What is karma raimond klavins unsplash

កម្មសំដៅទៅលើចរន្តឬសន្ទុះនៃចិត្តដោយផ្អែកលើលំនាំនៃអាកប្បកិរិយាដែលប្រព្រឹត្តធ្វើពីមុនដែលជំរុញអោយយើងប្រព្រឹត្តធ្វើជំរុញអោយយើងនិយាយនិងជំរុញអោយយើងគិតទៅតាមវិធីដែលយើងរស់នៅ។ទម្លាប់របស់យើងជាអ្នកត្រួសត្រាយផ្លូវនៃប្រសាទ(សរសៃប្រាសាទ)ដែលស្ថិតនៅក្នុងខួរក្បាលរបស់យើង។ហើយនៅពេលណាដែលមានឪកាសឬកាលៈទេសៈពិតប្រាកដណាមួយមកដល់វាធ្វើអោយយើងប្រព្រឹត្តធ្វើឡើងវិញម្តងហើយម្តងទៀតនូវលំនាំសាមញ្ញៗនៃអាកប្បកិរិយារបស់យើងនោះ។និយាយតាមលក្ខណៈសាមញ្ញគឺថានៅពេលណាដែលយើងមានអារម្មណ៏ចង់ធ្វើអ្វីមួយហើយយើងចាប់ផ្តើមធ្វើវាភ្លាមៗដោយមិនបានគិតទុកមុន(ដោយមិនព្រៀងទុកមុន)៕

ជានិច្ចជាកាលកម្មត្រូវបានគេយល់ច្រឡំថាជាវាសនាឬជាព្រហ្មលិខិត។នៅពេលណាដែលមានបុគ្គលណាម្នាក់មានរបួសឬបាត់បង់លុយកាក់ជាច្រើននោះអ្នកដ៏ទៃគេតែងពោលពាក្យថា“វាជាសំណាងអាក្រក់ហើយវាជាកម្មរបស់គេហើយ”។ជំនឿបែបនេះគឺវាស្រដៀងគ្នាទៅនឹងការគិតថានេះជាឆន្ទះរបស់ព្រះគឺជាអ្វីមួយដែលយើងមិនអាចយល់បានឬក៏អ្វីមួយដែលយើងមិនអាចគ្រប់គ្រងបាន។ជំនឿបែបនេះគឺមិនមែនជាទស្សនៈនៃកម្មនៅក្នុងព្រះពុទ្ធសាសនានោះទេ។កម្មនៅត្រង់នេះសំដៅទៅលើចរន្តឬសន្ទុះនៃចិត្តដែលជំរុញអោយយើងស្រែកដាក់នរណាម្នាក់នៅពេលគេធ្វើអោយយើងអត់ចិត្តឬក៏សន្ទុះនៃចិត្តនោះធ្វើអោយយើងរងចាំដោយអត់ធ្នត់រហូតទាល់តែចិត្តយើងត្រជាក់ស្រួលបួលហើយសិមយើងដោះស្រាយបញ្ហា។កម្មក៏សំដៅទៅលើចរន្តឬសន្ទុះ(នៃចិត្ត)ដែលជាទម្លាប់នៃការដើរចុះតាមជណ្តើរដោយមិនបានគិតហើយបណ្តាលអោយយើងក្រេចជើងឬក៏ជាទម្លាប់នៃការដើរចុះតាមជណ្តើរដោយប្រុងប្រយ័ត្ន៕

