What is compassion

នៅក្នុងព្រះពុទ្ធសាសនាសេចក្តីមេត្តាគឺជាបំណងប្រាថ្នាអោយអ្នកដ៏ទៃរួចផុតពីសេចក្តីទុក្ខនិងរួចផុតពីបុព្វហេតុនៃសេចក្តីទុក្ខទាំងឡាយទាំងពួង។វាគឺពឹងផ្អែកលើការអោយតម្លៃដល់អារម្មណ៍របស់មនុស្សឯទៀត។ជាពិសេសនោះគឺនៅពេលដែលយើងឆ្លងកាត់នូវទុក្ខលំបាកដូចគ្នា។បើទោះបីជាយើងមិនបានហែលឆ្លងនូវអ្វីដែលពួកគេបានជួបប្រទះក៏ដោយក៏យើងអាចដាក់ខ្លួនយើងទៅក្នុងស្ថានភាពរបស់ពួកគេហើយទទួលដឹងថាវាពិបាកកំរិតណា។បន្ទាប់ពីដាក់ខ្លួនយើងទៅក្នុងស្ថានភាពដ៏លំបាករបស់ពួកគេហើយយើងត្រូវស្រមៃគិតថាយើងចង់រួចផុតពីសេចក្តីលំបាកនោះប៉ុនណា។យើងក៏ចង់អោយអ្នកដ៏ទៃនោះមានសេរីភាពកំរិតនោះដែរ។

សេចក្តីស្រឡាញ់និងសេចក្តីមេត្តាគឺជាគុណតម្លៃដ៏ចាំបាច់ហើយមិនមែនជាប្រណិតភាពនៃសំភារៈនោះទេ។បើគ្មានសេចក្តីស្រឡាញ់និងសេចក្តីមេត្តានេះទេមនុស្សជាតិមិនអាចរស់បានទេ។ដាឡៃឡាម៉ាទី១៤

សេចក្តីមេត្តាបើកចិត្តនិងបើកបេះដូងរបស់យើងទៅកាន់អ្នកដ៏ទៃ។គុណតម្លៃនេះវាយបំបែកសំបកនៃភាពឯកោនិងភាពអត្មានិយមរបស់យើង។យើងទាំងអស់គ្នាកំពុងតែប្រឈមមុខនឹងបញ្ហានៅក្នុងឆាកជីវិត។នៅពេលដែលយើងទទួលដឹងនៅក្នុងអារម្មណ៍ថាយើងពិតជាជាប់ទាក់ទងគ្នាជាមួយមនុស្សឯទៀតនោះៗយើងអាចជម្នះបានចំពោះភាពឯកោនិងភាពថប់អារម្មណ៍(anxiety)។ការមានចិត្តជាមេត្តាគឺត្រូវបានបញ្ជាក់តាមបែបវិទ្យាសាស្រ្តថាវាធ្វើអោយយើងរិតតែសប្បាយចិត្ត(មានសេចក្តីសុខ)និងមានអារម្មណ៍រិតតែមានសុវត្ថិភាពថែមទៀត។ដោយទទួលដឹងចំពោះការឈឺចាប់និងសេចក្តីទុក្ខរបស់អ្នកដ៏ទៃពិតប្រាកដនោះហើយនិងមានការប្រាថ្នាចង់ជួយគេនោះគឺវាផ្តល់អោយយើងនូវថាមពលផ្លូវចិត្តនិងការជឿជាក់លើខ្លួនឯងយ៉ាងមុតមាំ។ប្រសិនបើយើងបង្វឹកខ្លួនយើងដើម្បីអភិវឌ្ឍនូវសេចក្តីមេត្តានោះវានឹងក្លាយទៅជាប្រភពដ៏មិនចេះរីងស្ងួតនៃសុខមាលភាពនៃយើង។

សេចក្តីមេត្តាគួរតែជាទង្វើដ៏សកម្មដើម្បីជំរុញលើទឹកចិត្តយើងអោយមានការទទួលខុសត្រូវក្នុងការកាត់បន្ថយសេចក្តីទុក្ខរបស់អ្នកដ៏ទៃ។សមត្ថភាពដើម្បីជួយពួកគេរបស់យើងប្រហែលជាមានកំណត់ប៉ុន្តែទោះបីយ៉ាងណាក៏ដោយយើងត្រូវតែធ្វើអ្វីក៏ដោយដែលយើងអាចធ្វើបានពីព្រោះថាយើងមិនអាចឈរទ្រាំមើលនៅស្ងៀមបានទេនៅពេលដែលមានមនុស្សកំពុងតែមានទុក្ខនិងមានការឈឺចាប់នោះ។

សេចក្តីមេត្តាគឺមានប្រសិទ្ធិភាពបំផុតនៅពេលដែលយើងប្រើប្រាសវាជាមួយនឹងចំណេះដឹងនិងប្រាជ្ញាដើម្បីឲ្យយើងធ្វើការសម្រេចចិត្តអោយបានត្រឹមត្រូវទៅលើអ្វីដែលយើងធ្វើ។ប្រសិនបើយើងមានចិត្តគំនិតចាស់ទុំគ្រប់គ្រាន់មិនអត់ចិត្តឬមិនបាក់ទឹកចិត្តនៅពេលណាដែលយើងមិនអាចជួយពួកគេបានទេនោះឬក៏នៅពេលដែលយើងផ្តល់ជាយោបល់ហើយវាមិនដំណើរទេនោះៗសេចក្តីមេត្តាអាចក្លាយជាកំលាំងលើកទឹកចិត្តដ៏ខ្លាំងក្លាបំផុតដល់យើងដើម្បីជម្នះបាននូវរាល់បញ្ហានិងកង្វះខាតផ្នែកអារម្មណ៍នានាហើយយើងចាប់អភិវឌ្ឍនូវសក្តានុពលភាពដ៏ពេញលេញរបស់យើងបាន៕

Top