ការសិក្សាបរិយត្តិ(ធម៌)និងការបដិបត្តិធម៌ពិតប្រាកដនៅក្នុងជីវិតប្រចាំថ្ងៃគឺជាធុរៈពីរដាក់ដោយឡែកពីគ្នាទាំងស្រុង។ជារឿយៗយើងបានដឹងបានឭមកហើយថាការសិក្សាបរិយត្តិតែម៉្យាងនឹងមិនផ្តល់អត្ថប្រយោជន៍ដល់ជីវិតរបស់អ្នកនោះទេ។លោកបណ្ឌិតអាលិចសាន់ឌឺប៊ឺហ្សុីនគឺជាបណ្ឌិត្យសិក្សាផងនិងជាអ្នកបដិបត្តិផង។លោកនិយាយអំពីបទពិសោធន៍របស់លោកដែលផ្អែកលើមូលដ្ឋានទាំងពីរនេះគឺការសិក្សា(បណ្ឌិត្យ)និងកិច្ចបដិបត្តិសាសនា។

ជំនាន់ស្ពាត់និក(Sputnik)

ខ្ញុំកើតក្នុងត្រកូលគ្រួសារដ៏សាមញ្ញមួយនៅក្នុងប្រទេសអាមេរិកនាឆ្នាំ១៩៤៤។គ្រួសាររបស់ខ្ញុំមិនមានលុយកាក់ច្រើនោះទេ។ពួកគេកាលនោះគឺជាអ្នកធ្វើការធម្មតាហើយពួកគេក៏គ្មានការអប់រំច្រើនណាស់ណានោះដែរ។បើទោះបីជាបែបហ្នឹងក្តីកាលពីវ័យក្មេងខ្ញុំកើតការចាប់អារម្មណ៍ដោយចិត្តឯងទៅលើរឿងរ៉ាវអាសុីជាខ្លាំង។ការកើតមានចំណាប់អារម្មណ៍នេះមិនត្រូវបានជំរុញលើទឹកចិត្តពីគ្រួសាររបស់ខ្ញុំនោះទេហើយក៏មិនត្រូវបានបន្ទុចបង្អាក់នោះដែរ។សរុបមកនៅសម័យនោះគឺមិនមានព័ត៌មានច្រើនស្តីអំពីទ្វីបអាសុីនោះទេ។កាលខ្ញុំអាយុ១៣ឆ្នាំខ្ញុំចាប់ធ្វើយោហ្កា(យោគៈ)ជាមួយមិត្តរបស់ខ្ញុំម្នាក់ហើយនៅពេលនោះខ្ញុំបានអានអ្វីៗគ្រប់យ៉ាងដែលអាចរកបានស្តីអំពីព្រះពុទ្ធសាសនានិងអំពីទស្សនៈឥណ្ឌាហើយនិងទស្សនៈចិនជាដើម។

ខ្ញុំជាផ្នែកមួយនៃសម័យនោះដែលប្រទេសអាមេរិកហៅថាជា“ជំនាន់ស្ពាត់និក”(SputnikGeneration)។នៅពេលដែលគ្រាប់រ៉ុកកែតស្ពាត់និកត្រូវបានបាញ់បញ្ជូនទៅទីអាវកាសដោយប្រទេសរុស្សុី។ប្រទេសអាមេរិកមានការមិនសម្បាយចិត្តយ៉ាងខ្លាំងដោយពួកយើងកាលនោះមានអារម្មណ៍ថាយើងដើរក្រោយប្រទេសរុស្សុីដាច់ឆ្ងាយខ្លាំងណាស់។ក្មេងៗគ្រប់រូបរួមទាំងខ្ញុំផងកាលសម័យនោះត្រូវបានលើកទឹកចិត្តអោយសិក្សាផ្នែកវិទ្យាសាស្ត្រដើម្បីធ្វើយ៉ាងណាឲ្យយើងតាមទាន់ប្រទេសរុស្សុី។ដូច្នេះនៅត្រឹមអាយុ១៦ឆ្នាំខ្ញុំបានទៅសិក្សាគីមីវិទ្យានៅឯមហាវិទ្យាល័យរ៉ាត់គើស៍(Rutgers)។មហាវិទ្យាល័យរ៉ាត់គើស៍គឺស្ថិតនៅរដ្ឋញូជឺសុី(NewJersey)ជាទីកន្លែងដែលខ្ញុំធំដឹងក្តី។ហើយកាលនោះបើទោះបីជាមហាថេរៈអំបូរកាលមីកម៉ុងហ្គោល(KalmykMongols)គឺលោកគ្រូហ្គេហ្សេវ៉ាងហ្កាល(GesheWangyal)គង់នៅប្រហែលត្រឹមតែ៥០គីឡូមែត្រពីខ្ញុំក៏ដោយក៏ខ្ញុំមិនបានដឹងអំពីវត្តមានរបស់ព្រះអង្គឡើយ។

ជាផ្នែកមួយនៃកម្មវិធីសិក្សាខ្ញុំបានសិក្សាមុខវិជ្ជាបន្ថែមនៅក្នុងការសិក្សាអំពីទ្វីបអាសុីដែលការសិក្សានោះនិយាយអំពីរបៀបដែលព្រះពុទ្ធសាសនារីកសាយភាយពីអរិយៈធម៌មួយទៅអិរយៈធម៌មួយទៀតហើយនិងរបៀបដែលអរិយៈធម៌នីមួយៗយល់និងធ្វើការបកស្រាយចំពោះព្រះពុទ្ធសាសនាផ្សេងៗគ្នា។បើទោះបីជាខ្ញុំកាលនោះមានវ័យត្រឹមតែ១៧ឆ្នាំក្តីក៏វាបានធ្វើអោយខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងរហូតដល់ថ្នាក់ខ្ញុំលាន់មាត់ឡើងថា“នេះគឺជាអ្វីដែលខ្ញុំចង់ធ្វើការពាក់ព័ន្ធជាមួយអំពីដំណើរការដែលព្រះពុទ្ធសាសនាចាប់ផ្តើមពីអរិយៈធម៌មួយទៅអរិយៈធម៌មួយទៀត”។នេះហើយគឺជាអ្វីដែលខ្ញុំបានធ្វើតាមអស់មួយជីវិតរបស់ខ្ញុំដោយគ្មានការងាករេឬផ្លាសប្តូរណាមួយនោះឡើយ។

ព្រីនស្តុន៖ពីគីមីវិទ្យាដល់ទស្សនៈគំនិតនិងភាសាចិន

នៅឯមហាវិទ្យាល័យព្រីនស្តុន(Princeton)កម្មវិធីថ្មីមួយបានចាប់ផ្តើមឡើងដើម្បីទាក់ទាញសិស្សឲ្យទៅចូលរួមជាមួយឌីប៉ាតម៉ង់សិក្សាអាសុី។នៅគ្រានោះគឺមានសិស្សតិចតួចណាស់ដែលចាប់អារម្មណ៍។វាគឺស្ថិតនៅអំឡុងដើមសង្គ្រាមវៀតណាមហើយមានជនជាតិអាមេរិតិចតួចណាស់ដែលចេះភាសាអាសុីណាមួយនោះ។កាលនោះខ្ញុំរំភើបយ៉ាងខ្លាំងដោយសារមានឪកាសទៅសិក្សាភាសាចិនហើយខ្ញុំបានដាក់ពាក្យចូលនិងត្រូវបានគេទទួលយក។នៅអាយុ១៨ឆ្នាំខ្ញុំចាប់រៀនភាសាចិននៅមហាវិទ្យាល័យព្រីនស្តុននិងបានសិក្សាបញ្ចប់រយៈពេលពីរឆ្នាំចុងក្រោយនៃកំរិតបាក់ឌុបភាសាចិននៅទីនោះ។

ខ្ញុំតែងមានការចាប់អារម្មណ៍អំពីរបៀបដែលទស្សនៈចិនជះឥទ្ធិពលលើរបៀបដែលព្រះពុទ្ធសាសនាត្រូវបានយល់ដឹងនិងបកស្រាយដោយជនជាតិចិននៅពេលដែលសាសនានេះមកដល់ប្រទេសនេះ។និងអំពីរបៀបដែលព្រះពុទ្ធសាសនាជះឥទ្ធិពលទៅលើទស្សនៈចិនវិញនៅក្នុងគ្រាក្រោយមកទៀត។ដូច្នេះខ្ញុំបានធ្វើការសិក្សាអំពីទស្សនៈគំនិតនិងប្រវត្តិសាស្រ្តចិនហើយរួមទាំងព្រះពុទ្ធសាសនា។ខ្ញុំត្រូវបានគេបញ្ជូនឱ្យទៅរៀនសាលាភាសាពេញម៉ោងនៅក្នុងរដូវក្តៅ៖គឺរយៈពេលមួយឆ្នាំនៅមហាវិទ្យាល័យហាវឺត(Harvard)និងមួយឆ្នាំទៀតនៅស្តែនវឺត(Stanford)ដើម្បីចាប់សិក្សាភាសាចិនបូរាណ។បន្ទាប់ពីទទួលបានសញ្ញាប័ត្រហើយខ្ញុំក៏បានទៅកោះតៃវ៉ានអស់មួយរដូវក្តៅទៀត។សំរាប់ការសិក្សាថ្នាក់អនុបណ្ឌិតខ្ញុំបានត្រឡប់ទៅមហាវិទ្យាល័យហាវឺតវិញ។ខ្ញុំចាប់ផ្តើមរៀនភាសាជប៉ុនដែលជាផ្នែកមួយនៃកម្មវិធីសិក្សាភាសាចិន។នៅពេលដែលខ្ញុំបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត(សញ្ញាប័ត្រជាន់ខ្ពស់)ឯកទេសភាសាចុងបូពា៌នោះខ្ញុំក៏បានបញ្ចប់ការសិក្សាយ៉ាងទូលំទូលាយអំពីប្រទេសចិនផងដែរ។

