្្្កសម្តេចសង្ឃរាជ ដាឡៃឡាមាទី១៤ (១៩៣៥ ដល់ បច្ចុប្បន្ន) គឺជាមេដឹកនាំនៃព្រះពុទ្ធសាសនានៃប្រទេសទីបេ។ ព្រះអង្គទទួលបានពានរង្វាន់ ណូប៉ែល សន្តិភាព ពិភពលោក នៅឆ្នាំ ១៩៨៩។ ព្រះអង្គទ្រង់ធ្វើដំណើរពាសពេញពិភពលោក ដោយគ្នានការនឿយហត់ ដើម្បីផ្សព្វផ្សាយនូវគោលការណ៏បីចំណុចរបស់ព្រះអង្គក្នុងនាមជាមនុស្សជាតិ គឺទី១: អំពីគុណតម្លៃជាមូលដ្ឋាននៃមនុស្ស គឺសេចក្តីមេត្តា ការអធ្យាស្រ័យ ភាពអត់អោន និងអត្តវិន័យ ទី២គឺ: ក្នុងនាមជាអ្នកកាន់សាសនាមួយរូប គឺត្រូវផ្សព្វផ្សាយនូវ ភាពសុខុដុមរមនាអន្តរសាសនា និងការយោគយល់គ្នា ទី៣គឺ: ក្នុងនាមជាជនជាតិទីបេមួយរូប គឺត្រូវថែរក្សាការពារនូវវប្បធម៍សន្តិភាព និងអហិង្សា នៃព្រះពុទ្ធសាសនាប្រទេសទីបេ៕