ផលប្រយោជន៏បុគ្គលនឹងផលប្រយោជន៏អ្នកដ៏ទៃជាមូលដ្ឋានសំរាប់ជីវិតសីលធ៍ម
សារៈសំខាន់នៃព្រះពុទ្ធសាសនាគឺប្រសិនបើយើងអាចជួយអ្នកដ៏ទៃបានគឺយើងត្រូវតែជួយប្រសិនបើយើងមិនអាចជួយគេបានទេគឺយើងយ៉ាងហោចណាស់ក៏កំុយាយីឬបង្ករទុក្ខទោសដល់គេ។នោះគឺជាសារៈសំខាន់នៃការដឹកនាំជីវិតប្រកបដោយសីលធ៍ម៕
រៀងរាល់អំពើរទាំងអស់កើតឡើងចេញពីបំណង។ប្រសិនបើយើងយាយីអ្នកដ៏ទៃនោះគឺវាចេញមកពីបំណង។ហើយប្រសិនបើយើងជួយអ្នកដ៏ទៃនោះគឺវាកើតចេញពីបំណងដែរ។ដូច្នេះដើម្បីជួយនិងបំរើអ្នកដ៏ទៃយើងត្រូវការបំណងជាក់លាក់មួយ។ដើម្បីធ្វើរឿងនោះបានយើងត្រូវការទស្សនៈជាក់លាក់នានា។តើហេតុអ្វីយើងជួយហើយហេតុអ្វីយើងមិនយាយីគេ?
ជាឧទាហរណ៏នៅពេលណាដែលយើងបំរុងនឹងយាយីនរណាម្នាក់នោះយើងនឹងមានប្រភេទនៃសតិរលឹងដឹងដែលវាអោយយើងទប់ខ្លួនយើងបាន។គឺមានន័យថាយើងត្រូវការការតាំងចិត្តណាមួយដែល[មិនបង្ករទុក្ខទោស]។ជ្រុងមួយនៃចិត្តនៃយើងចង់យាយីឬបង្ករទុក្ខទោសដល់នរណាម្នាក់ប៉ុន្តែដោយសារតែសភាពនៃចិត្តជាក់ស្តែងនោះគឺជ្រុងមួយទៀតនៃចិត្តរបស់យើងនិយាយដាស់តឿនយើងថានេះគឺខុសហើយគឺវាមិនត្រឹមត្រូវទេ។ដោយសារតែយើងមើលឃើញថាខុសនោះយើងនឹងអភិវឌ្ឍនូវកំលាំងចិត្តហើយយើងអាចជៀសវាងបាន។នៅក្នុងករណីទាំងពីរនេះ[គឺបង្ករទុក្ខទោសឬជៀសវាសពីការមិនបង្ករទុក្ខទោសនោះ]យើងត្រូវមានសតិរលឹកដឹងថាអំពើណាមួយនោះនិងមានលទ្ធផលចុងក្រោយរបស់វាយូរអង្វែង។ក្នុងនាមជាមនុស្សយើងមានប្រាជ្ញាមើលដឹងនូវលទ្ធផលមិនល្អក្នុងលក្ខណៈយូរអង្វែង។បន្ទាប់មកនៅពេលណាដែលយើងស្គាល់វាហើយយើងអាចជៀសវាងខ្លួនយើងបានភ្លាមៗ៕
មានវិធីពីរដែលយើងអាចធ្វើតាមបានដោយវិធីទីមួយគឺយើងគិតក្នុងអត្ថន័យនៃផលប្រយោជន៏របស់យើងហើយបន្ទាប់មកទៀតថាប្រសិនបើយើងអាចជួយបាននោះយើងនិងជួយហើយប្រសិនយើងមិនអាចជួយបានទេនោះយើងត្រូវតែជៀសវាង[ពីការបង្ករទុក្ខទោសដល់គេ]។របៀបមួយទៀតនោះគឺត្រូវគិតដល់អត្ថប្រយោជន៏អ្នកដ៏ទៃដូចនេះដែរប្រសិនបើយើងអាចជួយបានយើងជួយ។ហើយប្រសិនបើិមិនអាចទេនោះយើងក៏ត្រូវជៀសវាង[ពីការបង្ករទុក្ខទោសដល់គេដែរ]។ក្នុងអត្ថន័យនៃការជៀសវាងពីការយាយីអ្នកដ៏ទៃនោះគឺគំនិតគិតថាប្រសិន“បើអញ់ធ្វើវានោះអញ់នឹងប្រឈមនឹងផលអវិជ្ជមានរួមទាំងលទ្ធផលចំពោះមុខច្បាប់ផងដែរ”។ដូច្នេះការជៀសវាងខ្លួនយើងដោយសារតែហេតុផលនេះគឺមានន័យថាជាការជៀសវាងនៃហេតុផលអត្ថប្រយោជន៏បុគ្គល។ឥឡូវនេះក្នុងអត្ថន័យនៃហេតុផលក្នុងការគិតដល់អ្នកដ៏ទៃគឺយើងនឹងគិតថា“មនុស្សដ៏ទៃទៀតគឺដូចខ្ញុំដែរពួកគេមិនចង់បាននូវភាពសោកសៅនិងការឈឺចាប់នោះទេខ្ញុំនិងទប់ខ្លួនខ្ញុំពីការយាយីដល់ពួកគេ”៕
