ពុទ្ធសាសនាគឺជាប្រភពឬជាបណ្តុំនៃវិធីសាស្រ្តជាច្រើនដែលជួយយើងធ្វើការអភិវឌ្ឍន៏នូវសក្កដានុពលភាពជាមនុស្សអោយបានពេញលេញដោយមានការយល់ដឹងនូវធម្មជាតិនៃសភាវៈពិត៕
ពុទ្ធសាសនាត្រូវបានបង្កើតឡើងអស់រយៈពេល២៥០០ឆ្នាំកន្លងមកហើយដោយក្សត្រមួយព្រះអង្គព្រះនាមព្រះសិទ្ធត្ថគោតមដែលត្រូវបានអ្នកកាន់ព្រះពុទ្ធសាសនាគោរពបង្គំថាជាព្រះពុទ្ធ។ព្រះពុទ្ធសាសនាបានផ្សព្វផ្សាយដល់ទូទាំងទ្វីបអាសុីហើយនៅក្នុងពេលបច្ចុប្បន្ននេះព្រះពុទ្ធសាសនាគឺជាសាសនាចំបងទីបួននៅលើសកលលោក។ព្រះពុទ្ធអង្គបានចំណាយពេលវេលាអស់មួយជីវិតព្រះអង្គបង្រៀននូវវិធីសាស្រ្តជាច្រើននៃការត្រាសដឹងរបស់ព្រះអង្គដើម្បីអោយមនុស្សលោកនានាអាចត្រាសដឹងក្លាយជាព្រះពុទ្ធបានដោយខ្លួនឯង។ព្រះអង្គបានមើលឃើញថាទន្ទឹមនឹងមនុស្សគ្រប់រូបមានសមត្ថភាពស្មើគ្នាក្នុងការសម្រេចបាននូវពុទ្ធភាពនោះមនុស្សក៏មានភាពខុសគ្នាជាច្រើនខាងផ្នែងចំណង់ចំណូលចិត្តការចាប់អារម្មណ៏នឹងខុសគ្នាខាងទេពកោសល្យផងដែរ។ដោយមានការគោរពដល់ភាពខុសគ្នាទាំងអស់នេះព្រះអង្គបានផ្តូចផ្តើមបង្រៀននូវវិធីសាស្រ្តជាច្រើនដើម្បីអោយបុគ្គលម្នាក់ៗជម្នះបាននូវដែនកំណត់របស់ខ្លួនហើយសម្រេចបាននូវសក្កដានុពលភាពពេញលេញរបស់គេ៕
តថភាពខុសៗគ្នាទាំងនោះត្រូវបានកត់សម្គាល់នៅក្នុងវប្បធម៌និមួយៗដែលប្រកាន់យកព្រះពុទ្ធសាសនាជាសាសនារបស់គេហើយបើទោះបីជាមានទំនៀមព្រះពុទ្ធសាសនាច្រើនប្រភេទក៏ដោយក៏ទំនៀមទាំងអស់នោះទទួលបាននូវការបង្រៀន(ព្រះធម៌)ជាមូលដ្ឋានដូចៗគ្នា៕
ការបង្រៀនជាមូលដ្ឋាននៃពុទ្ធសាសនា - អរិយសច្ចៈបួន
ព្រះធម៌ឬការបង្រៀនរបស់ព្រះពុទ្ធជាមូលដ្ឋានសំខាន់បំផុតនោះគឺត្រូវបានគេស្គាល់ថាជាអរិយសច្ចៈបួន។អរិយសច្ចៈបួននេះគឺជាសភាពពិតជាក់ស្តែងបួនយ៉ាងដែលត្រូវបានទទួលដឹងដោយអ្នកសម្រេចធម៌ជាច្រើនរូបឬជាច្រើនអង្គ៕
អរិយសច្ចៈទីមួយគឺទុក្ខសច្ចៈ(បញ្ហាពិតឬបញ្ហាមានពិត)
