អរិយទេវ (ផាក ផាអុីហា - phags-pa'i lha) កើតនៅប្រទេសស្រីលង្កានៃប្រគូលរាជវង្ស នៃពាក់កណ្តាលសត្តវត្សទី២ និងទី៣ នៃគ្រឹះសករាជ៕ បើយោងទៅតាមឯកសារខ្លះថា គាត់បានប្រសូត្រចេញ់ពីផ្កាឈូក។ ហើយគាត់បានសាងផ្នួសតាំងពីកុមារភាពមកម្លេះ ដើម្បីរៀនសូត្រនូវគម្ពីព្រះពុទ្ធសាសនា គឺព្រះត្រៃបិដក មុនពេលចាកចេញ់ទៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ទៅសិក្សាជាមួយលោកគ្រូ នគារជន នៃព្រះរាជាណាចក្រ សត្វាហាន: នៃក្សត្រព្រះនាម ឧទ័យអុីបាដ្រា។ ព្រះអង្គឧទ័យអុីបាដ្រា គឺជាអ្នកទទួលនូវ សំបុត្រទៅកាន់មិត្ត និងកម្រងបាច់ផ្កាដ៏មានតម្លៃ នៃលោកគ្រូ នគារជន៕ អរិយទេវ ធ្វើការអមដំណើរ លោកគ្រូ នាគរជន ហើយបន្តធ្វើការសិក្សាជាមួយព្រះអង្គ នៅឯស្រីុបរពត៍ គឺជាភ្នំដ៏សក្ក័សិទ្ធិមួយ នៃជ្រលងភ្នំនគរជនកុនដា នៅក្នុងរដ្ឋ អន្ត្រាប្រាដេស នៃអាណាចក្រសត្វាហាន:៕
កាលសម័យនោះ មានសាវកព្រះសិវ:មួយអង្គ មានឈ្នោះថា មាត្រចិត្ត គាត់បានយកឈ្នះគេគ្រប់គ្នានៅក្នុងការធ្វើការ ពិភាក្សាដេញដោល នៅឯទីក្រុង នលន្ធា។ អរិយទេវ ក៏បាននិមន្តទៅកាន់ការពិភាក្សានោះ ហើយនៅតាមផ្លូវដែលព្រះអង្គនិមន្តទៅនោះ ព្រះអង្គបានជួបនិងស្រ្តីម្នាក់ ដែលកំពុងតែព្យាយាមសម្រេចនូវមហិទ្ធិរិទ្ធិ ដើម្បីសម្រេចនូវ មហិទិ្ធរិទ្ធិបាន ស្រ្តីនោះត្រូវការគ្រាប់ភ្នែកព្រះសង្ឃដែលចេះដឹងព្រះធម៍ខ្ពង់ខ្ពស់។ ដោយព្រះអង្គឃើញនូវសេចក្តីមេត្តារបស់ស្រ្តីនោះ ព្រះអង្គ ក៏យល់ព្រមឲ្យកែវភ្នែកម្ខាងរបស់ព្រះអង្គទៅស្រ្តីនោះទៅ នាងបានកែវភ្នែកនោះហើយ ក៏យកវាទៅគប់នឹងថ្មរឲ្យបែកខ្ទេចខ្ទីអស់ទៅ។ ចាប់ពីពេលនោះមក អរិយទេវ ត្រូវបានគេស្គាល់ថាជាព្រះសង្ឃដែលមានភ្នែកតែមួយម្ខាង។ អរិយទេវក៏បន្តដំណើរទៅកាន់ការពីភាគ្សា ដោយយកឈ្នះទៅលើ មាត្រចិត្តទាំងការភាក្សានិង ទាំងមហិទ្ធិរិទ្ធិ ហើយចាប់ពីពេលនោះមក មាត្រចិត្តក៏ក្លាយជាសាវករបស់អរិយទេវទៅ៕
អរិយទេវគង់នៅទីក្រុង នលន្ធាអស់រយ:ពេលជាច្រើនឆ្នាំ។ នៅជីវិតចុងក្រោយរបស់ព្រះអង្គ ព្រះអង្គបាននិមន្តមកគង់នៅជាមួយ លោកគ្រូ នគារជន ដែលជាអ្នកបង្ហាត់បង្រៀនព្រះអង្គផ្ទាល់ មុនពេលលោកសុគត់ទៅ។ អរិយទេវបានកសាងវត្តអារាមជាច្រើននៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ហើយជាទីដែលព្រះអង្គបានបង្រៀនយ៉ាងទូលំទូលាយ ហើយក៏ជាទីដែលព្រះអង្គបានបង្កើត នូវនិកាយមហាយាននេះឡើង ជាពិសេសនោះគឺការបង្កើតនូវ គម្ពី មជ្ឃិមាគ្គ (ផ្លូវកណ្តាល) ដោយការសរសេររបស់ព្រះអង្គផ្ធាល់ ដោយមានចំនួនបួនរយខនៃមេរៀនបកស្រាយនោះ ដោយផ្អែកលើ កាយវិការយូការបស់ព្រះពោធិសត្វ (Byang-chub sems-dpa'i rnal-byor spyod-pa bzhi-brgya-pa'l bstan-bcos kyi tshig-le'ur byas-pa, Skt. Bodhisattvayogacarya-catuhshataka- shastra-karika). គម្ពីនោះត្រូវបានគេស្គាល់ថាជាគម្ពី បួនរយ ឬ គម្ពីបួនរយខ ដោយសង្ខេប។ មិនខុសពីលោកគ្រុូ នគារជន ប៉ុន្មានទេ គឺលោកគ្រូ អរិយទេវក៏បានសរសេរ នូវអត្ថកថាជាច្រើន នៅក្នុងគម្ពី គោហ:សម្មច្ច: ទន្រ្តា៕