ពេលណាដែលយើងហ្វឹកហាត់[ចិត្តរបស់យើង]ដំបូងបង្អស់នោះគឺយើងត្រូវគិតនៅក្នុងន័យនៃប្រយោជន៏សួនតួរហើយបន្ទាប់មកទៀតនោះយើងនឹងគិតដល់អ្នកដ៏ទៃរិតតែខ្លាំង។ក្នុងនាមជាភាពមានប្រសិទ្ធិភាពគឺថាការគិតដ៏ខ្លាំងក្លាដល់អ្នកដ៏ទៃនោះគឺមានឥទ្ធិពលរិតតែខ្លាំង។នៅក្នុងគម្ពីរនៃប្រាទីមោកសា(គម្ពីរបាតិមោក្ខនៅក្នុងភាសាបាលីខ្មែរ)ការសច្ចានានានៃការសង្គ្រោះរំដោះបុគ្គល។ទំនៀមនៃវិន័យនៃការហ្វឹកហាត់របស់បុព្វជិត។មូលដ្ឋានចំបងនៃគំនិតគិតអំពីអត្ថប្រយោជន៏របស់យើងផ្ទាល់ហើយដោយសារតែការគិតបែបនឹងយើងទប់ខ្លួនយើងពីការបង្ករទុក្ខទោសដល់អ្នកដ៏ទៃ។គឺដោយសារថាយើងមានគោលបំណងដើម្បីសម្រេចបាននូវការរំដោះទុក្ខ។នៅក្នុងការបដិបត្តិបែបព្រះពោធិសត្វៈមូលហេតុចំបងក្នុងការជៀសវាងពីការបង្ករទុក្ខទោសដល់អ្នកដ៏ទៃនោះគឺជាការពិចារណានៃការគិតដល់ប្រយោជន៏អ្នកដ៏ទៃនេះឯង។ដូច្នេះរបៀបទីពីរនេះគឺការជៀសវាងខ្លួនយើងពីការបង្ករទុក្ខទោសហើយនិងជួយដល់អ្នកដ៏ទៃនៅលើមូលដ្ឋាននៃសមានចិត្តនោះគឺមានការទាក់ទងគ្នាជាមួយនឹងការទទួលខុសត្រូវលក្ខណៈសកលដែលអាត្មាបាននិយាយជាញឹកញាប់មកហើយ៕
ធម្មជាតិជាគោលនៃយើងជាមនុស្ស
ជាទូទៅយើងជាមនុស្សជាប្រភេទសត្វសង្គម។ដោយមិនចាំបាច់ថាបុគ្គលនោះជានរណានោះទេស្ត្រីឬប្រុសគឺការរស់រានមានជីវិតរបស់គេពឹងផ្អែកទាំងស្រុងទៅលើមនុស្សជាតិទាំងអស់។ដោយសារតែការរស់រានមានជីវិតនឹងសុខមាលភាពនៃបុគ្គលពឹងផ្អែកលើសង្គមទាំងអស់។តម្រូវការនៃការគិតដល់សុខទុក្ខអ្នកដ៏ទៃហើយនឹងការយកចិត្តទុកដាក់ខ្វល់ខ្វាយអំពីរឿងនេះគឺកើតចេញពីធម្មជាតិជាគ្រឹះនៃយើងផ្ទាល់។ប្រសិនបើយើងក្រឡេកមើលទៅលើសត្វស្វាបាប៊ូនជាឧទាហរណ៏គឺសត្វស្វាដែលមានវ័យចាស់ជាងគេទទួលខុសត្រូវទាំងស្រុងទៅលើកូនក្រុមរបស់គេ។នៅពេលណាដែលកូនក្រុមគេកំពុងរកចំណីសុីគឺសត្វស្វាបាប៊ូនឈ្មោលតែងតែនៅឃ្លាំមើលក្បែរៗពួកគេ។អ្នកខ្លាំងពូកែជួយថែរក្សាក្រុមទាំងមូលដើម្បីបុព្វហេតុសង្គម៕
នៅក្នុងសម័យកាលបុរេប្រវត្តិសាស្រ្តយើងជាមនុស្សគ្មានការអប់រំហើយក៏គ្មានបច្ចេកវិទ្យាដែរ។សង្គមមនុស្សជាមូលដ្ឋានគឺវាសាមញ្ញ។អ្នករាល់គ្នាធ្វើការជុំគ្នាហើយចែករំលែកអ្វីៗផ្សេងៗជាមួយគ្នា។សំរាប់ពួកកុម្មុយនីស្តគេនិយាយថានេះគឺជាភាពដើមនៃទ្រឹះស្តីកម្មុយនីស្ត។អ្នករាល់គ្នាធ្វើការនិងរីករាយជាមួយគ្នា។បន្ទាប់មកទៀតការអប់រំបានអភិវឌ្ឍឡើងហើយយើងទទួលបានអរិយៈធ៍ម។ចិត្តមនុស្សក៏កាន់តែទំនើមហើយការលោភលន់ក៏កាន់តែរីកចំរើនដែរ។ហើយវានាំមកនូវការប្រណែននិងការស្អប់អស់រយៈពេលយូរទៅហើយវាកើតមានកាន់តែខ្លាំងឡើងៗ៕
