Study buddhism shantideva

សន្តិទេវ

សន្តិទេវ (សត្តវត្សទី៨)គឺជាប្រភពនៃការបង្រៀនអំពីព្រះពោធិសត្វ ដែលគេប្រទះឃើញនៅគ្រប់និកាយទាំងអស់នៅប្រទេសទីបេ ជាពិសេសនោះគឺគេឃើញនៅក្នុងការបដិបត្តិ នៃបរមីទាំងប្រាំមួយ (ភាពពេញបរិបូរណ៏ ទាំងប្រាំមួយ)។

សន្តិទេវៈប្រសូត្រនៅក្នុងសតវត្សទី៨ ជារាជបុត្រនៃរាជាគ្រប់គ្រងដែនដីបែងហ្កាល(Bengal) នៃភាគខាងកើតប្រទេសឥណ្ឌា។ នៅពេលព្រះអង្គបំរុងនឹងឡើងគ្រងរាជសម្បត្តិ ព្រះអង្គបានយល់សប្តិឃើញតួអង្គសម្មាសម្ពុទ្ធម៉ានជូស្រី(Manjushri) មកបានប្រាប់ព្រះអង្គថា «រាជបល័្លង្កគឺមិនមែនសំរាប់អ្នកទេ» ដោយបានស្តាប់ឮដំបូន្មានរបស់សម្មាសម្ពុទ្ធម៉ានជូស្រីហើយ ព្រះអង្គបានបោះបង់ចោលរាជបល្ល័ង្ក ហើយក៍យាងនៅក្នុងព្រៃបាត់ទៅ។ នៅទីនោះព្រះអង្គបានសិក្សារៀនសូត្រពីបណ្តាគ្រូជាច្រើនរូប ដោយធ្វើការសមាធិយ៉ាងតឹងតែង និងបានសម្រេចសមថចិត្តជាន់ខ្ពស់។ ប៉ុន្តែដូចករណីនៃសក្យៈមុនីសម្ពុទ្ធដែរ ដោយព្រះអង្គយល់ឃើញថាការដកខ្លួនចូលទៅក្នុងសមថចិត្តទាំងស្រុងគឺមិនអាចកម្ចាត់បង់ឬសគល់នៃសេចក្តីទុក្ខទាំងស្រុងបានទេ។ ដោយយកម៉ានជូស្រីជាទីពឹងទីរលឹក ទីបំផុតព្រះអង្គក៍មានការយល់ឃើញច្បាស់លាស់ពិតប្រាកដអំពីតួអង្គតំណាងឲ្យប្រាជ្ញានៃសម្មាសម្ពុទ្ធគ្រប់ព្រះអង្គ និងបានទទួលព្រះធម៌ពីព្រះអង្គ។ 

ព្រះមហាថេរៈសន្តិទេវៈបន្ទាប់មកព្រះអង្គបានចាកចេញពីព្រៃ និងបាននិមន្តទៅកាន់ពុទ្ធិកសកលវិទ្យាល័យនាលន្ទា ជាទីដែលព្រះអង្គបានទទួលឧបសម្បទាជាព្រះភិក្ខុពីឧបញ្ឈារបស់ព្រះអង្គនៅទីនោះ។ នៅទីនោះហើយដែលព្រះអង្គបានសិក្សាគម្ពីរធម៌និងគម្ពីរទន្រ្ទៈជាច្រើន និងបានបដិបត្តិយ៉ាងខ្ជាប់ខ្ជួន ប៉ុន្តែព្រះអង្គបានលាក់បាំងការបដិបត្តិរបស់ខ្លួនមិនឲ្យគេដឹងទេ។ អ្នកគ្រប់គ្នាគេគិតថាព្រះអង្គមិនបានធ្វើកិច្ចអ្វីទេ បានតែឆាន់និងសឹង(ដេក) និងដោះសត្វ(ចូលបន្ទប់ទឹក)តែម៉្យាង។ ប៉ុន្តែតាមពិតព្រះអង្គគឺឋិតនៅក្នុងសភាពសមាធិយ៉ាងច្បាស់លាស់ជានិច្ច។ 