ភាសាចិន ភាសាសំស្រ្កឹត និងភាសាទីបេ៖ការសិក្សាប្រៀបធៀប

ខ្ញុំចង់ដឹងខាងបែកឥណ្ឌាដូចដែលខ្ញុំបានចេះបានដឹងអំពីចិនដែរ។គឺចង់មើលឲ្យឃើញថាតើមានឥទ្ធិពលអ្វីខ្លះនៅក្នុងការអភិវឌ្ឍនៃព្រះពុទ្ធសាសនានៅទីនោះដូច្នេះខ្ញុំចាប់ផ្តើមរៀនភាសាសំស្រ្កឹត។ខ្ញុំបានទទួលសហសញ្ញាប័ត្របណ្ឌិតពីឌីប៉ាតម៉ង់(department)ពីររួមបញ្ចូលគ្នា៖គឺឌីប៉ាតម៉ង់ភាសាសំស្រ្កឹតនិងការសិក្សាអំពីឥណ្ឌាហើយនិងឌីប៉ាតម៉ង់ភាសាចុងបូពា៌។ការសិក្សាអំពីឥណ្ឌានិងភាសាសំស្រ្កឹតបាននាំខ្ញុំទៅកាន់ភាសាទីបេដោយមានការសង្កត់ធ្ងន់លើទស្សនៈវិទ្យានិងប្រវត្តិសាស្រ្តពុទ្ធសាសនា។

អ្នកបានដឹងហើយថាខ្ញុំមានការស្រេកឃ្លានយ៉ាងខ្លាំងចំពោះចំណេះដឹង។ដូច្នេះខ្ញុំបានចាប់សិក្សាបន្ថែមលើមុខវិជ្ជាទស្សនៈវិទ្យានិងចិត្តវិទ្យានិងនៅរក្សាចំណាប់អារម្មណ៍របស់ខ្ញុំលើវិទ្យាសាស្រ្តតាមរយៈរឿងរ៉ាងទាំងអស់នេះ។តាមវិធីនេះហើយដែលខ្ញុំបានបញ្ចប់ការសិក្សារបស់ខ្ញុំស្តីអំពីពុទ្ធវិធីជាទូទៅនៃការបកប្រែក្នុងន័យប្រៀបធៀប។គឺយើងសំលឹងមើលទៅលើគម្ពីរពុទ្ធសាសនាជាភាសាសំស្រ្កឹតហើយបន្ទាប់មកទៀតចាប់មើលអំពីរបៀបដែលគម្ពីរទាំងនោះបកប្រែទៅជាភាសាចិននិងភាសាទីបេ។រួមទាំងការសិក្សាអំពីប្រវត្តិនៃការអភិវឌ្ឍទស្សនៈគំនិតទាំងនោះនិងរបៀបនៃការបកប្រែនេះមានការជាប់ទាក់ទងគ្នាទៅវិញទៅមកជាមួយនឹងប្រវត្តិសាស្រ្តទូទៅ។ការហ្វឹកហាត់ប្រភេទនេះគឺមានប្រយោជន៍ពេញមួយអាជីពការងាររបស់ខ្ញុំ។

ចេញពីមហាវិទ្យាល័យហាវឺត(Harvard)ទៅកាន់ទំនៀមរស់រវើក

តាមរយៈកិច្ចការងារទាំងអស់នេះខ្ញុំតែងមានចំណាប់អារម្មណ៍ទៅលើអ្វីដែលហាក់បីដូចជាគំនិតមួយថា។រាល់ទស្សនៈវិទ្យានិងសាសនាទាំងអស់នៅអាសុីដែលខ្ញុំបានសិក្សាមកនោះ(មានដូចជានិកាយព្រះពុទ្ធសាសនាផ្សេងៗនិងហិនឌូសាសនានិងលទ្ធិតៅនិយមហើយនិងលទ្ធិខុងជឺនិយម)ប៉ុន្តែបើមិនមានឪកាសពិតប្រាកដទៅរស់នៅផ្ទាល់ឬបដិបត្តិផ្ទាល់ជាមួយនឹងទំនៀមរស់រវើកទាំងអស់នោះទេគឺមិនខុសគ្នាពីពេលដែលខ្ញុំសិក្សាអំពីសាសនាអេហ្សុីបបូរាណដោយមិនបានឋិតនៅក្នុងសម័យកាលនោះដូច្នោះដែរ។បើទោះបីជាដូច្នោះក៏ដោយក៏ចំណាប់អារម្មណ៍របស់ខ្ញុំនៅតែខ្លាំងក្លា។

ប៉ុន្តែនៅពេលដែលខ្ញុំចាប់រៀនភាសាទីបេនៅក្នុងឆ្នាំ១៩៦៧នោះគឺលោករ៉ូបឺតធូមិន(RobertThurman)បានត្រឡប់មកកាន់មហាវិទ្យាល័យហាវឺតវិញហើយ។ពួកយើងគឺជាមិត្តរួមថ្នាក់ជាមួយគ្នា។លោកធូមិនគឺជាកូនសិស្សដ៏ស្និទមួយរូបក្នុងចំណោមកូនសិស្សដ៏ទៃទៀតរបស់មហាថេរៈហ្គេហ្សេវ៉ាងហ្គាល(GesheWangyal)។លោកបានរស់នៅជាមួយមហាថេរៈនេះអស់រយៈពេលជាច្រើនឆ្នាំ។លោកថែមទាំងបានបួសជាព្រះសង្ឃអស់រយៈពេលមួយឆ្នាំផងដែរនិងបាននិមន្តទៅកាន់ប្រទេសឥណ្ឌាទៅសិក្សានៅតំបង់ដារ៉ាមសាលា(Dharamsala)(ជាជំរុំជនភៀសខ្លួនទីបេស្នាក់អាស្រ័យនៅ)។រូបលោកនេះហើយដែលជាអ្នកប្រាប់ខ្ញុំអំពីមហាថេរៈហ្គេហ្សេវ៉ាងហ្កាល(GesheWangyal)និងអំពីលទ្ធភាពនៃការទៅសិក្សានៅតំបន់ដារ៉ាមសាលានៃប្រទេសឥណ្ឌាដែលជាទីឋានជនជាតិទីបេនិងសម្តេចសង្ឃរាជដាឡៃឡាម៉ាគង់នៅ។ពេលណាដែលខ្ញុំទៅលែងផ្ទះក្នុងឪកាសឈប់សំរាកខ្ញុំចាប់ផ្តើមទៅលែងមហាថេរៈហ្គេហ្សេវ៉ាងហ្គាលនៅឯវត្តរបស់ព្រះអង្គស្ថិតនៅរដ្ឋញូជឺសុី(NewJersey)។ពេលនោះជាពេលដែលខ្ញុំចាប់ផ្តើមយល់នូវអ្វីដែលជាព្រះពុទ្ធសាសនាក្នុងទំនៀមរស់។បើទោះបីជាខ្ញុំបានទៅទស្សនកិច្ចមហាថេរៈហ្គេហ្សេវ៉ាងហ្គាលជាច្រើនដង់ក៏ពិតមែនតែខ្ញុំមិនដែលមានឪកាសស្នាក់នៅសិក្សាជាមួយព្រះអង្គនោះទេ។បើទោះបីមិនបានសិក្សាជាមួយព្រះអង្គក្តីក៏ព្រះអង្គបានលើកកំលាំងចិត្តខ្ញុំជាខ្លាំងអោយខ្ញុំទៅបន្តការសិក្សានៅប្រទេសឥណ្ឌា។ដូច្នេះខ្ញុំបានចាប់ដាក់ពាក្យសុំអាហារូបករណ៍ហ្វូលប្រាយ(FullbrightFellowship)ដើម្បីឲ្យខ្ញុំអាចធ្វើការស្រាវជ្រាវនិក្ខេបបទរបស់ខ្ញុំនៅក្នុងប្រទេសឥណ្ឌាជាមួយនឹងវប្បធម៌និងប្រជាជនទីបេ។

ខ្ញុំមកដល់ប្រទេសឥណ្ឌានៅឆ្នាំ១៩៦៩នៅអាយុ២៤ឆ្នាំ។នៅទីនោះខ្ញុំបានជួបសម្តេចព្រះសង្ឃរាជដាឡៃឡាម៉ា(Dalailama)ហើយបានចូលខ្លួនទៅក្នុងសង្គមទីបេទាំងស្រុងនៅពេលនោះ។ខ្ញុំមានអារម្មណ៍ថាជីវិតរបស់ខ្ញុំទាំងមូលរហូតមកដល់ខណៈនេះគឺដូចជានៅលើខ្សែរកញ្ច្រែងបញ្ជូនតៗគ្នាដូច្នោះដែលបាននាំខ្ញុំទៅដល់ទីនោះ(ពីគ្រួសារសាមញ្ញនៅក្នុងរដ្ឋញូជឺសុីទៅកាន់អាហារូបករណ៍ពេញពីសាលាព្រីនស្តុននិងសាលាហាវឺតនិងមកដល់សម្តេចសង្ឃដាឡៃឡាម៉ានិងដល់បណ្តាលមហាថេរៈដែលស្ថិតនៅជុំវិញព្រះអង្គ)។នៅទីនោះខ្ញុំបានមើលឃើញថាអ្វីៗដែលខ្ញុំបានសិក្សាមកស្តីអំពីពុទ្ធសាសនាទីបេនោះគឺមានភាពរស់រវើកណាស់។នៅទីនេះមានអ្នកចេះដឹងនូវអត្ថន័យគ្រប់យ៉ាងនៃអ្វីដែលជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសសនា(ព្រះធម៌)។នេះគឺជាឪកាសមាសដើម្បីរៀនសូត្រពីពួកគេ។

