សារៈសំខាន់នៃការសង្កេតមើលនូវសភាវៈពិតនៃស្ថានភាពមួយ
សន្តិភាពខាងក្នុងគឺមានការទាក់ទងគ្នាជាមួយសេចក្តីស្ងប់នៃចិត្ត។បទពិសោធន៏រាងកាយមិនអាចកំណត់ជាសំខាន់នូវសន្តិភាពនៃចិត្តរបស់យើងបានទេ។ប្រសិនបើយើងមានសន្តិភាពនៃចិត្តហើយនោះគឺកំរិតនៃរាងកាយវាមិនសូវសំខាន់ប៉ុន្មានទេ៕
ឥឡូវនេះតើយើងបង្កើតសន្តិភាពខាងក្នុងតាមរយៈនៃការសូត្របន់ស្រន់ទេ?ទេមិនមែនទេ។តើតាមរយៈនៃការហាត់ពត់រាងកាយទេ?មិនមែនទេ។តើវាគ្រាន់តែតាមរយៈនៃការទទួលបានចំណេះដឹងរឺ?មិនមែនទេ។តើតាមរយៈនៃការបង្កើនការលើកទឹកអារម្មណ៏របស់យើងទេ?មិនមែនដែរ។ប៉ុន្តែនៅពេលដែលយើងប្រឈមនឹងស្ថាភាពលំបាកប្រសិនបើយើងឈរនៅលើគោលការណ៏ដែលមានសតិរលឹកដឹងទាំងស្រុងអំពីប្រយោជន៏ឬអំពីភាពគ្រោះថ្នាក់នៃវិធានដែលអាចទៅរួចណាមួយនោះនឹងលទ្ធផលនៃវិធាននោះដោយចិត្តរបស់យើងនឹងនរនោះនោះហើយជាសន្តិភាពនៃចិត្តពិតប្រាកដ៕
សេចក្តីមេត្តានិងការមាននូវវិធីសាស្រ្តប្រាកដនិយមគឺពិតជាសំខាន់ណាស់។។នៅពេលណាដែលលទ្ធផលណាមួយកើតឡើងដោយមិនបានព្រៀងទុកជាមុននោះវានាំមកនូវការភិតភ័យជាច្រើនគឺដោយសារតែភាពមិនប្រាកដប្រជារបស់យើង។យើងមិនបានក្រឡេកមើលអោយគ្រប់លទ្ធផលទាំងនោះដោយខ្វះសតិនិងខ្វះការយល់ដឹង។ការភ័យខ្លាចរបស់យើងគឺកើតឡើងដោយខ្វះការសង្កេតអោយបានត្រឹមត្រូវ។ដូច្នេះយើងត្រូវក្រឡេកមើលអោយគ្រប់ទាំងបួនជ្រុងទាំងខាងលើនិងខាងក្រោមដើម្បីមើលឃើញរូបភាពពេញរបស់វា។វាតែងតែមានគម្លាតរវៀងសភាវៈពិតនិងរូបសំបកខាងក្រៅ។ដូច្នេះហើយបានជាយើងត្រូវសង្កេតអោយបានគ្រប់ជ្រុង៕
ដោយគ្រាន់តែក្រឡេកមើលទៅលើរបស់អ្វីមួយនោះវាមិនអាចទៅរួចទេថារបស់នោះវាវិជ្ជមានរឺអវិជ្ជមាន។ប៉ុន្តែនៅពេលដែលយើងសង្កេតអោយបានល្អិតល្អន់ហើយដឹងរឿងពិតនៃវត្ថុនោះហើយពេលនោះហើយជាពេលដែលយើងអាចវាយតម្លៃបានថាវាវិជ្ជមានឬអវិជ្ជមាន។ដូច្នេះយើងត្រូវការការវាយតម្លៃនៃស្ថានភាពរបស់យើងប្រកបដោយហេតុផល។ប្រសិនបើយើងចាប់ផ្តើមសង្កេតវាដោយតណ្ហានៃការចង់បានគឺ“ខ្ញុំចង់បានលទ្ធផលបែបនេះឬបែបនោះ”នោះការសង្កេតរបស់យើងគឺលំអៀងហើយ។ប្រពៃណីនៃនាលន្ទានៅប្រទេសឥណ្ឌាលើកឡើងថាយើងត្រូវតែឆ្ងល់ជានិច្ចហើយសង្កេតមើលនូវរូបពិតនៃរាល់ជំនាញទាំងឡាយរួមទាំងសាសនាផងដែរ៕
