សមាធិគឺជាវិធីសាស្រ្តមួយដែលអាចជួយធ្វើចិត្តរបស់យើងអោយស្ងប់និងជួយសម្រាលស្ត្រិះនិងជួយបង្កើតនូវគុណតម្លៃល្អៗនានា។អ្នកបដិបត្តិថ្នាក់ដំបូងៗភាគច្រើនគឺរីករាយក្នុងការចាប់ផ្តើមបដិបត្តិសមាធិភ្លាមៗតែម្តងដោយគ្មានការសិក្សាសុីជម្រៅអំពីព្រះធម៌នេះ។ទោះបីជាយ៉ាងនេះក៏ដោយវាគឺជាគំនិតដ៏ល្អមួយដើម្បីរីកចំរើនទៅតាមដំណាក់កាលនិមួយៗ។ការធ្វើសមាធិរបស់យើងនឹងកាន់តែជ្រៅទៅៗកាលណាយើងសិក្សាបន្ថែមទៀតនូវការបង្រៀងរបស់ព្រះពុទ្ធអង្គ។
នៅទីនេះយើងនឹងសំលឹងមើលទៅលើចំណុចខ្លះៗចំពោះការបដិបត្តិសមាធិ។សំរាប់អ្នកបដិបត្តិកំរិតខ្ពស់មួយរូបគេអាចធ្វើការសមាធិនៅទីណានិងនៅម៉ោងណាក៏បាន។តែសំរាប់អ្នកបដិបត្តិថ្នាក់ដំបូងវិញគឺត្រូវស្វែងរកទីកន្លែងណាដែលមានបរិយាកាសស្ងាត់ស្ងៀមគឺដោយសារបរិយាកាសដែលនៅជុំវិញយើងអាចប៉ះពាល់ខ្លាំងដល់ការបដិបត្តិរបស់យើងបាន៕
ទីកន្លែងសំរាប់សមាធិ
យើងអាចធ្វើការស្រមៃដល់បន្ទប់មួយដែលមានទៀនធូកនិងមានរូបសំណាកជាច្រើនដែលល្អបំផុតសំរាប់ការធ្វើសមាធិប្រសិនបើយើងចង់បានបែបហ្នឹង។វាគឺជាការល្អ។ជាកុសលការរៀបចំតុបតែងយ៉ាងល្អឥតខ្ចោះនេះគឺវាមិនចាំបាច់នោះទេ។ប៉ុន្តែចំណុចដែលសំខាន់នោះគឺបន្ទប់នោះគួរតែស្អាតហើយមានរបៀបរៀបរយល្អ។
ពេលណាដែលបរិឋាននៅជុំវិញយើងមានរបៀបរៀបរយល្អវាអាចជួយធ្វើអោយចិត្តរបស់យើងមានរបៀបរៀបរយដែរ។បរិឋានរញេរញៃអាចបង្កផលជាអវិជ្ជមានដល់ចិត្តផងដែរ។
ការចាប់ផ្តើមដំបូងវាគឺជាជំនួយមួយដ៏ល្អប្រសិនបើបរិឋានជុំវិញនោះស្ងប់ស្ងាត់។ការបដិបត្តិនេះអាចមានការពិបាកប្រសិនបើយើងរស់នៅក្នុងទីក្រុងដែលមានការមរមាញឹកខ្លាំង។ដូច្នេះមានមនុស្សជាច្រើននាក់ព្យាយាមធ្វើសមាធិនៅពេលព្រលឹមនិងនៅពេលយប់ស្ងាត់។នៅទីបំផុតនៃការបដិបត្តិនេះស្នូរសំលេងនានានឹងមិនអាចរំខាន់ដល់យើងបានទៀតទេប៉ុន្តែនៅក្នុងគ្រាចាប់ផ្តើមដំបូងនៃការបដិបត្តិនេះស្នូរសំលេងនោះអាចជាការរំខាន់ដល់យើងបាន៕
