សម្មាវាចា សម្មាកម្មន្តៈ និងសម្មាអាជីវៈ

រំលឹកឡើងវិញ

ការប្រតិបត្តិបីយ៉ាង (ការហ្វឹកហាត់) នៅក្នុងសីល (ក្រមសីលវិន័យ) សមាធិ និងប្រាជ្ញា (សតិត្រិះរិះពិ ចារណា) គឺជាគោលផ្តោតសំខាន់ដើម្បីជួយយើងយកឈ្នះលើ បញ្ហា និសេចក្តីទុក្ខដែលយើងជួបប្រទះ ។ វិធីសាស្រ្តគឺត្រូវសម្គាល់ឪ្យបាន នូវមូលហេតុនៃទុក្ខលំបាករបស់យើង ហើយចាប់អនុវត្តការប្រតិបត្តិបី យ៉ាងនេះដើម្បីលុបបំបាត់មូលហេតុទាំងអស់នោះឪ្យអស់ ។ 

ការហ្វឹកហាត់បីយ៉ាង (ការប្រតិបត្តិ) នេះគឺពិតជាជំនួយដ៏ខ្លាំងក្លាដើម្បីបណ្តុះវាឡើងនៅក្នុងជីវិតប្រចាំ ថ្ងៃរបស់យើង ពេលយើងប្រាស្រ័យទាក់ទងជាមួយអ្នកដ៏ទៃ ។ 

  • សីល (ក្រមវិន័យ) - ពិតជាសំខាន់ណាស់ដើម្បីធ្វើការសង្កេតមើលលើរបៀបយើងនិយាយ និងប្រព្រឹត្តទៅកាន់អ្នកដ៏ទៃ ។ យើងត្រូវការសីលវិន័យដើម្បីវាចាកពីទង្វើណាមួយដែលអាចបង្ក ទុក្ខទោស ឬបំផ្លាញដល់អ្នកដ៏ទៃ ។
  • សមាធិ - យើងត្រូវមានសមត្ថភាពដើម្បីតាំងសតិឡើង ពេលយើងប្រាស្រ័យទាក់ទងជាមួយអ្នក ផ្សេង ធ្វើដូច្នេះ យើងដឹង និងយល់ថាមានអ្វីកើតឡើងចំពោះគេ និងតើគេត្រូវការអ្វី ។ ប្រសិនបើ ចិត្តយើងបែកខ្ញែក ម្តងត្រង់នេះម្តងត្រង់នោះ និងចេះតែឆែកមើលទូរស័ព្ទជាប់ហូតនុះ វាធ្វើឪ្យការទាក់ទងជាមួយអ្នកដ៏ទៃមានការលំបាកខ្លាំង ។
  • ប្រាជ្ញា (សតិត្រិះរិះបែងចែកត្រូវ) - ប្រសិនបើយើងស្តាប់ដៃគូម្ខាងទៀតរបស់យើងយ៉ាងយកចិត្ត ទុកដាក់ យើងនឹងអាចមានសតិយល់ដឹងច្បាស់លាស់ ថាត្រូវឆ្លើយតបទៅគេវិញបែបណា ទើបសមរម្យ ។ ជាថ្មីម្តងទៀត វិធីនេះនាំយើងទៅរកការគិត ការប្រព្រឹត្ត និងការនិយាយត្រឹមត្រូវសមរម្យទៅកាន់អ្នកដ៏ទៃ ។

ការហ្វឹកហាត់បីយ៉ាង (ការប្រតិបត្តិ) នេះគឺដំណើរការស្របគ្នាយ៉ាងមានប្រសិទ្ធិភាព បំពេញឪ្យគ្នាទៅវិញ ទៅមក ។ នេះជាមូលហេតុដែលយើងត្រូវចាប់អនុវត្តវិធីសាស្រ្តទាំងបីនេះឪ្យបានព្រមគ្នា ។ ពេលណា យើងមិននៅជាមួយអ្នកដ៏ទៃ ការប្រតិបត្តិបីយ៉ាងនេះក៏មានប្រយោជន៍ដល់ខ្លួនយើងផ្ទាល់ផងដែរ ។  

  • ពោលគឺវាជួយការពារយើងពីការប្រព្រឹត្តធ្វើណាមួយក្នុងបំណងបំផ្លាញខ្លួនឯង ។
  • ធ្វើឪ្យចិត្តយើងកាន់តែផ្តោតខ្ពស់ឡើងថែមទៀត ដើម្បីឪ្យយើងសម្រេចបានអ្វីដែលយើងប៉ងប្រា ថ្នា ។
  • យើងប្រើប្រាសសតិប្រាជ្ញាជាមូលដ្ឋារបស់យើងដើម្បី បែងចែកភាពខុសគ្នារវាង អ្វីសមរម្យ និងមិនសមរម្យ ។

 វិធីសាស្រ្តទាំងអស់នេះ គឺជាគោលធម៌គ្រឹះដែលយើងអាចចាប់អនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ទាំងនៅក្នុងស្ថានភាពផ្ទាល់ខ្លួន និងទំនាក់ទំនងនៅក្នុងសង្គម ។ 

អដ្ឋង្គិកមគ្គប្រាំបី

ពេលយើងចាប់ហ្វឹកហាត់ (ប្រតិបត្តិ) វិធីសាស្រ្តទាំងបីនេះ  មានបទបង្ហាញមួយអំពីរបៀបដែលយើងបដិបត្តិវិធីទាំងនេះ គឺបទបង្ហាញនោះត្រូវបានគេស្គាល់ថា “អដ្ឋង្គិកមគ្គប្រាំបី” ។ ទាំងនេះគឺជាមាគា៌ ប្រាំបីនៃការបដិបត្តិ ដែលជួយបង្កើនវិធីសាស្រ្តបីយ៉ាងនេះឪ្យមានការអភិវឌ្ឍឡើង ។
សំរាប់ការហ្វឹកហាត់ផ្នែកក្រមវិន័យ (សីល)

របស់យើង មានការបដិបត្តិបី៖ 

  • សម្មាវាចា - វិធីសាស្រ្តនៃការប្រាស្រ័យទាក់ទង់របស់យើង ។
  • សម្មាកម្មន្តៈ - របៀបដែលយើងប្រព្រឹត្ត មានព្រំដែនត្រឹមត្រូវ ។
  • សម្មាអាជីវៈ - របៀបដែលយើងប្រកបរបររស់នៅ និងចិញ្ចឹមជីវិត ។

សំរាប់ការហ្វឹកហាត់ផ្នែក សមាធិ មានការបដិបត្តិបី៖
 

  • សម្មាវាយាមៈ - លុបបំបាត់ការគិតអកុសល (អវិជ្ជមាន និងបែបបំផ្លាញ) និងចាប់អភិវឌ្ឍសភាព នៃចិត្តដែលតាំងនៅក្នុងសមាធិ ។
  • សម្មាសតិ - មិនត្រូវបោះបង់វត្ថុបំណងនៃការផ្តោតអារម្មណ៍ និងកំលាំងចិត្តរបស់យើងទេ ។
  • សម្មាសមាធិ - រក្សាការផ្តោតអារម្មណ៍ឪ្យបានល្អលើអ្វីដែលជាកុសល ។

សំរាប់ការហ្វឹកហាត់ផ្នែក សតិប្រាជ្ញា របស់យើង (ប្រាជ្ញា) មានការបដិបត្តិចំនួនពីរ៖

  • សម្មាទិដិ្ឋ - អ្វីដែលយើងជឿជាក់ថាត្រឹមត្រូវ ដោយផ្អែកលើការបែងចែកភាពខុសគ្នារវាអ្វីត្រូវ និងអ្វីខុស ទុក្ខទោស និងប្រយោជន៍ ។
  • សម្មាសង្កប្បៈ (មានការគិតលើកកំលាំងចិត្តត្រូវ) - សភាពជាកុសលនៃចិត្ត (កុសលចិត្ត ប្រកបដោយការស្ថាបនា និងភាពវិជ្ជមាន) ដែលសម្មាទិដ្ឋិរបស់យើងនាំយើងទៅដល់ចំណុចនេះ ។

អត្ថន័យបកស្រាយលម្អិតជាងនេះ អំពីមាគា៌បដិបត្តិនីមួយៗគឺថា បើមានចំណុចណាមួយដែលខុសសូមអ្នកបោះវាចោលទៅ ចូរអ្នកយកតែចំណុចដែលត្រឹមត្រូវទៅបានហើយ ។

និយាយ

របៀបដែលយើងនិយាយទៅកាន់អ្នកដ៏ទៃគឺឆ្លុះបញ្ចាំងពីសភាពនៃចិត្តរបស់យើង ។ វាធ្វើឪ្យប៉ះពាល់ ដល់ការគិតមានអារម្មណ៍នៃអ្នកដ៏ទៃ និងប៉ះពាល់ដល់របៀបដែលគេប្រាស្រ័យត្រឡប់មកយើងវិញ ។ ដូច្នេះ យើងត្រូវដឹងថាវិធីណាដែលនិយាយទៅមានប្រយោជន៍ និងវិធីណាដែលនិយាយទៅបង្កបញ្ហា ។

និយាយខុស (មិច្ឆាវាចា)