រៀននិយាយភាសាទីបេនៅដាលហូសុី(Dalhousie)

ពេលដែលខ្ញុំទៅដល់ឥណ្ឌាខ្ញុំមិនចេះភាសានិយាយរបស់ទីបេនោះទេ។សាស្រ្តាចារ្យរបស់ខ្ញុំនៅឯមហាវិទ្យាល័យហាវឺតគឺលោកណាហ្កាតូមី(Nagatomi)ពិតជាមិនចេះសូម្បីតែការបញ្ចេញសំលែងភាសានេះ។គាត់គឺជាជនជាតិជប៉ុនហើយយើងរៀនភាសាទីបេនៅក្នុងបរិបទនៃវេយ្យាករណ៍ភាសាជប៉ុន។ពីព្រោះថានៅគ្រានោះគឺមានតែសៀវភៅមួយក្បាលគត់ដែលពន្យល់អំពីវេយ្យាករណ៍ទីបេប្រៀបធៀបជាមួយនឹងភាសាឡាតាំង។ភាសាឡាតាំងនិងភាសាទីបេគឺគ្មានអ្វីដូចគ្នាទាល់តែសោះ។ចំណែកឯវេយ្យាករណ៍ភាសាជប៉ុនវិញគឺពិតជាស្រដៀងនឹងភាសាទីបេខ្លាំងណាស់។

ខ្ញុំត្រូវរៀនភាសានិយាយប៉ុន្តែគ្មានសៀវភៅឬសំភារៈសិក្សាដែលអាចរកបាននោះទេ។ប៉ុន្តែតាមរយៈទំនាក់ទំនងរបស់ខ្ញុំជាមួយលោកគ្រូហ្គេហ្សេវ៉ាងហ្គាលនោះខ្ញុំអាចទាក់ទងជាមួយព្រះសង្ឃឡាម៉ាចាប់ជាតិពីរព្រះអង្គ(Tulkus)គឺសឿរប៉ា(Sharpa)និងខាំលុងរីនប៉ូជេ(KhamlungRinpoche)ជាព្រះសង្ឃដែលគង់នៅវត្តព្រះអង្គអស់រយៈពេលពីរបីឆ្នាំ។ហើយចេះនិយាយភាសាអង់គ្លេសបានយ៉ាងល្អផងដែរ។ពួកគេរស់នៅក្នុងតំបន់ដាលហូសុី(Dalhousie)ជាទីកន្លែងដែលជនភៀសខ្លួនជាតិទីបេរស់នៅ។នៅទីនោះពួកគេមានសណ្តានចិត្តរៀបចំចាត់ចែងឲ្យខ្ញុំរស់នៅជាមួយព្រះសង្ឃទីបេគឺព្រះអង្គសូណាមណូរប៊ូ(SonamNorbu)នៅក្នុងកុដិដ៏តូចមួយនៅលើជើងភ្នំ។ព្រះអង្គមិនចេះអង់គ្លេសនោះទេហើយខ្ញុំក៏មិនចេះភាសាទីបេនោះដែរ។ប៉ុន្តែយើងរស់នៅជាមួយគ្នាហើយយើងត្រូវតែធ្វើការទាក់ទងគ្នាទៅតាមរបៀបណាមួយ។នៅទីនេះហើយដែលការហ្វឹកហាត់ពុទ្ធោសាស្រ្ត(Buddhology)និងវិធីសាស្រ្តផ្សេងៗទៀតចាប់ដុះដាលឡើង។ខ្ញុំមានអារម្មណ៍ថាដូចជានរៈវិទូដែលស្ថិតនៅលើកោះបូណេអូ(Boneo)និងនៅទ្វីបអាហ្វ្រិកដែលកំពុងតែព្យាយាមស្វែងយល់ភាសាណាមួយទៀតដូច្នោះដែរ។

គ្រប់ភាសាអាសុីដែលខ្ញុំបានរៀនមកទាំងអស់បានជួយខ្ញុំច្រើនដើម្បីឲ្យខ្ញុំអាចស្តាប់បាននូវសូរសំលេងផ្សេងៗគ្នានៅក្នុងភាសាទីបេនិងធ្វើឲ្យខ្ញុំមានការរីកចំរើនទៅមុខខ្លះៗ។ពេលណាដែលខ្ញុំចង់ទាក់ទងជាមួយតេជគុណសូណាម(Sonam)ខ្ញុំសរសេរជាអក្សរឡើង(ដោយខ្ញុំចេះសរសេរភាសាទីបេ)ហើយព្រះអង្គនឹងប្រាប់ខ្ញុំអំពីរបៀបបញ្ចេញសំលេង។យើងធ្វើដូច្នេះជាមួយគ្នានិងខ្ញុំបានទៅរៀនមេរៀនខ្លះៗពីអ្នកផ្សេងទៀត។ចុងក្រោយព្រះថេរៈក្មេងរីនប៉ូជេ(Rinpoche)ទាំងពីរអង្គបានណែនាំឲ្យខ្ញុំទៅរៀនជាមួយគ្រូរបស់ព្រះអង្គគឺមហាថេរៈហ្គេហ្សេហ្កាវ៉ាងដាជីអេ(GesheNgawangDhargyey)។

ការសិក្សាឡាមរីមនៅក្នុងខ្ទមគោ(Lam-rim)

ខ្ញុំធ្វើដំណើរមកកាន់ប្រទេសឥណ្ឌាដើម្បីសរសេរនិក្ខេបបទរបស់ខ្ញុំ។ទោះបីជាខ្ញុំបានរៀបគម្រោងដើម្បីធ្វើការស្រាជ្រាវទៅលើប្រធានបទទន្ត្រាយ៉ាងទូលំទូលាយ(GyhyasamajaTantra)នៃមហាថេរៈសឺកុងរីនប៉ូជេ(SerkongRinpoche)ហើយក្តី(ដែលជាមហាថេរៈគ្រូមួយរូបក្នុងចំណោមមហាថេរៈគ្រូជាច្រើនរូបទៀតរបស់សម្តេចសង្ឃដាឡៃឡាម៉ាហើយលោកគ្រូគឺជាអ្នកដែលខ្ញុំតែទៅសុំប្រឹក្សាជាមួយ)វាធ្វើឲ្យខ្ញុំមានអារម្មណ៍ចម្លែកខ្លះក៏ដោយក៏ខ្ញុំមិនបានត្រៀមខ្លួនពេញលេញនោះទេសំរាប់កិច្ចការនេះ។ថេរៈគ្រូវ័យក្មែងផ្ទាល់មួយរូបរបស់សម្តេចសង្ឃដាឡៃឡាម៉ាគឺលោកគ្រូទ្រីចាងរីនប៉ូជេ(TrijangRinpoche)បានផ្តល់យោបល់ឲ្យខ្ញុំសិក្សាអំពីឡាមរីម(ដំណាកកាលនៃឈាននិមួយៗ)មុនសិន។កាលសម័យនោះគម្ពីរនេះគ្មានការបកប្រែអ្វីទាំងអស់។ដូច្នេះវាគឺជារឿងថ្មីសុទ្ធសាធសំរាប់ខ្ញុំ។គ្រានោះសៀវភៅស្តីអំពីពុទ្ធសាសនាទីបេដែលអាចរកបាននោះគឺមានតែសៀវភៅរបស់លោកអាលិចសាន់ដ្រ្តាដេវីតនីល(AlexandraDavidNeel)និងសៀវភៅលោកអុីវ៉ានវិន(EvansWents)ហើយនិងសៀវភៅរបស់លោកឡាម៉ាហ្គោវីនដ្រ្តា(LamGovindra)និងសៀវភៅពីរបីក្បាលទៀតប៉ុណ្ណោះ។ខ្ញុំបានសិក្សាអំពីទំនៀមដែលសូត្រតៗគ្នាតាមមាត់នៃគម្ពីរឡាមរីមនេះជាមួយមហាថេរៈគ្រូហ្គេហ្សេហ្គាវ៉ាងដាជីអេ(GesheNgawangDhargyey)ហើយខ្ញុំបានយកវាជាមូលដ្ឋានសំរាប់សរសេរនិក្ខេបបទរបស់ខ្ញុំ។

ខ្ញុំរស់នៅតាមបែបបូរាណបំផុតនៅដាលហូសុី(Dalhousie)ដោយគ្មានទឹកម៉ាសុីននិងគ្មានបង្គន់នៅក្នុងផ្ទះទេ។ទោះបីជាបែបនេះក្តីមហាថេរៈគ្រូហ្គេហ្សេដាជីអេគង់នៅទីនោះតាមបែបលក្ខណៈបូរាណខ្លាំងជាងនេះទៅទៀតគឺរស់នៅក្នុងខ្ទមមួយដែលត្រូវបានប្រើប្រាសសំរាប់ដាក់សត្វគោពីមុន។ខ្ទមនោះគឺមានកន្លែងគ្រប់គ្រាន់សំរាប់ដាក់គ្រេគេងរបស់ព្រះអង្គនិងមានកន្លែងទំនេរតូចមួយនៅចំពីមុខគ្រែនោះដែលជាកន្លែងសំរាប់កូនសិស្សរីនប៉ូជេ(Rinpoche)៣រូបរបស់ព្រះអង្គនិងខ្ញុំអង្គុយរៀនជាមួយព្រះអង្គនៅលើដី។ចាដូរីនប៉ូជេ(JhadoRinpoche)ក៏បានមកចូលរួមជាមួយព្រះថេរៈសារប៉ា(Sharpa)និងព្រះថេរៈខាមលុងរីនប៉ូជេ(Khamlung)និងខ្ញុំដែរ។ក្រោយមកព្រះអង្គបានក្លាយជាព្រះចៅអធិការនៅវត្តរបស់សម្តេចសង្ឃរាជដាឡៃឡាម៉ា។វត្តនោះគឺវត្តណាមហ្គាល(Namgyal)។ខ្ទមគោជាទីដែលយើងរៀននោះគឺមានសត្វរុយនិងសត្វល្អិតគ្រប់ប្រភេទច្រើនណាស់។