បច្ចុប្បន្ននេះនៅក្នុងសត្តវត្សទី២១មានការផ្លាស់ប្តូរជាច្រើនកើតឡើងនៅក្នុង[សង្គមមនុស្ស]។ភាពផ្ទុយគ្នារវៀងពួកយើងក៏បានកើតឡើងគឺភាពខុសគ្នានៅក្នុងការអប់រំនៅតាមការងារនិងនៅក្នុងឋានៈសង្គម។ប៉ុន្តែវាមានភាពខុសគ្នាសូម្បីតែអាយុនិងពូជសាសន៏រឿងទាំងអស់នេះគឺវាជាកំរិតទីពីរ(មានន័យថាវាជារឿងបន្ទាប់បន្សំមិនសំខាន់)។ជាមូលដ្ឋានគ្រឹះគឺយើងនៅតែជាមនុស្សដ៏ដែលហើយយើងដូចគ្នាទាំងអស់។នេះគឺជាកំរិតមួយដែលមានរាប់ពាន់ឆ្នាំមកហើយ៕
ឥរិយាបថកូនក្មេងគឺគិតបែបនេះឯង។ក្មេងទាំងនោះមិនខ្វល់អំពីឋានៈសង្គមមិនខ្វល់ពីសាសនាពូជសាសន៏ពណ៍សម្បុរឬមិនខ្វល់ពីទ្រព្យសម្បត្តិរបស់ក្មេងឯទៀតឡើយ។ពួកគេគឺលេងជាមួយគ្នា។ពួកគេគឺជាដៃគូលែងដ៏ពិតប្រាកដហើយថែមទាំងមានភាពរីករាយជាមួយគ្នាទៅវិញទៅមក។ឥឡូវនេះយើងធំហើយៗសន្មត់ថាមានប្រាជ្ញាចុះហើយបានអភិវឌ្ឍខ្លួនច្រើន។ប៉ុន្តែយើងវាយតម្លៃចំពោះឋានៈសង្គមរបស់អ្នកដ៏ទៃ។យើងគិតគូរមើលថា“ប្រសិនបើអញ់ញញឹមតើអញ់និងទទួលបាននូវអ្វីដែលអញ់ចង់បានទេហើយប្រសិនបើអញ់ធ្វើមុខស្អុយតើអញ់និងបាត់បង់អ្វីមួយទេ”?
ទំនួលខុសត្រូវសកល
អត្ថន័យនៃការទំទួលខុសត្រូវជាសកលគឺដំណើរការឬប្រព្រិត្តិទៅនៅត្រឹមកំរិតមនុស្ស។យើងខ្វល់ខ្វាយដល់មនុស្សឯទៀតក៏ដោយសារតែ“ខ្ញុំគឺជាមនុស្សម្នាក់ក្នុងចំណោមពួកគេដែរហើយសុខទុក្ខរបស់ខ្ញុំពឹងលើពួកគេហើយដោយមិនខ្វល់ពីភាពខុសគ្នានោះឡើយ”។ភាពខុសគ្នាគឺនៅតែមានតែនេះវាអាចជាជំនួយបាន៕
ជាច្រើនសត្តវត្សមកហើយមនុស្សនៅលើផែនដីគឺមានតែចំនួន១កោដិនាក់តែប៉ុណ្ណោះ។ឥឡូវមានលើសពី៦កោដិទៅទៀត។ដោយសារតែមានចំនួនមនុស្សច្រើនពេកប្រទេសមួយមិនអាចផ្តល់អាហារនិងធនធានគ្រប់គ្រាន់សំរាប់ប្រជាជនគេនោះទេ។យើងមានសេដ្ឋកិច្ចសកល។ដូច្នេះបើពឹងលើសភាពពិតបច្ចុប្បន្ននេះគឺពិភពលោករិតតែតូចទៅៗហើយវាគឺមានការពឹងពាក់គ្នាទៅវិញទៅមកជាខ្លាំង។នេះជារឿងពិត។ហើយបន្ថែមពីលើរឿងនេះទៀតសោតគឺមានបញ្ហាបរិស្ថានគឺមានកម្តៅពិភពលោក(គ្លូបលវ៉មីង)។នេះគឺជាកង្វល់នៃមនុស្សជាតិ៦កោដិនាក់ដែលរស់នៅលើផែនដីនេះទាំងអស់។វាមិនមែនមានកង្វល់តែពីរបីប្រទេសនោះទេ។សភាវៈពិតថ្មីត្រូវការស្មារតីនៃការទទួលខុសត្រូវជាសកល៕
ជាឧទាហរណ៏កាលពីគ្រាមុនជនជាតិអង់គ្លេសនៅទីនេះគិតតែពីខ្លួនគេប៉ុណ្ណោះហើយជួលការពួកគេបានគេញប្រវ័ញពីតំបន់នានានៃពិភពលោក។ពួកគេមិនខ្វល់ពីទុក្ខព្រួយឬពីអារម្មណ៏នៃបណ្តាមនុស្សទាំងអស់នោះទេ។អូខេនោះគឺជារឿងអតីតកាល។ប៉ុន្តែឥឡូវរឿងរ៉ាវនានាគឺខុសគ្នា។រឿងរ៉ាងនានាវាបានផ្លាស់ប្តូរអស់ហើយ។ឥឡូវនេះយើងត្រូវតែថែរក្សាគាំពារដល់ប្រទេសដ៏ទៃដែរ៕
