What is happiness catalin pop noyd

សុភមង្គលគឺជាអារម្មណ៏នៃសុខមាលភាពសន្តិភាពនៃចិត្តនិងភាពពេញចិត្តដែលមានរយៈពេលយូរអង្វែងនៅក្នុងជីវិតរបស់យើង។វាគឺជាអ្វីដែលយើងទាំងអស់គ្នាស្វែងរកគ្រប់ពេលវេលាទាំងអស់។សូម្បីតែនៅពេលដែលយើងបានភ្លក់រស់ជាតិវាបានបន្តិចក៏ដោយក៏យើងចង់អោយវាមានបន្តរហូត។

មនុស្សម្នាជាច្រើនតែងយល់ច្រឡំថាការសប្បាយគឺជាសុភមង្គល។ជាធម្មតាយើងតែងគិតថាប្រសិនបើយើងញាំអាហារឆ្ងាញ់ៗស្លៀកពាក់ខោអាវថ្លៃៗនិងមានការសប្បាយនោះយើងនឹងមានសុភមង្គលមិនខាន។ប៉ុន្តែវាហាក់បីដូចជាមិនមានលក្ខណៈបែបនោះទេ។យើងក៏គិតដែរថាប្រសិនបើយើងពេញចិត្តនូវរាល់តម្រូវការនិងបំណង់ប្រាថ្នាដែលយើងមាននោះយើងក៏នឹងសប្បាយចិត្តមិនខាន។ប៉ុន្តែភាពពិតនោះគឺថាបើគ្រាន់តែខ្វល់តែពីខ្លួនយើងតែម៉្យាងនោះគឺវានាំយើងទៅរកភាពឯកោនិងការបាក់ទឹកចិត្ត។

មានពេលខ្លះវាពិតជាពិបាកដែលយើងស្ថិតនៅឯកោជាមួយអារម្មណ៏និងការគិតរបស់យើងតែម៉្យាង។ដូច្នេះយើងនឹងស្វែងរកនូវការបន្លប់នានាដូចជាការស្តាប់តន្រ្តីការលែងគេមតាមកុំព្យូទ័រការញាំអាហារការរួមភេទនិងការធ្វើការងារនានាផ្សេងទៀតជាដើម។ប៉ុន្តែរឿងទាំងអស់នេះវាមិនផ្សារភ្ជាប់យើងទៅកាន់មនុស្សឯទៀតនោះទេហើយវាក៏មិនផ្តល់អោយយើងនូវអារម្មណ៏នៃសុភមង្គលបានដែរ។

ដោយចង់បានអារម្មណ៏សប្បាយនិងចង់ផ្សារភ្ជាប់ជាមួយអ្នកដ៏ទៃយើងតែងតែងាកទៅរកបណ្តាញសង្គម។យើងអាចទទួលបាននូវការសប្បាយក្នុងរយៈពេលខ្លីបានពីការចុចLikesនៅលើរូបសែលហ្វីរបស់យើងឬពីការអានសារពីមិត្តភក្តិជាដើម។ប៉ុន្តែវាគ្រាន់តែនាំយើងទៅរកការចង់បានថែមទៀតតែប៉ុណ្ណោះ។យើងឆែកមើលទូរស័ព្ទយើងជាប្រចាំដោយអន្ទះសាររងចាំនូវ“ការសប្បាយដោយគេចុចLike”ប៉ុន្តែវាមិនសំខាន់ថាតើយើងទទួលបានការចុចឡៃក៏ឬសារច្រើនប៉ុន្នានោះទេយើងនៅតែមានអារម្មណ៏ថាមិនមានការប្រាស្រ័យទាក់ទងជាមួយអ្នកដ៏ទៃដ៏ដែល។

ព្រះពុទ្ធបានសម្តែងថាប្រភពដ៏អស្ចារ្យនៃសុភមង្គលពិតគឺជាការត្រេកអរស្រលាញ់ចំពោះអ្នកដ៏ទៃ។នៅពេលណាដែលយើងយកចិត្តទុកដាក់ខ្វល់ខ្វាយដល់សុខមាលភាពនិងសុភមង្គលរបស់អ្នកដ៏ទៃនោះចិត្តរបស់យើងមានភាពកក់ក្តៅនិងបើកទូលាយទៅកាន់ការផ្សារភ្ជាប់ជាមួយមនុស្សឯទៀត។ហើយយើងផ្ទាល់ក៏ទទួលបាននូវអារម្មណ៏សុខពិតៗ។យើងក៏ទទួលបាននូវសុខភាពរិតតែប្រសើរខាងផ្នែករាងកាយដែរ។ការខ្វល់ខ្វាយដល់សេចក្តីសុខរបស់អ្នកដ៏ទៃគឺមានន័យថាយើងព្យាយាមជួយពួកគេអោយអស់ពីលទ្ធភាពតាមតែអាចធ្វើទៅបានហើយជៀសវាងនូវការធ្វើអ្វីមួយដែលអាចបង្ករទុក្ខទោសដល់ពួកគេ។ត្រង់នេះគឺវាបង្កើតនូវមិត្តភាពប្រកបដោយការជឿទុកចិត្តគ្នាដែលធ្វើអោយជីវិតយើងរិតតែមានន័យទៅទៀត។ដោយមានការជួយជ្រំជ្រេងលើផ្នែកអារម្មណ៏ពីក្រុមគ្រួសារនិងមិត្តភក្តិយើងមានកំលាំងកាយពលក្នុងការដោះស្រាយនូវរាល់រឿងរ៉ាវនានាដែលកើតឡើងនៅក្នុងឆាកជីវិតបាន។

