
ការផ្តល់មេត្តាចំពោះខ្លួនឯង គឺជាមូលដ្ឋានគ្រឹះនៃការអនុវត្តតាមបែបព្រះពុទ្ធសាសនា ប៉ុន្តែជារឿយៗ នៅតែមានការយល់ខុស ឬមើលរំលងនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ មនុស្សយើងភាគច្រើនទទួលបានការបណ្ដុះបណ្ដាលឱ្យធ្វើចិត្តល្អ និងចេះអាណិតអាសូរដល់អ្នកដទៃ ប៉ុន្តែយើងពិបាកនឹងផ្ដល់សេចក្តីសប្បុរសដូចគ្នានេះដល់ខ្លួនយើង។ នៅក្នុងព្រះពុទ្ធសាសនា ការផ្តល់មេត្តាចំពោះខ្លួនឯង មិនមែនគ្រាន់តែជាទង្វើនៃសេចក្តីសប្បុរសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ការបណ្ដុះបញ្ញាស្មារតី និងសុខុមាលភាពផងដែរ។
ប្រសិនបើនរណាបុគ្គលនោះកំពុងធ្លាក់ទឹកទន្លេ ហើម ហើយហូរគួចយ៉ាងលឿនដោយចរន្តទឹកនោះ សួរថាតើគាត់អាចជួយអ្នកដ៏ទៃបានដោយរបៀបណា? - ព្រះពុទ្ធ
តើការផ្តល់មេត្តាចំពោះខ្លួនឯង គឺជាអ្វី?
ជារួម ការផ្តល់មេត្តាចំពោះខ្លួនឯងពាក់ព័ន្ធនឹងការប្រព្រឹត្តចំពោះខ្លួនយើងដោយការយកចិត្តទុកដាក់ ការព្រួយបារម្ភ និងការយល់ដឹងដូចអ្វីយើងនឹងផ្តល់ជូនដល់មិត្តជាទីស្រឡាញ់អញ្ចឹងដែរ។ ជារឿយៗ យើងច្រើនតែយល់ថាវាងាយស្រួលក្នុងការស្ដាប់ដោយយកចិត្តទុកដាក់ដល់មិត្តភ័ក្តិ និងអំពីបញ្ហារបស់ពួកគេ ប៉ុន្តែនៅពេលធ្លាក់មកលើខ្លួនយើង យើងមានអារម្មណ៍ថាយើងមិនសមនឹងទទួលបានដូចគ្នា។ ការផ្តល់មេត្តាចំពោះខ្លួនឯង មានន័យថា ទទួលស្គាល់ភាពមិនល្អឥតខ្ចោះ ការបរាជ័យ និងការតស៊ូរបស់យើង ដោយមិនដាក់ចិត្តអស់ខ្លាំងពេក។ ជំនួសឱ្យការរិះគន់ខ្លួនយើងចំពោះចំណុចខ្វះខាតរបស់យើង យើងផ្តល់ជូនខ្លួនយើងនូវការទទួលយក និងការយល់ដឹង។ វិធីសាស្រ្តប្រកបដោយមេត្តានេះ មិនមែនសំដៅលើការបណ្ដោយខ្លួន ឬរកលេសនោះទេ ប៉ុន្តែវានិយាយអំពីការទទួលស្គាល់បញ្ហាប្រឈមដែលមិនអាចគេចមិនរួច ដោយនរណា រួមទាំងខ្លួនយើងក៏សុទ្ធសឹងតែប្រឈមទាំងអស់ផងដែរ។
ហេតុអ្វីការផ្តល់មេត្តាចំពោះខ្លួនឯងមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា?
