ភាពពាក់ព័ន្ធដ៍សំខាន់នៃដាឡៃឡាម៉ានៅក្នុងសកលលោកសម័យទំនើប

សូមក្រឡេកមើលភាពពាក់ព័ន្ធដ៍សំខាន់របស់ដាឡៃឡាម៉ានៅក្នុងសកលលោកនាសម័យទំនើប។ ប្រសិនបើព្រះអង្គមានតួរនាទីច្រើនដើម្បីបំពេញ តួរនាទីនោះគឺចាំបាច់ត្រូវតែមានអត្ថន័យ និងមានអត្ថប្រយោជន៍ដល់មនុស្សកាន់តែច្រើនតាមតែអាចធ្វើទៅបាន មិនមែនគ្រាន់តែជាភាពពាក់ព័ន្ធនៅក្នុងបរិបទនៃការកំសាន្តចិត្ត ឬក៍ការចង់ដឹងចង់ឮដោយសារតែព្រះអង្គជាបុគ្គលល្បីតែម៉្យាងទេ មិនត្រឹមតែរឿងពីរនេះតែម៉្យាងទេ។ គោលបំណងតែមួយគត់របស់ព្រះអង្គនៅក្នុងជីវិតគឺធ្វើជាប្រយោជន៍ដល់មនុស្សគ្រប់រូប។

បម្រើដល់គេ

បើទោះបីជាមានបុគ្គលផ្សេងទៀតនៅក្នុងសកលលោកយើងនេះគេអះអាងថាខ្លួនបូជាជីវិតដើម្បីធ្វើជាប្រយោជន៍ដល់មនុស្សឯទៀតយ៉ាងណាក្តី ប៉ុន្តែខ្ញុំគិតថាកិច្ចដ៍អស្ចារ្យស្តីអំពីសម្តេចព្រះសង្ឃរាជដាឡៃឡាម៉ា (យើងឧស្សាហ៍ហៅព្រះអង្គបែបនេះ) គឺថាព្រះអង្គមានចិត្តស្មោះស្ម័គពិតៗចំពោះកិច្ចនេះ។ នេះគឺជាអ្វីដែលគេដឹងនៅក្នុងចិត្តគេនៅពេលណាគេជួបព្រះអង្គ ឬពេលគេឋិតនៅក្នុងវត្តមានរបស់ព្រះអង្គ ពេលគេស្តាប់ព្រះអង្គ ហើយនៅពេលគេដឹងពិតប្រាកដថាព្រះអង្គកំពុងធ្វើអ្វីពិតប្រាកដ។ ព្រះអង្គឧស្សាហ៍លើកឡើងអំពីគោលបំណងបីប្រការចម្បងៗ ដែលព្រះអង្គព្យាយាមបំពេញបន្ថែមនៅក្នុងជីវិតរបស់ទ្រង់។ កិច្ចទីមួយគឺក្រមសីលធម៌ផ្លូវលោក(លោកិយ៍)ក្រៅសាសនា ទីពីរគឺសេចក្តីសុខដុមរមនានៅក្នុងសាសនា និងទីបីគឺមើលថែរក្សាសុខមាលភាពទីបេនិងប្រជាជនទីបេ ដោយសារតែនាទីមួយនេះត្រូវបានធ្លាក់មកលើព្រះអង្គជាអ្នកដឹកនាំពួកគេ។ 

Top