គោលបំណងមួយក្នុងចំណោមគោលបំណងជាច្រើននៃកិច្ចពិភាក្សានៅក្នុងការហ្វឹកហាត់ផ្នែកព្រះពុទ្ធសាសនាគឺដើម្បីជួយអ្នកបង្កើតនូវសតិ ច្បាស់លាស់ (nges-shes)។ អ្នកប្រកាន់យកជំហរមួយ ហើយដៃគូពិភាក្សារបស់អ្នកជជីកសួរដេញដោលអ្នកដោយប្រើប្រាស់ទស្សនៈផ្សេងៗគ្នា។ ប្រសិនបើអ្នកអាចការពារជំហររបស់អ្នកពីទស្សនៈជំទាស់ទាំងនោះបាន ពេលនោះអ្នកនឹងយល់ឃើញថា ទស្សនៈ ឬគោលជំហររបស់អ្នកមិនខុសទេ បើយោងទៅតាមតក្កសាស្រ្ត និងមិនផ្ទុយពីការពិតទេ ហើយអ្នកអាចបន្តផ្តោតលើគោលជំហរ ឬលើទស្សនៈនោះដោយមានសតិច្បាស់លាស់ដែលមិនអាចប្រែប្រួលបាន។យើងក៍អាចហៅសភាពនៃចិត្តនេះថា ភាពជឿជាក់មុតមាំ(mos-pa)។ អ្នកចាំបាច់ត្រូវតែមានសតិជឿជាក់ និងភាពជឿជាក់មុតមាំនេះ ពេលណាអ្នកបដិបត្តិសមាធិដោយធ្វើការផ្តោតឯកចិត្តលើប្រធានបទណាមួយ ពោលគឺដូចជាការផ្តោតលើ អនិច្ចតាធម៌ (ភាពមិនទៀងទាត់) សមភាពនៃអត្តភាព និងមនុស្សដ៍ទៃ ដោយចាត់ទុកមនុស្សដ៍ទៃថាមានតម្លៃជាងខ្លួន ឬផ្តោតលើពុទ្ធិចិត្ត និងលើសុញ្ញភាពជាដើម។ ប្រសិនបើអ្នកព្យាយាមអភិវឌ្ឍនូវសតិជឿ ជាក់នោះដោយខ្លួនឯង តាមរយៈវិបស្សនា ឬក៍គ្រាន់តែតាមរយៈនៃការគិតចំពោះព្រះធម៌តែម៉្យាង ន៎ុះអ្នកនឹងមិន អាចចោទសួរជាសំនួរចំពោះការយល់ដឹងរបស់ខ្លួនឯងបាន ឪ្យដូចពេលដែលមានគំនិតជំទាស់ជាច្រើន ដែលធ្វើឪ្យអ្នកអាចចោទសួរជាសំនួរបាន ជាមួយក្រុមមនុស្សដែលចេះដឹង និងជាដៃគូពិភាក្សាជាមួយអ្នក។ អ្នកផ្សេងអាចមើលឃើញភាពមិនសុីសង្វាក់គ្នានៃការយល់ដឹងរបស់អ្នក ឬគេអាចមើលឃើញកំហុសនៅក្នុងការគិតតាមបែបតក្កសាស្រ្តរបស់អ្នកបានយ៉ាងងាយស្រួលជាងខ្លួនអ្នក។
លើសពីនេះទៅទៀត កិច្ចពិភាក្សាដេញដោលគ្នាបង្កបរិយាកាសល្អសំរាប់អ្នកសិក្សាថ្នាក់ដំបូងក្នុងការ បង្កើតការតាំងសតិរបស់ពួកគេជាងការបដិបត្តិសមាធិ។ ការជជីកសួរដេញដោលពីដៃគូរបស់អ្នក រួមទាំ ងមានអ្នកស្តាប់ជាច្រើននាក់ផងនោះ បានជំរុញអ្នកឪ្យធ្វើការតាំងសតិឡើង។ ពេលកំពុងបដិបត្តិសមាធិ តែម្នាក់ឯង មានតែអំណាចនៃចិត្តតែប៉ុណ្ណោះដែលអ្នកអាចយកមកបញ្ឈប់មនោត្រាច់ចររង្គាត់ ឬបញ្ឈប់ ការងងុយដេកបាន។ លើសពីនេះទៅទៀត នៅទីកន្លែងពិភាក្សាដេញដោលនៅតាមទីវត្តអារាម កិច្ចពិភាក្សា