តាមពិតទៅចក្រពត្រ័អង់គ្លេសបានធ្វើរឿងល្អខ្លះដែរ។រឿងពិតគឺពួកគេបាននាំមកនូវការអប់រំល្អជាភាសាអង់គ្លេសដល់ប្រទេសឥណ្ឌា។ប្រទេសឥណ្ឌាមានរឿងច្រើនណាស់ដើម្បីទទួលដឹងពីរឿងនេះ។ចក្រភពអង់គ្លេសក៏បាននាំមកនូវបច្ចេកវិទ្យាផងដែរដូចជាប្រពន្ធ័ផ្លូវដែក។នេះគឺជាគុណភាពនៃការសង្គ្រោះខ្លួនគេមួយពីការធ្វើអំពើមិនល្អក្នុងចំណោមគុណភាពនានា។ពេលដែលអាត្មាមកកាន់ប្រទេសឥណ្ឌានៅពេលនោះបណ្តាអ្នកដើរតាមមាគ្គានៃបិតាប្រទេសឥណ្ឌាលោកគន្ធីនៅមានមានជីវិតរស់នៅឡើយហើយពួកគេបានផ្តល់ដំបូមានដល់អាត្មាអំពីវិធីអហិង្សារបស់មហាត្មះគន្ធី។នៅគ្រានោះអាត្មាមានអារម្មណ៏ថាចក្រពត្រ័អង់គ្លេសបានធ្វើរឿងមិនល្អខ្លាំងណាស់។ប៉ុន្តែបន្ទាប់មកទៀតអាត្មាបានឃើញថាមានប្រពន្ធ័តុលាការឯករាជ្យសារព៍ត័មានសេរីនិងសេរីភាពនៃការបញ្ចេញមតិជាដើម។ពេលដែលអាត្មាធ្វើការគិតឡើងវិញអោយសុីជម្រៅនោះអាត្មាយល់ឃើញថារឿងទាំងអស់នេះគឺវាល្អណាស់៕
ក្នុងពេលបច្ចុប្បន្ននេះពីជាតិមួយទៅជាតិមួយពីទ្វីពមួយទៅទ្វីពមួយទៀតមានការពឹងពាក់អាស្រ័យគ្នាទៅវិញទៅមកយ៉ាងខ្លាំង។យោងទៅតាមសភាពពិតនេះគឺយើងត្រូវការទំនួលខុសត្រូវសកល។ផលប្រយោជន៏របស់អ្នកផ្ទាល់ពឹងផ្អែកទាំងស្រុងទៅលើការអភិវឌ្ឍន៏និងប្រយោជន៏នៃអ្នកដ៏ទៃ។ដូច្នេះដើម្បើជាប្រយោជន៏របស់អ្នកៗត្រូវតែថែរក្សាការពារអ្នកដ៏ទៃ។នៅក្នុងវិស័យសេដ្ឋកិច្ចគឺវាមានរួចទៅហើយ។បើទោះបីជាមានមនោគមវិជ្ជាផ្សេងៗហើយបើទោះបីជាយើងមិនទុកចិត្តគ្នាក៏ដោយក៏យើងត្រូវទាក់ទងគ្នានៅក្នុងសេដ្ឋកិច្ចសកលដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា។ដូច្នេះទំនួលខុសត្រូវជាសកលនៅលើមូលដ្ឋាននៃការគោរពដល់ប្រយោជន៏អ្នកដ៏ទៃគឺសំខាន់ណាស់៕
យើងត្រូវតែចាត់ទុកអ្នកដ៏ទៃថាជាបងប្អូនប្រុសស្រីនៃយើងហើយមានអារម្មណ៏ជិតស្និត។នេះគឺគ្មានពាក់ពន្ធ័នឹងសាសនានោះទេ។យើងពិតជាត្រូវការរឿងនេះ។រាល់ទស្សនៈនៃ“យើងនិងគេ”នៅលើកំរិតណាមួយនោះពិតណាស់យើងអាចនិយាយបាន។ប៉ុន្តែពិភពលោកទាំងមូលត្រូវចាត់ទុកខ្លួនឯងជាផ្នែកមួយនៃ“យើង”។ប្រយោជន៏អ្នកក្បែរខាងរបស់យើងគឺជាប្រយោជន៏របស់យើងផ្ទាល់៕
ភាពស្កប់ស្កល់
ការដឹកនាំជីវិតដែលមានក្រមសីលធ៍មក្នុងនាមជាបុគ្គលម្នាក់មានន័យថាការមិនយាយីដល់អ្នកដ៏ទៃហើយប្រសិនបើអាចទៅរួចគឺជួយគេទៅវិញ។[ដើម្បីធ្វើរឿងនេះបានគឺថា]ប្រសិនបើយើងយកសុខទុក្ខអ្នកដ៏ទៃជាមូលដ្ឋានសំរាប់ជាក្រមសីលធ៍មយើងផ្ទាល់នោះវានឹងក្លាយជាក្រមសីលធ៍មដ៏មានវិសាលភាពថែមទៀត។នៅក្នុងរបៀបរស់នៅរបស់យើងៗត្រូវតែគិតគូរដល់កត្តាទាំងអស់នេះ៕
