ចៀសវាងទង្វើអកុសលដប់យ៉ាង

02:42
មនុស្សយើងគ្រប់រូបទាំងអស់ប្រាថ្នាចង់ធ្វើឪ្យសុខមាលភាពរបស់ខ្លួនកាន់តែប្រសើរឡើង ហើយមនុ ស្សភាគច្រើនប្រាថ្នាចង់ធ្វើឪ្យទំនាក់ទំនងរបស់គេជាមួយអ្នកដ៍ទៃកាន់តែរឹងមាំ និងពោរពេញដោយក្តីបីតិ (ក្តីពេញចិត្ត)។ ក្តីប្រាថ្នាទាំងអស់នេះមិនចេះតែកើតឡើងដោយឯកឯងនោះទេ៖ តែវាទាមទារនូវសីលធម៌។ ប្រការនេះមានន័យថា ចូរអ្នកត្រូវចៀសវាងទង្វើអកុសលដែលធ្វើទុក្ខបុកម្នេញចំពោះអ្នកដ៍ទៃ ហើយផ្ទុយទៅវិញត្រូវប្រព្រឹត្តនូវទង្វើកុសល និងមានអត្ថប្រយោជន៍។ យើងប្រព្រឹត្តទង្វើអកុសល នៅពេលណាយើងឋិតនៅក្រោមឥទ្ធិពលនៃអារម្មណ៍រំខានសៅហ្មង (កិលេស) ពោលគឺឋិតនៅក្រោម ការខឹងក្រោធ និងភាពលោភលន់ ដែលជាពពួកអារម្មណ៍បង្កឪ្យយើងបាត់បង់នូវសន្តិភាពនៃចិត្ត និងបាត់បង់ការគ្រប់គ្រងលើខ្លួនឯង។ ដោយមិនបានគិតពិចារណា យើងចាប់ប្រព្រឹត្តធ្វើនូវទម្លាប់អវិជ្ជមានរបស់យើង ហើយវាមិនត្រឹមតែ បង្កការឈឺចាប់ដល់អ្នកដ៍ទៃតែប៉ុណ្ណោះទេ តែនៅទីបញ្ចប់វានឹងបង្កការឈឺចាប់ដល់រូបយើងផងដែរ៖ ទង្វើ និងការប្រព្រឹត្តធ្វើរបស់យើង វានឹងក្លាយទៅជាឬសគល់មូលហេតុនៃសេចក្តីទុក្ខនៅក្នុងរយៈពេលដ៍យូរខាងមុខ។ ម៉្យាងវិញទៀត ប្រសិនបើយើងគ្រប់គ្រង និងធ្វើម្ចាស់ការលើខ្លួនឯងបាន ហើយប្រព្រឹត្តធ្វើនូវ ទង្វើករុណា (ក្តីស្រលាញ់) និងទង្វើមេត្តា (មេត្តាធម៌) ន៎ុះយើងនឹងក្លាយជាកល្យាណមិត្តជាទីទុកចិត្ត ចំពោះញាតិដ៍ទៃ និងចំពោះខ្លួនយើងផ្ទាល់ ហើយយើងនឹងដឹកនាំជីវិតរស់នៅកាន់តែមានសេចក្តីសុខ។

និយមន័យនៃពាក្យថា ឥរិយាបថអកុសល

ប្រពន្ធ័ជំនឿនៃក្រមសីលធម៌នីមួយៗមានតារាងបញ្ជីនៃប្រភេទឥរិយាបថអកុសលរៀងៗខ្លួនផ្អែកលើគោលគំនិត និងទស្សនៈខុសៗគ្នា ចំពោះប្រការអ្វីដែលគេអាចទទួលយកបាន និងចំពោះប្រការអ្វីដែលគេមិនអាចទទួលយកបាន។ ប្រពន័្ធជំនឿផ្លូវលោក និងផ្លូវសាសនាធ្វើការពឹងផ្អែកលើក្បូនច្បាប់ដែលត្រូវបានតាក់តែងឡើងដោយអទិទេព ឬដោយប្រមុខរដ្ឋ ឬដោយប្រភេទនៃនីតិបញ្ញាត្តិណាមួយខ្លះ។ ពោលគឺពេលណាយើងមិនគោរពតាមទេ យើងនឹងមានកំហុស នឹងត្រូវទទួលទោសទណ្ឌ។ ពេលណាយើងគោរពច្បាប់បានត្រឹមត្រូវទាំងផ្លូវលោក និងផ្លូវសាសនា យើងនឹងទទួលបាននូវរង្វាន់ជាទីគាប់ចិត្ត គឺស្ថានសួគ៌ ឬទទួលបានក្តីសុខសុវត្ថិភាពនៅក្នុងសង្គមនៅក្នុងជីវិតបច្ចុប្បន្ន។ នៅក្នុងប្រពន័្ធជំនឿបែបមនុស្សធម៌វិញ គេផ្តោតលើការមិនបង្កទុក្ខទោសដល់អ្នកដ៍ទៃ ក៍ប៉ុន្តែប្រការនេះហាក់ទំនងជាមានបញ្ហាបន្តិច៖ ថាតើយើងអាចវិនិច្ច័យលើអ្វីជាការបង្កការឈឺចាប់ ឬអ្វីជាការជួយដល់បុគ្គលណាម្នាក់បានរហូតទេ? ឧបមាថា៖ ស្រែកកំហោកដាក់បុគ្គលណាម្នាក់អាចធ្វើឪ្យអារម្មណ៍គេឈឺចាប់ ឬ វាអាចជាជំនួយឪ្យគេគេចផុតពីគ្រោះថ្នាក់ទៅវិញក៍ថាបាន។ 

