ទំនាក់ទំនងជាមួយធម្មាចារ្យក្នុងពីរជាតិ

ទំនាក់ទំនងដ៍ជ្រៅជាមួយគ្រូធម្មាចារ្យអាចជារឿងដែលគួរឲ្យប្រសើរបំផុត និងជាទំនាក់ទំនងមួយដែលសំខាន់នៅក្នុងជីវិតរបស់ខ្លួន។ ប៉ុន្តែវាក៍អាចជាប្រភពនៃការវង្វែងមិនដឹងខ្លួន ឬជាការបោកប្រាស់ខ្លួនឯង អាចជាប្រភពនៃទុក្ខ និងបញ្ហានៃផ្លូវចិត្តក្នុងការបដិបត្តិធម៌ផងដែរ។ ទាំងអស់នេះគឺអាស្រ័យលើការខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីធ្វើឲ្យទំនាក់ទំនងនោះមានភាពរឺងមាំល្អ។ ត្រង់នេះគឺអាស្រ័យលើការមានឥរិយាបថប្រាកដនិយមចំពោះសមត្ថភាពរបស់ខ្លួននិងរបស់គ្រូខ្លួន និងអំពីគោលបំណងនៃការភ្ជាប់ទំនាក់ទំនងនោះ និងអំពីការបង្កើតព្រំដែននៃទំនាក់ទំនងនោះផងដែរ។ 

ខ្ញុំបានសរសេរអត្ថបទនិងសៀវភៅទាំងអស់នេះសំខាន់បំផុតគឺ Relating to a spiritual Teacher: Building a Healthy Relationship (Ithaca: Snow Lion, 2000, reprint: Wise Teacher, Wise Student: Tibetan Approaches to a Healthy Relationship. Ithaca: Snow Lion, 2010) ដោយសារខ្ញុំទទួលបានសារៈប្រយោជន៍យ៉ាងសម្បើមពីទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងព្រះគ្រូធម្មាចារ្យសំខាន់ៗរបស់ខ្ញុំជាច្រើនរូប - ពោលមានដូចជាព្រះមហាថេរៈ ត្សិនសាបសឺកុង រីនប៉ូជេ សម្តេចព្រះអង្ឃរាជ ដាឡៃឡាម៉ា និងហ្គេហ្សេ ហ្គាវ៉ាង ដាជីយេជាដើម - ហើយក៍ដោយសារតែខ្ញុំមានអារម្មណ៍ក្រៀមក្រំ មិនសប្បាយចិត្ត ដែលគ្រូធម្មាចារ្យជាច្រើនរូបដែលខ្ញុំបានជួបតាមរយៈការធ្វើដំណើរបង្រៀនព្រះធម៌នៅទូទាំងពិភពលោក គេមិនមានបទពិសោធន៍ល្អ។ មនុស្សជាច្រើនគេបានជួបនូវការរំលោភបំពាន់ផ្លូវភេទ ផ្នែកហិរញ្ញវត្ថុ និងអំណាចជាដើម ហើយបានប្រកាសខ្លួនថាជាជនរងគ្រោះស្លូតត្រង់។ ដោយពួកគេទម្លាក់កំហុសលើគ្រូធម្មចារ្យតែម៉្យាង ដែលធ្វើឳ្យគេគ្រប់គ្នាមិនចង់ទៅជិតគ្រូសាសនាឬគ្រូធម៌ណាមួយនោះទេ ហើយជួនពេលខ្លះគេក៍ងាកចេញពីមាគ៌ាផ្លូវចិត្តនេះដែរ។ ហើយមានមនុស្សខ្លះទៀតគេបានរស់នៅដោយបដិសេធមិនព្រមទទួលស្គាល់ទំនាក់ទំនងមិនល្អរបស់ខ្លួនទេ ហើយគេមានអារម្មណ៍និងគិតថា«ការបូជាគ្រូ»គឺមិនត្រឹមតែធ្វើឲ្យទង្វើគ្រូនោះត្រឹមត្រូវតែម៉្យាងទេ តែក៍បានធ្វើឲ្យទង្វើរបស់គ្រូនោះកាន់តែពិសិដ្ឋថែមទៀត មិនសំខាន់ថាទង្វើនោះវាអាក្រក់កំរិតណានោះទេ។ ការគិតជ្រុលនិយមទាំងពីរនេះបានរារាំងសិស្សពីការទទួលបានប្រយោជន៍ពេញលេញពីទំនាក់ទំនងល្អណាមួយ។ 