ការជក់បារីគឺជាឧទាហរណ៏ដ៏ល្អមួយស្តីអំពីរបៀបដែលកម្មហុចផលអោយ។ពីព្រោះថានៅពេលណាដែលយើងជក់បារីមួយដើមវានឹងជំរុញអោយយើងជក់មួយដើមទៀត។យើងជក់រិតតែច្រើនចំណង់នៃការចង់ជក់ក៏កើនឡើងរិតតែខ្លាំងរហូតដល់ថ្នាក់សន្ទុះនៃកម្មនោះជំរុញយើងអោយអុចជក់មួយដើមទៀតដោយមិនចាំបាច់គិតទុកជាមុននោះទេ។កម្មត្រង់នេះពន្យល់បកស្រាយអំពីថាតើអារម្មណ៏និងចរន្តឬសន្ទុះនៃចិត្តដែលជំរុញអោយជក់បារីនោះកើតឡើងមកពីណា។គឺវាកើតឡើងមកពីទម្លាប់ដែលបានប្រព្រឹត្តធ្វើពីមុនមកជាច្រើន។ការជក់បារីវាមិនគ្រាន់តែបង្កើតនូវសន្ទុះនៃចិត្តអោយធ្វើសកម្មភាពនោះឡើងវិញម្តងហើយម្តងទៀតនោះទេតែវាក៏ជះឥទ្ធិពលដល់រាងកាយផងដែរជាឧទាហរណ៏គឺការកើតជម្ងឺមហារីកពីការជក់បារី។នៅត្រង់ចំណុចនេះទាំងសន្ទុះ(នៃចិត្ត)និងការកើតមហារីកគឺជាលទ្ធផលនៃអំពើឬទង្វើធ្វើហើយធ្វើទៀតអត់មិនបានពីមុនមករបស់យើងហើយនេះត្រូវបានស្គាល់ថា“ភាពទុំជោរនៃកម្ម”៕

ការផ្លាស់ប្តូរទម្លាប់របស់យើង

កម្មពិតជាសមហេតុសមផលដោយសារតែកម្មពន្យល់បកស្រាយអំពីទីដែលអារម្មណ៏និងសន្ទុះ(នៃចិត្ត)របស់យើងកើតឡើងហើយថាតើហេតុអ្វីមានពេលខ្លះយើងមានអារម្មណ៏សប្បាយចិត្តនិងពេលខ្លះទៀតយើងមិនសប្បាយចិត្ត។ទាំងអស់នេះកើតឡើងមកពីលទ្ធនៃលំនាំឬសណ្ឋាននៃអាកប្បកិរិយារបស់យើងផ្ទាល់។ដូច្នេះអ្វីដែលយើងប្រព្រឹត្តធ្វើនិងអ្វីដែលកើតឡើងចំពោះយើងគឺមិនមែនជាព្រហ្មលិខិតនោះទេ។វាគ្មានវាសនាឬក៏ជោគវាសនានោះទេ៕

“កម្ម”គឺជាពាក្យមួយនៃកំលាំងដ៏សកម្មដែលបញ្ជាក់ថាព្រឹត្តិការណ៏នៅក្នុងថ្ងៃអានាគតគឺស្ថិតនៅក្នុងដៃរបស់អ្នក។សម្តែងដោយដាឡៃឡាម៉ាទី១៤

ទន្ទឹមនឹងនេះដែរជានិច្ចជាកាលវាហាក់បីដូចជាមានអារម្មណ៏ថាយើងគឺជាទាសករនៃទម្លាប់របស់យើង(ទីបំផុតអាកប្បកិរិយាជាទម្លាប់របស់យើងគឺពឹងផ្អែកលើផ្លូវប្រាសាទ(ផ្លូវនៃសរសៃប្រាសាទ)ដែលមានគុណភាពល្អ)។ព្រះពុទ្ធសាសនាសម្តែងថាពិតជាមានលទ្ធភាពក្នុងការជម្នះនូវរាល់ទម្លាប់ទាំងអស់នេះបាន។យើងមានសមត្ថភាពដើម្បីផ្លាស់ប្តូរនិងបង្កើតនូវផ្លូវប្រាសាទថ្មីៗបានពេញមួយជីវិតរបស់យើង៕

