គន្លឹះ៨យ៉ាងនៃព្រះពុទ្ធសាសនាដើម្បីសេចក្តីសុខ

How to 8 tips for happiness?sha=2419aed6778a7d5b

សេចក្តីសុខគឺជាអ្វីដែលយើងទាំងអស់គ្នាប្រាថ្នាចង់បាននៅក្នុងអារម្មណ៏មិនថានៅពេលមានរឿងអ្វីកើតឡើងនោះទេ។ប៉ុន្តែយើងក្លាយជាមនុស្សដែលមានចិត្តសប្បាយរីករាយម្នាក់ហើយអាចដោះស្រាយនូវរាល់អ្វីៗដែលកើតឡើងនៅក្នុងឆាកជីវិតបានដោយរបៀបណា?

  1. បង្កើតពេលវេលាស្ងប់ស្ងាត់រៀងរាល់ថ្ងៃ។ហើយធ្វើចិត្តឲ្យត្រជាក់ដោយផ្តោតអារម្មណ៏លើខ្យល់ដង្ហើម។
  2. នៅពេលស្ថិតនៅជាមួយអ្នកដ៏ទៃត្រូវមានសតិដឹងនូវអ្វីដែលយើងប្រព្រឹត្តនិងនិយាយហើយនៅពេលយើងស្ថិតនៅតែម្នាក់ឯងត្រូវមានសតិដឹងនូវអ្វីដែលកំពុងតែកើតឡើងឬផុសឡើងនៅក្នុងចិត្តរបស់យើងហើយព្យាយាមប្រព្រឹត្តធ្វើព្យាយាមនិយាយនិងព្យាយាមគិតតែនៅក្នុងអត្ថន័យជាប្រយោជន៏(ជាកុសល)។
  3. ធ្វើរឿងអ្វីមួយដែលល្អសំរាប់នរណាម្នាក់រៀងរាល់ថ្ងៃ។ហើយមានការខ្វល់ខ្វាយអស់ពីចិត្តដល់សេចក្តីសុខរបស់ពួកគេ។
  4. មានសេចក្តីសប្បុរសចំពោះអ្នកដ៏ទៃ។វានឹងជួយលើកតម្លៃខ្លួនអ្នកអោយកាន់តែប្រសើរឡើង។
  5. ផ្តោតលើតែចំណុចខ្លាំងរបស់អ្នកនិងរបស់អ្នកដ៏ទៃ។ធ្វើការផ្តល់យោបល់ជាប្រយោជន៏នៅពេលមានបញ្ហាកើតឡើង។
  6. មិនជាប់ជំពាក់នឹងកំហុសដែលអ្នកដ៏ទៃបានប្រព្រឹត្ត។បដិបត្តិនូវធម៌អធ្យាស្រ័យ
  7. មិនជាប់ជំពាក់នឹងកំហុសរបស់ខ្លួន។ធ្វើការអធ្យាស្រ័យដល់ខ្លួនឯង
  8. ទទួលយកនូវសភាវៈពិត(សច្ចៈភាពនៃជីិវិត)ជីវិតគឺម្តងឡើងម្តងចុះ។មិនថារឿងដែលកើតឡើងនោះវាអាក្រក់ប៉ុណ្ណានោះទេវានឹងកន្លងផុតទៅមិនខាន។

សេចក្តីសុខមិនកើតមានឡើងដោយឯកឯងនោះទេ។អ្នកត្រូវតែខំប្រឹងប្រព្រឹត្តធ្វើវាអោយកើតឡើងមក។ប៉ុន្តែដោយមានការបដិបត្តិនោះអ្នករាល់គ្នាអាចដឹកនាំជីវិតអោយរិតតែសុខបាន។

Top