នៅអំឡុងពេលនេះគឺជាពេលវេលាដ៏រំភើបមួយដោយសារមានរឿងរ៉ាវថ្មីៗជាច្រើនចាប់ផ្តើមកើតឡើង។សម្តេចព្រះសង្ឃរាជដាឡៃឡាម៉ា(DalaiLama)ចាប់មានចំណាប់អារម្មណ៍ទៅលើអ្វីដែលពួកយើងកំពុងធ្វើគឺការសិក្សារបស់ពួកយើង។ព្រះអង្គបានឲ្យអត្ថបទខ្លីខ្លះៗមកអោយពួកយើងបកប្រែអោយព្រះអង្គ។នៅពេលដែលសម្តេចព្រះសង្ឃរាជដាឡៃឡាម៉ាកសាងបណ្ណាល័យនៃកិច្ចការនិងបណ្ណ័សារទីបេនៅដារ៉ាមសាលា(Dharamsala)។ព្រះអង្គបានសុំអោយមហាថេរៈគ្រូហ្គេហ្សេដាជីអេធ្វើជាគ្រូនៅទីនោះសំរាប់បង្រៀនដល់ជនបស្ចិមប្រទេសហើយលោកគ្រូសារប៉ានិងខាមលុងរីនប៉ូជេដែលធ្លាប់បានជួយខ្ញុំនោះធ្វើជាអ្នកបកប្រែនៅទីនោះដែរ។ខ្ញុំក៏បានសួរទៅព្រះអង្គថាតើខ្ញុំអាចជួយអ្វីបានខ្លះទេ។សម្តេចសង្ឃដាឡៃឡាម៉ាបានឆ្លើយថា“ពរមាន!ដំបូងបំផុតនោះគឺត្រូវត្រឡប់ទៅអាមេរិកវិញហើយប្រគល់និក្ខេបបទរបស់អ្នកទៅឲ្យសាលានិងទទួលសញ្ញាប័ត្រសិនបន្ទាប់មកត្រូវត្រឡប់មកវិញ”។

សម្របខ្លួនទៅក្នុងសង្គមទីបេ៖ក្លាយជាអ្នកបកប្រែ

នៅអំឡុងឆ្នាំដំបូងៗនៅប្រទេសឥណ្ឌា។ខ្ញុំបានព្យាយាមសម្របខ្លួនទៅក្នុងសង្គមទីបេដោយចាប់ប្រព្រឹត្តខ្លួននិងចាប់យកតួនាទីណាមួយទៅតាមទំនៀមទម្លាប់ដែលប្រជាជនទីបេអាចទទួលយកបាន។ខ្ញុំបានក្លាយជាអ្នកបកប្រែម្នាក់។ខ្ញុំពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចាប់ផ្តើមបដិបត្តិពុទ្ធសាសនាខ្លួនឯងផ្ទាល់។ដូច្នេះនៅដើមឆ្នាំ១៩៧០។ខ្ញុំបានក្លាយជាអ្នកកាន់ព្រះពុទ្ធសាសនាផ្លូវការនិងបានចាប់ផ្តើមបដិបត្តិសមាធិ។ចាប់តាំងពីពេលនោះមកខ្ញុំបានបន្តធ្វើសមាធិជារៀងរាល់ថ្ងៃ។

តួនាទីជាអ្នកបកប្រែអ្នកមិនត្រឹមតែត្រូវការជំនាញភាសាប៉ុណ្ណោះទេតែអ្នកក៏ត្រូវការការយល់ដឹងសុីជម្រៅស្តីពីពុទ្ធសាសនា។នោះគឺមានន័យថាការបដិបត្តិសមាធិនិងការចាប់យកព្រះធម៌ទៅបដិបត្តិនៅក្នុងជីវិតពិត។វាគឺមិនអាចទៅរួចនោះទេដើម្បីធ្វើការបកប្រែពាក្យបច្ចេកទេសដែលធ្វើការបកស្រាយអំពីសភាពនៃចិត្តផ្សេងៗឬក៏អំពីបទពិសោធន៍ផ្សេងៗស្តីអំពីការបដិបត្តិសមាធិដោយគ្មានការធ្វើពិសោធន៍រឿងទាំងនេះដោយខ្លួនអ្នកផ្ទាល់នោះ។សព្ទ(ពាក្យ)ប្រែដែលត្រូវបានប្រើប្រាសគឺត្រូវបានជ្រើសរើសឡើងជាសំខាន់ដោយពួកអ្នកផ្សព្វផ្សាយសាសនា(សំដៅលើគ្រិស្តសាសនា)ដែលមានបំណងសំខាន់ក្នុងការបកប្រែគម្ពីរបាយបល់(Bible)ទៅជាភាសាទីបេ។ដោយគ្មានចំណាប់អារម្មណ៍អ្វីទាំងអស់នឹងអត្ថន័យពិតនៃពុទ្ធសព្ទនៅក្នុងពុទ្ធសាសនា។ដូច្នេះនៅគ្រាដំបូងៗនេះខ្ញុំបានធ្វើការបញ្ចូលការបដិបត្តិរបស់ខ្ញុំជាមួយនឹងការហ្វឹកហាត់ផ្នែកពុទ្ធោសាស្រ្ត(Buddhology)។

អស់រយៈពេលពីរបីខែក្រោយមកខ្ញុំបានត្រឡប់ទៅមហាវិទ្យាល័យហាវឺត(Harvard)វិញនិងបានប្រគល់និក្ខេបបទរបស់ខ្ញុំឲ្យទៅសាលានៅចុងឆ្នាំ១៩៧១។ខ្ញុំបានទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតនៅរដូវផ្ការីកនាឆ្នាំ១៩៧២។សាស្រ្តាចារ្យរបស់ខ្ញុំបានរៀបចំការងារបង្រៀនដ៏ល្អមួយដល់ខ្ញុំនៅឯមហាវិទ្យាល័យមានកិត្តិនាមល្បីល្បាញមួយដោយសារតែខ្ញុំតែងធ្លាប់មានបំណងចង់ក្លាយជាសាស្រ្តាចារ្យពីមុខ។ប៉ុន្តែខ្ញុំបានបដិសេធមិនព្រមទទួលយក។ខ្ញុំមិនចង់ចំណាយពេលវេលានៅក្នុងជីវិតរបស់ខ្ញុំជាមួយមនុស្សដែលចាំតែទាយថាពុទ្ធសាសនាមានន័យអ្វីឬបែបណានោះទេ។ផ្ទុយទៅវិញខ្ញុំចង់ចំណាយពេលវេលានៅជាមួយមនុស្សដែលដឹងច្បាស់ថាពុទ្ធសាសនាមានអត្ថន័យអ្វីពិតប្រាកដហើយធ្វើការសិក្សារៀនសូត្រពីទំនៀមដើមសុទ្ធសាធស្របពេលដែលខ្ញុំនៅរក្សាទស្សនៈពិតរបស់ខ្ញុំចំពោះការហ្វឹកហាត់ផ្នែកពុទ្ធោសាស្រ្ត(Buddhology)។ពិតណាស់លោកគ្រូរបស់ខ្ញុំគិតថាខ្ញុំឆ្កួត។ប៉ុន្តែទោះបីជាគាត់និយាយបែបនោះក្តីក៏ខ្ញុំត្រូវត្រឡប់ទៅប្រទេសឥណ្ឌាវិញដែរ។ការរស់នៅទីនោះគឺមិនចំណាយលុយកាក់ច្រើននោះទេ។ដូច្នេះខ្ញុំអាចរស់នៅបាន។

ជីវិតឥណ្ឌាថ្មីរបស់ខ្ញុំ

ខ្ញុំបានត្រឡប់ទៅកាន់ដារ៉ាមសាលា(Dharamsala)វិញនិងបានចាប់ផ្តើមធ្វើការជាមួយមហាថេរៈហ្គេហ្សេហ្កាវ៉ាងដាជីអេ(GesheNgawangDhargyey)និងថេរៈសារប៉ា(Sharpa)និងខាមលុងរីនប៉ូជេ(KhamlungRinpoche)ហើយអ្នកទាំងបីជាអ្នកដែលបានកំពុងធ្វើការនៅឯបណ្ណាល័យស្រាប់។ខ្ញុំរស់នៅក្នុងខ្ទមមួយតូចជាងខ្ទមនៅឯដាលហូសុីទៅទៀតហើយក៏នៅតែគ្មានទឹកនិងបង្គន់ដដែលនិងមានបង្អួចគ្មានកញ្ចក់មួយ។ព្រះមហាថេរៈសូរណាមណូរប៊ូ(SonamNorbu)ដែលខ្ញុំធ្លាប់រស់នៅជាមួយពីមុនបាននិមន្តមកគង់នៅជាមួយខ្ញុំដែរ។សរុបទាំងអស់ទៅគឺខ្ញុំបានរស់នៅប្រទេសឥណ្ឌានៅក្នុងខ្ទមដ៏សាមញ្ញនោះដូចជាផ្ទះរបស់ខ្ញុំអស់រយៈពេល២៩ឆ្នាំ។

