គ្រូសាសនា

ធម៍ព្រះពុទ្ធត្រូវបានគេចាត់ទុកថាជាធម៍ប្រាកដជាក់ស្តែង នៅពេលដែលគេស្រាវជ្រាវត្រលប់ទៅដល់ព្រះពុទ្ធអង្គផ្ទាល់ តាមរយៈនៃប្រពៃនីដែលមិនសាបសូន្យនៃបណ្តាគ្រូដែលត្រាសដឹងជាច្រើនអង្គកន្លងមក៕ នៅពេលដែលយើងជឿជាក់ច្បាស់ទៅលើរឿងនេះនោះ យើងនឹងព្យាយាម បដិបត្តិនូវព្រះធម៍បន្ថែមទៀត។ នៅពេលយើងយល់ច្បាស់ ហើយអនុវត្តអោយបានត្រឹមត្រូវនោះ ព្រះធម៍នឹងផ្តល់អោយយើងនូវសារៈប្រយោជន៏ច្រើន ដែលយើងប្រាថ្នាចង់បាន៕

ព្រះពុទ្ធ សក្យមុន្នី

ព្រះពុទ្ធសក្យមុន្នី គឺជាបរមគ្រូ គង់នៅប្រទេសឥណ្ឌា​ ២៥០០ឆ្នាំមុន បន្ទាប់ពីព្រះអង្គត្រាស់ដឹងមក ព្រះអង្គបានបង្ហាញ ដល់អ្នកដ៏ទៃទៀតថា ពួកគេក៏អាចសម្រេចនូវការត្រាស់ដឹងដូចព្រះអង្គដែរ។

នាគរជន

នាគរជន គឺជាមហាគ្រូជាតិឥណ្ឌាមុនដំបូងគេបង្អស់ ដែលបានពន្យល់បកស្រាយនូវការបង្រៀននៃពុទ្ធអង្គ អំពីទ្រឹះស្តីសុញ្ញភាព (ភាពសូន្យ)

អរិយទេវ

អរិយទេវ (ពាក់កណ្តាលសត្តវត្ស​ទី២ ទី៣ នៃគ្រិះសករាជ) គឺជាអគ្គសាវកនៃលោកគ្រូ នាគរជន។ លោកបានពន្យល់បកស្រាយនូវការបង្រៀនរបស់លោកគ្រូ នាគរជន អំពី សុញ្ញភាព (ភាពសូន្យ)

សន្តិទេវ

សន្តិទេវគឺជាមហាគ្រូជាតិឥណ្ឌាមួយអង្គ ជាអ្នកពន្យល់នូវការបដិបត្តិ និងការប្រព្រិត្តិនៃអង្គពោធិសត្វ

អដ្ឋិសះ

អដ្ឋិសះ ជាអ្នកពាំនាំព្រះពុទ្ធសាសនាទៅកាន់ប្រទេសទីបេម្តងទៀត បន្ទាប់ពីមានការធ្លាក់ចុះមួយរយ:កាលមក

ដាឡៃឡាមា ទី១៤

ដាឡៃឡាមាទី១៤ គឺជាមេដឹកនាំសាសនា ថ្នាក់កំពូល នៃព្រះពុទ្ធសាសនាបែបទីបេ ព្រះអង្គជាបុគ្គលដែលឈ្នះនូវពានរង្វាន់​ ណូបែលសន្តិភាពពិភពលោក នៅឆ្នាំ១៩៨៩ និងជាមេដឹកនាំដ៏គំរូ តំណាងឲ្យភាពអហិង្សា និងមេត្តាធម៍នៅលើសកលលោក

យុងសុីន លីង រីនប៉ូជេ

យុងសុីន លីង រីនប៉ូជេ គឺជាគ្រូធំផ្ទាល់របស់ សម្តេចសង្ឃ ដាឡៃឡាមាទី១៤​ និងជាគ្រូរបស់ គេនដិន ទ្រីប៉ាទី៩៧ ដែលជាមេដឹកនាំសាសនានៃនិកាយ គេលូប៉ា

ត្សិនសាប សឺកុង រីនប៉ូជេ

ត្សិនសាប សឺកុង រីនប៉ូជេ គឺជាលោកគ្រូម្នាក់ក្នុងចំណោមលោកគ្រូជាច្រើន ហើយលោកគឺជាដៃគូភិក្សារបស់​ សម្តេចសង្ឃ ដាឡាយឡាមាទី១៤ ហើយក៏ជាមហាគ្រូនៃព្រះពុទ្ធសាសនាទីបេ

ត្សិនសាប សឺកុង រីនប៉ូជេ ទី២

ត្សិនសាប សឺកុង រីនប៉ូជេ ទី២ គឺជាលោកគ្រូ ត្សិនសាប សឺកុង រីនប៉ូជេចាប់ជាតិ ដែលហៅជាភាសាទីបេថា "ធូលឃូ" (Tulku)

គេសេ នគាវ៉ាង ដាគីយេ

គេសេ នគាវ៉ាង ដាគីយេ គឺជាលោកគ្រូបង្រៀនពុទ្ធសាសនាដំបូងគេ ទៅកាន់ពួកបច្ចិមប្រទេស នៅឯបណ្ណាល័យ នៃកិច្ចការ​និងបណ្ណសារទីបេ ស្ថិតនៅ ដារ៉ាមសាលា ប្រទេសឥណ្ឌា
Top