ស្វែងយល់បន្ថែមទៀតពី បណ្ឌិត អាលិចសាន់ឌឺ ប៊ឺហ្សុីន ស្ថាបនិកនៃបណ្ណ័សារប៊ឺហ្សុីន។

លោក អាលិចសាន់ឌឺ ប៊ឺហ្សុីន (កើតនៅឆ្នាំ១៩៤៤) ធំដឹងក្តីនៅរដ្ឋញូជឺសុី សហរដ្ឋអាមេរិក។ លោកចាប់ផ្តើមសិក្សាព្រះពុទ្ធសាសនានៅឆ្នាំ១៩៦២ នៅឯមហាវិទ្យាល័យ រ៉ាតហ្គឺស៍ (Rutgers) និងមហាវិទ្យាល័យព្រីនស្តុន(Princeton)។លោកបានទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតពីមហាវិទ្យាល័យហាវឺត(Harvard)នៅឆ្នាំ១៩៧២ពីឌីប៉ាតម៉ង់(Department)ពីររួមគ្នាគឺឌីប៉ាតម៉ង់សិក្សាឥណ្ឌានិងភាសាសំស្រ្កឹតហើយនិងឌីប៉ាតម៉ង់ភាសាចុងបូពា៌(ភាសាចិន)។ដោយមានចំណាប់អារម្មណ៍អំពីរបៀបដែលព្រះពុទ្ធសាសនាត្រូវបានផ្សព្វផ្សាយពីអរិយធម៌អាសុីមួយទៅអរិយធម៌អាសុីមួយទៀតនិងអំពីរបៀបដែលព្រះពុទ្ធសាសនាត្រូវបានគេបកស្រាយនិងត្រូវបានគេប្រកាន់យកទៅតាមអរិយធម៌នីមួយៗនោះ ដូច្នេះការផ្តោតសំខាន់របស់លោកគឺធ្វើការផ្សាភ្ជាប់រវាងវប្បធម៌ព្រះពុទ្ធសាសនាតាមទំនៀមជាមួយនឹងវប្បធម៌មស្ចឹមប្រទេសនាសម័យទំនើប។

លោកបណ្ឌិតប៊ឺហ្សុីនបានរស់នៅប្រទេសឥណ្ឌាអស់រយៈពេល២៩ឆ្នាំ។ដំបូងក្នុងនាមជាសិស្សអាហារូបករណ៍ហ្វូលប្រាយ(Fullbright)និងក្រោយមកធ្វើការជាអ្នកបកប្រែនៅឯការិយាល័យបកប្រែដែលជាការិយាល័យមួយលោកបានជួយបង្កើតឡើងប្រចាំនៅក្នុងបណ្ណាល័យនៃកិច្ចការនិងបណ្ណ័សារទីបេដែលស្ថិតនៅតំបន់ដារ៉ាមសាលានៃប្រទេសឥណ្ឌា(ដារ៉ាមសាលាជាទីដែលជនភៀសខ្លួនទីបេស្នាក់នៅ)។នៅប្រទេសឥណ្ឌាលោកបានបន្តការសិក្សារបស់លោកជាមួយបណ្តាលមហាថេរៈនៃទំនៀមព្រះពុទ្ធសាសនាទាំងបួននៃតំបន់ទីបេ។បើទោះបីជាសិក្សាទំនៀមទាំងបួននេះក្តីតែគ្រូសំខាន់ៗរបស់លោកគឺមកពីទំនៀហ្គេលូប៉ា(ទំនៀមមួយក្នុងចំណោមទំនៀមទាំងបួន)គឺសម្តេចសង្ឃដាឡៃឡាម៉ានិងមហាថេរៈសិនហ្សាបសឺកុរីនប៉ូជេ(Tsenzhab Serkong Rinpoche)និងមហាថេរៈហ្គេហ្សេហ្គាវ៉ាងដាជីអេ(Geshe Ngawang Dhargyey)។ដោយមានការបដិបត្តិក្រោមការមើលខុសត្រូវពីសំណាក់មហាថេរៈទាំងនេះលោកបានបញ្ចប់វគ្គសមាធិជាន់ខ្ពស់ពីទំនៀមហ្គេលូប៉ា។

