សេចក្តីមេត្តាជាប្រភពនៃសុភមង្គល

Compassion as a source of happiness

គោលបំណងនៃជីវិតគឺពុះពារដើម្បីសុភមង្គល

ពួកយើងនៅទីនេះពួកយើងមានកំណើតពួកយើងមានសិទ្ធិក្នុងការកើត។សូម្បីតែមិនមែនសត្វៈលោកដូចជាផ្កាក៏មានសិទ្ធិកើតដែរ។ប្រសិនបើមានអំណាចអវិជ្ជមានត្រូវបានកើតឡើងដើម្បីបន្ទុចបង្អាក់ប្រឆាំងនិងគេក៏ដោយគឺនៅត្រឹមកំរិតគីមីសាស្រ្តផ្កានោះនិងព្យាបាលខ្លួនឯងអោយរស់រានបាន។ប៉ុន្តែ[លើសពីនេះទៅទៀតនោះ]គឺយើងជាមនុស្សរួមទាំងសត្វល្អិតផងហើយសូម្បីតែប្រភេទមេរោគតូចៗដូចជាអាមីបាក៏ត្រូវបានចាត់ទុកថាជាសត្វៈលោកផងដែរ។[ហើយក្នុងនាមជាសត្វៈលោកយើងមានទាំងយន្តការដើម្បីជួយយើងអោយរស់រានបាន។]

របស់របរផ្សេងៗដែលអាចធ្វើចលនាបានដោយឆន្ទះនិងដោយបំណងគេបាននោះគឺជាអ្វីដែលហៅថាសត្វៈលោកហើយ។បើយោងទៅតាមកិច្ចភិក្សាដែលអាត្មាបានធ្វើឡើងជាមួយអ្នកវិទ្យាសាស្រ្តនោះគឺពាក្យថា“សត្វមានវិញ្ញាណ”វាមិនសំដៅទៅត្រឹមតែការមានសតិឬក៏ជាមនុស្សដែលមានសតិនោះឡើយ។តាមពិតទៅគឺវាពិបាកធ្វើការពន្យល់ថាតើអ្វីទៅជា“សតិនៃការរលឹកដឹង”ឬ“សតិ”នឹងមានអត្ថន័យយ៉ាងដូចម៉្តេច។ជាធម្មតាគឺវាមានន័យថាសភាពដ៏ភ្លឺច្បាស់នៃចិត្ត។ប៉ុន្តែបន្ទាប់មកទៀតគឺថាតើវាគ្មានសតិទេនៅពេលដែលយើងមានសតិត្រឹមពាក់កណ្តាលឬក៏នៅពេលយើងបាត់បង់សតិនោះ?តើសត្វល្អិតមានសតិដែរទេ?តាមមើលទៅវាប្រសើរជាងបើយើងនិយាយអំពី “សញ្ញាខន្ធ”វិញជាជាងការនិយាយអំពីសតិ៕

