ទស្សនៈវិស័យព្រះពុទ្ធសាសនាចំពោះជីវិត នេះគឺជាប្រធានបទរបស់យើង ជាសាមញ្ញបំផុតគឺដើម្បីស្វែង យល់អំពីរបៀបប្រើប្រាស ពាក្យប្រៀនប្រដៅ (ព្រះធម៌) នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ។ តើពាក្យប្រៀ នប្រដៅទាំងនោះមានន័យយ៉ាងដូចម៉្តេចចំពោះយើងឪ្យពិតប្រាកដ? នេះគឺពិតជាសំខាន់ណាស់ ។ យើ ងអាចធ្វើការសិក្សាព្រះធម៌ និងធ្វើការបដិបត្តិសមាធិរៀងរាល់ថ្ងៃ តែរបៀបដែលយើងត្រូវផ្សាភ្ជាប់ព្រះធម៌ ទាំងនេះទៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងវិញ គឺនៅតែមិនច្បាស់ចំពោះយើង ។ តើព្រះធម៌ទាំងនោះមានអ ត្ថន័យបែបណា នៅក្នុងការអនុវត្តជាក់ស្តែង? តើព្រះធម៌ធ្វើឪ្យជីវិតរបស់យើងប្រែប្រួលបែបណា ឬថាតើ ព្រះធម៌មានប្រយោជន៍អ្វីខ្លះដល់ចរិកលក្ខណៈរបស់យើង? តើការប្រតិបត្តិ (បដិបត្តិ) ព្រះពុទ្ធសាសនា គ្រាន់តែជាអ្វីមួយដែលយើងធ្វើបន្ទាប់បន្សំមួយផ្នែក ដូចជាចំណង់ចំណូលចិត្ត (hobby) ឬគ្រាន់តែជាកា រគេចវេសពីទុក្ខលំបាកនៅក្នុងជីវិតរបស់យើងមែនទេ? តើការបដិបត្តិរបស់យើង គ្រាន់តែនាំយើងទៅរក ចក្ខុញាណ (visualization) ឬគ្រាន់តែនាំយើងទៅរកការស្រមើស្រមៃ (Fantasy) ដែលស្រស់ស្អាតតែ ប៉ុណ្ណោះទេ ឬក៏ការបដិបត្តិរបស់យើង ជាអ្វីមួយដែលមានប្រយោជន៍ និងពិតជាជំនួយចំពោះយើងនៅក្នុ ងឆាកជីវិត? សរុបឪ្យខ្លីទៅ បំណងប្រាថ្នារបស់ព្រះធម៌គឺដើម្បីជួយយើងឪ្យយកឈ្នះលើសេចក្តីទុក្ខ និង រាល់បញ្ហានៅក្នុងឆាកជីវិតរបស់យើង ។
គោលការណ៍ណែនាំជាជំនួយ
យើងអាចស្វែងរកគោលការណ៍ជាជំនួយនៅក្នុងព្រះគាថាខ្លីនេះ ដើម្បីចាប់អនុវត្តព្រះធម៌នៅក្នុងជីវិ តប្រចាំថ្ងៃ ព្រះធម៌នោះត្រូវបានគេហៅថា ធម៌នមស្ការបីចប់ ត្រូវបានគេសូត្រមុនព្រះធម៌ផ្សេងៗទាំងអស់ សូមមើលដូចខាងក្រោម៖
មិនប្រព្រឹត្តអំពើបាបអកុសល ប្រព្រឹត្តធ្វើតែអំពើកុសល និងជម្រះចិត្តឪ្យស្អាតផូរផង់ ។ នេះគឺជា ការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធ ។
ព្រះធម៌ទាំងបីនេះគឺជាពាក្យប្រៀនប្រដៅដ៏សំខាន់បំផុតនៅក្នុងព្រះធម៌របស់ព្រះអង្គ ។ នៅក្នុងឃ្លាទីមួយដែលនិយាយថា មិនប្រព្រឹត្តទង្វើអវិជ្ជមានទាំងឡាយទាំងពួង ពាក្យថា អវិជ្ជមាននៅទីនេះ គឺមានន័ យថា ឬសំដៅថា ការបំផ្លាញខ្លួនឯង ដែលជាមូលហេតុនៃបញ្ហា និងសេចក្តីទុក្ខដល់អ្នកដ៏ទៃ ឬបើនិយាយ អំពីរយៈពេលវែងវិញ នឹងបង្កបញ្ហាដល់យើងផ្ទាល់ ។ ដូច្នេះរឿងទីមួយយើងត្រូវបដិបត្តិដំបូងគេ គឺត្រូវព្យាយាមមិនបង្កទុក្ខទោសដល់អ្នកដ៏ទៃ ឬដល់ខ្លួនយើងផ្ទាល់ ។ នៅក្នុងឃ្លាទីពីរ ប្រព្រឹត្តតែអំពើទាំងឡាយ ណាដែលមានលក្ខណៈស្ថាបនា (កុសល) ពាក្យថា ស្ថាបនានៅទីនេះ មានន័យថា អំពើឬទង្វើណាដែល នាំមកតែសេចក្តីល្អដល់អ្នកដ៏ទៃ ដល់យើងផ្ទាល់ និងនាំមកនូវសេចក្តីសុខ ។
ដើម្បីសម្រេចរឿងទាំងពីរខាងលើបាន នៅក្នុងឃ្លាទីបីពោលថា ព្យាយាមសម្អាតចិត្តឪ្យល្អផូរផង់ ។ នៅត្រង់ឃ្លានេះ គឺសំដៅដល់ប្រភពទាំងពីរនៃទង្វើ អវិជ្ជមាន (អកុសល) និងទង្វើកុសល (វិជ្ជមាន ឬស្ថាប នា) របស់យើង ។ ដើម្បីសម្រេចបាននូវការវៀចាករឿទាំងពីរខាងលើ យើងត្រូវខិតខំប្រតិបត្តិលើខ្លួនរប ស់យើងផ្ទាល់ - គឺឥរិយាបថ និងអារម្មណ៍របស់យើង ទាំងពីរនេះគឺកើតចេញមកពីចិត្តរបស់យើង ។ ឥរិ យាបថ និងអារម្មណ៍របស់យើងជះឥទ្ធិពលដល់ការប្រាស្រ័យទាក់ទងជាមួយអ្នកដ៏ទៃ និងជះឥទ្ធិពលដល់ទ ង្វើដែលយើងប្រព្រឹត្ត ពាក្យសំដីដែលយើងនិយាយ និងដល់គំនិតដែលយើងគិតនៅក្នុងជីវិត ។ ដូច្នេះនៅ ក្នុងឃ្លាចុងក្រោយ ទាំងនេះគឺជាពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ ។
យល់ពីសភាវៈពិត
មិត្តភ័ក្តិជាគ្រូបង្រៀនព្រះពុទ្ធសាសនាម្នាក់របស់ខ្ញុំក្នុងចំណោមមិត្តភ័ក្តិជាច្រើនបានលើកឡើងថា ប្រសិន បើយើងក្រឡេកមើលឪ្យបានកាន់តែសុីជម្រៅទៅលើ វិធីសាស្រ្តសាមញ្ញបំផុតនៅក្នុងព្រះពុទ្ធសាសនាគឺត្រូ វមានភាពប្រាកដនិយម៖ ដឹងថាតើអ្វីជាសច្ចភាពពិត និងចាប់ដោះស្រាយវាប្រកបដោយឥរិយាបថប្រាក ដនិយម ។ ក្នុងន័យម៉្យាងទៀត យើងត្រូវយកឥរិយាបថ និងការយល់ដឹងរបស់យើង ផ្អែលលើមូលដ្ឋាន គ្រឹះនៃសភាវៈពិត ។
តើសភាវៈពិតជាអ្វី? សភាវៈពិត គឺហេតុ និងផល ឬជាទូទៅត្រូវបានគេនិយាយសំដៅដល់ “បដិច្ចសមុ ប្បាទ” (dependent arising) ។ សភាវៈធម៌ទាំងឡាយទាំងពួងកើតឡើងអាស្រ័យគ្នា ស្របទៅតាមគោ លការណ៍នៃហេតុ និងផល ។ នៅក្នុងន័យម៉្យាងទៀត ទង្វើអវិជ្ជមាន (អកុសល) និងទង្វើវិជ្ជមាន (កុស ល) របស់យើងកើតចេញមកពីមូលហេតុជាច្រើន (causes) ។ ប្រសិនបើយើងចាប់ក្រឡេកមើលលើឥរិ យាបថរបស់យើង យើងមើលឃើញថា វាបង្កជាបញ្ហាផង ឬវានាំមកនូវសេចក្តីសុខផង ហើយវានាំមកនូវ ប្រយោជន៍ដល់យើងផ្ទាល់ និងដល់អ្នកដ៏ទៃដែរ ។ ប៉ុន្តែយើងត្រូវចាប់ក្រឡេកមើលលើឥរិយាបថនោះ ដោយភាពយុត្តិធម៌បំផុត ដោយគ្មានការប្រកាន់ណាមួយឡើយ ។ ការមានឥរិយាបថយុត្តិធម៌មិនប្រកាន់ ទៅខាងណាមួយ ពិតជាសំខាន់ណាស់ នៅក្នុងការដោះស្រាយរួមរស់នៅក្នុងជីវិត ។
ក្រមសីលធម៌ព្រះពុទ្ធសាសនា គឺមិនពឹងផ្អែកការបដិបត្តិរបស់ខ្លួនលើការគោរពគោលច្បាប់ដែលបានប ង្កើតឡើងដោយអទិទេពទេ ឬដែលបានបង្កើតឡើងដោយអ្នកគ្រប់គ្រង ឬដោយនីតិបញ្ញាត្តិណាមួយទេ ។ ប្រសិនបើយើងមានក្រមសីលធម៌ផ្អែកលើច្បាប់បែបហ្នឹង យើងប្រាកដជាមានការវិនិច្ឆ័យ ពោលគឺ បើ សិនយើងគោរពតាមច្បាប់ហ្នឹង គេនឹងចាត់ទុកយើងថាជាមនុស្សល្អ និងត្រូវបានរង្វាន់ ហើយបើសិនយើ ងមិនគោរពតាមទេ - បើយើងបំពាន់វិញ - គេចាត់ទុកយើងថាជាមនុស្សអាក្រក់ គួរតែទទួលទោស ។ នេះ គឺពិតជាមិនមែនក្រមសីលធម៌ព្រះពុទ្ធសាសនាទេ ហើយក៏រិតតែមិនមែនវិធីសាស្រ្តព្រះពុទ្ធសាសនាដើ ម្បីដោះស្រាយនៅក្នុងជីវិតដែរ ។ ពិតជាសំខាន់ណាស់ដែលយើងត្រូវដឹងនូវចំណុចទាំងនេះ ជាពិសេសពេ លយើងដឹងថាយើងវាយតម្លៃ ឬវិនិច្ឆ័យចំពោះខ្លួនឯង ។ នេះគឺជាចំណុចដែលឋិតនៅដ៏សែនជ្រៅមួយ នៅក្នុងឥរិយាបថ ដែលយើងត្រូវធ្វើការព្យាយាមបង្កើត៖ ពោលគឺ ត្រូវបញ្ឈប់វិនិច្ឆ័យ ឬវាយតម្លៃខ្លួនឯង - ឧបមាថា៖ យើងគិតថា យើងអាក្រក់ យើងមិនល្អ មិនល្អគ្រប់គ្រាន់ ឬគិតថាអ្វីដែលយើងបានធ្វើគឺអាក្រក់ សម្បើមណាស់ ។
ផ្ទុយទៅវិញ យើងត្រូវយកទស្សនៈនៃការដោះស្រាយនៅក្នុងជីវិតឪ្យស្របទៅតាមគោលធម៌នៃហេតុ និង ផល ។ ប្រសិនបើយើងបានបង្កបញ្ហា ធ្វើឪ្យវាច្របូកប្របល់ បញ្ហានេះពិតជាបានកើតឡើងដោយមានមូ លហេតុ និងលក្ខខណ្ឌផ្សេងៗ ។ វាគឺមិនមែនដោយសារយើងជាមនុស្សអាក្រក់ទេ ។ ប្រសិនបើយើងស្វែង យល់ឪ្យកាន់តែជ្រៅទៅ ទើបយើងដឹងថា យើងមានការភាន់ច្រឡំចំពោះស្ថានការណ៍នោះ៖ ពោលគឺយើ ងមិនយល់ ។ អ្វីកើតឡើងឪ្យពិតប្រាកដ គឺជាការគិតសន្មត់ទុកមុនតែប៉ុណ្ណោះ (projection) ។ យើងចា ប់គិតបំផ្លើស ឬពន្លើសរឿងទាំងនោះ និងចាប់បញ្ចេញការគិតសន្មត់ឥតប្រយោជន៍ចំពោះខ្លួនឯង ចំពោះ ស្ថានការណ៍ និងចំពោះមនុស្សដែលនៅជុំវិញខ្លួនយើង ។ បន្ទាប់មកទៀត យើងតោងគិតថា គំនិតសន្មត់ ទាំងនោះ (projections) តំណាងឪ្យការពិត ច្បាស់ណាស់វាមិនមែនតំណាងឪ្យការពិតទេ ។ បើសិនយើ ងធ្វើការសង្កេតលើខ្លួនយើង និងលើទង្វើរបស់យើង ថាហេតុអ្វីយើងប្រព្រឹត្តធ្វើទង្វើអវិជ្ជមាន (អកុសល ) ជាធម្មតាយើងនឹងមើលឃើញថា យើងបានគិតសន្មត់ទុកមុនឥតប្រយោជន៍ ចំពោះថា អ្វីដែលមានការ ពាក់ព័ន្ធជាមួយស្ថានការណ៍ ណាមួយដែលបានកើតឡើង និងចាប់ប្រតិកម្មតបត ឬប្រព្រឹត្តធ្វើទៅតាមតែការ គិតសន្មត់ទុកមុនបែបហ្នឹងរបស់យើង ។
សច្ចៈភាពពីរ
