ការដឹកនាំជីវិតដ៏មានន័យ

គ្រប់សត្វៈលោកទាំងអស់ជាពិសេសគឺមនុស្សជាតិមានអំណាចក្នុងការបែងចែករវៀងសេចក្តីសុខនិងសេចក្តីទុក្ខល្អនិងអាក្រក់ហើយនិងអ្វីដែលគ្រោះថា្នក់និងអ្វីដែលមានប្រយោជន៏។ដោយសារតែមានសមត្ថភាពក្នុងការសម្គាល់និងបែងចែកនូវភាពខុសគ្នារវៀងប្រភេទនៃអារម្មណ៏ទាំងនេះដែលធ្វើអោយយើងមានភាពស្រដៀងគ្នាក្នុងការចង់បាននូវសុភមង្គលហើយនិងមិនចង់បាននូវសេចក្តីទុក្ខនោះទេ៕

ទោះបីយ៉ាងណាក៏ដោយក៏អាត្មាមិនអាចនិយាយអំពីភាពស្មុកស្មាញនៃការដេញ់ត្រឡប់ទៅរកភាពដើមនៃប្រភេទអារម្មណ៏ទាំងនេះថាវាកើតឡើងដោយរបៀបណានៅទីនេះបានទេ។ប៉ុន្តែអ្វីដែលវាច្បាស់ពិតប្រាកដនៅទីនេះនោះគឺថាយើងពិតជាមានការសាទរចំពោះសេចក្តីសុខហើយមិនចូលចិត្តនូវបទពិសោធន៏ណាដែលឈឺចាប់និងសោកសៅ។ដូច្នេះហើយវាសំខាន់ណាស់ដើម្បីដឹកនាំជីវិតមួយដែលផ្តល់អោយយើងនូវសុខដុមរមនានិងសន្តិភាពហើយជីវិតនោះមិននាំមកនូវការរំខាននិងភាពចលាចល៕

នៅពេលដែលមានសំនួរអំពីការទទួលបាននូវសន្តិភាពនិងសេចក្តីសុខគឺវាខុសបើយើងគិតថាសន្តិភាពនិងសេចក្តីសុខរបស់យើងទាំងអស់នោះបានមកពីភាពរីកចំរើនផ្នែកសំភារៈខាងក្រៅនោះ។តាមរយៈនៃការពឹងផ្អែកទៅលើសំភារៈគឺវាអាចអោយយើងពង្រីកនូវសេចក្តីសុខនិងការសប្បាយនៃផ្នែករាងកាយនិងអាចជួយលុបបំបាត់នូវទុក្ខលំបាកផ្នែករាងកាយបាន។ប៉ុន្តែអ្វីដែលយើងទទួលបានពីសំភារៈខាងក្រៅនោះគឺមានដែនកំណត់ត្រឹមតែបទពិសោធន៏នៃកាយប៉ុណ្ណោះ៕

វាមិនដូចប្រភេទនៃសត្វឯទៀតនោះទេគឺមនុស្សជាតិមានសមត្ថភាពធំធេងណាស់ដើម្បីគិតដើម្បីគុណគូរដើម្បីវិភាគវាយតម្លៃហើយនិងដើម្បីធ្វើផែកការរយៈពេលវែង។ដូច្នេះហើយការឈឺចាប់និងភាពសប្បាយដែលយើងទទួលបានក្នុងនាមជាមនុស្សនេះគឺវាមានលក្ខណៈខ្លាំងជាងនិងមានឥទ្ធិពលខ្លាំងក្លាជាងសត្វណាណាទាំងអស់។ដោយសារតែរឿងនេះហើយវាអាចមានលទ្ធភាពដែលថាមនុស្សជាតិទទួលបាននូវសេចក្តីទុក្ខលើសពីសត្វបន្ថែមពីលើទៀតដែលនេះវាមានការពាក់ពន្ធ័ទាំងស្រុងជាមួយនិងសមត្ថភាពនៃការគិតរបស់មនុស្ស៕