ក្រមសីលធម៌ព្រះពុទ្ធសាសនាធ្វើការសង្កត់ធ្ងន់ៗលើការវៀចាកពីឥរិយាបថអកុសលចំពោះខ្លួនឯង (បំផ្លាញខ្លួនឯង) - ជាពិសេសការប្រព្រឹត្តធ្វើនូវទង្វើដែលនឹងបង្កទុក្ខទោសដល់ខ្លួននៅក្នុងរយៈពេលដ៍វែ ងខាងមុខ។ ប្រសិនបើយើងស្រែកជេរដល់អ្នកបើកបរដែលបើកបរមិនល្អនៅតាមដងផ្លូវ វាប្រហែលជាអា ចធ្វើឪ្យយើងមានអារម្មណ៍ល្អមួយរយៈពេល តែវាធ្វើឪ្យចិត្ត និងថាមពលរបស់យើងមិនស្រួល ដែលអាច បង្កឪ្យយើងបាត់បង់សន្តិភាពនៃចិត្ត។ ពេលណាយើងប្រកាន់យកការស្រែកជេរមកធ្វើជាទម្លាប់ យើងនឹង មិនអាចអត់ធ្មត់ចំពោះរឿងរ៉ាវតូចតាចដោយមិនខឹងច្រឡោតបាននោះទេ៖ ប្រការនេះមិនត្រឹមតែធ្វើឪ្យ ប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកជាមួយអ្នកដ៍ទៃប៉ុណ្ណោះទេ តែវាធ្វើឪ្យប៉ះពាល់ដល់សុខភាពរបស់អ្នកផ្ទាល់ផងដែរ។ 

ម៉្យាងវិញទៀត ពេលណាឥរិយាបថ និងការប្រព្រឹត្តរបស់យើងត្រូវបានជំរុញឡើងដោយចិត្តខ្វល់ខ្វាយចំ ពោះសុខទុក្ខអ្នកដ៍ទៃពិតៗ ប្រកបដោយក្តីករុណា ក្តីមេត្តា និងការយោគយល់នោះ យើងច្បាស់ជាវៀចា កមិនស្រែកជេរប្រទេចដល់គេទេ សូម្បីតែពេលដែលយើងមានអារម្មណ៍ថាចង់ប្រព្រឹត្តិវាយ៉ាងណាក្តី - យើងអនុញ្ញាតឪ្យអ្នកបើកបរនោះបន្តដំណើររបស់គេទៅមុខទៀតដោយភាពថ្លៃថ្នូរបំផុត។ ជាលទ្ធផល អ្នកបើកបរនោះមានអារម្មណ៍សុខសប្បាយ ហើយយើងក៍ទទួលបានអត្ថប្រយោជន៍ផងដែរ៖ យើងឋិត នៅជាមនុស្សចិត្តត្រជាក់ សន្តិភាព និយាយរួមទៅគឺស្ថិតនៅក្នុងសភាពជាសុខនៃចិត្ត។ យើងមិនខំសង្កត់ លើចំណង់ចង់ស្រែកជេរប្រទេចរបស់យើងទេ ដែលប្រការនេះនឹងធ្វើឪ្យយើងអម្ពល់ចិត្តនៅពេលក្រោយ។ យើងមើលឃើញថាអ្នកធ្វើដំណើរនៅលើដងផ្លូវទាំងអស់សុទ្ធតែចង់ទៅដល់គោលដៅរបស់ខ្លួនដូចៗគ្នា កាន់តែឆាប់កាន់តែល្អ ដូច្នេះយើងយល់ច្បាស់ថា ការបើកបរប្រកួនប្រជែងគ្នានោះគឺពិតជាគ្មានប្រយោជន៍អ្វីឡើយ។ 