មុនពេលដែលយើងអាចមានលទ្ធភាពខ្វល់ខ្វាយគិតគូរដល់សេចក្តីសុខសុភមង្គលមនុស្សឯទៀតបានយើងត្រូវចាប់ផ្តើមពីខ្លួនឯងសិន។ប្រសិនបើយើងមិនអាចធ្វើអោយខ្លួនយើងមានសេចក្តីសុខទេតើយើងអាចប្រាថ្នាធ្វើអោយនរណាម្នាក់មានសេចក្តីសុខបានដោយរបៀបណា?នៅក្នុងព្រះពុទ្ធសាសនាការប្រាថ្នាចង់បាននូវសេចក្តីសុខសុភមង្គលគឺមានលក្ខណៈរួមបញ្ចូលគ្នាជាសកល។

សេចក្តីសុខសុភមង្គលពឹងផ្អែកលើសន្តិភាពខាងក្នុងដែលអាស្រ័យលើភាពកក់ក្តៅនៃចិត្ត។សម្តែងដោយសម្តេចសង្ឃដាឡៃឡាម៉ាទី១៤។

វាងាយស្រួលគិតណាស់ថាយើងគ្មានអំណាចអ្វីទាំងអស់ដើម្បីធ្វើរឿងដែលមានឥទ្ធិពលណាមួយនៅលើពិភពលោកបច្ចុប្បន្ននេះទេ។ដូច្នេះយើងអាចគិតថា“ស្អីក៏ស្អីទៅហេតុអ្វីយើងត្រូវខ្វល់?”ប៉ុន្តែសភាពពិតនោះគឺថាយើងអាចធ្វើអោយមានផលជាវិជ្ជមានបានដល់សូម្បីតែមនុស្សដែលយើងមិនស្គាល់ដោយគ្រាន់តែគិតដល់សុខមាលភាពរបស់ពួកគេហើយព្យាយាមជួយពួកគេ។សូម្បីតែការញញឹមតូចមួយឬក៏ការអោយនរណាម្នាក់ទៅមុនយើងនៅក្នុងការតម្រង់ជួរចេញពីកន្លែងណាមួយនោះដែលការធ្វើបែបនោះធ្វើអោយយើងមានអារម្មណ៏ថាយើងបានធ្វើរឿងអ្វីមួយដែលធ្វើអោយមានភាពខុសគ្នាបាន។វាផ្តល់អោយយើងនូវអារម្មណ៏ថាខ្លួនយើងមានតម្លៃហើយយើងមានអ្វីមួយដើម្បីផ្តល់អោយគេ។នោះគឺធ្វើអោយយើងមានអារម្មណ៏ល្អណាស់។យើងរិតតែមានសេចក្តីសុខចំពោះខ្លួនឯងនិងចំពោះជីវិតរបស់យើង។

អ្វីដែលពិតជាផ្សារភ្ជាប់យើងទៅកាន់មនុស្សឯទៀតនោះគឺជាការគិតដល់សេចក្តីសុខសុភមង្គលរបស់ពួកគេហើយថាតើយើងអាចជួយគេដោយរបៀបណាបានជាជាងសំលឹងទៅរកពួកគេដោយទាមទានូវការបញ្ជាក់អះអាងថាយើងមានតម្លៃហើយធ្វើអោយយើងសប្បាយ។ជាធម្មតាវាគឺជាការនិយាយអំពីការងុបងុលនឹងខ្លួនឯងទល់នឹងការខ្វល់ខ្វាយយកចិត្តទុកដាក់ដល់សុខមាលភាពអ្នកដ៏ទៃ។

យើងជាមនុស្សជាតិគឺជាសត្វសង្គម។យើងអាចរីកចំរើនលូតលាស់បានលុះត្រាណាតែយើងមានទំនាក់ទំនងជាមួយមនុស្សឯទៀត។បន្ទាប់មកទៀតសេចក្តីសប្បុរសការខ្វល់ខ្វាយនិងសេចក្តីមេត្តាចំពោះមនុស្សឯទៀតគឺជារឿងដ៏សំខាន់ដែលយើងត្រូវបណ្តុះបដិបត្តិដើម្បីរស់នៅប្រកបដោយសេចក្តីសុខសុភមង្គល។

Top