នៅខណៈពេលដែលអារម្មណ៏មួយកើតឡើងនៅក្នុងចិត្តរបស់យើងដើម្បីធ្វើរឿងអ្វីមួយនោះនៅពេលនោះក៏នៅមានទីចន្លោះមួយដើម្បីគិតមុនពេលចរន្តនៃកម្មជំរុញយើងអោយប្រព្រិត្តធ្វើ។យើងមិនប្រព្រឹត្តធ្វើវាភ្លាមៗទៅតាមអារម្មណ៏ដែលកើតឡើងនោះទេ(នៅទីបំផុតយើងរៀនធ្វើទៅតាមទំលាប់ល្អដូចដែលយើងរៀនធ្វើពីតូចអីចឹងដែរToilettrained)។ដូចគ្នានេះដែរនៅខណៈពេលដែលយើងចង់និយាយអ្វីមួយដែលធ្វើអោយគេឈឺចាប់កើតឡើងយើងអាចជ្រើសរើសបានដោយគិតថា“អញ់គួរនិយាយវាទេឬក៏មិនគួរនិយាយ?”។យើងអាចមានអារម្មណ៏ថាធូរស្បើយបន្តិចនៅពេលដែលយើងបញ្ចេញភាពមួម៉ៅរបស់យើងដោយស្រែកដាក់នរណាម្នាក់ប៉ុន្តែស្ថិតនៅក្នុងទំលាប់នៃការស្រែកជេរដាក់អ្នកដ៏ទៃជាប្រចាំនោះគឺជាសភាពមិនសុខនៃចិត្ត។យើងទាំងអស់គ្នាដឹងហើយថាការដោះស្រាយជំលោះតាមរយៈនៃការសន្ទនាគ្នាគឺមានសុភមង្គលនិងមានសន្តិភាពជាង។សមត្ថភាពក្នុងការបែងចែករវាងទង្វើជាស្ថាបនានិងទង្វើដែលមានលក្ខណៈបំផ្លាញគឺជារឿងមួយដែលបែងចែករវាងមនុស្សនិងសត្វ(ដែលនោះជាអត្ថប្រយោជន៏ដ៏អស្ចារ្យរបស់យើង)៕

បើទោះបីជាយើងនិយាយបែបនេះក៏ដោយក៏វាមិនមានភាពងាយស្រួលឡើងក្នុងការជ្រើសរើសដើម្បីទប់ខ្លួនយើងពីទង្វើដែលមានលក្ខណៈបំផ្លាញ។វានឹងមានភាពងាយស្រួលជាងមុខនៅពេលដែលយើងមានទីចន្លោះនៃការគិតគ្រប់គ្រាន់នៅក្នុងចិត្តរបស់យើងដើម្បីមានសតិរលឹកដឹងនៃអារម្មណ៏នានាដែលផុសឡើងមក។ដូច្នេះហើយការហ្វឹកហាត់នៃពុទ្ធសាសនាគឺជំរុញលើកទឹកចិត្តយើងអោយអភិវឌ្ឍនូវសតិរលឹកដឹង(mindfulness)។នៅពេលណាដែលយើងចាប់ផ្តើមពន្យឿត(កុំប្រញាប់ប្រញាល)យើងកាន់តែមានការរលឹកដឹងនូវអ្វីដែលយើងកំពុងគិតនូវអ្វីដែលយើងបំរុងនឹងនិយាយនិងអ្វីដែលយើងបំរុងនឹងធ្វើ។យើងចាប់ផ្តើមសង្កេតមើលថា“អញ់មានអារម្មណ៏ថានិយាយពាក្យអ្វីមួយដែលនឹងធ្វើអោយគេឈឺចាប់ប្រសិនបើអញ់និយាយវានឹងបង្ករអោយមានការលំបាកដូច្នេះអញ់នឹងមិននិយាយទេ”។របៀបនេះយើងអាចជ្រើសរើសបាន។នៅពេលណាដែលយើងមិនមានសតិទេនោះជាធម្មតាយើងមានអារម្មណ៏និងមានការគិតបែបប្រញាប់ប្រញាល់ហួសហេតុដែលយើងប្រព្រិត្តធ្វើដោយបង្ខំទៅតាមអ្វីដែលផុសឡើងនៅក្នុងខួរក្បាលរបស់យើងដែលវាបង្ករជាបញ្ហាឥតឈប់ឈរដល់យើង៕

