ថ្ងៃនេះអាត្មានឹងនិយាយអំពីរបៀបនៃការសម្រេចបាននូវសុភមង្គលផ្លូវចិត្តនៅក្នុងបរិបទមួយនៃវិធីបដិបត្តិតាមបែបឃរាវាសឬយើងអាចហៅថាវិធីលោកិយ៏ក៏បាន(មិនមែនតាមបែបសាសានា)។អាត្មាមានសេចក្តីសោមនស្សដែលមានឪកាសមកនិយាយជាមួយមនុស្សជាច្រើននៅទីនេះ។មិត្តល្អមួយក្នុងចំណោមមិត្តល្អជាច្រើនរបស់អាត្មាគឺជាអ្នកវិទ្យាសាស្រ្តជនជាតិអាមេរិកឈ្មោះថាដេវិដលីវីងស្តុន(DavidLivingston)ដែលបានចែកឋានទៅហើយនោះបាននិយាយថានៅពេលមនុស្សប្រកបដោយទឹកចិត្តល្អជួបគ្នាកែវភ្នែករបស់ពួកគេគឺបើកធំៗហើយប្រស្រីភ្នែករបស់ពួកគេគឺមើលឃើញរិតតែច្បាស់។គាត់ក៏បាននិយាយទៀតថានៅពេលដែលគាត់បានជួបអាត្មានោះកែវភ្នែករបស់គាត់បើករិតតែធំហើយប្រស្រីភ្នែករបស់គាត់ក៏រិតតែច្បាស់ទៅទៀតហើយនេះវាកើតឡើងនៅពេលគាត់ជួបមនុស្សតែពីរនាក់គត់ប៉ុន្នោះគឺនៅពេលជួបអាត្មានិងនៅពេលដែលគាត់ជួបប្រពន្ធរបស់គាត់។ប៉ុន្តែឥឡូវគ្រប់ទីកន្លែងណាដែលអាត្មានិមន្តទៅដល់មនុស្សម្នាគ្រប់គ្នាគឺអីចឹងដែរពួកគេបង្ហាញនូវអារម្មណ៏ល្អពិតៗរបស់ពួកគេមកកាន់អាត្មាភាពហើយអាត្មាពិតជាកោតសរសើរនិងសូមអរគុណ៕
តើឃរាវាសនិយម(secularism)មានន័យដូចម៉្តេច?អាត្មាភាពប្រើប្រាស់ពាក្យនេះទៅតាមការប្រើរបស់វានៅក្នុងប្រពៃនីនៃប្រទេសឥណ្ឌា។ទោះបីជាវាមានន័យមិនប្រកាន់សាសនាក៏ដោយក៏មិត្តភក្តិមូស្លីមនិងមិត្តយេស៊ូរបស់អាត្មាមួយចំនួនយល់ថាពាក្យឃរាវាសមិយមគឺវាមានន័យប្រឆាំងនិងសាសនាបន្តិចដែរដូច្នេះហើយពួកគេមិនចង់ឲ្យអាត្មាប្រើប្រាស់ពាក្យនេះទេ។ហើយដោយមនុស្សខ្លះទៀតយល់ថា“ក្រមសីលធម៍”គឺត្រូវតែពឹងផ្អែកទៅលើសាសនាប៉ុន្តែរដ្ឋធម្មនុញ្ញនៃប្រទេសឥណ្ឌាគឺពឹងផ្អែកទៅលើឃរាវាសនិយមទាំងស្រុងហើយពាក្យនេះមិនប្រឆាំងនិងសាសនានោះទេ។នៅប្រទេសឥណ្ឌាប្រជាជនពិតជាគោរពសាសនាណាស់។មហាត្មៈគន្ធីនិងអ្នកពង្រៀងច្បាប់នៃរដ្ឋធម្មនុញ្ញនៃប្រទេសឥណ្ឌាគឺពួកគេជាអ្នកកាន់សាសនាទាំងអស់។“ឃរាវាស”នៅក្នុងបរិបទនេះមានន័យថាជាការគោរពនូវរាល់សាសនាទាំងអស់ដោយមិនប្រកាន់ថាសាសនាណាមួយល្អប្រសើរជាងគ្នានោះទេ។រាប់ពាន់ឆ្នាំមកហើយដែលពាក្យថាឃរាវាសនិយមបានគោរពនូវសិទ្ធិសេរីភាពនៃបណ្តាអ្នកមិនកាន់សាសនាៃនប្រទេសឥណ្ឌាផងដែរ។ដូច្នេះអាត្មាប្រើប្រាស់ពាក្យឃរាវាសនេះគឺសំដៅទៅលើអត្ថន័យបែបនេះ៕