តន្រ្តីនិងសមាធិ
នៅក្នុងព្រះពុទ្ធសាសនាគឺមិនត្រូវបានផ្តល់ដំបូមានអោយធ្វើសមាធិដោយស្តាប់តន្រ្តីឡើយ។ពីព្រោះថាការធ្វើបែបនោះគឺធ្វើអោយយើងពឹងអាស្រ័យទៅលើតែប្រភពនៃភាពស្ងប់ស្ងាត់ខាងក្រៅខ្លួន។ផ្ទុយទៅវិញគឺយើងចង់បង្កើតនូវសន្តិភាពពីខាងក្នុងខ្លួនវិញ។
ការតាំងគោលជំហរសំរាប់សមាធិ
រឿងដែលសំខាន់បំផុងនោះគឺត្រូវអង្គុយអោយស្រួលដោយតម្រង់ខ្នងរបស់យើងអោយត្រង់ហើយសម្រួលនិងសម្រាកនូវស្មារទាំងសងខាងសម្រួលនិងសម្រាកនូវសាច់ដុំកនិងសាច់ដុំផ្ទៃមុខ។ប្រសិនបើវាងាយស្រួលជាងក្នុងការអង្គុយលើកៅអីនោះៗគឺវាមិនអីទេ។វាមិនគួរមានអារម្មណ៏ដូចជាការធ្វើទារុណកម្មនោះទេ។នៅក្នុងប្រភេទនៃការធ្វើសមាធិបែបខ្លះនៅក្នុងព្រះពុទ្ធសាសនាហ្សិន(ZenBuddhism)យើងមិនត្រូវបានអនុញ្ញាតអោយកំរើកនោះទេ។នៅក្នុងប្រភេទខ្លះទៀតនៃការធ្វើសមាធិនេះផងដែរគឺប្រសិនបើអ្នកត្រូវការកំរើកជើងរបស់អ្នកនោះអ្នកអាចកំរើកវាបាន។គឺវាមិនជាបញ្ហាធំដុំនោះទេ៕
ពេលវេលាសំរាប់សមាធិ
ពេលយើងចាប់ផ្តើមដំបូងយើងត្រូវបានណែនាំអោយធ្វើសមាធិសំរាប់រយៈពេលខ្លីប៉ុណ្ណោះ(ដោយគ្រាន់តែធ្វើត្រឹមតែរយៈពេលពីបីទៅប្រាំនាទីគឺគ្រប់គ្រាន់ហើយ)។អ្នកនឹងសង្កេតឃើញថាវាពិតជាពិបាកខ្លាំងណាស់ក្នុងការផ្តោតអារម្មណ៏ក្នុងរយៈពេលវែងជាងនេះនោះ។វាគឺជាការប្រសើរជាងដែលធ្វើក្នុងរយៈពេលខ្លីដែលជាពេលវេលាមួយធ្វើអោយយើងមានការផ្តោតអារម្មណ៏បានល្អជាងរយៈពេលវែងដែលវាធ្វើអោយចិត្តរបស់យើងដើររវើរវាយឬក៏លង់នៅក្នុងការយល់សប្តិទាំងថ្ងៃឬក៏ងងុយដេកជាដើម!