សម្តេចសង្ឃ ដាឡៃឡាម៉ា ថ្មីៗនេះបានត្រាស់សម្តែងយ៉ាងក្បោះក្បាយអំពីវិធីសាស្រ្តដែលមានលក្ខណៈ សកលដើម្បីជួយដល់មនុស្សទូទៅ ធ្វើយ៉ាងណាឪ្យជីវិតពួកគេមានបញ្ហាតិចតួច ។ ព្រះអង្គមិនកំណត់ថា អ្នកស្តាប់ត្រូវតែជាអ្នកកាន់ព្រះពុទ្ធសាសនាទេ តែទ្រង់សម្តែងទៅកាន់អ្នកស្តាប់នៅទូទាំងសកលលោក ទាំងអស់ ថាជាកង្វល់របស់ព្រះអង្គដែរ ។ ទ្រង់បានមានបន្ទូលថា យើងត្រូវចាប់ផ្តើមដំណើររបស់យើង ដោយត្រូវយល់ដឹងអំពី សច្ចៈភាពទាំងពីរ ។ នេះគឺជារឿងសាមញ្ញបំផុត ។ យើងមិនចាំបាច់សំលឹងមើលលើ សច្ចៈភាពទាំងពីរ នេះតាមបែបទំនើបណាមួយនោះទេ តែត្រូវក្រឡេកមើលលើសច្ចៈភាពពីរ តាមលក្ខណៈ សាមញ្ញមបំផុតដែលមនុស្សទូទៅអាចទទួលយកបាន ។ សច្ចៈភាពទីមួយ ការគិតសន្មត់ទុកមុនរបស់ យើង (our projections) ផ្អែកលើការបំភាន់បំផ្លើសពន្លើស ឬគ្មានមូលដ្ឋានអ្វីសោះ គឺជាគំនិតគ្មានការ ពិចារណារបស់យើងតែប៉ុណ្ណោះ ។ សច្ចៈភាពទីពីរ គឺ ភាពពិត ។ ទាំងនេះគឺជាសច្ចៈភាពទាំងពីរ ។
ចំពោះអ្នកដែលមានចិត្តវង្វែងភាន់ (មោហះ) ការគិតសន្មត់ទុកមុន គឺទំនងជាការពិតត្រឹមត្រូវ ពោលគឺ “ខ្ញុំជាអ្នកចាញ់ ខ្ញុំជាមនុស្សមិនល្អ គ្មាននរណាម្នាក់ស្រលាញ់ខ្ញុំទេ” ឬគិតបែបហ្នេះថា “នេះគឺជាមហន្ត រាយដ៏ធំបំផុតនៅក្នុងលោកនេះ” ដោយគ្រាន់តែការចម្អិនអាហាររបស់យើងខ្លោច ឬដោយគ្រាន់តែអាហា រដ្ឋានមួយលែងមានអាហារដែលអ្នកកម្មង់ ឬដោយគ្រាន់តែអ្នកជាប់គាំងនឹងការស្ទះចរាចរ យើងចាប់ផ្តើ មគិតថា យើងនឹងមិនអាចទៅដល់ផ្ទះទេ ។ យើងបំផ្លើស និងគិតសន្មត់ទុកមុនថា រឿងទាំងអស់ នេះ គឺជារឿងអាក្រក់បំផុតដែលអាចកើតឡើងចំពោះយើង ពោលគឺថា ជាប់គាំងនៅក្នុងការស្ទះចរាចរ នឹងជាប់គាំង រហូតទៅមុខមិនរួចទេ ។ យើងយកការគិតសន្មត់ទុកមុនទាំងនោះថា ជាការពិត ។ នោះគឺជាសច្ចៈភាពធម្មតា ៖ ជាអ្វីដែលអ្នកមានចិត្តវង្វែងភាន់គិតយល់ខុសថា ជាការពិត ។
បន្ទាប់មកទៀត មានសភាវៈពិត ពោលគឺសច្ចៈភាពកំរិតកំពូលបំផុត(កំរិតបរមត្ថធម៌) ។ ភាពពិតនោះគឺថា ចរាចរពិតជាកើ តមាននៅទីនោះមែន ដោយមូលហេតុ និងកាលៈទេសៈជាច្រើន៖ ពោលគឺពេលម៉ោងកកស្ទះ ជាពេលវេ លាដែលមនុស្សគ្រប់គ្នាចេញពីធ្វើការ ត្រឡប់ទៅផ្ទះរៀងៗខ្លួន ។ តើយើងរំពឹងចង់បានអ្វី? បើនិយាយ ទៅគឺដូចជាការពោលពាក្យរអ៊ូថា វាគឺត្រជាក់ខ្លាំងណាស់នៅក្នុងរដូវរងារអីចឹងដែរ ។ តើយើងរំពឹងចង់បានអ្វី? វាគឺ ជារដូវរងារ គឺវាត្រជាក់ដូច្នោះឯង ។
យើងត្រូវសម្លាល់ភាពខុសគ្នារវាងសច្ចៈភាពទាំងពីរនេះឪ្យបាន ពេលយើងចាប់ដឹងថាយើងគិត ឬនិយា យពន្លើស និងគិតសន្មត់ទុកមុនឥតប្រយោជន៍នោះ យើងត្រូវលុបបំបាត់ភាពឥតប្រយោជន៍នោះចេញ ។ សង្ខេបឪ្យខ្លីទៅ ដើម្បីយល់ឪ្យច្បាស់នូវអ្វីដែលកំពុងតែកើតឡើងនៅក្នុងឆាកជីវិតរបស់យើង យើងត្រូវ យល់ឪ្យច្បាស់នូវភាពខុសគ្នារវាង សច្ចៈភាពទាំងពីរនេះ និងត្រូវបញ្ចូលការយល់ដឹងនេះទៅក្នុងជីវិតរប ស់យើង ។ នេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ។ ចំណុចនេះគឺត្រូវបានបញ្ជាក់បង្ហាញនៅក្នុងឃ្លាបន្ទាប់នៃវិជ្ជរាសូត្រនៃនិកាយមហាយាន (Vajracheddika Sutra) ដូចគ្នាថា៖
ដូចជាដួងតារា ជាពន្លឺស្រអ័ព្ទ ឬដូចជាពន្លឺភ្លើងគុប (ដែលអន្តាតភ្លើងវិលចុះវិលឡើង) សេចក្តីភា ន់ច្រឡំមិនច្បាស់ ដូចជាដំណក់ទឹកសន្សើម ឬដូចជាពពុះទឹក ជាក្តីសុបិន្ត ជាពន្លឺផ្លេកបន្ទោរ ឬដូ ចជាពពក ចូរអ្នកត្រូវគិតពិចារណាថា ដូចជាអព្ភូតហេតុដែលកើតឡើងដោយមានលក្ខខណ្ឌជាច្រើ នដូច្នោះដែរ ។
យើងត្រូវទទួលស្គាល់ និងទទួលដឹងនៅក្នុងជីវិតរបស់យើង ពេលណាយើងនិយាយបំផ្លើស ពន្លើស និង គិតសន្មត់ ធ្វើឪ្យទៅជារឿងធំដោយគ្មានមូលដ្ឋានអ្វីទាំងអស់ ឬក៏ធ្វើរឿងតូចឪ្យដូចជារឿងធំ ។ យើងត្រូ វទទួលស្គាល់ថា អ្វីដែលទំនងជាការពិតនោះ គឺជាការភាន់ច្រឡំ ជាសុបិន្ត និងដូចជាពពុះទឹកអីចឹង ជាដើម ។ វាមិនពិតប្រាកដ ដូចដែរវាផុសឡើងមកនោះទេ ដូច្នេះយើងលែងជឿថា វាតំណាងឪ្យការពិតទៀតហើ យ ។ ពេលយើងលែងជឿ គឺដូចជាពេលដែលយើងចុចបំបែកប៉ែងប៉ោងនៃការស្រមើស្រមៃរបស់យើងអី ចឹងដែរ ។
ការគិតសន្មត់ទុកមុន
ជាធម្មតាមានការគិតសន្មត់ពីរប្រភេទ៖ ខ្លះមានប្រយោជន៍ និងខ្លះទៀតបង្កគ្រោះថ្នាក់ ។ តើការគិតសន្ម ត់អ្វីដែលមានប្រយោជន៍? យើងអាចមានបំណងវិជ្ជមាន ឬអព្យាក្រឹត្រមួយ៖ ឧបមាថា យើងមានបំណង់ រៀបចំដំណើរកំសាន្តមួយ ។ យើងនឹងធ្វើដំណើរពីទីនេះ ទៅកាន់ទីនោះ ហើយយើងគិតរៀបគម្រោងទុក មុន នោះហើយគឺជាការគិតសន្មត់ទុកមុន៖ ពោលគឺ យើងត្រូវធ្វើនេះ ឬធ្វើនោះ យករបស់នេះ ឬយករប ស់នោះទៅជាមួយយើង និងធ្វើការកក់ទុកមុនជាដើម ។ ការគិតសន្មត់ទុកមុនប្រភេទនេះ ក៏សំដៅដល់ ទម្លាប់នៃការងារ ឬដល់រាយមុខបញ្ជីទិញឥវ៉ានផងដែរ (shopping list) ពេលយើងទៅហាងទំនិញម្តង ៗ ។ ទាំងនេះគឺជាការគិតសន្មត់ទុកមុន ទាក់ទងនឹងអ្វីដែលយើងប៉ងចង់ធ្វើ ជាគម្រោងថាតើយើងនឹងស ម្រេចវាបានដោយរបៀបណា ។ យើងឧស្សាហ៍ធ្វើបែបនេះ នៅកន្លែងការងារ ពោលគឺពេលដែលយើងប ង្កើតគម្រោងផែនការមួយ ដើម្បីសម្រេចបានអ្វីមួយនៅឆ្នាំបន្ទាប់ ។
ក៏ប៉ុន្តែ បន្ទាប់មកទៀត យើងត្រូវដឹងថា គម្រោងការគិតទុកមុនរបស់យើង គឺដូចជាក្តីសុបិន្តដូច្នោះដែរ ។ តើវាមានអត្ថន័យយ៉ាងណា ក្នុងការអនុវត្តជាក់ស្តែង? មានន័យថា យើងត្រូវចេះបត់បែន (flexible) ។ ទាំងអស់នេះគឺជាអព្ភូតហេតុដែលប៉ះពាល់ដោយកត្តាជាច្រើន ពោលគឺដូចបាននិយាយនៅក្នុងប្រយោគ សូត្រខាងដើមហើយ ។ ពួកវាទាំងអស់នេះ (គម្រោងផែនការ) ត្រូវបានប៉ះពាល់ និងបង្កឡើងដោយមូ លហេតុ និងលក្ខខណ្ឌជាច្រើន៖ មានពេលខ្លះត្រូវបានគេហៅថា “អព្ភូតហេតុមានលក្ខខណ្ឌ” ។ រឿងរ៉ាវផ្សេ ងៗកើតឡើងពឹងផ្អែកលើ មូលហេតុ និងលក្ខខណ្ឌជាច្រើន ដូចនេះពេលយើងធ្វើគម្រោងមួយ យើងត្រូវដឹ ងថា ស្ថានការណ៍វានឹងប្រែប្រួល និងប៉ះពាល់ដោយមូលហេតុ និងលក្ខខណ្ឌជាច្រើន ។ ឧទាហរណ៍មួយ នៃការប្រែប្រួលនោះ អាចថា គ្មានកៅអីនៅទំនេរទេនៅលើជើងហោះហើរជាក់លាក់មួយនុះ បើសូម្បីយើង បានរៀងគម្រោងថានឹងត្រូវហោះហើរតាមជើងហោះហើរនោះក្តី ពោលគឺយើងត្រូវប្តូរគម្រោងរបស់យើង ។ ជាជាងរអ៊ូតវ៉ា អន់ចិត្តចំពោះជើងហោះហើរនោះ យើងគ្រាន់តែទទួលយកការពិតទៅ ។ នេះគឺជាអ្វីដែ លយើងត្រូវហ្វឹកហាត់ដើម្បីយកជាការបដិបត្តិ ពេលយើងជាប់គាំងនឹងគម្រោងដើមរបស់យើង និងមិន មានការបត់បែន ដើម្បីដឹងខ្លួនថា គំរោងដើមនោះគឺដូចការភាន់ច្រឡំមួយ ឬដូចដុំពពុះធំមួយ និងដូច រាល់រឿងប្រៀបធៀននៅក្នុងព្រះធម៌នេះទាំងអស់ និងត្រូវចាប់តាំងសតិឪ្យមាំចំពោះវាឡើង ។
តើការបដិបត្តិធ្វើនោះបានលទ្ធផលអ្វី? វាបង្កើតសភាពមិនសប្បាយនៃចិត្ត ។ យើងអាចខឹងឆេវឆាវយ៉ាង ខ្លាំង ឬខឹងច្រឡោត ។ វាគឺគ្រាន់តែធ្វើឪ្យយើងមានទុក្ខសោកសៅ និងមិនមានការប្រែប្រួលអ្វីទាំងអស់ នៅក្នុងស្ថានការណ៍នោះ ។ ជេបន្ទេចបណ្តាសារចំពោះការកកស្ទះចរាចរ គឺមិនជួយអ្វីបានទេ ចុចសុីភ្លេ ឭខ្លាំងៗក៏មិនអាចជួយអ្វីបានដែរ ។ រឿងមួយដែលអាចជួយបាននោះ គឺត្រូវទទួលយកការពិតថា ស្ថាន ការណ៍នោះ វានឹងប្រែប្រួល ។ ឧបមាថា យើងបានគ្រោងទុកថា ទៅឪ្យដល់ និងទាន់ម៉ោង តែយើងបែជា ខកជើងរថភ្លើង ឬរថភ្លើងត្រូវបានពន្យាពេល ពោលគឺ គ្មានអ្វីដែលយើងអាចកែប្រែវាបានទេ ។ នេះគឺជារ បៀបដែលយើងអនុវត្តព្រះធម៌ (ពាក្យប្រៀនប្រដៅ) ទាំងនោះឪ្យមានប្រយោជន៍នៅក្នុងជីវិតរបស់យើង ។
យើងត្រូវយល់ថា មានការគិតពិចារណាខុស និងត្រូវចំពោះរឿងរ៉ាងផ្សេងៗ ។ វិធីគិតខុស គឺគិតថា អ្វីៗ គ្រប់យ៉ាង ដែលនៅក្រោមឥទ្ធិពលនៃ លក្ខខណ្ឌប្រែប្រួលជាប់ជានិច្ចនោះ គឺមានសភាពជាប់គាំង នៅនឹងមួ យកន្លែងមិនប្រែប្រួល - ពោលគឺដូចជាការគិតថា គំរោងការ ឬផែនការខ្លះត្រូវតែជាប់គាំងមួយកន្លែងមិន អាចផ្លាស់ប្តូរបានដូច្នោះដែរ ដោយគិតថានោះគឺជារឿងសាមញ្ញ ។ យើងត្រូវតែរៀបចំលក្ខណៈឪ្យស្រេចដើម្បីផ្លា ស់ប្តូរគំរោងរបស់យើង បើសិនមានការចាំបាច់ត្រូវធ្វើដូច្នោះ រឿងរ៉ាងផ្សេងៗមិនចេះតែដំណើរការទៅតាមអ្វី ដែលយើងបានគ្រោងទុកនោះទេ ។ យើងអាចជាប់គាំងនៅក្នុងការស្ទះចរាចរ ឬគេលុបការណាត់ជួបនា នា និងរឿងរ៉ាវផ្សេងទៀតជាដើម ។ ប្រព្រឹត្តទៅតាម ឥរិយាបថព្រះពោធិសត្វ ព្រះមហាថេរៈ សន្តិទេវៈបា នផ្តល់ជាដំបូន្មានដ៏ល្អបំផុតមួយសំរាប់រឿងនេះ៖
ប្រសិនបើបញ្ហានោះអាចត្រូវបានដោះស្រាយបាន ហេតុអ្វីត្រូវមានចិត្តខឹងក្រោធនឹងរឿងនោះ? ហើយបើសិនបញ្ហានោះមិនអាចត្រូវបានដោះស្រាយបានទេ តើខឹងច្រឡោតបានការអ្វី?
