ភាពស្មោះត្រង់សេចក្តីជឿទុកចិត្តនិងមិត្តភាព

Study buddhism dalai lama oa

តើអ្វីទៅជាសុភមង្គល?

អ្នករាល់គ្នាប្រាថ្នាចង់បានជីវិតជាសុខដូច្នេះសំនួរគឺសួរថាតើសេចក្តីសុខឬសុភមង្គលជាអ្វី?តើអ្វីជាសេចក្តីសុខដែលជាប់គង់វង់យូរអង្វែងហើយអាចទុកចិត្តបាន?យើងត្រូវតែសំលឹងមើលរឿងនេះអោយបានសុីជម្រៅបំផុត។សេចក្តីសុខឬភាពសប្បាយរីករាយដែលបានមកពីតែសរីរាង្គដែលទទួលដឹងអារម្មណ៏និងបទពិសោធន៏ដូចជាការមើលឃើញរបស់ល្អមួយការស្តាប់រឿងល្អរស់ជាតិឆ្ងាញ់ក្លឹនក្រអូបជាដើមគឺវាបានផ្តល់នូវភាពពេញចិត្តខ្លះដែរ។ប៉ុន្តែភាពសប្បាយដែលពឹងផ្អែកទៅលើបទពិសោធន៏រូបារម្មណ៏នេះគឺវាមានលក្ខណៈមិនសុីជម្រៅ។ដរាបណាមានសញ្ញាខន្ធ័ជាក់លាក់ដែលកើតមាននោះអ្នកទទួលបាននូវភាពសប្បាយរីករាយឬសេចក្តីសុខនិងភាពសុខស្រួលប៉ុន្តែនៅពេលដែលមានសំលេងរំខានណាមួយចូលមកដល់គឺភាពសុខស្រួលលែងមានទៀតហើយ។ឬក៏មាននុស្សខ្លះស្វែងរកការសប្បាយតាមរយៈការមើលទូរទស្សន៏ហើយបើគ្មានទូរទស្សន៏ទេគឺពួកគេធុញថប់ត្រឹមរយៈពេលមួយម៉ោងប៉ុណ្ណោះ។មានមនុស្សខ្លះទៀតចូលចិត្តការកំសាន្តហើយធ្វើដំណើរទៅទីនានានៃពិភពលោកហើយជួបប្រសព្វជាប្រចាំជាមួយនឹងទីកន្លែងថ្មីៗវប្បធម៍នានាតន្ត្រីនិងឪជារស់ផ្សេងៗ។អាត្មាគិតថានេះគឺវាកើតចេញមកពីមិនមានសមត្ថភាពបង្កើតនូវសន្តិភាពខាងក្នុងបានតាមរយៈការហ្វឹងហាត់ផ្នែកចិត្ត៕

ប៉ុន្តែមនុស្សទាំងអស់នេះដែលរស់នៅក្នុងជីវិតជាឥសីអស់រយៈពេលជាច្រើនឆ្នាំនោះពួកគេពិតជាទទួលបាននូវជីវិតជាសុខបំផុតពិតៗ។នៅគ្រាមួយនោះនៅទីក្រុងបាសេឡូណាប្រទេសអេស្បាញអាត្មាបានជួបជាមួយបុព្វជិតកាតូលិចមួយអង្គដែលមានភាសាអង់គ្លេសប្រហាក់ប្រហែលនឹងអាត្មាដែរហើយអាត្មាមានកំលាំងចិត្តក្នុងការនិយាយជាមួយគាត់!អ្នករៀបចំកម្មវិធីបានប្រាប់អាត្មាថាបុព្វជិតរូបនេះបានចំណាយពេលរស់នៅអស់រយៈពេល៥ឆ្នាំនៅលើភ្នំជាជីវិតឥសី។អាត្មាបានសួរគាត់ថាតើគាត់បានធ្វើអ្វីខ្លះនៅលើភ្នំហើយគាត់បានប្រាប់អាត្មាថាគឺគាត់សញ្ជឹងគិតនិងធ្វើសមាធិទៅលើសេចក្តីស្រលាញ់។នៅពេលដែលគាត់និយាយដល់រឿងនេះគឺថាវាមានភាពស្តែងចេញពិសេសមួយចេញពីកែវភ្នែករបស់គាត់ដែលវាបញ្ជាក់ថាគាត់ពិតជាសប្បាយរីរាយនឹងសន្តិភាពនៃចិត្ត។ដូច្នេះនេះគឺជាគំរូរឧទាហរណ៏មួយនៃសន្តិភាពនៃចិត្តដែលមិនផ្អែកលើតែបទពិសោធន៏នៃរូបារម្មណ៏នោះទេ។ប៉ុន្តែគឺតាមរយៈនៃការបណ្តុះសាបព្រោះនូវគុណតម្លៃដែលស្ថិតនៅទីជ្រៅពិតប្រាកដ។តាមរយៈនៃការគិតដល់អំពីសេចក្តីស្រលាញ់ជាប្រចាំនោះវាពិតជាបង្កើតនូវភាពស្ងប់ពិតប្រាកដបាន៕

