេលបច្ចុប្បន្ននេះប្រពន្ធ័អប់រំហាក់ដូចជាខ្វះនូវមេរៀននៃក្រមសីលធ៍មនានាគឺមនុស្សភាគច្រើនពឹងទៅលើការបង្រៀនៃសាសនាជំនួសវិញ។ពិតណាស់វាគឺល្អហើយ។ប៉ុន្តែក៏មានអ្នកមិនមានចំណាប់អារម្មណ៏លើសាសនាហើយមានការពិបាកក្នុងការទទួលយកនូវទស្សនៈសាសនា។នេះគឺធ្វើអោយមានការលំបាក។ដូច្នេះហើយយើងត្រូវស្វែងរកវិធីលោកិយមួយដែលវិធីនោះទីបំផុតទៅនិងត្រូវបានទទួលស្គាល់ជាសកល៕

ចប់ហើយឥឡូវនេះសំណួរ

សំណួរ

ព្រះអង្គម្ចាស់នៅក្នុងការនិយាយចុងក្រោយរបស់ព្រះអង្គៗបាននិយាយចំចំណុចដែលខ្ញុំបាទប្រុងសួរប៉ុន្តែដើម្បីទទួលបាននូវចំលើយពេញនោះខ្ញុំសូមសួរម្តងទៀតប្រសិនបើព្រះអង្គមិនប្រកាន់ទេ។ជាមួយនឹងការបង្រៀននៃក្រមសីលធ៍មលោកិយនៅតាមបណ្តាសាលានិងមហាវិទ្យាល័យថាតើព្រះអង្គធ្វើការបង្កើតកម្មវិធីបង្រៀនដ៏សមស្របណាមួយជាមួយនរណាម្នាក់ហើយរឺនៅ?ហើយបើមានតើព្រះអង្គមានស្ថាប័នអប់រំឬស្ថាប័នហិរញ្ញវត្ថុណាមួយគាំទ្រព្រះហើយរឺនៅ?

នៅក្នុងប្រទេសឥណ្ឌាដោយមានជំនួយពីមហាវិទ្យាល័យខ្លះនៃទីក្រុបដេលីយើងបានចាប់ផ្តើមធ្វើពង្រៀងកម្មវិធីសិក្សាដូចដែលអាត្មាបាននិយាយខាងដើមអីចឹង។បន្ទាប់មកទៀតយើងមានវិទ្យាស្ថានចិត្តនិងជីវិត។ហើយនៅប្រទេសអាមេរិកគឺសមាជិកម្នាក់ៗនៅតាមឯកទេសរៀងខ្លួនរបស់គេមានដូចជានៅមហាវិទ្យាល័យវីស្កុនសុីនមហាវិទ្យាល័យអិម៉រីមហាវិទ្យាល័យស្តែនហ្វឺតជាច្រើនទៀតទាំងអស់នេះសុទ្ធតែបានអនុវត្តការអប់រំក្រមសីលធ៍មលោកិយហើយ។ហើយស្ថាប័ននេះយើងបានពង្រីកវាទៅដល់អឺរ៉ុបហើយ។ឆាប់ៗនេះយើងចង់បង្កើតស្ថាប័ននេះនៅជិតទីក្រុងញូដេលីប្រទេសឥណ្ឌា។យើងបានធ្វើកិច្ចការនេះជារហូតមក។នៅពេលណាដែលកម្មវិធីអប់រំនេះរួចរាល់ហើយបន្ទាប់មកទៀតប្រហែលជាយើងអាចបង្រៀនគ្រូៗហើយពេលនោះយើងចាំមើលថាមានអ្វីកើតឡើង។ប្រហែលជាវាមានតម្លៃយើងចាំតែមើលទៅ៕

ព្រះអង្គម្ចាស់ខ្ញុំស្រលាញ់ផែនដីនេះនិងអ្វីៗសព្វបែបយ៉ាងដែលបង្កើតវាមកដូចជាភពផែនដីរុក្ខជាតិនិងសត្វហើយនិងរូបយើងជាមនុស្សនេះដែរ។ប៉ុន្តែមនុស្សតែងតែបំផ្លាញភពផែនដីដោយរបស់តូចតាចបំផុតដូចជាការទិញដបផ្លាស្ទិកហើយនិងរឿងធំសំខាន់ជាងនេះទៀតនោះគឺដូចជាការបំផ្លាញព្រៃឈើ។ខ្ញុំដឹងថាខ្ញុំត្រូវអត់ធ្មត់ប៉ុន្តែនៅពេលដែលខ្ញុំឃើញបញ្ហានេះហើយពេលដែលខ្ញុំឃើញជីវិតសត្វនានាកំពុងតែស្លាប់និងមានទុក្ខវេទនានោះគឺវាមានកំហឹងខ្លាំងក្លាណាស់ចេញពីពោះខ្ញុំហើយខ្ញុំចង់ប្រយុទ្ធតតាំងនិងរឿងនេះ។ដូច្នេះសំនួររបស់ខ្ញុំគឺតើមានកំហឹងណាដែលមានសុខភាពល្អទេ?តើខ្ញុំអាចប្រយុទ្ធតតាំងដោយសេចក្តីស្រលាញ់បានទេ?

