ជំនឿព្រះពុទ្ធសាសនាជាគោលចំនួន១០

10%20basic%20buddhist%20beliefs
  1. អ្នករាល់គ្នាប្រាថ្នាចង់ដឹកនាំជីវិតឲ្យរិតតែសុខ។ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថាវាមានន័យយ៉ាងដូចម៉េចឬដឹងពីរបៀបដើម្បីសម្រេចវាបាន។
  2. អារម្មណ៏និងឥរិយាបថរបស់យើងកំណត់នូវរបៀបដែលយើងបញ្ចេញអារម្មណ៏។ដោយមានការហ្វឹកហាត់យើងអាចលុបបំបាត់នូវអារម្មណ៏និងឥរិយាបថអវិជ្ជមានបានហើយបង្កើតនូវអារម្មណ៏និងឥរិយាបថដែលរិតតែមានសុខភាពនិងរិតតែមានភាពវិជ្ជមាន។ដោយបដិបត្តិតាមវិធីនេះវានឹងធ្វើអោយជីវិតរបស់យើងរស់រិតតែមានសេចក្កីសុខនិងពេញបរិបូរណ៏។
  3. អារម្មណ៏រំខាននានាមានដូចជាការខឹងក្រោធការភិតភ័យការលោភលន់និងការជាប់ជំពាក់នឹងអ្វីមួយដែលអារម្មណ៏ទាំងអស់នេះធ្វើអោយយើងបាត់បង់នូវសន្តិភាពនៃចិត្តនិងបាត់បង់នូវការគ្រប់គ្រងខ្លួនឯង។ដោយមានការហ្វឹកហាត់យើងអាចរំដោះខ្លួនយើងចេញពីការគ្រប់គ្រងនៃអារម្មណ៏ទាំងអស់នេះបាន។
  4. ការប្រព្រិត្តិតបភ្លាមៗដោយគ្មានការគិតពិចារណាប្រកបដោយកំហឹងនិងការលោភលន់បង្កើតនូវបញ្ហាជាច្រើនដល់យើងនឹងនាំយើងទៅរកអសុភមង្គល។ដោយមានការហ្វឹកហាត់យើងអាចរៀនធ្វើចិត្តអោយត្រជាក់គិតអោយបានច្បាស់លាស់និងប្រព្រិត្តិធ្វើប្រកបដោយភាពឈ្លាសវៃ។
  5. អារម្មណ៏វិជ្ជមានមានដូចជាសេចក្តីស្រលាញ់សេចក្តីមេត្តាការខន្តី(ការអត់ធ្មត់)និងការយោគយល់ជួយយើងអោយនៅស្ងប់ជួយយើងអោយបើកចិត្តទូលាយនិងមានភាពច្បាស់លាស់នឹងនាំយើងទៅរកសុភមង្គលរិតតែច្រើនឡើង។ដោយមានការហ្វឹកហាត់យើងអាចរៀនបង្កើតអារម្មណ៏វិជ្ជមានទាំងនេះបាន។
  6. អត្មានិយម។កិរិយាមារយាទនិងគំនិតអាត្មានិយមទប់ស្កាត់យើងពីអ្នកដ៏ទៃនឹងធ្វើអោយយើងមិនសប្បាយចិត្ត។ដោយមានការហ្វឹកហាត់យើងអាចជម្នះបាន។
  7. ទទួលស្គាល់ថាយើងទាំងអស់គ្នាជាប់ទាក់ទងគ្នាទៅវិញទៅមកហើយនិងការរស់រានមានជីវិតរបស់យើងពឹងអាស្រ័យលើការបើកបេះដូងនិងបើកចិត្តគ្នាទៅវិញទៅមក។វាជួយយើងបង្កើតនូវកង្វល់ចំពោះអ្នកដ៏ទៃនិងផ្តល់អោយយើងនូវសុភមង្គលច្រើនឡើងថែមទៀត។
  8. ភាគច្រើននៃអ្វីដែលយើងគិតឃើញនៅក្នុគំនិតរបស់យើងនិងការគិតឃើញចំពោះអ្នកដ៏ទៃគឺជាការប៉ាន់ស្មានទុកជាមុននៅក្នុងចិត្តនៃការរវើរវាយស្រមើស្រមៃដោយផ្អែកលើការភាន់ច្រឡំ។នៅពេលណាដែលយើងជឿថាការប៉ានស្មានទុកជាមុនរបស់យើងវាឆ្លើយតបត្រឹមត្រូវនឹងសភាពពិតនោះគឺយើងបង្កើតបញ្ហដល់ខ្លួនយើងនិងដល់អ្នកដ៏ទៃ។
  9. ដោយមានការយល់ដឹងត្រឹមត្រូវយើងអាចលុបបំបាត់ការភាន់ច្រឡំចេញពីការគិតរបស់យើងបានហើយចាប់ផ្តើមមើលឃើញនូវសភាវៈពិត។
  10. ធ្វើការហាត់ពត់ខ្លួនយើងដើម្បីអោយក្លាយជាមនុស្សរិតតែល្អមួយរូបគឺជាការងារប្រឈមដែលត្រូវធ្វើពេញមួយជីវិត។ប៉ុន្តែនេះជាការងារដែលមានន័យបំផុតដែលយើងអាចធ្វើបាននៅក្នុងឆាកជីវិតនៃយើង។
Top