Arrow left ពីមុន
តើរបៀប….
អត្ថបទ ១១ / ១១

របៀបទប់ទល់នឹងសំភារៈនិយម

How deal with materialism

សំភារៈគឺគ្រាន់តែផ្តល់អោយយើងនូវសេចក្តីសុខផ្លូវកាយតែប៉ុណ្ណោះគឺវាមិនអាចផ្តល់អោយយើងនូវសេចក្តីសុខផ្លូវចិត្តនោះបានទេ។ខួរក្បាលរបស់បុគ្គលសំភារៈនិយមនិងខួរក្បាលរបស់យើងគឺដូចតែគ្នាទេ។ដូច្នេះទាំងអ្នកសំភារៈនិយមនិងអ្នកមិនសំភារៈនិយមទទួលដឹងនូវការឈឺចាប់និងមានភាពឯកោមានភាពភ័យខ្លាចមានការសង្ស័យនិងមានការប្រច័ណ្ឌដូចគ្នា។ពពួកអារម្មណ៍ទាំងអស់នេះពួកវារំខានដល់ចិត្តបុគ្គលគ្រប់រូបទាំងអស់។ដោយគ្រាន់តែប្រើលុយកាក់ដើម្បីលុបបំបាត់នូវអារម្មណ៍ទាំងអស់នោះគឺវាមិនអាចទៅរួចនោះទេ។មនុស្សមួយចំនួនដែលមានចិត្តរំខានសៅហ្មងនិងមនុស្សមួយចំនួនទៀតដែលចិត្តរបស់គេពោរពេញទៅដោយស្រ្តិះនោះចាប់ផ្តើមប្រើប្រាសថ្នាំពេទ្យមួយចំនួនជាដើម។ប្រភេទថ្នាំទាំងនោះអាចកាត់បន្ថយស្រ្តិះជាបណ្ណោះអាសន្នប៉ុណ្ណោះហើយវានាំមកនូវគុណវិបត្តិជាច្រើនផងដែរ។អ្នកមិនអាចទិញសន្តិភាពនៃចិត្តនោះបានទេ។គ្មាននរណាម្នាក់ដាក់លក់សន្តិភាពនៃចិត្តនៅតាមទីផ្សារនោះឡើយ។ប៉ុន្តែមនុស្សរាល់គ្នាប្រាថ្នាចង់បាននូវសន្តិភាពនៃចិត្ត។មានមនុស្សជាច្រើនលេបថ្នាំជាជំនួយរម្ងាប់ចិត្ត(tranqulizers)ធ្វើអោយចិត្តស្ងប់ប៉ុន្តែតាមពិតថ្នាំសំរាប់ព្យាបាលចិត្តស្រ្តិះពិតប្រាកដនោះគឺសេចក្តីមេត្តានេះឯង។ដូច្នេះបុគ្គលសំភារៈនិយមពិតជាត្រូវការសេចក្តីមេត្តា៕

សន្តិភាពនៃចិត្តគឺជាឪសថដ៏សក្ក័សិទ្ធិសំរាប់សុខមាលភាពនៃយើង។វានាំមកអោយយើងនូវតុល្យភាពចំពោះរាងកាយ។រឿងពិតដូចជាឪសថនេះដែរនោះគឺដូចជាការគេងបានលក់ស្កប់ស្កល់អីចឹងដែរ។ប្រសិនបើយើងគេងប្រកបដោយសន្តិភាពនៃចិត្តនោះៗវានឹងគ្មានការរំខាននានាហើយយើងនឹងមិនត្រូវការលេបថ្នាំងងុយគេងនោះទេ។មានមនុស្សច្រើនណាស់ដែលយកចិត្តទុកដាក់ខ្វល់ខ្វាយធ្វើយ៉ាងណាអោយមុខមាត់គេស្រស់ស្អាត។ប៉ុន្តែប្រសិនបើបុគ្គលទាំងនោះចេះតែខឹងឆេវឆាវនោះវាមិនសំខាន់ទេថាគេលាបព័ណ៌មុខគេក្រាសប៉ុនណានោះគឺវាមិនអាចជួយគេអោយស្អាតបាននោះទេគឺគេនៅតែអាក្រក់។ប៉ុន្តែផ្ទុយទៅវិញប្រសិនបើអ្នកគ្មានកំហឹងក្រេវក្រោធទេនោះហើយដោយគ្រាន់តែមានស្នាមញញឹមនោះៗមុខមាត់របស់អ្នកនឹងមានការទាក់ទាញនិងមើលទៅរិតតែឆ្លាតវាងវៃថែមទៀតផង៕