គោលការណ៏ដ៏សំខាន់បំផុតមួយក្នុងចំណោមគោលការណ៏ជាច្រើនដែលត្រូវចងចាំនោះគឺអ្វីៗគ្រប់យ៉ាងមានល្អនិងអាក្រក។នៅក្នុងថ្ងៃខ្លះការបដិបត្តិសមាធិរបស់អ្នកប្រព្រឹត្តទៅបានល្អហើយនៅក្នុងថ្ងៃខ្លះទៀតនោះគឺវាប្រព្រឹត្តទៅមិនល្អឡើយ។
វាគឺសំខាន់ណាស់ដែលរាងកាយនិងចិត្តរបស់យើងត្រូវសម្រាកដូច្នេះយើងមិនជំរុញខ្លួនយើងអោយប្រព្រិត្តធ្វើហួសប្រមាណនោះទេ។នៅថ្ងៃខ្លះយើងមានអារម្មណ៏ថាដូចជាចង់ធ្វើសមាធិហើយនៅថ្ងៃខ្លះទៀតនោះគឺយើងមិនចង់ធ្វើនោះទេ។ការរីកចំរើនគឺមិនមែនចេះតែត្រង់ដូចបន្ទាត់នោះទេ។ដូច្នេះនៅក្នុងថ្ងៃខ្លះយើងមានអារម្មណ៏អស្ចារ្យហើយថ្ងៃបន្ទាប់ទៀតគឺយើងមានអារម្មណ៏មិនល្អទាល់តែសោះក៏មាន។បន្ទាប់ពីការតស៊ូព្យាយាមអស់រយៈពេលពីរបីឆ្នាំនោះយើងនឹងមើលឃើញនូវលំនាំជាទូទៅថាការបដិបត្តិសមាធិរបស់យើងគឺមានការរីកចំរើន។
ធ្វើសមាធិញឹកញាប់ប៉ុនណា
ការប្រកាន់ភ្ជាប់នឹងការបដិបត្តិនោះគឺជាគន្លឹះ។វាគឺល្អណាស់បើយើងអាចធ្វើសមាធិរៀងរាល់ថ្ងៃបានដោយគ្រាន់តែចាប់ផ្តើមធ្វើវារយៈពេលពីរបីនាទីក្នុងពេលមួយម្តង។យើងអាចសំរាករយៈពេលខ្លីបានហើយចាប់ផ្តើមម្តងទៀតបន្ទាប់ពីសំរាក។វាគឺជាការប្រសើរណាស់ក្នុងការបដិបត្តិបែបនេះជាជាងអង្គុយតាំងសមាធិរយៈពេលមួយម៉ោងពេញដូចជាការដាក់ទារុណកម្ម៕
សមាធិលើខ្យល់ដង្ហើម
សមាធិលើកដំបូងដែលមនុស្សភាគច្រើនចាប់ផ្តើមធ្វើនោះគឺគ្រាន់តែអង្គុយដោយស្ងៀមស្ងាត់ហើយផ្តោតចិត្តលើខ្យល់ដង្ហើម។ការបដិបត្តិបែបនេះគឺជាជំនួយដ៏មានប្រយោជន៏ដើម្បីធ្វើចិត្តអោយត្រជាក់នៅពេលដែលយើងស្រ្តិះ។
- ដកដង្ហើមធម្មតាតាមច្រមុះ៖មិនលឿនពេកមិនយឿតពេកមិនវែងពេកនិងមិនខ្លីពេក
- ផ្តោតចិត្តលើខ្យល់ដង្ហើមលើចំណុចណាមួយនៃចំណុចទាំងពីរនេះ៖ប្រសិនបើយើងមានអារម្មណ៏ថាងងុយគេងយើងត្រូវផ្តោតចិត្តលើខ្យល់ដង្ហើមចេញចូលៗតាមច្រមុះដើម្បីបង្កើនថាមពលរបស់យើងឡើង។ប្រសិនបើចិត្តរបស់យើងដើររវើរវាយយើងត្រូវផ្តោតលើអារម្មណ៏នៅលើពោះតាមរយៈខ្យល់ដង្ហើមចេញចូលៗដើម្បីដម្កល់ចិត្តយើងអោយស្ថិតនៅនឹងមួយកន្លែង