ការនិយាយខុសគឺជាពាក្យសំដីដែលបង្កសេចក្តីទុក្ខ និងបញ្ហា

  • ការនិយាយកុហក - និយាយមិនពិត និងនិយាយបោកបញ្ឆោតអ្នកដ៏ទៃ ។ ប្រសិនបើយើងល្បី ឈ្មោះថាជាអ្នកភូតកុហកអ្នកដ៏ទៃគ្រប់ពាក្យដែលយើងនិយាយនុះ គ្មាននរណាម្នាក់គេជឿទុកចិ ត្តលើយើងទេ សូម្បីតែស្តាប់យើងនិយាយក៏គេមិនចង់ផង ។ ប្រព្រឹត្តធ្វើរបៀបនេះគឺបង្កើតស្ថាន ភាពមួយពេញដោយសេក្តីទុក្ខ ។
  • ការនិយាយបំបែកបំបាក់ - និយាយអាក្រក់អំពីមនុស្សណាម្នាក់ដាក់មិត្តភក្តិរបស់គេ ឬដាក់ដៃគូគេ ដើម្បីព្យាយាមបំបែកបំបាក់ទំនាក់ទំនងរបស់ពួកគេ ។ ការប្រព្រឹត្តធ្វើបែបហ្នឹង ធ្វើឪ្យគេគិតឆ្ងល់ថាតើយើងកំពុងនិយាយអ្វីនៅក្រោយខ្នងរបស់ពួកគេ និងអាចបំផ្លាញទំនាក់ទំនងរបស់យើងផ្ទាល់ ។
  • ការនិយាយគំរោះគំរឿយ - និយាយសំលេងឃោឃៅ ស្រែកសំឡុត និងស្រែកជេដាក់អ្នកដ៏ទៃ ។ ពេលដែលយើងនិយាយបំពានលើគេដោយពាក្យសំដី គេនឹងចាប់ផ្តើមប្រើពាក្យសំដីដូចគ្នា នុះមកកាន់យើងវិញ គេនឹងមិននៅក្បែរមនុស្សដូចយើងដែលចេះតែស្រែកដាក់គេទេ លុះត្រា ណាតែបុគ្គលនោះជាអ្នកមានរោគចិត្តសប្បាយនឹងការឈឺចាប់ (masochists) ។
  • ការនិយាយប៉បាច់ប៉បោច - និយាយ “blah blah blah” មិនបានការគ្រប់ពេល ចូលចិត្តនិយាយ កាត់គេ មិនដឹងជានិយាយពីអ្វី ឬនិយាយដើមគេ ។ លទ្ធផលគឺថា គ្មាននរណាម្នាក់យកយើងធ្វើ ជាការនោះទេ ។ គេនឹងគិតថាយើងជាមនុស្សពិបាក ដោយគេគិតថាគេចំណាយពេលឥត ប្រយោជន៍ជាមួយយើង ។

សម្មាវាចា

ពាក្យសំដីជាកុសល (ក្នុងន័យស្ថាបនា) គឺជាអ្វីដែលជួយយើងវាចាកពីមិច្ឆាវាចា (និយាយខុស) ទាំងបួ នប្រភេទខាងលើ ។ កំរិតទីមួយនៃវិន័យ (សីល) គឺថា ពេលណាដែលយើងមានអារម្មណ៍បំរុងនឹងនិយា យអ្វីមួយមិនពិត បំរុងស្រែកដាក់នរណាម្នាក់ ឬនិយាយប៉បាច់ប៉បោចអំពីអ្វីមួយនុះ ពេលនោះយើងដឹង ថាពាក្យសំដីទាំងនោះគឺមានលក្ខណៈបំផ្លាញគេ និងបង្កក្តីមិនសប្បាយចិត្តដល់គេ ដូច្នេះយើងត្រូវព្យា យាមឪ្យខ្លាំងឡើងដើម្បីទប់ខ្លួនយើងមិនឪ្យនិយាយវាចេញមក ។

ការធ្វើបែបហ្នេះ គឺមិនស្រួលទេ ដោយសារអ្នកត្រូវទប់ខ្លួនអ្នកនៅខណៈពេលដែលអ្នកបំរុងនឹងនិយាយវាចេញមក មុនពេលអ្នកនិយាយពាក្យសំដីទាំងនោះដោយមិនបានពិចារណា ។ វាគឺដូចជាការចង់ញាំនំខេកមួយដុំដូច្នោះដែរ ។ មានពេលខ្លះយើងមានឪកាសញាំដុំទីពីរ ក៏ប៉ុន្តែមុននឹងឈងដៃចាប់យកដំុទីពីរដោយមិនគិតពិចារណានុះ យើងអាចគិតដូច្នេះថា “បើទោះបីជាខ្ញុំចង់ញាំមួយដុំទៀតនេះក្តី តែខ្ញុំមិនត្រូវការវាទេ វានឹងធ្វើឪ្យខ្ញុំរិតតែធាត់ ខ្ញុំត្រូវការស្រកគីឡូ” ។ នេះគឺជាអ្វីដែលយើងកំពុងតែនិយាយនៅទីនេះ ទាក់ទងនឹងសីលវិន័យ ។

មហាថេរៈជាតិឥណ្ឌា សន្តិទេវៈ បានផ្តល់ដំបូន្មានដល់យើងថា យើងត្រូវធ្វើខ្លួនដូចជាគល់ឈើមួយដំុដោយមិនកំរើក នៅពេលណាដែលយើងចង់ធ្វើរឿងមិនល្អទាំងនេះ ។ ពោលគឺ ខ្ញុំមានអារម្មណ៍ថាចង់ស្រែក ឬនិយាយអ្វីមួយមិនល្អទាល់តែសោះ ប៉ុន្តែនៅខណៈពេលនោះ ខ្ញុំដឹងថា ពាក្យសំដីទាំងនោះនឹងធ្វើឪ្យខ្ញុំ និងអ្នកមិនសប្បាយចិត្ត ដូច្នេះខ្ញុំមិននិយាយវាទេ ។ ខ្ញុំនឹងស្ថិតនៅស្ងៀមដូចគល់ឈើមួយដុំអីចឹង ។ ខ្ញុំមានអារម្មណ៍ថាចង់និយាយរឿងកំប្លែងឆ្កួតៗ និងយាយពាក្យដែលមិនសមរម្យ ប៉ុន្តែខ្ញុំដឹងថា វាគឺជាពាក្យសំដីមិនមានប្រយោជន៍ បើដូច្នេះខ្ញុំមិននិយាយវាទេ ។ វាគឺជាពាក្យសំដីប្រភេទដូច្នោះឯង ។
 
សីលវិន័យកំរិតទីពីរ សំដៅលើពេលដែលអ្នកធ្វើអ្វីមួយក្នុងន័យស្ថាបនាវិញ - គឺនិយាយស្តីក្នុងន័យជាប្រ យោជន៍ ។ ដោយទទួលដឹងថាបើនិយាយបែបហ្នេះ វានឹងនាំមកនូវសេចក្តីសុខ និងធ្វើឪ្យរាល់ស្ថានការ ណ៍ទាំងអស់កាន់តែមានភាពសុខដុមរម្យនាថែមទៀត ។ អ្វីដែលយើងត្រូវធ្វើនុះគឺត្រូវគិតដល់ហេតុនិងផល ។

ដើម្បីបណ្តុះសម្មាវាចា (ការនិយាយក្នុងន័យស្ថាបនា ជាប្រយោជន៍ និងត្រឹមត្រូវ) ទាមទារការខិតខំព្យា យាមយ៉ាងខ្លាំង និងទាមទារការសម្រេចចិត្តច្បាស់លាស់ដើម្បីនិយាយសំដីពិត សុភាព ស្លូតត្រង នៅក្នុងពេលវេលាសមរម្យ និងនៅកន្លែងសមរម្យណាមួយ និងនិយាយតែអ្វីដែលមានន័យោ៖

  • យើងគួរតែព្យាយាមកុំនិយាយកាត់អ្នកដ៏ទៃជាប្រចាំ ឬក៏បន្តផ្ញើរសារឬខលទៅគេដកឃ្លាមិនរួច ជាពិសេស ខលឬផ្ញើរសារទៅគេដកឃ្លាមិនរួចដើម្បីគ្រាន់តែនិយាយពាក្យកំបុិកកំប៉ុក ពោលគឺ បានអីញាំព្រឹកនេះ ឬខលទៅដើម្បីគ្រាន់តែនិយាយដើមគេ ។ វាគឺជាពាក្យសំដីគ្មានន័យដែលគ្រាន់តែចំរំខានគេតែប៉ុណ្ណោះ ។
  • វិធានការណ៍សមស្របមួយ គឺពេលដែលនិយាយទៅកាន់អ្នកដ៏ទៃ យើងពំុគួរនិយាយច្រើនពេកទេ ពំុគួរព្យាយាមនិយាយបញ្ចុះបញ្ចូលគេខ្លាំងហួសហេតុពេក ឪ្យជឿលើអ្វីមួយដែលយើងកំពុងនិយាយ ពិសេស ពេលគេបានយល់ព្រម (ជឿ) ជាមួយយើងរួចហើយ ។