ក្នុងនាមជាមនុស្សលោកសូម្បីតែសត្វនិងសត្វល្អិតផ្សេងៗទាំងអស់គ្នានេះគឺមានបំណងប្រាថ្នាចង់បាននូវសត្តិភាពនិងភាពស្ងៀមស្ថាត់។គ្មានបុគ្គលណាម្នាក់ចង់បានការរំខាន់ផ្សេងៗនោះទេ។អ្នករាល់គ្នាមានសិទ្ធិក្នុងការទទួលបាននូវសុភមង្គលនិងជម្នះនូវរាល់ឧប្បសគ្គបញ្ហានិងសេចក្តីទុក្ខ។ដោយមិនចាំបាច់បញ្ជាក់អះអាងតាមហេតុផលឬតាមការពិសោធន៏ណាមួយនោះទេទាំងនេះគឺជាវិធីនៃធម្មជាតិ។រាល់សត្វលោកទាំងអស់រួមទាំងបក្សាបក្សីសត្វពាហនៈនិងមនុស្សលោកទាំងអស់គ្នាគឺព្យាយាមសម្រេចនូវគោលបំណងមួយនេះ។អ្វីដែលសំខាន់នោះគឺវិធីដែលនាំយើងទៅកាន់ការសម្រេចបាននូវគោលបំណងនោះ។វាត្រូវតែជាវិធីដែលមានភាពប្រាកដជាក់ស្តែងបើយើងប្រើវិធីដែលមិនប្រាដកមិយមណាមួយនោះគឺវានាំយើងទៅមិនដល់គោលដៅទេ។ឧទាហរណ៏ពេលខ្លះយើងឃើញសត្វដែលមានការភ័យខ្លាចខ្លាំងគឺវារត់មិនត្រូវទិសទេគឺវារត់សំដៅទៅទិសដៅមួយដែលមានគ្រោះថ្នាក់គឺមិនរត់ចេញអោយឆ្ងាយពីគ្រោះថ្នាក់នោះទេ។ប៉ុន្តែយើងជាមនុស្សយើងមានប្រាជ្ញាដ៏អស្ចារ្យដែលយើងអាចធ្វើតាមវិធីប្រាកដនិយមបានប្រកបដោយហេតុផលនិងប្រកបដោយប្រាជ្ញាដែលធ្វើអោយយើងបានសម្រេចបំណងជាងសត្វផ្សេងៗ។យើងមានសតិរលឹកដឹងដ៏វែងឆ្ងាយមានពេលខ្លះយើងស្ម័គ្រចិត្តលះបង់នូវប្រយោជន៏ភ្លាមៗដើម្បីភាពជោគជ័យវែងឆ្ងាយ។នេះហើយជាសញ្ញានៃសតិប្រាជ្ញារបស់យើងដែលមានលើសពីសត្វ។ហើយដោយមានសតិប្រាជ្ញានេះយើងជាមនុស្សត្រូវព្យាយាមសម្រេចអោយបាននូវផលប្រយោជន៏ដែលមានរយៈពេលយូ៕
សំណួរបន្ទាប់គឺថាតើបទពិសោធន៏កំរិតណានឹងនាំយើងទៅកាន់ប្រយោជន៏សំខាន់បំផុត?បទពិសោធន៏ត្រឹមកំរិតរូបារម្មណ៏គឺវាមានលក្ខណៈបន្តោះអាសន្ន។ឧទាហរណ៏ដូចជាពេលអ្នកមើលរូបថតឬក៏មើលការប្រកួតកីឡាឬនៅពេលអ្នកទេសចរទៅទស្សនាទីនានានិងទស្សនាទស្សនិយភាពណាមួយតាមរយៈសម្លៀកបំពាក់តាមរយៈមនុស្សទាំងអស់នេះវាផ្តល់អោយអ្នកនូវអារម្មណ៏សប្បាយជាពិសេសអារម្មណ៏សប្បាយនោះគឺតាមរយៈកែវភ្នែករបស់អ្នក។ដូចជាអ្នកបើកបររបស់អាត្មានៅទីក្រុងដេលីប្រទេសឥណ្ឌាគាត់ជាជនជាតិឥណ្ឌាគាត់ស្រលាញ់កីឡាគ្រីឃីត(Cricket)ណាស់៕ពេលដែលអាត្មាសួរគាត់ថាតើយប់មិញអ្នកគេងបានប៉ុន្មានម៉ោងដែរនៅពេលមានកីឡាគ្រីឃីតអីចឹង?គាត់បានឆ្លើយថាគេងបានតែបួនម៉ោងទេនៅពេលនោះអាត្មាក៏បានទិទានគាត់ថាគេងអោយបានគ្រប់គ្រាន់ប្រសើជាងមើលកីឡាពីព្រោះវាធ្វើអោយការគិតរបស់យើងរិតតែល្អ។បន្ទាប់មកទៀតគឺមានតន្ត្រីផ្កាក្រអូបស្រស់ស្អាតអាហារនិងការសប្បាយតាមរយៈផ្លូវកាយការសប្បាយតាមផ្លូវកាយឬតាមរូបារម្មណ៏ទាំងនេះវាមិនស្ថិតថេររហូតនោះទេនៅពេលវាចប់ទៅគឺមានតែអនុស្សាវរីប៉ុន្នោះដែលនៅសេះសល់ជាមួយយើង៕