មេត្តាចាប់ផ្តើមពីយើង
ជាទូទៅ យើងអាចនិយាយបានថា សេចក្តីមេត្តាពិតចំពោះអ្នកដ៏ទៃ ចាប់ផ្តើមដោយការផ្តល់មេត្តាចំពោះខ្លួនឯង។ ប្រសិនបើយើងមានចិត្តម៉ឺងម៉ាត់ និងរិះគន់ខ្លួនឯង សូមស្រមៃគិតថាវាពិបាកប៉ុណ្ណាក្នុងការបង្ហាញក្ដីមេត្តាពិតដល់អ្នកដទៃ។ តាមរយៈការអនុវត្តការផ្តល់មេត្តាចំពោះខ្លួនឯង យើងបណ្ដុះឱ្យមានអាកប្បកិរិយាល្អ និងទន់ភ្លន់ដែលបញ្ចេញពន្លឺពីខាងក្រៅ ដោយជួយយើងឱ្យទំនាក់ទំនងជាមួយអ្នកដ៏ទៃប្រកបដោយភាពអាណិតអាសូរ។
ការជួយលើកកម្ពស់ការព្យាបាលអារម្មណ៍
ជីវិតគឺពោរពេញទៅដោយសេក្ដីសុខ និងទុក្ខកង្វល់ ហើយរបៀបដែលយើងឆ្លើយតបទៅនឹងទុក្ខវេទនារបស់យើងធ្វើឱ្យមានភាពខុសគ្នាខ្លាំងនៅក្នុងសុខុមាលភាពរបស់យើង។ ការផ្តល់មេត្តាចំពោះខ្លួនឯង គឺជាថ្នាំធ្វើឱ្យធូរស្រាលអារម្មណ៍ក្នុងគ្រាលំបាក។ វាជួយធ្វើឱ្យយើងបើកចិត្តទទួលយកការឈឺចាប់របស់យើងដោយមិនចាំបាច់បៀមទុក្ខដោយសារវា និងជួយយើងឱ្យអាចបណ្ដោះទុក្ខលំបាកកាន់តែងាយស្រួលជាងមុន។
វាជួយកាត់បន្ថយការនិយាយពីខ្លួនឯងដោយអវិជ្ជមាន
ពួកយើងជាច្រើនមានការរិះគន់អវិជ្ជមានតាមការវិនិច្ឆ័យ និងមើលងាយខ្លួនឯង។ សម្រាប់អ្នកខ្លះ ការរិះគន់អវិជ្ជមានដោយមិនសម្ចៃមាត់! វាហាក់ដូចជាមិនធ្ងន់ធ្ងរទេ ប៉ុន្តែការនិយាយពីខ្លួនឯងជាអវិជ្ជមាននេះអាចបំផ្លាញយ៉ាងខ្លាំង នាំឱ្យមានអារម្មណ៍ខ្វះខាត និងមិនសូវគោរពខ្លួនឯង ដោយការអនុវត្តសេចក្តីអាណិតអាសូរខ្លួនឯង ឧទាហរណ៍ដោយការទទួលស្គាល់ "ពុទ្ធជាតិ" របស់យើងការពិតដែលថាយើងទាំងអស់គ្នាមានសមត្ថភាពដើម្បីក្លាយជាព្រះពុទ្ធ ពោលគឺយើងអាចរម្ងប់ការរិះគន់ជាអវិជ្ជមាននេះ ហើយប្រើជំនួសដោយការវិនិច្ឆ័យដ៏ខ្លាំងក្លាដោយមានគំនិតគាំទ្រនិងលើកទឹកចិត្ត។ ការផ្លាស់ប្តូរនេះមិនត្រឹមតែធ្វើអោយប្រសើរឡើងនូវសុខភាពផ្លូវចិត្តរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតអារម្មណ៍ក្នុងចិត្តរបស់យើងឱ្យមើលឃើញរូបភាពខ្លួនឯងជាវិជ្ជមានផងដែរ។
វាជួយលើកកម្ពស់ការរីកចម្រើនផ្ទាល់ខ្លួន
មនុស្សមួយចំនួនគិតថាការផ្តល់មេត្តាចំពោះខ្លួនឯង គឺជាអ្នកដែលស្រឡាញ់តែខ្លួនឯង ជាអ្វីដែលយើងត្រូវធ្វើគឺថែរក្សាខ្លួនយើង ដើម្បីគេចវាសមិនទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួន ឬមិនអើពើនឹងកំហុសរបស់ខ្លួន។ ផ្ទុយទៅវិញ វាពិតជាផ្ដល់លំហសុវត្ថិភាពដើម្បីទទួលស្គាល់កំហុសនិងភាពមិនល្អឥតខ្ចោះរបស់យើង។ វាគឺជាពេលដែលយើងពិតជាអាចរៀន និងរីកចម្រើនពីកំហុសទាំងនោះ។ ខណៈពេលដែលមនុស្សមួយចំនួនអាចទទួលបានអត្ថប្រយោជន៍ពីការរិះគន់ខ្លួនឯងយ៉ាងធ្ងន់ធ្ងរ តែសម្រាប់ពួកយើងភាគច្រើន អភិក្រមចិត្តល្អ និងការយល់ដឹងទំនងជានាំទៅរកការកែលម្អខ្លួនឯងបានច្រើនជាង។