ពិតណាស់យើងត្រូវប្រើប្រាស សតិត្រិះរិះ (ប្រាជ្ញា) ពិចារណា ។ ឧទាហរណ៍៖ ស្តីពីការនិយាយពាក្យពិ ត ប្រសិនបើនរណាម្នាក់ស្លៀកពាក់ខោអាវមិនល្អ សូមអ្នកកុំនិយាយថា “អ្នកស្លៀកពាក់ខោអាវនេះអា ក្រក់ណាស់” វានឹងធ្វើឪ្យគេឈឺចាប់ បើអ្នកនិយាយត្រង់បែបហ្នឹង ។ ពេលខ្លះអ្នកត្រូវមានការប្រុងប្រយ័ត្ន ក៏ប៉ុន្តែ វាក៏អាស្រ័យលើមនុស្សដែរ ។ ប្អូនស្រីរបស់ខ្ញុំទើបនឹងមកលែងខ្ញុំ ហើយយើងរៀបចំខ្លួនប្រាណ ដើម្បីចេញទៅក្រៅ ប្អូនស្រីខ្ញុំ គាត់បានពាក់អាវដែលមើលទៅគឺរឹបបន្តិច (អាវតូចជាងខ្លួន ឬមានន័យ ថាគាត់ធាត់) និងមើលទៅមិនសមសោះ ប៉ុន្តែគាត់ជាប្អូនស្រីខ្ញុំ ពិតណាស់ខ្ញុំអាចប្រាបគាត់ត្រង់ថា មើលទៅអាក្រក់ណាស់ ។ ប៉ុន្តែវាពិតជាពិបាកបើនិយាយបែបហ្នេះទៅកាន់អ្នកដ៏ទៃក្រៅពីគ្រួសាររបស់អ្នក! អ្នកមិននិយាយបែបហ្នឹងទៅកាន់មិត្តស្រី (សង្សារ) ថ្មីរបស់អ្នកទេ ពោលគឺ “អាវដែលអូនឯងពាក់នេះអាក្រក់មើលណាស់ ទៅពាក់អីផ្សេងវិញទៅ” បើទោះបីវាជាការពិតក៏ដោយ សូមអ្នកកុំនិយាយ ។ 

ចំពោះពាក្យសំដីខ្លាំងៗវិញ (មិនពិរោះពិសារ) ពេលខ្លះអ្នកត្រូវនិយាយពាក្យខ្លាំង ប្រសិនបើកូនរបស់អ្ន កកំពុងលែងជាមួយនឹងឈើគូស ឬដែកកេះ (ដែកភ្លើង) ឬជាមួយអ្វីមួយដែលអាចមានគ្រោះថ្នាក់ ពេលនោះអ្នកត្រូវនិយាយខ្លាំងៗ ។ ពាក្យសំដីនោះនឹងមិនចាត់ទុកជាពាក្យសំដីគំរោះគំរើយខ្លាំងៗទេ ពី ព្រោះថា គោលបំណងរបស់អ្នកគឺមិនមែនកំហឹងទេ (មោហៈ) ។ ដូច្នេះនៅត្រង់ចំណុចនេះ គោលបំណ ងគឺពិតជាសំខាន់ណាស់ ។

ឧទាហរណ៍ផ្សេងៗទៀតនៃមិច្ឆាវាចា

យើងអាចធ្វើការពង្រីកពាក្យសំដីដែលមានលក្ខណៈបំផ្លាញទាំងនេះ (អាកុសល) មិនត្រឹមតែពាក្យសំដី និយាយឆ្ពោះទៅកាន់អ្នកដ៏ទៃទេ តែយើងអាចពង្រីក និងសំលឹងមើលលើពាក្យសំដីដែលសំដៅលើខ្លួន យើងផងដែរ ។ សូមយើងធ្វើការគិតឪ្យបានទូលំទូលាយអំពីពាក្យសំដីមិនល្អទាំងនោះ ។

ឬការកុហក់ពីគោលបំណងរ បស់យើងចំពោះគេ ។ យើងអាចធ្វើល្អលើនរណាម្នាក់ ដោយនិយាយប្រាប់គេថា យើងស្រលាញ់គេ - ថែមទាំងបន្លប់ខ្លួនឯងឪ្យជឿលើសំដីនុះទៀត  - តាមពិតអ្វីដែលយើងចង់បានពិតប្រាកដ គឺលុយកាក់ និងរបស់ផ្សេងទៅវិញទេ ។ នៅកំរិតសច្ចៈភាព នេះគឺជាពុតត្បុត (ភាសាបាលីក្នុងន័យព្រះធម៌ ហៅថា មាយា Maya) ។ ពិតណាស់យើងមិនទៅនិយាយត្រង់ៗដាក់បុគ្គលនោះថា “ខ្ញុំមិនស្រលាញ់អ្នកទេ គឺខ្ញុំគ្រាន់តែចង់បានលុយរបស់អ្នកប៉ុណ្ណោះ” បើនិយាយបែបហ្នឹងគឺវាមិនសមរម្យបន្តិត ។ ប៉ុន្តែយើងត្រូវ ត្រួតពិនិត្យមើលលើខ្លួនយើងផ្ទាល់ ថាតើយើងស្មោះត្រង់ពិតប្រាកដចំពោះអារម្មណ៍ និងគោលបំណងរបស់យើងទេ ។

ការនិយាយបំបែកបំបាក់ អាចជាពាក្យសំដីប្រកបដោយលក្ខណៈឈ្លើយហួសហេតុ ដែលធ្វើឪ្យមិត្តភក្តិ របស់យើងចាកចេញពីយើង ។ មនុស្សខ្លះអង្គុយតែរអ៊ូគ្រប់ពេល គ្រប់រឿង ឬអវិជ្ជមានជាប្រចាំ ដែលប្រ ការទាំងនេះនឹងជំរុញឪ្យមនុស្សរាល់គ្នាគេដើរចេញឪ្យឆ្ងាយពីយើង ។ ប្រសិនបើយើងជាមនុស្សប្រភេទ ហ្នឹង តើនរណាចង់នៅជាមួយយើងទៅ? ឬមួយបែបទៀត គឺនិយាយឥតឈប់ សូម្បីតែដៃគូសន្ទនាក៏គ្មា នឪកាសនិយាយតបានមួយម៉ាត់សោះ - បែបហ្នេះក៏ជំរុញឪ្យគេដើរចេញដែរ ។ យើងទាំងអស់គ្នាស្គាល់ មនុស្សបែបហ្នឹង ។ ជាពិសេសយើងមិនចង់ជួបគេញឹកញាប់ទេ ។ វាគឺជារឿងល្អដែលនិយាយពាក្យល្អៗ ពីអ្នកដ៏ទៃ និងមានភាពវិជ្ជមានឪ្យបានច្រើនតាមតែយើងអាចធ្វើទៅបាន ។
 
ភាសានិងពាក្យសំដីខ្លាំងៗ (គំរោះគំរើយ) ចាប់ផ្តើមនិយាយចេញមក ពេលយើងបំពានមិនត្រឹមតែលើ អ្នកដ៏ទៃទេ តែពេលយើងបំពានខ្លួនយើងដែរ ។ ពេលយើងប្រាប់អ្នកដ៏ទៃថា ពួកគេឆ្កួល្ងីល្ងឺ ឬគេជាមនុ ស្សអាក្រក់នុះ ពិតណាស់ស្តាប់ទៅ វាគឺជាពាក្យសំដីឃោឃៅ ។ វាគឺពិតជាឃោឃៅពេលយើងនិយាយ សំដៅមកលើខ្លួនយើងដែរ ។ វាមិនធ្វើឪ្យយើងសប្បាយចិត្តជាងនេះទេ ។ ដូច្នេះការមានឥរិយាបថល្អចំ ពោះខ្លួនឯងគឺសំខាន់ណាស់ ។ សំខាន់ផងដែរ ពីរបៀបដែលយើងចាត់ទុក ឬប្រាស្រ័យជាមួយអ្នកដ៏ទៃ និងរបៀបដែលយើងនិយាយទៅកាន់ខ្លួនឯងនៅក្នុងចិត្តរបស់យើង ។

ចំពោះការនិយាយប៉បាច់ប៉បោចឥតន័យវិញ យើងមិនគួរនិយាយដោយគ្មានការត្រិះរិះពិចារណា ពីរឿង ផ្ទាល់ខ្លួនរបស់យើងផ្ទាល់ (private) ពីចម្ងល់ ពីការព្រួយបារម្ភរបស់យើងជាដើម ។ល។ មានរឿងរ៉ាងមួ យចំនួនដែលយើងមិនត្រូវចែករំលែកជាមួយអ្នកដទៃទេ ។ ឧទាហរណ៍៖ ប្រសិនបើនរណាម្នាក់ប្រាប់រឿ ងសម្ងាត់ដល់អ្នកថា ខ្លួនគេហ្គេ (ខ្ទើយ) ឬគេមានមហារីកជាដើមនុះ ហើយគេសុំឪ្យអ្នកកុំប្រាប់អ្នកណាផ្សេងអោយសោះ អ្នកគួរតែធ្វើតាមពាក្យគេទៅ ។ ការក្បត់ទំលាយពាក្យសម្ងាត់របស់គេ ភាគច្រើនគឺកើតឡើងពីការនិយាយប៉បាច់ប៉ប៉ោចមិនបានការនេះឯង ។
 