ផ្ទុយទៅវិញមានបទពិសោធន៏ខ្លះដែលមានលក្ខណៈនិងកំរិតផ្លូវចិត្តហើយបទពិសោធន៏ទាំងនោះវាមិនពឹងផ្អែកទៅតែបទពិសោធន៏ផ្នែករូបារម្មណ៏ទេ។ការសប្បាយដែលកើតចេញពីបទពិសោធន៏ផ្លូវចិត្តគឺវាមានរយៈពេលយូជាងដូច្នេះយើងត្រូវទទួលស្គាល់ថាវាមានពីរបែបនៃការទទួលបាននូវសុភមង្គលនិងអសុភមង្គលទីមួយគឺតាមរូបារម្មណ៏ដែលមានលក្ខណៈមិនឋិតឋេរនិងទីពីរគឺតាមរយៈផ្លូវចិត្តដែលមានលក្ខណៈជ្រៅនិងឋិតឋេរជាង៕
នៅក្នុងសម័យកាលទំនើបរាល់ថ្ងៃនេះមនុស្សយើងមានការជាប់ជំពាក់ច្រើនជាមួយការសប្បាយកំរិតរូបារម្មណ៏ដែលយើងគិតថាវាជារបស់សំខាន់បំផុតដូច្នេះហើយបានជាពួកគេសំលឹងទៅរកតែប្រភពខាងក្រៅនៃសុភមង្គលរបស់ពួកគេដោយមិនខ្វល់ពីកំរិតផ្លូវចិត្តដ៏ជ្រៅរបស់ពួកគេ។ជាច្រើនឆ្នាំមកហើយនៅពេលមួយនោះអាត្មានៅទីក្រុងបៀកលាំងប្រទេសអាលឺម៉ងសណ្ឋាគារដែលអាត្មាស្នាក់នៅនោះគឺនៅទល់មុខនឹងក្លឹបរាត្រីកំសាន្តមួយនៅម៉ោងប្រហែលជា៧ៈ៣០និង៨ៈ០០ល្ងាចអាត្មាបានចូលសឹង(គេងសំរាប់ព្រះសង្ឃ)ហើយក៏ឃើញភ្លឿងព៍ណចំរុះជាច្រើនមានក្រហមមានព៍ណខៀវភ្លឺភ្លេកៗអមដោយសំលេងលឺខ្លាំង។អាត្មាក៏ចូលសឹងទៅហើយងើបឡើងវិញនៅពាក់កណ្តាលយប់ក៏ឃើញក្លឹបរាត្រីនោះនៅតែបន្តហើយងើបឡើងវិញម្តងទៀតនៅម៉ោងបួនទៀបភ្លឺក៏ស្រាប់តែឃើញនៅតែបន្តទៀត។រាល់កំលាំងថាមពលនៃអ្នកទាំងនោះគឺត្រូវបានស្រូបយកខ្លាំងតាមយរៈរូបារម្មណ៏ហើយអាត្មាគិតថាថ្ងៃស្អែកអ្នកទាំងនោះច្បាស់ជាអស់កំលាំងខ្លាំងណាស់។
ថ្មីៗនេះអាត្មាបានជួបគ្រួសារឥណ្ឌាមួយដែលមានកូនច្រើនឪពុកម្តាយក៏នៅទីនោះដែរហើយពួកយើងបាននិយាយគ្នាលេងធម្មតា។អាត្មាបាននិយាយទៅកាន់គ្រួសារនោះថាពីរបីឆ្នាំចុងក្រោយនេះអាត្មាលែងមើលទូរទស្សហើយអាត្មាគ្រាន់តែស្តាប់ព៍ត៏មានតាមវិទ្យុប៊ីប៊ីសុី(BBCRadio)ប៉ុន្នោះ។ក្មេងៗនៅក្នុងគ្រួសារនោះក៏បានតបមកអាត្មាវិញថាលោកតាច្បាស់ជាធុញណាស់ហើយដោយមិនមើលទូរទស្សអីចឹង!នេះមានន័យថាពួកគេមើលទូរទស្សច្រើនណាស់។ជាពិសេសនោះគឺនៅប្រទេសអាមេរិកនិងនៅទ្វីបអុឺរ៉ុបក្មេងៗមើលទូរទស្សច្រើនណាស់។នេះវាមិនមែនជួយពួកគេនោះទេប៉ុន្តែវាផ្លាស់ប្តូរនូវសមត្ថភាពផ្លូវចិត្តរបស់ពួកគេក្នុងការគិតដោយប្រើប្រាជ្ញាដ៏មុតស្រួចរបស់គេ។ដូច្នេះហើយវាពិតជាត្រឹមត្រូវណាស់ដែលយើងត្រូវតែហាត់ពត់លត់ដំចិត្តនោះមិនមែននៅត្រឹមតែកំរិតរូបារម្មណ៏ដែលយើងយកវាមកធ្វើជាសុភមង្គលនោះឡើយ៕
