អរិយសច្ចបួនគឺជាមូលដ្ឋាននៃសច្ចៈភាពដែលចង្អុលបង្ហាញផ្លូវក្នុងការជម្នះនូវរាល់បញ្ហារបស់យើង។នេះជាការបង្រៀនរបស់ព្រះពុទ្ធអង្គលើកដំបូងដែលការបង្រៀននេះបានក្លាយជាមូលដ្ឋានគ្រឹះនៃការបង្រៀនដ៏ទៃទៀតជាច្រើននៅក្នុងព្រះពុទ្ធសាសនា។
អរិយៈសច្ចៈទីមួយ៖ទុក្ខសច្ចៈ(ទុក្ខពិតឬទុក្ខមានពិត)
សច្ចៈភាពទីមួយគឺថាជាទូទៅជីវិតគឺមានទុក្ខ។តាំងតែពីកើតរហូតដល់ស្លាប់ទៅវិញពិតណាស់យើងមានពេលវេលាដ៏សប្បាយរីករាយជាច្រើនប៉ុន្តែពេលវេលាដ៏សប្បាយរីករាយទាំងអស់នោះវាមិនឋិតឋេរគង់វង់យូរអង្វែងនោះទេ។ហើយនៅក្នុងជីវិតយើងនេះទៀតសោតក៏មានពេលវេលាមិនសប្បាយរីករាយច្រើនដែរ៕
- ទុក្ខ(ការខកចិត្តនិងជម្ងឺនិងភាពឯកោនិងការថប់អារម្មណ៏និងភាពមិនពេញចិត្តទាំងអស់នេះគឺងាយស្រួលក្នុងការសម្គាល់និងងាយស្រួលយល់។ជានិច្ចជាកាលរឿងទាំងអស់នេះវាមិនពាក់ពន្ធ័នឹងបរិស្ថានជុំវិញយើងនោះទេ)យើងអាចជួបជុំមិត្តភក្តិដ៏ល្អរបស់យើងហើយញាំអាហារដែលយើងចូលចិត្តជាមួយគ្នាប៉ុន្តែយើងនៅតែមិនសប្បាយចិត្ត។
- សេចក្តីសុខដែលមិនឋិតឋេរបានយូរ(រាល់អ្វីៗដែលធ្វើអោយយើងសប្បាយរីករាយវាពិតជាមិនឋិតឋេរបានយូរហើយវាក៏មិនធ្វើអោយយើងពេញចិត្តជាប់រហូតនោះដែរ។នៅទីបំផុតវានឹងប្តូរទៅជាភាពមិនសប្បាយរីករាយទៅវិញ(សេចក្តីទុក្ខ)។នៅពេលដែលយើងស្ថិតនៅក្នុងអាកាសធាតុត្រជាក់ខ្លាំងយើងច្បាស់ជាចង់រត់ចូលទៅក្នុងបន្ទប់ដែលមានសីតណ្ហភាពក្តៅហើយកាលណាកំដៅនោះឡើងក្តៅខ្លាំងដែលយើងមិនអាចគាំទ្របានយើងនឹងរត់ចេញទៅខាងក្រៅវិញដើម្បីស្រូបយកខ្យល់ត្រជាក់នោះវិញមិនខាន។វាពិតជាអស្ចារ្យណាស់ប្រសិនបើសេចក្តីសុខនៃភាពសុខស្រួលខាងផ្នែកអាកាសធាតុនេះឋិតឋេរជារៀងរហូតនោះ។ប៉ុន្តែបញ្ហានៅត្រង់ថាវាមិនឋិតឋេរនោះទេ។