រះពុទ្ធសាសនាឪ្យនិយមន័យឥរិយាបថអកុសល (ទង្វើអកុសល) ថាជាការប្រព្រឹត្តធ្វើភ្លាមៗតាមសន្ទុះ នៃចិត្តដោយគ្មានការពិចារណាដែលឋិតនៅក្រោមឥទ្ធិពលនៃអារម្មណ៍រំខានសៅហ្មង (កិលេស) និងឋិ តនៅក្រោមឥទ្ធិពលនៃទម្លាប់អវិជ្ជមាន ពោលគឺយើងមិនអាចបែងចែកឪ្យបានត្រឹមត្រូវរវាងអ្វីជាទុក្ខទោ ស និងអ្វីជាប្រយោជន៍ ក៍ដោយសារតែយើងមិនដឹងថាទង្វើបែបណាល្អប្រសើរ ឬក៍ប្រហែលជាយើងដឹង ប៉ុន្តែយើងមិនមានការគ្រប់គ្រងលើខ្លួនឯងឪ្យបានគ្រប់គ្រាន់។ ពពួកអារម្មណ៍រំខានសៅហ្មង (កិលេស) គឺការលោភលន់ និងការខឹងក្រោធ បូករួមទាំងភាពអវិជ្ជាចំពោះផលវិបាកដែលកើតឡើងពីការប្រព្រឹត្ត ពីការនិយាយស្តី និងពីការគិតរបស់យើង ដែលជំរុញឡើងដោយពពួកអារម្មណ៍បង្កបញ្ហាទាំងនេះ។ ថែម ពីលើនេះទៅទៀត ជានិច្ចជាកាលយើងមិនមានអារម្មណ៍ថាខ្លួនមានតម្លៃឡើយ ដូច្នេះយើងមិនគិតខ្វល់ទាល់តែសោះចំពោះរបៀបដែលយើងប្រព្រឹត្ត។ យើងចាប់ផ្តើមមានឥរិយាបថមួយគិតថា ស្អីក៍ស្អីទៅ គ្មានអ្វីសំខាន់សំរាប់រូបយើងទេ មានតែរបស់ដែលមិនសំខាន់ពីរបីមុខប៉ុណ្ណោះដែលសំខាន់សំរាប់យើង គឺដូចខោអាវស្លៀកពាក់ ម៉ូតសក់ និងមានតែមិត្តភក្តិរបស់យើងតែប៉ុណ្ណោះ។ យើងពិតជាមិនខ្វល់ទាល់តែសោះថា ទង្វើរបស់យើងជះឥទ្ធិពលដល់មនុស្សជំនាន់យើងដោយរបៀបណា ឬក៍ជះឥទ្ធិពលដល់យិនឌ័រ ដល់ពូជសាសន៍ ដល់ជាតិ និងសាសនាដោយរបៀបណា ឬដល់ក្រុមមនុស្សណាដែលយើងចាត់ទុកថាគេជាក្រុមរបស់យើង។ សរុបទៅយើងមិនឪ្យតម្លៃខ្លួនឯង និងមិនផ្តល់ការគោរពចំពោះខ្លួនឯងឡើយ។ 

ចំនួនទាំងដប់នៃទង្វើអកុសលតមកតាមទំនៀម

ទង្វើអកុសលមានច្រើនបែបណាស់ ទង្វើអកុសលតាមកាយ ទង្វើអកុសលតាមវាចា និងទង្វើអកុសល តាមផ្លូវចិត្ត។ ព្រះពុទ្ធសាសនាសូមលើកយកទង្វើអកុសលចំនួនដប់ដែលបង្កទុក្ខទោសធ្ងន់ធ្ងរបំផុតមក រៀបរាប់ពន្យល់។ ទង្វើទាំងនេះវាបង្កទុក្ខទោសធ្ងន់ធ្ងរដោយសារតែវាផុសឡើងពីកិលេស (អារម្មណ៍រំខានសៅហ្មង) គ្មានការខ្មាសអៀន គ្មានក្តីអាម៉ាស និងមិនគិតខ្វល់ចំពោះនរណាម្នាក់ទាល់តែសោះ។ ទង្វើទាំងអស់នោះកើតចេញមកពីទម្លាប់ដ៍សែនក្រាសដែលដក់ជាប់នៅក្នុងសណ្តានដ៍សែនជ្រៅ ហើយជាលទ្ធផលផ្លែផ្កា វាជួយពង្រឹងនូវទស្សនៈ និងការគិតអវិជ្ជមានរបស់យើង។ នៅក្នុងរយៈពេលយូរ ឥរិយាបថអកុសលរបស់យើង នាំយើងទៅរកជីវិតរស់នៅជាទុក្ខ ហើយយើងចេះតែបន្តបង្កបញ្ហាចំពោះខ្លួនឯងមិនឈប់ឈរ។ 