សារៈសំខាន់នៃការបើកចិត្តរបស់យើងទៅកាន់អ្នកដ៏ទៃ
ឥឡូវនេះអំពីការមិនមានសន្តិភាពនៃចិត្តនិងសេចក្តីខកចិត្តគឺវាកើតឡើងមកពីការមាននូវការជំរុញលើកទឹកចិត្តដែលមានលក្ខណៈអាត្មានិយម។បុគ្គលម្នាក់មានសិទ្ធិជម្នះបាននូវរាល់ទុក្ខសោកហើយទទួលបាននូវសុភមង្គល។ប៉ុន្តែប្រសិនបើយើងគិតតែពីខ្លួនយើងទេនោះចិត្តវានិងក្លាយទៅជាចិត្តអវិជ្ជមាន។បន្ទាប់មកបញ្ហាតូចនេះនឹងក្លាយទៅជាបញ្ហាធំបានហើយយើងនិងគ្មានតុល្យភាពឡើយ។ពេលណាដែលយើងគិតដល់អ្នកឯទៀតថាជាទីស្រលាញ់ដូចខ្លួនយើងដែរនោះចិត្តគឺបើករិតតែធំឡើងថែមទៀត។បន្ទាប់មកទៀតបើទោះជាលទ្ធផលឬបញ្ហានោះធ្ងន់ធ្ងរយ៉ាងណាក៏វាទំនងជាមិនសំខាន់ទេ។ដូច្នេះវាមានភាពខុសគ្នានៅក្នុងអារម្មណ៏ផ្អែកទៅលើវិសាលភាពនៃរបៀបដែលយើងក្រឡេកមើលទៅលើរឿងរ៉ាវនោះថាតើវាចេញពីទស្សនៈយើងឬក៏វាចេញពីទស្សនៈនៃអ្នករាល់គ្នា៕
ដូច្នេះហើយគឺមានធាតុពីរដែលសំខានចំពោះសន្តិភាពនៃចិត្ត។ទី១គឺសតិរលឹកដឹងនូវសភាវៈពិត។ប្រសិនបើយើងឈានទៅរករឿងនោះដោយប្រាកដប្រជានោះវានិងមិនមានលទ្ធផលដែលមិនរំពឹងទុកមុននោះទេ។ទី២គឺសេចក្តីមេត្តាដែលវាជាអ្នកបើក“ទ្វារក្នុង”របស់យើង។ភាពភិតភ័យនិងមន្ទិលសង្ស័យកាត់ផ្តាច់យើងពីអ្នកឯទៀត៕
ភាពមិនខ្វល់ខ្វាយអំពីសំបកខាងក្រៅរបស់យើង
[រឿងមួយទៀតដែលធ្វើអោយយើងបាត់បង់នូវសន្តិភាពនៃចិត្តនោះគឺការបារម្ភអំពីរូបរាងខាងក្រៅរបស់យើង។]នៅពេលដែលអាត្មាទៅទស្សនៈកិច្ចនៅទីក្រុងប៉េកាំងលើកដំបូងជាឧទាហរណ៏អាត្មាគ្មានបទពិសោធន៏សោះឡើយនៃការទៅទីនោះ។អាត្មាមានអារម្មណ៏ថាភ័យៗហើយអាត្មាក៏មានការថប់អារម្មណ៏ខ្លះដែរ។ប៉ុន្តែអាត្មាយល់ឃើញថាអ្នកខ្លះប្រសិនបើគេមានកង្វល់អំពីរូបរាងខាងក្រៅរបស់គេខ្លាំងពេកមុខរបស់គេឡើងក្រហមពេលណាដែលអ្វីមួយមិនល្អកើតឡើង។ប៉ុន្តែប្រសិនបើពួកគេបើកចិត្តហើយមិនខ្វល់ថារឿងមិនល្អកើតឡើងនោះនោះគឺគ្មានបញ្ហានោះទេ៕