មានគម្លាតរវៀងអ្នកមាននឹងអ្នកក្រធំណាស់សូម្បីតែនៅប្រទេសអាមេរិកក៏ដោយ។ប្រសិនបើយើងក្រឡេកមើលប្រទេសអាមេរិកជាប្រទេសដែលមានជាងគេបំផុតនោះគឺនៅតែមានកន្លែងនៃភាពក្រីក្រដែរ។នៅពេលមួយដែលអាត្មានៅទីក្រុងវ៉ាសុីនតុនឌីសុីគឺជារដ្ឋធានីនៃប្រទេសដែលមានបំផុតអាត្មាបានឃើញថាមានតំបន់ក្រីក្រជាច្រើននៅទីនោះ។តម្រូវការជាមូលដ្ឋាននៃអ្នកក្រីក្រទាំងនោះមិនត្រូវបានផ្តល់អោយៗបានគ្រប់គ្រាន់នោះទេ។ដូចគ្នេនេះដែរនៅកំរិតពិភពលោកវិញគឺបណ្តាប្រទេសឧស្សាហកម្មនៅឧត្តរទិសមានការអភិវឌ្ឍន៏នឹងមានបានជាង[បណ្តាប្រទេសនៅទូទាំងភពផែនដីនេះ]។ហើយបណ្តាប្រទេសនៅភាគកណ្តាលផែនដីនៃទណ្សិនទិសគឺកំពុងប្រឈមមុខនឹងភាពអត់ឃ្លាន។នោះគឺវាមិនគ្រាន់តែជាការខុសសីលធ៍មនោះឡើយ។វាជាប្រភពនៃបញ្ហាដ៏ធំជាច្រើន។ដូច្នេះប្រទេសអ្នកមានមួយចំនួនត្រូវសំលឹងមើលនិងត្រួតពិនិត្យឡើងវិញនូវរបៀបនៃការរស់នៅរបស់ពួកគេ។ពួកគេត្រូវបដិបត្តិនូវភាពល្មមស្កប់ស្កល់៕
នៅគ្រាមួយនៅប្រទេសជប៉ុនកាលពី១៥ឆ្នាំមុន។អាត្មាបាននិយាយទៅកាន់មនុស្សនៅទីនោះថាការសន្និដ្ឋានថាសេដ្ឋកិច្ចត្រូវតែលូតលាស់រៀងរាល់ឆ្នាំហើយថារៀងរាល់ឆ្នាំការរីកចំរើនផ្នែកសំភារៈគួរតែកើតឡើងនោះគឺជាកំហុសធំណាស់។នៅថ្ងៃណាមួយអ្នកអាចមើលឃើញសេដ្ឋកិច្ចរបស់អ្នកក្លាយជានៅនឹងថ្កល់មានកំរិតនោះ។អ្នកត្រូវតែត្រៀមខ្លួនដូច្នេះនៅពេលណាដែលវាកើតឡើងនោះវានឹងមិនមែនជាគ្រោះមហន្តរាយនៅក្នុងចិត្តរបស់អ្នកនោះទេ។ប៉ុន្មានឆ្នាំក្រោយមកទៀតស្ថានភាពនោះបានកើតឡើងពិតមែននៅប្រទេសជប៉ុន៕
របៀបរស់នៅនៃមនុស្សមួយចំនួនមានភាពប្រណិតខ្លាំងពេកដោយមិនមានការគេញប្រវ័ញមិនមានការបោកប្រាសពួកគេមានលុយច្រើនសន្ធឹកសន្ធាប់។នៅក្នុងទស្សនៈនៃប្រយោជន៏ផ្ទាល់ខ្លួនរបស់ពួកគេគឺថាវាគ្មានអ្វីទាសខុសនោះទេដ៏រាបណាវិធីនៃការទទួលបាននូវប្រាកកាសទាំងនោះមិនខុសក្រមសីលធ៍ម។ប៉ុន្តែគិតពីទស្សនៈនៃផលប្រយោជន៏អ្នកដ៏ទៃវិញបើទោះបីជាវាមិនខុសតាមការគិតរបស់ពួកគេផ្ទាល់នោះក៏ដោយក៏វានៅតែមិនល្អពេលណាដែលអ្នកដ៏ទៃប្រឈមនឹងភាពអត់ឃ្លាន។ប្រសិនបើអ្នករាល់គ្នាមានរបៀបរស់នៅកំរិតខ្ពស់ដូចគ្នានៃភាពប្រណិតដែរនោះ។អូខេប៉ុន្តែចាំដល់ពេលដែលវាបានសម្រេចសិននៅពេលនោះឡៃស្ទាយដែលមានលក្ខណៈប្រសើរជាងមួយគឺការមាននូវការល្មមស្កប់ស្កល់។ដូចដែរអាត្មាបានជួបប្រទះនៅប្រទេសជប៉ុននឹងនៅសហរដ្ឋអាមេរិកហើយនៅក្នុងសង្គមមានបានជាច្រើនទៀត។ការកែប្រែនៃឡៃស្តាយគឺត្រូវការជាចាំបាច៕
នៅក្នុងប្រទេសជាច្រើនគឺគ្រួសារមួយមានឡានពីរឬបីពេលខ្លះ។សាកប្រមៃមើលដល់ប្រទេសឥណ្ឌានិងប្រទេសចិនគឺថាប្រទេសទាំងពីរនេះរួមចូលគ្នានោះគឺមានមនុស្សលើសពី២កោដិនាក់។ប្រសិនបើ២កោដិនាក់មានឡាន២កោដិគ្រឿងឬច្រើនជាងនេះនោះនេះពិតជាយ៉ាប់ហើយ។វានឹងមានបញ្ហាធំនិងមានភាពស្មុកស្មាញពីប្រេងអំពីធនធានសំភារៈនិងអំពីធនធានធម្មជាតិជាដើម។ល។វានិងកាន់តែស្មុកស្មាញ៕