ទង្វើអកុសលផ្លូវកាយចំនួនបីប្រភេទ៖

  1. សំលាប់ជីវិតគេ - រាប់ចាប់តាំងពីមនុស្សរហូតដល់សត្វល្អិតឡើងទៅ។ លទ្ធផលនៃការយកជីវិតគេនេះ យើងនឹងមិនមានការអត់ធ្មត់ចំពោះអ្វីមួយដែលយើងមិនពេញចិត្តសោះឡើយ ពោលគឺការឆ្លើយតបរបស់យើងចំពោះអ្វីមួយដែលយើងមិនចូលចិត្ត គឺមានតែម៉្យាងគឺត្រូវតែបំផ្លាញ ហើយជារឿយៗយើងតែងតែធ្លាក់ចូលទៅក្នុងជំលោះវាយតប់គ្នាមិនខាន។ 
  2. លួចទ្រព្យរបស់គេ - លួច មិនយករបស់ដែលយើងបានខ្ចីឪ្យទៅម្ចាស់គេវិញ ក៍ត្រូវបានគេចាត់ទុកថាលួចដែរ ប្រើប្រាស់របស់របរគេដោយគ្មានការអនុញ្ញាតក៍ចាត់ទុកថាជាការលួចដែរ។ ជាលទ្ធផលនៃការលួចនេះធ្វើឪ្យយើងគិតថាយើងជាមនុស្សក្រខ្សត់ជានិច្ចនៅក្នុងចិត្ត និងចាត់ទុកខ្លួនឯងជាជនរងគ្រោះព្រោះក្រ ហើយគិតថាគ្មានបុគ្គលណាម្នាក់ឪ្យរបស់មកយើងខ្ចីទេ ហើយចុងក្រោយបំផុតគឺថាទំនាក់ទំនងយើងជាមួយមនុស្សដ៍ទៃនឹងក្លាយទៅជាទំនាក់ទំនងដែលមើលឃើញតែការគេងចំណេញតែម៉្យាង។ 
  3. ការប្រព្រឹត្តខុសក្នុងកាម - ការរំលោភផ្លូវភេទ ការផិតក្បត់ និងស្មន់ការនៅក្នុងគ្រួសារជាដើម។ ជាលទ្ធផល ទំនាក់ទំនងផ្លូវភេទរបស់យើងមិនឋិតឋេរបានយូរអង្វែងឡើយ ទាំងរូបយើង និងដៃ គូរបស់យើងចាត់ទុកគ្នាដូចជាវត្ថុកាមទៅវិញទៅមក យើងមានការទាក់ទាញទៅរកតែរឿងដែល មិនល្អ។ 

ទង្វើអកុសលផ្លូវវាចាចំនួនបួនប្រភេទ៖

  1. និយាយភូតកុហក - ដឹងថាខ្លួននិយាយពាក្យសំដីមិនពិត ដឹកនាំគេទៅរកផ្លូវខុសជាដើម។ ជាល ទ្ធផល គ្មាននរណាម្នាក់គេជឿ ឬទុកចិត្តលើពាក្យសំដីដែលយើងនិយាយទេ ហើយយើងក៍មិន ជឿទុកចិត្តពាក្យសំដីគេនិយាយដូចគ្នាដែរ។ យើងមិនអាចបែងចែករវាងសច្ចភាព និងសំដីប្រឌិ តរបស់យើងបានទេ។ 
  2. និយាយពាក្យសំដីបំបែកបំបាក់គេ - និយាយអាក្រក់អំពីគេ ដើម្បីឪ្យគេបែកបាក់គ្នា ឬមានបំណងធ្វើឪ្យមានជំលោះ ឬការស្អប់គ្នានោះកាន់តែអាក្រក់ថែមទៀត។ ជាលទ្ធផល មិត្តភាពរបស់យើងមិនឋិ តឋេរឡើយ ពីព្រោះថាមិត្តភក្តិរបស់យើងគេមានការសង្ស័យថាយើងក៍និយាយដើមគេផងដែរ។ ប្រការនេះធ្វើឪ្យយើងមិនមានមិត្តភក្តិជិតស្និទទេ ហើយមានអារម្មណ៍ឯកោ។ 
  3. និយាយត្រគោះបោះបោក - និយាយពាក្យសំដីដែលធ្វើឪ្យគេឈឺចាប់។ ជាលទ្ធផល មនុស្សគេ គ្រប់គ្នាចាប់ផ្តើមស្អប់យើង គេចៀសវាងមិនចង់ជួបមុខយើងទេ ហើយសូម្បីតែគេនៅចំពោះមុខ យើងក្តី ក៍គេមិនសម្ចៃមាត់គេទេ ជារឿយៗគេនិយាយពាក្យអាក្រក់ត្រលប់មករូបយើងវិញមិនខាន ។ យើងរឹតតែក្លាយទៅជាមនុស្សឯកោបំផុត។ 
  4. និយាយប៉ប៉ាច់ប៉បោចឥតន័យ - ប្រើប្រាស់ពេលវេលាខ្លួនឯង និងពេលវេលាអ្នកដ៍ទៃឥតប្រយោ ជន៍និយាយរឿងប៉ប៉ាច់ប៉បោចមិនបានការ និយាយកាត់គេកាត់ឯងឥតប្រយោជន៍ពេលគេកំពុង តែធ្វើអ្វីមួយមានប្រយោជន៍ និងវិជ្ជមាន។ ជាលទ្ធផល គ្មាននរណាម្នាក់ចាត់ទុកយើងជាមនុស្ស សាច់ការទេ។ យើងមិនអាចរក្សាការតាំងអារម្មណ៍របស់យើងបានចំពោះកិច្ចការងារណាមួយ ដោយមិនឆិកមើលទូរសព្ទកាន់ជាប់នៅក្នុងដៃរៀងរាល់ពីរបីនាទីម្តងបានទេ។ យើងមិនអាច សម្រេចកិច្ចការងារណាដែលមានន័យខ្លឹមសារបានទេ។ 