នៅក្នុងករណីណាមួយនោះចំណុចសំខាន់ហើយអ្វីដែលយើងកំពុងតែនិយាយនៅទីនេះនោះគឺ[ដោយសញ្ញាខន្ធ]គឺជាសមត្ថភាពដែលទទួលដឹងនូវអារម្មណ៏នានាដូចជាៈអារម្មណ៏ឈឺចាប់អារម្មណ៏សប្បាយឬអារម្មណ៏អព្យាក្រិតជាដើម។តាមពិតទៅអារម្មណ៏សប្បាយនិងអារម្មណ៏ឈឺចាប់[សេចក្តីសុខនិងសេចក្តីមិនសុខ]គឺជាអ្វីដែលយើងត្រូវពិនិត្យមើលអោយបានសុីជម្រៅ។ឧទាហរណ៏រាល់សត្វៈលោកទាំងអស់មានសិទ្ធិរស់រានហើយដើម្បីរស់រានបាននោះគឺមានន័យថាពួកគេមានតណ្ហាប្រាថ្នាសេចក្តីសុខនិងភាពសុខស្រួលៈនេះហើយជាហេតុផលដែលសត្វៈលោកទាំងអស់តស៊ូដើម្បីរស់រានមានជីវិត។ដូច្នេះហើយការរស់រានមានជីវិតរបស់យើងគឺផ្អែកទៅលើសេចក្តីសង្ឃឹម-សេចក្តីសង្ឃឹមទៅលើអ្វីមួយដែលល្អគឺៈសុភមង្គល។ព្រោះតែហេតុដូច្នេះហើយបានជាអាត្មាតែងតែចញ្ចប់សេចក្តីនៃគោលបំណងនៃជីវិតគឺសុភមង្គលនេះឯង។ដោយមានអារម្មណ៏សង្ឃឹមនិងអារម្មណ៏សប្បាយរាងកាយរបស់យើងមានសេចក្តីសុខ។ដូចនេះសេចក្តីសង្ឃឹមនិងសុភមង្គលគឺជាកត្តាវិជ្ជមានសំរាប់សុខភាពនៃយើង។សុខភាពពឹងផ្អែកទៅសភាពសប្ប្ាយនៃចិត្ត៕

ផ្ទុយទៅវិញការខឹងក្រេវក្រោធគឺស្ថិតលើអារម្មណ៏អសន្តិសុខដែលវានាំអោយយើងនូវការភិតភ័យ។នៅពេលណាដែលយើងជួបប្រសព្វអ្វីមួយដែលល្អយើងតែងមានអារម្មណ៏សុវត្ថិភាព។ពេលណាដែលមានអ្វីមួយគំរាមកំហែងដល់យើងនោះយើងមានអារម្មណ៏អសុវត្ថិភាពហើយបន្ទាប់មកទៀតគឺយើងខឹងតែម្តង។កំហឹងក្រេវក្រោធជាផ្នែកមួយនៃចិត្តដែលស្វ័យការពារពីការយាយីរុកកួនដល់ការរស់រានមានជិវិតនៃយើង។ប៉ុន្តែការខឹងក្រេវក្រោធនេះសោធគឺវាធ្វើអោយយើងមានអារម្មណ៏មិនល្អទេហើយជាចុងបញ្ចប់វាមិនល្អចំពោះសុខភាពរបស់យើងឡើយ៕

ការជាប់ជំពាក់គឺជាធាតុមួយដែលជួយដល់ការរស់រានមានជីវិត។សូម្បីតែរុក្ខជាតិដែលមិនមានសតិរលឹកដឹងសោះក៏នៅតែមានធាតុគីមីសាស្រ្តដែលធ្វើអោយវាការពារខ្លួនឯងបានហើយជួយអោយរុក្ខជាតិនោះដុះលូតលាសទៅមុខបាន។រាងកាយរបស់យើងគឺវាអីចឹងដែរនៅត្រឹមកំរិតរូបកាយ។ប៉ុន្តែក្នុងនាមជាមនុស្សរាងកាយរបស់យើងក៏មានធាតុវិជ្ជមាននៅកំរិតអារម្មណ៏ដែលនាំយើងទៅរកការជាប់ជំពាក់ចំពោះបុគ្គលណាម្នាក់ឬការជាប់ជំពាក់ចំពោះសេចក្តីសុខរបស់យើងផ្ទាល់។[កំហឹងក្រេវក្រោធវិញ]ជាមួយនឹងធាតុដែលបង្ករទុក្ខទោសរបស់វាគឺរុញច្រានយើងអោយឆ្ងាយពីអ្វីៗផ្សេងៗដូចជា[រួមទាំងសុភមង្គល]។នៅត្រឹមកំរិតនៃរាងកាយការសប្បាយ[សេចក្តីសុខដែលកើតឡើងនោះ]គឺវាល្អសំរាប់តែកាយប៉ុណ្ណោះ។តែកំហឹង[និងអសុភមង្គលដែលកើតឡើង]គឺវាគ្រោះថ្នាក់។ដូច្នេះហើយ[ពីទស្សនៈនៃការស្វែងរកនូវការរស់រានមានជីវិត]គោលបំណងនៃជីវិតនោះគឺមានជីិវិតជាសុខ៕