ជាឧទាហរណ៏នៅក្នុករណីមនុស្សគឺមិនដូចសត្វនោះទេយើងមិនពេញចិត្តនិងទទួលបាននូវប្រភេទនៃសេចក្តីសុខបន្តោះអាសន្ននោះទេហើយនិងអាចមានលទ្ធភាពលុបបំបាត់នូវប្រភេទនៃទុក្ខបន្តោះអាសន្ន។គឺដោយសារតែយើងជាមនុស្សនេះមានសមត្ថភាពធ្វើការគិតគូរនិងធ្វើផែនការរយៈពេលវែងបាន។ដូច្នេះហើយយើងធ្វើការបែងចែករវៀងខ្លួនយើងនឹងអ្នកដ៏ទៃ។ដោយផ្អែកលើការបែងចែកទាំងនេះយើងនិយាយអំពីជាតិសាសន៏ផ្សេងៗជាតិសាសន៏នានានិងសាសនាផ្សេងៗដែរ។យើងធ្វើការបែងចែករាប់មិនអស់ហើយដោយឈរលើមូលដ្ឋាននេះយើងបង្កើតនូវប្រភេទគំនិតនិងការយល់ប្រឡំដែលមិនច្បាស់លាស់ម្តងត្រង់នេះម្តងត្រង់នោះជាដើម។ដោយសារតែគំនិតទាំងនោះហើយមានពេលខ្លះយើងមានសេចក្តីសង្ឃឹមច្រើនលើសលុបនិងមានពេលខ្លះទៀតនោះគឺយើងមានមន្ទិលសង្ស័យច្រើនហួសហេតុ៕

ដូច្នេះដោយផ្អែកលើសតិប្រាជ្ញានិងទស្សនៈនៃមនុស្សនេះយើងទទួលបាននូវប្រភេទនៃអសុភមង្គលជាច្រើន។រឿងនេះបានគូសបញ្ជាក់ច្បាស់លាស់នៅក្នុងអត្ថបទដ៏ល្បីល្បាញដែលត្រូវបានគេស្គាល់ថាក្បួនគាថាបួនរយដែលសំដែងដោយអរិយៈទេវៈ(Four Hundred Verse Treatise by Aryadeva)ដែលបាននិយាយថា(II.8):“ចំពោះអ្នកដែលមានឋានៈខ្ពង់ខ្ពស់គឺមានសេចក្តីទុក្ខផ្លូវចិត្តឯមនុស្សសាមញ្ញវិញមានសេចក្តីទុក្ខតែផ្លូវកាយ”។ត្រង់នេះគឺវាមានន័យថាបុគ្គលដែលមានអំណាចច្រើនមានទ្រព្យច្រើនអាចមិនមានសេចក្តីទុក្ខផ្នែករាងកាយក៏ពិតមែនប៉ុន្តែពួកគេមានសេចក្តីទុក្ខផ្លូវចិត្តពន់ពេកណាស់។នៅក្នុងករណីមនុស្សសាមញ្ញវិញពួកគេមានសេចក្តីទុក្ខផ្នែករាងកាយដោយសារមិនមានសំលៀកបំពាក់មិនមានអាហារហូបគ្រប់គ្រាន់ជាដើម។ល។វាជារឿងពិតប្រាកដណាស់ថាមនុស្សនេះទទួលបាននូវសេចក្តីទុក្ខលើសគេបន្ថែមទៀតដោយសារតែវិធីនៃការគិតរបស់យើង៕

ដូចដែរអាត្មាបាននិយាយខាងដើមហើយថាទុក្ខរាងកាយអាចត្រូវបានការបន្ថយបានដោយការទទួលបាននូវការរីកចំរើននៃសំភារៈ។ប៉ុន្តែទោះជាយ៉ាងនេះក្តីទុក្ខដែលកើតចេញពីឥរិយាបថនៃចិត្តមិនអាចត្រូវបានកាត់បន្ថយដោយការបង្កើតនូវសេចក្តីសុខផ្នែកសំភារៈរបស់អ្នកនោះទេ។ឧទាហរណ៏យ៉ាងច្បាស់ក្រឡែតមួយគឺថាយើងឃើញមនុស្សមានទ្រព្យជាច្រើនជាអ្នកដែលមានសំភារៈរបស់របរផ្សេងៗជាច្រើនតាមតម្រូវការរបស់ពួកគេប៉ុន្តែនៅតែទទួលបាននូវប្រភេទនៃសេចក្តីទុក្ខផ្លូវចិត្តយ៉ាងខ្លាំងដែរ។ទាំងអស់នេះជាអ្វីដែលយើងអាចសង្កេតមើលបាន។ដូច្នេះហើយគឺវាច្បាស់ណាស់ថាភាពមិនងាយស្រួលបញ្ហានិងសេចក្តីទុក្ខដែលកើតចេញពីលទ្ធផលនៃឥរិយាបថនៃចិត្តរបស់អ្នកអាចត្រូវបានកាត់បន្ថយនិងលុបបំបាត់បានដោយការផ្លាស់ប្តូរទស្សនៈនៃការគិតបែបផ្លូវចិត្តរបស់អ្នកហើយវាមិនអាចលុបបំបាត់បានដោយសំភារៈខាងក្រៅបានទេ៕