របៀបអនុវត្តការផ្តល់មេត្តាចំពោះខ្លួនឯង
ទទួលស្គាល់ទុក្ខវេទនារបស់អ្នក
រឿងដំបូងដែលយើងត្រូវធ្វើក្នុងការអនុវត្តការផ្តល់មេត្តាចំពោះខ្លួនឯង គឺគ្រាន់តែទទួលស្គាល់ថាយើងកំពុងជួបទុក្ខ។ ការនិយាយបែប អាចស្តាប់ទៅដោយត្រង់ៗ ប៉ុន្តែអាចជាការលំបាកក្នុងការទទួលស្គាល់ថាយើងកំពុងជួបការលំបាល ជាពិសេសនៅពេលដែលយើងមានអារម្មណ៍ថាយើងគួរតែរឹងមាំ ឬអាចគ្រប់គ្រងបានជាប្រចាំ។ ដូច្នេះ ជាដំបូង ចូរបណ្ដោយឱ្យខ្លួនអ្នកទទួលស្គាល់ការឈឺចាប់របស់អ្នកទាំងផ្លូវចិត្ត និងផ្លូវកាយ ដោយពុំមានការវិនិច្ឆ័យច្រើន។
ប្រព្រឹត្តចំពោះខ្លួនឯងដោយចិត្តសប្បុរស
ស្រមៃមើលថាតើអ្នកនឹងឆ្លើយតបយ៉ាងណាចំពោះមិត្តជិតស្និទ្ធដែលកំពុងឆ្លងកាត់ពេលវេលាដ៏លំបាក។ តើអ្នកនឹងប្រើពាក្យអ្វី? តើអ្នកនឹងផ្តល់ការគាំទ្រដោយរបៀបណា? ឥឡូវនេះ សូមព្យាយាមផ្ដល់សេចក្តីសប្បុរស និងការយោគយល់ដូចគ្នាបែបនេះទៅកាន់ខ្លួនអ្នកផ្ទាល់។ និយាយទៅកាន់ខ្លួនអ្នកដោយភាសាទន់ភ្លន់ គាំទ្រ និងផ្តល់ការលួងលោមដល់ខ្លួនអ្នកនៅពេលអ្នកត្រូវការ។
ទទួលស្គាល់មនុស្សជាតិរួមរបស់អ្នក
ចូរចងចាំថាមនុស្សគ្រប់រូបជួបប្រទះទុក្ខវេទនា គ្មាននរណាម្នាក់ដែលមិនធ្លាប់មានកំហុសនោះទេ។ វាគឺជាផ្នែកមួយក្នុងនាមជាមនុស្ស។ តាមរយៈការទទួលស្គាល់ថាអ្នកមិនឯកាក្នុងការតស៊ូរបស់អ្នកទេ អ្នកអាចមានអារម្មណ៍ថាមានទំនាក់ទំនងជាមួយអ្នកដទៃកាន់តែច្រើន និងមិនសូវឯកោក្នុងបទពិសោធន៍របស់អ្នក។
អនុវត្តការយល់ដឹងដោយសតិសម្បជញ្ញៈ
សូមរស់នៅជាមួយអារម្មណ៍បច្ចប្បន្នរបស់អ្នក ដោយមិនធ្វើឱ្យវាទៅឆ្ងាយពីអ្នក។ សូមសង្កេតមើលអារម្មណ៍ និងគំនិតរបស់អ្នកដោយការចង់ដឹងចង់ឃើញ និងការបើកចំហរ ដោយបណ្ដោយទៅអារម្មណ៍ជាក់ស្ដែង ដោយមិនចាំបាច់ព្យាយាមផ្លាស់ប្តូរ ឬគាបសង្កត់អារម្មណ៍នោះទេ។ វិធីសាស្រ្តសតិសម្បជញ្ញៈនេះជួយឱ្យអ្នករក្សាមូលដ្ឋាន និងអភិវឌ្ឍសន្តិភាពខាងក្នុង។
សេចក្តីសន្និដ្ឋាន
ការផ្តល់មេត្តាចំពោះខ្លួនឯង មិនមែនគ្រាន់តែជាភាពល្អឥតខ្ចោះ ឬការគិតថយក្រោយក្នុងការអនុវត្តតាមបែបព្រះពុទ្ធសាសនានោះទេ។ វាជាធាតុសំខាន់មួយនៃជីវិតប្រកបដោយមេត្តា។ តាមរយៈការបណ្ដុះឱ្យមានចិត្តមេត្តាដល់ខ្លួនឯង យើងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សុខុមាលភាពរបស់ខ្លួនយើង និងសមត្ថភាពរបស់យើងដើម្បីមានជីវិតរស់នៅសម្រាប់អ្នកដទៃ។ ចូរចាំថា ការមានចិត្តល្អចំពោះខ្លួនឯងមិនមែនជារឿងអាត្មានិយមនោះទេ។ វាគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់ជីវិតដែលប្រកបដោយក្តីមេត្តា សតិសម្បជញ្ញៈ និងការបំពេញបន្ថែម។ ដូច្នេះ សូមចំណាយពេលបន្តិចឥឡូវនេះ ដើម្បីអនុវត្តដូចបានរៀបរាប់ខាងលើ ហើយផ្តល់ក្តីមេត្តាដល់ខ្លួនអ្នក ដែលអ្នកសមនឹងទទួលបាន។