សម្មាវាចាគឺជាការនិយាយស្តីសមរម្យនៅក្នុងពេលវេលាត្រឹមត្រូវ និងនៅក្នុងស្ថានការណ៍ត្រឹមត្រូវ ។ ពេ លខ្លះយើងត្រូវនិយាយផ្លូវការ និងពេលខ្លះទៀតយើងត្រូវនិយាយមិនផ្លូវការ ។ យើងត្រូវនិយាយស្តីទៅ តាមវិធីណាដែលធ្វើឪ្យគេមានអារម្មណ៍ថាស្រួល (comfortable) ។ ពេលអ្នកពន្យល់អ្វីមួយដល់ក្មេង អ្នកត្រូវពន្យល់គេទៅតាមវិធីណាដែលគេអាចយល់បាន ប៉ុន្តែការនិយាយស្តីបែបហ្នេះក៏ត្រូវពង្រីកទៅកា ន់មនុស្សធំ និងមនុស្សមកពីវប្បធម៌ផ្សេងគ្នាៗផងដែរ ។

ព្រំដែននៃកម្មន្តៈ (ការប្រព្រឹត្ត)

មាគា៌ទីពីរនៅទីនេះនៃអដ្ឋង្គិកមគ្គប្រាំបី គឺស្តីពីព្រំដែនត្រឹមត្រូវនៃកម្មន្តៈដែលជាពាក្យបច្ចេកទេស ។ ពេលយើងនិយាយដល់ព្រំដែន យើងកំពុងនិយាយអំពីដែនកំណត់ជាក់លាក់មួយ ពោលគឺថា “ខ្ញុំនឹងប្រព្រឹត្តធ្វើនៅត្រឹមព្រំដែននេះ មិនលើសពីនេះទេ” ។

មិច្ឆាកម្មន្តៈ (ការប្រព្រឹត្តមិនសមរម្យ ឥរិយាបថមិនសមរម្យ)

ការប្រព្រឹត្តធ្វើហួសព្រំដែន គឺសំដៅលើប្រភេទនៃឥរិយាបថអកុសលបីយ៉ាង៖

  • ផ្តាច់ជីវិត - សំលាប់សត្វមានជីវិត
  • លួចទ្រព្យគេ - លួយឬយករបស់អ្វីដែលមិនមែនជារបស់ខ្លួន
  • ប្រព្រឹត្តខុសក្នុងកាម

សម្លាប់

សាមញ្ញបំផុត គឺការផ្តាច់ជីវិតនរណាម្នាក់ មិនសំដៅលើតែមនុស្សទេ តែសំដៅលើសត្វគ្រប់ប្រភេទ ដូចជាត្រី សត្វល្អិត ជាដើម។ល។

ខ្ញុំគិតថា ពួកយើងភាគច្រើន មិនពិបាកទេដើម្បីលះបង់ការប្រមាញ់ និងការរកត្រី ។ សំរាប់មនុស្សខ្លះ ការមិនសម្លាប់សត្វល្អិតគឺពិតបាកធ្វើខ្លាំងណាស់សំរាប់ពួកគេ ។ មានវិធីសាស្រ្តច្រើនណាស់ ដើម្បីនិយាយអំពីរឿងនេះ ដោយមិនចាំបាច់និយាយដល់ជីវិតពីអតីតជាតិ ឬជីវិតបច្ចុប្បន្នទេ ពោលគឺមិន ចាំបាច់គិតថា “អូសត្វរុយនេះជាម្តាយរបស់ខ្ញុំពីជាតិមុន” ។ ចំណុចផ្តោតសំខាន់នៅត្រង់នេះ គឺថា ប្រសិ បើមានសត្វអ្វីមួយដែលមករំខានធ្វើឪ្យយើងមិនសប្បាយចិត្ត យើងមិនចាំបាច់គិតរកសម្លាប់វា តាមសភា វគតិរបស់យើងគ្រប់ពេលទេ ។ ប្រសិនបើយើងចេះតែសម្លាប់តាមសភាវគតិរបស់យើងរហូតនុះ វានឹងប ង្កើតជាទម្លាប់ដែលចេះតែធ្វើឪ្យយើងចង់បំផ្លាញ ឬ ផ្តាច់ផ្តិលជីវិតសត្វណាមួយដែលយើងមិនចូលចិត្ត ដោយហិង្សា ហើយអំពើហិង្សា និងការសម្លាប់នោះ វានឹងពង្រីកខ្លួនធំជាងការសម្លាប់សត្វរុយដែលហើរ ចុះហើរឡើងក្បែរមុខយើងទៅទៀត ។ ផ្ទុយទៅវិញយើងគួរស្វែងរកមធ្យោបាយសន្តិវិធីដើម្បីដោះស្រាយជាមួយសត្វ ឬ អ្វីមួយដែលរំខានធ្វើឪ្យយើងមិនសប្បាយចិត្ត ឬខឹង ។ ដូច្នេះវិធីសំរាប់ទប់ទល់នឹងសត្វរុយ ឬ សត្វមូស ពេលវាទំលើជញ្ជាំង យើងអាចយកកែវមកគ្របពីលើវា បន្ទាប់មកទៀតយើងយកក្រដាសមកសូកពីក្រោមកែវនោះ និងលើកកែវជាមួយក្រដាសនោះចេញ និងលេងពួកវាទៅខាងក្រៅជាការស្រេច ។ យើងអាចរិះរកវិធីសាស្រ្តសន្តិភាព និងអហិង្សា ដើម្បីដោះស្រាយជាមួយអ្វីមួយដែលយើងមិនចូលចិត្ត នៅក្នុងស្ថានភាពជាច្រើន ។
 
ប្រសិនបើអ្នករស់នៅប្រទេសឥណ្ឌា ដូចដែលខ្ញុំបានធ្វើ អ្នកនឹងរៀនពីរបៀបនៃការរស់នៅជាមួយសត្វល្អិ ត ។ គ្មានវិធីណាមួយដើម្បីកម្ចាត់សត្វល្អិតទាំងនោះទេនៅប្រទេសឥណ្ឌា ។ ខ្ញុំធ្លាប់ស្រមៃថា ធ្វើយុទ្ធនាការផ្សាយពាណិជ្ជកម្មឪ្យក្រុមហ៊ុនទេសចរដែលនាំអ្នកទេសចរទៅកាន់ប្រទេសឥណ្ឌា ដោយឃ្លានេះថា “បើអ្នកចូលចិត្តសត្វល្អិត អ្នកនឹងចូលចិត្តប្រទេសឥណ្ឌា” ។ មុនពេលខ្ញុំទៅរស់នៅប្រទេសឥណ្ឌា បើតាមប្រវត្តិខ្ញុំ គឺខ្ញុំមិនចូលចិត្តសត្វល្អិតទេ ប៉ុន្តែខ្ញុំចូលចិត្តមើលរឿងប្រភេទ សាយហ្វាយ (Sci-Fi/Sience Fiction - និយាយពីការស្រមើស្រមៃដល់អនាគត អំពីភពផ្សេង អំពីមនុស្សមកពីភពផ្សេង អំពីសត្វចម្លែ កជាដើម) ។ ខ្ញុំបានស្រមៃថា ខ្ញុំបានធ្វើដំណើរទៅកាន់ភពដ៏សែនឆ្ងាយមួយ ហើយជីវិតនៅលើភពនុះ គឺមានទ្រង់ទ្រាយដូចជាសត្វល្អិតទាំងអស់ ។ វាគឺពិតជាឃោឃៅណាស់ ប្រសិនបើខ្ញុំទៅដល់ទីនោះ ហើយជួបពួកគេទាំងអស់នោះ តែអ្វីដែលខ្ញុំត្រូវធ្វើគឺសម្លាប់ពួកគេ!  ប្រសិនបើអ្នកដាក់ខ្លួនអ្នកជាសត្វល្អិតវិញ ពេលនោះអ្នកនឹងយល់ឃើញថា ពួកវារស់នៅដោយបែបផែនរបស់វា - ពេលនោះអ្នកនឹងចាប់ផ្តើមគោរព និងឪ្យតម្លៃពួកវាថា ជាជីវិតពុំខាន ។
 
ពិតប្រាកដណាស់ថា ពិតជាមានសត្វល្អិតដែលបង្កគ្រោះថ្នាក់ ដូចមនុស្សខ្លះដែរ ហើយមានពេលខ្លះយើ ងក៏ត្រូវស្តាប់តាមការណែនាំដើម្បីប្រើប្រាសវិធានការគ្រប់គ្រងពួកវា ។ ប៉ុន្តែប្រសើរបំផុត យើងត្រូវរិះរក មធ្យោបាយសន្តិវិធី មិនថាចំពោះដំណោះស្រាយជម្លោះមនុស្ស ឬដំណោះស្រាយចំពោះផ្ទះដែលមានស ត្វល្អិតច្រើន ដូចជាស្រមោច ឬកន្លាតទេ ។