នេះហើយជាមូលដ្ឋានគ្រឹះនៃមនុស្សដែលអាត្មាកំពុងតែមានសង្ឃិកានោះ។អាត្មាមិននិយាយអំពីសាសនាដែលជាកំរិតទីពីរនោះទេ។នៅខាងផ្នែកសាសនាវិញពិតណាស់គឺមានការពន្យល់ផ្សេងៗគ្នាជាច្រើនអំពីគោលបំណងនៃជីវិត។នៅត្រឹមកំរិតទីពីរនេះគឺវាស្មុកស្មាញណាស់បើអីចឹងវាល្អប្រសើរជាងដែលយើងគ្រាន់តែនិយាយនៅត្រឹមកំរិតនៃមូលដ្ឋានគ្រឹះនៃមនុស្សទៅបានហើយ៕

តើអ្វីទៅជាសុភមង្គល?

ដោយសារតែបំណងនៃជីវិតរបស់យើងគឺសុភមង្គលនោះ។តើអ្វីទៅជាសុភមង្គល?មានពេលខ្លះទុក្ខលំបាកកំរិតរាងកាយក៏វាអាចនាំមកអោយយើងនូវសេចក្តីពេញចិត្តដ៏ខ្លាំងបានដែរ[ដូចអត្តពលិកបន្ទាប់ពីហាត់ហើយអីចឹង]ដូច្នេះសុភមង្គលគឺសំដៅទាំងស្រុងទៅលើការពេញចិត្តយ៉ាងជ្រាជ្រៅ។បើអីចឹងគោលដៅនៃជីវិតឬគោលបំណងរបស់យើងគឺភាពពេញចិត្តនេះឯង៕

សុភមង្គលសេចក្តីសោកសៅនិងទុក្ខទាំងអស់នេះគឺមានពីរកំរិត:គឺកំរិតរូបារម្មណ៏និងកំរិតផ្លូវចិត្ត។កំរិតនៃរូបារម្មណ៏គឺសមញ្ញក្នុងចំណោមថនិកសត្វតូចៗសូម្បីតែសត្វល្អិតក៏ដោយដូចជាសត្វរុយ។នៅក្នុងអាកាសធាតុត្រជាក់នៅពេលណាដែលព្រះអាទិត្យរះពន្លឺឡើងនោះគឺសត្វរុយវាបញ្ចេញនូវភាពសប្បាយរីករាយហើយវាហើរចុះហើរឡើងយ៉ាងសប្បាយ។នៅក្នុងបន្ទប់ត្រជាក់វិញគឺវាសង្តែងកាយវិការសោកសៅ។ប៉ុន្តែប្រសិនបើមានខួក្បាលដ៏ទំនើមអស្ចារ្យនោះវាក៏និងមាននូវសភាពនៃសេចក្តីសុខផ្នែករូបារម្មណ៏យ៉ាងខ្លាំងខ្លាដែរ។[បន្ថែមពីលើនេះទៅទៀតនោះ]ខួរក្បាលដ៏អស្ចារ្យរបស់យើងគឺមានទំហំធំណាស់ហើយយើងក៏មានប្រាជ្ញាផងដែរ៕

