Study buddhism geshe ngawang dhargyey

គេសេ នគាវ៉ាង ដាគីយេ

គេសេ នគាវ៉ាង ដាគីយេ (១៩២៥ ដល់ ១៩៩៥) ត្រូវបានកត់សម្គាល់ថាជាលោកគ្រូដ៏បុិនប្រសព្វមួយរូប ទទួលការអប់រំនៅឯវត្ត សារ៉ា ជេ។ គាត់បានបង្វឹកបង្រៀនដល់ ឡាម៉ាចាប់ជាតិចំនួន៩អង្គ (ធូលឃូ ភាសាទីបេ - Tulku) នឹងជនបច្ចិមប្រទេសរាប់ពាន់នាក់ទៀត។ គាត់ត្រូវបានតែងតាំងជា គ្រូសំរាប់បង្រៀនពួកបច្ចិមប្រទេសដំបូងគេ ដោយ ដាឡែឡាមា ប្រចាំនៅឯបណ្ណាល័យនៃកិច្ចការងារ និងបណ្ណសារ ទីបេ នៅឯដារ៉ាម៉ាសាលា ប្រទេសឥណ្ឌា។ គាត់បានបង្រៀននៅទីនោះអស់រយៈពេល១៣ឆ្នាំ៕ បន្ទាប់ពីការធ្វើដំណើរបង្រៀន ជាអន្តរជាតិ យ៉ាងច្រើនកន្លងមក គាត់បានបង្កើតនូវ មជ្ឈមណ្ឌលពុទ្ធិក ដាគីយេ នៅដានីឌីន ប្រទេសញូសេលែន ហើយបន្តបង្រៀននៅទីនោះអស់មួយជីវិតរបស់គាត់៕

ឯកសារពាក់ពន្ធ
Top