ចូរអ្នកគិតពិចារណាដល់ករណីនៃសត្វកណ្តូបបំផ្លាញស្រូវ ឬបំផ្លាញដំណាំរបស់អ្នក ។ កិច្ចការចំបងបំផុត នៅទីនេះគឺត្រូវតែជាកិច្ចការស្តីអំពី គោលបំណង ។ សូមលើកឧទាហរណ៍ ស្តីអំពីជីវិតអតីតជាតិរបស់ព្រះពុទ្ធ នៅក្នុងកំណើតមួយក្នុងចំណោមកំណើតជាច្រើនរបស់ព្រះអង្គ ព្រះអង្គជាអ្នកកាច់ចង្កូត កាប៉ាល ពេលនោះមានមនុស្សម្នាក់រៀបគម្រោងសម្លាប់អ្នកដំណើរទាំងអស់នៅលើកាប៉ាល ព្រះអង្គដឹង ថាគ្មានវិធីសន្តិភាពណាអាចទប់ស្កាត់ការសម្លាប់នេះបានទេ ក្រៅពីការសម្លាប់ជនជាឃាតករ ដោយព្រះអង្គឯងផ្ទាល់  ដើម្បីការពារអ្នកដំណើរទាំងអស់ ។ ដូច្នេះព្រះអង្គបានសម្លាប់បុគ្គលនេះ ប៉ុន្តែការសម្លាប់ដោយមានគោលបំណង ប្រកបដោយសេចក្តីមេត្តា - ដល់អ្នកដំណើរទាំងអស់ និងជួយការពារបុគ្គលនោះពីការសាងកម្មអកុសល (អវិជ្ជមាន) បន្តទៀត - ជាជាងគោលបំណងចេញពីកំហឹង និងសេចក្តីភ័យខ្លាច ។ ប៉ុន្តែព្រះពុទ្ធអង្គនៅតែទទួលស្គាល់ថាព្រះអង្គបានសម្លាប់គេ នៅក្នុងជាតិជាអ្នកកាច់ចង្កូតការប៉ាល់ ទោះបីសម្លាប់គេដោយមានបំណងយ៉ាងណាក៏ដោយ ក៏វានៅតែជាអំពើបំផ្លិចបំផ្លាញដែរ (អកុសល) ដូច្នេះព្រះអង្គបានសម្រេចចិត្តថា “អត្មាអញព្រមទទួលយកនូវលទ្ធនៃកម្មដែលបានប្រព្រឹត្ត ខ្លួនឯងផ្ទាល់ ដើម្បីរក្សាជីវិតអ្នកដ៏ទៃ” ។
 
ដូច្នេះប្រសិនបើ វាពិតជាចាំបាច់ដើម្បីសម្លាប់សត្វកណ្តូប ដើម្បីការពារដំណាំ - ដោយមិនមែនជំរុញឡើងដោយកំហឹង ឬសេចក្តីភ័យខ្លាច ឬដោយបំណងចង់បានលុយកាក់ច្រើនពីការលក់ដំណាំទាំងនោះទេ តែដោយសេចក្តីមេត្តា នុះលទ្ធផលរបស់វាក៏ស្រាលជាងលទ្ធផលដែលជំរុញដោយកំហឹង ។ ដូច្នេះគឺដូចជាតួអង្គព្រះពុទ្ធដែរ ជាអ្នកទទួលស្គាល់ទង្វើនុះ គឺទង្វើអកុសល (អវិជ្ជមាន) និងត្រូវទទួលយករាល់លទ្ធផលពីទង្វើទាំងនោះ ។

លួច

មនុស្សភាគច្រើនមានការជាប់ជំពាក់នឹងជីវិតពួកគេច្រើនជាងជាប់ជំពាក់នឹងទ្រព្យសម្បត្តិ ទោះបីបែបហ្នឹ ងក្តី ប្រសិនបើអ្នកយក (លួច) ទ្រព្យសម្បត្តិនរណាម្នាក់  វានឹងបង្កក្តីមិនសប្បាយយ៉ាងខ្លាំងដល់ភាគីទាំងសងខាង ជាពិសេស គឺចោរដោយគិតព្រួយជាប្រចាំថា “តើគេនឹងចាប់ខ្ញុំបានទេ?” ។
 
ឥឡូវនេះអ្វីដែលយើងត្រូវធ្វើគឺវាចាកពីបញ្ហា ដែលអាចកើតមានដល់យើង ។ ពិតណាស់បើអ្នកសំលាប់ ត្រី ឬសត្វល្អិត វាគឺជាបញ្ហាសំរាប់ត្រីនិងសត្វល្អិតនោះ ។ ក៏ប៉ុន្តែយើងក៏ជាអ្នកដែលមានបញ្ហាដែរ ដោយ សារតែយើងចេះតែគិតនៅក្នុងចិត្តថា សត្វល្អិតទាំងនោះចេះតែមករំខានយើង (ជាមនុស្សត្រូវបានរំខានបានយ៉ាងស្រួលដោយសត្វល្អិត) ។ បន្ទាប់មកយើងចេះតែបារម្ភជាប់រហូតថា សត្វមូសចូលមកទីកន្លៃង របស់យើង ហើយមានពេលខ្លះ យើងភ្ញាក់ពីដំណេកពាក់កណ្តាលអាធ្រាត្រដេញកំចាត់សត្វល្អិតទាំង នោះ ។ វាគឺជាសភាពមិនសុខស្រួលនៃចិត្តទេ ។ ជាទូទៅ ប្រសិនបើយើងប្រើបាសវិធីសាស្រ្តសន្តិភាពដើម្បីដោះស្រាយជាមួយរឿងទាំងនេះ ធ្វើឪ្យចិត្តរបស់យើងស្ងប់សុខស្រួលជាង ។

វាគឺដូចគ្នានឹងការលួចទ្រព្យគេដូច្នោះដែរ ពោលគឺអ្នកត្រូវលាក់ពួនពីភ្នែកគេ និងព្រួយបារម្ភថា អញនឹង ត្រូវគេចាប់បាន ។ ការប្រព្រឹត្តធ្វើនេះគឺផ្អែកលើកំលាំងតណ្ហាខ្លាំងក្លា (desire) ពោលគឺអ្នកខ្វះការអត់ធ ន់ (ខន្តី) គ្រប់គ្រាន់ក្នុងការបំពេញការងារដើម្បីទទួលបានទ្រព្យរបស់ទាំងនោះ តែផ្ទុយទៅវិញអ្នកចាប់ ផ្តើមលួចទ្រព្យរបស់នោះពីអ្នកដ៏ទៃវិញ ។

ឧទាហរណ៍ស្តីពីការសំលាប់និងការលួចដោយមានគោលបំណងផ្ទុយ៖

  • អ្នកអាចសម្លាប់ដោយមានកិលេស(ជាប់ជំពាក់)និងមានសេចក្តីលោភ(លោភៈ) អាចដោយសារអ្នកពិតជាចង់ទទួលទានសាច់សត្វ ឬសាច់ត្រី ។ តែប្រសិនបើគ្មានអាហារអ្វីសោះ នុះវាគឺជា រឿងមួយ តែបើមានជម្រើស វាគឺជារឿងផ្សេងមួយទៀតទៅវិញ ។
  • អ្នកអាចលួចទ្រព្យគេដោយកំហឹង ដោយសារអ្នកចង់ឪ្យគេនុះមានការឈឺចាប់ ដូច្នេះអ្នកយកទ្រ ព្យរបស់ដែលជាកម្មសិទ្ធិរបស់គេ ។

ការប្រព្រឹត្តមិនសមរម្យនៅក្នុងកាម

នេះគឺជាប្រធានបទមួយដែលពិបាក ពីព្រោះថាមនុស្សយើងភាគច្រើន អ្វីដែលជាកត្តាជំរុញខ្លាំងបំផុត នៅពីក្រោយការប្រព្រឹត្តកាមរបស់យើងគឺ ការស្រេចឃ្លានចំណង់តណ្ហា ។ ព្រះពុទ្ធសាសនាធ្វើការពន្យល់នូវខ្លឹមសារណែនាំជាមូលដ្ឋានចំពោះអ្វីដែលត្រូវជៀសវាង៖

  • បង្កទុក្ខទោសដោយការប្រព្រឹត្តកាមរបស់យើង រួមទាំងការរំលោភសេពសន្ថវៈ និងការបំពានភេ ទលើអ្នកដ៏ទៃ ។
  • បង្ខំគេឪ្យរួមរក្ស (សេពមេថុនធម្ម ឬសេពសន្ថវៈ) ពេលគេមិនព្រម រាប់ទាំងដៃគូយើងដែរ ។
  •  សេពមេថុនធម្មជាមួយដៃគូគេផ្សេង ឬពេលយើងមានដៃគូហើយ តែទៅសេពសន្ថវៈជាមួយអ្នកផ្សេងទៀត ។ មិនថាយើងលាក់ការប្រុងប្រយ័ត្នកំរិតណាទេ ការប្រព្រឹត្តនេះតែងតែនាំយើងទៅរកបញ្ហាជានិច្ច មែនអត់?

មានទិដ្ឋភាពច្រើនណាស់ស្តីអំពីការប្រព្រឹត្តមិនសមរម្យក្នុងកាម ប៉ុន្តែការគិតសំរាប់យើងនៅពីក្រោយទង្វើនេះគឺថា យើងមិនចេះតែធ្វើដូចសត្វធាតុទេ ។ សត្វធាតុ វានឹងលោតឡើងពាក់លើសត្វផ្សេងទៀតនៅពេលណាវាចង់ មិនសំខាន់ថាមានសត្វដ៏ទៃនៅជុំវិញទីនោះទេ ។ ពួកវាគឺស្ថិតនៅក្រោមឥទ្ធិពលនៃតណ្ហា និងកាមរាគៈ - នេះគឺជាអ្វីដែលយើងជៀសវាង ។

អ្វីដែលយើងចង់ធ្វើគឺត្រូវបង្កើតព្រំដែន និងកំណត់ឪ្យបាននូវការប្រព្រឹត្តក្នុងកាមរបស់យើង មិនឪ្យលើស ពីព្រំដែននុះទេ ។ ព្រំដែនដែលយើងបានកំណត់ ជួយដោះស្រាយជាមួយនឹងលំហូរគំនិត នៃប្រភេទផ្សេងៗនៃការចង់ប្រព្រឹត្តកាម ។ ចំណុចសំខាន់គឺត្រូវបង្កើតគោលណែនាំជាក់លាក់អំពីរបៀប ប្រព្រឹត្តកាមរបស់យើងនៅក្នុងជីវិត មិនមែនចេះតែធ្វើទៅតាមអារម្មណ៍ គ្រប់ពេល គ្រប់ទីកន្លែង ជាមួយមនុស្សរាល់គ្នា ដូចសត្វធាតុទេ ។ នេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះ ការបដិបត្តិសីលវិន័យ (សីល) ។ ការមានវិន័យជាប់ខ្លួនគឺដើម្បីទប់ខ្លួនយើងពីការប្រព្រឹត្តកន្លងព្រំដែនដែលយើងបានកំណត់ ហេតុដូច្នេះយើងត្រូវយល់ថា កាមតណ្ហាគឺជាមូលហេតុ (សមុដ្ឋាន) នៃបញ្ហារាប់មិនអស់ ។ 

សេពគ្រឿងស្រវឹង

សេពគ្រឿងស្រវឹងគឺមិនត្រូវបានលើកឡើងនៅក្នុងទង្វើបំផ្លិចបំផ្លាញទាំងនេះទេ ប៉ុន្តែបើលះបង់វាបាន គឺពិតជាសំខាន់ខ្លាំងណាស់ចំពោះការអភិវឌ្ឍរបស់យើង ។
យើងចង់អភិវឌ្ឍសមាធិ និងសីល (សីលវិន័យ) ។ ពិតណាស់ ពេលយើងស្រវឹង យើងបាត់បង់វិន័យប្រ ចាំខ្លួនទាំងអស់ មែនអត់? ពេលយើងប្រើប្រាសថ្នាំញៀនជំនួយអារម្មណ៍អណ្តែតអណ្តូង និងប្រើប្រាសកញ្ឆា យើងនឹងបាត់បង់រាល់ការតាំងសតិ (សមាធិ) ។ មនោរបស់យើងពោរពេញដោយមនោត្រាច់ចរគ្រប់ទិសទី និងមនោពេញដោយការស្រមើស្រមៃអណ្តែតអណ្តូង ។ ប្រសិនបើយើងក្រឡេកមើលលើផលប៉ះពាល់នៃគ្រឿងញៀន និងជាតិស្រវឹ ហើយធ្វើការប្រៀបធៀបជាមួយនឹងអ្វីដែលយើងចង់សម្រេចបាន គឺការអភិវឌ្ឍរបស់យើងនុះ ពេលនោះយើងនឹងមើលឃើញថា ការមានមនោ (ចិត្ត) ញៀនខ្លាំង ឬចិត្តស្រវឹងខ្លាំង គឺពិតជាផ្ទុយគ្នាស្រឡះពីការអភិវឌ្ឍបស់យើង ។ វាបង្កើតជាឧបសគ្គដែលមិនត្រឹមតែឋិតនៅក្នុងពេលយើងស្រវឺងប៉ុណ្ណោះទេ តែបន្ទាប់ពីស្រវឹងក៏មានដែរ ដូចជាការឈឺក្បាលមិនស្រួលខ្លួន (hangovers)! ដូច្នេះវាគឺជាការល្អប្រសើរដែលយើងត្រូវកំណត់លើការប្រើប្រាស ឬទទួលទានរបស់ យើង ។ ពិតណាស់វាជាការល្អប្រសើរបំផុតបើយើងលះបង់វាទាំងស្រុងបាន ។

សម្មាកម្មន្តៈ (ព្រំដែននៃឥរិយាបថត្រូវ ការប្រព្រឹត្តត្រូវ)

ទិដ្ឋភាពមួយនៃសីល (សីលវិន័យប្រចាំខ្លួន) គឺវាចាកគ្រប់ប្រភេទនៃការប្រព្រឹត្តអកុសល (បំផ្លិចបំផ្លាញ) ។ ទិដ្ឋភាពផ្សេងទៀតគឺត្រូវប្រព្រឹត្តធ្វើរឿងជាកុសល (លក្ខណៈស្ថាបនា) ដែលយើងហៅថា “ឥរិយាបថត្រូវ ឬការប្រព្រឹត្តត្រូវ” ។
 
ផ្ទុយពីការយកជីវិតគេ យើងត្រូវជួយរក្សាជីវិតគេយ៉ាងសកម្ម ។ ការអនុវត្តទូលំទូលាយស្តីអំពីសិក្ខាបទ នេះគឺមិនត្រូវបំផ្លាញបរិឋាន ប៉ុន្តែត្រូវគាំពាររក្សាវិញ ដើម្បីឪ្យសព្វសត្វ រួមទាំងត្រីផងអាចរស់រានដោយ សេរី ។ ត្រូវឪ្យចំណីជ្រូក បើអ្នកចិញ្ចឹមជ្រូក មិនមែនឪ្យចំណីវាសុីដើម្បីកាប់សុីសាច់វាទេ តែត្រូវឪ្យចំណី ដោយគិតថាចង់ឪ្យវារស់រានស្រួលដូចយើងដែរ - នុះហើយជាអត្ថន័យរក្សាជីវិត ។ ឪ្យចំណីឆ្កែរបស់អ្នក ក៏ជាការរក្សាជីវិតដែរ! វារួមទាំងការជួយមើលថែរក្សាមនុស្សចាស ជរា ព្យាធិ និងអ្នកដែលមានការឈឺចាប់ដោយប្រការណាមួយ ។  

ចូរអ្នកគិតពីសត្វរុយ និងឃ្មុំដែលហើរចូលមកកាន់បន្ទប់របស់អ្នក ។ ពួកវាគឺពិតជាមិនចង់ហើរចូលទៅទី នោះទេ ។ ពួកវាចង់ហើរចេញទៅក្រៅវិញតែមិនដឹងថាហើរចេញតាមណា ។ ប្រសិនបើអ្នកសំលាប់វា ដោយគ្រាន់តែគ្នាមានកំហុសសាមញ្ញបំផុងគឺហើរខុសផ្លូវចូលមកកាន់បន្ទប់របស់អ្នក ធ្វើដូច្នោះគឺអាក្រក់ ណាស់ មែនអត់? អ្នកអាចជួយវាឪ្យហើរចេញទៅក្រៅវិញបានដោយគ្រាន់តែបើកបង្អួច ឬបញ្ចេញសំលេងហ្សឺ ឬសំលេងអ្វីក៏ដោយ - នុះគឺជាការជួយរក្សាជីវិត ។ សត្វឃ្មុំពិតជាចង់រស់! ប្រសិនបើសត្វស្លាបហើរ ខុសចូលក្នុងបន្ទប់របស់អ្នក អ្នកនឹងមិនទៅយកកាំភ្លើងមកបាញវាទេ មែនទេ? ប៉ុន្តែអ្នកត្រូវគិតដល់ចំណុចនេះ ភាពខុសគ្នារវាងសត្វឃ្មុំ និងសត្វស្លាបគឺទំហំ រូបរាង និងសំលេងរបស់វាតែប៉ុណ្ណោះ ។ ប្រសិនបើអ្នកមិនចង់ឪ្យសត្វរុយហើរចូលបន្ទប់របស់អ្នកទេ - ចូរអ្នកកុំបើកបង្អួច ឬដាក់សំណាញ់ការពារទៅ!
សំរាប់សិក្ខាបទមិនលួចទ្រព្យគេ ការប្រព្រឹត្តត្រឹមត្រូវគឺជាការជួយការពារទ្រព្យសម្បត្តិអ្នកដ៏ទៃ ។  ប្រសិនគេឪ្យយើងខ្ចីអ្វីមួយពីគេ ចូរអ្នកត្រូវព្យាយាមកុំធ្វើឪ្យរបស់នុះខូចខាត ។ អ្នកព្យាយាមជួយគេដើម្បីឪ្យទ្រព្យរបស់គេនៅស្អាត ។

ផ្ទុយពីការប្រព្រឹត្តមិនសមរម្យក្នុងកាម ដែលមិនត្រឹមតែរួមទាំងការរួមភេទជាមួយអ្នកផ្សេងមិនមែនជាដៃ គូយើងប៉ុណ្ណោះទេ តែរួមទាំងការប្រព្រឹត្តកាមដោយខ្លួនឯងដែរ (ការសម្រេចកាមដោយខ្លួយឯង) ។ ពេលរួមភេទយើងត្រូវទន់ភ្លន់ មិនមែនចេះតែធ្វើដូចសត្វឆ្កែទាំងកំរោលទេ ។

