ព្រះពុទ្ធសក្យមុន្នីបានគង់នៅប្រទេសឥណ្ឌា ដែលជាប់នៅព្រំុប្រទល់ប្រទេសនេប៉ាល់ អស់ជាង២៥០០ឆ្នាំមកហើយ។ តាមរយះការធ្វើសមាធិដ៏សុីជម្រៅ និងបទពិសោធន៏ផ្ទាល់របស់ព្រះអង្គ ព្រះអង្គបានសម្រេចនូវការយល់ដឹងនូវសភាវ:ពិតនៃធម្មជាតិ ដោយការយល់ដឹងនេះហើយ វាជួយឲ្យព្រះអង្គលះនូវមោហ: (សេចក្តីវង្វេង) និងអវិជ្ជាផ្សេងៗ (ភាពមិនយល់ខុស)។ ដោយសេចក្តីយល់ដឹងនូវ អនុភាព នឹងសក្តានុពលរបស់ព្រះអង្គនេះហើយ ព្រះអង្គក៏បានសម្រេចនូវការត្រាសដឹង៕ ព្រះអង្គក៏បានចំណាយពេលវេលាដែលនៅសេះសល់របស់ព្រះអង្គ ដើម្បីពន្យល់នូវទស្សន:យល់ដឹងរបស់ព្រះអង្គទៅកាន់មនុស្សជាតិ នូវមាគ្គាឆ្ពោះទៅកាន់ការរំដោះពួកគេឲ្យផុតចាកទុក្ខក្នុងជីវិត៕