[សូមធ្វើការពិចារណាលើករណីនៃ]មនុស្សដែលគ្មានការគំរាមគំហែងផ្នែករាងកាយ។ពួកគេមានជីវិតសុខសប្បាយរីករាយមានមិត្តល្អមានប្រាក់ខែល្អនិងមានកេរ្កិឈ្មោះ។ប៉ុន្តែសូម្បីតែអីចឹងក៏ដោយយើងសង្កេតឃើញថាមហាសេដ្ឋីខ្លះជាឧទាហរណ៏ពួកគេជឿថាគេជាផ្នែកមួយដ៏សំខាន់នៃសង្គមប៉ុន្តែជានិច្ចជាកាលបុគ្គលនេះជាមនុស្សមិនមានសេចក្តីសុខទេ។នៅក្នុងឪកាសខ្លះអាត្មាបានជួបអ្នកមាននិងមានឥទ្ធិពលជាច្រើនដែលបានសម្តែងនូវអារម្មណ៏ពោរពេញដោយបញ្ហាហើយនៅក្នុងខ្លួនយ៉ាងជ្រៅនៃពួកគេនោះគឺគេមានអារម្មណ៏ថាឯកោស្ត្រិះនិងការព្រួយបារម្ភ។ដូច្នេះមានន័យថានៅកំរិតនៃចិត្តនោះពួកគេមានសេចក្តីទុក្ខ៕

យើងមានប្រាជ្ញាដ៏អស្ចារ្យដូច្នេះហើយបទពិសោធន៏នៃចិត្តរបស់យើងគឺវាគ្របដណ្តប់ទៅលើរាងកាយនៃយើងច្រើនជាង។ការឈឺចាប់ផ្នែករាងកាយអាចកាត់បន្ថយនិងធ្វើអោយវាស្រាកស្រានបានដោយបទពិសោធន៏នៃចិត្ត។ជាឧទាហរណ៏ដ៏តូចមួយវាបានកន្លងទៅយូរហើយអាត្មាមានជម្ងឺធ្ងន់ធ្ងរមួយគឺវាមានការឈឺចុកចាប់នៅក្នុងពោះវៀនរបស់អាត្មា។កាលនោះអាត្មាគង់នៅឯទីក្រុងប៊ីហាជាទីក្រីក្របំផុតមួយនៃប្រទេសឥណ្ឌាហើយអាត្មាបាននិមន្តកាត់ពុទ្ធគាយានិងនាលន្ទាពេលនោះ។នៅទីនោះអាត្មាឃើញក្មេងៗក្រីក្រជាច្រើន។ក្មេងៗទាំងនោះពួកគេកំពុងរើសលាមកគោ។ពួកគេគ្មានអាគារសិក្សានោះទេហើយអាត្មាពិតជាសង្វេកយ៉ាងខ្លាំង។បន្ទាប់មកទៀតនៅជិតទីក្រុងផាត់ណាជារដ្ឋធានីនៃរដ្ឋនេះអាត្មាមានការឈឺចុកចាប់យ៉ាងខ្លាំងនិងបែកញើសសរស្រាក់ផងដែរ។អាត្មាបានឃើញបុរសចំណាស់ម្នាក់ឈឺស្លៀកពាក់ខោអាវព័ណសដែលប្រឡាក់ប្រឡូសយ៉ាងខ្លាំង។គ្មាននរណាម្នាក់យកចិត្តទុកដាក់លើបុរសចំណាស់នោះឡើយគឺវាពិតជាសង្វេកណាស់។នៅរាត្រីនោះដែរនៅក្នុងបន្ទប់សណ្ឋាគាររបស់អាត្មាគឺការឈឺចុកចាប់ផ្នែករាងកាយអាត្មាគឺមានសភាពធ្ងន់ធ្ងរណាស់។ប៉ុន្តែចិត្តរបស់អាត្មាគឺនៅតែគិតដល់ក្មេងៗនិងបុរសចំណាស់នោះ។កង្វល់និងការគិតទាំងនោះវាបានបន្ថយនូវការឈឺចាប់ផ្នែករាងកាយរបស់អាត្មាបាន៕