ចំណុចសំខាន់មួយទៀតនោះគឺការរំខាន់នានាតាមផ្លូវអារម្មណ៏វាកើតឡើងជាចំបងពីឬសគល់នៃចិត្តដូចនេះប្រសិនបយើងត្រូវការជិវិតដែលមានសុភមង្គលគឺយើងត្រូវការនូវចិត្តស្ងប់មួយ។ដោយហេតុថាប្រភពនៃការរំខាន់នានាវាកើតឡើងចេញអំពីចិត្តនោះយើងត្រូវតែដោះស្រាយវាទៅតាមកំរិតនៃចិត្តដើម្បីសម្រេចបាននូវគោលដៅនោះ។ទីមួយគឺយើងត្រូវយកចិត្តទុកដាក់បំផុតទៅលើពិភពខាងក្នុងនិងទៅលើគុណតម្លៃខាងក្នុងរបស់យើងជាសំខាន់។នៅក្នុងមួយជ្រុងតូចនៃខួរក្បាលរបស់យើងយើងអាចស្វែងរកនូវទីវាលដ៏ធំទូលំទូយនៃចិត្តរបស់យើងបានប៉ុន្តែយើងដឹងតិចតួចណាស់អំពីទីដ៏ទូលំទូលាយនៃចិត្តនេះ។ដូចនេះយើងត្រូវតែធ្វើការពិនិត្យមើលនូវអារម្មណ៏ផ្សេងៗនៅពេលដែលវាផុសឡើងមក។នៅពេលដែលអារម្មណ៏ដ៏ខ្លាំងណាមួយកើតឡើងនោះយើងត្រូវប្រើផ្នែកណាមួយនៃចិត្តដើម្បីឃ្លាំមើលនូវអារម្មណ៏នោះបន្តិចម្តងៗអារម្មណ៏ទាំងនោះនឹងស្ងប់ទៅវិញ។យើងមានសមត្ថភាពក្នុងការសង្កេតមើលចិត្តដែលវាគ្របដណ្តប់ដោយកំហឹងនៅពេលដែលយើងចាប់ផ្តើមសង្កេតមើលវានៅពេលណាពេលនោះភាពតឹងតែងរបស់វានឹងរលាយបាត់ទៅបន្តិចម្តងៗវាពិតជាគួឲ្យចាប់អារម្មណ៏នៅពេលដែលយើងសង្កេតមើអោយកាន់តែជ្រៅ៕
ខណៈពេលនេះយើងរស់នៅក្នុងសត្តវត្សទី២១។នៅសត្តវត្សទី២០វាហាក់បីដូចជាសត្តវត្សមួយដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។វាពិតជាសំខាន់ដោយសារនៅក្នុងសត្តវត្សនេះមានការអភិវឌ្ឍន៏ជាច្រើនខាងផ្នែកវិទ្យាសាស្រ្តនិងផ្នែកបច្ចេកវិទ្យាដូច្នេះហើយចំណេះដឹងនិងការរស់នៅរបស់យើងមានការរីកចំរើនប៉ុន្តែទន្ទឹមនិឹងនេះដែរវាក៏ជាសត្តវត្សមួយនៃការបង្ហូរឈាមគ្នាផងដែរ។ឪពុកម្តាយនិងជីដូនជីតារបស់អ្នកបានជួបប្រទះនូវទុក្ខសោកនិងការលំបានជាច្រើនឥតគណនា។ដោយមានមនុស្សសរុបជាងពីរលាននាក់ត្រូវបានសំលាប់ដោយអ្នកខ្លះស្លាប់ដោយសារគ្រាប់បែកបរមាណូ។ប្រសិនបើទង្វើហឹង្សាដ៏មហិមាទាំងនោះបានបង្កើតនូវរបៀបរបបថ្មីនោះប្រហែលជាយើងអាចថាវាសមហេតុសមផលបានប៉ុន្តែវាមិនមែលជាករណីសមហេតុសមផលនោះឡើយ។សូម្បីតែនៅក្នុងពេលចាប់ផ្តើមនៃសត្តវត្សទី២១នេះក៏ដោយក៏វាមានបញ្ហាជាច្រើនដែលកើតឡើងនៅក