នៅអំឡុងពេលនោះខ្ញុំបានជួយបង្កើតការិយាល័យបកប្រែនៅឯបណ្ណាល័យសំរាប់បំរើដល់សម្តេចសង្ឃដាឡៃឡាម៉ានិងបន្តការសិក្សារបស់ខ្ញុំ។ខ្ញុំបានមើលឃើញថាមូលដ្ឋាននៃពុទ្ធោសាស្រ្តរបស់ខ្ញុំបានផ្តល់ឲ្យខ្ញុំនូវមធ្យោបាយដើម្បីធ្វើការសិក្សាបន្ថែមលើពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ(ព្រះធម៌)។ខ្ញុំបានយល់ដឹងប្រវត្តិសាស្រ្តនិងឈ្មោះនៃគម្ពីរអត្ថបទជាច្រើនហើយរួមទាំងមានមនុស្សបង្រៀនខ្ញុំពីខ្លឹមសារពិតប្រាកដដែលធ្វើអោយខ្ញុំអាចដាក់បញ្ចូលអត្ថន័យទាំងអស់នោះចូលគ្នាបានយ៉ាងងាយស្រួល។សម្តេចព្រះសង្ឃរាជដាឡៃឡាម៉ាបានជំរុញលើកទឹកចិត្តខ្ញុំឲ្យសិក្សានូវទំនៀមទីបេទាំងបួននេះដើម្បីឲ្យខ្ញុំអាចមើលឃើញ(យល់)នូវរូបភាពទាំងមូលនៃវិសាលភាពពេញលេញនៃពុទ្ធសាសនាទីបេបើទោះបីជាកាលនោះខ្ញុំសិក្សាចំបងតែទំនៀមហ្គេលូប៉ា(Gelugpa)ក្តី(ហ្គេលូប៉ាគឺជានិកាយឬទំនៀមរបស់ដាឡៃឡាម៉ា)។វាគឺជាពេលវេលាដ៏រំភើបខ្លាំងណាស់ដោយសារតែសម័យនោះមនុស្សមិនបានយល់ដឹងអំពីវិសាលភាពនៃព្រះធម៌ទីបេទេ។

ការហ្វឹកហាត់ការចង់ចាំនិងភាពចេះដាក់ខ្លួនជាមួយមហាថេរៈសឺកុងរីនប៉ូជេ

នៅក្នុងឆ្នាំ១៩៧៤ខ្ញុំបានចាប់សិក្សាជាមួយគ្រូមួយរូបក្នុងចំណោមគ្រូជាច្រើនរបស់សម្តេចសង្ឃរាជដាឡៃឡាម៉ា។គឺមហាថេរៈសឺកុតរីនប៉ូជេ(SerkongRinpoche)ជាអ្នកដែលខ្ញុំបានជួបមួយរយៈពេលខ្លីនៅក្នុងឆ្នាំ១៩៦៩។ចាប់តាំងពីពេលដំបូងៗនៃទំនាក់ទំនងរបស់ពួកយើងនៅដារ៉ាមសាលានោះព្រះអង្គបានមើលឃើញថាខ្ញុំមាននិស្ស័យកម្ម(KarmicConnection)ជាអ្នកបកប្រែឲ្យព្រះអង្គនិងជាអ្នកបកប្រែអោយសម្តេចសង្ឃរាជដាឡៃឡាម៉ាផងដែរ។ដូច្នេះព្រះអង្គចាប់បណ្តុះបណ្តាល(បង្វឹក)រូបខ្ញុំនៅក្នុងការងារនេះ។បើទោះបីជាខ្ញុំបានបកប្រែសៀវភៅមួចំនួនហើយក្តី។នេះគឺជាការបណ្តុះបណ្តាលលើផ្នែកបកប្រែផ្ទាល់មាត់និងការបង្រៀន។ព្រះអង្គឲ្យខ្ញុំអង្គុយនៅជិតព្រះអង្គដើម្បីមើលពីរបៀបដែលព្រះអង្គប្រាស្រ័យទាក់ទងជាមួយមនុស្សផ្សេងៗគ្នា។ព្រះអង្គក៏បានបង្វឹកលើការចង់ចាំរបស់ខ្ញុំផងដែរ៖រាល់ពេលដែលខ្ញុំនៅជាមួយព្រះអង្គៗឈប់ភ្លាមហើយនិយាយមកកាន់ខ្ញុំថា“សូមនិយាយឡើងវិញមួយពាក្យម្តងៗនូវអ្វីដែលអាត្មាបាននិយាយ”ឬក៏“សូមនិយាយឡើងវិញនូវអ្វីដែលអ្នកបាននិយាយមួយពាក្យម្តងៗ”។

ខ្ញុំចាប់ផ្តើមបកប្រែឲ្យព្រះអង្គនៅឆ្នាំបន្ទាប់នៅពេលដែលព្រះអង្គបង្រៀនដល់ជនបស្ចិមប្រទេស។ព្រះអង្គមិនដែលបានបង្រៀនខ្ញុំមេរៀនអ្វីមួយម្នាក់ឯងនោះទេ។វាគឺជាការរៀនសូត្រតាមរយៈនៃការធ្វើការបកប្រែឲ្យអ្នកផ្សេង(វាលើកលែងតែមេរៀនស្តីអំពីកាលៈចក្រប៉ុណ្ណោះ(Kalachakra)។ចំពោះព្រះធម៌ស្តីអំពីកាលៈចក្រព្រះអង្គបានបង្រៀនខ្ញុំដោយផ្ទាល់ដោយសារតែព្រះអង្គមើលឃើញថាខ្ញុំមានឧបនិស្ស័យខ្លះៗ។ខ្ញុំមិនត្រូវបានអនុញ្ញាតអោយកត់ចំណាំនោះទេនៅអំឡុងនៃការបង្រៀននេះ។ប៉ុន្តែខ្ញុំត្រូវតែចង់ចាំចំពោះអ្វីៗគ្រប់យ៉ាងហើយធ្វើការសរសេរវាទុកនៅពេលក្រោយ។អស់មួយរយៈក្រោយមកព្រះអង្គមិនអនុញ្ញាតឲ្យខ្ញុំសរសេរវាទុកឡើយសម្បីតែបន្ទាប់ពីរៀនមេរៀននោះហើយក្តី។ព្រះអង្គថែមទាំងបានផ្តល់ការងារឲ្យខ្ញុំធ្វើថែមទៀត។បន្ទាប់មកខ្ញុំអាចសរសេរមេរៀននិងការងារទាំងនោះទុកនៅពាកកណ្តាលអធ្រាត្រ(យប់)។

លោកគ្រូសឺកុងរីនប៉ូជេបានស្តីបន្ទោសដល់ខ្ញុំគ្រប់ពេលទាំងអស់គឺដូចលោកហ្គេហ្សេវ៉ាងហ្គាលបានធ្វើចំពោះកូនសិស្សស្និទៗរបស់ព្រះអង្គដូច្នោះដែរ។ខ្ញុំនៅចាំបាននៅគ្រាមួយពេលដែលខ្ញុំកំពុងតែធ្វើការបកប្រែឲ្យព្រះអង្គ។ខ្ញុំក៏សួរទៅព្រះអង្គថាតើពាក្យដែលព្រះអង្គមានសង្ឃដិកា(និយាយ)នោះមានន័យយ៉ាងដូចម្តេចដោយសារខ្ញុំមិនយល់់។ព្រះអង្គបានសំឡក់មកខ្ញុំហើយនិយាយថា“អាត្មាបានពន្យល់ពាក្យនេះដល់អ្នកតាំងពីប្រាំពីរឆ្នាំមុនម្លេះ។ហេតុអ្វីអ្នកមិនចាំ?អាត្មានៅចាំ!”

ឈ្មោះដែលព្រះអង្គចូលចិត្តដាក់ឲ្យខ្ញុំនោះគឺ«មនុស្សល្ងង់»ហើយព្រះអង្គមិនដែលខកខានក្នុងការចង្អុលបង្ហាញដល់ខ្ញុំនោះទេនៅពេលណាដែលខ្ញុំប្រព្រឹត្តខ្លួនដូចជាមនុស្សល្ងង់នោះជាពិសេសគឺនៅចំពោះមុខមនុស្សឯទៀត។នេះគឺជាការហ្វឹកហាត់ដ៏អស្ចារ្យ។ខ្ញុំនៅចាំបាននៅគ្រាមួយពេលដែលខ្ញុំបកប្រែថ្វាយសម្តេចសង្ឃដាឡៃឡាម៉ាទៅកាន់អ្នកស្តាប់រហូតដល់១០០០០នាក់។សម្តេចសង្ឃដាឡៃឡាម៉ាបានបញ្ឈប់ខ្ញុំហើយព្រះអង្គបានសើចនិងមានសង្ឃដិកាថា«គាត់បកខុសហើយ»។ដោយមានបទពិសោធន៍ពីការហ្វឹកហាត់ដែលត្រូវបានគេហៅថាមនុស្សល្ងង់គ្រប់ពេលនោះខ្ញុំអាចបន្តបកប្រែទៅមុខទៀតដោយមិនគេចវេសអ្វីទាំងអស់។ការបកប្រែទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ណាស់និងទាមទារនូវការចង់ចាំដ៏ល្អផងដែរ។ដូច្នេះខ្ញុំមានសំណាងណាស់មិនត្រឹមតែទទួលបាននូវការបណ្តុះបណ្តាលផ្នែកពុទ្ធោសាស្រ្តប៉ុណ្ណោះទេតែថែមទាំងទទួលបាននូវការបណ្តុះបណ្តាលនៃទំនៀមទីបេទៀតផង។