ទង្វើអកុសលផ្លូវចិត្តចំនួនបី៖

  1. គិតច្រណែនឈ្នានីសគេ - ដោយសារតែការច្រណែន គិតងុបងុល និងគិតគ្រោងនូវវិធីសាស្រ្តដើម្បីទទួលបានអ្វីមួយ ឬដើម្បីគុណតម្លៃណាមួយដែលអ្នកដ៍ទៃគេមាន ឬវាកាន់តែប្រសើរបើយើងអាចមានបានកាន់តែប្រសើរជាងគេ។ ជាលទ្ធផល យើងលែងមានសន្តិភាពនៃចិត្ត ឬលែងមាន អារម្មណ៍នៃក្តីសុខ ដោយសារតែយើងមានតែគំនិតអវិជ្ជមានជានិច្ចចំពោះភាពជោគជ័យរបស់អ្នកដ៍ទៃ។ 
  2. គិតព្យាបាទគេ - គិត រៀបគំរោងផែនការដើម្បីបង្កការឈឺចាប់ដល់បុគ្គលណាម្នាក់ ឬក៍រិះរកវិធី សាស្រ្តដើម្បីសងសឹកចំពោះពាក្យសំដី ឬទង្វើដែលគេបានធ្វើ ឬបាននិយាយ។ ជាលទ្ធផល យើងមិនដែលមានអារម្មណ៍ថាមានសុវត្ថិភាព និងមិនអាចសម្រាកអារម្មណ៍បានទេ។ យើងរស់ នៅក្នុងភាពភិតភ័យសង្ស័យជាប់ជានិច្ច ហើយភ័យខ្លាចរហូតថាមានគេមានបំណងមិនល្អមក លើខ្លួន។
  3. គិតវង្វែងវង្វាន់ប្រកបដោយជំលោះ - មិនគ្រាន់តែក្បាលរឹងចចេសគិតផ្ទុយពីការពិតប៉ុណ្ណោះទេ តែគិតឈ្លោះប្រកែកនៅក្នុងចិត្តរបស់យើងជាមួយអ្នកដ៍ទៃដែលគេគិតជំទាស់ជាមួយយើង ហើយនិយាយឪ្យគេចុះចាញដោយប្រើប្រាស់ឥរិយាបថបំពានលើគេ។ ជាលទ្ធផល យើងក្លាយ ជាមនុស្សចិត្តចង្អៀត និងមិនទទួលយកនូវរាល់ដំបូន្មានជាប្រយោជន៍ណាមួយឡើយ។ មានបេះ ដូងតូចចង្អៀតបិទជិត ហើយគិតតែពីខ្លួនឯងតែប៉ុណ្ណោះ និងគិតថាខ្លួនត្រូវរហូត។ យើងនឹងនៅ តែជាមនុស្សអវិជ្ជាល្ងង់ខ្លៅ។ 

មិនថាប្រវត្តិសាសនា ឬជំនឿរបស់យើងបែបណាទេ យើងគួរតែចៀសវាង ឬវៀចាកនូវទង្វើអកុសលដប់ ប្រការនេះ គឺវាមានសារៈសំខាន់ខ្លាំងណាស់សំរាប់បុគ្គលណាដែលប្រាថ្នាចង់ដឹកនាំជីវិតរស់នៅឪ្យកាន់ តែមានសុភមង្គលថែមទៀត។ 

ប្រភេទធំៗទាំងដប់នៃឥរិយាបថអកុសល

ទង្វើអកុសលដប់ប្រភេទធំៗដែលយើងចាំបាច់ត្រូវតែចៀសវាងឪ្យបាន។ យើងចាំបាច់ត្រូវតែគិតឪ្យបានហ្មត់ចង់វែងឆ្ងាយអំពីអាកប្បកិរិយា និងផលវិបាកបណ្តាលមកពីអាកប្បកិរិយារបស់យើង។ ប្រការខាងក្រោមទាំងអស់នេះគឺជាគំរូឧទាហរណ៍ដែលត្រូវយកមកគិត ប៉ុន្តែខ្ញុំជឿជាក់នៅក្នុងចិត្តថា អ្នកទាំងអស់គ្នាអាចធ្វើការបកស្រាយលម្អិតអំពីប្រការទាំងអស់នេះបាន។ 