ដំបូន្មាននោះគឺសាមញ្ញណាស់ ជាអ្វីដែលយើងត្រូវយកមកគិត និងយកមកធ្វើជាវិធីដោះស្រាយនៅក្នុងជី វិតរបស់យើង ។ ប្រសិនបើយើងស្ថិននៅក្នុងស្ថានភាពលំបាកនៅក្នុងជីវិត យើងអាចកែប្រែផ្លាស់ប្តូរវាបា ន សាមញ្ញបំផុតគឺផ្លាស់ប្តូរស្ថានការណ៍នោះ ។ បើសិនយើងមិនអាចផ្លាស់ប្តូរវាបានទេ និងគ្មានអ្វីផ្សេងដែ លអាចដោះស្រាយបានទេ គ្មានហេតុផលអ្វីដែលយើងត្រូវខឹងមិនសប្បាយចិត្តនោះទេ ។ ឧទាហរណ៍ថា ៖ វ៉ាលីដាក់ឥវាន់របស់យើងបាត់នៅលើជើងហោះហើរនៃការធ្វើដំណើររបស់យើង យើងត្រូវរងចាំពីរបី ថ្ងៃទើបវ៉ាលីមកដល់ ពេលនោះយើងត្រូវតែទទួលយកការពិតនោះ ។
ខ្ញុំទទួលបានបទពិសោធន៍ដ៏គួរឪ្យចាប់អារម្មណ៍មួយកាលពីពីរបីសប្តាហ៍មុន ។ ពេលនោះខ្ញុំធ្វើដំណើរ ទៅចូលរួមស្តាប់ការបង្រៀនរបស់ សម្តេចសង្ឃ ដាឡៃឡាម៉ា នៅប្រទេស ហូឡង់ ។ ខ្ញុំធ្វើដំណើរទៅកាន់ ព្រលានយន្តហោះដើម្បីហោះហើរឆ្ពោះទៅកាន់ទីក្រុង អាមស្ទើដាម (Amsterdam) ពេលទៅដល់ព្រលានយន្តហោះ ខ្ញុំបានឈរតម្រង់ជួររងចាំការឆិកអុីន (ចុះឈ្មោះ) តែពេលនោះប្រព័ន្ធកុំព្យូទ័របានខូចទាំង ស្រុង មានអ្នកដំណើរឈរតម្រង់ជួរច្រើនណាស់ ។ អ្នកដំណើរទាំងអស់ភ័យស្លន់ស្លោ ខ្លាចមិនអាចឆិកអុី នទាន់ពេលវេលានៃការហោះហើររបស់ពួកគេ ។ នៅគ្រាមួយ មានអ្នកដំណើរម្នាក់ដែលឈរតម្រង់ជួរ នៅចំពីមុខខ្ញុំ គាត់បានដកសំបុត្រយន្តហោះ និងលិខិតឆ្លងដែនរបស់គាត់មក ពេលនោះខ្ញុំក៏ចាប់ផ្តើមធ្វើ ដូចគាត់ដែរ ខ្ញុំភ្ញាក់ខ្លួនភ្លាមថា ខ្ញុំភ្លេចយកលិខិតឆ្លងដែនរបស់ខ្ញុំមកជាមួយ ។ ខ្ញុំមិនអាចឆិកអុីនដោយគ្មា នលិខិតឆ្លងដែនបានទេ ហើយខ្ញុំក៏គ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិអាលឺម៉ងទៀត ។
នេះគឺជាលើកទីមួយហើយដែលរឿងនេះកើតឡើងនៅក្នុងជីវិតរបស់ខ្ញុំ ។ តើខ្ញុំត្រូវធ្វើអ្វី? ខ្ញុំស្ថិតនៅឯព្រ លានយន្តហោះឯណេះ គ្មានផ្លូវណាដែលខ្ញុំអាចត្រឡប់ទៅអាផាតមិនវិញ (apartment) ទៅយកលិខិតឆ្លងដែនរបស់ខ្ញុំ និងត្រឡប់មកកាន់ព្រលានយន្តហោះវិញទាន់ជើងហោះហើរនុះទេ ។ តើខ្ញុំខឹងអន់ចិត្តនឹង រឿងបែបហ្នឹងទេ? បើខឹងអន់ចិត្តយ៉ាងណាក៏មិនអាចជួយអ្វីបានដែរ ។ តើខ្ញុំខឹងទេ? បើខឹងយ៉ាងណាក៏ មិនអាចជួយអ្វីបានដែរ ។ ពេលនោះខ្ញុំបានដើរឆ្ពោះទៅរក កន្លែងសួរព័ត៌មាន ដើម្បីសួរពួកគេថា តើមាន ជើងហោះហើរនៅម៉ោងបន្ទាប់ទេ ចម្លើយគឺមិនមានទេ តែមានជើងហោះហើរពីព្រលានយន្តហោះផ្សេង មួយទៀងនៅរាត្រីនោះ ។ បើអីចឹងមានន័យថា ខ្ញុំនឹងខកមិនបានចូលរួមព្រឹត្តិការណ៍ពេលល្ងាចដែលខ្ញុំ បានគ្រោងទុក ។ តើត្រូវធ្វើអ្វី? ខ្ញុំត្រឡប់ទៅផ្ទះខ្ញុំវិញ ធ្វើការកក់សំបុត្រជើងហោះហើរថ្មី និងបានហោះ ហើរនៅវេលាយប់នោះ បែបហ្នឹងឯង ។
បទពិសោធន៍ទាំងអស់នោះគឺជាការសាកល្បងចំពោះយើង ថាតើយើងបានបញ្ចូលមេរៀនព្រះធម៌ទៅក្នុ ងជីវិតយើងដោយរបៀបណា ។ តើយើងអន់ចិត្តចំពោះសាច់រឿងទាំងមូលហ្នឹង និងមានភាពស្លន់ស្លោទេ ? ប្រសិនបើយើងខឹងសម្បា អ្វីដែលយើងទទួលបានពីការខឹងសម្បានោះគឺការឈឺចាប់ចំពោះខ្លួនឯង និ ងធ្វើឪ្យយើងទុក្ខសោកសៅ ។ យើងត្រូវតែទទួកយកការពិតភ្លាមៗនៃស្ថានការណ៍ជាក់ស្តែង និងចាប់យ កចិត្តទុកដាក់លើអ្វីដែលយើងត្រូវធ្វើ ។ នោះហើយគឺជារបៀបដែលយើងត្រូវបញ្ចូល ឬប្រើប្រាសពាក្យប្រៀ នប្រដៅរបស់ព្រះសម្មាសម្ពុទ្ធស្តីអំពី អនិច្ចតាធម៌ (ភាពមិនទៀងទាត់) នៅត្រឹមកំរិតនៃការអនុវត្តជាក់ ស្តែង ជាជាងប្រកាន់មាំនឹងការគិតសន្មត់ទុកមុនមិនលែងចំពោះគំរោងថា អូខេខ្ញុំបានគ្រោងនឹងធ្វើដំណើ រតាមជើងហោះហើរជាក់លាក់មួយនុះ និងជិះរថភ្លើងពីព្រះយន្តហោះអាមស្ទើដាម ទៅកាន់ទីក្រុង រ៉តធើដាម និងចូលរួមពិធីនៅពេលល្ងាចឪ្យបាន ។ គំរោងនោះគឺដូចជាសុបិន្តអីចឹង វានឹងមិនកើតឡើងបែបហ្នឹងទេ ។ អូខេ ដូច្នេះយើងត្រូវរៀបគំរោងថ្មីផ្សេងវិញ ។
ត្រង់នេះគឺពាក់ព័ន្ធនឹងការណែនាំសាមញ្ញបំផុតនៅក្នុងមេរៀននៃការធ្វើសមាធិ៖ យើងត្រូវធ្វើសមធិដោ យគ្មានការគិតរំពឹងទុកលើរឿងអ្វីមួយទេ ។ ប្រសិនបើយើងគ្មានការរំពឹងទុកមុនទេ យើងនឹងមិនមានការ អាក់អន់ស្រពន់ចិត្តទេ ។ នោះគឺជាការណែនាំសាមញ្ញបំផុតសំរាប់ការប្រើប្រាសជាក់ស្តែងនៃព្រះពុទ្ធសា សនា ។
បងស្រីរបស់ខ្ញុំមានកូនប្រុសបួននាក់ និងចៅៗបួននាក់ ។ ខ្ញុំឧស្សាហ៍រំលឹកលើកទឹកចិត្តគាត់ថា សូមកុំរំពឹងខ្លាំងពេកថា កូនប្រុស និងចៅៗទាំងអស់នោះនឹងទូរស័ព្ទមកលែងបងឯងញឹកញាប់ ។ ប្រសិ នបើយើងរំពឹងទុកមុនចំពោះរឿងនេះខ្លាំងពេកនោះ យើងនឹងអន់ចិត្តមិនខាន ដោយសារតែពួកគេនឹងមិនទូរស័ព្ទ មកទេ ។ បើសិនយើងចង់និយាយជាមួយនរណាម្នាក់ យើងអាចខលទៅរកគេទៅ ។ វាពិតជាសមញ្ញបែបហ្នឹង យើងត្រូវទទួលយកការពិត ។ បើសិនយើងអាចកែប្រែបាន កែប្រែវាទៅ ។ បើសិនយើងមិនអាច កែប្រែវាបានទេ គឺយើងមិនអាចទេ ។ យើងនឹងមិនទទួលបានវ៉ាលីដាក់ឥវាន់ដែលបាត់នុះ ភ្លាមៗមុនកាលកំណត់ទេ ដូច្នេះយើងត្រូវទទួកយកការពិត ។
សូមនិយាយជាថ្មីម្តងទៀតថា មានការគិតសន្មត់ទុកមុនពីរប្រភេទ ។ ទីមួយគឺ ការគិតសន្មត់ទុកមុនមាន ប្រយោជន៍ - យើងពិតជាត្រូវការរៀបចំគម្រោងផែនការជាក់លាក់ ។ យើងពិតជាត្រូវការធ្វើការកក់សំបុ ត្រយន្តហោះ បើសិនយើងចង់ហោះហើរទៅទីណាមួយ ។ ប្រភេទមួយទៀតនោះគឺមិនត្រឹមតែមិនមាន ប្រយោជន៍ទេ តែថែមទាំងបង្កគ្រោះថ្នាក់ទៀតផង ។
ការឆ្លុះបញ្ចាំង និងការអនុវត្តជាក់ស្តែង
មុនពេលយើងក្រឡេកមើលលើការគិតសន្មត់ទុនមុនដែលជះឥទ្ធិពលអវិជ្ជមាន របស់យើង ពិតជាការល្អ ដែលយើងត្រូវប្រើពេលវេលាគិតឆ្លុះបញ្ចាំងពីស្ថានការណ៍របស់យើង ។ តើយើងមានភាពបត់បែនកំរិត ណា? តើយើងអន់ចិត្តខ្លាំងកំរិតណា ពេលរឿងអ្វីមួយដែលយើងគ្រោងទុកមិនដំណើរការដូចបំណង់រប ស់យើង? តើយើងប្រកាន់មាំ ជាប់ស្អិតកំរិតណាចំពោះគម្រោងផែនការដែលថា អ្វីៗត្រូវដំណើរការដូចយើង បានរំពឹងទុក? ឧបមាថា៖ ភារកិច្ចនេះត្រូវតែធ្វើឪ្យហើយនៅពេលវេលាជាក់លាក់មួយនេះ ឬបើសិនយើ ងទៅអាហារដ្ឋានមួយ អាហារដ្ឋាននោះត្រូវតែមានអាហារដែលយើងចូលចិត្ត និងត្រូវចម្អិនលឿនទៀត ។ តើយើងប្រកាន់មាំ ជាប់ស្អិតនឹងប្រភេទផែនការ និងការរំពឹងទុកបែបហ្នឹងកំរិតណា? ចូរអ្នកព្យាយាម ធ្វើការសង្កេតមើលថាវាមិនស្រួលកំរិតណា ពេលយើងខឹងអន់ចិត្តនោះ ។ យើងអាក់អន់ស្រពន់ចិត្ត ដោយសារតែការរំពឹងទុកមុនរបស់យើង ។ យើងគិតថា គម្រោងផែនការរបស់យើងត្រូវតែដំណើរការស្រប ទៅតាមសច្ចៈភាពនៃអ្វីៗគ្រប់យ៉ាង ។
ក៏ប៉ុន្តែអ្វីៗគ្រប់យ៉ាងគឺអាស្រ័យលើមូលហេតុ និងលក្ខខណ្ឌជាច្រើន។ អាហារដ្ឋានអាចអស់ម្ហូបដែលយើ ងចង់ញុាំ ។ ទាំងនេះគឺជាមូលហេតុ និងលក្ខខណ្ឌ ។ រថភ្លើងមកយឿន យើងជាប់នៅក្នុងការស្ទះចរាចរ និងខកជើងហោះហើរ ។ ទាំងនេះគឺជា មូលហេតុ និងលក្ខខណ្ឌ ។ ចូរអ្នកធ្វើការសង្កេតរយៈពេលពីរបីនា ទីថាតើអ្នកមានភាពបត់បែនកំរិតណា? តើនុះគឺជាអ្វីដែលអ្នកត្រូវធ្វើការកែប្រែចំពោះខ្លួនអ្នកទេ? វាគឺមិនគ្រប់គ្រាន់ទេ ដោយគ្រាន់តែសិក្សាអំពីទ្រឹស្តី អនិច្ចតាធម៌នោះ ឬដោយគ្រាន់តែធ្វើការផ្តោតលើខ្យល់ ដង្ហើម ហើយមានសតិដឹងថា ខ្យល់ដង្ហើមនោះគឺមិនឋិតឋេរទេ ។ ស្តាប់ទៅល្អណាស់ ប៉ុន្តែយើងយកមក អនុវត្តនៅក្នុងជីវិតរបស់យើងដោយរបៀបណា? នុះហើយគឺជាទិដ្ឋភាពជាសារវ័ន (សំខាន់) នៃការយល់ដឹងអំពីអនិច្ចតាធម៌ ។
សូមគិតដល់ឧទាហរណ៍ជាក់ស្តែងមួយ ស្តីពីការធ្លាក់ចានបាយបែក ។ តើអារម្មណ៍ឆ្លើយតបទៅនឹង ព្រឹត្តិ ការណ៍នោះ របស់អ្នកបែបណា? អ្នកកំពុងចំអិនអាហារពេលល្ងាច ស្រាប់តែវាខ្លោច ។ តើអ្នកដោះស្រា យនឹងរឿងនុះដោយអារម្មណ៍បែបណា? ពេលនោះហើយជាពេលវេលាបញ្ជាក់ពីភាពរីកចំរើនរបស់យើង ។ យើងព្យាយាមធ្វើការងារអ្វីមូយនៅលើកុំព្យូទ័រ និងនៅលើទូរស័ព្ទដៃ តែវាខូចមិនដំណើរការ ។ តើយើងអាចសាកព្យាយាមប្រើអ្វីផ្សេងទៀតភ្លាមៗបានទេ? ឬថាតើអ្នកខឹងអន់ចិត្តទេ? តើអ្នកជេប្រទិចទេ ?
ទាំងនេះគឺជាការអនុវត្តជាក់ស្តែងចំពោះព្រះធម៌ ។ ប្រសិនបើយើងពិតជាអន់ចិត្ត (មិនសប្បាយចិត្ត)ចំ ពោះស្ថានការណ៍ទាំងនោះ និងមិនអាចប្តូរទៅគម្រោងប៊ី (B) បានទេ - គឺច្បាស់ជាមានវិធីណាផ្សេងទៀ តដើម្បីធ្វើការងារអ្វីមួយតាមទូរស័ព្ទ ឬតាមកុំព្យូទ័រមិនខាន - បើសិនយើងពិតជាអន់ចិត្តមែននោះ វាសប ញ្ជាក់ឪ្យឃើញថា ចំណុចទាំងអស់នេះហើយ ដែលយើងត្រូវខិតខំកែប្រែផ្លាសប្តូរវា ។
ការគិតសន្មត់ទុកមុនផ្តល់ផលអវិជ្ជមាន (គ្រោះថា្នក់)
ដូចដែលបាននិយាយខាងដើមហើយស្តីពីប្រភេទទាំងពីរនៃការគិតសន្មត់ទុកមុន ទីមួយគឺមានប្រយោជ ន៍សំរាប់រៀបចំគំរោងផែនការ និងកាលវិភាគ និងប្រភេទទីពីរគឺជះផលអវិជ្ជមាន (គ្រោះថ្នាក់) ។ ពោល គឺធ្វើការស្រមើស្រមៃថា “ខ្ញុំគឺជាអ្នកចាញ់ គ្មាននរណាម្នាក់ស្រឡាញ់ខ្ញុំទេ មនុស្សម្នាក់នេះគឺជាមនុស្ស អាក្រក់ ជាដើម ។ល។” ការគិតសន្មត់ទុកមុន ទាំងអម្បាលមាណនេះគឺគ្រោះថ្នាក់ណាស់ ។ ឬក៏ គិតម៉្យាងទៀតថា បើអាហារខ្លោច ឬបើយើងខករថភ្លើងនោះ ច្បាស់ជាមានគ្រោះមហន្តរាយមិនខាន ។ ការគិត សន្មត់ដែលជះឥទ្ធិពលអវិជ្ជមានទាំងនេះ គឺផ្អែកលើមូលដ្ឋាននៃការបំផ្លើសពន្លើសតែប៉ុណ្ណោះ ។
ប្រកបដោយកំហឹង យើងបំផ្លើសគុណវិបត្តិលើរឿងអ្វីមួយឪ្យរិតតែធំឡើង និងចាប់ផ្ទុះឡើង ។ មានមនុ ស្សជាច្រើនជួបពិសោធន៍ផ្ទាល់ចំពោះរឿងនេះ នៅតាមផ្លូវរថភ្លើងក្រោមដី សាប់វេ និងមេត្រូ៖ គ្រាន់តែពេលដែលយើងចាប់ឈានជើងដើរចុះតាមជណ្តើរទៅក្រោមភ្លាម ស្រាប់តែរថភ្លើងបានចេញដំណើរទៅចោលយើងបាត់ ។ តើយើងអាចដោះស្រាយនឹងស្ថានការណ៍នោះដោយរបៀបណា? តើយើងត្រូវស្រែកជេ មែនទេ និងពោលពាក្យថា ពិតជាគ្មានតម្លៃអ្វីទាល់តែសោះនៅក្នុងលោកនេះ ដើម្បីឈររងចាំពីប្រាំទៅដប់នាទី ។ ផ្ទុយទៅ វិញយើងផ្ទុះកំហឹងឡើង ប្រតិកម្មដោយភ្លើងកំហឹង និងអន់ចិត្តយ៉ាងខ្លាំង ។ ប្រព្រឹត្តធ្វើបែបនេះគឺធ្វើឪ្យ យើងមិនសប្បាយចិត្តទេ ហើយវាក៏មិនជួយអ្វីបានដែរ មែនអត់?