ខ្ញុំទទួលបានការបណ្តុះបណ្តាលជោកជាំពីមហាថេរៈសឺកុងរីនប៉ូជេអស់រយៈពេល៩ឆ្នាំ។ខ្ញុំបានបកប្រែនិងបានជួយដល់ព្រះអង្គលើឯកសារជាច្រើននិងលើការធ្វើដំណើររបស់ព្រះអង្គ។គ្រប់ការងារទាំងអស់នោះព្រះអង្គបាននិយាយថា«អរគុណ»ដល់ខ្ញុំតែពីដងប៉ុណ្ណោះ។នេះគឺវាមានប្រយោជន៍ចំពោះខ្ញុំដូចពេលព្រះអង្គធ្លាប់បាននិយាយមកហើយថា។តើខ្ញុំរំពឹងចង់បានអ្វី?ថាខ្ញុំនឹងទទួលបានការស្ទាបក្បាលនិងបក់កន្ទុយដូចសត្វឆ្កែនឹងមែនទេ?កត្តាលើកទឹកចិត្តសំរាប់បុគ្គលម្នាក់ធ្វើអ្នកបកប្រែគឺបកប្រែដើម្បីជាប្រយោជន៍ដល់មនុស្សឯទៀតមិនមែនគ្រាន់តែទទួលបាននូវពាក្យ«អរគុណ»នោះទេ។ពិតណាស់រាល់ការធ្វើសមាធិនិងការបដិបត្តិរបស់ខ្ញុំគឺសំខាន់ដើម្បីអាចឆ្លងកាត់ដំណើរការនៃការហ្វឹកហាត់ទៅតាមទំនៀមដោយមិនខឹងនិងដោយមិនបោះបង់ចោល។

ជួយកសាងស្ពានតភ្ជាប់រវាងវប្បធម៌នីមួយៗ

មហាថេរៈសឺកុងរីនប៉ូជេបានទទួលមរណៈភាពនៅក្នុងឆ្នាំ១៩៨៣។បន្ទាប់ពីពេលនោះមកខ្ញុំចាប់ផ្តើមទទួលបានការអញ្ជើញជាច្រើនឲ្យធ្វើដំណើរទៅជុំវិញពិភពលោកដើម្បីធ្វើបាឋកថាដល់ពួកគេ។ពីព្រោះថាខ្ញុំបានធ្វើដំណើរទៅកាន់ទីទាំងនោះក្នុងនាមជាអ្នកបកប្រែឲ្យមហាថេរៈរីនប៉ូជាពីមុនមក។អំឡុងពេលនេះជួលកាលខ្ញុំបានបកប្រែជូនសម្តេចសង្ឃដាឡៃឡាម៉ាខ្លះៗហើយ។ប៉ុន្តែការបកប្រែមិនមែនគ្រាន់តែសំដៅទៅលើពាក្យប៉ុណ្ណោះទេតែសំដៅទៅលើការពន្យល់និងការបកប្រែគំនិតនោះ។នៅក្នុងជំនួបដំបូងៗបង្អស់ដែលសម្តេចព្រះសង្ឃរាជដាឡៃឡាម៉ាបានធ្វើឡើងនោះគឺជួបជាមួយបណ្តាលចិត្តវិទូនិងអ្នកវិទ្យាសាស្រ្តនិងបណ្តាលមេដឹកនាំសាសនានានា។ការងាររបស់ខ្ញុំគឺត្រូវពន្យល់អំពីទស្សនៈគំនិតរបស់ពួកគេ(មិនមែនពាក្យទេ)ដើម្បីបង្កើតជាស្ពានវប្បធម៌ឡើង(ពីព្រោះថាពួកគេមិនមានពាក្យភាគច្រើននៅក្នុងភាសាទីបេនោះទេ)។នេះគឺពិតជាអ្វីែដលតែងតែទាក់ទាញរូបខ្ញុំតាំងពីនៅវ័យក្មេងមកម្លេះ។គឺអំពីរបៀបនៃការបង្កើតស្ពានឆ្លងរវាងវប្បធម៌នីមួយៗនៅក្នុងបរិបទនៃព្រះធម៌។ដើម្បីបង្កើតស្ពានបែបនេះបានអ្នកត្រូវដឹងអំពីវប្បធម៌ទាំងពីរអោយបានច្បាស់។គឺត្រូវដឹងអំពីរបៀបដែលគេគិតនិងថាតើជីវិតរបស់ពួកគេរស់នៅដូចម្តេច។ដូច្នេះខ្ញុំពិតជាមានមហាកិត្តិយសណាស់ដែលអាចរស់នៅជាមួយជនជាតិទីបេអស់រយៈពេលយ៉ាងយូរ។ដោយទទួលបានការយល់ដឹងសុីជម្រៅស្តីពីវិធីសាស្រ្តដែលពួកគេគិតនិងវិធីដែលពួកគេរស់នៅជាដើម។នេះគឺពិតជាមានសារៈសំខាន់ណាស់នៅក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនា។

ខ្ញុំបានផ្តួចផ្តើមគំនិតនិងត្រូវបានស្នើសុំឲ្យអនុវត្តគំរោងអន្តរជាតិជាច្រើនសំរាប់សម្តេចព្រះសង្ឃដាឡៃឡាម៉ា។រឿងធំមួយក្នុងចំណោមរឿងជាច្រើនទៀតនោះគឺព្យាយាមបើកចំហពិភពលោកទៅកាន់សម្តេចសង្ឃដាឡៃឡាម៉ានិងដល់ប្រជាជនទីបេ។ពួកគេមិនមានលិខិតឆ្លងដែនទេដោយគ្រាន់តែមានឯកសារជនភៀសខ្លួនប៉ុណ្ណោះ។ដូច្នេះពួកគេមិនអាចស្នើសុំទិដ្ឋាការទៅប្រទេសណាមួយបាននោះទេវាលុះត្រាណាតែពួកគេត្រូវបានគេអញ្ជើញ។ប៉ុន្តែពួកគេមានទំនាក់ទំនងត្រឹមតែពីរបីកន្លែងប៉ុណ្ណោះ។ឥឡូវនេះសញ្ញាប័ត្របណ្ឌិតពីសាលាហាវឺត(Harvard)របស់ខ្ញុំចាប់ផ្តើមមានប្រយោជន៍។ខ្ញុំត្រូវបានគេអញ្ជើញជាភ្ញៀវទៅកាន់ជុំវិញពិភពលោកដើម្បីផ្តល់បាថកថានៅតាមបណ្តាមហាវិទ្យាល័យនានា។តាមវិធីនេះខ្ញុំបានធ្វើការទាក់ទងជាច្រើនដែលទំនាក់ទំនងនោះត្រួសត្រាយផ្លូវសំរាប់ជនជាតិទីបេទៅថ្ងៃអនាគតនិងទីបំផុតសម្តេចព្រះសង្ឃរាជដាឡៃឡាម៉ាត្រូវបានគេអញ្ជើញឲ្យទៅកាន់បរទេសនិងបើកការិយាល័យរបស់សម្តេចនៅតាមទីតាំងជាច្រើននៃពិភពលោក។នៅក្នុងឆ្នាំ១៩៨៥ខ្ញុំចាប់ផ្តើមធ្វើដំណើរទៅកាន់បណ្តាប្រទេសអតីតកុម្មុនិស្តនិងស្ទើរតែទៅគ្រប់ប្រទេសអាមេរិឡាទីនទាំងអស់និងទៅកាន់តំបន់ភាគច្រើននៃទ្វីបអាហ្វ្រិក។បន្ទាប់មកទៀតខ្ញុំចាប់ផ្តើមធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាដើម្បីបើកកិច្ចសន្ទនារវាងអ្នកកាន់ព្រះពុទ្ធសាសនានិងអ្នកកាន់សាសនាឥស្លាម។

តាមរយៈកិច្ចការងារទាំងអស់នេះខ្ញុំផ្តោតលើការសរសេររបាយការណ៍ផ្ញើត្រឡប់ទៅកាន់សម្តេសង្ឃដាឡៃឡាម៉ាវិញ។ធ្វើដូច្នេះដើម្បីអោយព្រះអង្គយល់ខ្លះៗអំពីវប្បធម៌និងប្រវត្តិសាស្រ្តនៃប្រទេសនីមួយៗដែលខ្ញុំបានទៅដល់។ជាថ្មីម្តងទៀតប្រវត្តិនៃការសិក្សានៅមហាវិទ្យាល័យហាវឺតរបស់ខ្ញុំបាននាំខ្ញុំទៅជួបបណ្តាលមេដឹកនាំសាសនានៃបណ្តាប្រទេសទាំងនេះនិងបានរៀនសូត្រអំពីសាសនារបស់ពួកគេ។ដូច្នេះនៅពេលដែលសម្តេចព្រះសង្ឃរាជដាឡៃឡាម៉ានិមន្តទៅកាន់ប្រទេសទាំងនោះព្រះអង្គនឹងមានទស្សនៈយោបល់ល្អៗអំពីអ្វីទៅជាជំនឿរបស់ពួកគេ។រាល់ការហ្វឹកហាត់និងបណ្តុះបណ្តាលផ្នែកពុទ្ធោសាស្រ្តនិងវិទ្យាសាស្រ្តដែលខ្ញុំមាននោះបានជួយខ្ញុំឲ្យមើលឃើញអ្វីដែលសំខាន់ហើយត្រូវរៀបចំវាឡើងនិងត្រូវធ្វើបទបង្ហាញទៅតាមវិធីណាមួយដែលមានប្រយោជន៍។

ខ្ញុំបានចូលរួមនៅក្នុងគំរោងជាច្រើន។គំរោងមួយដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺជាគម្រោងនៃការប្រើប្រាសឪសថទីបេដើម្បីជួលដល់ជនរងគ្រោះពីការផ្ទុះរោងចក្រផលិតគ្រាប់បែកបរមាណូ(គ្រាប់បែកប្រល័យលោក)នៅឈឺនណូប៉ល(Chernobylនៅក្នុងប្រទេសអ៊ុយក្រែនកាលសម័យសូវៀត)។គម្រោងនេះត្រូវបានរៀបចំឡើងដោយក្រសួងសុខាភិបាលនៃសហភាពសូវៀត។បើទោះបីជាឪសថទីបេមានប្រសិទ្ធិភាពដ៏អស្ចារ្យយ៉ាងណាក្តីក៏ប្រទេសរុស្សុីនិងប្រទេសបិលឡារុស(Belarus)ហើយនិងប្រទេសអ៊ុយក្រែន(Ukraine)បានបដិសេធមិនសហការនៅក្នុងគម្រោងនេះទេស្របពេលដែលសហភាពសូវៀតចាប់បែកបាក់គ្នា។ពួកគេទាមទារឲ្យយើងបង្កើតគម្រោងបីផ្សេងគ្នាសំរាប់ប្រទេសទាំងនេះដែលវាទំនងជាមិនអាចទៅរួចនោះទេដោយសារបញ្ហាហិរញ្ញវត្ថុនិងទីតាំងខុសៗគ្នាផង។គួរអោយសោកស្តាយណាស់ដែលគម្រោងនោះត្រូវបានបញ្ចប់។