ប្រសិនបើយើងធ្វើការខិតខំប្រឹងប្រែងបង្កើននូវសេចក្តីមេត្តានោះៗនៅពេលដែលកំហឹងផុសឡើងមកម្តងៗគឺវាមានរយៈពេលខ្លីតែប៉ុណ្ណោះ។វាគឺដូចជាការដែលយើងមានប្រពន្ធ័ធាតុសាុំអីចឹងដែរ។ដោយមានប្រពន្ធ័ធាតុសុាំនោះប្រសិនបើមានមេរោគវីរូសណាមួយកើតមានឡើងគឺវាមិនបង្ករជាបញ្ហាច្រើននោះទេ។ដូច្នេះយើងត្រូវការវិធីសាស្រ្តជារួមនិងសេចក្តីមេត្តានេះឯង។បន្ទាប់មកទៀតតាមរយៈនៃការបន្សាំុខ្លួននិងតាមរយៈនៃការវិភាគអំពីបដិច្ចសមុប្បាទធម៌(ភាពជាប់ទាក់ទងគ្នាទៅវិញទៅមកដោយហេតុនិងផល)រវាងមនុស្សរាល់គ្នានោះយើងនឹងទទួលបាននូវថាមពលរិតតែខ្លាំងឡើងថែមទៀត៕

យើងទាំងអស់គ្នាមានសក្កដានុពលដូចគ្នាចំពោះសេចក្តីល្អ(អំពើជាកុសល)។ដូច្នេះសូមអ្នកសំលឹងមើលទៅលើខ្លួនអ្នកដើម្បីមើលអោយឃើញនូវសក្កដានុពលភាពជាវិជ្ជមានទាំងអស់នោះ។ហើយពពួកអវិជ្ជមានក៏ស្ថិតនៅទីនោះដែរ។ប៉ុន្តែត្រូវដឹងថាសក្កដានុពលភាពចំពោះសេចក្តីល្អក៏ស្ថិតនៅទីនោះដូចគ្នាដែរ។មូលដ្ឋានគ្រឹះនៃធម្មជាតិជាមនុស្សគឺមានភាពវិជ្ជមានច្រើនជាងអវិជ្ជមាន។ជីវិតរបស់យើងគឺចាប់ផ្តើមឡើងដោយសេចក្តីមេត្តា។ដូច្នេះគ្រាប់ពូជនៃសេចក្តីមេត្តាគឺខ្លាំងក្លាជាងគ្រាប់ពូជនៃកំហឹងទៅទៀត។ដូច្នេះសូមអ្នកសំលឹងមើលខ្លួនអ្នកដោយភាពវិជ្ជមានវិញ។ធ្វើដូច្នេះវានឹងនាំមកនូវអារម្មណ៍រិតតែស្ងប់ស្ងាត់ហើយនៅពេលណាដែលមានបញ្ហាកើតឡើងវានឹងមានភាពងាយស្រួលជាងមុនក្នុងការដោះស្រាយវា៕

មហាគ្រូសាសន៍ឥណ្ឌាដ៏អស្ចារ្យមួយរូបគឺលោកគ្រូសន្តិទេវៈបានកត់ត្រាទុកមកថាពេលដែលយើងបំរុងនឹងប្រឈមមុខជាមួយបញ្ហានោះគឺយើងត្រូវធ្វើការវិភាគរកដំណោះស្រាយដើម្បីជៀសវាងឬដើម្បីជម្នះនូវបញ្ហានោះហើយសូមអ្នកកុំព្រួយបារម្ភ។ប្រសិនបើយើងមិនអាចជម្នះវាបានទេនោះៗការព្រួយបារម្ភក៏មិនអាចជួយយើងបាននោះដែរ។អ្នកត្រូវទទួលយកការពិត៕

វាយចេញជាអក្សរ(ប្រតិចារិក)និងដកស្រង់ចេញពីសិក្ខាសាលានៅទីក្រុងមីឡានប្រទេសអុីតាលី នៅខែធ្នូរ ឆ្នាំ២០០៧។វាយអក្សរនិងកែសម្រួលតិចតួចដោយលោកបណ្ឌិត អាលិចសាន់ឌឺ ប៊ឺហ្សុីន

Top