្នុងប្រទេសអុីរ៉ាកអុីរ៉ង់និងប្រទេសអាហ្វហ្គានិស្ថានដោយមានភាវរៈកម្មច្រើនលើសលុបនេះហើយជាសមុទ្ឋានឬជារោគសញ្ញានៃកំហុសនិងការធ្វេសប្រហែសនៅក្នុងអតីតកាល។វាមានការសង្កត់ធ្ងន់ឬផ្តោតសំខាន់ទៅលើតែរបស់ខាងក្រៅពេកឥឡូវនេះយើងត្រូវតែគិតគូអំពីគុណតម្លៃខាងក្នុងវិញម្តងកំុគិតតែពីរឿងរ៉ាវឬកាលទេសខាងក្រៅតែម្យ៉ាង៕
គម្លាតរវៀងអ្នកមាននិងអ្នកក្រក៏ជាបញ្ហាដ៏ធំមួយដែរប៉ុន្តែការរីកចំរើនខាងផ្នែកសំភារៈជាទូទៅគឺវាមិនចោទជាបញ្ហានោះទេ។នៅទីនេះនៅប្រទេសអូទ្រីសកំរិតនៃភាពស្មើភាពគ្នាគឺពិតជាល្អប៉ុន្តែកាលពីឆ្នាំទៅអាត្មាបាននិមន្តទៅលេងប្រទេសមិចសុិចកូប្រទេសអាហ្សង់ទីននិងប្រទេសប្រេសុីលហើយអាត្មាបានសួរគេអំពីគម្លាតនៃអ្នកមាននឹងអ្នកក្រនៅទីនោះថាតើវាមានទំហំប៉ុណ្ណាធំឬតូចគេក៏ឆ្លើយប្រាប់អាត្មាថាវាមានគម្លាតធំណាស់នៅទីនេះ។អាត្មាគិតថាប្រហែលជាវាមានទំហំតូចទេនៅប្រទេសអូទ្រីសនេះ៕
អាត្មាក៏បន្តសួរទៀតថា“ចុះកំរិតនៃអំពើរពុករលួយវាតូចឬក៏ធំ”?នៅក្នុងប្រទេសប្រជាធិបតេយ្យនានាដែលមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងសិទ្ធិសេរីភាពសាព៍ត៏មាននោះក៏ដោយក៏នៅតែមានអំពើពុករលួយយ៉ាងច្រើនដែរទាំងអស់នេះគឺដោយសារយើងខ្វះនូវអត្តវិន័យខ្វះនូវគោលសីលធ៍មនានា។នៅប្រទេសឥណ្ឌាជាឧទាហរណ៏គឺជាប្រជាជាតិមួយដែលពោរពេញទៅដោយអ្នកកាន់សាសនាប៉ុន្តែនៅតែមានអំពើរពុករលួយដែរ។នៅក្នុងផ្ទះរបស់ពួកគេមានតាំងសុទ្ធតែរូបសំណាក់ព្រះអទិទេពផ្សេងៗហើយថែមទាំងមានការថ្វាយផ្កាធូកទៀននិងការថ្វាយបង្គំផងដែរពេលខ្លះអាត្មានិយាយលេងថានៅពេលគេថ្វាយបង្គំប្រហែលជាពួកគេនិយាយថា“សូមអោយអំពើរពុករលួយរបស់ខ្ញុំបានសម្រេចផង”រឿងនេះវាសង្វេកណាស់។មានអ្នកគោរពកាន់សាសនាជាច្រើនប៉ុន្តែពួកគេនៅតែពុករលួយ។ពួកគេគ្រាន់តែសន្មត់ថាជាអ្នកជឿគឺមិនមែនជាអ្នកជឿដែលមានការអនុវត្តតាមគោលការនៃសាសនារបស់ពួកគេដោយមានការខ្លាចរអារចំពោះព្រះអទិទេពនោះឡើយ៕
កាលពីប៉ុន្មានឆ្នាំមុនអាត្មាបានពិភាក្សាគ្នាជាមួយនឹងបណ្ឌឹតម្នាក់អំពីក្រុមហ៊ុនពហុជាតិនានាស្តីអំពីភាពមិនមានតម្លាភាពនៃប្រាក់ចំណេញរបស់ពួកគេពួកយើងបានពិភាក្សាគ្នារឿងទាំងអស់នេះហើយអាត្មាក៏បានលើកឡើងថា“អ្នកគ្រប់គ្រងក្រុមហ៊ុនទាំងនេះគួរតែមានការភ័យខ្លាចចំពោះព្រះគឺមានន័យថាពួកគេគួរតែមានវិន័យ“ហើយលោកបណ្ឌិតគាត់បានឆ្លើយតបមកអាត្មាវិញថានេះជាគំនិតនៃសត្តវត្សទី១៨”។បើអីចឹងមានន័យថាទោះបីពួកគេគោរពដល់ព្រះក៏ដោយក៏ពួកគេមិនធ្វើមែនទេនទេ។ប្រសិនបើពួកគេមានការគោរពមែនទេននោះពួកគេគួរតែដើរតាមការទូមានរបស់ព្រះគោរពភាពស្មោះត្រង់ខ្វល់ខ្វាយពីអ្នកដ៏ទៃនិងមានក្រមសីលធ៍ម។ដូច្នេះយើងត្រូវតែគិតគូដល់អ្នកដ៏ទៃហើយក៏គិតគូដល់បរិស្ថានដែរសរុបមកអ្វីដែលយើងត្រូវការសំខាន់បំផុតនោះគឺក្រមសីលធ៍មនេះឯង។ធ្វើយ៉ាងណាអោយមានការសង្កត់ធ្ងន់ទៅលើអត្តវិន័យមិនមែនចេះតែធ្វើវាដោយការភ័យខ្លាចនិងដោយសារវាជាភារៈកិច្ចនោះទេ៕ដោយមានការទទួលដឹងក្នុងចិត្តថា“ប្រសិនបើអញ់ធ្វើរឿងមិនគប្បីនេះគឺវាខុសនឹងគោលការណ៏ក្រមសីលធ៍ម”៕
យើងត្រូវការប្រឹងប្រែងបន្ថែមទៀតដើម្បីពង្រឹងបន្ថែមនូវក្រមសីលធ៍មបើពុំដូច្នោះទេវានិងមានបញ្ហារិតតែច្រើននៅពេលដែលមានការកើនឡើងនៃចំនួនមនុស្សនិងការថយចុះនៃធនធានផ្សេងៗ។យើងត្រូវតែធានាធ្វើយ៉ាងណាអោយសត្តវត្សទី២១នេះក្លាយជាសត្តវត្សមួយពោរពេញដោយសេចក្តីមេត្តា។នោះហើយជាគោលមូលដ្ឋានគ្រឹះនៃក្រមសីលធ៍មនិងសីលធ៍មឃរាវាស ឬសីលធ៍មលោកិយ៏៕
ក្រមសីលធ៍មគឺវាមានការពាក់ពន្ធគ្នាយ៉ាងខ្លាំងជាមួយនឹងទឹកចិត្តល្អបរិសុទ្ធគឺមានន័យថាយើងកាន់តែមានការយកចិត្តទុកដាក់ខ្វល់ខ្វាយដល់មនុស្សលោកនានាពួកគេក៏ចង់បាននូវសុភមង្គលដែរហើយពួកគេក៏មិនចង់បាននូវភាពសោកសៅដែរយើងជាមនុស្សពិតជាមានបដិច្ចសមុប្បាទរវៀងគ្នានឹងគ្នា(ជាប់ទាក់ទង់គ្នា/អាស្រ័យគ្នា)៕សុភមង្គលរបស់អ្នកដ៏ទៃគឺជាប្រភពនៃសុភមង្គលរបស់យើងដែរ។នៅពេលដែរយើងយល់ដឹងរឿងនេះហើយនោះយើងនិងមានការគោរពបន្ទាប់មកទៀតវានឹងគ្មានឪកាសណាមួយសំរាប់ការនិយាយកុហកបោកប្រាសសំឡុតរឺគេងប្រវ័ញលើអ្នកដ៏ទៃនោះឡើយ។នៅត្រង់ចំណុចនេះវាមានន័យថាទឹកចិត្តល្អបរិសុទ្ធនេះហើយជាប្រភពនៃសុភមង្គលគឺវាជាកត្តាជីវសាស្រ្តដែលបានមកពីម្តាយរបស់យើង។យើងមានជីវិតរស់នៅបានដល់សព្វថ្ងៃក៏ដោយសារការស្រលាញ់ពីសំណាក់មាតារបស់យើងនិងតាមរយៈទឹកដោះរបស់មាតាដែរ។បទពិសោធន៏នៃការរស់រានមានជីវិតនេះគឺវាបានចាក់បញ្ចូលទៅក្នុងហ្សែននិងឈាមរបស់យើង។សំណួរដែលត្រូវសួរនោះគឺថាក្មេងតូចៗត្រូវការតែការស្រលាញ់យកចិត្តទុកដាក់ពីម្តាយប៉ុន្នោះគឺមិនត្រូវការលុយកាក់និងរឿងសង្គមផ្សេងៗពីអ្នកដ៏ទៃឡើយប៉ុន្តែនៅពេលគេធំឡើងគេប្រាកដជាត្រូវការរបស់ទាំងនេះពេលនោះហើយដែលគុណតម្លៃរបស់គេចាប់ផ្តើមធ្លាក់ចុះវាលើកលែងតែពួកគេមានភាពវៃឆ្លាតជាងនេះ។តើដោយសារហេតុអ្វី?