បទបង្ហាញអំពីមាគ៌ាបដិបត្តិតាមកំរិតនីមួយៗ

ជារឿយៗយើងបានដឹងបានឮមកហើយថា ព្រះសម្មាសម្ពុទ្ធទ្រង់បានបង្រៀនព្រះធម៌សរុបចំនួន៨៤០០០ព្រះធម្មក្ខន្ធ អ្វីដែលព្រះអង្គបានបង្រៀននោះគឺជាប្រធានបទដែលមានលក្ខណៈទូលំទូលាយ និងផ្សេងៗគ្នាជាច្រើ់នប្រភេទ។ ស្របពេលដែលយើងអាចទាញយកអត្ថប្រយោជន៍ពីការអានព្រះសូត្រផ្សេងៗជាច្រើន ស្របពេលជាមួយគ្នានេះដែរ ជារឿយៗយើងមានការពិបាកដើម្បីទាញយកខ្លឹមសារពីព្រះធម៌នោះ ឪ្យស្របទៅតាមតម្រូវការ និងធ្វើជាប្រយោជន៍ដល់យើងពិតប្រាកដ។ នៅទីនេះ យើងសិក្សាអំពីវិធីសាស្រ្ត ដែលព្រះធម្មាចារ្យឥណ្ឌា និងទីបេបានចងក្រងមកហើយសំរាប់យើង ព្រះធម្មាចារ្យទាំងនោះបានរៀបរៀងចងក្រងនូវខ្លឹមសារនៃមេរៀនព្រះធម៌ជាវគ្គៗ ដែលត្រូវបានគេស្គាល់ថាជាវិធីសាស្រ្ត «ឡាមរីម»(Lam-Rim) នៅក្នុងភាសាទីបេ។ យើងអាចធ្វើការបដិបត្តិតាមវិធីសាស្រ្តនេះរហូតទៅដល់ការត្រាស់ដឹង។
Top