កំហឹងដូចដែលអាត្មាបាននិយាយខាងដើមហើយថាគឺវាជាប់ទាក់ទងនឹងការលើកទឹកចិត្ត។ដូច្នេះកំហឹងដែលចេញពីការកង្វល់ទៅលើអ្វីមួយឬទៅលើបុគ្គលណាម្នាក់នោះគឺជារឿងមួយហើយកំហឹងដែលជំរុញលើកទឹកចិត្តពីការស្អប់នោះគឺជារឿងផ្សេងមួយទៀត៕

ព្រះអង្គម្ចាស់ព្រះអង្គបាននិយាយអំពីអ្នកកាន់សាសនាចំនួន៦កោដិនាក់ហើយប្រហែលមាន១កោដិនាក់ដែលមិនជឿលើព្រះនៅលើផែនដីនេះ។ខ្ញុំមានការចាប់អារម្មណ៏ថាប្រហែលជាមានក្រុមទីបីទៀតដែលគ្មានអារម្មណ៏នៅក្នុងផ្ទះពិតប្រាកដ(គ្មានសេចក្តីសុខពិតនៅក្នុងខ្លួន)នៅក្នុងរង្វង់នៃស្ថាប័នសាសនាជាទំនៀមហើយក្រុមនោះក៏មិន ជឿលើព្រះដែរហើយកំពុងតែស្វែងរកសាសនានៃចិត្តដែលវាលើសពីសាសនាជាលក្ខណៈស្ថាប័ន។តើព្រះមានដំបូមានអ្វីដល់ពួកគេ?

កាលពីប៉ុន្មានឆ្នាំមុននៅក្នុងទីក្រុងស្ទក់ខូមប្រទេសស៊ុយអែតអាត្មាបានជួបមនុស្សមួយក្រុមតូច។ពួកគេមិនជឿលើទំនៀមឬសាសនាណាដែលមានស្រាប់ហើយនោះទេប៉ុន្តែពួកគេនៅតែស្វែងរកនូវប្រភេទនៃសាសនានៃចិត្ត។បាទគឺវាពិតជាមានមនុស្សបែបនោះមែន។អាត្មាបានរកឃើញនូវអ្វីដែលអ្នកហៅថា“យុគសម័យថ្មី”គឺយកពីនេះបន្តិចយកពីនោះបន្តិចមកផ្សំគ្នាអោយធំគឺវាមិនមានប្រយោជន៏នោះទេ។

អាត្មាគិតថាវាល្អគឺមិនគ្រាន់តែបំពេញចិត្តរបស់យើងនូវតម្រូវការសំភារៈនោះទេប៉ុន្តែព្យាយាមស្វែងរកនូវគុណតម្លៃអោយរិតតែជ្រៅនោះគឺវាល្អ។វាមានតម្លៃក្នុការវិភាគនូវជីវិតរបស់យើងអោយដឹងថាសុភមង្គលមិនមែនបានមកពីភាពពេញចិត្តតែរូបារម្មណ៏ម៉្យាងនោះទេ។គឺដូចជានៅពេលតន្ត្រីចាប់ផ្តើមលែងអ្នកពេញចិត្តប៉ុន្តែនៅពេលដែលតន្រ្តីឈប់លែងគឺគ្មានការពេញចិត្តទៀតទេ។នៅកំរិតនៃចិត្តវិញដើម្បីអោយមានអារម្មណ៏ជឿនិងសេចក្តីមេត្តាដ៏លើសលុបនោះហើយភាពពេញចិត្តបែបនេះនោះគឺមានការគង់វង់យូរអង្វែងជាង៕

សំរាប់អ្នកតើអ្វីទៅដែលវាសំខាន់ជាងគេនៅក្នុងជីវិតមនុស្សយើង?

អាត្មាតែងតែប្រាប់មនុស្សទាំងអស់ថាគោលបំណងនៃជីវិតយើងគឺដើម្បីទទួលបាននូវជីវិតជាសុខ។ខណៈនេះដើម្បីទទួលបាននូវសុភមង្គលនិងសេចក្តីសប្បាយរីករាយវាមិនគួរពឹងទៅលើតែបទពិសោធន៏និងកាយសញ្ញាបានទេ។ប៉ុន្តែវាគួរតែបឺងទៅលើសភាពនៃចិត្តយើងវិញ។ដូច្នេះអាត្មាជាធម្មតានិយាយថាយើងត្រូវការយកចិត្តទុកដាក់ថែមទៀតទៅលើគុណតម្លៃខាងក្នុងនៃយើង។សូមអរគុណច្រើន៕

Top