ពីព្រោះថាពួកគេបានក្លាយខ្លួនទៅជាមនុស្សគិតតែពីខ្លួនឯង(អាត្មានិយម)។ប្រសិនបើគេជួយអ្នកដ៏ទៃនោះគឺវាធ្វើឡើងដោយគិតពីប្រយោប្រយោជន៏ប៉ន្នោះថាតើ“អញ់បានអ្វីមកវិញនៅពេលដែលអញ់ជួយបុគ្គនោះ”។ការគិតតែពីខ្លួនឯងគឺវាមានន័យថាខ្លួនឯងនេះវាធំណាស់(មហាអត្ត)នោះហើយជាឬសគល់និងប្រភពនៃបញ្ហាដ៏ធំនានា។យើងត្រូវតែគិតដល់សហគមន៏នៃមនុស្សជាតិទាំងមូលថាយើងជាផ្នែកមួយនៃសហភាពអុឺរ៉ុបហើយក៏ជាផ្នែកមួយនៃពិភពលោកទាំងមូលដែរ។យើងត្រូវតែគិតដល់មនុស្ស៧កោដិនាក់ដែលរស់នៅលើផែនដីនេះដោយប្រើពាក្យថា“យើង”នោះយើងគឺជាចំណែកមួយនៃពាក្យថា“យើង”ដោយមិនគិតដល់ពាក្យដ៏តូចមួយថា“អញ់”នោះឡើយ។យើងត្រូវគោរពអ្នករាល់គ្នាទាំងអ្នកមាននិងអ្នកក្រ។អ្នករាល់គ្នាគួរតែមានសិទ្ធសើ្មគ្នាទាំងផ្នែកសេដ្ឋកិច្ចនិងផ្នែកដ៏ទៃទៀតដែរ។ការគោរពនោះនឹងកើតមានឡើងប្រសិនបើយើងចាប់ផ្តើមអភិវឌ្ឃនូវការខ្វល់ខ្វាយយកចិត្តទុកដាក់ចំពោះសុខទុក្ខអ្នកដ៏ទៃ៕
នេះវាមិនមែនជាផ្នែកដ៏ចាំបាច់មួយនៃសាសនានោះទេសាសនាគឺជាកិច្ចការឯកជន។ប៉ុន្តែនេះជាការយកចិត្តទុកដាក់ដល់មនុស្សជាតិទាំងមូល។ប្រសិនបើយើងទាំងអស់គ្នាគោរពគ្នាទៅវិញទៅមកនោះវានឹងមិនមានការគេងប្រវ័យលើគ្នានោះឡើយ។ការមានសណ្តានចិត្តល្អបរិសុទ្ធនោះគឺជាជំនួយដ៏អស្ចារ្យដល់សុខភាពរាងកាយផងដែរ។អ្នកវិទ្យាសាស្រ្តខ្លះបានលើកឡើងថាការខឹងសម្បានិងការភ័យខ្លាចជាប្រចាំអាចធ្វើឲ្យប្រពន្ធការពាររាងកាយយើងចុះខ្សោយបានហើយនៅពេលដែលយើងមានគំនិតអាត្មានិយមនោះគឺយើងនិងជួបនូវអារម្មណ៏ភ័យខ្លាចនៅក្នុងខ្លួនយើងហើយក៏មានគំនិតមិនទុកចិត្តចំពោះអ្នកដ៏ទៃដែរ។ទង្វើនេះវានាំអោយយើងទៅរកភាពឯកោភាពភ័យខ្លាចដែលនឹងបង្កទៅរកការខឹងសម្បាហើយជាចុងក្រោយវានឹងនាំទៅរកទោសៈ។នៅពេលណាដែលយើងបើកចិត្តអោយទូលាយនោះនៅពេលនោះយើងនឹងមានការគិតគូដល់អ្នកដ៏ទៃមិនខានពេលនោះហើយជាពេលដែលយើងចាប់ផ្តើមអភិវឌ្ឃនូវការជឿទុកចិត្តលើខ្លួនឯង។តាមរយៈនៃទង្វើនេះយើងអាចប្រព្រិត្តធ្វើនូវរឿងរ៉ាវផ្សេងៗដោយបើកចំហរនិងដោយមានតម្លាភាពបាន។មិនថាអ្នកណាម្នាក់ដែលយើងជួបប្រសព្វឬឃើញនោះទេអ្នកដែលនៅជុំវិញខ្លួនយើងៗនឹងគិតថាពួកគេជាបងប្អូនរបស់យើងទាំងអស់។ប្រសិនបើយើងមានសណ្តានចិត្តនិងកង្វល់ចំពោះអ្នកដ៏ទៃនោះមនុស្សម្នាជាច្រើននិងគិតតបមកយើងវិញជាមួយភាពវិជ្ជមានដែរ។ប៉ុន្តែនេះវាមិនមែនជាករណីត្រឹមត្រូវមួយនោះទេរាល់ពេលដែលអាត្មាធ្វើដំណើរតាមរថយន្តម្តងណាអាត្មាតែងតែសំលឹងមើលមនុស្សម្នានៅតាមដងវិថីជានិច្ចហើយញញឹមដាក់ពួកគេ។ប៉ុន្តែនៅពេលមួយនៅប្រទេសអាលឺម៉ងពេលដែលអាត្មាញញឹមដាក់ស្ត្រីម្នាក់នោះដែលកំពុងដើរតាមផ្លូវស្រាប់តែនាងមើលមកអាត្មាក្នុងក្រសែភ្នែកសង្ស័យទៅវិញ។ផ្ទុយទៅវិញត្រង់ថាស្នាមញញឹមរបស់អាត្មាមិនបានធ្វើអោយស្រ្តីនោះមានអារម្មណ៏សប្បាយនោះទេតែបែជាធ្វើអោយនាងមានការភិតភ័យទៅវិញនៅពេលនោះអាត្មាក៏ងាកមុខចេញ៕ត្រង់នេះហើយដែលអាត្មាមានសង្ឃដិការខាងដើមថានេះវាមិនមែនជាករណីដែលតែងតែកើតឡើងបែបនេនោះទេ។
ការមានទឹកចិត្តល្អបរិសុទ្ធជាអ្វីដែលយើងទាំងអស់គ្នាបានរៀនពីមាតារបស់យើងដូច្នេះនេះជារឿងសំខាន់មួយដែលយើត្រូវតែយកវាតាមខ្លួនយើងរហូតអស់មួយជីវិត។នៅឯការជួបជុំផ្នែកវិទ្យាសាស្រ្តមួយពួកយើងបានចង់ក្រងនូវពាក្យស្លោកមួយឃ្លាថា“សុខភាពផ្លូវចិត្តនិងសុខភាពផ្លូវកាយ”ដើម្បីអោយវាប្រព្រិត្តទៅបាននោះយើងត្រូវយល់ដឹងនូវសភាវពិតគឺត្រូវមានចិត្តស្ងប់នឹងនរប្រសិនបើចិត្តយើងត្រូវបានរំខានមិនស្ងប់ទេនោះយើងនិងលំអៀងដោយមិនមើលឃើញនូវសភាវពិតហើយវានិងនាំមកនូវបញ្ហាជាច្រើន។ដូចនេះទឹកចិត្តល្អបរិសុទ្ធវាជួយអភិវឌ្ឃចិត្តឲ្យស្ងប់បាន៕
ប្រសិនបើយើងមិនមានចិត្តស្ងប់ទេវានឹងបង្កើតអោយមានបញ្ហានៅក្នុងការអប់រំរបស់យើង។ប្រសិនបើចិត្តមិនស្ងប់ហើយមិនសប្បាយទេនោះគឺវាមានការពិបាកក្នុងការសិក្សាខ្លាំងណាស់បើអីចឹងគឺសភាពនៃចិត្តស្ងប់ពិតជាជួយអនុវត្តនូវរាល់ការងារនិងមុខរបរផ្សេងៗរួមទាំងការធ្វើនយោបាយអោយមានប្រសិទ្ធិភាព។ដោយសង្ខេបអោយខ្លីទៅគឺភាពស្ងប់ស្ងាត់នៃចិត្តគឺនាំយើងទៅរកការជឿជាក់លើខ្លួនឯងហើយដោយមានការជឿជាក់នេះយើងអាចមើលឃើញនូវសភាវពិតរិតតែច្បាស់ជាងមុនដោយពឹងផ្អែកលើការអភិវឌ្ឃន៏បន្ថែមទៀតនូវសណ្តានចិត្តល្អបរិសុទ្ធចំពោះអ្នកដ៏ទៃ៕
ទាំងនេះគឺជាគោលការណ៏គ្រឹះនៃក្រមសីលធ៍មលោកិយ៏ហើយវាជាគន្លឹះសិល្បៈនៃសុភមង្គល។សំរាប់រូបអាត្មាផ្ទាល់អាត្មាយល់ឃើញថាវាមានប្រយោជន៏ណាស់។ប្រសិនបើអ្នកទាំងអស់គ្នាគិតថាវាមានអត្ថន័យអាចទទួលយកបាននោះសូមមេត្តាអនុវត្តវាទៅ។ប្រសិនបើវាមិនមានអត្ថន័យអ្វីសំរាប់អ្នកទេនោះសូមអ្នកបោះបង់វាចោលទៅ៕ អរគុណ។