ដើម្បីសង្ខេបនូវចំណុចនេះនៅពេលដែលយើងនិយាយអំពីការទទួលដឹងនូវសេចក្តីសុខនិងសេចក្តីទុក្ខនោះគឺវាមានវិធីពីរនៃការទទួលដឹងរឿងទាំងពីរនេះ។ទីមួយនោះគឺពាក់ពន្ធ័នឹងបទពិសោធន៏នៃរូបារម្មណ៏នានា។គឺវាមានន័យថាការសប្បាយនិងការឈឺចាប់ដែលយើងជួបប្រទះតាមរយៈនៃបញ្ចៈវិញ្ញាណខន្ធ័។ហើយមួយប្រភេទទៀតនោះគឺការជួបប្រទះនូវសេចក្តីសុខនិងទុក្ខដោយផ្អែកលើឥរិយាបថនៃចិត្តរបស់យើង។រវៀងរឿងទាំងពីរនេះគឺសេចក្តីសុខនិងទុក្ខដែលអ្នកទទួលបានតាមរយៈនៃចិត្តគឺវាខ្លាំងក្លានិងមានឥទ្ធិពលច្រើនជាងការដែលអ្នកជួបប្រទះតាមរយៈបញ្ចៈវិញ្ញាណ៕

ជាឧទាហរណ៏ដ៏ច្បាស់មួយបង្ហាញថាសូម្បីតែអ្នកមានបាននូវរាល់គ្រឿងសំភារៈនានាតាមតម្រូវការរបស់អ្នកក៏ដោយហើយសូម្បីតែអ្នកមិនអាចមាននូវកាយទុក្ខនិងបញ្ហានានាក៏ដោយក៏ចិត្តរបស់អ្នកមិនស្រួលដែរនៅពេលដែលអ្នកជួបបញ្ហាទុក្ខផ្លូវចិត្តហើយសេចក្តីសុខស្រួលនៃកាយមិនអាចជម្នះនូវទុក្ខដែលអ្នកកំពុងជួបប្រទះតាមកំរិតនៃចិត្តអ្នកបានទេ។ម៉្យាងវិញទៀតនោះប្រសិនបើអ្នកជួបប្រទះនូវភាពមិនស្រណុខស្រួលនៃកាយនិងសេចក្តីទុក្ខហើយនៅពេលនោះប្រសិនបើអ្នកទទួលយកការពិតអំពីស្ថានភាពនោះអ្នកនិងអាចសម្រាលនូវសេចក្តីទុក្ខនៃកាយបាន៕