ព្យាករអនាគតរបស់អ្នក

យើងអាចព្យាករអំពីអ្វីដែលយើងនឹងជួបប្រទះនៅក្នុងថ្ងៃអនាគតបានដោយផ្អែកលើកម្មចរិយា(ការប្រព្រឹត្តនូវកម្មឬកម្មកិរិយាក៏បាន)កាលពីពេលមុននិងពេលបច្ចុប្បន្ន។នៅក្នុងរយៈពេលយូរអង្វែងទង្វើឬអំពើជាកុសល(បែបស្ថាបនា)នាំមកនូវលទ្ធផលជាសុខហើយទង្វើអកុសល(បែបបំផ្លាញ)នាំមកនូវលទ្ធផលមិនជាទីគាប់ចិត្ត៕

របៀបដែលកម្មចរិយា(ការប្រព្រឹត្តនូវកម្ម)ជាក់លាក់មួយក្លាយជាទុំគឺពឹងផ្អែកទៅលើកត្តានិងលក្ខខណ្ឌជាច្រើន។ពេលដែលយើងបោះប៉ាល់ទៅលើអាកាសយើងអាចព្យាករបានថាវានឹងធ្លាក់ចុះមកដីវិញ។ទោះបីបែបនេះក្តីប្រសិនបើយើងចាប់ប៉ាល់នោះអោយជាប់វានឹងមិនធ្លាក់ដល់ដីឡើយ។ដូចគ្នានេះដែរយើងអាចព្យាករពីសកម្មភាពពេលមុននូវអ្វីដែលនឹងកើតឡើងនៅក្នុងពេលអនាគតបាន។វាមិនមែនជារឿងដែលមិនអាចជៀសវាងបាននោះទេហើយវាក៏មិនមែនជាវាសនាហើយនិងវាមិនមែនជាការចារនៅលើដុំថ្មដែលមិនអាចលុបបាននោះដែរ។ទំនោរនិងសកម្មភាពនិងកាលៈទេសៈនានាជះឥទ្ធិពលដល់ភាពក្លាយជាទុំនៃកម្ម។ប្រសិនបើយើងធាត់ហើយនៅតែបន្តរញាំអាហារដែលមិនមានសុខភាពនៅក្នុងបរិមាណដ៏ច្រើននោះយើងអាចព្យាករបានថានឹងមានលទ្ធភាពខ្ពស់ក្នុងការមានជម្ងឺទឹកនោមផ្អែមនៅថ្ងៃអនាគត។ប៉ុន្តែប្រសិនបើយើងធ្វើតាមការកម្រិតនូវរបបអាហារដ៏ត្រឹមត្រូវនោះហើយសម្រក់ទម្ងន់អោយបានច្រើនគីឡូនោះយើងអាចនឹងមិនមានជម្ងឺទាល់តែសោះ៕

នៅពេលយើងប៉ះទង្គិចជើងយើងយ៉ាងខ្លាំងនឹងរបស់រឹងណាមួយនោះយើងមិនត្រូវការជឿទៅលើកម្មឬហេតុនិងផលដើម្បីទទួលដឹងនូវការឈឺចាប់នោះឡើយ។ការឈឺចាប់នោះវាគឺជាដំណើរធម្មជាតិ។ប្រសិនបើយើងផ្លាស់ប្តូរទំលាប់របស់យើងហើយចាប់ផ្តើមបង្កើតនូវទំលាប់ដ៏មានប្រយោជន៏ជាច្រើននោះលទ្ធផលនឹងមានលក្ខណៈជាវិជ្ជមានដោយមិនប្រកាន់នូវជំនឿរបស់យើងឡើយ៕

Top