ខណៈពេលដែលការទទួលបាននូវព័ត៍មានតាមអុិនធើនិតកាន់តែងាយស្រួយមានមនុស្សជាច្រើននៅជុំវិញពិភពលោកបានងាកមករកបណ្តាយអុិនធើនិតនេះជាប្រភពនៃព័ត៍មានជាពិសេសសំរាប់អ្នកដែលចាប់អារម្មណ៏ក្នុងការសិក្សាព្រះពុទ្ធសាសនានិងទិដ្ឋភាពនានានៃវប្បធ៍មទីបេ។សំរាប់បុគ្គលណាដែលសិក្សាសុីជម្រៅគេស្វែលរកគ្រូដែលមានសត្ថភាពខ្ពស់។ហើយនៅពេលណាដែលមានឪកាលមកដល់គេក៏ចាប់ផ្តើមរៀនជាមួយគ្រូទាំងនោះ។សំរាប់បុគ្គលដែលមានលក្ខណៈបែបនេះប្រពន្ធ័អុិនធើនិតដើរតួជាធនធានដ៏សំខាន់សំរាប់បំពេញបន្ថែមនូវការសិក្សារបស់ពួកគេ។សំបុគ្គលខ្លះគឺមិនមានសំណាងទេដោយហេតុផលណាមួយនោះគេមិនអាចស្វែងរកគ្រូដែលមានសមត្ថភាពបាន។ប្រសិនបើគេស្វែងរកគ្រូដែលមានសមត្ថភាពបានក៏គេមិនមានការទាក់ទងទៅកាន់លោកគ្រូឬអ្នកគ្រូនោះបានឡើយដោយមូលហេតុនៃហិរញ្ញវត្ថុឬដោយហេតុផលនៃការរៀបចំណាមួយមិនបាន។សំរាប់ពួកគេ(គ្រូៗ)ប្រពន្ធ័អុិនធើនិតបានក្លាយជាប្រភពមួយដែលរិតតែសំខាន់សំរាប់ការបង្រៀន៕
អុិនធើនិតបានគ្របដណ្តប់ដោយគេហទំព័រជាច្រើនស្តីអំពីព្រះពុទ្ធសាសនានិងវប្បធ៍មនៃប្រទេសទីបេ។មានគេហទំព័រខ្លះផ្តល់ព័ត៍មានពិតត្រឹមត្រូវហើយមានខ្លះទៀតជាអកុសលមិនអាចទុកចិត្តបាន។នៅក្នុងស្ថានភាពនេះអាត្មាសប្បាយរីករាយដែលលោកបណ្ឌិតអាលិនសាន់ឌឺប៊ឺហ្សុីនបាននឹងកំពុងរៀចចំបង្កើតនូវគេហទំព័រនៃប័ណ្ណសារប៊ឺហ្សុីនដែលអាចរកបាននូវឯកសារដើមពិតៗដោយមិនមានការគិតបច្ច័យ(លុយ)ហើយអាចរកបាននៅក្នុងភាសាជាច្រើន។អាត្មាក៏សប្បាយរីករាយដែរៗលោកព្យាយាមធ្វើអោយឯកសារទាំងអស់នេះបានដល់ជនពិការផងហើយជនដែលមានពិការភាពគឺជាអ្នកតាមដានដែលមានចំនួនកើនឡើងច្រើនប៉ុន្តែគួរអោយសោកស្តាយដោយពួកគេមិនត្រូវបានគេយកចិត្តទុកដាក់ពីមុនមក៕
លោកអាលិចគឺជាអតីតសិស្សនិងជួនកាលជាអ្នកបកប្រែអោយបុព្វាធិការីរបស់អាត្មាគឺលោកគ្រូយុងហ្សុីនលីងរីនប៉ូជេ។នៅក្នុងជីវិតបច្ចុប្បន្ននេះយើងនៅតែបន្តរការទាក់ទងគ្នារបស់យើង។តាមរយៈការបញ្ចូលគ្នាប្រកបដោយប្រាជ្ញានិងមេត្តានូវវិធីសាស្រ្តបូរាណតាមបែបទំនៀមនិងសម័យដើម្បីផ្តល់ព័ត៍មាននិងការហ្វឹកផ្នែកជំនឿផ្លូវចិត្តនេះសូមសន្តិភាពនិងសេចក្តីសុខកើតមាននៅក្នុងពិភពលោកនេះ៕
ថ្ងៃទី១៩ខែឧសភាឆ្នាំ២០០៩
លីង រីនប៉ូជេ
បកប្រែពីភាសាអង់គ្លេសទៅជាភាសាខ្មែរដោយលោកឈុនឈាយុត