ការគិតពិចារណាដល់បរិស្ថាន
ទិដ្ឋភាពបន្ថែមមួយទៀតនៃជីវិតក្រមសីលធ៍មគឺជាការគិតគូរពិចារណាដល់បរិស្ថាន។ជាឧទាហរណ៏ដូចជាការប្រើប្រាសទឹករបស់យើងជាដើម។ការរួមចំណែករបស់អាត្មាប្រហែលជាស្តាប់ទៅវាឡប់ៗប៉ុន្តែអស់រយៈពេលច្រើនឆ្នាំមកហើយអាត្មាមិនដែលងូតទឹកនៅក្នុងអាងបាសាំងនោះទេ។អាត្មាគ្រាន់តែងូវទឹកបែបធម្មតាហើយអាងបាសាំងប្រើទឹកច្រើនណាស់។ប្រហែលជាអាត្មាឆ្កួតហើយមើលទៅ។រៀងរាល់ថ្ងៃអាត្មាងូតទឹកតែពិីរដង់បណ្ណោះហើយចំនួនទឹកដែលអាត្មាប្រើគឺដូចគ្នា។ប៉ុន្តែសូម្បីតែអីចឹងក៏ដោយទាក់ទងនឹងការប្រើប្រាសភ្លើង។ជាឧទាហរណ៏ពេលណាដែលអាត្មាចេញពីបន្ទប់អាត្មាតែងតែបិទភ្លើង។ដូច្នេះអាត្មាបានធ្វើការរួមចំណែកតិចតួចដល់ប្រពន្ធ័អេកូឡូសុី។ជីវិតប្រកបដោយសីលធ៍មជាក់លាក់មួយគឺកើតចេញពីស្មារតីនៃការទទួលខុសត្រូវជាសកល៕
របៀបក្នុងការជួយអ្នកដ៏ទៃ
ជារបៀបនៃការជួយអ្នកដ៏ទៃគឺមានវិធីច្រើនយ៉ាងណាស់។គឺវាពឹងទៅលើកាលៈទេសៈទាំងស្រុង។កាលអាត្មានៅក្មេងរយុប្រហែលជា៧ឬ៨វស្សាហើយនៅក្នុងការសិក្សាលោកគ្រូផ្ទាល់របស់អាត្មាគឺលោកគ្រូលីងរីនប៉ូជេគឺតែងតែកាន់រំពាត់។កាលនោះបងប្រុសអាត្មានិងអាត្មារៀនជុំគ្នា។តាមពិតទៅគាត់មានរំពាត់ពីរគឺមួយពណ៍លឿងហើយពណ៍លឿងនោះគឺជារំពាត់ទិព្វរំពាត់ទិព្វសំរាប់ដាឡៃឡាម៉ាទិព្វដែរ។ប្រសិនបើអ្នកប្រើរំពាត់ទិព្វនោះអាត្មាគិតថាវាមិនមានការឈឺចាប់ទិព្វអីទេ!គឺវាមើលទៅដូចជាគ្រោធគ្រាធណាស់វិធីមួយនេះប៉ុន្តែតាមពិតវាជាវិធីដែលជួយបានច្រើន៕
ជាចុងបញ្ចប់មិនថាអំពើនោះជាអំពើជួយឬជាអំពើយាយីទេគឺវាពឹងទៅលើបំណងជាគោល។បើកើតមានចេញពីការខ្វាល់ខ្វាយដល់សុខទុក្ខអ្នកដ៏ទៃមានរយៈពេលយូរអង្វែងហើយវិធីនោះប្រហែលជាពេលខ្លះគ្រោធគ្រាធហើយពេលខ្លះទៀតទន់ភ្លន់។ហើយសូម្បីពេលខ្លះមានការកុហកផងក៏ដោយក៏អាចជាវិធីដែលជួយបានដែរ។ជាឧទាហរណ៏មានមិត្តសំលាញ់ឬមានឪពុកម្តាយដែលនៅប្រទេសឆ្ងាយអាចមានជំងឺឈឺធ្ងន់ហើយអាចនឹងស្លាប់ហើយអ្នកដឹង។ប៉ុន្តែអ្ននដឹងថាប្រសិនបើអ្នកប្រាប់នរណាម្នាក់ថាឪពុកម្តាយរបស់គេជិតស្លាប់ហើយនោះបុគ្គលនោះនឹងពិបាកចិត្តហើយព្រួយបារម្ភហើយគេអាចសន្លប់បានបាត់ស្មារតីបាន។ដូច្នេះអ្នកនិយាយថា“ពួកគេមិនអីទេ”។ប្រសិនបើអ្នកមានកង្វល់មួយរយភាគរយមិនចង់អោយគេពិបាកចិត្តនោះគឺនៅក្នុងករណីនេះបើទោះបីជាការកុហកដែលចេញពីការគិតនៃប្រយោជន៏បុគ្គលណាម្នាក់នោះវាមិនស្របទៅតាមក្រមសីលធ៍មក៏ដោយ។ប៉ុន្តែពីទស្សនៈនៃអ្នកដ៏ទៃវិញគឺវាប្រហែលជាសាកសមបំផុត។
វិធីហិង្សាទល់នឹងវិធីអហិង្សា