ដោយមានសេចក្តីលោភលន់ (លោភៈ) និងសេចក្តីជាប់ជំពាក់ស្អិត (ឧបាទាន) យើងគិតថា វត្ថុអ្វីមួយ គឺពិតជាវត្ថុដ៏អស្ចារ្យបំផុតនៅលើលោក ឬក៏គិតថា យើងនៅជាមួយបុគ្គលណាម្នាក់ដែលពិតជាល្អអស្ចារ្យបំផុតលើលោកនេះជាដើម ។ យើងបំផ្លើសពន្លើស យើងស្រលាញ់ និងគ្រាន់តែមើលឃើញ នូវចំណុច ល្អបំផ្លើសរបស់បុគ្គលនោះតែប៉ុណ្ណោះ ។ យើងចាប់ផ្តើមរំពឹងឪ្យបុគ្គលនោះរស់ទៅតាមការបំផ្លើសពន្លើ សរបស់យើងតែប៉ុណ្ណោះ តែជាការពិត គ្មានបុគ្គលណាម្នាក់ធ្វើបានទេ ។ ពេលនោះយើងចាប់ផ្តើមអន់ចិ ត្តនឹងគេ ។
ឥរិយាបថបែបហ្នឹងគឺជាបញ្ហា ។ ជានិច្ចជាកាល អ្វីដែលឧស្សាហ៍កើតឡើងនោះគឺថា យើងក្រឡេកមើល លើរឿងអ្វីមួយ ឬវត្ថុអ្វីមួយ ដោយមានទស្សនៈតូចអង្អៀតណាស់ ។ រឿងនេះអាចកើតឡើង ឧបមាថា ពេលយើងមានបញ្ហាអ្វីមួយនៅក្នុងឆាកជីវិត ឬពេលនរណាម្នាក់បដិសេធមិនព្រមទទួលយករូបយើង ឬនរ ណាម្នាក់ធ្វើរឿងអ្វីមួយដែលធ្វើឪ្យយើងមិនសុខចិត្តជាដើម ។ ដៃគូស្នេហារបស់យើងធ្វើអ្វីមួយដែលយើ ងមិនចូលចិត្ត មិនទូរស័ព្ទមកយើងនៅក្នុងថ្ងៃខួបកំណើតរបស់យើង ឬគេខឹង គេស្រែកដាក់យើង ឬគេអាចធ្វើរឿងអ្វីក៏ដោយ ។ ពេលនោះយើងផ្តោតអារម្មណ៍ ទៅលើតែឧប្បត្តិហេតុមួយនោះគត់ ដោយមើល មិនឃើញរូបភាពធំទាំងមូល នៃទំនាក់ទំនងជីវិតជាគូទេ ។ យើងគ្រាន់តែសម្គាល់បញ្ហាទាំងនោះ ដោយ ប្រើប្រាសការគិតតូចចង្អៀតនេះ ដូច្នេះជាលទ្ធផល យើងខឹងសម្បាយ៉ាងខ្លាំង ។
ប្រសិនយើងមានទុក្ខលំបាក ឬមានជម្ងឺឈឺដង្កាត់ យើងអាចគិតចំពោះខ្លួនយើងថា “អាសូរូបខ្ញុំអើយ ខ្ញុំ គឺជាមនុស្សតែម្នាក់គត់តែទទួលរងទុក្ខបែបនេះ” ។ ជាថ្មីម្តងទៀត នេះគឺជាទស្សនៈតូចចង្អៀតណាស់ ។ វាគឺជាការគិតសន្មត់ទុកមុន ផ្អែកលើការមិនយល់ឃើញ លើទស្សនៈធំទូលំទូលាយជាងហ្នឹង ។ ឧបមាថា “គ្មាននរណាម្នាក់ស្រឡាញ់ខ្ញុំទេ” ប្រសិនបើយើងចាប់ផ្តើមស្កែន (scan) ត្រឡប់ទៅក្រោយវិញ តើពិត ទេថា គ្មាននរណាម្នាក់ស្រលាញ់យើងសោះក្នុងម៉ាជីវិតរបស់យើងហ្នឹង? តើសត្វឆ្កែរបស់យើងមិនស្រ លាញ់យើង មែនទេ? តើគ្មាននរណាម្នាក់ធ្លាប់ធ្វើល្អ និងធ្លាប់យកចិត្តទុកដាក់ចំពោះយើង មែនទេ? ចូរអ្នកគិតដល់ឧទាហរណ៍មួយផ្សេងទៀត ពោលគឺ “ខ្ញុំគឺពិតជាអ្នកចាញ់” តើពិតទេ? តើពិតទេថា រូបយើ ងមិនដែលសម្រេចបានអ្វីសោះនោះ? យើងបានជោគជ័យលើការរៀនដើរ និងជោគជ័យលើការរៀនតា មទម្លាប់របស់មនុស្ស (toilet trained) ដូច្នេះវាសបញ្ជាក់ថា យើងពិតជាបានជោគជ័យលើរឿងអ្វីមួយជាក់មិនខាន ។
ជាថ្មីម្តងទៀត ការគិតសន្មត់ទុកមុនរបស់យើង មិនតំណាងឪ្យការពិតទេ តែយើងចង់ឪ្យវាក្លាយជាការពិត ដូច្នេះយើងចាប់ផ្តើមជឿថា វាគឺជាការពិត ។ យើងប្រាថ្នាចង់ឪ្យដៃគូជីវិតរបស់យើង ជាមនុស្សម្នាក់ដែលអស្ចារ្យ និងពិសេសបំផុតនៅក្នុងលោក ។ ឧទាហរណ៍ដ៏ល្អមួយចំពោះរឿងនេះគឺ ស្តីអំពីសត្វផិនឃ្វីន រស់នៅតំបន់អង់តាកទិចដ៏មហាត្រជាក់ ហើយសត្វនេះគឺមានគូតែមួយគត់ក្នុងមួយជីវិតរបស់វា ។ ចំពោះ រូបយើង សត្វផិនឃ្វីនទាំងអស់នោះមើលទៅដូចគ្នាទាំងអស់ តែចំពោះផិនឃ្វីនវិញ គឺវាដឹងថា មួយនេះគឺ ពិសេសក្នុងចំណោមផិនឃ្វីនទាំងអស់ ។ ពិតប្រាកដណាស់ បើយោងទៅតាមទស្សនៈរបស់សត្វផិនឃ្វីនវិញ គឺមនុស្សលោកហាក់បីដូចជាសត្វផិនឃ្វីនដែរ ។ ប៉ុន្តែចំពោះរូបយើង វាមិនបញ្ហាទេបើគ្មាននរណាស្រលាញ់យើង ។ មិនមែនទេ វាគឺត្រូវតែជារូបខ្ញុំតែម្នាក់គត់ - ខ្ញុំជាមនុស្សវិសេសបំផុត - ដែលអ្នកត្រូវតែស្រ លាញ់រូបខ្ញុំ ។ ការបំផ្លើសពន្លើសប្រភេទនេះគឺមិនមែនជាប្រយោជន៍ទេ ។
បដិសេធសច្ចៈភាព
ទិដ្ឋភាពផ្សេងៗទៀតនៃការគិតសន្មត់ទុកមុនគ្រោះថ្នាក់នោះ គឺជាការបដិសេធចំពោះការពិត មើលមិន ឃើញការពិតរបស់អ្នកដ៏ទៃ និងចាប់បដិសេធមិនព្រមទទួលយក ។ រឿងនេះកើតឡើង ពេលយើងធ្វើវត្ថូប្បនីយកម្មលើបុគ្គលណាម្នាក់ (គិតថាគេជារបស់របរប្រើប្រាស) ដោយគ្មានការពិចារណាថា ពួកគេគឺ ជាមនុស្សលោក ប្រកបដោយអារម្មណ៍ដូចយើងដែរ ។ មានឃ្លាប្រយោគដ៏ល្បីល្បាញមួយនៅក្នុងព្រះពុទ្ធសាសនា ពោលគឺ៖ “មនុស្សរាល់គ្នាប្រាថ្នាចង់បានសេចក្តីសុខ គ្មាននរណាម្នាក់ចង់បានសេចក្តីទុក្ខទេ” ។ តើយើងយក ឃ្លាប្រយោគនុះមកគិតមែនទែនកំរិតណា ក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដ៏ទៃ? ជានិច្ចជាកាល យើងឧស្សាហ៍ធ្វើពុធមិនដឹង (ignore) ដោយចាប់ប្រព្រឹត្តធ្វើ និងនិយាយ ចំពោះអ្នកដទៃ ដូចជាគ្មានរឿងអ្វីកើតឡើងអីចឹង ។ គឺប្រព្រឹត្តធ្វើដូចជាច្បាប់នៃហេតុ និងផល គ្មានប្រសិទ្ធិភាពចំពោះ ខ្លួនអីចឹងនៅទីនេះ និងដោយគិតទៀតថា អ្នកផ្សេងគ្មានអារម្មណ៍អ្វីទេ ។
ឧទាហរណ៍ថា៖ បុគ្គលណាម្នាក់នៅក្នុងការិយាល័យរបស់យើង ហាក់មិនដឹងរឿងនៅជុំវិញខ្លួនគាត់ទេ និងគេមានអារម្មណ៍ថាមិនសប្បាយចិត្ត ។ តែទោះបីបែបហ្នឹងក្តីបុគ្គលនោះនៅតែចង់បានសេចក្តីសុខ មិនចង់ បានសេចក្តីទុក្ខទេ ។ បុគ្គលទាំងនោះចង់ឪ្យគេចូលចិត្តខ្លួន មិនចង់ឪ្យគេស្អប់ខ្លួនទេ ។ ពួកគេចាប់ប្រព្រឹត្ត ធ្វើទង្វើមិនល្អ ដោយសារតែគេវង្វែងភាន់អំពីទង្វើអ្វីដែលផ្តល់ឪ្យគេនូវសេចក្តីសុខ ។ ជាថ្មីម្តងទៀត រឿងនេះគឺ និយាយត្រឡប់ទៅដល់ ការមិនវាយតម្លៃ ។ ដូចមហាថេរៈ សន្តីទេវៈបានសម្តែងថា យើងបំផ្លាញសេចក្តី សុខរបស់យើង ដោយគិតថាវាគឺជាសត្រូវរបស់យើង ។ និយាយនៅក្នុងន័យម៉្យាងទៀត គឺយើងរត់សំដៅ ទៅរកមូលហេតុនៃសេចក្តីទុក្ខ ។ ប្រសិនបើនរណាម្នាក់ប្រព្រឹត្តធ្វើទង្វើអត្មានិយម ទង្វើនោះនឹងធ្វើឪ្យមនុ ស្សរាល់គ្នាបដិសេធមិនព្រមទទួលយើងតែប៉ុណ្ណោះ ។ គ្មាននរណាម្នាក់ចូលចិត្តទង្វើបែបហ្នឹងទេ តែចំ ពោះអ្នកប្រព្រឹត្តវិញ គិតថាទង្វើនោះធ្វើឪ្យគេសប្បាយ (សុខ) ។
នេះគឺជារឿងសំខាន់ខ្លាំងណាស់៖ ពេលជួបប្រាស្រ័យជាមួយអ្នកដទៃ ត្រូវព្យាយាមយល់ពីអ្នកដទៃយ៉ាង ដូច្នេះ ពោលគឺត្រូវគិតថា “អ្នកចង់បានក្តីសុខ ដូចរូបខ្ញុំដែរ ។ អ្នកមានអារម្មណ៍ ដូចរូបខ្ញុំដែរ ។ អ្នកមិនច ង់បានក្តីទុក្ខ និងចង់ឪ្យគេចូលចិត្ត ដូចរូបខ្ញុំដែរ ។ អ្នកមិនចង់ឪ្យគេស្អប់ ឬមិនចង់ឪ្យគេបដិសេធចំពោះរូ បអ្នក ដូចរូបខ្ញុំដែរ ” ។ នេះគឺជាជំនួយមួយដល្អប្រសើរ ជាពិសេសពេលយើងជិះឡានក្រុង និងស្ថិតនៅ លើដងផ្លូវជាដើម ។ មនុស្សរាល់គ្នាចង់ទៅដល់គោលដៅរៀងៗខ្លួន គ្មាននរណាម្នាក់ចង់ជាប់ស្ទះនៅក្នុង ចរាចរណ៍ទេ ដូចតែយើងដែរ ។ គ្មានហេតុផលណាដែលត្រូវខឹងនឹងមនុស្សឯទៀតនោះទេ ។ មនុស្សរាល់គ្នាមានអារម្មណ៍ ដូចយើងដែរ ។
ប្រយោគដមានប្រយោជន៍សំរាប់យើងដែលត្រូវចង់ចាំនុះគឺថា៖ “សូម្បីតែព្រះពុទ្ធ មិនមែនមនុស្សគ្រប់គ្នា ចូលចិត្តព្រះអង្គទាំងអស់ទេ ដូចនេះ ហេតុអ្វីយើងត្រូវរំពឹងឪ្យមនុស្សរាល់គ្នាចូលចិត្តយើង” ឬ “សូម្បីតែ ព្រះយេស៊ូក៏ត្រូវបានគេដោតឆ្កាងដែរ ដូច្នេះតើយើងរំពឹងចង់បានអ្វីទៀតចំពោះខ្លួនយើង?” តើមនុស្សរា ល់គ្នា គេនឹងស្រលាញ់យើងគ្រប់គ្នាទេ? ឃ្លាទាំងអស់នេះ គឺពិតជាសំខាន់ណាស់ ជាពិសេសពេលមាន គេមិនចូលចិត្តយើង ឬមិនប្រាស្រ័យទាក់ទងជាមួយយើងដោយវិធីវិជ្ជមានដែលយើងចង់បាន ។ ឃ្លាប្រ យោគទាំងអស់នេះគឺពិតជាមានប្រយោជន៍ខ្លាំងណាស់នៅក្នុងឆាកជីវិតជាក់ស្តែង ដើម្បីធ្វើការទប់ទល់ ជាមួយនឹងការរំពឹងទុកមិនមានភាពប្រាកដប្រាជារបស់យើង ។ យើងអាចគិតថា “ខ្ញុំគឺជាអ្នកត្រូវរហូត មនុស្សរាល់គ្នាត្រូវតែស្តាប់តាមសំដីខ្ញុំ” ។ ក៏ប៉ុន្តែត្រូវសួរសំនួរថា ហេតុអ្វីពួកគេត្រូវស្តាប់តាមសំដីរបស់ យើង?