គម្រោងដែលគួរអោយរំភើបមួយទៀតនោះគឺការរៀបចំការបកប្រែនិងការបោះពុម្ពសៀវភៅរបស់មហាគ្រូបាគូឡារីនប៉ូជេ(BakulaRinpoche)ទៅជាភាសាម៉ុងហ្គោលទំនើបដើម្បីជួយស្តាព្រះពុទ្ធសាសនានៅទីនោះឲ្យរស់ឡើងវិញ។មហាគ្រូបាគូឡារីនប៉ូជេគឺជាអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសម៉ុងហ្គោលីនៅសម័យនោះ។

ត្រឡប់ទៅកាន់បស្ចិមប្រទេស

សរុបទៅខ្ញុំបានធ្វើដំណើរនិងបានបង្រៀននៅប្រហែលជា៧០ប្រទេសនៅជុំវិញពិភពលោក។រាល់កិច្ចការងារទាំងអស់នេះខ្ញុំបានរក្សាការបដិបត្តិសមាធិប្រចាំថ្ងៃរបស់ខ្ញុំដែលជាជំនួយអោយខ្ញុំធ្វើការងារបន្តទៅមុខទៀតបាន។ពេលវេលាចេះតែកន្លងផុតទៅ។ខ្ញុំនៅតែត្រូវបានគេអញ្ជើញទៅកាន់ទីកន្លែងជាច្រើនទៀតដើម្បីទៅបង្រៀននិងទៅធ្វើបាថកថា។ដំណើរចរធ្វើបាថកថាទាំងនេះគឺចេះតែយូរទៅៗ៖ដំណើរដែលមានរយៈពេលយូរជាងគេនោះគឺ១៥ខែ(ចាប់ពីពីរទៅបីទីក្រុងរៀងរាល់សប្តាហ៍ដោយធ្វើដំណើរគ្រប់ច្រកឡ្ហកទាំងអស់)។ជាមួយនឹងដំណើរចរទាំងអស់នេះមានតែការបដិបត្តិសមាធិនេះហើយដែលផ្តល់ឲ្យខ្ញុំនូវលំនឹង(ស្ថេរភាព)ដើម្បីធ្វើកិច្ចការងារទាំងអស់នេះហើយជាពិសេសនោះពេលដែលខ្ញុំធ្វើដំណើរម្នាក់ឯង។

ច្រើនឆ្នាំកន្លងមកនេះខ្ញុំបានសរសេរសៀវភៅជាច្រើនក្បាល។នៅខណៈពេលខ្លះខ្ញុំយល់ឃើញថាវាមិនងាយស្រួលនោះទេធ្វើការជាមួយរោងពុម្ពដែលមានឈ្មោះថាស្នូឡាយអិន(SnowLion)ស្របពេលដែលខ្ញុំស្ថិតនៅឯប្រទេសឥណ្ឌាឯនេះ។ខ្ញុំក៏ចង់ប្តូរទិសដៅទៅកាន់អុីនថឺនិត(Internet)វិញហើយទិសដៅនេះក៏មានការពិបាកដែរនៅក្នុងប្រទេសឥណ្ឌា។ដូច្នេះនៅក្នុងឆ្នាំ១៩៩៨ខ្ញុំបានផ្លាស់ពីប្រទេសឥណ្ឌាទៅកាន់បស្ចិមប្រទេស។បន្ទាប់ពីសាកល្បងអស់ជាច្រើនកន្លែងមកខ្ញុំបានសម្រេចចិត្តតាំងលំនៅក្នុងទីក្រុងប៊ឺលីន(ប៊ែកឡាំង)នៃប្រទេសអាល្លឺម៉ង់។ខ្ញុំចេះភាសាអាល្លឺម៉ង់ស្រាប់ដូច្នេះវាមិនមានជាបញ្ហាដល់ខ្ញុំនោះទេ។ទីនោះផ្តល់សិទ្ធិឯករាជ្យទាំងស្រុងដល់ខ្ញុំ។នេះពិតជាសំខាន់ណាស់សំរាប់រូបខ្ញុំ។ខ្ញុំមិនចង់ចងខ្លួនឯងទៅនឹងអង្គការណាមួយនោះទេ។ទីក្រុងប៊ឺលីន(ប៊ែកឡាំង)គឺជាទីតាំងងាយស្រួលមួយសំរាប់ការបន្តដំណើរទៅកាន់បណ្តាប្រទេសអឺរ៉ុបភាគបូពា៌(ទិសខាងកើត)ដូចជាប្រទេសរុស្សុីនិងបណ្តាអតីតសាធារណៈរដ្ឋសូវៀតដែលជាទីកន្លែងខ្ញុំបានទៅបង្រៀនជាញឹកញាប់ហើយក៏ជាទីកន្លែងដែលខ្ញុំមានទំនាក់ទំនងស្និទពិសេសផងដែរ។

ខ្ញុំបានមកដល់បស្ចិមប្រទេសដោយមានអត្ថបទសរសេរដៃជាង៣០០០០(បីមឺន)ទំព័រដែលមិនទាន់បានបោះពុម្ព។សៀវភៅដែលខ្ញុំបានសរសេរមិនទាន់ចប់ជាច្រើនក្បាលនិងកំណត់ចំណាំសំរាប់សៀវភៅទាំងនេះនិងការបកប្រែនៃអត្ថបទផ្សេងៗដែលខ្ញុំបានសិក្សានិងប្រតិចារឹកនៃបាថកថារបស់ខ្ញុំផ្ទាល់និងបាថកថាគ្រូរបស់ខ្ញុំដែលខ្ញុំបានបកប្រែហើយ។គំនរគលើគ្នាជាច្រើននៃកំណត់ត្រាដែលខ្ញុំបានកត់ត្រាទុកពីការបង្រៀនជាច្រើនដោយសម្តេចសង្ឃរាជដាឡៃឡាម៉ានិងមហាថេរៈគ្រូដ៏សំខាន់ទាំងបីរូបរបស់ព្រះអង្គរួមទាំងលោកគ្រូហ្គេហ្សេដាជីអេផង។ខ្ញុំមានការព្រួយបារម្ភជាខ្លាំងថាឯកសារទាំងអស់នេះនឹងត្រូវបានយកទៅបោះចោលនៅពេលណាដែលខ្ញុំស្លាប់។

បណ្ណ័សារប៊ឺហ្សុីន

ខ្ញុំពិតជាមានមហាកិត្តិយសណាស់ដែលបានសិក្សាអស់រយៈពេលជាយូរជាមួយមហាថេរៈឡាម៉ាដ៏មហាអស្ចារ្យនៃជំនាន់ចុងក្រោនេះ។អ្វីដែលខ្ញុំបានរៀនមកនិងបានកត់ត្រាទុកមកគឺមានតម្លៃកាត់ថ្លៃមិនបាននោះទេនិងត្រូវការចែករំលែកទៅដល់ពិភពលោក។បើទោះបីជាសៀវភៅរបស់ខ្ញុំមើលទៅស្រួលកាន់និងមើលទៅស្អាតប៉ុន្តែមិនបានដឹងឭដល់ដៃអ្នកអាចច្រើននោះទេ។វាលុះត្រាណាតែអ្នកសរសេរសៀវភៅដែលលក់ដាច់បំផុតនោះទើបមានអ្នកអាចច្រើន។ប៉ុន្តែសៀវភៅរបស់ខ្ញុំមិនមែនលក់ដាច់បំផុតនោះទេ។សរុបទៅគឺថ្លៃណាស់ដើម្បីសរសេរនឹងបោះពុម្ពសៀវភៅ៖តម្លៃទិញសៀវភៅមកអាចក៏ថ្លៃដែរ។ត្រូវប្រើពេលវេលាយូរណាស់ដើម្បីផលិតឡើងហើយអ្នកមិនអាចកែរសម្រួលវាបានទេត្រូវចាំរហូវដល់ការបោះពុម្ពក្បាលបន្ទាប់។បើទោះបីខ្ញុំជាអ្នកស្នេហាការសិក្សាប្រវត្តិសាស្រ្តក្តីក៏ខ្ញុំជាអ្នកសំលឹងមើលទៅអនាគតផងដែរ។ថ្ងៃអនាគតគឺអុិនថឺនិត(Internet)។តាមពិតទៅបច្ចុប្បន្នក៏ជាសម័យអុិនថឺនិតដែរ។ដោយមានគំនិតបែបហ្នឹងហើយទើបខ្ញុំសម្រេចចិត្តបញ្ចូលទិន្នន័យការងាររបស់ខ្ញុំទាំងអស់ទៅលើគេហទំព័រ។ដូច្នេះខ្ញុំបានចាប់បង្កើតបណ្ណ័សារប៊ឺហ្សុីន(berzinarchives.com)ឡើងនៅខែវិច្ឆិកាឆ្នាំ២០០១។