សូមយកធ្វើជាឧទាហរណ៏នូវអ្នកកីឡាទាំងឡាយដែលហ្វឹកហាត់ដើម្បីកីឡាអូឡាំពិក។ពួកគេធ្វើការហ្វឹកហាត់យ៉ាងខ្លាំងក្លាបំផុតដោយមិនគិតមិនខ្វល់ថាការឈឺចាប់និងការលំបាកដ៏ធ្ចន់ធ្ងរដែលពួកគេជួបប្រទះវាធំយ៉ាងណាក៏ដោយក៏គ្មានបញ្ហាសំរាប់ពួកគេដែរគឺនៅកំរិតនៃចិត្តរបស់ពួកគេគឺគេមានសេចក្តីសុខ។ដូចនេះមានន័យថាបទពិសោធន៏នៃកំរិតផ្លូវចិត្តគឺវាសំខាន់ជាងផ្លូវកាយ។សរុបសេចក្តីមកគឺអ្វីដែលជាចំណុចសំខាន់ពិតនៅក្នុងជីវិតនោះគឺសេចក្តីសុខនិងភាពពេញចិត្តនេះឯង៕

មូលហេតុនានានៃសុភមង្គល

ឥឡូវនេះតើអ្វីជាមូលហេតុនៃសុភមង្គល?អាត្មាគិតថាដោយសារតែកាយធាតុនេះវាដំណើរការល្អជាមួយនិងចិត្តស្ងប់នោះគឺមិនមែនដំណើរការល្អជាមួយចិត្តដែលសៅហ្មងនោះឡើយ។ដូចនេះចិត្តស្ងប់គឺវាសំខាន់ណាស់។វាមិនមានបញ្ហានោះឡើយបើស្ថានការណ៏នៃរាងកាយស្ថិតនៅកំរិតណាក៏ដោយគឺសភាពស្ងប់នៃចិត្តគឺវាសំខាន់ជាងគេបំផុត។តើយើងធ្វើអោយចិត្តស្ងប់ដោយរបៀបណា?

ខណៈពេលនេះដើម្បីលុបបំបាត់នូវរាល់បញ្ហាទាំងអស់គឺវាច្បាស់ជាមិនប្រាដកជាក់ស្ងែងនោះឡើយដែលយើងធ្វើអោយចិត្តនោះមិនមុតស្រូចឬធ្វើអោយវាភ្លេចនូវបញ្ហានានាហើយេវិធីនេះក៏មិនមានប្រសិទ្ធិភាពដែរ។យើងត្រូវសំលឹងមើលអោយច្បាស់នូវបញ្ហារបស់យើងហើយចាប់ដោះស្រាយបញ្ហានោះ។ប៉ុន្តែទន្ធឹមនឹងនោះដែរយើងត្រូវរ

ក្សាចិត្តអោយនឹងនិងស្ងប់ដើម្បីអោយយើងមានឥរិយាបថប្រាកដជាក់ស្តែងបាន។នៅពេលនោះយើងអាចមានលទ្ធភាពដោះស្រាយវាបានយ៉ាងល្អ៕

សំរាប់អ្នកដែលលេបថ្នាំបំបាត់ជំងឺផ្លូវអារម្មណ៏(tranquillizers)។អាត្មាមិនដែលមានបទពិសោធន៏ទេហើយអាត្មាក៏មិនដឹងដែរថាតើនៅពេលអ្នកលេបថ្នាំនេះទៅវាធ្វើអោយចិត្តនិងប្រាជ្ញារបស់គេរិតតែមុតស្រួចឬក៏សិករិចរិល។អាត្មាត្រូវតែសួរ។នៅក្នុងឆ្នាំ១៩៥៩នៅពេលដែលអាត្មានៅតំបន់មូស៊ូរីគឺម្តាយរបស់អាត្មាឬក៏អ្នកណាម្នាក់ទេដែលមានអារម្មណ៏មិនស្ងប់ហើយមានជំងឺថប់អារម្មណ៏ច្រើនគឺការគេងមិនលក់ជាដើម។លោកគ្រូពេទ្យក៏បានពន្យល់ថាគឺមានថ្នាំដែលពួកគាត់អាចលេបបានប៉ុន្តែថ្នាំនេះវាធ្វើអោយចិត្តឬប្រាជ្ញាពួកគាត់មិនសូវជាល្អនោះទេ។នៅពេលនោះអាត្មាក៏គិតដែរថាវាមិនល្អនោះទេបើអីចឹង។ផលចំណេញម៉្យាងគឺថាពេលដែលអ្នកលេបវាទៅវាធ្វើអោយមានសភាពស្ងប់នៃចិត្តបានបន្តិចមែនតែផលមិនល្អវិញនោះគឺប្រសិនបើឥទ្ធិពលរបស់វាគឺជាការរិចរិលនៃចិត្តនិងប្រាជ្ញានោះគឺវាមិនល្អនោះឡើយ។អាត្មាសូមជ្រើសយលវិធីផ្សេងវិញហើយ។អាត្មាសុខចិត្តអោយមានសតិប្រាជ្ញាដំណើរការល្អនិងមានភាពរលឹកដឹជាងនិច្ចជាជាងវិធីនេះ។សភាពស្ងប់នៃចិត្តដែលមិនមានការរំខាននោះគឺវាល្អណាស់៕