ជាឧទាហរណ៏នៅក្នុងឆ្នាំ១៩៥៤ពេលដែលអាត្មានៅក្នុងទីក្រុងប៉េកាំងគឺមានឯកអគ្គរដ្ឋទូតឥណ្ឌាបានមកសួរសុខទុក្ខអាត្មាដល់បន្ទប់របស់អាត្មា។ខាងចិនគេបានធ្វើការរៀបចំដ៏ធំមហិមារដោយមានផ្កាផ្លែឈើជាដើម។ល។ហើយខាងភាគីចិនគេទទូចចង់អោយមានអ្នកបកប្រែភាសាចិន។ដូច្នេះគឺបកពីភាសាទីបេទៅភាសាចិនទៅភាសាអង់គ្លេសបើទោះបីជាមន្រ្តីរបស់អាត្មាចេះអង់គ្លេសក៏ដោយ។នៅខណៈពេលមួយនោះគំនរផ្លែឈើបានរលំដួលហើយពួកមន្រ្តីចិនទាំងនោះដែលធ្លាប់តែរឹងបុឹងពីមុនក៏បានលត់ជង្គង់ចុះហើយស្រវេរស្រវ៉ាចាប់ផ្លែឈើនៅលើការូ។ប្រសិនបើពួកគេមិនខ្វល់អំពីរូបសំបកខាងក្រៅពីមុនមកទេម្លិះវាមិនមានបញ្ហាអ្វីនោះទេ។ប៉ុន្តែវាជារឿងដ៏គួរអោយអាមាស់សំរាប់ពួកគេ៕
នៅពេលមួយនៅទីក្រុងមិចសិចកូនៅឯការជួបជុំអន្តរជំនឿមួយពេលនោះមានព្រះសង្ឃជាតិជប៉ុនមួយអង្គលោកមានគ្រាប់អជ្ជៈ(គ្រាប់អង្កាំ)នៅក្នុងដៃហើយខ្សែរគ្រាប់អជ្ជៈនោះបានដាច់។លោកនៅតែប្រឡេះរាប់គ្រាប់អង្កាំនោះតាមរយៈមេដៃរបស់លោកបើទោះបីជាគ្រាប់អជ្ជៈទាំងនោះបានធ្លាក់ទៅលើការូហើយក៏ដោយ។លោកមានការអាមាស់ណាស់ដើម្បីរើសវាមកវិញ។លោកមានអារម្មណ៏មិនស្រួលដោយសារលោកគិតពីរូបរាងខាងក្រៅរបស់លោកខ្លាំងពេក៕
ម៉្យាងវិញទៀតសេចក្តីមេត្តាភាពគិតគូដល់អ្នកឯទៀតសច្ចៈភាពនិងភាពស្មោះត្រង់ទាំងអស់នេះគឺសំខាន់ណាស់ដើម្បីនាំមកនូវសភាពស្ងប់ផ្ទៃក្នុងដោយមិនមានការបារម្ភអំពីរូបរាងខាងក្រៅរបស់អ្នក។អាត្មាមិនដែលបាននិយាយថាអាត្មាពិសេសនោះទេ។ប៉ុន្តែនៅក្នុងបទពិសោធន៏អាត្មាផ្ទាល់គឺអាត្មាគ្មានអារម្មណ៏ព្រួយបារម្ភអំពីរបៀបនៃការសង្តែងនៅពីមុខហ្វូងមនុស្សរាប់ពាន់នាក់នោះទេ។អាត្មានិយាយទៅកាន់មនុស្សរាប់ពាន់នាក់នៅឯការធ្វើបាថកថាដូចនៅទីនេះដែរហើយសំរាប់អាត្មាគឺវាដូចជាការនិយាយទៅកាន់មនុស្សពីរបីនាក់អីចឹង។ប្រសិនបើកំហុសកើតឡើងអាត្មានិងភ្លេចវាដោយគ្មានបញ្ហានោះទេ។ប្រសិនបើអ្នកឯទៀតបង្ករកំហុសវិញក៏អីចឹងដែរគឺអាត្មាគ្រាន់តែសើច៕
ភាពប្រែប្រួលផ្ទៃខាងក្នុង
