ថ្ងៃវិសាខបូជានេះផ្តល់អោយអាត្មានូវសេចក្តីសោមនស្សរីករាយក្រៃលេងដើម្បីធ្វើការគោរពដល់បងប្អូនប្រុសស្រីនៅក្នុងព្រះពុទ្ធសាសនាទាំងអស់នៅទូទាំងពិភពលោកក្នុងការប្រារព្ធននូវពិធីបុណ្យវិសាខបូជាដែលជាថ្ងៃចូលបរិនិព្វានរបស់ព្រះពុទ្ធ។
ព្រះពុទ្ធសក្យមុន្នីប្រសូត្រនៅលុម្ពិនីហើយទទួលបានការត្រាសដឹងនៅពុទ្ធគាយាហើយព្រះអង្គចូលបរិនិព្វាននៅទីក្រុងកុសីនារាអស់រយៈពេល២៦០០ឆ្នាំមកហើយ។ប៉ុន្តែអាត្មានៅតែជឿជាក់ថាការបង្រៀនរបស់ព្រះអង្គគឺមានលក្ខណៈជាសកលនិងនៅតែមានសារៈសំខាន់មកដល់ពេលបច្ចុប្បន្ននេះ។ដោយព្រះអង្គមានទឹកព្រះទៃខ្វល់ខ្វាយចង់ជួយដល់មនុស្សឯទៀតនោះបន្ទាប់ពីការត្រាសដឹងរបស់ព្រះអង្គៗបានចំណាយពេលវេលានៃជីវិតចុងក្រោយរបស់ព្រះអង្គជាព្រះសង្ឃដើម្បីចែលរំលែកនូវបទពិសោធន៏ដែលព្រះអង្គមានជាមួយបុគ្គលណាដែលមានឧបនិស្ស័យក្នុងការស្តាប់នូវព្រះធម៌របស់ព្រះអង្គ។គឺការស្តាប់នូវទស្សនៈទាំងពីររបស់ព្រះអង្គគឺទស្សនៈនៃបដិច្ចសមុប្បាទធម៌និងដំបូមានមិនបង្កទុក្ខទោសដល់បុគ្គលណាម្នាក់ប៉ុន្តែផ្ទុយទៅវិញព្យាយាមជួយគេតាមតែអ្នកអាចធ្វើទៅបាន។ហើយទស្សនៈនេះបានចង្អុលបង្ហាញយ៉ាងច្បាស់នូវការបដិបត្តិបែបអហិង្សា។ហើយការបដិបត្តិនេះស្ថិតនៅជាកំលាំងដ៏មានអនុភាពមួយក្នុងចំណោមកំលាំងនានាដែលបំរើដល់សេចក្តីល្អនៅក្នុងពិភពលោកបច្ចុប្បន្ននេះ។ទង្វើអហិង្សាដែលត្រូវបានជំរុញឡើងដោយសេចក្តីមេត្តាគឺជាការបំរើដល់មនុស្សជាតិយើង។
ស្ថិតនៅក្នុងពិភពលោកដែលរិតតែមានការពឹងអាស្រ័យគ្នាទៅវិញទៅមកនេះ។សុខមាលភាពនិងសេចក្តីសុខរបស់យើងពឹងផ្អែកទាំងស្រុងទៅលើមនុស្សឯទៀត។បច្ចុប្បន្ននេះបញ្ហាប្រឈមនានាដែលយើងទាំងអស់គ្នាជួបប្រទះគឺតម្រូវអោយយើងទទួលស្គាល់នូវភាពតែមួូយនៃមនុស្សជាតិ។បើទោះបីជាមានភាពខុសគ្នានានានៅផ្នែកសំបកក្រៅរវាងពួកយើងក៏ដោយក៏មនុស្សមានភាពស្មើគ្នាជាមូលដ្ឋានក្នុងការប្រាថ្នាចង់បាននូវសន្តិភាពនិងសេចក្តីសុខ។ផ្នែកមួយនៃការបដិបត្តិនៃព្រះពុទ្ធសាសនាគឺទាក់ទងនឹងការហ្វឹកហាត់ចិត្តរបស់យើងតាមរយៈការធ្វើសមាធិ។ដើម្បីហ្វឹកហាត់ធ្វើចិត្តយើងអោយស្ងប់ហើយបង្កើតនូវគុណតម្លៃនានាដូចជាសេចក្តីស្រលាញ់សេចក្តីមេត្តាភាពសប្បុរសនិងការខន្តីអោយមានប្រសិទ្ធិភាពនោះយើងត្រូវយកវាមកអនុវត្តបដិបត្តិនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង។
អស់រយៈពេលមិនយូរប៉ុន្មាននៅក្នុងប្រវត្តិនៃមនុស្សជាតិ។សហគមន៏ព្រះពុទ្ធសាសនាដែលមានភាពចំរុះនៅលើសកលលោកមិនមានការយល់ដឹងពីភាពករកើតឡើងនៃទំនៀមនីមួយៗនោះទេហើយក៏គ្មានការអោយតម្លៃទៅលើអ្វីដែលយើងមានដូចគ្នានោះដែរ។ក្នុងពេលបច្ចុប្បន្ននេះស្ទើរតែគ្រប់ទំនៀមព្រះពុទ្ធសាសនាទាំងអស់ដែលករកើតឡើងនៅទីនានានោះពិតជាមានភាពងាយស្រួលចំពោះបុគ្គណាដែលមានការចាប់អារម្មណ៏។តើមានអ្វីបន្ថែមទៀត។ពួកយើងទាំងអស់គ្នាជាអ្នកបដិបត្តិនិងជាអ្នកបង្រៀននូវទំនៀមនៃព្រះពុទ្ធសាសនានានានៅក្នុងពេលបច្ចុប្បន្ននេះអាចជួបប្រសព្វគ្នាបានហើយនិងអាចសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមកបាន។
ក្នុងនាមជាព្រះសង្ឃទីបេមួយរូប។អាត្មាចាត់ទុកខ្លួនឯងជាអ្នកស្នងទំនៀមពីប្រពៃណីនៃសាលានាលន្ទា។វាជាវិធីសាស្រ្តដែលព្រះពុទ្ធសាសនាបានបង្រៀននិងត្រូវបានសិក្សានៅឯមហាវិទ្យាល័យនាលន្ទាដែលវិធីសាស្រ្តនោះបានចាក់ឬសគល់ជ្រៅទៅលើហេតុនិងផលនិងភាពឡូហ្សិក(logic)ដែលវាតំណាងអោយឧត្តមភាពនៃការអភិវឌ្ឍន៏នៃសាសនានេះនៅក្នុងប្រទេសឥណ្ឌា។ប្រសិនបើយើងជាអ្នកកាន់ព្រះពុទ្ធសាសនានៅក្នុងសត្តវត្តទី២១នេះគឺវាពិតជាសំខាន់ណាស់ដែលយើងត្រូវតែធ្វើការសិក្សានិងធ្វើការវិភាគទៅលើការបង្រៀនរបស់ព្រះពុទ្ធអង្គដូចដែលគេបានធ្វើកន្លងមកជាច្រើននៅឯមហាវិទ្យាល័យនាលន្ទាជាជាងពឹងអាស្រ័យទៅលើជំនឿតែម៉្យាង។
ពិភពលោកបានផ្លាស់ប្តូរយ៉ាងច្រើនចាប់តាំងពីសម័យព្រះពុទ្ធកាលមក។វិទ្យាសាស្រ្តសម័យទំនើបបានធ្វើការអភិវឌ្ឃន៏នូវការយល់ដឹងយ៉ាងទូលំទូលាយនៃពិភពរាងកាយ។ផ្ទុយទៅវិញនៅក្នុងវិទ្យាសាស្រ្តព្រះពុទ្ធសាសនាបានធ្វើការសម្រេចបាននូវការយល់ដឹងយ៉ាងលំអិតនិងដំបូងគេអំពីការដំណើរការនៃចិត្តនិងអារម្មណ៏ដែលជាផ្នែកមួយស្ថិតនៅជារឿងថ្មីសំរាប់វិទ្យាសាស្រ្តទំនើប។ដូច្នេះទាំងពីរនេះមានចំណេះដឹងដ៏សំខាន់ដែលអាចធ្វើការជាមួយគ្នាបាន។អាត្មាជឿថាដោយរួមបញ្ចូលគ្នានូវវិធីសាស្រ្តទាំងពីរនេះគឺនឹងមានសក្កដានុពលដ៏អស្ចារ្យដើម្បីនាំទៅរករបកគម្ហើញដែលនឹងផ្តល់អោយយើងនូវអត្ថប្រយោជន៏ដ៏ច្រើនដល់សុខមាលភាពសង្គមសុខមាលភាពផ្នែកអារម្មណ៏និងសុខមាលភាពរាងកាយ៕
ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនាយើងជាអ្នកទ្រទ្រង់នូវព្រះធម៌របស់ព្រះអង្គ។ប៉ុន្តែខ្លឹមសារនៃព្រះធម៌របស់ព្រះអង្គគឺសំខាន់នៅក្នុងទំទាក់ទំនងដ៏ទូលំទូលាយជាមួយមនុស្សជាតិទាំងអស់។យើងត្រូវតែផ្សព្វផ្សាយនូវការយល់ដឹងផ្នែកអន្តរសាសនាដោយផ្តោតសំខាន់ទៅលើសច្ចៈភាពដែលសាសនាទាំងអស់ខិតខំផ្សព្វផ្សាយអំពីសុខសុភមង្គលនៃមនុស្សគ្រប់រូប។នៅក្នុងពេលវេលានៃវិបត្តិដ៏ធ្ងន់ធ្ងរនេះផងដែរដែលពិភពលោកកំពុងប្រឈមមុខ។នៅពេលណាដែលយើងប្រឈមមុខនឹងការគំរាមគំហែងដល់សុខភាពរបស់យើងនោះយើងមានអារម្មណ៏សោកសៅជាខ្លាំងចំពោះគ្រួសារនិងមិត្តភក្តិដែលយើងបានបាត់បង់។យើងត្រូវតែផ្តោតអារម្មណ៏ទៅលើអ្វីដែលធ្វើអោយយើងរួមសាមគ្គីគ្នាជាសមាជិកនៃគ្រួសារមនុស្សជាតិតែមួយ។ដូចគ្នានេះដែរយើងត្រូវទាក់ទង់គ្នាទៅវិញទៅមកប្រកបដោយសេចក្តីមេត្តាពីព្រោះថាវាមានតែការរួបរួមគ្នាជាធ្លុងមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងស្របគ្នាជាសកលទេដែលយើងនឹងអាចដោះស្រាយនូវបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកបាន៕
ដាឡៃឡាម៉ា ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០