នៅក្នុងករណីដែលសិស្សជាជនបស្ចឹមប្រទេស រីឯគ្រូជាជនជាតិទីបេ ប្រភពបញ្ហាមួយគឺការយល់ប្រឡំផ្នែកវប្បធម៌ និងការមានការរំពឹងទុកមិនប្រាកដនិយមថាគេនឹងធ្វើទៅតាមក្រឹតក្រមនិងវប្បធម៌របស់ខ្លួនជាដើម។ ប្រភពនៃការយល់ច្រឡំផ្សេងទៀតគឺជាការបកស្រាយព្រះធម៌ខុសពីអត្ថន័យរបស់វា យល់ខុសចំពោះពាក្យបច្ចេកទេសដើមរបស់គេ ដោយសារតែការបកប្រែពីភាសាមួយទៅភាសាមួយទៀតជាដើម។ 

គម្ពីរឡាមរីម ឧបមាថា៖បានរ៉ាយរ៉ាប់អំពីទំនាក់ទំនងថាជា«ឬសគល់នៃមាគ៌ាផ្លូវចិត្ត» និងបានធ្វើការពិភាក្សាកិច្ចនេះជាប្រធានបទចម្បងដំបូងរបស់ខ្លួន។ តែទោះបីយ៉ាងណាក្តី ខ្លឹមសារនៃការប្រៀបធៀបគឺថាដើមឈើទទួលបានជីវជាតិ(អាហារ)ពីឬសរបស់វា មិនមែនថាវាចាប់ផ្តើមពីឬសទេ។ តែដើមឈើគឺចាប់ផ្តើមដុះឡើងពីគ្រាប់ ហើយព្រះមហាថេរៈត្សូងខាប៉ាមិនបានហៅទំនាក់ទំនងជាមួយគ្រូនេះថាជា«គ្រាប់នៃមាគ៌ា»នោះទេ។ សរុបមកអ្នកប្រតិបត្តិតាមគម្ពីរឡាមរីមទាំងអស់គឺពួកគេមិនមែនជាអ្នកបដិបត្តិថ្នាក់ទាបឬថ្នាក់ដំបូងទេ។ អ្នកបដិបត្តិមានទាំងព្រះសង្ឃនិងដូនជីតាជី មករួមគ្នាដើម្បីទទួលធម៌ឬសីលតាមបែបទន្រ្ទៈ ហើយគេត្រូវការជំនួយឬការរំលឹកឡើងវិញនូវខ្លឹមសារនៃព្រះធម៌នោះ។ សំរាប់គេដែលជាអ្នកបានតាំងចិត្តប្រតិបត្តិតាមមាគ៌ានេះហើយតាមរយៈការសិក្សាពីមុន នោះទំនាក់ទំនងល្អជាមួយគ្រូធម្មាចារ្យរបស់គេគឺជាឬសគល់ដើម្បីផ្តល់នូវការបំផុសគំនិត ដើម្បីឲ្យគេរក្សាការប្រតិបត្តិរបស់ខ្លួនលើមាគ៌ានេះឆ្ពោះទៅរកការត្រាស់ដឹងពេញលេញ។ គោលបំណងទាំងស្រុងគឺមិនមែនឲ្យអ្នកទើបនឹងរៀនធម៌ថ្មីៗនៅតាមមជ្ឃមណ្ឌលធម៌នៅឯបស្ចឹមលោកគេចាប់ផ្តើមគិតថាគ្រូធម្មាចារ្យនោះជាសម្មាសម្ពុទ្ធនោះទេ។ 

