ចិត្តគឺជាការជួបពិសោធន៍អត្តនោម័តផ្ទាល់ខ្លួននៃបុគ្គលម្នាក់ៗចំពោះអ្វីមួយដែលតែងតែប្រែប្រួលជានិច្ចពីខណៈពេលមួយទៅខណៈពេលមួយទៀត។
ទស្សនៈនៃ“ចិត្ត”គឺពិបាកយល់ហើយនៅក្នុងភាសាផ្សេងៗគេយល់ឃើញផ្សេងៗគ្នាផងដែរ។ពាក្យថាចិត្តនៅក្នុងព្រះពុទ្ធសាសនាជាភាសាសំស្រ្កឹតគឺចិត្តៈ(ចិតតាក់)ហើយពាក្យនេះមានអត្ថន័យទូលំទូលាយច្រើនបែបច្រើនយ៉ាងណាស់។វារាប់បញ្ចូលទាំងចក្វាយតនៈផងទាំងពាក្យសំដីផងទាំងទស្សនៈអរូបីផងទាំងអារម្មណ៍ផងទាំងអារម្មណ៍នៃសេចក្តីសុខនិងអារម្មណ៍នៃសេចក្តីទុក្ខផងទាំងការយកចិត្តទុកដាក់ផងទាំងការភាវនានិងទាំងបញ្ញាផងដែរហើយក៏នៅមានច្រើនទៀតដែរ។នៅពេលណាដែលព្រះពុទ្ធសាសនានិយាយអំពីចិត្តនោះគឺគេសំដៅទៅលើរាល់ប្រភេទនៃសកម្មភាពផ្លូវចិត្តទាំងនោះ។
ចំណុចផ្តោតសំខាន់នោះគឺមិនមែនទៅលើមូលដ្ឋាននៃផ្នែករាងកាយនោះទេ(គឺមិនមែនសំដៅទៅលើខួរក្បាលមិនមែនប្រពន្ធ័សរសៃរប្រាសាទមិនមែនអរម៉ូន។ល។ហើយក៏មិនមែនសំដៅទៅលើសកម្មភាពគីមីនិងសកម្មភាពនៃចរន្តអគ្គីសនីនៅក្នុងខ្លួននោះដែរ។ព្រះពុទ្ធសាសនាមិនបដិសេធចោលនូវអង្គធាតុណាមួយទាំងនេះនោះទេ។ពីព្រោះថាវាពិតជាកើតមាននៅក្នុងខ្លួយើងហើយវាពិតជាមានតួនាទីសំខាន់ផងដែរ។ចិត្តមិនសំដៅទៅលើ“របស់”អរូបមួយចំនួនដែលគ្រប់គ្រងទៅលើខួរក្បាលហើយបង្កើតនូវសកម្មភាពរបស់វានោះទេ។លើសពីនេះទៅទៀតនោះព្រះពុទ្ធសាសនាក៏មិនធ្វើការបញ្ជាក់អះអាងអំពីអាលយវិជញាណ(មានន័យថាចិត្តដែលវិលវល់ជាប់ជំពាក់អាលោះអាល័យមិនដាច់ស្រេច)និងសកលចិត្តានោះដែរ។
តើសកម្មភាពផ្លូវចិត្តជាអ្វី?