សូមយកមកធ្វើជាឧទាហរណ៏អំពីមនុស្សម្នាក់ែដលប្តាជ្ញាចិត្តក្នុងការទទួលយកនូវការបដិបត្តិសាសនា។បើទោះជាដូច្នេះក៏ដោយនៅកំឡុងនៃការបន្តការបដិបត្តិសាសនានេះបុគ្គលម្នាក់នោះប្រហែលជាអាចត្រូវប្រឈមមុខជាមួយនឹងការលំបាកនៃកាយជាច្រើន។បើទោះជាមានការលំបាកយ៉ាងណាក៏ដោយគឺដោយសារតែមានស្មារតីនៃភាពស្កប់ស្កល់និងភាពពេញចិត្តពេញថ្លើមហើយដោយសារមានការមើលឃើញច្បាស់លាស់នូវគោលបំណងនៃការបន្តរការបដិបត្តិនោះៗបុគ្គលនោះមើលឃើញការលំបាកនានាថាជាប្រភេទនៃគ្រឿងលម្អទៅវិញមិនមែនជាការកំបាកនោះទេ។ដូច្នេះបុគ្គលម្នាក់នោះអាចយកឈ្នះលើទុក្ខនៃកាយបានតាមរយៈការត្រៀមចិត្តទុកមុនរួចជាស្រេចដើម្បីទទួលដឹងនូវស្ថានភាពពិតដោយមើលឃើញនូវគោលបំណង់ដ៏អស្ចារ្យនានា។មានឧទាហរណ៏ច្រើនណាស់ពីរបៀបដែលយើងអាចយកឈ្នះលើទុក្ខនៃកាយបានពេលណាដែលយើងធ្វើការងារដើម្បីគោលបំណង់សំខាន់ៗនានា។នៅក្នុងករណីដូច្នេះបើទោះបីជាយើងជួបប្រទះនូវរាល់បញ្ហាក៏ដោយក៏យើងនៅតែចាត់ទុកបញ្ហាទាំងនោះដោយសេចក្តីរីករាយដោយសេចក្តីសប្បាយនិងចាត់ទុកបញ្ហានោះជាគ្រឿងលម្អ៕

ដើម្បីសង្ខេបត្រង់ចំណុចនេះដោយចេញពីបទពិសោធន៏ទាំងពីរនេះដែលអ្នកជួបប្រទះតាមរយៈបញ្ចៈវិញ្ញាណនិងតាមរយៈចិត្តរបស់អ្នកនោះគឺបទពិសោធន៏ដែលអ្នកជួបប្រទះឬប្រឈមតាមរយៈនៃចិត្តគឺវាមានសារៈសំខាន់ខ្លាំងណាស់៕

នៅពេលដែលត្រូវដោះស្រាយជាមួយបញ្ហាផ្លូវចិត្តដូចដែលអាត្មាបាននិយាយហើយថាដោយបញ្ហានោះជាលទ្ធផលនៃឥរិយាបថនៃចិត្តនិងជាការគិតនៃចិត្តនោះៗបញ្ហាទាំងនោះអាចត្រូវបានកាត់បន្ថយនិងលុបបំបាត់បានដោយការផ្លាស់ប្តូរឥរិយាបថរបស់អ្នក។ដូច្នេះគឺវាមានវិធីមានរបៀបនៃការលុបបំបាត់នូវបញ្ហាផ្លូវចិត្តបាន។ដោយសារតែដូច្នោះហើយយើងត្រូវដឹងនូវវិធីសាស្រ្តនិងមធ្យោបាយដែលយើងអាចកាត់បន្ថយនិងលុបបំបាត់នូវបញ្ហាផ្លូវចិត្តទាំងអស់នេះ។លើសពីនេះទៅទៀតនៅពេលណាដែលយើងនិយាយអំពីវិធីសាស្រ្តនិងមធ្យោបាយក្នុងការលុបបំបាត់នូវរាល់បញ្ហានៃចិត្តនោះវាក៏សំខាន់ផងដែរក្នុងការដឹងនិងទទួលស្គាល់នូវគុណតម្លៃខាងក្នុងដ៏ល្អនៃមនុស្ស៕

ជាឧទាហរណ៏អាត្មាយល់ឃើញបែបនេះប្រសិនបើអ្នកក្រឡេកមើលយ៉ាងយកចិត្តទុកដាក់ទៅលើសង្គមមនុស្សនោះអ្នកនឹងឃើញថាយើងគឺជាសត្វសង្គម។នេះគឺមានន័យថាយើងរស់នៅក្នុងសង្គមហើយយើងពិតជាពឹងពាក់អាស្រ័យគ្នាទៅវិញទៅមក។ចាប់តាំងពីពេលដែលយើងកើតយើងធំដឹងក្តីយើងអាចមើលការខុសត្រូវលើខ្លួនឯងបាន។យើងត្រូវការពឹងពាក់ទៅលើសន្តានចិត្តរបស់អ្នកដ៏ទៃសូម្បីតែសុខមាលភាពរាងកាយរបស់យើងក៏ដោយ។វាកើតឡើងដូច្នេះគឺដោយសារតែរចនាសម្ពន្ធ័នៃប្រពន្ធ័ជីវសាស្រ្តរបស់យើងគឺរចនាសម្ពន្ធ័នៃរាងកាយរបស់យើង។យើងរិតតែបង្ហាញនូវភាពស្និតស្នាលយើងរិតតែបង្កើននូវសេចក្តីមេត្តានិងការមើលថែរក្សាគ្នាទៅវិញទៅមក។យើងរិតតែអាចទទួលបាននូវសន្តិភាពនិងសុភមង្គល។ដោយសារតែប្រយោជន៏នៃគុណតម្លៃជាមូលដ្ឋាននៃមនុស្សទាំងអស់នេះយើងអាចនិយាយបានថាគុណតម្លៃជាមូលដ្ឋាននៃមនុស្សទាំងនេះគឺពិតជាសំខាន់។គុណតម្លៃទាំងអស់នេះគឺវាចាំបាច់ដូច្នេះវាជាគុណភាពតែត្រូវការចាំបាច់ណាស់៕