នៅក្នុងករណីខ្ញុំផ្ទាល់ទំនាក់ទំនងដ៍សែនជ្រៅដែលខ្ញុំមានឬបង្កើតឡើងជាមួយគ្រូធម្មាចារ្យរបស់ខ្ញុំគឺអស់រយៈកាលពីរជាតិ។ ខ្ញុំបានចំណាយពេលប្រាំបួនឆ្នាំជាសាវ័ក ជាអ្នកបកប្រែផ្ទាល់មាត់ ជាលេខាខាងផ្នែកភាសាអង់គ្លេស ជាអ្នកគ្រប់គ្រងផ្នែកដំណើរទស្សនៈកិច្ចបង្រៀនទៅក្រៅប្រទេសនៃលោកគ្រូត្សិនសាបសឺកុង រីនប៉ូជេ ជាមហាដៃគូពិភាក្សា និងជាគ្រូជំនួយរបស់សម្តេចសង្ឃរាជដាឡៃឡាម៉ា។ រីនប៉ូជេបានទទួលអនិច្ចធម្មទៅនៅក្នុងឆ្នាំ១៩៨៣ ហើយព្រះអង្គបានចាប់ជាតិឡើងវិញនៅត្រឹមប្រាំបួនខែក្រោយមកទៀត។ នៅពេលដែលព្រះអង្គត្រូវបានជំនួយការរបស់ព្រះអង្គសួរទៅកាន់ព្រះអង្គថាតើព្រះអង្គនៅចាំបានថាខ្ញុំជានរណាទេ ព្រះគ្រូក្មេងក៍បានឆ្លើយថា«កុំល្ងង់ពេក ពិតណាស់អាត្មាដឹងថាគេជានរណា»។ ចាប់តាំងពីពេលនោះមករីនប៉ូជេបានចាត់ទុកខ្ញុំជាសមាជិតដ៍ជិតស្និទមួយរូបនៅក្នុងវង្វង់នៃកិច្ចការសាសនារបស់ព្រះអង្គ -នេះជាអ្វីដែលក្មេងអាយុបួនឆ្នាំមិនអាចប្រឌិតបានទេ។ ជាការឆ្លើយតបទៅវិញខ្ញុំមិនមានការសង្ស័យអំពីទំនាក់ទំនងដ៍ជ្រៅរបស់យើងទាំងពីរទេ។ 

នៅក្នុងរដូវក្តៅនៅក្នុងឆ្នាំ២០០១ ខ្ញុំបានចំណាយពេលមួយខែនៅជាមួយព្រះអង្គរីនប៉ូជេ នៅឯវត្តរបស់ព្រះអង្គនៅភាគខាងត្បូងប្រទេសឥណ្ឌា គឺវត្តដែលមានឈ្មោះថាហ្គេនដិន ចាងសេ ជាទីដែលព្រះអង្គបានធ្វើកិច្ចពិភាក្សាវែកញែកនៅចំពោះមុខសង្ឃជាច្រើនអង្គ ជាពិធីដើម្បីប្រារព្ធការចូលទៅក្នុងក្រុមអ្នកប្រាជ្ញជាផ្លូវការរបស់ព្រះអង្គ។ នៅកំឡុងខែនោះខ្ញុំបានទទួលការបង្រៀនធម៌ពីព្រះអង្គអំពីអ្វីដែលព្រះអង្គបាននឹងកំពុងសិក្សានៅក្នុងការហ្វឹកហាត់ហ្គេសេរបស់ព្រះអង្គ និងបានបកប្រែផ្ទាល់មាត់ និងរួមទាំងការពន្យល់អំពីអត្ថបទធម៌ដែលព្រះអង្គបានបង្រៀនដល់សាវ័ករបស់គ្រូមុនៗរបស់ព្រះអង្គ។ នៅពេលដែលខ្ញុំបាននិយាយទៅកាន់ព្រះអង្គថា ខ្ញុំមានអារម្មណ៍អស្ចារ្យណាស់ដែលបានបកប្រែជូនព្រះអង្គជាថ្មីម្តងទៀត នៅពេលនោះព្រះអង្គបានឆ្លើយតបថា «ពិតណាស់នោះគឺជាកម្មរបស់អ្នក»។ ខ្ញុំក៍បានបន្តផ្តល់ឬបង្រៀនដល់ព្រះអង្គមិនផ្លូវការនូវចំណុចធម៌ជាច្រើន និងអំពីដំបូន្មានទាក់ទងនឹងពិភពលោកដែលព្រះអង្គបានផ្តល់ឲ្យខ្ញុំកាលពីជាតិមុនរបស់ព្រះអង្គ។ 