- ដកដង្ហើមដោយមានសតិរលឹកដឹងដោយចាប់រាប់ពីមួយដល់ដប់ម្តងហើយម្តងទៀតទៅលើខ្យល់ដង្ហើមចេញចូលៗនោះ៖នៅពេលដែលចិត្តដើរត្រាចរចេញទៅយើងចាប់នាំយកការផ្តោតអារម្មណ៏របស់ចិត្តមកលើខ្យល់ដង្ហើមវិញស្រាលៗ។
នៅទីនេះយើងមិនចុចបិទចិត្តរបស់យើងនោះទេ។កិច្ចការងារពិតប្រាកដដែលយើងត្រូវធ្វើនោះគឺត្រូវទទួលដឹងអោយបានឆាប់តាមតែអាចធ្វើទៅបានថាការផ្តោតចិត្តរបស់យើងបានដើរត្រាចរចេញទៅបាត់ហើយឬក៏ពេលដែលយើងចាប់ផ្តើមធុញនិងងងុយដេកនោះគឺយើងត្រូវនាំការផ្តោតចិត្តនោះត្រឡប់មកវិកឬក៏ដាសខ្លួនយើងអោយភ្ជាក់ឡើង។កិច្ចការនេះគឺមិនស្រួលនោះទេ!យើងធ្វើជាមិនដឹងចំពោះអារម្មណ៏ធុញនិងចិត្តត្រាចរនោះ៖ជាពិសេសនោះប្រសិនបើមានអារម្មណ៏រំខានសៅហ្មងណាមួយចូលមកពាក់ព័ន្ធដូចជាការគិតដល់បុគ្គលណាម្នាក់ដែលយើងខឹង។ប៉ុន្តែខ្យល់ដង្ហើមគឺតែងតែស្ថិននៅទីនោះជានិច្ច៖វាគឺជាអ្វីមួយដែលមានសភាពនឹងនរដែលយើងអាចនាំការផ្តោតចិត្តរបស់យើងត្រឡប់មកវិញបានជានិច្ច។
អត្ថប្រយោជន៏នៃសមាធិលើខ្យល់ដង្ហើម
ក្រៅតែពីការជួយយើងទប់ទល់នឹងស្រ្តិះនោះសមាធិលើខ្យល់ដង្ហើមមានអត្ថប្រយោជន៏ដ៏ទៃទៀតជាច្រើន។ប្រសិនបើយើងជាមនុស្សម្នាក់ដែលនៅក្នុងក្បាលឬនៅក្នុងចិត្តរបស់យើងតែងតែរវើរវាយឥតឈប់ឈរនោះៗការផ្តោតលើខ្យល់ដង្ហើមនឹងជួយយើងអោយនឹងនរនៅមួយកន្លែងបាន។ការធ្វើសមាធិលើការដកដង្ហើមត្រូវបានគេយកទៅប្រើប្រាសសំរាប់ការគ្រប់គ្រងលើការឈឺចាប់នៅតាមបណ្តាមន្ទីពេទ្យមួយចំនួនជាពិសេសគឺនៅសហរដ្ឋអាមេរិក។វាមិនត្រឹមតែជួយបន្ធូរបន្ថយនូវការឈឺចាប់ផ្នែករាងកាយតែប៉ុណ្ណោះទេតែវាក៏ជួយកាត់បន្ថយនូវការឈឺចាប់ផ្នែកអារម្មណ៏ផងដែរ៕
បង្កើតសេចក្តីស្រលាញ់ចំពោះអ្នកដ៏ទៃ
នៅពេលណាដែលយើងសម្រួលចិត្តយើងអោយត្រជាក់ជាមួយនឹងការធ្វើសមាធិលើខ្យល់ដង្ហើមនោះពេលនោះយើងអាចប្រើប្រាសសភាពបើកទូលាយនិងសភាពរលឹកដឹងរបស់យើងដើម្បីបង្កើតនូវសេចក្តីស្រលាញ់ចំពោះអ្នកដ៏ទៃទ្វេដងថែមទៀត។នៅគ្រាចាប់ផ្តើមដំបូងយើងមិនអាចគ្រាន់តែគិតថា“ឥឡូវខ្ញុំស្រលាញ់មនុស្សរាល់គ្នា”តែប៉ុណ្ណោះទេប៉ុន្តែត្រូវមានអារម្មណ៏ពិត។គឺគ្មានអំណាចអ្វីនៅពីក្រោយវានោះទេ។យើងប្រើប្រាសនូវទស្សនៈនៃការគិតប្រកបដោយហេតុផលដើម្បីធ្វើការកសាងឡើងនូវអារម្មណ៏នៃេសេចក្តីស្រលាញ់៖