ដើម្បីបុព្វហេតុនេះដែរគឺការស្រលាញ់មេត្តានៃមនុស្សគឺវាពិតជាសំខាន់ណាស់។ចិត្តយើងរិតតែមានមេត្តាខួរក្បាលយើងរិតតែដំណើរការល្អ។ប្រសិនបើចិត្តយើងបង្កើតតែភាពភិតភ័យនិងកំហឹងក្រេវក្រោធនោះនៅពេលណាវាកើតឡើងខួរក្បាលយើងដំណើរការរិតតែមិនបានល្អ។នៅក្នុងឪកាសមួយនោះអាត្មាបានជួបអ្ននវិទ្យាសាស្រ្តចំណាស់ម្នាក់អាយុជាង៨០ឆ្នាំហើយ។គាត់បានប្រគេនសៀវភៅរបស់គាត់មួយក្បាលមកអាត្មា។អាត្មាគិតថាសៀវភៅនោះមានចំណងជើងថាយើងជាអ្នកទោសនៃកំហឹងប្រហែលជាអីចឹងហើយមើលទៅ។ពេលពួកយើងកំពុងតែនិយាយអំពីបទពិសោធន៏របស់គាត់នោះគាត់បានលើកឡើងថានៅពេលណាដែលយើងបង្កើតកំហឹងទៅលើវត្ថុមួយនោះវត្ថុនោះនឹងក្លាយជាវត្ថុអវិជ្ជមាន។ប៉ុន្តែ៩០ភាគរយនៃភាពអវិជ្ជមានោះគឺវានៅក្នុងការគិតរបស់យើងទេ។នេះជាអ្វីដែលបានមកពីបទពីសោធន៏របស់គាត់ផ្ទាល់៕

ព្រះពុទ្ធសាសនាក៏មានការពន្យល់ដូចគ្នានោះដែរ។ពេលណាដែលអារម្មណ៏អវិជ្ជមានកើតឡើងនោះយើងមិនអាចមើលឃើញនូវសភាវៈពិតបានឡើយ។នៅពេលណាដែលយើងត្រូវការធ្វើការសម្រេចចិត្តហើយខណៈនោះចិត្តត្រូវបានគ្របដណ្តប់ដោយកំហឹងនោះគឺឪកាសនៃការសម្រេចចិត្តនោះគឺថាយើងនិងសម្រេចចិត្តខុស។គ្មានបុគ្គលណាម្នាក់ចង់ធ្វើការសម្រេចចិត្តខុសនោះទេ។ប៉ុន្តែនៅពេលវេលានោះផ្នែកមួយនៃសតិប្រាជ្ញារបស់យើងហើយនឹងខួរក្បាលដែលធ្វើការបែងចែកពីភាពត្រឹមត្រូវអោយឆ្ងាយពីភាពមិនត្រឹមត្រូវនោះហើយធ្វើការសម្រេចអោយត្រូវបំផុតនោះគឺដំណើរការមិនល្អទាល់តែសោះ។សូម្បីតែបណ្តាថ្នាក់ដឹកនាំដ៏អស្ចារ្យនានាក៏ជួបប្រទះនូវរឿងនេះដែរ៕