ដូច្នេះតើជួយអ្នកដ៏ទៃដោយរបៀបដ៏ល្អបំផុតបែបណា?នោះគឺពិបាកណាស់។យើងត្រូវការប្រាជ្ញា។យើងត្រូវការការរលឹកដឹងច្បាល់លាស់នៃកាលៈទេសៈនោះ។ហើយយើងត្រូវការការបត់បែនក្នុងការប្រើប្រាសវិធីនានាអោយស្របទៅតាមកាលៈទេសៈខុសៗគ្នា។សំខាន់បំផុតនោះគឺបំណងរបស់យើងយើងត្រូវមានស្មារតីនៃការយកចិត្តទុកដាក់ដល់អ្នកដ៏ទៃពិតប្រាកដ៕
ជាឧទាហរណ៏ថាតើវិធីនោះវាហិង្សាឬមិនហិង្សាគឺអាស្រ័យទៅលើបំណងទាំងស្រុង។បើទោះបីជាការកុហក់តូចតាចហើយការកុហក់នោះវាមានលក្ខណៈហិង្សាក៏ដោយតែបើយោងទៅតាមគោលបំណងនោះវាប្រហែលជាវិធីមួយក្នុងការជួយអ្នកដ៏ទៃ។ដោយពឹងលើទស្សនៈនេះគឺវាជាវិធីអហិង្សា។ម៉្យាងវិញទៀតប្រសិនបើយើងចង់គេងប្រវ័ញលើអ្នកដ៏ទៃហើយយើងអោយគេនូវកាដូមួយបើតាមរូបភាពខាងក្រៅគឺវាហាក់បីដូចជាទង្វើរអហិង្សាប៉ុន្តែចុងក្រោយដោយសារតែយើងចង់បោកប្រាសនិងគេងប្រវ័យលើគេនោះវាជាទង្វើរហិង្សា។ដូច្នេះហិង្សាឬអហិង្សាគឺអាស្រ័យលើបំណងនេះឯង។រាល់ទង្វើរបស់មនុស្សទាំងអស់គឺអាស្រ័យលើបំណង។វាអាស្រ័យទៅលើគោបំណងផងដែរ។ប៉ុន្តែប្រសិនបើគោលដៅរបស់យើងគឺគ្រាន់តែជាំគោបំណងនោះទេហើយបំណងគឺកំហឹងវិញនោះគឺនេះពិតជាពិបាកហើយ។ដូច្នេះជាចុងក្រោយបំណងគឺសំខាន់បំផុត៕
ភាពសុខដុមរមនាអន្តរសាសនា
ជាអ្វីមួយដែលអ្នកអាចយកទៅផ្ទះជាមួយអ្នកពីកិច្ចពិភាក្សាគ្នានៅទីនេះ។រឿងសំខាន់បំផុតគឺត្រូវព្យាយាមបង្កើតនូវសន្តិភាពខាងក្នុង។រឿងនេះគឺយើងត្រូវគិតនិងធ្វើដោយខ្លួនឯង។ជាការបន្ថែមប្រសិនបើមានទស្សនិកជនណាជាអ្នកកាន់សាសនាឬអ្នកជឿនោះ។ការសង្កត់ធ្ងន់ចំបងរបស់អាត្មាគឺស្តីអំពីសុខដុមរមនាអន្តរសាសនាជានិច្ច។អាត្មាគិតថាគ្រប់សាសនាធំៗទាំងអស់មិនសំដៅដល់សាសនាតូចៗដែលមានការគោរពដល់ព្រះអាទិត្យឬព្រះចន្ទ័នោះទេដោយគេមិនមានទស្សនៈវិទ្យាច្រើន។ប៉ុន្តែសាសនាធំៗដែលមានទស្សនៈវិទ្យាឬអទិទេពសាស្រ្តហើយដោយសារសាសនាពួកគេពឹងផ្អែកលើទស្សនៈវិទ្យាជាក់លាក់ណាមួយនោះគឺវាត្រូវបានរក្សាមករាប់ពាន់ឆ្នាំមកហើយ។ប៉ុន្តែបើទោះបីជាមានទស្សនៈវិទ្យាផ្សេងៗគ្នាក៏ដោយគ្រប់សាសនាទាំងអស់ចាត់ទុកការបដិបត្តិដ៏ចំបងបំផុតគឺការបដិបត្តិនៃសេចក្តីស្រលាញ់និងសេចក្តីមេត្តា៕
ដោយមានសេចក្តីមេត្តាស្មារតីនៃការអធ្យាស្រ័យកើតឡើងដោយស្វ័យប្រវត្តិហើយបន្ទាប់មកទៀតមានការអត់អោននិងការល្មមស្កប់ស្កល់។ដោយមានកត្តាបីនេះគឺមានការពេញចិត្ត។នេះគឺវាសាមញ្ញចំពោះសាសនាទាំងអស់។ទាំងនេះគឺវាសំខាន់សំរាប់ពង្រីកនូវគុណតម្លៃនៃមនុស្សជាមូលដ្ឋានដែលយើងបាននិយាយកន្លងមក។ដូច្នេះនៅក្នុងបរិបទនេះសាសនាទាំងអស់ជាជំនួយនៅក្នុងស្មារតីមួយដែលពួកគេជួយផ្សព្វផ្សាយនូវអ្វីជាមូលដ្ឋានគ្រឹះនៃសុភមង្គលរបស់យើងដែលមានឈ្មោះថាការដឹកនាំជីវិតប្រកបដោយសីលធ៍ម។ដូច្នេះដោយសារតែសាសនាទាំងអស់ពាំនាំនូវសារដូចគ្នានោះពួកគេទាំងអស់សុទ្ធតែមានសក្កដានុពលក្នុងការជួយដល់មនុស្សជាតិ៕