នៅក្នុងករណីនៃឧទាហរណ៏ដ៏ទៃទៀតនោះគឺដូចជាកូនចៅជំនាន់ក្រោយរបស់មេអំបៅឬក៏កូនរបស់អណ្កើកគឺវាទំនងជាគ្មានការពឹងពាក់អាស្រ័យគ្នារវៀងម្តាយនិងកូនអណ្តើកឬមេអំបៅនោះទេ។ជាឧទាហរណ៏ករណីមេអំបៅនៅពេលណាដែលពងហើយកូនៗរបស់គេមិនជួបប្រសព្វជាមួយមេរបស់គេទេ។នៅក្នុងករណីនៃមេអណ្តើកវិញគឺគេគ្រាន់តែពងហើយគឺគេចេញបាត់ទៅ។សូម្បីតែអ្នកយកមេៗទាំងនោះមកដាក់ក្បែរកូនៗដែលទើបញាស់ទាំងនោះអាត្មាសង្ស័យថាកូនៗទាំងនោះនិងមិនអាចឆ្លើយតបឬបង្ហាញនូវសេចក្តីស្រលាញ់និងការយកចិត្តទុកដាក់ចំពោះមេរបស់ពួកគេនោះទេ។គឺដោយសារតែពួកគេដឹកនាំជីវិតរបស់គេដោយឯរាជ្យតាំងពីកើតមកភ្លាមៗម្លិះ។នេះប្រហែលបណ្តាលមកពីទម្លាប់ពីជាតិមុនរបស់គេឬក៏វាជាកត្តារចនាសម្ពន្ធ័រាងកាយរបស់គេ។នៅក្នុងករណីកូនអណ្តើកដោយសារតែកត្តាទម្លាប់ពីជាតិមុនរបស់គេឬដោយសារតែកត្តារចនាសម្ពន្ធ័នៃរាងកាយរបស់គេពួកគេអាចមើលថែខ្លួនឯងបាន។នៅពេលណាដែលពួកគេលឺសំលេងរលកទឹកសមុទ្រពួកគេរំកិលបន្តិចម្តងៗទៅគៀកនិឹងសមុទ្រហើយក៏អាចមើលថែខ្លួនឯងបាន។មេៗទាំងអស់ពិតណាស់មិនបានមកអញ្ជើញកូនៗទាំងនោះទេហើយក៏មិនបានបង្រៀនពួកវាអោយចេះហែលទឹកដែរ។រឿងទាំងអស់នេះគឺគ្មានទេនៅពេលនោះ។ដូច្នេះពួកគេដឹកនាំជីវិតគេដោយឯករាជ្យ។នៅត្រង់នេះហើយដែលយើងមិនឃើញមានការស្រលាញ់បីបាច់ថែរក្សារវៀងកូននិងមេ៕