ដូច្នេះហើយគឺសេចក្តីមេត្តានិងការស្រលាញ់គឺជួយខួរក្បាលអោយដំណើរការបានរិតតែរលូន។ទីពីរនោះគឺសេចក្តីមេត្តាផ្តល់អោយយើងនូវថាមពលខាងក្នុងនិងការជឿទុកចិត្តលើខ្លួនឯងដែលកាត់បន្ថយនូវភាពភិតភ័យហើយត្រលប់មកវិញគឺវាជួយរក្សាចិត្តអោយស្ងប់បាន។ដូច្នេះហើយសេចក្តីមេត្តាមានតួនាទីពីរគឺវាធ្វើអោយខួរក្បាលយើងដំណើរការបានល្អនិងនាំមកនូវថាមពលខាងក្នុង។បន្ទាប់មកទាំងនេះគឺជាមូលហេតុឬជាឬសគល់នៃសុភមង្គល។អាត្មាមានអារម្មណ៏ថាវាគឺអីចឹង៕

ខណៈនេះសញ្ញាខន្ធផ្សេងៗពិតណាស់វាក៏ល្អសំរាប់សុភមង្គលផងដែរ។មនុស្សរាល់គ្នាចូលចិត្តលុយ។ជាឧទាហរណ៏ប្រសិនបើយើងមានលុយគឺយើងអាចរីករាយសប្បាយនឹងបស់បរផ្សេងៗ។ជាធម្មតាយើងចាត់ទុករបស់នេះជាវត្ថុសំខាន់បំផុត។ប៉ុន្តែអាត្មាគិតថាវាមិនដូច្នោះទេ។សេចក្តីសុខនៃសំភារៈគឺបានមកពីការខំប្រឹងប្រែងនៃកំលាំងកា

យប៉ុន្តែសេចក្តីសុខនៃចិត្តគឺបានមកពីការខំប្រឹងប្រែងនៃចិត្ត។ប្រសិនបើយើងទៅហាង

លក់ទំនិញហើយអោយលុយទៅអ្នកលក់ដោយនិយាយថាយើងចង់ទិញសន្តិភាពនៃចិត្តនោះច្បាស់ណាស់គេនឹងតបមកវិញថាគេគ្មានរបស់នោះលក់ទេ។អ្នកលក់គេនិងគិតថានេះវាឆ្កួតហើយៗគេនិងសើចចំអកអោយយើងមិនខាន។ការចាក់ថ្នាំរឺការលេបថ្នាំប្រហែលជាអាចផ្តល់អោយយើងនូវសេចក្តីសុខឬសភាពស្ងប់នៃចិត្តបានប៉ុន្តែវាមិនផ្តល់អោយពេញកំរិតវានោះបានទេ។យើងអាចយល់បានតាមរយៈឧទាហរណ៏នៃកិច្ចព្រឹក្សាផ្នែកផ្លូវចិត្តដែលយើងត្រូវដោះស្រាយវាទៅតាមអារម្មណ៏នានាតាមរយៈនៃកិច្ចពិភាក្សានិងការផ្តល់ហេតុផលនានា។ដូច្នេះយើងត្រូវប្រើប្រាសវិធីសាស្រ្តនៃចិត្ត។អីចឹង

ហើយបានជារាល់ពេលអាត្មានិយាយម្តងណាគឺអាត្មាតែងនិយាយថាមនុស្សសម័យទំនើបយើងនេះគិតច្រើនពេកណាស់ទៅលើតែការអភិវឌ្ឍផ្នែកខាងក្រៅតែប៉ុណ្ណោះ។ប្រសិនបើយើងគ្រាន់តែផ្តោតអារម្មណ៏ទៅលើតែកំរិតនេះទេគឺវាមិនគ្រប់គ្រាន់ទេ។សេចក្តីសុខនិងភាពពេញចិត្តបរិបូរពិតប្រាកដនោះគឺបានមកពីខាងក្នុង៕