បើទោះបីជាមានការសប្បាយរីករាយជាច្រើននៅក្នុងឆាកជីវិតក៏ដោយក៏រាល់សត្វលោកចាប់ពីសត្វល្អិតដ៏តូចបំផុតរហូតដល់មនុស្សគ្មានផ្ទះសំបែងរហូតដល់មហាសេដ្ឋីទាំងអស់នេះគឺជួបនូវបញ្ហាទាំងអស់។នៅចន្លោះពីជាតិកំណើតនិងមរណៈភាពគឺភាពចាស់ជរាព្យាធិហើយអ្នកជាទីស្រលាញ់របស់យើងក៏បានស្លាប់បាត់បង់ជីវិតទៅដែរ។យើងជួបប្រសព្វនឹងកំហឹងក្រេវក្រោធនិងការខកចិត្តដោយមិនទទួលបាននូវអ្វីដែលយើងចង់បានឬក៏ជួបប្រសព្វនឹងអ្វីមួយដែលយើងមិនចង់ជួប៕
អរិយសច្ចៈទីពីរគឺសមុទយសច្ចៈ(មូលហេតុពិតឬសមុដ្ឋានពិតនៃបញ្ហា)
បញ្ហារបស់យើងកើតឡើងចេញពីមូលហេតុនិងលក្ខខណ្ឌនានាដ៏ស្មុគស្មាញ។ប៉ុន្តែព្រះពុទ្ធបានសម្តែងថាមូលហេតុដ៏កំពូលបំផុតនោះគឺជាភាពអវិជ្ជានៃសភាវៈពិតរបស់យើង។ជាវិធីដែលចិត្តរបស់យើងគិតទុកជាមុនអំពីភាពមិនអាចទៅរួចនៃការរស់នៅចំពោះខ្លួនឯងចំពោះមនុស្សឯទៀតនិងចំពោះអ្វីៗគ្រប់យ៉ាង៕
អរិយសច្ចៈទីបីគឺនិរោធសច្ចៈ(ការបញ្ឈប់ពិតនៃបញ្ហា)
ព្រះពុទ្ធបានត្រាស់ដឹងថាយើងមានសមត្ថភាពក្នុងការលុបបំបាត់នូវរាល់បញ្ហារបស់យើងបានដូច្នេះយើងនឹងលែងជួបប្រទះនូវបញ្ហាទាំងអស់នោះទៀតហើយ។ដោយយើងត្រូវលុបបំបាត់ឬបំផ្លាញចោលនូវមូលហេតុឬសមុដ្ឋាននៃបញ្ហាទាំងនោះគឺភាពអវិជ្ជារបស់យើងផ្ទាល់នេះឯង៕
អរិយសច្ចៈទីបួនគឺមគ្គសច្ចៈ(មាគ្គាពិតនៃចិត្ត)
បញ្ហានានារលត់បាត់ទៅនៅពេលណាដែលយើងលុបបំបាត់នូវភាពអវិជ្ជាដោយមានការយល់ដឹងត្រឹមត្រូវនូវសភាវៈពិត។យើងធ្វើដូច្នេះបានដោយទទួលដឹងថាអ្នករាល់គ្នាគឺជាប់ទាក់ទងគ្នាទៅវិញទៅមកនិងពឹងអាស្រ័យគ្នាទៅវិញទៅមកផងដែរ(បដិច្ចសមុប្បាទធម៌)។ដោយពឹងទៅលើមូលដ្ឋាននេះយើងបង្កើតនូវសេចក្តីស្រលាញ់និងសេចក្តីមេត្តាចំពោះសព្វសត្វដោយស្មើភាពគ្នា។នៅពេលណាដែលយើងលុបបំបាត់បាននូវការភាន់ច្រឡំអំពីរបៀបនៃជាតិកំណើតរបស់យើងនិងអ្នកដ៏ទៃនោះនៅពេលនោះយើងអាចប្រព្រិត្តធ្វើខ្លួនអោយមានប្រយោជន៏ដល់ខ្លួនឯងនិងដល់អ្នកដ៏ទៃទៀត៕