ឥឡូវនៅក្នុងករណីមនុស្សជាតិវិញដោយសារតែរចនាសម្ពន្ធ័រាងកាយរបស់យើងចាប់តាំងពីកំណើតរបស់យើងមកយើងអាចបង្ហាញសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅទៅកាន់ឪពុកម្តាយយើងបានជាពិសេសនោះគឺទៅកាន់ម្តាយរបស់យើង។អាត្មាសង្កត់ធ្ងន់ត្រង់ចំណុចនេះមិនមែនចេញមកពីការគិតនៃការទទួលដឹងនូវជីវិតពីអតីតជាតិនិងអនាគតជាតិនិងមិនមែនជាប្រធានបទសាសនានោះទេ។ប៉ុន្តែប្រសិនបើអ្នកក្រឡេកមើលយ៉ាងយកចិត្តទុកដាក់ទៅលើរបៀបដែលមនុស្សរស់រានមានជីវិតនិងរបៀបដែលមនុស្សអភិវឌ្ឍនោះអ្នកនិងឃើញថាគឺវាកើតឡើងដើម្បីតែការរស់រានមានជីវិតដែលពឹងទៅលើគុណតម្លៃមនុស្សទាំងស្រុងគឺសេចក្តីស្រលាញ់និងសេចក្តីមេត្តា។ហើយនៅក្នុងករណីកូនមនុស្សវិញចាប់តាំងពីការកើតមកភ្លាមគឺគេពឹងទៅលើទឹកដោះម្តាយ។បន្ទាប់មកទៀតបន្តិចម្តងៗរហូតដល់ពេលដែលគេអាចមើលថែរខ្លួនឯងបានហើយជាថ្មីម្តងទៀតពួកគេពឹងលើសន្តានចិត្តនៃអ្នកម្តាយរបស់គេ។ហើយសូម្បីតែបន្ទាប់ពីគេធំឡើងហើយក៏ដោយក៏ពួកគេនៅតែពឹងលើសន្តានចិត្តនៃបណ្តាមនុស្សជាតិឯទៀតដែរ៕

ដរាបណាអ្នកមានដៃគូជាមនុស្សដរាបណាអ្នកមានមនុស្សណាម្នាក់នៅថែរក្សាអ្្នកនោះអ្នកមានអារម្មណ៏ថារិតតែស្ងប់ស្ងាត់រិតតែស្រួលនិងមានអារម្មណ៏ថានៅផ្ទះជាទីគាប់ចិត្ត។ដូច្នេះវាសំខាន់ណាស់ដើម្បីដឹកនាំជីវិតមួយដែលអ្នកមិនបង្ករទុក្ខទោសដល់នរណាម្នាក់ហើយអ្នកអាចព្យាយាមជួយអ្នករាល់គ្នាតាមតែអាចធ្វើទៅបាន។ប្រសិនបើអ្នកមានស្មារតីស្រលាញ់និងស្មារតីនៃការស្រលាញ់ថ្នាក់ថ្នមដល់បណ្តាសត្វៈលោកទាំងអស់នោះជាការឆ្លើយតបវិញអ្នកនិងត្រូវបានអ្នករាល់គ្នាស្រលាញ់ចូលចិត្តតបវិញ។ហើយនៅពេលមរណៈភាពទៅអ្នកនិងមិនមានការថប់អារម្មណ៏មិនមានភាពភិតភ័យហើយនិងមិនមានការរំខាន់ផ្លូវចិត្តណាមួយនោះទេ៕

ទោះបីយ៉ាងណាក៏ដោយនៅពេលដែលយើងធំឡើងមានពេលខ្លះគឺមានសតិប្រាជ្ញានៃមនុស្សដែលកើតមានច្រើននៅក្នុងការគិតហើយពេលខ្លះទៀតនោះសតិប្រាជ្ញាមនុស្សនេះវាផ្តល់អោយយើងនូវការអស់សង្ឃឹម។យើងរៀនប្រធានបទថ្មីៗទទួលបានចំណេះដឹងតាមរយៈសតិប្រាជ្ញាជាមនុស្សនៃយើង។ដោយមានប្រភេទនៃចំណេះដឹងនេះមានពេលខ្លះជាពិសេសនោះគឺពេលដែលអ្នកជោគជ័យអ្នកគិតថា“អញ់អាចសំឡុតអ្នកដ៏ទៃបានអញ់អាចគេងប្រវ័ញអ្នកដ៏ទៃបានដោយសារអញ់មានសតិប្រាជ្ញានិងចំណេះដឹងដ៏អស្ចារ្យនេះដូច្នេះនៅក្នុងករណីរបស់អញ់គុណតម្លៃជាមូលដ្ឋានជាមនុស្សគឺមិនសំខាន់ទេ”។អ្នកអាចមានប្រភេទនៃអារម្មណ៏អស់សង្ឃឹមនេះហើយនៅក្នុងវិធីនេះអ្នកបង្កើតនូវប្រភេទនៃឥរិយាបថនិងការគិតនៃចិត្តផ្សេងមួយទៀត។ហើយអ្នកមិនស្ទាក់ស្ទើរក្នុងការគេងប្រវ័ញនិងសំឡុតមនុស្សដ៏ទៃឡើយប្រសិនបើការធ្វើរបៀបនេះវាផ្តល់ប្រយោជន៏ដល់អ្នក៕