ធាតុផ្សំជាមូលដ្ឋាននៃរឿងនោះគឺសេចក្តីមេត្តានិងការស្រលាញ់នៃមនុស្ស។ទាំងអស់នេះគឺបានមកពីកត្តាជីវៈសាស្រ្ត។ក្នុងនាមជាកូនង៉ាតូចមួយការរស់រានមានជីវិតរបស់យើងគឺពឹងទាំងស្រុងទៅការស្រលាញ់បីបាច់ថែរក្សា។បើមានការស្រលាញ់បីបាច់ថែរក្សានោះយើងមានអារម្មណ៏សុវត្ថិភាព។ប្រសិនបើគ្មានទេនោះយើងមានអារម្មណ៏អសុវត្ថិភាពនិងខ្វល់ចិត្តខ្លាំង។ប្រសិនបើយើងឃ្លាតឆ្ងាយពីម្តាយយើងនោះយើងយំ។ហើយបើស្ថិតនៅក្នុងរង្វង់ដៃអ្នកម្តាយដែលអោយរិតយើងយ៉ាងតឹងយ៉ាងកក់ក្តៅនោះយើងមានអារម្មណ៏សប្បាយនិងស្ងាត់ស្ងៀម។លក្ខណៈជាក្មេងនេះគឺវាជាកត្តាជីវៈសាស្រ្ត។ជាឧទាហរណ៏មានអ្នកវិទ្យាសាស្រ្តមួយរូបគឺគាត់ជាគ្រូរបស់អាត្មាហើយគាត់គឺជាជីវៈវិទូដែលធ្វើការប្រឆាំងនឹងភាពហិង្សានៃអាវុធនុយក្លែអែ។គាត់បានប្រាប់អាត្មាថាបន្ទាប់ពីសំរាលហើយការប៉ះពាល់ផ្ទាល់ពីម្តាយអស់រយៈពេលពីរបីសប្តាហ៏នោះគឺវាពិតជាសំខាន់ណាស់ដើម្បីអោយខួរក្បាលក្មេងអាចលូតលាស់និងអភិវឌ្ឍបាន។គឺវាផ្តល់អោយក្មេងនូវអារម្មណ៏សុវត្ថិភាពនិងសេចក្តីសុខហើយទាំងនេះគឺនាំទៅរកការអភិវឌ្ដដ៏ល្អត្រឹមត្រូវនៃការលូតលាស់នៃរាងកាយនិងការលូតលាស់ខាងផ្នែកខួរក្បាលផងដែរ៕

ដូច្នេះគ្រាប់ពូជនៃសេចក្តីមេត្តានឹងការស្រលាញ់បីបាច់ថែរក្សាគឺមិនមែនជាអ្វីមួយដែលចេញមកពីសាសនានោះឡើយ។គឺវាមកពីជីវសាស្រ្ត។យើងម្នាក់ៗគឺកើតចេញពីពោះម្តាយនៃយើងហើយើងម្នាក់ៗរស់រានបានដោយសារតែការថែរទាំនិងការស្រលាញ់បីបាច់ថែរក្សានៃម្តាយយើង។នៅក្នុងប្រពៃនីនៃប្រទេសឥណ្ឌាគឺយើងចាត់ទុកកំណើតគឺកើតចេញពីផ្កាឈូកនៃដែនដីបរិសុទ្ធិ។ស្តាប់ទៅដូចជាល្អណាស់ប៉ុន្តែប្រហែលជាមនុស្សនៅទីនោះមានការស្រលាញ់ផ្កាឈូកជាងការស្រលាញ់មនុស្ស។ដូច្នេះការមានកំណើតពីស្បូននៃមាតាគឺវាគាប់ប្រសើរជាង។បន្ទាប់មកទៀតគឺយើងមានគ្រាប់ពូជនៃសេចក្តីមេត្តាស្រាប់។ដូចនេះទាំងអស់នោះហើយជាហេតុនៃសុភមង្គល៕

Top