ចូរអ្នកត្រូវចង់ចាំថា យើងកំពុងតែនិយាយអំពីភាពខុសគ្នារវាង អ្វីជាភាពពិតប្រាកដ និងអ្វីដែលមិនមែន ជាភាពពិតប្រាកដ ។ យើងអាចមានបំណងធ្វើខ្លួនឪ្យប្រសើរឡើង និងមានការតាំងសតិខ្ពស់ ឬ ឪ្យមាន គុណសម្បត្តិអ្វីផ្សេងទៀតក៏ដោយ ។ ការរំពឹងទុកប្រកបដោយភាពប្រាកដនិយម គឺជាការធ្វើខ្លួនឪ្យល្អប្រ សើរឡើង ចេញពីសមត្ថភាពច្បាស់លាស់របស់យើង ។ ប៉ុន្តែបើយើងគិតថា “ខ្ញុំគួរតែជាមនុស្សសំខាន់ បំផុតនៅក្នុងជីវិតរបស់អ្នកជាដរាប អ្នកត្រូវតែមានពេលវេលាសំរាប់ខ្ញុំគ្រប់ពេល” ដូច្នេះមានន័យថា ដៃគូ របស់យើងចេញពីធ្វើការ មកដល់ផ្ទះភ្លាម យើងគិតថាគេគួរតែមានពេលវេលាសំរាប់យើងភ្លាម ហាក់បីដូ ចជាដៃគូរបស់យើងមិនបានធ្វើការងារអ្វីសោះពេញមួយថ្ងៃនេះអីចឹង - នុះហើយគឺជាការរំពឹងទុកមិនមា នភាពប្រាកដនិយមទាល់តែសោះ មែនអត់?
តោះយើងប្រើពេលវេលារយៈខ្លីនេះ ដើម្បីធ្វើការពិចារណា លើពេលវេលាដែលយើងមានការគិតរំពឹងទុ កផ្សេងៗដែលមិនមានភាពប្រាកដនិយម ។ តើយើងមានការគិតរំពឹងទុកនេះប៉ុន្មានដង ហើយថាតើយើ អាចសម្គាល់ពួកវាបានច្បាស់កំរិតណា? តើយើងទទួលដឹងទេថាវាបង្កគ្រោះថ្នាក់ និងជះឥទ្ធិពលអវិជ្ជមា នដល់យើង បើយើងជឿលើការរំពឹងទុកទាំងនោះ? តើយើងដឹងទេថាវាបង្កក្តីទុក្ខផ្លូវចិត្ត? សម្តេចសង្ឃរា ជ ដាឡៃឡាម៉ា សព្វព្រះទ័យ និងហៅការរំពឹងទុកទាំងអស់នេះថាជា អ្នកបង្កបញ្ហាពីខាងក្នុងរបស់យើង ។
ជនបស្ចិមប្រទេសជាច្រើននាក់ត្រូវទទួលរងនូវឥទ្ធិពលពីបណ្តាទស្សនៈវិជ្ជាពោរពេញទៅដោយការវាយតម្លៃលើខ្លួនឯងបែបនេះ ។ ការគិតដែលបង្កជាបញ្ហាមួយ ក្នុងចំណោមការគិតជាច្រើនប្រភេទ ចំពោះមនុស្សយើងភាគច្រើន គឺការគិតវាយតម្លៃលើខ្លួនឯងថា យើងមិនមែនជាមនុស្សល្អគ្រប់គ្រាន់ទេ ។ ការគិត បែបនេះគឺជាការវាយតម្លៃលើខ្លួនឯងទាំងស្រុងហើយ ។ យើងត្រូវដឹងថា គ្មានបុគ្គលណាម្នាក់វាយតម្លៃ យើងទេ ហើយយើងក៏មិនត្រូវវាយតម្លៃខ្លួនឯងដែរ ។ យើងអាចជាមនុស្សច្រឡំភាន់មួយពេល តែមិនមែ នមានន័យថា យើងមិនគ្រប់ទឹក ឬមិនល្អនោះទេ ។ ការគិតបែបហ្នេះ គឺជាការគិតសន្មត់ទុកមុនក្នុងចិត្ត ដែលមានលក្ខណៈបំផ្លាញខ្លួនឯងទេ ។
ចំណុចដសំខាន់នុះ គឺជាសមត្ថភាពដើម្បីបែងចែកភាពខុសគ្នារវាងសច្ចៈភាពទាំងពីរនេះ ។ លើអ្វីដែលទំ នងជាភាពពិតប្រាកដចំពោះមុខយើង - ឧបមាថា៖យើងគឺជាមនុស្សមិនល្អគ្រប់គ្រាន់ទេ - ការគិតបែប នេះជាក់ស្តែង គឺខុសទាំងស្រុង ។ គ្មានហេតុផលណាត្រូវជឿលើការគិតបែបហ្នឹងទេ ដូចនេះយើងត្រូវ ព្យាយាមឈប់ជឿលើការគិតបែបហ្នឹងទៀត និងធ្វើការដឹកនាំជីវិតទៅតាមមាគា៌ ហេតុ និងផលវិញ ។ ប្រ សិនបើយើងប្រាថ្នាចង់សម្រេចបាននូវគោលបំណងអ្វីមួយនុះ យើងត្រូវបង្កើតបុព្វហេតុទាំងនោះឡើង បើអាចធ្វើទៅបាន ចាប់ផ្តើមធ្វើភ្លាម តែបើមិនអាចធ្វើបានទេ ត្រូវទទួលយកការពិត ។ ឧបមាថា៖ បើសិន យើងចង់បានការងារធ្វើល្អ យើងត្រូវស្វែងរកការងារនោះ មិនមែនអង្គុយរងចាំឪ្យវាធ្លាក់ពីលើមេឃមកទេ ឬអង្គុយរងចាំឪ្យគេផ្តល់ឪ្យយើងនោះទេ ហេតុនឹងផលពិតជាមាន ។ យើងត្រូវបើកចំហចំពោះឪកាសផ្សេងៗ និងគេងយកប្រយោជន៍ពីឪកាសទាំងនោះ មិនមែនចាក់សោខ្លួនឯងឪ្យជាប់នៅនឹងស្ថានភាពមួយ និ ងអង្គុយតែគិតថា អាក្រក់ណាស់ អាក្រក់ណាស់ នុះយើងនឹងមិនអាចទៅមុខរួចទេ គ្មានអ្វីដោះស្រាយបានឡើយ ។ ការគិតប្រភេទនេះគឺអវិជ្ជមានសម្បើមណាស់ ។ ដូចគាថាមួយឃ្លានេះពោលថា៖ សូមកុំប្រ ព្រឹត្តទង្វើអវិជ្ជមានឪ្យសោះ (ទង្វើអកុសល) មិនមែនសំដៅតែលើការប្រព្រឹត្ត ឬនិយាយស្តីប៉ុណ្ណោះទេ តែក៏សំដៅដល់ការគិត ចំពោះរួបយើងផ្ទាល់ និងចំពោះអ្នកដទៃផងដែរ ។
អរិយសច្ចបួន
វិធីសាស្រ្តនៃការបែងចែកភាពខុសគ្នា ចំពោះការពិត គឺជាវិធីសាស្រ្តដើម្បីអនុវត្តអរិយសច្ចបួននៅក្នុងជីវិ តរបស់យើង ។ ពោលគឺដូច សម្តេចព្រះសង្ឃរាជ ដាឡៃឡាម៉ា ធ្វើការសង្កត់ធ្ងន់ថា យើងត្រូវចាប់ផ្តើមពី សច្ចៈភាពពីរ រហូតទៅដល់ សច្ចៈភាពបួន ។ យើងត្រូវដឹងពីបញ្ហារបស់យើង ទុក្ខសច្ចៈ ឬសច្ចៈភាពទីមួ យ បញ្ហានោះកើតចេញមកពីមូលហេតុផ្សេងៗ ជាសមុទយសច្ចៈ ឬសច្ចៈភាពទីពីរ ។ បន្ថែមលើសពីនេះ ទៀត យើងមានការគិតសន្មត់ទុកមុន មានភាពអវិជ្ជា និងមិនមានសតិរលឹកដឹងចំពោះការពិតថា ការគិត សន្មត់ទុកមុនទាំងនោះ មិនតំណាងឪ្យការពិតទេ ។ ប្រសិនបើយើងប្រាថ្នាចង់សម្រេចបាននូវ ការបញ្ឈប់ពិត នៃការគិតសន្មត់ទុកមុន ភាពអវិជ្ជា និងភាពភាន់ច្រឡំទាំងនោះ - គឺសច្ចៈភាពទីបី ឬនិរោធសច្ចៈ - ដើម្បី កម្ចាត់បង់វាឪ្យអស់ យើងត្រូវយល់ឪ្យច្បាស់នូវសភាវៈពិត - គឺសច្ចៈភាពទីបួន ឬមគ្គសច្ចៈ - ពេលនោះ យើងអាចចុចបំបែកប៉េងប៉ោងនៃការស្រមើស្រមៃរបស់យើងឪ្យផ្ទុះឡើង (ឈប់គិតស្រមើស្រមៃទៀត) ។
យើងមិនចាំបាច់ក្លាយខ្លួនជាអ្នកកាន់ព្រះពុទ្ធសាសនាដើម្បីប្រតិបត្តិព្រះធម៌នេះទេ ។ ដូចសម្តេចព្រះស ង្ឃរាជ ដាឡៃឡាម៉ាបានមានព្រះបន្ទូលថា នេះគឺជាវិធីសាស្រ្តសកល យើងមិនចាំបាច់ពោលពាក្យថា អរិយសច្ចៈបួនទេបើយើងចង់ ។ យើងមិនចាំបាច់ដាក់ឈ្មោះអ្វីទាំងអស់ ។ បែបនេះវានឹងនាំយើងទៅរកព្រះរតនត្រ័យ ទាំងបី ដោយមិនចាំបាច់ពិពណ៌នាអ្វីទាំងអស់ ។ យើងជ្រាបច្បាស់ហើយថា បើយើងលុបបំបាត់ មូលហេ តុ នៃបញ្ហារបស់យើងបាន បញ្ហានឹងលែងមានទៀតហើយ ដោយគ្រាន់តែយល់បែបនេះនុះ ធម្មរតនៈនឹង កើតមានឡើង ។ ទាំងនេះគឺជាអរិយសច្ចៈទីបី និងទីបួន ។ ព្រះសម្មាសម្ពុទ្ធ គឺជាបុគ្គលទាំងឡាយណា ដែលបានរួចរំដោះចេញពីសេចក្តីទុក្ខ និងលុបបំបាត់រាល់បញ្ហាទាំងឡាយបានទាំងស្រុង ហើយព្រះសង្ឃ គឺជាបុគ្គលទាំងឡាយណាដែលបានប្រតិបត្តិទៅតាមវិធីសាស្រ្តនេះមួយអន្លើហើយ ។
បដិបត្តិតាមវិធីសាស្រ្តនេះ យើងមានសច្ចៈភាពពីរ សច្ចៈភាពបួន និងមានព្រះរតនត្រ័យ ហើយយើងមិន ចាំបាច់ក្លាយខ្លួនជាអ្នកកាន់ព្រះពុទ្ធសាសនាដើម្បីបដិបត្តិវិធីសាស្រ្តទាំងនេះទេ ។ ខ្សែបន្ទាត់ខណ្ឌសីមា ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនា គឺបំណងដើម្បីធ្វើឪ្យជីវិតក្នុងពេលអនាគតកាន់តែប្រសើរឡើង ។ ទោះបីយ៉ាងណាក្តី វិធីសាស្រ្តនេះតម្រូវឪ្យមានជំនឿលើ អតីត និងអនាគតជាតិ ។ ដូចសម្តេចព្រះសង្ឃរាជ ដាឡៃឡាម៉ា ទ្រង់បានចង្អុលបង្ហាញថា វិធីសាស្រ្តព្រះសូត្រតាមទំនៀមរបស់យើង ដែលបានពាំនាំមកកាន់តំបន់ទីបេ នៅក្នុងសម័យកាលព្រះមហាថេរៈ អដ្ឋិសៈ ជាភាសាទីបេគឺ ឡាមរីម (Lam-rim) ឈានទាំងបី នៃការលើកកំលាំងចិត្ត ។ វិធីសាស្រ្តឡាមរីម គឺជាវិធីដើម្បីធ្វើឪ្យអនាគតជាតិប្រសើរឡើង ដើម្បី ទទួលបានការរួចរំដោះចេញពីជាតិកំណើតមិនចេះចប់ និងដើម្បីទទួលបានការត្រាស់ដឹង ដើម្បីជាជំនួយ ដ៏អស្ចារ្យដល់អ្នកដទៃ ឪ្យគេរួចផុតពីជាតិកំណើតរបស់ពួកគេ ។ រចនាសម្ព័ន្ធទាំងមូលនៃវិធីសាស្រ្តនេះ អាស្រ័យលើការជឿលើ អនាគតជាតិ និងការចាប់កំណើតឡើងវិញ ។ ជាមួយនឹងវិធីសាស្រ្តបួនយ៉ាង (អរិយសច្ចៈបួន) ដែលញាំងចិត្តឪ្យងាកទៅរកព្រះធម៌ ពោលវាគឺជារឿងដូចគ្នា - ការចាប់កំណើតឡើងវិ ញ ។ មាគា៌ទាំងស្រុងគឺផ្អែលលើមូលដ្ឋាននៃជំនឿថា ពិតជាមានរឿងបែបហ្នឹងកើតឡើង ពោលគឺការចាប់កំណើតឡើងវិញ ។
សំរាប់ជនបស្ចឹមប្រទេស ឬសំរាប់ប្រើប្រាសជាវិធីសាស្រ្តសាមញ្ញទូទៅ ជាការប្រសើរដើម្បីចាប់ផ្តើមពីស ច្ចៈភាពពីរ សច្ចៈភាពបួន និងព្រះរតនត្រ័យទាំងបីនេះទៅ ។ បន្ទាប់ពីនេះទៅ យើងអាចធ្វើការណែនាំ កិ ច្ចពិភាក្សាស្តីអំពី ហេតុ និងផល តែត្រូវចាំថាហេតុនិងផលនឹងមិនមានន័យអ្វីចំពោះយើងទេ បើនៅក្នុងចិ ត្តរបស់យើងគិតថា អ្វីៗមានចំណុចចាប់ផ្តើមពីដំបូងហើយនោះ (ត្រង់ចំណុចនេះ មានន័យថា ការកើត ស្លាប់ កើតស្លាប់ គឺវិលចុះវិលឡើងគ្មានចំណុចចាប់ផ្តើម និងគ្មានទីបញ្ចប់ ឬ វាលវដ្តសង្សារ) ។ ចំណុច នេះត្រូវការចិត្តដែលគ្មានការគិតអំពីចំណុចចាប់ផ្តើម (beginningless mind) ហើយប្រសិនបើយើងយ ល់ពីចិត្តគ្មានចំណុចចាប់ផ្តើមហើយនោះ ពេលនោះយើងនឹងយល់ច្បាស់អំពី ការចាប់កំណើតឡើងវិញមិនខាន ។ ការយល់ដឹងលើចំណុចនេះ យើងច្បាស់ជាចង់ធ្វើជាប្រយោជន៍ដល់អនាគតជាតិ និងទទួលបា ននូវការរួចរំដោះចេញពីសង្សារវដ្ត (samsara) ការកើតចាស់ឈឺស្លាប់វិលចុះវិលឡើងមិនអាចគ្រប់គ្រង បាន ។ ពេលការបដិបត្តិ តាមឈាននីមួយៗនៃមាគា៌ឡាមរីមរបស់យើង ផ្អែកលើតែជំនឿនៃការចាប់កំ ណើតឡើងវិញនោះ នុះវាគឺមិននឹងនទេ ។ នេះមិនមែនមានន័យថា ការប្រតិបត្តិតាមមាគា៌ឡាមរីម ដោ យផ្អែកលើមូលដ្ឋាននេះគឺឥតប្រយោជន៍នោះទេ វាគ្រាន់តែថា វានឹងមានភាពនឹងនជាងនេះបើយើងតាម ឪ្យទាន់ដល់ទីដែលជនជាតិទីបេចាប់ផ្តើម គឺជំនឿលើការចាប់កំណើតឡើងវិញ (ទីនេះគេចង់បញ្ជាក់ថា ជនជាតិទីបេយល់ច្បាស់ណាស់ពីទស្សនៈនៃការចាប់ជាតិ ចាប់កំណើតនេះ ដូច្នេះយើងត្រូវសិក្សារៀន សូត្រឪ្យទាន់ពួកគេ) ។