  1. យកជីវិតអ្នកដ៍ទៃ - វាយដំច្រំធាក់ ឬប្រព្រឹត្តមិនគប្បីចំពោះអ្នកដ៍ទៃ ធ្វើមិនដឹងមិនឮ នៅពេលអ្នកដ៍ទៃត្រូវការជំនួយនៅក្នុងកិច្ចអ្វីមួយ ធ្វើដំណើរលឿនជ្រុលពេកពេលដើរជាមួយមនុស្សចាស់ជរា ឬជាមួយមនុស្សឈឺ បង្កគ្រោះថ្នាក់ណាមួយផ្នែករាងកាយ រួមទាំងការបំពុលបរិឋាន និងរួមទាំងការជក់បារីនៅទីកន្លែងហាមជក់បារី ជាពិសេសនៅទីណាដែលមានកូនក្មេង។
  2. យករបស់ដែលម្ចាស់គេមិនបានអោយ - ដោនឡូតយកឯកសារ ឬអ្វីមួយពីបណ្តាញអ៊ីនធើណិតដោយខុសច្បាប់ រួមទាំងការលួចកម្មសិទ្ធិបញ្ញា(លួចចម្លង) ការបោកប្រាស ការគេចវេសមិនបង់ពន្ធ រំលោភលើឯកជនភាពនៃបុគ្គលណាម្នាក់ និងសូម្បីតែការលួចភ្លក់ ឬលួចញាំអាហារដែលនៅក្នុងចានរបស់មិត្តភក្តិ ឬនៅក្នុងចានរបស់ដៃគូរបស់យើងដោយមិនបានសុំការអនុញ្ញាតក៍ដោយ។ 
  3. ការប្រព្រឹត្តខុសក្នុងកាម - បៀតបៀនកេរ្តិ៍ខ្មាសគេ និងធ្វើមិនដឹងមិនឮចំពោះតម្រូវការផ្លូវភេទរបស់ដៃគូខ្លួន បង្ហាញក្តីស្រលាញ់តិចតួចបំផុត ឬបង្ហាញក្តីស្រឡាញ់ច្រើនជ្រុលពេក។ 
  4. ភូតកុហក់ - និយាយកុហក់នរណាម្នាក់អំពីអារម្មណ៍ពិតរបស់ខ្លួន ឬលាក់បាំងគោលបំណងរបស់ខ្លួននៅក្នុងទំនាក់ទំនងជាមួយគេ។ 
  5. និយាយបំបែកបំបាក់ - និយាយរិះគន់ចំពោះទង្វើវិជ្ជមាន និងទង្វើប្រកបដោយសីលធម៌ដែលគេកំពុងធ្វើ និងបំរុងនឹងធ្វើ និងនិយាយបំបាក់ទឹកចិត្តគេមិនឪ្យធ្វើ។ 
  6. និយាយគំរោះគំរើយ - ស្រែកកំហោកដាក់បុគ្គលណាម្នាក់ និយាយតម្លើងសម្លេងហិង្សា និយាយរិះគន់ មិនមានសមានចិត្តនៅពេលគេមានអារម្មណ៍មិនស្រួល ប្រើប្រាស់ភាសាមិនសមគួរអាសអាភាស និងនិយាយលែងកំប្លែងនៅគ្រាមិនសមរម្យជាដើម។ 
  7. និយាយប៉បាច់ប៉បោចឥតន័យ - ក្បត់សេចក្តីទុកចិត្តរបស់គេ យករឿងសម្ងាត់របស់គេទៅប្រាប់អ្នកដ៍ទៃ សរសេរសារ ឬផ្ញើរសារនៅកាន់នរណាម្នាក់នៅពាក់កណ្តាលអធ្រាត្រស្ងាត់និយាយរឿងឥតបានការ គិតតែពីផុសរូបភាព និងខមិនរឿងកំប៉ិកកំប៉ុកមិនសំខាន់នៅក្នុងជីវិត និងនិយាយពាក្យសំដីល្ងីល្ងឺឥតការកាត់ការសន្ទនាផ្លូវការ និងបង្អាក់គេបង្អាក់ឯងជាដើម។ 
  8. គិតច្រណែនឈ្នានីសគេ - អង្គុយគិតប្រាថ្នាចង់ភ្លក់រស់ជាតិអាហាររបស់អ្នកដែលកំពុងអង្គុយហូបជាមួយយើង ដែលគេបានកម្មង់ហើយ។ នៅពេលណាយើងបានអាន ឬមើលនូវការផុសដ៍ស្រស់ស្អាត់របស់អ្នកដ៍ទៃនៅលើបណ្តាញសង្គម ពេលនោះយើងមានអារម្មណ៍អន់ចិត្តចំពោះខ្លួនឯង និងតោងគិតច្រណែននឹងគេ ហើយប្រាថ្នាឪ្យខ្លួនមានប្រជាប្រិយភាព និងមានក្តីសុខដូចគេ។ 
  9. គិតព្យាបាទគេ - នៅពេលណាបុគ្គលនាម្នាក់និយាយពាក្យសំដីអាក្រក់ មិនល្អមកកាន់រូបយើង យើងចាប់ផ្តើមខឹងច្រឡោតរកពាក្យនិយាយមិនឃើញ រក្សាវាទុកនៅក្នុងចិត្តជាប់រហូតនូវពាក្យសំដីមិនល្អដែលយើងគួរតែនិយាយទៅកាន់គេវិញក្នុងបំណងឪ្យគេមានក្តីឈឺចាប់។ 
  10. គិតវង្វែងវង្វាន់ប្រកបដោយជម្លោះ - គិតអវិជ្ជមាន គិតប្រទូសរាយចំពោះទង្វើល្អដែលគេប៉ងធ្វើ និងប៉ងជួយមកលើខ្លួនដោយគិតថាខ្លួនអាចធ្វើបានដោយខ្លួនឯង។ គិតថាគេល្ងង់ល្ងីល្ងឺដែលគេព្យាយាមធ្វើខ្លួនឪ្យប្រសើរឡើងនៅក្នុងវិស័យណាមួយ ដែលរូបយើងគ្មានចំណាប់អារម្មណ៍ និងគិតថាកិច្ចការនោះ ឬវិស័យនោះមិនសំខាន់។ 