ឥឡូវនេះសំរាប់ការប្រែក្លាយផ្ទៃខាងក្នុងគឺការនិយាយដល់កំរិតអារម្មណ៏។វាមានមួយប្រភេទនៃភាពប្រែប្រួលផ្ទៃខាងក្នុងដែលកើតមានឡើងតាមរយៈអាយុកាលតាមបែបធម្មជាតិហើយមួយវិញទៀតគឺកើតឡើងតាមរយៈកាលៈទេសៈខាងក្រៅ។ប្រភេទនៃភាពប្រែប្រួលទាំងនេះគឺវាកើតឡើងដោយស្វ័យប្រវត្តិ។ភាពប្រែប្រួលផ្សេងទៀតកើតឡើងតាមរយៈការព្យាយាមប្រឹងប្រែងហើយនេះជាភាពប្រែប្រួលចំបងដែលយើងចង់បានគឺភាពប្រែប្រួលផ្ទៃក្នុងទៅតាមបំណងប្រាថ្នារបស់យើង។នេះគឺជាអត្ថន័យចំបង៕
ក្នុងពេលនេះនៅទីនេះយើងមិនមែលនិយាយអំពីជីវិតជាតិក្រោយមិនមែនការសង្រ្គោះមិនមែនការនិយាយអំពីស្ថានសួគា៍នោះទេ។ប៉ុន្តែយើងនិយាយអំពីរបៀបដើម្បីថែរក្សាជីវិតនេះអោយមានសុភមង្គលនិងមានសេចក្តីស្ងប់ជាងមុនបើទោះបីជាមានការលំបាកនិងបញ្ហានានាក៏ដោយ។ដើម្បីធ្វើរឿងនេះបានកត្តាចំបងដែលយើងត្រូវដោះស្រាយនោះគឺការខឹងក្រេវក្រោធស្អប់ខ្ពើមភាពភ័យខ្លាចការប្រចន្ធ័ច្រណែនភាពមន្ធិលសង្ស័យស្ត្រិះជាដើម។ល។ទាំងអស់នេះគឺវាពាក់ពន្ធ័ជាមួយឥរិយាបថផ្លូវចិត្តជាមូលដ្ឋាននៃយើង។ពួកវាកើតឡើងចេញពីភាពអត្មានិយមជ្រុលហួសហេតុ។សំរាប់ពួកយើងៗជួបរឿងទាំងអស់នេះគឺអត្តា(ខ្លួន)គឺជារបស់សំខាន់បំផុតហើយដោយការគិតបែបនឹងហើយវានាំមកនូវការច្រណែននិន្ទា។តាំងពីការអប់អរខ្លួនយើងបន្ទាប់មកបើមានការមិនពេញចិត្តតិចតូចក៏នាំអោយយើងខឹងភ្លាមហើយកំហឹងនោះនាំមកនូវភាពភិតភ័យ។យើងមិនខ្វល់ពីអ្នកដ៏ទៃគឺយើងខ្វល់តែពីខ្លួនឯងប៉ុណ្ណោះ។ហើយយើងក៏គិតដែរថាអ្នកដ៏ទៃគិតតែពីខ្លួនគេតែប៉ុណ្ណោះគឺគេមិនខ្វល់ដល់យើងទេ។ដោយដារតែរឿងនឹងហើយយើងមានអារម្មណ៏ឯកោ។យើងគិតថា“ខ្ញុំមិនអាចពឹងអ្នកដ៏ទៃបានទេ”ដូច្នេះយើងចាប់ផ្តើមសង្ស័យលើអ្នកណាដែលនៅចំពីមុខយើងនៅពីចំហៀងសូម្បីតែអ្នកនៅពីក្រោយខ្នងយើងក៏ដោយ៕