ឧទាហរណ៍ផ្សេងៗទៀតស្តីពីឥរិយាបថត្រូវ និងខុស (សម្មាកម្មន្តៈ និងមិច្ឆាកម្មន្តៈ)

ប្រសិនបើយើងក្រឡេកមើលលើការពិភាក្សាបន្ថែមរបស់យើង យើងអាចមើលឃើញថា មានទិដ្ឋភាពជា ច្រើនទាក់ទងនឹងឥរិយាបថទាំងបីប្រភេទនេះ ។
 
ឧទាហរណ៍៖ ចំណុចបន្ថែមលើសិក្ខាបទមិនសំលាប់ គឺត្រូវឈប់ប្រព្រឹត្តអាក្រក់លើអ្នកដ៏ទៃដោយកាយ ។ ចំណុចនេះគឺសំដៅលើការមិនវាយដំ មិនឪ្យគេធ្វើការហួសកំលាំង ដែលអាចបង្កគ្រោះថា្នក់ដល់រាងកាយរបស់ពួកគេ ។ យើងអាចយកចំណុចនេះមកអនុវត្តលើខ្លួនយើងផ្ទាល់ក៏បាន - យើងមិនគួរប្រព្រឹត្តខុសហួសប្រមាណលើខ្លួនឯងតាមរយៈធ្វើការងារខ្លាំងជ្រុលទេ ឬញាំមិនគ្រប់គ្រាន់ និងគេងមិនបានគ្រប់គ្រាន់ជាដើម ។ ជារឿយៗ យើងគិតដល់ឥរិយាបថរបស់យើងតាមរយៈការប្រព្រឹត្តចំពោះអ្នកដ៏ទៃ ប៉ុន្តែវាគឺពិតជាសំខាន់ដែលត្រូវអនុវត្តលើខ្លួនយើងផ្ទាល់ផងដែរ ។

សំរាប់សិក្ខាបទស្តីពីការលួច មិនមែនត្រឹមតែយកទ្រព្យអ្នកដ៏ទៃប៉ុណ្ណោះទេ តែវាក៏ទាក់ទងនឹងការប្រើប្រា សរបស់របរអ្នកដ៏ទៃដោយមិនសុំការអនុញ្ញតផងដែរ ។ គឺដូចជាការយកទូរស័ព្ទអ្នកដ៏ទៃ ដើម្បីខលទៅនរណាម្នាក់ដែលការខលនុះគឺថ្លៃទៀត ឬយកអាហារអ្នកដ៏ទៃពីទូទឹកកករបស់គេមកញាំដោយមិនបានសុំការអនុញ្ញាតជាដើម ។ ឬលួចចូលទៅមើលកុនដោយមិនបានទិញសំបុត្រ ឬមិនបង់ពន្ធជូនរដ្ឋ អារឿងមិនបង់ពន្ធនេះគឺមនុស្សគេស្អប់ណាស់! ទាំងអស់នេះគឺជាការលួច ។ យើងអាចធ្វើការជជែកថា “ពិតណាស់ខ្ញុំមិនចង់បង់ពន្ធ ដោយសារគេយកលុយនុះទៅធ្វើសង្រ្គាម និងទៅទិញអាវុធ” ។ ប៉ុន្តែរឿងមួយទៀតនោះ គឺលុយពន្ធទាំងនុះត្រូវប្រើប្រាសដើម្បីធ្វើផ្លូវ សាងសង់មន្ទីពេទ្យ សាលា ជាដើម ។ល។ ប្រសិនបើអ្នកចង់បានរបស់ទាំងនោះ ចូរអ្នកត្រូវបង់ពន្ធខ្លះ ។

តើការដោនឡូត (download) សូហ្វវា (software) ឬ វីឌេអូក្លែងក្លាយ មិនមានកម្មសិទ្ធិ តើនេះជាការ លួចទេ? ខ្ញុំគិតថា នុះគឺជាការលួច ជាពិសេស ពេលដែលមានការនិយាយច្បាស់ៗថា “សូមកុំដោនឡូត ដោយមិនបានបង់ប្រាក” ។ គ្មានផ្លូវណាដែលអ្នកអាចពន្យល់ថា នេះគឺមិនមែនជាការលួចនោះទេ ។ ទោះបីយ៉ាងណាក៏ដោយ គោលការណ៍សំខាន់គឺត្រូវកំរិតព្រំដែនឪ្យបាន ពោលគឺថា មានវិសាលភាពទូលំទូលាយចំពោះអ្វីដែលអ្នកចង់ធ្វើ ដោយមិនគិតពីលទ្ធផល និងមិនធ្វើអ្វីសោះ ។ សំរាប់សិក្ខាបទនៃការលួច យើងអាចនិយាយបានថា “ខ្ញុំនឹងមិនទៅប្លន់ធនាគារទេ ឬមិនទៅលួចពីហាងលក់ដូរទេ ចុះចំពោះការដោនឡូតដោយមិនបង់លុយវិញ? ខ្ញុំមិនអាចចៀសវាងបានទេឥឡូវនេះ” ។ យ៉ាងហោចណាស់ ការគិតនេះបែបនេះ ហាក់មានដែនកំណត់ខ្លះដែរ ក៏ប៉ុន្តែវានៅតែសំខាន់ដើម្បីទទួលស្គាល់ថា ការដោនឡូតមិនបានបង់លុយ គឺជាការលួច ។ មានភាពខុសគ្នាខ្លាំងណាស់ រវាងការដោនឡូត សូហ្វវា ពេលអ្នកមានលុយបង់ និងពេលអ្នកមិនមានលុយសោះ ។ ធ្ងន់ធ្ងរណាស់ពេលអ្នកមានលុយ តែអ្នកមិនបង់ ធ្វើដូច្នោះគឺមិនមានតម្លៃទេ ថែមទាំងអាក្រក់ទៀត ។ នេះគឺជាអ្វីដែលត្រូវចៀសវាង ។
 
សំរាប់សិក្ខាបទស្តីពីការលួចនេះ យើងអាចក្រឡេកមើលខ្លួនយើងផ្ទាល់ - យើងអាចបញ្ឈប់ការចំណាយ លុយឥតប្រយោជន៍លើរបស់កំបុិកកំប៉ុកមិនមានការ ។ សូមលើកយក ល្បែងសុីសងមកធ្វើជាឧទាហរណ៍ គឺជាការប្រើប្រាសខុសទាំងស្រុងលើទ្រព្យរបស់ដែលយើងមាន (លុយ) ។ យើងក៏មិនគួរកំណាញ់ចំពោះខ្លួនឯងពេកដែរ បើយើងអាចមានលទ្ធភាពទិញបាន ។ អ្នកមានលុយកាក់អាចទទួលទានអាហារសុខភាពសមរម្យ និងទិញអាហារឆ្ងាញៗបាន តែដោយសារអ្នកកំណាញ់ អ្នកទិញតែអាហារមហាថោក និងអាហារណាដែលមិនមានគុណភាពសំរាប់សុខភាពសោះ ប្រព្រឹត្តធ្វើដូច្នេះគឺដូចជាការលួចខ្លួនឯង!
 
ពេលយើងនិយាយអំពីសិក្ខាបទនៃការមិនប្រព្រឹត្តខុសក្នុងកាម គឺមិនត្រឹមតែនិយាយអំពីយើងជាមួយអ្នក ដ៏ទៃ ឬយើងជាមួយដៃគូពួកគេទេ តែវាគឺជាការបញ្ឈប់នូវរាល់ការប្រព្រឹត្តណាដែលអាចបង្កគ្រោះថ្នាក់  ដល់សុខភាពផ្លូវកាយនឹងផ្លូវចិត្តរបស់យើងផ្ទាល់ ។ ឧទាហរណ៍៖ ពេលអ្នកជួបនរណាម្នាក់ដែលគេធ្វើឪ្យចិត្តអ្នកកួចប្រតិព័ទ្ធលើគេ និងចង់រួមភេទជាមួយបុគ្គលម្នាក់នុះ ។ ប៉ុន្តែបញ្ហានៅត្រង់ថា បុគ្គលនុះមានបញ្ហាផ្លូវចិត្តស្ទើរគ្រប់ប្រភេទ និងមានការលំបាកផ្សេងៗទៀត ហើយអ្នកដឹងថាប្រសិនបើអ្នកចូលខ្លួនពាក់ពាន់ជាមួយបុគ្គលនេះ វានឹងមានបញ្ហាជាច្រើនកើតឡើងនៅថ្ងៃមុខ ។ ដូច្នេះដើម្បីសុខភាពរបស់អ្នកផ្ទាល់ ចូរអ្នកកុំចូលខ្លួនពាក់ពន្ធអី ។ យើងមិនគួរបណ្តោយឪ្យកាមរាគៈដឹកមុខយើង ដោយគ្រាន់តែមើលឃើញគេស្អាតទេ ។