ប្រព្រឹត្តអកុសលចំពោះខ្លួនឯង

ទង្វើដែលយើងប្រព្រឹត្តធ្វើមកលើខ្លួនឯង អាចបង្កគ្រោះថ្នាក់ដូចពេលដែលយើងប្រព្រឹត្តធ្វើចំពោះអ្នកដ៍ទៃដែរ។ ដើម្បីដឹកនាំជីវិតរស់នៅឪ្យកាន់តែមានក្តីសុខឡើងថែមទៀតនោះ យើងចាំបាច់ត្រូវតែទទួលស្គាល់នូវទម្លាប់អវិជ្ជមានទាំងអស់នេះ និងត្រូវបដិបត្តិកែតម្រូវវាឡើង។ ជាថ្មីម្តងទៀត ការប្រព្រឹត្តធ្វើអកុសលទាំងដប់ប្រការ បានបង្ហាញនូវប្រភេទឥរិយាបថដែលយើងចាំបាច់ត្រូវតែបញ្ឈប់ឪ្យបាន។ 

  1. យកជីវិតគេ - ប្រព្រឹត្តមិនល្អចំពោះខ្លួនឯងតាមរយៈផ្លូវកាយ ពោលគឺការធ្វើការងារហួសកំលាំងជ្រុលពេក ហូបអាហារមិនល្អ (មិនមានប្រយោជន៍ដល់សុខភាព) មិនហាត់ប្រាណ មិនសំរាកឪ្យបានគ្រប់គ្រាន់។ 
  2. យកទ្រព្យរបស់ដែលគេមិនបានអោយ - ចំណាយប្រាក់កាសឥតប្រយោជន៍លើរបស់មិនបានការ មានចិត្តកំណាញ រិះថាំចំពោះខ្លួនឯងនៅពេលខ្លួនមានលទ្ធភាពអាចចំណាយបាន។ 
  3. ការប្រព្រឹត្តខុសក្នុងកាម - ប្រព្រឹត្តធ្វើនៅក្នុងកាមដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពខ្លួនឯង ចេះតែបំពុលខ្លួនឯងដោយរឿងអាសអាភាស។
  4. ភូតកុហក់ - កុហក់បោកបញ្ឆោតចំពោះអារម្មណ៍ និងបំណងរបស់ខ្លួនឯង។ 
  5. និយាយបំបែកបំបាក់ - និយាយដោយមិនគិត មិនដឹងអំពីមនុស្សដែលនៅជុំវិញខ្លួន ចេះតែរអ៊ូរហូតទាល់តែអ្នកដ៍ទៃគេមិនសប្បាយ គេចាប់ផ្តើមចៀសវាងមិនចង់ជួបរូបយើងតទៅទៀត។ 
  6. និយាយពាក្យគំរោះគំរើយ - និយាយបំពានខ្លួនឯងដោយវាចា។
  7. និយាយប៉ប៉ាច់ប៉ប៉ោចឥតការ - និយាយមិនគិតអំពីរឿងឯកជនសម្ងាត់របស់ខ្លួន អំពីចម្ងល់ និងអំពីក្តីបារម្ភ និងចំណាយពេលវេលាឥតប្រយោជន៍លើនៅបណ្តាញសង្គម លែងហ្គេម និងលែងអ៊ីនធើណិតជាដើម។ 
  8. គិតប្រណែនឈ្នានីសគេ - គិតធ្វើយ៉ាងណាយកឈ្នះលើខ្លួនឯងឪ្យបាន ដោយសារគិតថាខ្លួនជាបុគ្គលឥតខ្ចោះនិយម។ 
  9. គិតព្យាបាទគេ - ចេះតែគិតថាខ្លួនខុស ថាខ្លួនជាមនុស្សអាក្រក់ ហើយដោយសារតែប្រការទាំងនេះ ធ្វើឪ្យយើងគិតថាយើងមិនសមជាមនុស្សមានក្តីសុខទេ។ 
  10. គិតវង្វែងវង្វាន់ប្រកបដោយជម្លោះ - គិតថាខ្លួនជាមនុស្សល្ងង់ដែលខំព្យាយាមធ្វើខ្លួនឪ្យប្រសើរឡើង និងព្យាយាមជួយដល់អ្នកដ៍ទៃនោះ។ 