ប្រសិនបើសកម្មភាពផ្លូវចិត្តនិងអារម្មណ៍គឺជាការជួបពិសោធន៍អត្តនោម័តផ្ទាល់ខ្លួននៃបុគ្គលម្នាក់ចំពោះអ្វីមួយនោះ។ជាឧទាហរណ៍តើវាមានអត្ថន័យពិតយ៉ាងណាដែរដែលយើងត្រូវខឹង(ត្រូវមានកំហឹង)?វាគឺជាការផុសឡើងនៃកំហឹងហើយនិងការប៉ះពាល់នូវអារម្មណ៍ខឹងនោះដែលវាកើតឡើងមកដំណាលគ្នាតែម្តង។រួមបញ្ចូលគ្នាទៅគឺពួកគេ(សកម្មភាពចិត្តនិងអារម្មណ៍)ពិព័រនានូវព្រឹត្តិការណ៍មួយដែលស្ថិតនៅក្នុងលំហូរដែលកំពុងតែបន្តនៃការជួបពិសោធន៍ចំពោះអ្វីមួយនោះ។តើជាបទពិសោធន៍របស់អ្នកណា?ប្រសិនបើខ្ញុំខឹងវាគឺជាបទពិសោធន៍របស់ខ្ញុំ។មិនមែនជារបស់អ្នកនោះទេ។ប៉ុន្តែវាគឺមិនមានខ្ញុំម្នាក់ដាច់ដោយឡែកផ្សេងដែលចាំចុចនូវបូតុងកំហឹងនៅលើម៉ាសុីនដែលយើងហៅថា“ចិត្ត”នោះទេ។យើងគឺគ្រាន់តែជាផ្នែកមួយនៃព្រឹិត្តិការណ៍នៃការជួបពិសោធន៍នោះតែប៉ុណ្ណោះ។
វាគឺស្រដៀងគ្នាទៅនឹងពេលដែលយើងមើលឃើញអ្វីមួយដូចជារូបរាងផ្លែប៉ោមមួយផ្លែនៅក្នុងកែវភ្នែកយើងដូច្នោះដែរ។បើយោងទៅតាមការយល់ដឹងនៃវិទ្យាសាស្រ្តវិញនោះគឺពន្លឺកាំរស្មីចូលទៅដល់កែវភ្នែករបស់យើងតាមរយៈនៃកញ្ចក់ភ្នែកផ្នែកខាងមុខនៃភ្នែកហើយពន្លឺនោះជួបប្រសព្វជាមួយនឹងកោសិកានៃការទទួលរូបភាពដែលជាផ្នែក(photoreceptorcells)នៃស្រទាប់រីទីណា(retina)នៅផ្អែកខាងក្រោយនៃកែវភ្នែករបស់យើង។បន្ទាប់មកវាបង្កអោយកើតមាននូវចរន្តថាមពលអគ្គីសនីដែលពាំនាំពត៌មាននោះតាមរយៈកែវភ្នែកនេះទៅកាន់ខួរក្បាលជាកន្លែងដែលពត៌មាននោះត្រូវបានលេចចេញជារូបរាងឡើង។បទពិសោធន៍អត្តនោម័នផ្ទាល់ខ្លួនបុគ្គលម្នាក់ៗតាមរយៈបែបផែននេះគឺជាការកើតឡើងនៃរូបភាពនៅក្នុងចិត្តនៃរូបរាងផ្លែប៉ោមមួយផ្លែនោះ។ហើយនេះគឺជាអ្វីដែលមានន័យថាការមើលឃើញចំពោះរបស់នោះ។ទោះបីយ៉ាងណាក៏ដោយចិត្តគឺមិនមែនជាទីកន្លែងទទេស្អាតណាមួយនៅក្នុងខួរក្បាលដែលជាកន្លែងដែលរូបភាពនៅក្នុងចិត្តនៃផ្លែប៉ោមនោះកើតឡើងមកដូចដែលគេនិយាយថា“ខ្ញុំមានអ្វីមួយនៅក្នុងចិត្ត”នោះទេ។
រូបភាពនៅក្នុងចិត្ត(mental hologram)អាចជាការតំណាងអោយនៃសំលេងនៃក្លិននៃរសជាតិនិងនៃអារម្មណ៍ទទួលដឹងនៃរាងកាយ(កាយវេទនា)សូម្បីតែនៅក្នុងការស្រមើស្រមៃនិងការយល់សុបិន្តរបស់យើងក៏ដោយ។រូបភាពនៃការកើតឡើងនៃចិត្តរូបអាចពិព័រនាអំពីការកើតឡើងនៃពពួកអារម្មណ៍នានាហើយនិងការពិព័រនាអំពីកំរិតនៃេសេចក្តីសុខនិងសេចក្តីទុក្ខដោយផ្អែកលើការបញ្ចេញនូវសារធាតុអរម៉ូននិងសារធាតុផ្សេងៗទៀតនៃខួរក្បាល។នៅក្នុងខណៈពេលណាមួយនោៈខ្លឹមសារពត៌មាននៃចិត្តរូប(Holograms)របស់យើងគឺជាភាពស្មុគស្មាញនៃកត្តាជាច្រើន៖គឺជាវត្ថុមួយដូចជាផ្ទាំងទស្សនិយភាពឬដូចជាកំនិតគិតឃើញរួមផ្សំជាមួយនឹងអារម្មណ៍ហើយបូករួមទាំងកំរិតនៃេសចក្តីសុខនិងសេចក្តីទុក្ខផង។