- បញ្ហាដែលកើតឡើងម្តងហើយម្តងទៀត(អ្វីដែលអាក្រក់បំផុតនោះគឺជារបៀបឬវិធីដែលយើងដោះស្រាយជាមួយសេចក្តីសុខនិងសេចក្តីទុក្ខដែលកើតឡើងនៅក្នុងឆាកជីវិតហើយវិធីដោយស្រាយនោះគឺគ្រាន់តែបង្កើតនូវបញ្ហាជាច្រើនបន្ថែមទៀត។ឧទាហរណ៏យើងស្ថិតនៅក្នុងទំនាក់ទំនងស្នេហាដ៏អាក្រក់(ដែលមានបញ្ហា)ហើយវិធីដែលយើងដោះស្រាយឬប្រព្រឹត្តធ្វើចំពោះបញ្ហានោះគឺគ្រាន់តែធ្វើអោយវារិតតែអាក្រក់ជាមុនទៅទៀត។យើងបែកបាក់គ្នាពីទំនាក់ទំនងស្នេហានោះប៉ុន្តែដោយសារតែយើងរក្សានូវទំលាប់អាក្រក់បែបហ្នឹងដ៏ដែលយើងក៏ប្រព្រឹត្តធ្វើនូវទង្វើដ៏ដែលនោះជាមួយទំនាក់ទំនងថ្មីមួយទៀតរបស់យើង។ហើយទំនាក់ទំនងថ្មីនេះក៏ប្រែទៅជាអាក្រក់ដូចពីមុនដែរ៕
អរិយៈសច្ចៈទីពីរ៖មូលហេតុពិតនៃទុក្ខ
សេចក្តីទុក្ខនិងសេចក្តីសុខដែលមានរយៈពេលខ្លីរបស់យើងមិនមែនកើតឡើងដោយគ្មានមូលហេតុពិតរបស់វានោះទេ។វាកើតឡើងចេញពីបុព្វហេតុនិងលក្ខខណ្ឌនានាជាច្រើន។វាកើតឡើងដោយផ្អែកលើកត្តាខាងក្រៅជាច្រើនដូចជាកត្តាសង្គមដែលយើងកំពុងរស់នៅហើយកត្តាសង្គមនោះដើរតួនាទីជាលក្ខខណ្ឌដែលបង្កើតជាបញ្ហារបស់យើងឡើងមក។ប៉ុន្តែមូលហេតុពិតនៃការករកើតបញ្ហានោះឡើងព្រះពុទ្ធបានបង្រៀនយើងអោយសំលឹងមើលទៅលើចិត្តរបស់យើងវិញ។ព្រះអង្គបានសម្តែងថាអារម្មណ៏អកុសល(អារម្មណ៏រំខានចិត្ត)របស់យើងដូចជា(ចិត្តស្អប់ចិត្តប្រច័ណ្ឌចិត្តច្រណែននិងការលោភលន់ជាដើម)វាជាអ្នកជំរុញយើងអោយគិតអោយនិយាយអោយប្រព្រឹត្តធ្វើភ្លាមៗដោយគ្មានការពិចារណាច្បាស់លាស់នៅក្នុងន័យដែលបំផ្លាញខ្លួនឯង៕
ព្រះពុទ្ធអង្គបានមើលឃើញយ៉ាងជ្រៅបំផុតនិងបានរកឃើញនូវមូលហេតុពិតដែលជាដើមចមនៃសភាពអារម្មណ៏ទាំងនេះ៖គឺរបៀបដែលយើងយល់អំពីសភាវៈពិត។គឺរួមទាំងការមិនមានសតិរលឹកដឹងនិងការភាន់ច្រឡំអំពីផលប៉ះពាល់យូរអង្វែងនៃអាកប្បកិរិយារបស់យើង(ការប្រព្រឹត្តធ្វើ)ហើយនិងការយល់ខុស(misconception)អំពីរបៀបនៃការករកើត(អត្ថិភាព)របស់យើងនិងការករកើត(អត្ថិភាព)របស់អ្នកដ៏ទៃនិងការករកើតនៃពិភពលោកទាំងមូលផងដែរ។ដោយមើលមិនឃើញឬមិនយល់ដឹងនូវបដិច្ចសមុប្បាទធម៌(អ្វីៗគឺជាប់ទាក់ទងគ្នាទៅវិញទៅមកដោយមិនអាចកាត់ផ្តាច់បាន)ហើយយើងគិតថាអ្វីៗកើតឡើងដោយខ្លួនឯងដោយផ្អែកលើកត្តាខាងក្រៅនានាតែម៉្យាង៕