វិធីសាស្រ្តនៃសច្ចៈភាពទាំងពីរនេះ សបញ្ជាក់ឪ្យឃើញថា យើងអាចចាប់យកព្រះធម៌ទៅក្នុងជីវិតរបស់ យើងបាន ។ ដោយចាប់ផ្តើមពីការសម្គាល់ភាពខុសគ្នារវាង ការគិតសន្មត់ទុកមុន និងភាពពិត (សភាវៈ ពិត) ត្រូវដឹងពេលយើងគិតសន្មត់ទុកមុន និងដឹងពីកំហុសដែលយើងជឿលើការគិតបែបហ្នឹង ។ ដើម្បី សម្រេចបានរឿងទាំងអស់នេះ គឺមិនត្រូវមាន ការគិតវាយតម្លៃទេ ឧបមាថា៖ “ខ្ញុំគិតថា អ្នកនឹងជួយខ្ញុំចំ ពោះរឿងនេះ តែអ្នកមិនបានជួយដល់ខ្ញុំទេ” ឬ “ខ្ញុំគិតថា អ្នកនឹងធ្វើវាឪ្យត្រូវ តែអ្នកមិនបានធ្វើវាឪ្យត្រឹម ត្រូវទេ” ។ នៅកន្លែងការងាររបស់យើង យើងបានចាត់តាំងឪ្យនរណាម្នាក់បំពេញភារកិច្ចមួយ ដោយមាន ការរំពឹងទុកថា គេនឹងធ្វើភារកិច្ចនោះឪ្យបានល្អបំផុត តែគេធ្វើមិនបានល្អទេ ។ តើយើងត្រូវធ្វើអ្វី? យើង ធ្វើវាដោយខ្លួនឯង ។ តើយើងខឹងនឹងបុគ្គលនោះទេ? វាមិនជួយអ្វីបានទេ ។ សូមកុំប្រគល់ភារកិច្ចណាមួ យស្រដៀងគ្នានេះឪ្យគេធ្វើទៀតនៅពេលអនាគត ឬត្រូវបង្រៀនគេពីរបៀបបំពេញភារកិច្ចនោះឪ្យបាន ត្រឹមត្រូវ ។ ដោះស្រាយនឹងការពិត ។ យើងមិនសប្បាយចិត្ត ដោយសារតែការគិតរំពឹងទុករបស់យើងថា បុគ្គលនោះ នឹងបំពេញភារកិច្ចបានត្រឹមត្រូវល្អ ដោយមិនចាំបាច់មានការណែនាំអ្វីទេ យើងអាចសង្ឃឹម ថាគេនឹងធ្វើបាន ។ នុះគឺខុសគ្នា គ្មានការរំពឹងទុកមុន គ្មានការខកចិត្តទេ ។
អារម្មណ៍រំខានសៅហ្មង (កិលេស)
ពេលយើងប្រាថ្នាចង់ប្រតិបត្តិឃ្លាគាថានេះ ពោលគឺ ចូរកុំប្រព្រឹត្តទង្វើអវិជ្ជមានឪ្យសោះ មុនដំបូងយើងត្រូ វទទួលដឹង ពេលយើងប្រព្រឹត្តធ្វើ និយាយស្តី និងគិត ដែលឋិតនៅក្រោមឥទ្ធិពលនៃអារម្មណ៍រំខាន់សៅហ្មងទាំងនេះ (កិលេស) ។ និយមន័យនៃពាក្យថា អារម្មណ៍រំខានសៅហ្មង (កិលេស) គឺជាសភាពនៃចិ ត្តដែលជំរុញឪ្យយើងបាត់បង់សន្តិភាពនៃចិត្ត និងការគ្រប់គ្រងលើខ្លួនឯង បើវាកើតឡើងម្តងណា ។ ពេ លយើងខឹងក្រោធ យើងមិនមានសន្តិភាពនៃចិត្តទេ និងចាប់និយាយស្តី និងធ្វើទង្វើណាដែលធ្វើឪ្យយើង នឹកស្តាយពេលក្រោយ ។ ពេលយើងមានចិត្តលោភ ចង់បានជ្រុលពេក ឬ តោងជាប់ស្អិតនឹងនរណាម្នាក់ មិនលែង វាគឺមិនមែនជាសន្តិភាពនៃចិត្តទេ ហើយយើងចាប់និយាយពាក្យសំដីណា ដែលហួសហេតុពេក ។ ជារឿងៗ ការធ្វើបែបហ្នេះគឺដេញគេឪ្យចេញពីយើងទៅវិញទេ ដោយសារយើងមានការទាមទារពីគេ ខ្លាំងពេក និងតោងជាប់ស្អិតមិនលែង (មានអាស្រ័យភាពលើគេពេក) ។
យើងត្រូវសម្គាល់ឪ្យបានពេលយើងធ្វើទង្វើណាដែលឋិតនៅក្រោមឥទ្ធិពលនៃអារម្មណ៍រំខានសៅហ្មងណាមួយ (កិលេសណាមួយ) ។ ពេលយើងមានរំញោចដឹងពីថាមពលរបស់យើងផ្ទាល់ យើងអាចមាន អារម្មណ៍ដឹងថា យើងមានការភ័យព្រួយភ្លាមពេលមានបញ្ហាមិនស្រួល ឬមានការប្រកាន់ជាប់ស្អិតនឹងអ្វី មួយកើតឡើង ។ កិលេសរំខាន និងមានលក្ខណៈបំផ្លាញទាំងនេះ កើតចេញមកពីអវិជ្ជា និងភាពគ្មានស តិរបស់យើង ។ យើងមិនមានសតិដឹងអំពី ហេតុនិងផលទេ ។ មិនមែនយើងល្ងង់ល្ងីល្ងឺទេ តែយើងគ្រាន់ តែមិនមានសតិដឹងថា រឿងនុះកើតឡើងដោយសារ ហេតុនិងផលតែប៉ុណ្ណោះ និងមិនមានសតិដឹងថា កា រគិតសន្មត់ទុកមុនរបស់យើង មិនតំណាងឪ្យការពិតទេ ។
ការហ្វឹកហាត់ចិត្តប្រាំពីរចំណុច បានបកស្រាយយ៉ាងច្បាស់លាស់ថា៖
សូមដាក់ការបន្ទោសទាំងអស់លើរឿងមួយនេះគឺ អត្មានិយម
មានន័យថា យើងឧស្សាហ៍ចង់ឪ្យរឿងរ៉ាវផ្សេងៗ កើតឡើងតាមវិធីរបស់យើង ចង់ឪ្យវាដំណើរការតាមតែ យើងចង់ ពោលគឺមានឥរិយាបថមួយថា ត្រូវតែជា “រូបខ្ញុំមុនគេ”៖ “វិធីដែលខ្ញុំគិតសន្មត់ និងគិតរំពឹងទុក លើរឿងអ្វីមួយនុះ ត្រូវតែជាវិធីដែលត្រឹមត្រូវ” ។ ត្រូវបន្ទោសចំពោះឥរិយាបថបែបហ្នេះ ចំពោះបញ្ហារប ស់យើង នុះគឺជាដំបូន្មានដ៏មានប្រយោជន៍ ។ ឧទាហរណ៍ថា៖ “ខ្ញុំចង់ឪ្យអាហារដ្ឋាននេះល្អឥតខ្ចោះ” ឬ ថា “ខ្ញុំចង់ឪ្យរាត្រីនេះល្អឥតខ្ចោះ” ឬថា “ខ្ញុំចង់ឪ្យអ្នកធ្វើបែបហ្នេះដាក់ខ្ញុំ” ទាំងអស់នេះគឺ “ខ្ញុំ ខ្ញុំ ខ្ញុំ” ទាំងអស់ ។ យើងគ្រាន់តែគិតដល់តែ ពាក្យថា ខ្ញុំ (អត្តភាព) ប៉ុណ្ណោះ មិនមែនគិតដល់ពាក្យថា អ្នកទេ ។ យើង មិនបានគិតដល់ថា គេប្រហែលជាមានការលំបាកថ្ងៃនេះ ឬគេប្រហែលជាមានការគិតរវល់នឹងអ្វីមួយផ្សេ ងទៀតទេ យើងគ្រាន់តែគិតដល់តែពាក្យថា “ខ្ញុំ” និងគិតដល់តែអ្វីដែលយើងចង់បានតែប៉ុណ្ណោះ ។ ទាំង នេះគឺជាប្រភេទនៃបញ្ហាដែលយើងត្រូវផ្តោតការយកចិត្តទុកដាក់ និងធ្វើការផ្លាស់ប្តូរនៅក្នុងជីវិតប្រចាំថ្ងៃរ បស់យើង ។ ទស្សនៈវិស័យព្រះពុទ្ធសាសនាចំពោះជីវិត គឺថា ទោសកំហុសទាំងអស់នៃបញ្ហារបស់យើង គឺជា ភាពអត្មានិយម ។ នេះគឺមិនមែនចង់ប្រាប់អ្នកថា ត្រូវធ្វើមិនដឹងចំពោះតម្រូវការខ្លួនឯងទេ ប៉ុន្តែមិន ត្រូវគិតថា តម្រូវការរបស់ខ្លួន គឺជារឿងសំខាន់បំផុតតែមួយនោះទេ និងត្រូវធ្វើមិនដឹងពីតម្រូវរបស់អ្នកដ ទៃនោះ ។ នេះគឺជាវិធីសាស្រ្តដសាមញ្ញបំផុត ។
ត្រូវប្រព្រឹត្តធ្វើតែរឿងកុសលបែបស្ថាបនា មានន័យថាត្រូវប្រព្រឹត្តទង្វើប្រកបដោយការយល់ដឹង និងគ្មាន ការខឹងក្រោធ គ្មានការលោភលន់ ចង់បានហួសហេតុពេកទេ ។ យើងត្រូវចៀសវាងធ្វើជាមនុស្សដែលត្រូ វការការសរសើរមិនដាច់ពីមាត់ និងឧស្សាហ៍ត្រូវការឪ្យគេយកចិត្តទុកដាក់ជាមួយរហូត ។ បើយើងប្រព្រឹ ត្តឋិតនៅក្រោមឥទ្ធិពលឥរិយាបថទាំងនោះ ស្មើនឹងយើងបង្កបញ្ហា មែនអត់? យើងមានការទាមទារគ្មាន ភាពប្រាកដនិយម ពីអ្នកដទៃ ដែលធ្វើឪ្យយើងខកចិត្ត ។ ប្រព្រឹត្តទង្វើជាកុសលក្នុងន័យស្ថាបនា មាន ន័យថា ត្រូវប្រព្រឹត្តធ្វើដោយគ្មានឥរិយាបថទាំងនោះ ។ នៅត្រឹមកំរិតបរមត្ថធម៌ នេះមិនមែនមានន័យថា យើងទទួលបាន ការបញ្ឈប់ពិត (និរោធសច្ចៈ) នៃអារម្មណ៍រំខានសៅហ្មង (កិលេស) និងឥរិយាបថអកុ សលទេ តែយើងអាចប្រព្រឹត្តធ្វើទង្វើរបស់យើង ដោយមិនឋិតនៅក្រោមឥទ្ធិពលដ៏ខ្លាំងក្លារបស់វាបាន ។
ជីវិតគឺជាទីឋានហ្វឹកហាត់របស់យើង
យើងមិនចង់មានភាពអវិជ្ជា និងធ្វើមិនដឹងចំពោះគុណធម៌របស់អ្នកដ៏ទៃទេ ។ យើងត្រូវទទួលស្គាល់ថា អ្នកដទៃក៏មានអារម្មណ៍ជាមនុស្សដូចយើងដែរ ។ ពួកគេមិនចង់ឪ្យគេមិនទទួលស្គាល់ខ្លួន និងបដិសេធចំ ពោះខ្លួន ដូចរូបយើងដែរ ។ ទាំងអស់នេះគឺជាការត្រាស់ដឹង ដែលយើងត្រូវឈងចាប់យកមកអនុវត្តនៅ ក្នុងជីវិតរបស់យើង និងដើម្បីសម្រេចការអនុវត្តនេះបាន យើងត្រូវជម្រះចិត្តឪ្យស្អាតផូរផង់ ដូចដែលមាន ពោលនៅក្នុងឃ្លាទីបីនៃគាថាខាងដើម ។
វាគឺជាជំនួយដ៏មានប្រយោជន៍បើយើងចាត់ទុកជីវិតរបស់យើងថា ជាទីឋានហ្វឹកហាត់ ។ នេះគឺជាអត្ថន័ យនៃការប្រតិបត្តិ ។ មិនមែនកំណត់ត្រឹមតែការអង្គុយតាំងសមាធិលើខ្នើយ ស្ថិននៅក្នុងបរិឋានស្រស់ស្អាត លម្អដោយទៀនធូក ភាពស្ងប់ស្ងាត់ និងមិនមានសំលេងក្មេងយំតែប៉ុណ្ណោះទេ ។
នៅគ្រាមួយ ខ្ញុំបានទៅពុទ្ធមណ្ឌលមួយកន្លែង ជាទីឋានដែលសិស្សរបស់ខ្ញុំបង្រៀន នៅទីនោះមានកូន សិស្សម្នាក់បានយកកូនអាយុពីរឆ្នាំមករៀងធម៌ជាមួយ ។ កូនអាយុពីរឆ្នាំនោះរត់លែងពេញបន្ទប់បង្រៀន ទាំងអស់ នៅខណៈពេលគ្រូកំពុងបង្រៀន ។ តើយើងត្រូវរំពឹងចង់បានបែបណាពីក្មេងអាយុពីរឆ្នាំ - ចង់រំ ពឹងថាឪ្យគេអង្គុយនៅស្ងៀមឪ្យបានមួយម៉ោងកន្លះមែនទេ? លោកគ្រូបានមានប្រសាសន៍ថា ការនាំយក កូនង៉ាអាយុពីរឆ្នាំមកជាមួយគឺពិតជារឿងល្អឥតខ្ចោះ ពីព្រោះថា វាគឺជាការសាកល្បងដអស្ចារ្យសំរាប់យើ ង ដែលមានក្មេងរត់លែងស្រែកឮៗ នៅខណៈពេលដែលយើងព្យាយាមអង្គុយតាំងសមាធិ ។ នេះគឺជា ការប្រតិបត្តិជាក់ស្តែង ។ តើយើងអាចបដិបត្តិបាន ដោយមិនខឹង មិនបែកអារម្មណ៍ទេ? មិនមែនមានន័ យថា ឪពុកម្តាយមិនយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់កូនទេ ក៏ប៉ុន្តែថាតើយើងអាចបដិបត្តិជាមួយ នឹងសម្លេង ចរាចរណ៍ខ្លាំងៗខាងក្រៅបានទេ ឬសូម្បីពេលដែលយើងជាប់កកស្ទះចរាចរណ៍នោះ?