ទំនាក់ទំនងផ្ទាល់របស់ខ្ញុំជាមួយព្រះមហាថេរៈ ត្សិនសាបសឺកុង រីនប៉ូជេអស់រយៈកាលពីរជាតិនេះគឺពិតជាបានផ្តល់ឲ្យខ្ញុំនូវភាពជឿជាក់លើខ្លួនឯងនៅក្នុងព្រះធម៌ និងនៅក្នុងការចាប់កំណើតឡើងវិញ ដែលខ្ញុំអាចទទួលបានតាមរយៈការសិក្សានិងបដិបត្តិសមាធិ។ ជាការពិតវាគឺជាប្រភពឥតដាច់នៃការបំផុសគំនិតនៅលើមាគ៌ាផ្លូវចិត្តនេះ។ ទាំងព្រះអង្គទាំងរូបខ្ញុំផ្ទាល់យើងទាំងពីរនាក់មិនយល់ខុសអំពីតួនាទីរបស់ខ្លួន និងតួនាទីចំពោះគ្នាទៅវិញទៅមកនៅក្នុងជីវិតនីមួយៗរបស់ព្រះអង្គ។ យើងទាំងពីរក៍មិនមែនជាមនុស្សតែមួយហើយក៍មិនខុសគ្នាពីមុនដែរ។ យើងម្នាក់ៗគឺជាបវត្តកចិត្ត ដែលនៅតែបន្តទៅមុខជានិច្ច។ ដោយមានការគោរពយ៉ាងជ្រាលជ្រៅចំពោះគ្នាទៅវិញទៅមក ដោយផ្អែកលើការគិតប្រាកដនិយមអំពីភាពខុសគ្នានៃដំណាក់កាលជីវិតរបស់យើង ហើយជារឿយៗយើងឧស្សាហ៍បង្រៀននិងរៀនពីគ្នាទៅវិញទៅយ៉ាងមានក្តីសុខ ដែលធ្វើឲ្យយើងមានអារម្មណ៍ថាវាគឺធម្មតា។ 

ក្នុងនាមជាហ្វែនមួយរូប (អ្នកគាំទ្រ) ជាហ្វែនគាំទ្ររឿងស្តារត្រិក (Star Trek) ខ្ញុំចាត់ទុកបទពិសោធន៍នេះថាខ្លួនឯងគឺជាផ្នែកមួយនៃសាច់រឿងដើម (រឿងហ្ស៊ីន) និងរឿងបន្ទាប់នៅក្នុងស្តារត្រិកនេះគឺ ជំនាន់ក្រោយ (Next Generation) នៅក្រោមការដឹកនាំរបស់កាពីតែន ឃឺក ហើយយូរៗម្តងនៅក្រោមតួអង្គចាប់ជាតិឡើងវិញជាកាពីតែន ភីខាដ ដែលឋិតនៅក្នុងការហ្វឹកហាត់ជាកូនទាហាននៅឡើយ។ បញ្ហាប្រឈមដែលខ្ញុំជួបគឺត្រូវបន្តសាងបុណ្យកុសលដើម្បីបម្រើដល់រឿងស្តារត្រិកអនាគតគឺ អ៊ីនធឺប្រៃស៍ (Enterprises)

Top