ចំណាត់ថ្នាក់នៃការបង្រៀនរបស់ព្រះពុទ្ធ
សម្តេចសង្ឃរាជដាឡៃឡាម៉ានៃប្រទេសទីបេបានធ្វើការបែងចែកពុទ្ធសាសនាចេញជាបីប្រភេទៈ
- ពុទ្ធវិទ្យាសាស្រ្តនៃចិត្ត -អំពីរបៀបដំណើការឬការស្តែងចេញនៃគំនិតនៃសញ្ញាក្ខន្ធនិងអារម្មណ៏ចេញពីទស្សនៈនៃបទពិសោធបែបអត្តនោម័ត(គិតថាការគិតឬការយល់ឃើញរបស់ខ្លួនត្រឹមត្រូវ)។
- ពុទ្ធទស្សនៈវិទ្យា - ក្រមសីលធម៌និងតក្កវិទ្យា(ឡូសុីក)និងការយល់ដឹងនៃសភាវៈពិតរបស់ពុទ្ធសាសនា
- ពុទ្ធសាសនាជាសាសនា - ជំនឿលើអតីតនិងអនាគតជាតិជំនឿលើកម្មផលលើពិធីសាសនានិងជំនឿលើការអធិស្ឋាន
ពុទ្ធវិទ្យាសាស្រ្តបំពេញបន្ថែមទៅលើប្រាសាទសាស្រ្តសម័យទំនើបដោយធ្វើការផ្តល់អោយបន្ថែមនូវផែនទីដ៏ទូលំទូលាយនៃតួនាទីនានានៃការគិតរបស់ចិត្តរួមទាំងចក្វាយតនៈ(ជាភាសាសាមញ្ញអាយតនៈមានន័យថាជាជម្រកជាលំនៅដ្ឋានឬជាភូមិដូច្នេះនៅត្រង់ចំណុចនេះគឺអាយតនៈជាភូមិជាជម្រកជាអណ្តូងនៃអារម្មណ៏ឬចិត្តជាដើម។នៅឃ្លានេះគេសំដៅទៅលើអាយតនៈខាងក្នុងគឺសោតាយតនៈឃានាយតនៈជិវ្ហាយតនៈកាយាយតនៈនិងមនាយតនៈ។)រួមទាំងការផ្តោតអារម្មណ៏រួមទាំងការយកចិត្តទុកដាក់រួមទាំងសតិនិងរួមទាំងស្មារតីចងចាំហើយនិងរួមទាំងអារម្មណ៏ជាវិជ្ជមាននិងអវិជ្ជមានរបស់យើងទាំងពីរផង។តាមរយៈនៃការបង្កើតនូវផ្លូវនៃប្រពន្ធ័សរសៃប្រាសាទជាវិជ្ជមានយើងអាចបង្កើននូវសមត្ថភាពជាប្រយោជន៏នៃចិត្តរបស់យើងបាន៕
ការគិតបែបព្រះពុទ្ធសាសនាពឹងផ្អែកខ្លាំងទៅលើការធ្វើការសង្កេតជាជាងជំនឿដូច្នេះរបកគម្ហើញផ្នែកវិទ្យាសាស្រ្តគឺជាជំនួយដ៏មានប្រយោជន៏ដល់ការគិតនៃអ្នកកាន់ព្រះពុទ្ធសាសនា។ដោយសម្តេចសង្ឃដាឡៃឡាម៉ាទី១៤