ដូចនេះនៅពេលដែលអាត្មានិយាយអាត្មាតែងតែសង្កត់ធ្ងន់ថាការអភិវឌ្ឍន៏ផ្នែកសំភារៈគឺវាសំខាន់សំរាប់សេចក្តីសុខរាងកាយប៉ុន្តែតម្លៃនៃសំភារៈនោះគឺមិនបានផ្តល់ដល់សេចក្តីសុខនៃចិត្តនោះទេ។ពេលខ្លះនៅពេលដែលបុគ្គលណាម្នាក់ក្លាយជាអ្នកមានគេនិងរិតតែលោភលន់លើសដើមហើយនិងមានស្រ្តិះរិតតែខ្លាំងទៀតហើយលទ្ធផលគឺក្លាយជាមនុស្សគ្មានសេចក្តីសុខទេ។ដូច្នេះដើម្បីទទួលបាននូវជីវិតជាសុខសូមកុំជឿទុកចិត្តទៅលើតែតម្លៃនៃសំភារៈអោយសោះ។តម្លៃនៃសំភារៈគឺវាសំខាន់ប៉ុន្តែក្រៅពីនោះយើងត្រូវតែសំលឹងមើលអោយបានជាក់លាក់នូវគុណតម្លៃខាងក្នុងរបស់យើង។ដោយមិនគិតថាយើងជាអ្នកកាន់សាសនាឬអត់នោះទេដរាបណាយើងជាមនុស្សជាតិសន្តិភាពផ្ទៃក្នុងគឺមានសារៈសំខាន់ណាស់៕

សន្តិភាពនៃចិត្តនិងសុខភាពល្អ

អ្នកវិទ្យាសាស្ត្រខ្លះនិយាយទៅតាមការរកឃើញរបស់ពួកគេថាការមានស្រ្តិះខ្លាំងគឺបង្កើតបញ្ហាជាច្រើនដល់សម្ពាធឈាមនិងបញ្ហានានាទៀត។ហើយអ្នកវិទ្យាសាស្ត្រផ្នែកវិជ្ជសាស្រ្តលើកឡើងថាការមានភាពភិតភ័យកំហឹងនិងការស្អប់ជាប្រចាំនោះគឺវាបំផ្លាញនូវប្រពន្ធ័ការពារភាពសាំុរបស់យើងបាន។ដូច្នេះកត្តាដ៏សំខាន់មួយនៃសុខភាពល្អគឺសន្តិភាពនៃចិត្តគឺដោយសារថាសុខភាពរាងកាយនិងសុខភាពចិត្តគឺវាទាក់ទងគ្នាទៅវិញទៅមក។ចេញពីបទពិសោធន៏របស់អាត្មាផ្ទាល់កាលពីពីរឆ្នាំមុននៅឯការធ្វើសន្និសិទសារព័ត៍មានគឺមានអ្នកព័ត៍មានម្នាក់បានសួរអាត្មាអំពីការចាប់ជាតិឡើងវិញរបស់អាត្មា។អាត្មាបានសំលឹងមើលទៅគាត់វិញដោយកំប្លែងដោយអាត្មាដោះវែនតាអាត្មាចេញហើយសួរគាត់វិញថា“ដោយគ្រាន់តែវាយតម្លៃទៅលើមុខអាត្មាតើការចាប់ជាតិអាត្មាវាចាំបាច់ទេឬអត់?”ហើយគាត់ក៏ឆ្លើយវិញថាវាមិនប្រញាប់នោះទេ!៕