ជាមូលដ្ឋានពេលណាយើងគិតអំពីវានោះធម្មជាតិនៃមនុស្សគឺថាអ្នករាល់គ្នាអប់អរចំពោះសេចក្តីរាក់ទាក់។ប្រសិនបើយើងពង្រីកមិត្តភាពនោះមនុស្សភាគច្រើននិងប្រាស្រ័យទាក់ទងមកយើងដោយវិជ្ជមាន។ដោយអារម្មណ៏អវិជ្ជមាននានាដែលនាំអោយមានការថប់អារម្មណ៏ជាដើម។ល។យើងត្រូវការវិធានការទប់ទល់ត្រឡប់ទៅនឹងអារម្មណ៏នោះវិញ។ជាឧទាហរណ៏ប្រសិនបើយើងក្តៅយើងត្រូវបញ្ចុះសីតណ្ហភាពឬក៏នៅពេលដែលយើងចង់អោយភាពងងឹតបាត់ទៅគឺគ្មានវិធីណាផ្សេងក្រៅពីការបើកភ្លើងនោះទេ។នេះគឺជារឿងពិតនៅកំរិតរាងកាយខាងក្រៅ។ភាពផ្លាស់ប្តូរអាចកើតឡើងបានពេលណាយើងប្រើកំលាំងផ្ទុយគ្នា។នេះគឺយោងទៅតាមធម្មជាតិ។ប៉ុន្តែនេះគឺជារឿងពិតវាមិនគ្រាន់តែនៅត្រឹមកំរិតរូបរាងកាយនោះទេប៉ុន្តែវាពិតនៅត្រឹមកំរិតនៃចិត្តដែរ។ដូច្នេះយើងត្រូវការប្រឆាំងតបទៅនឹងទស្សនៈនិងការយល់ឃើញរបស់យើងវិញដោយប្រើអារម្មណ៏ផ្ទុយវិញ[ដូចជាការប្រឆាំងតបទៅនឹងភាពអត្មានិយមភាពសង្ស័យដោយជំនួសមកវិញនូវភាពខ្វល់ខ្វាយដល់អ្នកឯទៀតនិងភាពរាក់ទាក់៕]
សូមយកជាឧទាហរណ៏នូវផ្កាពណ៍លឿងមួយទង។ប្រសិនបើអាត្មានិយាយថា“វាសរ”យោងទៅតាមហេតុខ្លះហើយបន្ទាប់មកចាត់ទុកវាថាពណ៍លឿងវិញ។ទាំងពីរនេះគឺជាទស្សនៈផ្ទុយគ្នា។ពួកវាមិនអាចកើតឡើងនៅក្នុងពេលតែមួយបានទេ។ដរាបណាមានទស្សនៈនៃពណ៍លឿងនោះទស្សនៈនៃពណ៍សរនិងរលាយបាត់ភ្លាម។ពួកវាមានលក្ខណៈផ្ទុយគ្នាដោយផ្ទាល់។ដូច្នេះវិធីសាស្រ្តមួយដើម្បីទទួលបាននូវការផ្លាស់ប្តូរផ្ទៃខាងក្នុងគឺបង្កើតនូវសភាពផ្ទុយគ្នានៃចិត្ត៕
មូលហេតុនៃការលំបាកមួយទៀតនោះអាចជាភាពអវិជ្ជា។កំលាំងប្រឆាំងនិងវានោះគឺការសិក្សាការវិភាគនិងការសង្កេត។នេះគឺដោយសារភាពអវិជ្ជាគឺផ្អែកលើការមិនមើលឃើញនូវសភាវៈពិត។ដូច្នេះកំលាំងទប់ទល់និងភាពអវិជ្ជានោះគឺការធ្វើការវិភាគ។ភាពស្រដៀងគ្នានេះដែរកំលាំងទប់ទល់និងភាពអត្មានិយមគឺការខ្វាល់ខ្វាយដល់អ្នកដ៏ទៃហើយនេះវានិងបង្កើតនូវការហ្វឹកហាត់នៃចិត្ត[ឬលាងជម្រះឥរិយាបថរបស់យើង៕]
ក្រមសីលធ៍មលោកិយ
សំរាប់ការហ្វឹកហាត់ចិត្តនៃយើង[ឬការលាងជម្រះឥរិយាបថនានានៃយើង។]សំណួរសួរថាតើនេះត្រូវការការទាក់ទងនិងសាសនាឬក៏ផ្លូវជំនឿនៃចិត្ត។អាត្មាគិតថាវាគ្មានអ្វីពាក់ពន្ធ័នឹងសាសនាទេ៕