នៅត្រឹមកំរិតរូបរាងកាយពុទ្ធវិទ្យាសាស្រ្តក៏មានការគ្របដណ្តប់ទៅលើប្រព័ន្ធវេជ្ជសាស្រ្តដ៏ទំនើបផងដែរដែលរួមបញ្ចូលទាំងការព្យាបាលនូវរោគាជាច្រើនប្រភេទ។ដោយនៅផ្នែកខាងក្រៅពុទ្ធសាសនាធ្វើការបង្ហាញនូវការវិភាគដ៏លំអិតអំពីរូបធាតុនិងថាមពលដោយមានភាពស្រដៀងគ្នាជាច្រើនទៅនឹងរូបវិទ្យាកង់ទិច(quantumphysics)។ពុទ្ធសាសនាក៏ធ្វើការពិភាក្សាអំពីដើមកំណើតអំពីជីវិតនិងអំពីការផុតរលត់ទៅនៃចក្រវាលផងដែរដោយធ្វើការបញ្ជាក់អះអាងថាមានចក្រវាលបន្តរបន្ទាប់ជាច្រើនកើតមានមុនចក្រវាលបច្ចុប្បន្ននេះដោយគ្មានការចាប់ផ្តើមជាក់លាក់ណាមួយនោះទេ៕
ពុទ្ធទស្សនៈវិទ្យានិយាយបកស្រាយអំពីបញ្ហានានាដូចជាបដិច្ចសមុប្បាទ(អ្វីៗកើតឡើងដោយមានការអាស្រ័យទាក់ទងគ្នាទៅវីញទៅមក)និងសាបេក្ខភាពនិងសហេតុធម៌ជាដើម។ពុទ្ធទស្សនៈវិទ្យាធ្វើការបង្ហាញយ៉ាងលំអិតនូវប្រព័ន្ធនៃតក្កវិទ្យា(ឡូសុីក)ដោយផ្អែកលើបណ្តុំទ្រឹស្តីនិងការជជែកវែកញែកដេញដោលដែលជួយអោយយើងយល់បាននូវការរំពឹងគិតទុកជាមុនខុសនៅក្នុងចិត្តរបស់យើង៕
ក្រមសីលធ៌មពុទ្ធសាសនាគឺពឹងទៅលើការបែងចែករវាងអ្វីដែលមានសារៈប្រយោជន៏និងអ្វីដែលជាការយាយីបង្កទុក្ខទោសចំពោះខ្លួនឯងនិងចំពោះអ្នកដ៏ទៃ៕
វាមិនមានបញ្ហាថាតើយើងជាអ្នកជឿឬមិនជឿ(អវិជ្ជានិយម)នោះទេហើយវាក៏មិនមានបញ្ហាថាតើយើងជឿលើព្រះអទិទេពឬជឿលើកម្មផលនោះទេ។មនុស្សរាល់គ្នាអាចធ្វើការបដិបត្តិនូវក្រមសីលធម៌បាន។ដោយសម្តេចសង្ឃដាឡៃឡាម៉ាទី១៤
វាមានការរួមបញ្ចូលគ្នាជាមួយនឹងការអោយតម្លៃនិងការបង្កើតនូវគុណតម្លៃមនុស្សជាមូលដ្ឋាននៃចិត្តសប្បុរសភាពស្មោះត្រង់សមានចិត្តនិងការខន្តីទន្ទឹមនឹងការព្យាយាមរិតតែខ្លាំងតាមតែអាចធ្វើទៅបានក្នុងការមិនបង្កទុក្ខទោសឬយាយីដល់អ្នកដ៏ទៃ៕
ពុទ្ធសាសនាជាសាសនាធ្វើការបកស្រាយពន្យល់នូវប្រធានបទនានាដូចជាទ្រឹស្តីកម្មផលនិងការបកស្រាយពន្យល់អំពីអតីតនិងអនាគតជាតិបកស្រាយពន្យល់អំពីក្បួនច្បាប់នៃការកើតនៃការរំដោះពីជាតិកំណើតនិងបកស្រាយពន្យល់អំពីការទទួលបាននូវការត្រាសដឹង។ពុទ្ធសាសនាជាសាសនាមានការបដិបត្តិផ្សេងៗដូចជាការសូត្រធម៌ការធ្វើសមាធិនិងការសូត្រថ្វាយបង្គំព្រះជាដើម។នៅក្នុងព្រះពុទ្ធសាសនាគឺគ្មាគម្ពីទិពឬគម្ពីស័កសិទ្ធិតែមួយក្បាលដូចជាព្រះគម្ពីបាយបល(Bible)នោះទេ។នៅក្នុងទំនៀមនៃព្រះពុទ្ធសាសនានិមួយៗមានគម្ពីអត្ថបទរបស់គេដោយពឹងផ្អែកលើការបង្រៀនដើម(ព្រះធម៌ដើមទាំងស្រុង៕
អ្នកកាន់ព្រះពុទ្ធសាសនាអាចធ្វើការសូត្របន់ស្រន់នៅពេលណាក៏បានហើយនៅកន្លែងណាក៏បានដែរ។ប៉ុន្តែអ្នកខ្លះជ្រើសរើសយកការសូត្រថ្វាយបង្គំនៅក្នុងព្រះវិហារឬនៅចំពីមុខនៃទីសក្ការៈបូជាដែលស្ថិតនៅក្នុងផ្ទះរបស់ពួកគេ។គោលបំណងនៃការសូត្រថ្វាយបង្គំនោះគឺមិនមែនដើម្បីទទួលបាននូវបំណងប្រាថ្នាដែលខ្លួនប៉ង់ចង់បាននោះទេប៉ុន្តែដើម្បីដាសឬរំលឹកដល់ថាមពលផ្នែកខាងក្នុងនិងរំលឹកដល់ប្រាជ្ញានិងសេចក្តីមេត្តារបស់យើងផ្ទាល់៕
ព្រះពុទ្ធសាសនាក៏គ្មានច្បាប់ស្តីអំពីរបបអាហារ(តើអាហារអ្វីគួរបរិភោគនិងមិនគួរបរិភោគ)ប៉ុន្តែមានមហាគ្រូជាច្រើនរូបបានធ្វើការណែនាំកូនសិស្សរបស់ខ្លួនអោយបរិភោគអាហារបួសអោយបានច្រើនតាមតែគេអាចធ្វើទៅបានហើយព្រះពុទ្ធអង្គក៏បានណែនាំបង្ហាញដល់សាវ័ករបស់ព្រះអង្គមិនអោយទទួលទានគ្រឿងស្រវឹងនិងគ្រឿងញៀនផ្សេងៗ។ការហ្វឹកហាត់នៃព្រះពុទ្ធសាសនាគឺផ្តោតសំខាន់លើការអភិវឌ្ឍន៏នូវសតិរលឹកដឹងនិងអភិវឌ្ឍនូវអត្តវិន័យដែលយើងតែងតែបាត់បង់វានៅពេលណាដែលយើងស្រវឹងឬនៅពេលណាដែលយើងមានសារធាតុញៀន៕
ព្រះពុទ្ធសាសនាជាសាសនាមានវត្តអារាមជាទំនៀមដែលមានព្រះសង្ឃនិងដូនជីតាជីគង់ស្នាក់អាស្រ័នៅហើយពួកគេរក្សានូវធម៌វិន័យជាច្រើនរយខរួមទាំងការមិនសេពនូវមេថុនធម្ម(ការតមមិនរួមភេទ)។ពួកគេកោរព្រះកេសា(កោរសក់)ហើយស្លៀកពាក់ស្បង់ចីវរ(ស្បង់ចីពរ)ហើយគង់នៅទីវត្តអារាមដែលជាសហគមន៏សង្ឃជាទីកន្លែងដែលពួកគេបូជាជីវិតរបស់គេដើម្បីសិក្សារៀនសូត្រនិងធ្វើសមាធិធ្វើការសូត្រធម៌និងធ្វើការប្រារពនូវពិធីបុណ្យផ្សេងៗដើម្បីបំរើជាប្រយោជន៏ដល់ពុទ្ធបរិស័ទ្ធ។នៅក្នុងពេលបច្ចុប្បន្ននេះមានពុទ្ធបរិស័ទ្ធជាច្រើនសិក្សារៀនសូត្រនូវព្រះពុទ្ធសាសនានិងធ្វើការបដិបត្តិសមាធិនៅតាមមជ្ឃមណ្ឌលព្រះពុទ្ធសាសនានានា។