នៅទីបំផុតគេសម្រេចចិត្តដេញព្រះអង្គចេញពីវត្ត ដោយសារគេគិតថាព្រះអង្គគង់នៅក៍គ្មានប្រយោជន៍អ្វីឡើយ។ លេសរបស់គេដើម្បីដេញព្រះអង្គចេញ គឺគេបានប្រាប់ព្រះអង្គថា ព្រះអង្គត្រូវតែបង្រៀនធម៌ដើម ដោយគេគិតថាព្រះអង្គមិនអាចធ្វើបាន ហើយពួកគេបានតាំងអាសនៈយ៉ាងខ្ពស់សំរាប់ព្រះអង្គ ដោយគិតថាព្រះអង្គមិនអាចនិមន្តឡើងទៅលើអាសនៈនោះបានទេ។ ប៉ុន្តែផ្ទុយទៅវិញអាសនៈនោះបានបន្ទាបខ្លួនមកនៅស្មើនឹងព្រះអង្គ ដើម្បីឲ្យព្រះអង្គមានភាពងាយស្រួលក្នុងការឡើងទៅគង់នៅលើអាសនៈនោះ។ 

បន្ទាប់មកព្រះអង្គបានចាប់ផ្តើមបង្រៀនធម៌ស្តីអំពី ការប្រព្រឹត្តនៅក្នុងឥរិយាបថព្រះពោធិសត្វៈ ។ នៅពេលព្រះអង្គសម្តែងដល់ឃ្លាមួយនៅក្នុងជំពូកទីប្រាំបួន(៩)ស្តីអំពីសុញ្ញភាព(ភាពសូន្យ) នៅពេលនោះព្រះកាយរបស់ព្រះអង្គបានហោះឡើងទៅលើមេឃយឿតៗ។ ឃ្លានោះគឺ៖

(IX.34) នៅពេលអភូតហេតុដែលមានអត្ថិភាពពិតប្រាកដ(ដែលកើតមានពិត) ឬមិនមានអត្ថិភាពពិតប្រាក(សុញ្ញភាពរបស់វា) មិនឋិតនៅក្នុងគំនិតនៃការគិតទ្វេរូបទេ(គិតថាមានតួអត្តភាពពិត) ហើយក៍គ្មានអ្វីផ្សេងមកជំនួសការគិតនោះទេនោះ ភាពស្ងប់ស្ងាត់ពេញលេញនឹងកើតមានឡើង ដោយគ្មានការគិតដល់កិច្ចឬរឿងដែលមិនអាចទៅរួចនោះបានទេ (គ្មានការស្រមើស្រមៃ)។ 

បន្ទាប់មកគេគ្រាន់តែបានឮសំលេងរបស់ព្រះអង្គដែលបន្តសូត្រនូវគាថាទាំងអស់នោះតែប៉ុណ្ណោះ។ តែព្រះកាយរបស់ព្រះអង្គបានរសាត់បាត់ពីក្រសែភ្នែករបស់អ្នកផងទាំងពួង ហើយក្រោយមកព្រះសង្ឃក៍បានចាប់ផ្តើមសរសេរនូវការបង្រៀននោះទុកទៅតាមការចងចាំរបស់គេ។ 

នៅក្នុងការបង្រៀន(ធម៌)របស់ព្រះអង្គ សន្តិទេវៈសំដៅដល់អត្ថបទធម៌ពីរដែលព្រះអង្គបានសរសេរកាលព្រះអង្គគង់នៅសិក្សានៅឯពុទ្ធិកសកលវិទ្យាល័យនាលន្ទា៖ (1) The Compendium of Trainings, Shikshasamucccaya and (2) The Compendium of Sutras, Sutrasamuccaya, ប៉ុន្តែគម្ពីរទាំងអស់នេះគ្មាននរណាម្នាក់គេដឹងថាទុកនៅកន្លែងណានោះទេ តែទីបំផុតមានគេនៅចាំថាព្រះអង្គបានប្រាប់គេថាព្រះអង្គទុកលាក់វានៅលើពិដានកុដិលោក។ សន្តិទេវៈព្រះអង្គបានលើកឡើងថាព្រះអង្គនឹងមិនវិលត្រឡប់មកវិញទេ។ 