អរិយៈសច្ចៈទីបី៖ការបញ្ឈប់ពិតនៃទុក្ខ
ព្រះពុទ្ធបានធ្វើការបង្ហាញថាយើងមិនចាំបាច់ទទួលយកនូវពពួកអារម្មណ៏ទាំងនេះទេប្រសិនបើយើងអាចគាស់រំលើងនូវឬសគល់នៃមូលហេតុពិតនោះបានដូច្នេះលទ្ធផលឬផ្លែផ្កានៃអារម្មណ៏ទាំងនេះនឹងមិនអាចកើតឡើងបាននោះទេ។ប្រសិនបើយើងលុបបំបាត់នូវការភាន់ច្រឡំរបស់យើងអំពីសភាវៈពិតនោះបញ្ហានឹងមិនអាចកើតឡើងមកវិញបានទេ។ព្រះអង្គមិនមែនសំដៅទៅលើតែបញ្ហាមួយឬពីររបស់យើងតែប៉ុណ្ណោះនោះទេតែព្រះអង្គបានត្រាស់សម្តែងថាយើងនឹងឈប់បង្កើតនូវរាល់បញ្ហាថ្មីៗទាំងអស់តែម្តង៕
អរិយៈសច្ចៈទីបួន៖មាគ្គាពិតនៃចិត្ត
ដើម្បីលុបបំបាត់នូវភាពអវិជ្ជានិងសភាពមិនមានសតិរលឹកដឹងនោះបានយើងត្រូវក្រលេកមើលទៅលើអ្វីដែលវាផ្ទុយឬប្រឆាំងនឹងសភាពទាំងនេះដោយផ្ទាល់៖
- រៀបគំរោងសំរាប់រយៈពេលយូរជាជាងការលោតទៅរកគំរោងដែលធ្វើអោយយើងពេញចិត្តតែមួយភ្លេត
- ត្រូវក្រលេកមើលទៅលើរូបភាពធំជាជាងការផ្តោតអារម្មណ៏ទៅលើតែមួយជ្រុងតូចនៃជីវិត
- ត្រូវគិតពីលទ្ធផលចុងក្រោយនៃទង្វើរបស់យើងពេញមួយជីវិតហើយគិតពីអនាគតអ្នកជំនាន់ក្រោយជាជាងគ្រាន់តែគិតថាធ្វើអ្វីដែលងាយស្រួលដល់យើង។
មានពេលខ្លះយើងជួបប្រទះនូវការខកចិត្តនៅក្នុងជីវិតហើយនៅពេលនោះយើងមានអារម្មណ៏ថាមានវិធីតែមួយគត់ដើម្បីដោះស្រាយនូវការខកចិត្តនោះគឺបំបែអារម្មណ៏របស់យើងមកផឹកគ្រឿងស្រវឹងឬក៏មកញាំអាហារដែលមិនល្អ(junkfood)ដោយមិនគិតឃើញដល់លទ្ធផលរយៈពេលយូររបស់វា។ប្រសិនបើយើងធ្វើវាអោយទៅជាទម្លាប់នោះគឺវាច្បាស់ជាមានហានិភ័យធ្ងន់ធ្ងរដល់សុខភាពដែលវាមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ជីវិតយើងប៉ុណ្ណោះទេតែវាអាចជះឥទ្ធិពលដ៏អាក្រក់ដល់គ្រួសាររបស់យើងថែមទៀត។ចំណុចដែលគ្រោះថ្នាក់នោះគឺជាការគិតថាយើងពិតមិនពាក់ព័ន្ធនឹងលទ្ធផលចុងក្រោយនៃទង្វើរបស់យើងនោះទេ។គូសត្រូវដ៏ខ្លាំងនៃការភាន់ច្រឡំរបស់យើងនោះគឺ៖