ព្រះពុទ្ធសាសនាបើកចំហរសំរាប់មនុស្សគ្រប់រូប
ព្រះពុទ្ធបានមើលឃើញនូវសភាវៈពិតនៃវិធីឬរបៀបដែលយើងកកើងឡើងហើយព្រះអង្គក៏ជាមនុស្សជាតិដូចជារូបយើងដែរដែលបានជម្នះនូវរាល់ឧបសគ្គនិងបញ្ហាជាច្រើនហើយសម្រេចបាននូវសក្កដានុពលពេញលេញរបស់ព្រះអង្គ។នៅក្នុងព្រះពុទ្ធសាសនាយើងហៅការសម្រេចបាននេះថាជា“ការត្រាសដឹង”។ព្រះពុទ្ធអង្គមិនអាចគ្រាន់តែបក់ដៃរបស់ព្រះអង្គដើម្បីអោយបញ្ហារបស់យើងរលត់បាត់ទៅនោះទេ។ផ្ទុយទៅវិញព្រះអង្គបានបង្ហាញផ្លូវដែលយើងអាចដើរតាមដើម្បីរំដោះខ្លួនយើងចេញពីបញ្ហាជីវិតនានាហើយធ្វើការអភិវឌ្ឍន៏នូវគុណតម្លៃដ៏ល្អនានានៃចិត្តរបស់យើងគឺសេចក្តីស្រលាញ់សេចក្តីមេត្តាភាពសប្បុរសការមានប្រាជ្ញានិងមានគុណតម្លៃជាច្រើនទៀត៕
ការបង្រៀន(ព្រះធម៌)ស្តីពីរបៀបក្នុងការអភិវឌ្ឍន៏នូវគុណតម្លៃទាំងនេះគឺបើកចំហរសំរាប់មនុស្សរាល់គ្នាដោយមិនប្រកាន់ពីវប្បធម៌និងសាសនាឡើយ។ព្រះពុទ្ធសាសនាមិនពាក់ព័ន្ធនឹងជំនឿលើព្រះឬជំនឿលើព្រះច្រើនរូបនោះទេប៉ុន្តែគ្រាន់តែសូមអោយយើងធ្វើការសង្កេតត្រួតពិនិត្យនូវការបង្រៀន(ព្រះធម៌)នោះអោយបានច្បាស់លាស់ដូចពេលដែលយើងកំពុងតែទិញរបស់ដ៏មានតម្លៃមហាសាលមួយអីចឹងដែរ។ដោយអនុវត្តធ្វើរបៀបនេះយើងនឹងចាប់ផ្តើមមើលឃើញនឹងអោយតម្លៃនូវសារៈសំខាន់និងខ្លឹមសារនៃព្រះធម៌នៃក្រមសីលធម៌នៃសេចក្តីមេត្តានិងសារៈសំខាន់នៃប្រាជ្ញាដែលទប់យើងមិនអោយប្រព្រិត្តនូវទង្វើរអាក្រក់យាយីផ្សេងៗប៉ុន្តែប្រព្រិត្តធ្វើតែទង្វើរជាវិជ្ជមានយ៉ាងសកម្មដើម្បីជាប្រយោជន៏ដល់ខ្លួនយើងផងនិងដល់អ្នកដ៏ទៃផង។ដំណើរការនៃការប្រព្រិត្តធ្វើនេះនឹងនាំយើងទៅរកសេចក្តីសុខសុភមង្គលនិងសុខមាលភាពដែលមនុស្សគ្រប់រូបប្រាថ្នាចង់បានគ្រប់ៗគ្នា៕