គោលការណ៍សំខាន់មួយដែលខ្ញុំតែងធ្វើតាមនោះគឺអ្វីៗគ្រប់យ៉ាងដែលមាននៅលើគេហទំព័រគួរតែមិនគិតលុយដោយគ្មានការផ្សាយពាណិជ្ជកម្មនិងគ្មានការលក់ដូរអ្វីនោះទេ។ឯកសារនៅលើគេហទំព័រគឺរួមទាំងទិដ្ឋភាពផ្សេងៗនៃព្រះពុទ្ធសាសនាទីបេដោយមានការពន្យល់បកស្រាយអំពីទំនៀមទីបេទាំងបួន(និកាយ)។បើទោះបីជាការនិយាយបកស្រាយអំពីទំនៀមទាំងបួនក្តីតែភាគច្រើនគឺនិយាយអំពីទំនៀមឬនិកាយហ្គេលូប៉ា(Gelugpa)(ហ្គេលូប៉ាជាទំនៀមឬនិកាយរបស់ដាឡៃឡាម៉ាបច្ចុប្បន្ន)។មានឯកសារប្រៀបធៀបជាច្រើនផងដែរ។មានដូចជាឯកសារស្តីអំពីឪសថទីបេនិងហោរាសាស្រ្តនិងប្រវត្តិពុទ្ធសាសនានិងប្រវត្តិសាស្រ្តអាសុីហើយនិងប្រវត្តិសាស្រ្តទីបេ។និងមានឯកសារស្តីអំពីទំនាក់ទំនងរវាងព្រះពុទ្ធសាសនានិងសាសនាឥស្លាម។ខ្ញុំក៏ជាអ្នកគាំទ្រដល់ការបកប្រែឯកសារទាំងអស់នោះទៅជាភាសាផ្សេងៗទៀត។

ខ្ញុំមានអារម្មណ៍ថាកិច្ចការស្តីអំពីសាសនាឥស្លាមគឺពិតជាសំខាន់ណាស់ហើយសម្តេចសង្ឃរាជដាឡៃឡាម៉ាគាំទ្រកិច្ចការងារនេះពេញទំហឹង។ដោយយោងទៅតាមការធ្វើដំណើរទៅកាន់បណ្តារដ្ឋឥស្លាមទាំងនោះនិងតាមរយៈនៃការទៅផ្តល់បាថកថាទៅតាមមហាវិទ្យាល័យនៅទីនោះវាកាន់តែជាក់ច្បាស់ចំពោះខ្ញុំថាប្រជាជននៅទីនោះស្រេកឃ្លានចំណេះដឹងអំពីពិភពលោក។ពិតជាសំខាន់សំរាប់ភាពសុខដុមរមនាជាសកលដោយមិនផាត់ពួកគេចេញ។ប៉ុន្តែធ្វើយ៉ាងណាឱ្យពួកគេទទួលបាននូវព្រះធម៌បែបទីបេ។ប៉ុន្តែមិនមែនព្យាយាមប្តូរពួកគេឱ្យមកកាន់ព្រះពុទ្ធសាសនានោះទេ។

អាវសានកថា

នៅត្រឹមឆ្នាំ២០១៥គេហទំព័រនៃបណ្ណ័សារប៊ឺហ្សុីនដែលមាន២១ភាសាមានអ្នកចូលអានរហូតដល់ទៅពីរលាននាក់ក្នុងមួយឆ្នាំ។នេះគឺជាលទ្ធផលនៃការខិតខំរបស់បុគ្គលិកជាងមួយរយនាក់និងអ្នកស្ម័គ្រចិត្តជាច្រើន។នៅអំឡុងពេលប៉ុន្មានឆ្នាំថ្មីៗនេះសម្តេចព្រះសង្ឃរាជដាឡៃឡាម៉ាបានធ្វើការសង្កត់ធ្ងន់ម្តងហើយម្តងទៀតលើតម្រូវការចាំបាច់ចំពោះព្រះពុទ្ធសាសនានាសតវត្សទី២១។នេះគឺជាកត្តាជំរុញលើកទឹកចិត្តខ្ញុំឱ្យសម្រេចជ្រើសរើសក្មេងជំនាន់សហស្សវត្ស(ក្មេងដែលកើតពីចន្លោះឆ្នាំ១៩៨១ដល់១៩៩៦ពេលនេះមានអាយុចាប់ពី២៣ដល់៣៨ឆ្នាំ)ដែលអាចជួយខ្ញុំរចនាគេហទំព័រឡើងវិញដើម្បីឱ្យបានដល់បណ្តាអ្នកអានយ៉ាងទូលំទូលាយនៅថ្ងៃអនាគត។នេះគឺជាមូលហេតុដែលគេហទំព័រសិក្សាព្រះពុទ្ធសាសនាចាប់មានកំណើតឡើង(studybuddhism.com)។

គេហទំព័រថ្មីនេះគឺជាការរចនាប្រកបដោយការឆ្លើយតបយ៉ាងមានប្រសិទ្ធិភាព។គេហទំព័រនេះគឺដំណើរការលើកំុព្យូទ័រលើតុ(desktop)បានយ៉ាងល្អនិងដំណើរការបានយ៉ាងល្អផងដែរនៅលើគ្រប់គ្រឿងអេឡិចត្រូនិចកាន់ដៃទាំងអស់។ដោយផ្អែកលើអង្គវិភាគនិងការតេស(សាកល្បង)លើអ្នកប្រើប្រាសនោះយើងបានបង្កើតគេហទំព័រមួយដែលរចនាឡើងដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស។យើងបានពង្រីកវត្តមានរបស់យើងយ៉ាងទូលំទូលាយតាមបណ្តាញសង្គមផងដែរនិងបានបញ្ចូលបន្ថែមនូវមាតិការចក្ខុទស្សន៍និងសោទស្សន៍ជាច្រើន។គោលបំណងគឺបង្កើតមជ្ឈមណ្ឌលកណ្តាល(centralHub)មួយដែលជាទីកន្លែងសំរាប់អ្នកដែលមានចំណាប់អារម្មណ៍លើព្រះពុទ្ធសាសនាទីបេប្រកបដោយភាពងាយស្រួលក្នុងការទទួលបានចំណេះដឹងស្រួលយល់ចាប់ពីថ្នាក់ដំបូងរហូតដល់ថ្នាក់ខ្ពស់។យើងចង់បង្កើតសហគមន៍អ្នកប្រើប្រាស(គេហទំព័រ)ដែលអាចធ្វើការសិក្សារួមគ្នានិងជាវេទិការបើកចំហមួយសំរាប់ព្រះធម៌ដែលមាននៅលើគេហទំព័រនេះ។

នៅត្រង់ចំណុចនេះយើងចាប់ផ្តើមជាមួយភាសាមួយចំនួនតូចសិននិងចាប់ផ្តើមដោយមានចំនួនកំណត់នៃមាតិការមុនៗ។អត្ថបទថ្មីៗជាច្រើនត្រូវបានបញ្ចូលបន្ថែមជាពិសេសគឺសំដៅទៅរកអ្នកថ្នាក់ដំបូងៗ។គេហទំព័រចាស់នឹងនៅបន្តវត្តមានតាមរយៈគេហទំព័រថ្មីរហូតទាល់តែយើងបានផ្ទេររាល់ទិន្នន័យទាំងអស់ទៅកាន់ទំព័រឬវើសិន(version)ថ្មីដែលបានធ្វើបច្ចុប្បន្នភាពហើយ។

សេចក្តីសង្ខេបរួម

ដូច្នេះនេះគឺជារឿងបន្តិចបន្តួចរបស់ខ្ញុំ។តាមរយៈរឿងរ៉ាវទាំងអស់នេះខ្ញុំបានរក្សាការបដិបត្តិព្រះពុទ្ធសាសនាយ៉ាងមុតមាំ។ឧទាហរណ៍អស់ពេលជាច្រើនឆ្នាំកន្លងមកនេះខ្ញុំបានធ្វើសមាធិជាប្រចាំរយៈពេលប្រហែលជាពីរម៉ោងរៀងរាល់ថ្ងៃ។ខ្ញុំក៏បានចូលរួមនៅក្នុងវគ្គបដិបត្តិសមាធិរយៈពេលវែងជាច្រើនផងដែរ។សព្វថ្ងៃនេះខ្ញុំបានបង្រួចពេលសមាធិរបស់ខ្ញុំឱ្យខ្លីជាងមុនប៉ុន្តែខ្ញុំនៅតែធ្វើយ៉ាងហោចណាស់បាន៣០នាទីក្នុងមួយថ្ងៃ។ការប្រៀនប្រដៅបង្កត់ធ្ងន់ៗលើសេចក្តីមេត្តា(មេត្តាធម៌)និងសង្កត់ធ្ងន់លើកំលាំងជំរុញលើកទឹកចិត្តនិងការយកឈ្នះលើភាពអត្មានិយម។ទាំងអស់នេះគឺជាទិដ្ឋភាពចំបងៗដែលខ្ញុំធ្វើការផ្តោតសំខាន់។ដោយមានកំលាំងជំរុញលើកទឹកចិត្តពីលោកគ្រូរបស់ខ្ញុំចាប់ពីមហាថេរៈហ្គេហ្សេវ៉ាងហ្គាល(GesheWangyal)ដែលជាអ្នកនាំខ្ញុំទៅជួបសម្តេចសង្ឃដាឡៃឡាម៉ានិងនាំទៅជួបបណ្តាមហាគ្រូរបស់ដាឡៃឡាម៉ាជាច្រើនរូបនោះបានធ្វើឱ្យខ្ញុំដឹកនាំជីវិតប្រកបដោយអត្ថន័យខ្លឹមសារ។ខ្ញុំសង្ឃឹមថាវានឹងផ្តល់ជាប្រយោជន៍ដល់មនុស្សឯទៀតតាមរយៈនៃការដាក់បញ្ចូលការបដិបត្តិពុទ្ធសាសនានិងពុទ្ធោសាស្រ្ត(Buddhology)រួមគ្នា(ការពិសោធន៍បដិបត្តិនិងបរិយត្តិ)។រឿងរបស់ខ្ញុំប្រហែលជាអាចជំរុញលើកទឹកចិត្តអ្នកឱ្យធ្វើដូចខ្ញុំដែរ៕

Top