លោកគឺជាអ្នកបកប្រែចំបងជូនមហាថេរៈសិនហ្សាបសឺកុងរីនប៉ូជេ(Tsenzab Serkong Rinpoche)អស់រយៈពេល៩ឆ្នាំដោយធ្វើការអមដំណើរព្រះអង្គទៅកាន់បរទេសនិងទទួលបានការណ្តុះបណ្តាលពីព្រះអង្គដើម្បីក្លាយជាគ្រូព្រះពុទ្ធសាសនាពេញលេញតាមបំណងរបស់លោក។នៅក្នុងឪកាសខ្លះលោកបានធ្វើជាអ្នកបកប្រែជូនសម្តេចសង្ឃដាឡៃឡាម៉ានិងបានជួយរៀបចំគំរោងអន្តរជាតិជាច្រើនជូនព្រះអង្គ។គម្រោងទាំងនេះរួមទាំងគម្រោងជំនួយផ្នែកឪសថទីបេដើម្បីជួយដល់ជនរងគ្រោះពីមហន្តរាយនៃការសាយភាយរលកវិទ្យុសកម្មនៃការផ្ទុះរោងចក្រផលិតគ្រាប់បែកបរមាណូនៅឆឺនណូប៉ល(Chernobylក្នុងប្រទេសអ៊ុយក្រែន)និងគម្រោងនៃការរៀបចំចងក្រងអត្ថបទព្រះពុទ្ធសាសនាថ្នាក់ដំបូងៗទៅជាភាសាម៉ុងហ្គោលសាមញ្ញដើម្បីជួយស្តាព្រះពុទ្ធសាសនាឪ្យរស់ឡើងវិញនៅក្នុងប្រទេសម៉ុងហ្គោលីហើយនិងគម្រោងផ្តួចផ្តើមនៃកិច្ចសន្ទនាព្រះពុទ្ធសាសនានិងឥស្លាមសាសនានៅតាមបណ្តាមហាវិទ្យាល័យក្នុងបណ្តារដ្ឋឥស្លាម។

ចាប់តាំងពីឆ្នាំ១៩៨០មកលោកបណ្ឌិតប៊ឺហ្សុីនបានធ្វើដំណើរជុំវិញពិភពលោកដើម្បីផ្តល់បាថកថាស្តីពីព្រះពុទ្ធសាសនានៅតាមបណ្តាមហាវិទ្យាល័យ និងនៅតាមមជ្ឈមណ្ឌលព្រះពុទ្ធសាសនាស្ថិតនៅជាង៧

០ប្រទេសនៅលើសកលលោក។លោកគឺជាគ្រូដំបូងគេមួយរូបក្នុងចំណោមគ្រូដំបូងៗជាច្រើនរូបដែលបានទៅបង្រៀនព្រះពុទ្ធសាសនានៅបណ្តារដ្ឋកុម្មុនីស្តភាគច្រើននៅទូទាំងអាមេរិកឡាទីននិងមួួយភាគធំនៃទ្វីបអាហ្វ្រិក។តាមរយៈនៃការធ្វើដំណើររបស់លោកទាំងអស់នោះលោកបានព្យាយាមលុបបំបាត់មន្ទិលសង្ស័យ(លើអបិយជំនឿ)អំពីព្រះពុទ្ធសាសនាជាប្រចាំនិងបានបង្ហាញអំពីការអនុវត្ត(ការបដិបត្តិ) ជាក់ស្តែងនៃព្រះធម៌នៅក្នុងជីវិតប្រចាំថ្ងៃ។

អ្នកបកប្រែនិងអ្នកនិពន្ធដ៏ល្បីល្បាញនិងគួរឪ្យគោរពគឺលោកបណ្ឌិតប៊ឺហ្សុីនបានបោះពុម្ពសៀវភៅចំនួន១៧ក្បាលរួមទាំងសៀវភៅដែលមានចំណងជើងថា Relating to a Spiritual Teacher, Taking the KalchakraInitiation, Developing Balanced Sensitivityនិងសៀវភៅដែលសរសេររួមគ្នាជាមួយសម្តេចសង្ឃ ដាឡៃឡាម៉ា គឺសៀវភៅ The Gelug-Kagyu Tradition of Mahamudra