- រាល់សព្វសត្វទាំងអស់គឺជាប់ទាក់ទងគ្នាទៅវិញទៅមកយើងស្ថិតនៅទីនេះជាមួយគ្នា។
- មនុស្សរាល់គ្នាគឺដូចគ្នាក្នុងការចង់បាននូវសេចក្តីសុខនិងមិនចង់បាននូវសេចក្តីទុក្ខ។
- មនុស្សរាល់គ្នាប្រាថ្នាចង់អោយគេស្រលាញ់។គ្មានបុគ្គលណាម្នាក់ចង់អោយគេស្អប់ចង់អោយគេមិនអើរពើរនោះទេ។
- រាល់មនុស្សជាតិទាំងអស់គឺដូចគ្នារួមទាំងខ្ញុំដែរ។
ដោយសារតែយើងជាប់ទាក់ទងគ្នាទៅវិញទៅមកនោះយើងមានអារម្មណ៏ថា៖
- សូមអោយអ្នកគ្រប់គ្នាសប្បាយរីករាយនិងមាននូវបុព្វហេតុនៃសុភមង្គល។តើវាអស្វារ្យប៉ុនណាប្រសិនបើមនុស្សគ្រប់គ្នាសប្បាយរីករាយនិងគ្មានបញ្ហាទេនោះ។
យើងធ្វើការភាវនា(សញ្ជឹងគិត)នេះហើយស្រមៃនៅក្នុងចិត្តយើងនូវពន្លឺភ្លើងក្តៅឧណ្ឌៗពណ៍លឿងដូចជាពន្លឺព្រះអាទិត្យជះពន្លឺទៅគ្រប់ទិសទីប្រកបដោយសេចក្តីស្រលាញ់ដល់មនុស្សគ្រប់គ្នា។ប្រសិនបើការផ្តោតចិត្តរបស់យើងដើរត្រាចរចេញទៅនោះយើងនាំវាត្រឡប់មកកាន់អារម្មណ៏នេះវិញគឺ“សូមអោយអ្នករាល់គ្នាមានសេចក្តីសុខ”៕
សមាធិសំរាប់ជីវិតប្រចាំថ្ងៃ
ប្រសិនបើយើងបដិបត្តិនូវប្រភេទនានានៃសមាធិនេះយើងបង្កើតនូវមធ្យោបាយដែលយើងអាចប្រើប្រាសនៅក្នុងជីវិតប្រចាំថ្ងៃបាន។គោលបំណងចុងក្រោយនៃការបដិបត្តិសមាធិគឺមិនមែនអោយយើងអាចផ្តោតចិត្តលើខ្យល់ដង្ហើមរបស់យើងពេញមួយថ្ងៃនោះទេប៉ុន្តែត្រូវប្រើប្រាសជំនាញទាំងនេះដែលយើងទទួលបានដើម្បីអោយយើងមានការផ្តោតអារម្មណ៏ខ្ពស់ជាទូទៅនៅពេលណាដែលយើងត្រូវការ។ប្រសិនបើយើងធ្វើការសន្ទនាជាមួយនរណាម្នាក់នោះហើយពេលនោះរឿងដែលយើងគិតឃើញតែម៉្យាងនោះគឺ“តើពេលណាមនុស្សនេះបិទមាត់ហើយឈប់និយាយទៅ?!”។ការធ្វើសមាធិរបស់យើងនឹងអាចធ្វើអោយយើងគិតថា“នេះគឺជាមនុស្សជាតិជាអ្នកដែលប្រាថ្នាចង់អោយគេចូលចិត្តចង់អោយគេស្តាប់ខ្លួនដូចដែលខ្ញុំចង់បានអីចឹងដែរ”។នៅក្នុងវិធីសាស្រ្តនេះសមាធិអាចជួយយើងនៅក្នុងជីវិតផ្ទាល់ខ្លួនយើងនិងជួយដល់ទំនាក់ទំនងរវាងយើងនិងអ្នកដ៏ទៃបាន។