អ្វីត្រូវធ្វើពេលយើងប្រព្រឹត្តហួសព្រំដែនដែលបានកំណត់

ដោយចៀសមិនផុត យើងតែប្រព្រឹត្តកន្លងព្រំដែនដែលបានកំណត់ ពីពេលមួយទៅពេលមួយ ដូច្នេះព្រះពុទ្ធសាសនាផ្តល់ឪ្យយើងនូវ ឥរិយាបថបដិបក្ខដើម្បីទប់ទល់នឹងស្ថានការណ៍ទាំងនេះ៖

  •  ទទួលស្គាល់អ្វីដែលអ្នកបានប្រព្រឹត្ត (បានធ្វើ) ។ ស្មោះត្រង់ចំពោះខ្លួនអ្នក ។
  • មានការសោកស្តាយចំពោះទង្វើអ្នក ដោយគិតប្រាថ្នាថាអ្នកមិនគួរបានធ្វើរឿងនោះទេ ។ នេះគឺខុសពី ពិរុទ្ធភាព (Guilt) ដែលអ្នកចេះតែគិតថាអ្នកជាមនុស្សអាក្រក់ និងនេះតែប្រកាន់មាំ (មិនបំផ្លិច) ។
  •  ធ្វើការសម្រេចចិត្តដើម្បីព្យាយាម និងមិនធ្វើទង្វើនុះម្តងទៀត
  • ធ្វើការបញ្ជាក់សារជាថ្មីចំពោះគោលបំណងរបស់អ្នកថា អ្នកមិនចង់ធ្វើហួសព្រំដែនទេ ដែលជា មូលហេតុនាំទៅរកសេចក្តីទុក្ខ និងបង្កបញ្ហាជាច្រើន ។
  • អនុវត្តការគិតបដិបក្ខ (ផ្ទុយ) ។ ឧទាហរណ៍៖ ប្រសិនបើអ្នកស្រែកដាក់នរណាម្នាក់ អ្នកអាចធ្វើ ការសុំទោសគេ ដោយធ្វើការពន្យល់ដល់គេថា អ្នកស្ថិតនៅក្នុងអារម្មណ៍មិនល្អ (មានអារម្មណ៍មិ នល្អ) ឬតាមហេតុផលណាផ្សេងទៀតក៏បាន ។

អាជីវៈ

ស្តីពីរបៀបរស់នៅរបស់យើង ជួនកាលត្រូវជួនកាលខុស។

មិច្ឆាអាជីវៈ

ចៀងវាងពីការរកលុយតាមរយៈឧស្សាហកម្មណាដែលបង្កគ្រោះថ្នាក់ (បង្កទុក្ខទោស) ដែលបង្កទុក្ខទោ សដល់អ្នកដ៏ទៃ និងដល់ខ្លួនយើង ។ ឧទាហរណ៍៖ រួមមាន៖

  • ការផលិត ឬការជួញដូរអាវុធ
  • ពិឃាដជីវិតសត្វ ប្រមាញ់ រួមទាំងការរកត្រី និងការផ្តាច់ផ្តិលជីវិតសត្វល្អិត
  • ផលិត លក់ ឬបើកបំរើស្រា និងគ្រឿងស្រវឹងផ្សេងៗ
  • បើបនល្បែងសុីសង (កាសុីណូ)
  • បោះពុម្ព ចែកចាយរូបអាសអាភាស

ប្រភេទនៃការប្រកបមុខរបរអាជីវកម្មទាំងនេះ គឺបង្កទុក្ខទោសដល់អ្នកដ៏ទៃ ដូចជារឿងអាសអាភាសជា ដើម វាមានតែការបង្កឪ្យកាមរាគៈ និងតណ្ហាកាន់តែពុះកញ្ជ្រោលឡើងថែមទៀត ។ សូម្បីពេលយើងគ្រាន់តែធ្វើការងារធម្មតាដែលពាក់ពន្ធនឹងឧស្សាហកម្មនេះក្តី តែវាពិតជាសំខាន់ណាស់ដែលត្រូវធ្វើការចៀងវាងភាពមិនស្មោះត្រង់ចំពោះខ្លួនឯង៖

  • លក់កោរហួសហេតុ ដោយព្យាយាមចង់បានលុយគេច្រើនពេក
  • កឹបកេងលុយកាក់ កឹបកែងយកលុយពីអាជីវកម្ម ឬធុរៈកិច្ចណាមួយ ទៅប្រើប្រាសជារបស់ខ្លួន
  • គំរាមសំឡុតយកលុយ គំរាមកំហែងអ្នកដ៏ទៃយកលុយ
  •  ធ្វើការសូកប៉ាន់
  •  គេងប្រវ័ញ្ចលើអ្នកដ៏ទៃ
  • ផ្សាយពាណិជ្ជកម្មភូតភរ កុហក
  • ផលិតអាហារ ឬផលិត ផលិតផលក្លែងក្លាយដើម្បីរកចំណូលបានច្រើន ។

មានវិធីមិនស្មោះត្រង់ច្រើនយ៉ាងណាស់ដើម្បីប្រកបរបររស់នៅ! យើងត្រូវប្រើប្រាស ឬអនុវត្តនូវសីល (សីលវិន័យប្រចាំខ្លួន) ដើម្បីធ្វើការចៀសវាងមិច្ឆាអាជីវៈទាំងអស់នោះ ។ 

សម្មាអាជីវៈ

យើងគួរផ្តោតបំណងរបស់យើងលើការប្រកបរបររកសុី (ការរស់នៅ) ដោយភាពស្មោះត្រង់ និងអាចជា ប្រយោជន៍ដល់សង្គម៖

  • ឪសថសាស្រ្ត
  • កិច្ចការងារសង្គម (បំរើសង្គម)
  • ធ្វើពាណិជ្ជកម្មត្រឹមត្រូវយុត្តិធម៌
  • ផលិត ឬលក់ផលិតផល ឬសេវាណាដែលជាប្រយោជន៍ដល់មនុស្ស និងសង្គម ។ 

ការប្រកបរបចិញ្ចឹមជីវិតណាដែលរួមចំណែកដល់ការដំណើរការល្អរបស់សង្គមនិងសុខមាលភាពមនុស្សរាល់គ្នា គឺជាការរស់នៅដ៏អស្ចារ្យ ។ លើសពីនេះទៀត យើងគួរតែ៖

  • កុំបោកប្រាសអ្នកដ៏ទៃ និងកុំលក់កោរគេខ្លាំងពេក
  • កំណត់តម្លៃសមរម្យត្រឹមត្រូវ ដែលអាចឪ្យយើងចំណេញបាន ដោយមានហេតុផល
  • ផ្តល់ប្រាក់បៀវត្សដល់បុគ្គលិកឪ្យបានល្អសមរម្យ ដូច្នេះយើងមិនគេងប្រវ័ញ្ចពួកគេ ។

ចំណុចមួយដែលត្រូវបានគេលើកឡើងជាសំនួរជាប្រចាំនុះ គឺស្តីអំពី ភាពទាល់ចាំបាច់ (necessity) ។ ពេលមួយ ខ្ញុំបានធ្វើការបកប្រែជូន មហាថេរៈគ្រូជាតិទីបេមួយរួប នៅប្រទេសអូស្រ្តាលី ជាទីកន្លែងដែល មានការចិញ្ចឹមសត្វចៀមក្នុងចំនួនដ៏ច្រើន នៅទីនោះ មានមនុស្សម្នាក់បានលើកជាសំនួរឡើងថា “នៅក្នុ ងទីក្រុងដែលខ្ញុំរស់នៅ មុខរបរដែលអាចរកបានគឺមានតែការចិញ្ចឹមសត្វចៀម ដើម្បីយករោម និងយក សាច់នេះទេ តើខ្ញុំគួរធ្វើអ្វី? ខ្ញុំមិនអាចផ្លាស់ទៅទីក្រុងផ្សេង ដើម្បីដើររកការងារផ្សេងធ្វើបានទេ” ។ ព្រះម ហាថេរៈសង្ឃឡាម៉ាទីបេបានឆ្លើយតបថា “រឿងសំខាន់គឺត្រូវស្មោះត្រង់ចំពោះការងាររបស់អ្នក និងមិន បោកប្រាស ឬបន្លប់អ្នកដ៏ទៃ ដោយធ្វើការចិញ្ចឹមសត្វទាំងនោះឪ្យបានល្អដោយសណ្តានចិត្ត ឪ្យចំណីគ្រ ប់គ្រាន់ និងមើលថែរក្សាវាឪ្យបានល្អ” ។ ដូច្នេះការសង្កត់ធ្ងន់នៅត្រង់ចំណុចនេះ គឺផ្តោតលើទឹកចិត្តល្អ និងភាពស្មោះត្រង់ ៕

សេចក្តីសង្ខេប

ពេលយើងក្រឡេកមើលលើដំបូន្មានដែលយើងទទួលបានពីអដ្ឋង្គិកមគ្គប្រាំបី  យើងមិនគួរប្រកាន់យក មាគា៌ទាំងអស់នេះ ជាប្រភេទបទបញ្ជាទេ  តែត្រូវយកមាគា៌ទាំងនោះជាដែនកំណត់ ដែលរំដោះយើងពីការប្រព្រឹត្តអវិជ្ជមានផ្សេងៗ ដែលទង្វើទាំងនោះបង្កតែទុក្ខទោស និងបញ្ហាដល់យើង និងអ្នកដ៏ទៃ ៕ 

Top