ជានិច្ចកាលព្រះពុទ្ធសាសនាត្រូវបានគេផ្សារភ្ជាប់ទៅនឹងការធ្វើសមាធិ។ប៉ុន្តែព្រះពុទ្ធសាសនាក៏ផ្តល់អោយយើងនូវចំណេះដឹងនិងទស្សនៈជាច្រើនទាក់ទងនឹងវិធីសាស្រ្តនៃការគិតដែលអាចយកមកប្រើប្រាសនៅក្នុងវិស័យណាមួយក៏បាន។សូមអ្នកក្រឡេកមើលលើគោលការណ៍ខ្លះៗនៃព្រះពុទ្ធសាសនាដែលគោលការណ៍ទាំងនោះអាចជួយយើងក្នុងការគ្រប់គ្រងគំរោងឬគ្រប់គ្រងអាជីវកម្មណាមួយ។
ធ្វើការកំណត់គោលដៅ
ព្រះពុទ្ធសាសនាធ្វើការបញ្ជាក់ច្បាស់ៗទៅលើការយល់ដឹងច្បាស់លាស់ចំពោះគោលបំណងនិងទិសដៅមុនពេលយើងប្រកាន់យកនូវការបដិបត្តិនៃព្រះពុទ្ធសាសនា។គោលបំណងនោះគឺការលុបបំបាត់ចេញអោយអស់នូវរាល់អារម្មណ៍រំខាននានាហើយទទួលដឹងនិងសម្រេចបាននូវសក្កដានុពលភាពនៃចិត្តនិងអារម្មណ៍របស់យើង។សភាពនៃចិត្តនិងអារម្មណ៍ចុងក្រោយបង្អស់នេះគឺយើងហៅថា“ការត្រាស់ដឹង។”
ភាពស្រដៀងគ្នានេះដែរគឺនៅពេលដែលយើងចាប់ផ្តើមបើកគំរោងឬបើកអាជីវកម្មណាមួយនោះវាពិតជាសំខាន់ណាស់ដែលយើងត្រូវកំណត់នូវគោដៅនោះអោយបាន។តើវាចំណេញទេ?តើវាបង្កើតគុណតម្លៃជាក់ស្តែងមួយសំរាប់អតិថិជនទេឬក៏តើវាជួយដោះស្រាយនូវបញ្ហាលំបាកដែលអតិថិជនកំពុងតែប្រឈមនោះបានទេ?យើងកំណត់គោលដៅបានរិតតែច្បាស់វារិតតែងាយស្រួលដើម្បីស្វែងរកផ្លូវដែលអាចនាំយើងទៅរកគោលដៅនោះហើយវាមានលទ្ធភាពរិតតែខ្ពស់ថែមទៀតដើម្បីសម្រេចបាននូវគោលដៅនោះដែរ៕
ដើរតាមគោលការណ៍នៃហេតុនិងផល
ពេលដែលគោលដៅត្រូវបានកំណត់ហើយនោះយើងត្រូវគិតស្វែងរកនូវមូលហេតុនានាដែលអាចនាំយើងទៅរកគោលដៅនោះបាន។មូលហេតុទាំងឡាយទាំងពួងសំរាប់ការត្រាសដឹងវិញនោះគឺការបញ្ឈប់នូវរាល់ឥរិយាបថអកុសល(មិនល្អ)ហើយត្រូវធ្វើការហ្វឹកហាត់នូវគុណតម្លៃដ៏ល្អនានានៃចិត្តរបស់យើងនិងធ្វើការបន្សុាំខ្លួនរបស់យើងជាមួយវិធីសាស្រ្តជាកុសលនិងប្រាកដនិយមនានាក្នុងការយល់ឃើញចំពោះពិភពលោកទាំងមូលនិងធ្វើការរួមរស់ជាមួយវា។