ទោះបីជាយ៉ាងណាក៏ដោយនៅក្នុងសភាវៈពិតប្រសិនបើអ្នកដឹកនាំជីវិតអ្នកដូចនេះដែលអ្នកមិនខ្វល់អំពីសេចក្តីសុខរបស់អ្នកដ៏ទៃនោះបន្តិចម្តងៗអ្នកនិងយល់ឃើញថាអ្នករាល់គ្នាជាសត្រូវរបស់អ្នក។បើទោះជាអ្នកក្រឡេកមើលស្តាំមើលឆ្វេងមើលក្រោយមើលទៅមុខអ្នកនិងឃើញថាគ្មាននរណាម្នាក់ចូលចិត្តអ្នកទេ។ដោយសារតែការដឹកនាំជីវិតបែបអវិជ្ជមាននេះនៅគ្រាដែលអ្នកស្លាប់អ្នកផងទាំងពួងគេនិងសប្បាយដោយគេដឹងថាអ្នកជិតស្លាប់ហើយ។ខ្លួនអ្នកផ្ទាល់អាចចាប់ផ្តើមបើកឡើងវិញដោយក្រឡេកមើលទៅក្រោយហើយសញ្ជឹងគិតឡើងវិញទៅលើប្រភេទនៃជីវិតដែលអ្នកបានរស់មក។ហើយពេលនោះជាថ្មីម្តងទៀតអ្នកអាចមានអារម្មណ៏ថាខកចិត្តដោយសារតែវិធីរស់នៅរបស់អ្នកបែបនោះ។ហើយក៏គ្មាននរណាម្នាក់មើលថែរក្សាអ្នកទៀតទេ។ដូច្នេះវាជាក់ច្បាស់ណាស់ថាប្រសិនបើអ្នកព្រងើយកន្តើយមិនរវីរវល់នឹងគុណតម្លៃជាមូលដ្ឋាននៃមនុស្សនេះនោះវាពិតជាអស់សង្ឃឹមណាស់ដែលអ្នកប្រាថ្នាចង់បាននូវសេចក្តីសុខនិងសន្តិភាពគង់វង់យូរអង្វែងនោះ។ហើយជាចុងក្រោយនៅពេលដែលអ្នកស្លាប់គឺគ្មាននរណាម្នាក់មកមើលថែរក្សាអ្នកមកស្រលាញ់អ្នកហើយអ្នកនឹងចាកចេញពីពិភពលោកនេះទៅដោយបាតដៃទរទេជាមួយនឹងអារម្មណ៏ទរទេស្អាតនិងអារម្មណ៏ខកចិត្តដ៏ខ្លាំង។វីធីរស់នៅដោយមិនគិតគូដល់សត្វៈលោកឯទៀតនោះគឺពិតជាវិធីរស់នៅដែលភ្លីភ្លឺល្ងង់ខ្លៅណាស់។

ម៉្យាងវិញទៀតប្រសិនបើអ្នកអាចបណ្តុះនិងសាទរទៅលើគុណតម្លៃជាមូលដ្ឋាននៃមនុស្សដោយមានជំនួយពីសតិប្រាជ្ញាជាមនុស្សនោះអ្នកនឹងអាចបង្កើតនូវសេចក្តីមេត្តានៃមនុស្សដោយឥតមានព្រំដែន។ការដឹកនាំជីវិតអ្នកតាមវិធីនេះគឺជាវិធីរស់នៅដ៏ឈ្លាសវៃបំផុត។វាគឺជាវិធីមួយដែលធ្វើអោយជីវិតអ្នកមានន័យ៕

Top