ប្រាសាទសាស្រ្តនិងព្រះពុទ្ធសាសនា
ចាប់តាំងពីការបើកសម្ពោធនៃវិទ្យាស្ថានចិត្តនិងជីវិតនៅក្នុងឆ្នាំ១៩៨៧ដោយសម្តេចព្រះសង្ឃរាជដាឡៃឡាម៉ានិងប្រាសាទវិទូជាតិឈីលីគឺលោកហ្វ្រានសុីស្កូវ៉ារេឡាមកនោះគឺមានក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិនិងបណ្តាគ្រូដ៏ល្បីល្បាញនៃព្រះពុទ្ធសាសនាជាច្រើនរូបបានធ្វើការវិភាគស្វែងយល់នូវសម្ព័ន្ធភាពរវាងចិត្តនិងខួរក្បាល។អ្នកប្រាសាទវិទូជាច្រើនរូបបានធ្វើការពិនិត្យទៅលើសកម្មភាពខួរក្បាលរបស់អ្នកបដិបត្តិសមាធិថ្នាក់ដំបូងនិងអ្នកបដិបត្តិសមាធិជាន់ខ្ពស់នោះពោលគឺត្រូវបានបង្ហាញអោយឃើញថាការធ្វើសមាធិជាប្រចាំគឺជះឥទ្ធិពលដល់ការវិវឌ្ឍនៃប្រាសាទនៅក្នុងខួរក្បាលដោយបង្កើតអោយមាននូវផ្លូវប្រាសាទជាច្រើនដែលបង្កភាពងាយស្រួលដល់ការបង្កើតនូវការយកចិត្តទុកដាក់ខ្ពស់និងបង្កើតនូវអារម្មណ៍វិជ្ជមានដូចជាសេចក្តីមេត្តាជាដើម។
រហូតមកដល់ពេលបច្ចុប្បន្ននេះរបកគម្ហើញនៃវិទ្យាសាស្រ្តបស្ចិមប្រទេសនិងព្រះពុទ្ធសាសនាបានបំពេញបន្ថែមនិងបង្កើនការរីកចំរើនឲ្យគ្នាទៅវិញទៅមក។ហើយការធ្វើការសហការគ្នារវាងអ្នកបដិបត្តិព្រះពុទ្ធសាសនានិងអ្នកវិទ្យាសាស្រ្តដ៏ល្បីៗគឺជាការកត់សម្គាល់ដ៏សំខាន់មួយនៃអ្វីដែលសម្តេចសង្ឃរាជដាឡៃឡាម៉ាបានអំពាវនាវថាជាព្រះពុទ្ធសាសនានាសតវត្សទី២១។
សកម្មភាពផ្លូវចិត្តនៃការជួបពិសោធន៍ចំពោះជីវិតគឺជាអ្វីដែលព្រះពុទ្ធសាសនាឲ្យនិយមន័យថាជា“ចិត្ត”។សកម្មភាពនេះគឺប្រែប្រួលគ្រប់ខណៈពេលទាំងអស់ហើយវាក៏ត្រូវបានហែហមដោយកត្តានៃអារម្មណ៍ផ្សេងៗគ្នាជានិច្ចផងដែរ។ព្រះពុទ្ធសាសនាបង្រៀនយើងថាយើងមិនមែនជាជនរងគ្រោះនៃអ្វីៗដែលជីវិតយើងផ្តល់អោយយើងនោះទេ។ប៉ុន្តែយើងត្រូវដើរតួនាទីជាសំខាន់នៅក្នុងរបៀបឬចំពោះអ្វីៗដែលយើងជួបប្រទះនៅក្នុងឆាកជីវិត។តាមរយៈនៃការហ្វឹកហាត់ចិត្តរបស់យើង។យើងអាចប្រែក្លាយបទពិសោធន៍របស់យើងទាំងនោះឲ្យវារិតតែប្រសើរឡើងបាន។ហើយដោយមានការខិតខំជាប្រចាំនោះការផ្លាស់ប្តូរជាវិជ្ជមាននេះនឹងក្លាយជាភាពងាយស្រួលដោយមិនចាំបាច់ខំប្រឹង។