ការបង្រៀនផ្សេងៗកើតឡើងនៅពេលវេលាខុសៗគ្នាទីតាំងខុសៗគ្នា។នោះគឺវាចាំបាច់ណាស់។ពេលវេលាខុសគ្នាទីតាំងខុសគ្នាវិធីជីវិតខុសគ្នាបានវិវឌ្ឍមកដោយសារតែភាពខុសគ្នានៃផ្នែកបរិស្ថានហើយដោយសារតែមូលហេតុនេះភាពខុសគ្នានៅក្នុងសាសនាក៏បានកើតឡើងផងដែរ។សំរាប់គ្រប់ពេលវេលានីមួយៗគោលគំនិតសាសនាណាមួយគឺពិតជាសមស្រប[ហើយក៏ត្រូវបានសម្រប់ទៅតាមនោះ]។ដោយសារតែហេតុនោះហើយសាសនាដែលមានអាយុកាលរាប់ពាន់ឆ្នាំនីមួយៗមានទំនៀមរៀងៗខ្លួនរបស់ពួកគេ។យើងត្រូវការភាពមិនច្រំដែលនៃទំនៀមានានាជាច្រើន។ទំនៀមនោះគឺបំរើដល់ប្រទាប់មនុស្សគ្រប់រូប។សាសនាតែមួយមិនអាចសមល្មមហើយមិនអាចបំរើគ្រប់គ្នាបានទេ៕
នៅសម័យព្រះពុទ្ធគឺមានទំនៀមមិនមែនព្រះពុទ្ធសាសនាជាច្រើនរួចទៅហើយនៅក្នុងប្រទេសឥណ្ឌា។ព្រះពុទ្ធអង្គមិនមានបំណងផ្លាស់ប្តូរគ្រប់ជនជាតិឥណ្ឌាមកជឿលើព្រះពុទ្ធសាសនានោះទេ។សាសនាដ៏ទៃទៀតគឺអូខេ។យូរៗម្តងពួកគេមានកិច្ចភិក្សាតតាំងមតិនៅក្នុងក្រុមគេ។ជាបិសេសនោះគឺបន្ទាប់ពីព្រះពុទ្ធគឺមានមហាគ្រូជាច្រើនរាប់សត្តវត្សមកហើយដែលបានពិភាក្សាតតាំងមតិគ្នា។កិច្ចតតាំងមតិគ្នានេះគឺជាជំនួយមួយជាពិសេសគឺនៅក្នុងវិស័យប្រាជ្ញាសាស្រ្ត(Epistemology)។មានអ្នកប្រាជម្នាក់មកពីទំនៀមមួយផ្សេងទៀតបានធ្វើការពិនិត្យជ្រៅជ្រះទៅលើទស្សនៈវិទ្យានិងទស្សនៈនានានៃសាសនាផ្សេង។ហើយនេះវាធ្វើអោយអ្នករាល់គ្នាគិតដល់សាសនាគិតដល់ទំនៀមនិងការពិភាក្សារបស់ពួកគេ។ដូច្នេះជាធម្មជាតិរបស់វាគឺវានាំមកនូវការរីកចំរើន។នៅក្នុងករណីខ្លះទៀងវាប្រហែលជាមានអំពើហិង្សាតិចតួចពាក់ពន្ធ័នៅក្នុងកិច្ចពិភាក្សាទាំងនោះហើយនោះគឺវាមិនល្អទេ។ប៉ុន្តែជាទូទៅវាគឺជាការអភិវឌ្ឍន៏ប្រកបដោយសុខភាព៕
នៅប្រទេសឥណ្ឌាគឺជាឧទាហរណ៏ដ៏ល្អមួយនៃភាពអត់អោនគ្នានៅខាងផ្នែកសាសនាពិតប្រាកដដែលមានអាយុកាលរាប់សត្តវត្សមកហើយៗនេះជាទំនៀមរបស់គេមួយ។ហើយទំនៀមនេះវានៅតែរស់រានដល់សព្វថ្ងៃនៅក្នុងប្រទេសឥណ្ឌា។នេះគឺជាគំរូដ៏ល្អមួយសំរាប់ពិភពលោកទាំងមូល៕
នៅសម័យដើមដ៏យូរលង់ណាស់មកហើយមនុស្សរស់នៅដាច់ដោយឡែកពីគ្នាដូច្នេះគឺអូខេ។ប៉ុន្តែឥឡូវនេះយើងនៅក្នុងកាលៈទេសៈផ្សេងគ្នា។ជាឧទាហរណ៏នៅទីក្រុងឡុងដ៏វាស្ទើរតែជាសង្គមនៃពហុសាសនាទៅហើយ។ការអត់អោនផ្នែកសាសនាគឺសំខាន់ណាស់។ដូច្នេះអ្នករាល់គ្នាដែលមានជំនឿនៅក្នុងសាសនាគឺថាភាពសុខដុមរមនានិងការអត់អោនគឺវាសំខាន់ណាស់។នៅពេលណាដែលអ្នកមានឪកាសសូមធ្វើការរួមចំណែកនៅក្នុងអត្ថន័យនេះ៕