នៅក្នុងករណីនៃគំរោងអាជីវកម្មវិញយើងត្រូវការប្រើប្រាសតក្កវិទ្យា(ឡូសុិក)ដើម្បីគិតគូស្វែងរកនូវមូលហេតុនានាដែលអាចនាំយើងទៅរកគោលដៅចុងក្រោយរបស់យើងបាន។ដំណើរការនោះគឺដូចជាការប្រព្រឹត្តធ្វើត្រឡប់ទៅក្រោយវិញម្តងមួយៗ។យើងចាប់ផ្តើមតាមដានជាវគ្គៗនៃសកម្មភាពឡូសុិកនានាដែលអាចនាំយើងទៅរកគោលដៅដែលបានកំណត់ហើយនោះ។ដំណើរការនេះជួយយើងដើម្បីកំណត់នូវជំហានបន្ទាប់ដែលចាំបាច់ដើម្បីសម្រេចបាននូវគោលដៅនោះហើយកសាងនូវមូលដ្ឋានគ្រឹះដ៏ល្អមួយធ្វើជាផែនទីផ្លូវសំរាប់គំរោងនោះ។
សេចក្តីមេត្តា៖ដោះស្រាយបញ្ហាអតិថិជន
សេចក្តីេមត្តាគឺជាគោលការណ៍ដ៏សំខាន់បំផុតមួយនៅក្នុងចំណោមគោលការណ៍នានានៃព្រះពុទ្ធសាសនា។យោងទៅតាមការបង្រៀនរបស់ព្រះពុទ្ធអង្គ(ព្រះធម៌)៖
សេចក្តីមេត្តាគឺជាបំណងប្រាថ្នាអោយអ្នកដ៏ទៃរួចផុតពីសេចក្តីទុក្ខទាំងឡាយទាំងពួង។
តើសេចក្តីមេត្តានោះមានអ្វីទាក់ទងនឹងអាជីវកម្មទៅ?អាជីវកម្មផ្តល់នូវដំណោះស្រាយដល់បញ្ហារបស់អតិថិជន។ប្រសិនបើដំណោះស្រាយដែលផ្តល់អោយដោយអាជីវកម្មមួយវាល្អប្រសើរជាងដំណោះស្រាយដែលមានស្រាប់នោះៗដំណោះស្រាយនោះនឹងឈ្នះនូវការប្រកួតប្រជែងមិនខាន។ដូច្នេះការយល់ដឹងអំពីបញ្ហារបស់អ្នកដែលអាចក្លាយជាអតិថិជនរបស់យើងនៅថ្ងៃអនាគតដែលពួកគេអាចនឹងប្រឈមមុខចំពោះបញ្ហានោះហើយដោយយើងមានឥរិយាបថប្រកបដោយទឹកចិត្តចំពោះគេថែមទៀតនោះគឺវាពិតជាសំខាន់ណាស់។យើងត្រូវកំណត់អោយបានហើយត្រូវចាំទុកក្នុងចិត្តជានិច្ចនូវបញ្ហាមួយចំនួនដែលភ្ញៀវឬអតិថិជនរបស់យើងគេកំពុងជួបប្រទះនៅក្នុងឆាកជីវិតរបស់ពួកគេ។ហើយដោយផ្អែកលើការយល់ដឹងនោះយើងត្រូវព្យាយាមដោះស្រាយបញ្ហានេះទៅតាមវិធីណាដែលល្អបំផុតបាន។សេចក្តីមេត្តាគឺជាមូលដ្ឋានគ្រឹះមួយនៅក្នុងទស្សនៈនៃអតិថិជនជាអទិភាពឬក៏សំរាប់វិធីសាស្រ្តដែលផ្តោតសំខាន់លើអ្នកប្រើប្រាសចំពោះអាជីវកម្មមួយ។
អនិច្ចភាព(ភាពមិនទៀង)៖សម្របទៅតាមពិភពលោកដែលប្រែប្រួល
ការវិភាគនៃព្រះពុទ្ធសាសនានាំយើងទៅរកប្រាជ្ញាដ៏មានតម្លៃមួយទៀតទៅកាន់សភាវៈពិត៖អ្វីៗសព្វបែបយ៉ាងប្រែប្រួលជាប្រចាំ(យើងផ្ទាល់និងបរិស្ថានហើយនិងមនុស្សនៅជុំវិញខ្លួនយើងទាំងអស់)។វាគឺងាយស្រួលណាស់ក្នុងការជាប់ជំពាក់ទៅនឹងគំនិតឬទស្សនៈដែលមើលទៅទំនងជាពិតប្រាកដនិងមិនប្រែប្រួល។ប៉ុន្តែស្ថិតនៅក្នុងសភាវៈពិតដែលប្រែប្រួលយ៉ាងឆាប់រហ័សនោះជានិច្ចជាកាលការគិតបែបនេះអាចជាមូលហេតុមួយសំរាប់ការគិតបែបចង្អៀត(គិតមិនទូលំទូលាយ)និងជាមូលហេតុសំរាប់តែឥរិយាបថចចេសនិងភាពមិនអាចបត់បែនបានតែប៉ុណ្ណោះ។
សូមអ្នកយកនិតហ្វ្លិកស៍មកធ្វើជាឧទាហរណ៍(Netflix)(និតហ្វ្លិកស៍គឺជាកម្មវិធីអនឡាញសំរាប់មើលកុនដ៏សំបូរបែប)។ពួកគេបានទទួលស្គាល់ថាអុីនធើនិត(Internet)បានផ្លាស់ប្តូរនូវលំនាំនៃការប្រើប្រាសប្រពន្ធ័ផ្សព្វផ្សាយទាំងស្រុង។ការគិតបែបបូរាណគឺមានតែដំណោះស្រាយមួយប៉ុណ្ណោះសំរាប់ការប្រើប្រាសរឿងវីដេអូទាំងនោះគឺការជួលDVD(ឌីវីឌី)តែម៉្យាង។ប៉ុន្តែនិតហ្វ្លិកស៍បានដឹងថាវាច្បាស់ជាមានវិធីងាយស្រួលជាងនេះដើម្បីមើលរឿងទាំងនោះបានគឺការផ្សាយបន្តរផ្ទាល់នូវរឿងវីដេអូទាំងនោះនៅលើអុីនធើនិត(videostreaming)។នៅក្នុងឧស្សាហកម្មនៃការប្រើប្រាសប្រពន្ធ័ផ្សព្វផ្សាយទាំងមូលមិនបានយល់ដឹងនូវអនិច្ចភាព(ប្រែប្រួល)នៃទីផ្សារនិងទម្លាប់នៃអ្នកប្រើប្រាសនោះទេ។ប៉ុន្តែនិតហ្វ្លិកស៍យល់ដឹងនូវដំណោះស្រាយនេះមុនគេហើយនិតហ្វ្លិកស៍ធ្វើការផ្លាស់ប្តូរឧស្សាហកម្មទាំងមូលនេះជារៀងរហូត។
ក្រមសីលធម៌៖គោរពខ្លួនអ្នកនិងគោរពធីម(ក្រុម)របស់អ្នកនិងគោរពដល់អ្នកប្រើប្រាស(អតិថិជន)
ក្រមសីលធម៌នៃព្រះពុទ្ធសាសនាគឺផ្អែកលើគោលការណ៍អហិង្សា។យើងទទួលដឹងថាអ្នករាល់គ្នាប្រាថ្នាចង់បាននូវសេចក្តីសុខហើយមិនចង់ទទួលរងទុក្ខនោះទេ។ប្រសិនបើយើងប្រព្រឹត្តធ្វើទង្វើររបស់យើងផ្អែកលើការយល់ដឹងនេះហើយព្យាយាមជៀសវាងមិនយាយីឬជៀសវាងមិនបង្ករទុក្ខទោសដល់អ្នកដ៏ទៃនោះយើងនឹងទទួលបាននូវការគោរពនិងទទួលបាននូវជំនឿចិត្តពីពួកគេ។
សេចក្តីសង្ខេប
យើងអាចប្រើប្រាសគោលការណ៍៥ចំណុចនៃព្រះពុទ្ធសាសនាដើម្បីធ្វើអោយធុរៈកិច្ចរបស់យើងរិតតែខ្លាំងក្លាឡើងថែមទៀត។គោលការណ៍ទាំងនោះមាន៖
- ឲ្យនិយមន័យនិងកំណត់គោលដៅអោយបានច្បាស់
- ពឹងផ្អែកលើគោលការណ៍នៃហេតុនិងផល
- បង្កើតសន្តានចិត្តនិងសេចក្តីមេត្តាចំពោះអតិថិជន
- រលឹកដឹងជានិច្ចអំពីអនិច្ចភាព(ភាពមិនទៀត)និងអាចបត់បែនបាននិងមានការច្នៃប្រឌិតថ្មី
- ដើរតាមគោលការណ៍ក្រមសីលធម៌និងមានការគោរពដល់សហសេវិកនិងអតិថិជន