នេះគឺជាជីវិត ជីវិតត្រូវតែជាកន្លែងបដិបត្តិ ជាសមរភូមិប្រយុទ្ធទប់ទល់នឹងភាពអវិជ្ជា ភាពគ្មានសតិដឹង និងអារម្មណ៍រំខានសៅហ្មងរបស់យើង (កិលេស) ។ នៅក្នុងគម្ពីរកម្រងនៃត្បូងពេជ្ររបស់ព្រះពោធិសត្វ ព្រះមហាថេរៈ អដ្ឋិសៈបានសម្តែងយ៉ាងច្បាស់ៗថា៖
ពេលឋិតនៅជាមួយអ្នកដទៃ ចូរខ្ញុំត្រូវប្រុងប្រយ័ត្នជាមួយនឹងពាក្យសំដីរបស់ខ្ញុំ ។ ពេលឋិតនៅម្នាក់ឯង ចូរខ្ញុំត្រូវប្រុងប្រយ័ត្នជាមួយនឹងចិត្តរបស់ខ្ញុំ ។
គាថានេះពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ។ ពេលយើងស្ថិតនៅជាមួយអ្នកដទៃ យើងត្រូវប្រយ័ត្ន លើពាក្យសំដីដែលនិយាយទៅកាន់គេ មិនមែនត្រឹមតែពាក្យសំដីប៉ុណ្ណោះទេ តែរួមទាំងសម្លេងផងដែរ តិ ច ឬខ្លាំង រួមទាំងការបញ្ចេញអារម្មណ៍ និងកាយវិការនៅពីក្រោយការនិយាយស្តីនោះ ។ បើយើងដឹងថា យើងនិយាយ សំដីបង្កអរិភាព ឬក្រអើតក្រទម ត្រូវសម្គាល់ឪ្យបាន និងចាប់បន្ថយ ឬសម្រាលពាក្យសំដីនុះមកវិ ញ ។ ពោលគឺដូចគ្នានឹងចិត្តរបស់យើងដែរ ពេលយើងឋិតនៅម្នាក់ឯង ត្រូវប្រុងប្រយ័ត្នចំពោះការគិតរប ស់យើង ពោលគឺពេលខ្លះអ្នកអាចមានរោគសញ្ញាមួយដែលគិតថា “ឪរូបខ្ញុំដ៏កំសត់អើយ គ្មាននរណាម្នាក់ឪ្យតម្លៃខ្ញុំទេ” ។
នេះនាំទៅរកចំណុចមួយនៅក្នុងការហ្វឹកហាត់ចិត្តប្រាំពីរចំណុច ដែលបង្ហាញពីរឿងលំបាកបីយ៉ាង៖ ត្រូវ ដឹងពីសត្រូវ - ដឹងនៅត្រង់នេះមានន័យថា ត្រូវចងចាំពួកវា - ចងចាំក្នុងការអនុវត្តវា និងចង់ចាំក្នុងការរក្សា វា ។ ទាំងអស់នេះគឺជារឿងពិបាក និងសំខាន់បំផុតដើម្បីចងចាំ ។ យើងបានដឹងបានលឺមកហើយអំពី ការបដិបត្តិការចងចាំ ឬការបដិបត្តិសតិរលឹកដឹង (mindfulness practice) តែនេះមិនមែនមានន័យថា នៅបស្ចិមប្រទេសគេយល់នៅក្នុងបរិបទបែបនេះទាំងអស់ទេ ពោលគឺមានន័យថា ការបដិបត្តិនេះសំដៅដល់ការ ឋិតនៅ ឬរស់នៅ នៅក្នុងបច្ចុប្បន្នកាលជានិច្ច ។ ពាក្យថា “mindfulness” នៅត្រង់នេះ គឺមានន័យថា ចងចាំ ។ យើងត្រូវចងចាំថា អ្វីដែលយើងគិតសន្មត់គឺជាគំនិតសំរាមឥតប្រយោជន៍ និងត្រូវអនុវត្តការចងចាំ នេះដើម្បីរក្សាវាឪ្យនៅជាប់ជាមួយយើងរហូត ។ នុះហើយគឺជាការប្រតិបត្តិជាក់ស្តែងនៅក្នុងជីវិតប្រចាំ ថ្ងៃរបស់យើង ។
សភាពជាមនោ និងមិនមែនមនោ
យើងបានដឹងឭពីដំបូន្មានព្រះពុទ្ធសាសនាស្តីអំពី សភាពមិនមែនជាមនោ និងមិនត្រូវជាសភាពជាមនោ ទេ ។ តើមានន័យយ៉ាងដូចម្តេច? ពិតណាស់ យើងអាចសូត្រនូវនិយមន័យបច្ចេកទេរបស់វាបានយ៉ាងស្ទាត់ជំនាញ និងធ្វើការវិភាគលើចំណុចនុះ តែបើយើងក្រឡេកមើលលើពាក្យនេះតាមការអនុវត្តជាក់ស្តែងវិញ អ្វីដែលយើងនិយាយសំដៅទៅរកនោះគឺថា យើងមិនចាំបាច់គិតដល់រឿងទាំងនេះដើម្បីធ្វើការអនុវត្ត វាទេ ។ ស្ថិតនៅក្នុងស្ថានការណ៍មួយដែលពេលនោះ យើងខកជើងហោះហើរ ឬខករថភ្លើង គោលបំណ ងចម្បងនៅត្រង់នេះគឺថា យើងមិនត្រូវគិតពី អនិច្ចតាធម៌ (ភាពមិនទៀតទាត់) មូលហេតុ និងលក្ខខណ្ឌ ផ្សេងៗដែលជះឥទ្ធិពលដល់អ្វីៗគ្រប់យ៉ាងទេ ។ ធ្វើដូច្នេះបើយើងខឹង វានឹងអាចជាជំនួយទប់កំហឹងដល់យើងបាន ។ យើងអាចត្រូវគិតដល់ចំណុចទាំងអស់នេះជាជំហានដំបូងសិន តែអ្វីដែលយើងចង់បាននោះគឺចង់ឪ្យការបដិបត្តិនុះ កើតឡើងដោយស្វ័យប្រវត្តិ ដោយយើងមិនចាំបាច់គិតអំពីវាទេ វានឹងកើតឡើងដោយខ្លួនឯងស្រាប់ ។ ពេលនោះយើងនឹងមិនប្រតិកម្មជ្រុលពេកទេ ដោយស្វ័យប្រវត្តិ និងមានភាពបត់បែនទៅតាមស្ថានការ ណ៍នុះជំនួសវិញ ។
នេះហើយគឺជាគោលបំណងរបស់យើង ។ វាគឺមិនមែនជាអាគមអូមអាមអ្វីនោះទេ ។ នេះប្រហែលជាមិន មែនជាសភាពគ្មានមនោដល់ទីជម្រៅមែន តែវាគឺជាវិធីសាស្រ្តសាមញ្ញ (គ្មានបច្ចេកទេសអ្វីទេ) ជាអ្វីដែ លយើងកំពុងបដិបត្តិដើម្បីឪ្យសម្រេចបាន ។ យើងធ្វើការបដិបត្តិដើម្បីឪ្យយើងអាចបញ្ចូលព្រះធម៌ ឬពា ក្យប្រៀនប្រដៅទាំងអស់នេះទៅក្នុងជីវិតរបស់យើង ដើម្បីចៀសវាងកុំបង្កើតបញ្ហាច្រើនតទៅទៀតចំ ពោះខ្លួនយើងផ្ទាល់ និងចំពោះអ្នកដទៃ នុះហើយគឺជាអត្ថន័យទាំងស្រុងរបស់វា ។
សំណួរ
ពេលណាត្រូវមានភាពបត់បែនក្នុងការប្រតិបត្តិគំរោង
ខ្ញុំចង់គិតថា ខ្ញុំគឺជាមនុស្សមានភាពបត់បែន និងចង់ប្រឈមមុខនឹងការពិត តែជានិច្ចជាកាលវាគឺ មិនមែនជាការពិតទេ ។ ខ្ញុំប្រឈមមុខនឹងបញ្ហាមួយ ចំពោះការពិត ពោលគឺ ពេលត្រូវបោះបង់គំរោងចោល និងពេលមិនត្រូវបោះបង់គំរោងចោល តែត្រូវប្រកាន់ភ្ជាប់នឹងគម្រោងនុះ ដោយដឹងថាអ្វីអាចកែប្រែបាន និងអ្វីដែលមិនអាចកែប្រែបាន ។ ឧបមាថា៖ ខ្ញុំខកជើងរថភ្លើង តែពេលនោះខ្ញុំបានរត់ទៅរកតាក់សុីជិះ ដើម្បីតាមឪ្យទាន់រថភ្លើងនៅស្ថានិយ៍បន្ទាប់ ។ តើយើងកាត់សេចក្តីបែបណា ចំពោះសារៈប្រយោជន៍នៃ ការព្យាយាមតស៊ូប្រយុទ្ធដើម្បីគម្រោងរបស់យើង?
មានកត្តាពាក់ព័ន្ធជាច្រើន ចំពោះការធ្វើតាមគម្រោង ឬក៏បោះបង់គម្រោងចោល ។ យើងត្រូវសំលឹងមើ លឪ្យច្បាស់ បើមានជម្រើសណាផ្សេង ឬបើគម្រោងនោះអាចកែប្រែបាន ដូចឧទាហរណ៍របស់អ្នកស្តីពី ការជិះតាក់សុី ដើម្បីតាមរថភ្លើងនៅស្ថានិយ៍បន្ទាប់អីចឹង ។ បើនៅទីនោះគ្មានតាក់សុីទេ ប្រាកដណាស់ យើងត្រូវបោះបង់ចោលហើយ នេះជាឧទាហរណ៍ជាក់ស្តែង ។ រឿងជាក់ស្តែងមួយទៀត ឧបមាថា យើង បានដាក់ពាក្យចូលរៀននៅឯសាលាមួយ គេបដិសេធពាក្យស្នើសុំចូលរៀនរបស់យើងឆ្នាំនេះ ។ តើយើង បោះបង់ចោល ឬយើងដាក់ពាក្យម្តងទៀតនៅឆ្នាំក្រោយ? យើងត្រូវវាយតម្លៃស្ថានការណ៍ ។ គ្មានរឿង អវិជ្ជមានអ្វីទេស្តីពីការដាក់ពាក្យចូលរៀននៅឆ្នាំក្រោយ បើគេមិនទទួលយើងឪ្យចូលរៀនទេ ។ នេះគឺនិ យាយពីការវិភាគចំពោះស្ថានការណ៍ថា អ្វីជាភាពពិតប្រាកដនិយមចំពោះយើង ។ តើយើងកំពុងតែនិយា យពន្លើស ឬបំផ្លើសគុណសម្បត្តិ ឬសមត្ថភាពរបស់យើង ឬអត់? យើងត្រូវសួរយោបល់ពីអ្នកដទៃដែរ ។
ជម្រើសនីមួយៗទាមទារឪ្យមានការវិភាគ ពោលគឺគ្មានចម្លើយត្រឹមត្រូវល្អឥតខ្ចោះឯកណាមួយ តំណាង ឪ្យគ្រប់រឿងទេ ។ យើងត្រូវសង្កេតពិនិត្យមើលថា តើកត្តាជោគជ័យនៃគម្រោងរបស់យើងពឹងលើអ្វី ពី ព្រោះថា រឿងរ៉ាវផ្សេងៗកើតឡើងដោយមានមូលហេតុ និងលក្ខខណ្ឌជាច្រើន ។ តើយើងអាចបំពេញចំ ពោះមូលហេតុ និងលក្ខខណ្ឌទាំងនោះបានទេ? បើមិនអាចបំពេញក្នុងពេលនេះទេ តើមានលទ្ធភាពអា ចបំពេញវានៅថ្ងៃអនាគតបានទេ? តើមានជម្រើសផ្សេងទេ? យើងត្រូវធ្វើការសម្រេចចិត្ត និងកែប្រែស្ថា នការណ៍ទាំងអស់នេះដោយឥរិយាបថប្រកបដោយសមហេតុសមផល ។
ជាមនុស្សចូលចិត្តប្រើអារម្មណ៍ខ្លាំងណាស់
វាគឺជារឿងថ្មីសំរាប់រូបខ្ញុំ ដើម្បីយល់ដឹងពីរបៀបដែលខ្ញុំរក្សាខ្លួនឯងនៅក្នុងវង្វង់នែសេចក្តីទុក្ខ ។ ខ្ញុំព្យាយាមចងចាំខ្លួនឯងថា ការគិតសន្មត់របស់ខ្ញុំគឺមិនសមហេតុផលទេ តែអារម្មណ៍របស់ខ្ញុំគិត ផ្សេងវិញ ពេលនោះខ្ញុំធ្លាក់ចូលទៅក្នុងទម្លាប់ចាស់វិញដដែល ។ តើខ្ញុំត្រូវធ្វើអ្វីដើម្បីបដិបត្តិ កុំទម្លាក់តម្លៃខ្លួនឯង ពីព្រោះថា ការចងចាំគឺពិបាកធ្វើណាស់ក្នុងពេលនេះ?
ជានិច្ចជាកាល យើងដឹងអ្វីជាប្រយោជន៍ និងអ្វីដែលល្អបំផុត តែអារម្មណ៍របស់យើង គឺខ្លាំងក្លាណាស់ដែ លជាការពិបាកដើម្បីដោះស្រាយជាមួយអារម្មណ៍នេះ ។ តាមពិតទៅវាគឺជារឿងដែលកើតឡើងជាធម្ម តាទៅហើយ ។ យើងត្រូវព្យាយាមធ្វើការសម្រេចចិត្តឪ្យបាន ដោយត្រូវជឿថាបើសម្រេចចិត្តទៅអាចធ្វើ ឪ្យខ្ញុំមានអារម្មណ៍អន់ចិត្តយ៉ាងខ្លាំងយ៉ាងណាក្តី តែនេះមិនមែនជាអ្វីដែលខ្ញុំត្រូវយកមកធ្វើជាសាច់ការមែនទេនទេ ។
ចំណុចសំខាន់គឺមិនត្រូវយល់ខុសលើអត្ថន័យនេះទេ ។ យើងអាចអន់ចិត្ត និងបះពាល់អារម្មណ៍យើងយ៉ា ងខ្លាំងដោយរឿងអ្វីមួយ តែត្រូវចាំថា រឿងនុះនឹងកន្លងផុតទៅមិនខាន ។ អារម្មណ៍ដែលកើតឡើង កន្លង ផុតទៅ និងមានការប្រែប្រួល ។ យើងមិនចង់ប្រកាន់មាំនឹងពពួកអារម្មណ៍ទាំងនោះទេ និងមិនត្រូវតាំងខ្លួ នទៅតាមរូបភាពអារម្មណ៍ទាំងនោះទេ ។ យើងមិនត្រូវគិតដូច្នេះ ឧបមាថា “ខ្ញុំខឹងអន់ចិត្តចំពោះខ្លួនឯង ខ្លាំងណាស់ ដោយសារខ្ញុំបានធ្វើឪ្យវារញេរញៃទៀតហើយ មិនសមបំណងរបស់ខ្ញុំទេ ខ្ញុំមិនមែនជាមនុ ស្សល្អទេ” ។ គិតបែបនេះមានន័យថា យើងតាំងខ្លួនទៅតាមអារម្មណ៍នុះហើយ និងប្រកាន់មាំជាប់ស្អិតនឹ ងវា ។ យើងចាត់ទុក អារម្មណ៍របស់យើងថាជា របស់សំខាន់ និងពិសេសបំផុត ក៏ប៉ុន្តែវាគឺមិនមែនទេ ។ វាគឺគ្រាន់តែជាអារម្មណ៍ដែលផុសឡើងហើយរលត់ទៅវិញតែប៉ុណ្ណោះ ។ យើងត្រូវជឿជាក់ថាវាគឺមិនមែ នជាអ្វីដែលយើងត្រូវការទេ ។ យើងត្រូវជឿថាអារម្មណ៍នេះនឹងផុតរលត់ទៅ ត្រូវឪ្យវាផុតរលត់ទៅ ។ នៅ កំរិតបរមត្ថ (កំរិតជ្រៅ) យើងយល់ដឹងពិតប្រាកដថា វាគឺជាការគិតរំពឹងទុកមិនប្រាកដនិយមទេ ។ យើង មានអារម្មណ៍ឈឺចាប់ តែវានឹងកន្លងផុតទៅ ។ យើងមិនយកវាជាការ ដូចការដែលពិភពលោកនេះត្រូវដ ល់ទីបញ្ចប់ទេ ។
បើតាមបូរុំបូរាណពោលថា អារម្មណ៍ត្រូវបានគេប្រដូចទៅនឹងពពករសាត់នៅលើមេឃ វានឹងរសាត់បាត់ ទៅ ។ នេះគឺជាវិធីតែមួយគត់ដើម្បីចាប់ផ្តើមដោះស្រាយជាមួយវា ។ យើងក៏ត្រូវដឹង និងចងចាំផងដែរថា អារម្មណ៍គឺម្តងចុះម្តងឡើងអីចឹងឯង ។ មនុស្សមួយចំនួនខ្លះក្នុងចំណោមពួកយើង ជាមនុស្សសុីអារម្មណ៍ខ្លាំងជាងមនុស្សមួយចំនួនផ្សេងទៀត អូខេមិនអីទេ យើងមិនត្រូវវាយតម្លៃពួកគេទេ វាគឺជាផ្នែកមួយនៃកា រទទួលស្គាល់ការពិត ។ ការពិតនៅត្រង់នេះគឺថា យើងស្ថិតនៅចំណុចនេះក្នុងពេលនេះ យើងអាចសុីអារ ម្មណ៍ (ស្តាប់តាមអារម្មណ៍) និងអាចអន់ចិត្តងាយៗ តែយើងមិនត្រូវតោងជាប់ស្អិតនឹងវាទេ ។ ធ្វើការស្វែ ងយល់ឪ្យបានសុីជម្រៅថែមទៀត ដើម្បីឪ្យយើងជឿជាក់ថាអ្វីទៅជាការពិត ។
ឧទាហរណ៍ថា៖ “ខ្ញុំំទៅចូលរួមវគ្គធ្វើសមាធិមួយ ដោយនឹកគិតក្នុងចិត្តថា នឹងធ្វើឪ្យខ្ញុំមានការតាំងសតិ កាន់តែល្អអស្ចារ្យ តែស្រាប់តែចិត្តរបស់ខ្ញុំដើរត្រាច់ចរគ្រប់ច្រកហ្លក អស់ពេញមួយវគ្គសមាធិនេះទៅវិញ” អូខេ ពោលគឺយើងមានការរំពឹងទុកមិនប្រាកដនិយម ។ ពិតណាស់ ចិត្តមិននៅមួយកន្លែងទេ និងពិត ណាស់ មនោនេះមិនល្អអស្ចារ្យនៅឡើយទេ ចូរអ្នកកុំរំពឹងខ្ពស់ពេក និងត្រូវស្មោះត្រង់ចំពោះរឿងនោះ ។ ឧបមាថា៖ “ខ្ញុំអាចសម្រេចដល់កំរិតខ្ពស់បំផុតបាន តែវាមិនអាចកើតឡើងបានដោយគ្មានហេតុ និងផ លទេ ខ្ញុំត្រូវដាក់ការខិតខំឪ្យខ្លាំងក្លាឡើងថែមទៀត” ។
ភាពស្រដៀងគ្នានេះដែរ ប្រសិនបើយើងជាមនុស្សប្រើអារម្មណ៍ និន្នាការអារម្មណ៍នោះអាចត្រូវបានប្រែ ក្លាយ និងត្រូវបានប្រើប្រាសដើម្បីបង្កើតអារម្មណ៍វិជ្ជមានផ្សេងៗ ។ ប្រតិបត្តិតាមវិធីនេះ យើងអាចមាន អារម្មណ៍នៃសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាខ្លាំងឡើងថែមទៀត ។ ក្នុងស្មារតីនេះ វាគឺជារឿងវិជ្ជមាន ទៅវិញទេ ដែលយើងត្រូវប្រើអារម្មណ៍ ។ សរុបទៅ មានមនុស្សមួយចំនួនដែលប្រើប្រាសហេតុផល ហើយវាពិតជាពិបាកសំរាប់ពួកគេ ដើម្បីប្រើប្រាសអារម្មណ៍ សំរាប់ពួកគេគឺពិតជាពិបាកណាស់ឪ្យមាន អារម្មណ៍នៃក្តីស្រឡាញ់ និងក្តីមេត្តា ។ ប្រសិនបើអ្នកជាមនុស្សចូលចិត្តប្រើអារម្មណ៍ វាបញ្ជាក់ថា អ្នកមា នកត្តាវិជ្ជមានស្រាប់ហើយ វាទាស់ត្រង់ថា អ្នកចេះប្រែក្លាយវា ឬអត់តែប៉ុណ្ណោះ ។ កត្តាវិជ្ជមាននុះនឹងកើ តឡើងមកយឿតៗ បើសិនអ្នកចាប់អនុវត្តគោលការណ៍ហេតុ និងផល ។
ការធ្វើការងារក្រៅតំបន់សុខស្រួលរបស់យើង (មានន័យថា ការងារមិនដដែលៗ និងពោរពេញដោយបទពិសោធន៍ថ្មីៗ និងការសាកល្បងថ្មីៗ)
យើងធ្វើការហ្វឹកហាត់ទាំងអស់នេះ យើងមើលឃើញថា មានតម្រូវការដែលទាមទារឪ្យមនុស្សទ ទួលខុសត្រូវចំពោះស្ថានភាពជាច្រើននៅក្នុងសង្គម ។ តើពេលណាទើបយើងដឹងថាយើងត្រៀម ខ្លួនរួចជាស្រេចដើម្បីឈានជើងចេញពីតំបន់សុខស្រួលរបស់យើង និងចាប់ដោះស្រាយជាមួយ ការងារ ឬបញ្ហាប្រឈមតាមផ្នែកស្មារតីរបស់យើងបាន?