ថ្មីៗនេះកាលអាត្មានៅអឺរ៉ុបមានមិត្តយូរឆ្នាំខ្លះបានប្រៀបធៀបរូបភាពអាត្មាដែលបានថតកាលពីមួយភៃកាលពីសាមសិបកាលពីសែសិបឆ្នាំមុន។អ្នករាល់គ្នានោះនិយាយថាមុខរបស់អាត្មានៅតែក្មេង។នៅក្នុងជីវិតអាត្មាៗគិតថាអ្នកទាំងអស់គ្នាអាចដឹងបានហើយថាអាត្មាតាមពិតទៅបានឆ្លងកាត់សម័យកាលដ៏ដំបាកនិងប្រកបដោយបញ្ហាជាច្រើន។ហើយបើពឹងទៅលើព្រិត្តិការណ៏ទាំងអស់នេះវាជាកត្តាសមល្មមដែលអាចបង្កើតអោយមានជំងឺថប់អារម្មណ៏ការបាក់ទឹកចិត្តនិងភាពឯកាបាន។ប៉ុន្តែអាត្មាគិតថាចិត្តរបស់អាត្មាគឺវាស្ងប់គ្រាន់បើដែរ។ម្តងម្កាលអាត្មាក៏ខឹងដែរប៉ុន្តែជាទូទៅគឺសភាពនៃចិត្តរបស់អាត្មាវាស្ងប់ស្ងាត់៕

អាត្មាក៏ចូលចិត្តនិយាយលែងជាមួយស្រ្តីក្មេងៗទាំងអស់ដែលចូលចិត្តចំណាយលុយកាក់ទៅលើគ្រឿងសំអាងនានា។ជាដំបូងនោះគឺប្តីរបស់អ្នកអាចរអ៊ូរទាំថាវាថ្លៃណាស់!ទោះបែបនោះក៏ដោយគឺថាសម្រស់ខាងក្រៅគឺសំខាន់។ប៉ុន្តែអ្វីដែលវារិតតែសំខាន់ជាងនោះទៅទៀតនោះគឺសម្រស់ខាងក្នុង។អ្នកអាចមានមុខស្អាតប៉ុន្តែមុខអាក្រក់គឺវាល្អជាងដោយគ្មានការប្រើសំអាងអ្វីឡើយប្រសិនបើគេមានស្នាមញញឹមនិងការស្រលាញ់ពិតប្រាកដ។នេះគឺជាសម្រស់ពិតប្រាកដ។គុណតម្លៃពិតគឺស្ថិតនៅក្នុងខ្លួនយើងផ្ទាល់។សំភារៈខាងក្រៅត្រូវការលុយកាក់ច្រើនណាស់គឺថាហាងធំៗនិងផ្សារទំនើបៗជាដើម។ប៉ុន្តែសន្តិភាពផ្ទៃក្នុងនៃចិត្តគឺអត់ចំណុយលុយមួយរៀតទេ។សូមគិតដល់គុណតម្លៃផ្នែកខាងក្នុងទាំងនេះហើយបន្សាំខ្លួនអ្នកជាមួយគុណតម្លៃនោះហើយបន្តិចម្តងៗប្រភេទអារម្មណ៏បំផ្លិចបំផ្លាញនានានិងកាត់បន្ថយបាន។ហើយវាផ្តល់នូវសន្តិភាពផ្ទៃក្នុងនៃចិត្ត៕

ដោយមានឥរិយាបថមេត្តានិងមានចិត្តគិតគូដល់សុខទុក្ខអ្នកដ៏ទៃវាបង្កើតនូវភាពជឿជាក់លើខ្លួនឯង។នៅពេលដែលអ្នកមានភាពជឿជាក់លើខ្លួនឯងហើយអ្នកអាចប្រព្រិត្តធ្វើនូវរាល់សកម្មភាពរបស់អ្នកដោយតម្លាភាពដោយសច្ចៈដោយសេចក្តីស្មោះត្រង់។នេះគឺវាបង្កើតនូវការជឿទុកចិត្តជាមួយអ្នកដ៏ទៃហើយការជឿទុកចិត្តនេះជាមូលដ្ឋាននៃមិត្តភាព។យើងជាមនុស្សជាសត្វសង្គមដែលត្រូវការមិត្តភក្តិ។មិត្តមិនបានមកពីអំណាចនិងទឹកប្រាក់ជាចម្បង់នោះទេឬក៏មិនបានមកពីការអប់រំឬចំណេះដឹងនោះទេប៉ុន្តែកត្តាសំខាន់សំរាប់មិត្តភាពគឺភាពជឿទុកចិត្តនេះឯង។ដូច្នេះអារម្មណ៏ឬចិត្តគិតគូនិងគោរពដល់ជីវិតនិងសុខមាលភាពអ្នកដ៏ទៃនោះគឺជាមូលដ្ឋាននៃការកិច្ចពិភាក្សានេះ៕

Top