ដេញដោលជាច្រើនត្រូវបានធ្វើឡើងដោយមានសំលេងសួរឆ្លើយឆ្លងគ្នាឮៗកងរំពង ប្រការនេះធ្វើឪ្យអ្នក មានការយកចិត្តទុកដាក់តាំងសតិឡើង។ តែប្រសិនបើកិច្ចពិភាក្សានោះធ្វើឪ្យអ្នកបែកអារម្មណ៍ ឬក៍ធ្វើឪ្យ អ្នកខឹងវិញ ន៎ុះអ្នកនឹងបរាជ័យមិនខាន។ ពេលណាអ្នកបង្កើតបានជំនាញតាំងសតិតាមរយៈនៃកិច្ចពិភាក្សា ដេញដោលគ្នាលឺៗហើយ អ្នកអាចយកវាមកប្រើប្រាស់នៅក្នុងការបដិបត្តិសមាធិបាន ជាពិសេសការបដិបត្តិសមាធិនៅទីកន្លែងណាដែលមានសូសំលេងខ្លាំងៗ។
លើសពីនេះទៅទៀត កិច្ចពិភាក្សាដេញដោលគ្នានេះជួយអភិវឌ្ឍចរិកលក្ខណៈរបស់អ្នក។ អ្នកមិនអាចប ន្តនៅជាមនុស្សអៀនខ្មាសដូចពេលមុន ហើយបន្តកិច្ចពិភាក្សាតទៅទៀតបានទេ។ អ្នកត្រូវតែនិយាយ ការពារទស្សនៈរបស់អ្នក ពេលណាដៃគូពិភាក្សារបស់អ្នកជជីកសួរដេញដោលចំពោះរូបអ្នក។ ម៉្យាងវិញ ទៀត ប្រសិនបើអ្នកជាមនុស្សក្រអើតក្រទមអួតអាង ហើយឆាប់ខឹងនោះ ពេលនោះចិត្តរបស់អ្នកនឹងមិន មានភាពច្បាស់លាស់ឡើយ ហើយវាចៀសមិនផុតទេថាដៃគូរបស់អ្នកនឹងយកឈ្នះលើរូបអ្នកបានដោយងាយ។ អ្នកចាំបាច់ត្រូវតែរក្សាឪ្យមានតុល្យភាពផ្នែកអារម្មណ៍របស់អ្នកគ្រប់ពេលទាំងអស់។ មិនថាអ្នក ឈ្នះ ឬក៍ចាញ់នោះទេ សំខាន់បំផុតកិច្ចពិភាក្សាដេញដោលនេះផ្តល់ឪកាសដ៍អស្ចារ្យដើម្បីឪ្យយើងទទួ លស្គាល់ពាក្យថា “អត្តភាព” នេះជាអ្នកដែលត្រូវទទួលកំហុស។ ពេលណាអ្នកគិត ឬមានអារម្មណ៍ថា “ខ្ញុំឈ្នះហើយ ខ្ញុំពិតជាឈ្លាសវៃណាស់” ឬក៍ “ខ្ញុំចាញ់ហើយ ខ្ញុំជាមនុស្សល្ងង់” ពេលនោះអ្នកអាចសម្គាល់បាននូវការសន្មត់មុតមាំថាខ្លួនឯងនេះ (អត្តភាព) ជាចំណុចសំខាន់ ទៅលើពាក្យថា “ខ្ញុំ” ជាពាក្យដែលអ្នកកំពុងតែយកមកសម្គាល់។ ពាក្យថា “ខ្ញុំ” នេះហើយ គឺជាពាក្យប្រឌិត នឹងជាអ្នកដែលត្រូវបន្ទោស។
បើទោះបីជាអ្នកធ្វើការបញ្ជាក់ថាជំហររបស់ដៃគូអ្នកមិនមានហេតុផលយ៉ាងណាក្តី តែអ្នកចាំបាច់ត្រូវតែ ចងចាំថា ប្រការនេះមិនមែនបញ្ជាក់ថាអ្នកជាមនុស្សឈ្លាសវៃជាងគេទេ ហើយក៍មិនអាចបញ្ជាក់ថាគេជា មនុស្សល្ងង់ជាងខ្លួនដែរ។ គោលបំណងរបស់អ្នកគឺដើម្បីជួយដល់ដៃគូអ្នក ឪ្យគេអភិវឌ្ឍនូវការយល់ដឹង ច្បាស់លាស់ និងជំនឿមុតមាំចំពោះទស្សនៈណាមួយដែលអាចយកមកធ្វើការបញ្ជាក់អះអាងតាមរយៈ តក្កសាស្រ្តបាន។