នេះគឺត្រូវចាប់ផ្តើមពី ទង្វើជាកុសល និងទង្វើអកុសល ។ ឧទាហរណ៍ថា៖ ឈានជើងចេញពីតំបន់សុខ ស្រួលរបស់យើងដោយធ្វើដំណើរទៅកាន់បា (កន្លែងផឹកសុី) និងចំណាយពេលវេលាជាមួយអ្នកស្រវឹង នុះគឺមិនមែនជារឿងកុសលបែបស្ថាបនាទេ ។ យើងអាចនិយាយបានថា ព្រះពោធិសត្វអាចធ្វើដំណើរ ទៅកាន់ឋាននរកដើម្បីទៅជួយដល់មនុស្សនៅទីនោះ តែរឿងនេះហាក់បីដូចហួសប្រមាណពេកសំរាប់ពួ កយើងជាមនុស្សសាមញ្ញ ។ តែបើទៅធ្វើរឿងកុសលបែបស្ថាបនា ដូចជាទៅនិយាយពាក្យសំដីល្អៗទៅ កាន់ជនគ្មានផ្ទះសំបែងដេកនៅតាមចិញ្ជើមថ្នល់វិញនោះ នុះគឺជារឿងមួយផ្សេងទៀត ។
រឿងទីមួយដែលយើងត្រូវបែងចែកភាពខុសគ្នាឪ្យដាក់នោះគឺ ថាតើស្ថានការណ៍នៅក្រៅតំបន់សុខស្រួល របស់យើងនោះវាមានប្រយោជន៍កំរិតណា ដែលយើងប្រាថ្នាចង់សម្រេចវាឪ្យបាននោះ ។ ក្មេងៗខ្លះអាច ទៅរាំបទញាក់កន្រ្តាក់អារម្មណ៍នៅក្នុងខ្លឹបរាត្រីពេញមួយយប់រហូតទល់ភ្លឺក៏មាន ។ តើវាមានប្រយោជន៍ សំរាប់យើងទេ ដើម្បីឈានជើងចេញពីតំបន់សុខស្រួលរបស់យើងទៅធ្វើរឿងដូច្នោះ? វាគឺជាការចាកចេ ញពីតំបន់សុខស្រួលដូចគ្នា តែវាមិនមានភាពវិជ្ជមានអ្វីទេ វាលុះត្រាណាតែយើងព្យាយាមយកឈ្នះលើ ឥរិយាបថអវិជ្ជមាន និងឥរិយាបថម៉ាកងាយវាយតម្លៃរបស់យើង ។ តែយើងអាចយកឈ្នះវាបានដោយ មិនចាំបាច់រាំមួយយប់ទាល់ភ្លឺ និងក្លាយជាមនុស្សផ្លង់ដោយសារតែសម្លេងតន្រ្តីនុះទេ ។ ទោះបីបែបនេះ ក្តី មានរឿងខ្លះទៀតដែលអាចឋិតនៅក្រៅតំបន់សុវត្ថិភាពរបស់យើង ដូចជាកិច្ចការងារជួលដល់ជនភៀសខ្លួន ។ ដោយចាកចេញពីតំបន់សុខសុវត្ថិភាពរបស់យើង ដើម្បីទៅធ្វើការងារជួលដល់ពួកគេ គឺជាទង្វើ ប្រកបដោយការស្ថាបនា ជាកុសល និងវិជ្ជមាន ហើយក៏ជាជំនួយក្នុងការអភិវឌ្ឍសេចក្តីសប្បុរសរបស់ យើងដែរ ។
នៅទីក្រុងប៊ឺលីន (សូមអាចតាមសម្លេងអង់គ្លេស) ខ្ញុំមានថ្នាក់ពិភាក្សាតូចមួយរៀងរាល់សប្តាហ៍ យើងទាំងអស់គ្នាសុទ្ធតែមិត្តភ័ក្តិនឹងគ្នា បន្ទាប់ពីកិច្ចពិភាក្សាម្តងៗ យើងចេញទៅក្រៅទៅញុាំអាហារជុំគ្នា ។ ខ្ញុំបានចោទជាសំណួរសួរដល់ពួកគេថា តើព្រះធម៌ជួយពួកគេនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេដោយរ បៀបណា? កូនសិស្សរបស់ខ្ញុំម្នាក់ក្នុងចំណោមសិស្សដទៃទៀង នៅក្នុងថ្នាក់ពិភាក្សានេះបានលើកឡើង ថា គាត់កំពុងតែខិតខំព្យាយាមចាកចេញពីតំបន់សុខសុវត្ថិភាពរបស់គាត់ ដោយគាត់ពន្យល់ថា គាត់មាន ទំនោរ និងមានការផ្តោតអារម្មណ៍ទៅលើតែមនុស្សមានរូបរាងស្អាត ។ ចំពោះគាត់ គាត់ចាត់ទុកមនុស្ស ស្អាតទាំងនោះថា ជាមនុស្សសំខាន់ជាងគេ ។ ដូច្នេះគាត់ព្យាយាមបង្កើតមិត្តភាពជាមួយមនុស្សធាត់ៗ ដែលមានមុខមិនស្អាត មិនទាក់ទាញជាដើម ។ គាត់ចង់ឪ្យឃើញច្បាស់ថា បុគ្គលនេះគឺជាមនុស្សជាតិ ដែលប្រាថ្នាក្តីសប្បាយ ចង់ឪ្យគេចូលចិត្ត មិនចង់ឪ្យគេស្អប់ មិនចង់ឪ្យគេបដិសេធខ្លួនទេ ។ បុគ្គលនេះអាច ប្រែក្លាយជាមិត្តថ្មីដមហាអស្ចារ្យ ជាត្បូងពេជ្រមួយគ្រាប់ គាត់សម្រេចចិត្តទទួលយកបុគ្គលនេះ ។ នុះគឺ ជាឧទាហរណ៍វិជ្ជមានមួយទាក់ទងនឹងការចាកចេញក្រៅពីតំបន់សុខសុវត្ថិភាពរបស់យើង ។ រឿងបែប នេះគឺអាចធ្វើទៅបាន ។ ប្រសិនបើយើងនឹងធ្វើដំណើរឪ្យលើសពីដែនកំណត់ធម្មតារបស់យើង ចូរអ្នកធ្វើ វានៅក្នុងជំហានណាដែលអាចធ្វើទៅបាន ។
មិត្តភ័ក្តិម្នាក់ទៀតបានធ្វើរឿងនេះដល់កំរិតខ្លាំងក្លាមែនទេន ។ គាត់ចូលចិត្តធ្វើរឿងណាដែលមិនឋិត នៅក្នុងតំបន់សុខសុវត្ថិភាពរបស់គាត់គ្រប់ពេលទាំងអស់ ។ ឧទាហរណ៍៖ គាត់ដើរលែងតែជាមួយពួក ញៀនថ្នាំ ពួកលក់ថ្នាំញៀននៅតាមសួនច្បារ ។ គាត់ធ្វើដូច្នេះ ដោយសារតែការរាប់អាន និងដើរហើរជាមួ យមនុស្សក្រុមនេះគឺមិនស្រួលទេ ។ ខ្ញុំដូចជាមើលមិនឃើញអត្ថប្រយោជន៍អ្វីទេចំពោះរឿងនេះ ។ វាគឺជា ប្រភេទសម្ញែងការអួតអាងខាងវាយតប់វិញទេ ។
សំនួរដែលគួរឪ្យចាប់អារម្មណ៍នោះគឺត្រូវសួរថា តើត្រូវចាកចេញពីតំបន់សុខសុវត្ថិភាពរបស់យើងដោយ របៀបណា និងថាតើតំបន់សុខសុវត្ថិភាពរបស់យើងនុះជាអ្វី និងមានអត្ថន័យយ៉ាងណា ។ តើមានការគិតសន្មត់ច្រើនកំរិតណា ដើម្បីធ្វើការគិតថានុះគឺជាទីសុខសុវត្តិភាពរបស់យើង ? តើទីសុខ សុវត្ថិភាពជាអ្វី? នុះគឺជាអ្វីដែលយើងត្រូវធ្វើការវិភាគដោយខ្លួនឯង ។ តើយើងអាចមានអារម្មណ៍សុខ ស្រួលនៅគ្រប់ស្ថានការណ៍ ជាមួយមនុស្សគ្រប់ប្រភេទទេ?
គន្លឹះសំខាន់ចំពោះរឿងនោះគឺត្រូវទម្លាក់កំហុសទៅលើរឿងមួយនេះគត់៖ ភាពអត្មានិយម ។ ពេលយើង មានអារម្មណ៍មិនស្រួល មិនសុខស្រួលពេលឋិតនៅជាមួយមនុស្សឯទៀត និងនៅក្នុងស្ថានការណ៍ណា មួយ គឺដោយសារយើងគិតតែពីពាក្យថា “ខ្ញុំ ខ្ញុំ ខ្ញុំ” ។ ឧទាហរណ៍៖ យើងគិតថា “ខ្ញុំមិនចូលចិត្តអានេះទេ ខ្ញុំមិនអាចទ្រាំនឹងវាបានទេ” ដោយយើងមិនបានគិតដល់អ្នកដទៃសោះ ។ វាគឺជារឿងដែលយើងត្រូវ យកចិត្តទុកដាក់ដល់អ្នកដទៃ និងមើលឪ្យឃើញច្បាស់ថា យើងគឺជាមនុស្សជាតិតែមួយ ។
សេចក្តីសង្ខេប
ទាំងនេះគឺជាគោលការសាមញ្ញខ្លះៗ ។ ប្រសិនបើយើងអាចឈប់ធ្វើជាបុគ្គលអត្មានិយមបាន យើងនឹងមានក្តីសុខជាងមុន ។ ពេលយើងប្រាស្រ័យទាក់ទងជាមួយមនុស្សម្នាក់ផ្សេងទៀត ផ្ទុយតែពីការនិយាយពីខ្លួនយើង យើងគួរបង្ហាញចំណាប់អារម្មណ៍ចេញពីចិត្តលើបុគ្គលនោះ និងសួរនាំអំពីជីវិតពួកគេ ពេលនោះយើងនឹង មានក្តីសុខកាន់តែច្រើន ។ ពិតណាស់បុគ្គលនោះក៏នឹងមានក្តីសុខច្រើនណាស់ដែរ ។ ទាំងនេះគឺជាការ កែប្រែផ្លាស់ប្តូរសាមញ្ញ ជាក់ស្តែងនៅក្នុងវិធីសាស្រ្តរបស់យើង ចំពោះការដោះស្រាយនៅក្នុងជីវិត និងចំ ពោះការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ។ ចូរអ្នកត្រូវចងចាំថា នេះគឺជាការចងចាំ ឬសតិរលឹកដឹង ដែលយើងប្រាថ្នាចង់សម្រេចបាន ។ យើងព្យាយាមចងចាំ ដើម្បីធ្វើការបដិបត្តិ (អនុវត្ត) ពាក្យប្រៀនប្រដៅ នេះ នៅខណៈពេលណាដែលយើងមានភាពអត្មានិយម ឬនៅខណៈពេលណាដែលយើងគិតតែពីខ្លួនឯង ។ ឧបមាថា៖ ដៃគូសន្ទនារបស់យើងរវល់ គេចង់ចាកចេញទៅ តែយើងនៅនិយាយជាប់រហូតមិនឈប់ ដោយយើងគិតខ្លួនឯងថា សំដីដែលយើងត្រូវនិយាយទៅនោះគឺជាពាក្យសំដីសំខាន់បំផុត ។ តើដៃគូសន្ទនារប ស់យើង គេពិតជាចង់ស្តាប់ទេ? ទេ តែយើងគិតសន្មត់ខ្លួនឯងថាគេចង់ស្តាប់ ។ ជីវិតគឺជាទីឋានដែលយើ ងត្រូវបដិបត្តិព្រះធម៌ ។