សំរាប់ជំនឿផ្លូវចិត្តផងដែរគឺមានពីរប្រភេទ។គឺមួយមានជំនឿសាសនានិងមួយទៀតអត់មានជំនឿសាសនាទេ។ប្រភេទមួយដែលគ្មានជំនឿសាសនានោះគឺអាត្មាហៅថា“ក្រមសីលធ៍មលោកិយ”។“ក្រមសីលធ៍មលោកិយ”មិនមែនមានន័យថាច្រានចោលសាសនានោះទេប៉ុន្តែវាគឺជាការមាននូវឥរិយាបថស្មើភាពគ្នាចំពោះគ្រប់សាសនាទាំងអស់ហើយមានការគោរពដល់ពួកគេ។ជាឧទាហរណ៏រដ្ឋធម្មនុញ្ញនៃប្រទេសឥណ្ឌាមានការគោរពដល់គ្រប់សាសនាទាំងអស់។វាគឺជារដ្ឋធម្មនុញ្ញលោកិយ(បែបឃរាវាស)។ដូច្នេះហើយសូម្បីតែពួកអប្បូរភឺសុីឬសហគមន៏កាន់សាសនាហ្សូរូអេស្រ្តៀនតូចតាចនៅក្នុងប្រទេសឥណ្ឌាសព្វថ្ងៃដែលមានចំនួនសមាជិកប្រហែលជា១០មុឺននាក់បើប្រៀបធៀបទៅនឹងចំនួនរាប់កោដិនាក់នៅក្នុងប្រទេសឥណ្ឌាគឺពួកគេមានឋានៈស្មើរគ្នានៅក្នុងជួរយោធារនិងនៅក្នុងបង្វង់នយោបាយនៃប្រទេសនេះ៕
នៅពេលណាដែលយើងនិយាយអំពីក្រមសីលធ៍មលោកិយនោះគឺយើងសំដៅទៅក្រមសីលធ៍មសំរាប់អ្នកគ្មានជំនឿសាសនាដែរ។យើងអាចពង្រីកក្រមសីលធ៍មនិងការគោរពរបស់យើងទៅដក់ពពួកសត្វផងដែរដោយពឹងលើមូលដ្ឋាននៃក្រមសីលធ៍មលោកិយនេះ។ហើយផ្នែកមួយទៀតនៃជំនឿផ្លូវចិត្តបែបលោកិយឬក្រមសីលធ៍មនេះគឺដើម្បីថែរក្សាការពារបរិស្ថាន។ដូច្នេះតាមបែបលោកិយ(តាមបែបសាមញ្ញ)យើងត្រូវបណ្តុះចិត្តនៃយើងហើយយើងត្រូវបណ្តុះនូវក្រមសីលធ៍មលោកិយ។មនុស្សចំនួន៦កោដិនាក់នៅលើផែនដីនេះត្រូវធ្វើរឿងនេះ។ប្រពន្ធ័សាសនាអាចជួយធ្វើអោយមានការសាបព្រោះជាសកលនៃក្រមសីលធ៍មលោកិយអោយដុះដាលកាន់តែខ្លាំងឡើងថែមទៀត។សាសនាជាវិធីបន្ថែមមួយដើម្បីជួយនូវការរីកលូតលាស់ផ្នែកនឹង។ពួកគេពិតណាស់មិនមានបំណងកាត់បន្ថយវាទេ៕
នៅពេលណាដែលយើងនិយាយអំពីក្រមសីលធ៍មលោកិយគឺយើងមានឥរិយាបថមិនប្រកាន់និកាយសាសានាឡើយ។ប្រសិនបើបុគ្គលណាម្នាក់ដើរតាមប្រភេទនៃកិច្ចការសាសនាណាមួយដើម្បីពង្រីកបន្ថែមនូវក្រមសីលធ៍មលោកិយនោះៗពួកគេគឺពិតជាអ្នកបដិបត្តិសាសនាហើយ។បើមិនមែនទេបើទោះបីជាពួកគេទៅព្រះវិហារគ្រឹះឬព្រះវិហារឥស្លាមឬក៏ព្រះវិហារជ្វីពក៏ដោយក៏អាត្មាសង្ស័យថាពួកគេទំនងជាមិនមែនជាអ្នកបដិបត្តិស្មោះត្រង់ពិតប្រាកដនោះទេ៕