សារពីលោកគ្រូ ត្សិនហ្សាប សឺកុង រីនប៉ូជេទីII

លោកអាលិចប៊ឺហ្សុីនគឺជាសាវ័កជិតស្និតមួយរូបនិងជាអ្នកបកប្រែភាសានៃបុព្វាធិការីរបស់អាត្មាពីមុនគឺលោកគ្រូត្សិនហ្សាបសឺកុងរីនប៉ូជេ។ហើយពួកយើងនៅតែបន្តរការទាក់ទងគ្នាដ៏ជិតស្និតនៅក្នុងព្រះធ៍មដោយគ្មានការសៅហ្មង់នៅក្នុងជីវិតបច្ចុប្បន្ននេះ។ប័ណ្ណសារប៊ឺហ្សុីនមានផ្ទុកនូវបណ្តុំឯកសារបង្រៀនជាច្រើននៃបុព្វាធិការីរបស់អាត្មាដែលលោកអាលិចបានបកប្រែហើយនិងការបង្រៀនដែលមានលក្ខណៈច្បាស់ៗជាច្រើនទៀតដែលលោកអាលិចបានបង្រៀនដោយផ្អែកលើអ្វីដែលលោកបានសិក្សាពីលោកគ្រូមក។អាត្មាសប្បាយរីករាយណាស់ដែលគាត់បាននិងកំពុងតែបន្តរនូវទំនៀមមិនប្រកាន់និកាយដ៏ទូលំទូលាយនៃបុព្វាធិការីរបស់អាត្មាដោយធ្វើវាអោយមាននៅគ្រប់ភាសាជាច្រើនដល់បណ្តាអ្នកតាមដានសិក្សាជាច្រើននៅលើគេហទំព័របស់គាត់៕

វាស្ថិតនៅក្នុងការបន់ស្រន់របស់អាត្មាជានិច្ចថាកិច្ចការនេះបន្តររីកធំធាត់ឡើងថែមទៀតហើយគេហទំព័រនេះស្ថិតនៅជាប្រភពមួយនៃព័ត៍មានដែលមានសុពលភាពហើយនិងជាការលើកទឹកចិត្តសំរាប់មនុស្សជានាន់ក្រោយៗទៀត។សូមអោយចំណេះដឹងដែលអ្នករាល់គ្នាទទួលបានពីព្រភពនេះឆាប់ចាស់ឆាប់ទុំដើម្បីទទួលបាននូវការត្រាសដឹង៕

ថ្ងៃទី២២ ខែវិឆ្ឆិការ ឆ្នាំ២០០៨
លោកគ្រូ ត្សិនហ្សាប សឺកុង ថូលគូ
បកប្រែពីភាសាអង់គ្លេសទៅជាភាសាខ្មែរដោយលោកឈុន ឈាយុត

Top