នៅចុងឆ្នាំ១៩៩៨លោនបណ្ឌិតប៊ឺហ្សុីនបានត្រឡប់ទៅបស្ចឹមប្រទេសវិញដោយយកទៅតាមនូវអត្ថបទសរសេរដៃដែលមិនទាន់បោះពុម្ពចំនួន៣០០០០ទំព័រគឺអត្ថបទសៀវភៅនិងអត្ថបទបកប្រែដែលលោកបានរៀបចំនិងប្រតិចារឹកនៃការបង្រៀនរបស់បណ្តាមហាថេរៈដែលលោកបានបកប្រែជូននិងកំណត់ចំណាំពីការបង្រៀនដល់រូបលោកពីព្រះថេរៈទាំងនោះ។ដោយមានការជឿជាក់ថាឯកសារទាំងអស់នេះអាចបម្រើជាប្រយោជន៍ដល់មនុស្សឯទៀតនិងមិនចង់អោយវាបាត់បង់ផងនោះ។លោកបានដាក់ឈ្មោះបណ្តុំឯកសារនេះថាបណ្ណ័សារប៊ឺហ្សុីនដែលតាំងនៅទីក្រុងបុឺលីន(ប៊ែកឡាំង)នៃប្រទេសអាល្លឺម៉ង់។នៅទីនោះ(ប្រទេសអាល្លឺម៉ង់)ដោយមានការជំរុញលើកទឹកចិត្តពីសម្តេចសង្ឃដាឡៃឡាម៉ាផងនោះ។លោកបានធ្វើឪ្យឯកសារទាំងអស់នេះបានដល់ពិភពលោកទាំងមូលតាមរយៈអុីនធើនិតដោយមិនគិតថ្លៃអ្វីទាំងអស់ហើយនឹងមានច្រើនភាសាតាមតែអាចធ្វើទៅបាន។

ដូច្នេះគេហទំព័របណ្ណ័សារប៊ឺហ្សុីនបានចាប់បង្ហោះឡើងនៅក្នុងខែធ្នូនាឆ្នាំ២០០១។គេហទំព័រនេះបានពង្រីកខ្លួនដើម្បីបញ្ចូលនូវការធ្វើបាថកថាជាប្រចាំរបស់លោកបណ្ឌិតប៊ឺហ្សុីនដែលនៅខណៈពេលនេះមាន២១ភាសាហើយ។ភាសាជាច្រើនក្នុងចំណោមភាសាទាំងអស់នោះជាពិសេសគឺភាសានៃពិភពរដ្ឋឥស្លាទាំង៦ដែលជាកិច្ចការត្រួសត្រាយផ្លូវដំបូងគេបង្អស់នៅក្នុងវិស័យនេះ។កំណែ(version)បច្ចុប្បន្ននៃគេហទំព័រនេះគឺជាជំហានបន្ទាប់មួយនៃការប្តេជ្ញារយៈពេលយូររបស់លោកបណ្ឌិតប៊ឺហ្សុីនដើម្បីធ្វើការផ្សាភ្ជាប់រវាងព្រះពុទ្ធសាសនាតាមទំនៀមជាមួយនឹងពិភពលោកនាសម័យទំនើប។ដោយធ្វើការពាំនាំនូវការបង្រៀន(ព្រះធម៌)ទៅកាន់អន្តរកម្មនៃទំនាក់ទំនងទាំងនោះនិងធ្វើការបង្ហាញថាព្រះធម៌ពិតជាសំខាន់ចំពោះជីវិតនាសម័យទំនើបនេះ។ទស្សនៈវិស័យរបស់លោកគឺថាព្រះធម៌អាចជួយផ្តល់នូវតុល្យភាពផ្លូវចិត្តដល់ពិភពលោកបាន។

Top