
ស្ថិតនៅក្នុងពេលវេលានៃវិបត្តិដ៏ធ្ងន់ធ្ងរនេះយើងប្រឈមមុខនឹងការគំរាមកំហែងផ្នែកសុខភាពរបស់យើងហើយយើងមានសេចក្តីសោកសៅជាខ្លាំងចំពោះការបាត់បង់នូវក្រុមគ្រួសារនិងមិត្តភក្តិរបស់យើង។ការបន្ទុចបង្អាក់ផ្នែកសេដ្ឋកិច្ចកំពុងតែក្លាយជាបញ្ហាប្រឈមដ៏ធំដល់រដ្ឋាភិបាលនានានិងឆក់យកលទ្ធភាពពីមនុស្សជាច្រើនក្នុងការប្រកបរបររស់នៅ។
ដោយស្ថិតនៅក្នុងពេលវេលាបែបនេះយើងត្រូវតែផ្តោតការយកចិត្តទុកដាក់ទៅលើអ្វីដែលបង្រួបបង្រួមយើងជាសមាជិកនៃមហាគ្រួសារមនុស្សជាតិតែមួយ។ទន្ទឹមនឹងនេះដែរយើងត្រូវតែឈានទៅរកការទាក់ទងគ្នាប្រកបដោយសេចក្តីមេត្តា។ក្នុងនាមជាមនុស្សជាតិយើងមានភាពដូចគ្នា។យើងជួបប្រទះការភ័យខ្លាចដូចគ្នាមានសេចក្តីសង្ឃឹមដូចគ្នានិងមានភាពមិនប្រាកដប្រជាដូចគ្នាដែរ។ប៉ុន្តែយើងត្រូវបានរួបរួមគ្នាដោយមានបំណងប្រាថ្នាចង់បាននូវសុភមង្គលដូចគ្នា។សមត្ថភាពជាមនុស្សនៃយើងដើម្បីដឹងហេតុនិងផលនិងមើលឃើញរឿងពិតនានាបានផ្តល់អោយយើងនូវលទ្ធភាពដើម្បីប្រែក្លាយភាពទុក្ខលំបាកទៅជាឪកាសល្អវិញ៕
វិបត្តិនិងផលវិបាកនៃវិបត្តិនេះដើរតួរជាការព្រមានដល់យើងថាមានតែការរួបរួមគ្នានៅក្នុងការឆ្លើយតបព្រមគ្នាជាសលកទេដែលយើងនឹងអាចប្រឈមមុខដោះស្រាយនឹងបញ្ហាដ៏ធំមហិមាដែលមិនធ្លាប់កើតមានពីមុនមកនេះបាន។អាត្មាសូមបួងសួងថាយើងទាំងអស់គ្នាធ្វើតាមការស្នើសំុរបស់“ដឹខលធូយូណៃថ៏”(The Call to Unite)។
ដាឡៃឡាម៉ា ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០