The Compendium of Sutras បានធ្វើការសង្ខេបនូវគោលចំណុចសំខាន់ៗនៃព្រះសូត្រទាំងអស់នោះ ស្របពេលដែល Compendium of Trainings បានធ្វើការពន្យល់សង្ខេបអំពីវិធីសាស្រ្តបដិបត្តិ។ ការបកប្រែជាភាសាទីបេនៃគម្ពីរទីពីរនេះ ព្រមទាំងគម្ពីរស្តីអំពីការប្រព្រឹត្តនៃព្រះពោធិសត្វៈផងដែរនោះ គឺមាននៅក្នុង ថិនហ្គីយូរ(tengyur) ជាបណ្តុំនៃការបកប្រែជាភាសាទីបេនៃអត្ថកថាឥណ្ឌា។ បើយោងទៅតាមព្រះមហាថេរៈ ឃូនូ ឡាម៉ា រីនប៉ូជេ The Compendium of Sutras ត្រូវបានគេបកប្រែទៅជាភាសាទីបេ ប៉ុន្តែមិនមាននៅក្នុងគម្គីរ ថិនហ្គីយូរទេ។ 

អត្ថកថាជាច្រើនត្រូវបានគេសរសេរនៅក្នុងគម្ពីរស្តីអំពីការប្រព្រឹត្តនៅក្នុងឥរិយាបថព្រះពោធិសត្វៈ ជាពិសេសនៅក្នុងជំពូកទីប្រាំបួន។ គម្ពីរទីបេនេះគឺដកស្រង់យកមកពីគ្រប់និកាយទាំងអស់ ហើយនេះគឺជាគម្ពីរដែលសំខាន់បំផុតនៅក្នុងនិកាយពុទ្ធសាសនាទីបេ។ នៅក្នុងនិកាយហ្គេលូគ(Gelug) ការបង្រៀនយ៉ាងទូលាយអំពីមាគ៌ាឡាមរីមឆិនម៉ូ(Lam-rim chen-mo) គឺពឺងផ្អែកទាំងស្រុងលើ The Compendium of Trainings and Engaging in Bodhisattva Behavior, ជាពិសេសគឺព្រះធម៌ស្តីអំពីការប្តូរពីការគិតអាត្មានិយមទៅជាការគិតដល់អ្នកដ៍ទៃវិញ។ បើទោះបីជាព្រះមហាថេរៈ ត្សុងខាប៉ាមិនបានសរសេរអត្ថកថាដាច់ដោយឡែកនៅក្នុងគម្ពីរនៃការប្រព្រឹត្តនៅក្នុងឥរិយាបថពោធិសត្វៈ យ៉ាងណាក្តី តែការបង្រៀនដ៍សំខាន់បំផុតរបស់ព្រះអង្គអំពីមាគ៌ាឡាមរីមបានគ្រប់ដណ្តប់នូវគោលចំណុចជាច្រើនផងដែរ។ ខ្លឹមសារនៃការពន្យល់ដ៍ប៉ិនប្រសប់នៃអត្ថន័យដែលអាចបកប្រែបាននិងមានអត្ថន័យរបស់ព្រះអង្គ បានពន្យល់គោលចំណុចជាច្រើននៅក្នុងជំពូកទីប្រាំបួន។ គោលបំណងដើម្បីបញ្ជាក់បន្ថែមទាំងស្រុងរបស់ព្រះអង្គ (នៃChandrakirti’s “supplement to (Nagarjuna’s ‘Root Stanzas on) ផ្លូវកណ្តាលគឺពឹងផ្អែកទាំងស្រុងលើគម្ពីរនេះ។ 

ដក់ស្រង់ចេញពីការបង្រៀនស្តីអំពី «ការប្រព្រឹត្តនៅក្នុងឥរិយាបថពោធិសត្វៈ»ដោយសម្តេចសង្ឃរាជដាឡៃឡាម៉ាទី១៤ នៅពុទ្ធគាយា ប្រទេសឥណ្ឌា នៅក្នុងខែមករា ឆ្នាំ១៩៧៨ ធ្វើការបកប្រែនិងកែសម្រួលដោយលោក បណ្ឌិត អាឡិចសាន់ឌឺ ប៊ឺហ្ស៊ីន
ប្រភពរូបភាព himalayanart.org
Top