- ដោយយល់ដឹងថាយើងមានការជាប់ទាក់ទងគ្នាយ៉ាងជិតស្នឹតជាមួយមនុស្សជាតិនិងផែនដីទាំងមូល(បដិច្ចសមុប្បាទធម៌)ហើយយល់ថាការស្រមើស្រមៃនានារបស់យើងអំពីរបៀបដែលយើងករកើត(អត្ថិភាព)ឡើងនោះមិនត្រូវទៅតាមសភាវៈពិតនោះទេ។
ប្រសិនបើយើងទម្លាប់ខ្លួនយើងទៅតាមទស្សនៈយល់ដឹងនេះតាមរយៈនៃការធ្វើសមាធិម្តងហើយម្តងទៀតនោះនៅទីបញ្ចប់យើងនឹងលុបបំបាត់អស់នូវរាល់ការភាន់ច្រឡំដែលតែងតែគាំទ្រនូវការគិតទុកជាមុនដោយគ្មានមូលដ្ឋានរបស់យើង(emptyprojection)(បុរេទស្សនៈ)៕
យើងទាំងអស់គ្នាចង់បានការសប្បាយរីករាយប៉ុន្តែវាហាក់បីដូចជាវានៅតែបន្តរគេចវេសពីយើង។វិធីសាស្រ្តរបស់ព្រះពុទ្ធអង្គក្នុងការស្វែងរកនូវសុភមង្គល(ត្រូវបានពន្យល់បកស្រាយនៅក្នុងអរិយៈសច្ចៈបួនខាងលើ)គឺព្រះធម៌នេះនៅតែមានលក្ខណៈសកលនិងមានសារៈសំខាន់អស់រយៈពេលជាង២៥០០ឆ្នាំមកហើយបន្ទាប់ពីព្រះពុទ្ធបានបង្រៀនជាលើកដំបូងមក៕
យើងមិនចាំបាច់ក្លាយខ្លួនជាអ្នកកាន់ព្រះពុទ្ធសាសនាដើម្បីទទួលបាននូវប្រយោជន៏ពីការបដិបត្តិនូវអរិយៈសច្ចៈធម៌ទាំងបួននេះដើម្បីជាការដោះស្រាយនូវរាល់បញ្ហាប្រចាំថ្ងៃរបស់យើងនោះទេ។វាមិនអាចទៅរួចនោះទេដែលអ្វីៗត្រូវកើតឡើងទៅតាមអ្វីដែលយើងចង់បាន។ប៉ុន្តែវាគ្មានហេតុផលអ្វីដែលយើងត្រូវបាក់ទឹកចិត្តហើយបាត់បង់ក្តីសង្ឃឹមនោះទេ។អរិយៈសច្ចៈធម៌មានការសម្តែងនូវរឿងរ៉ាវសព្វគ្រប់បែបយ៉ាងដែលយើងត្រូវការក្នុងការស្វែងរកនូវសុភមង្គលពិតៗហើយព្រះធម៌នេះក៏ធ្វើអោយជីវិតរបស់យើងមានអត្ថន័យពិតៗផងដែរ។
សង្ខេបដោយខ្លីគឺទុក្ខពិតត្រូវបានដឹងឬត្រូវបានស្គាល់។មូលហេតុពិតនៃទុក្ខត្រូវបានលុបបំបាត់។ការបញ្ឈប់ពិតនៃទុក្ខត្រូវបានទទួលបាននិងមាគ្គាពិតនៃចិត្តត្រូវបានត្រាសដឹងឬយល់ដឹង៕