វិធីសាស្រ្តទប់ទល់នឹងទម្លាប់អកុសលរបស់យើង

នៅពេលដែលយើងចាប់ផ្តើមក្រឡេកមើលលើអាកប្បកិរិយា និងទង្វើដែលយើងបានប្រព្រឹត្តធ្វើពីពេលមុខ វាគឺជាប្រការដ៍សំខាន់ដែលយើងមិនត្រូវមានអារម្មណ៍អវិជ្ជមានចំពោះខ្លួនឯងឡើយ។ ជាជាងមានអារម្មណ៍ថាខ្លួនមានកំហុស យើងគួរតែទទួលស្គាល់ថាទង្វើដែលយើងបានប្រព្រឹត្តនៅក្នុងអតីតកាល គឺធ្វើឡើងដោយភាពអវិជ្ជាសុទ្ធសាធ ដោយមិនដឹងអំពីផលវិបាកដែលបណ្តាលមកពីឥរិយាបថរបស់យើងឡើយ៖ ការប្រព្រឹត្តទង្វើទាំងអស់នោះត្រូវបានជំរុញឡើងដោយពពួកអារម្មណ៍រំខានសៅហ្មងនានា (កិលេស) ពោលគឺមិនមែនយើងជាមនុស្សអាក្រក់ពីធម្មជាតិរបស់យើងមកនោះទេ។ យើងមានអារម្មណ៍សោកស្តាយចំពោះទង្វើដែលយើងបានធ្វើ ដោយប្រាថ្នាថាវាមិនគួរនឹងបានកើតឡើងទេ តែស្របពេលនេះដែរ យើងក៍ត្រូវទទួលស្គាល់ការពិតផងដែរថា យើងមិនអាចកែប្រែអ្វីដែលបានកើតឡើងនៅក្នុងអតីតកាលបានទេ - ប៉ុន្តែនៅក្នុងខណៈពេលនេះយើងប្តេជ្ញាថានឹងព្យាយាមមិនប្រព្រឹត្តធ្វើទង្វើទាំងអស់នោះសាជាថ្មីឡើងវិញទេ បន្ទាប់មកទៀតយើងត្រូវធានានូវទិសដៅវិជ្ជមាន ដែលយើងកំពុងតែព្យាយាមដាក់បញ្ចូលវាទៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង និងដាក់កំលាំងកាយចិត្តដើម្បីព្យាយាមប្រព្រឹត្តតែអំពើកុសលឪ្យបានកាន់តែច្រើនកាន់តែប្រសើរ ដោយមានក្តីករុណា និងក្តីមេត្តាគ្រឹះ។ ប្រការនេះ គឺដើម្បីកសាងនូវគំនរទម្លាប់កាន់តែវិជ្ជមានឡើង ដើម្បីធ្វើការប្រឆាំងទប់ទល់ និងកម្ចាត់បង់នូវគំនរទម្លាប់អវិជ្ជមានចោលឪ្យអស់ពីសណ្តាន។ 

ពេលនោះការឆ្លើយតបទៅកាន់មនុស្សម្នាឯទៀត និងទៅកាន់ព្រឹត្តិការដែលនៅជុំវិញខ្លួនយើង នឹងមិនមានលក្ខណៈប្រញាប់ប្រញាល់ខ្លាំងពេកទេ យើងនឹងមានខណៈពេលមួយដើម្បីគិត នៅចន្លោះពីការដែលយើងមានអារម្មណ៍ថាបំរុងនឹងប្រព្រឹត្តធ្វើនូវទម្លាប់អកុសល ហើយនិង មានពេលវេលាគ្រប់គ្រាន់ដើម្បីគិតពិចារណាថាពេលណាយើងត្រូវប្រព្រឹត្ត។ ហើយយើងនឹងយកខណៈពេលនោះមកប្រើប្រាស់ដើម្បីធ្វើការសម្រេចចិត្តថាទង្វើអ្វីមានប្រយោជន៍ និងទង្វើអ្វីដែលបង្កទុក្ខទោស ជាប្រការដែលជួយទប់ស្កាត់យើងពីការគិត ការនិយាយស្តី និងពីការប្រព្រឹត្តទង្វើអកុសលបែបបំផ្លិចបំផ្លាញ។ ពោលគឺដូចពាក្យទូន្មានរបស់ព្រះមហាថេរៈដ៍អស្ចារ្យមួយអង្គជាតិឥណ្ឌាព្រះនាម សន្តិទេវៈ ព្រះអង្គមានសង្ឃដីកាថា «ចូរអ្នកធ្វើខ្លួនឪ្យដូចនឹងគល់ឈើមួយដុំមិនកំរើក‍‌» យើងអាចប្រព្រឹត្តធ្វើដូច្នោះបាន តែដោយមានការយោគយល់ ដោយក្តីករុណា ក្តីមេត្តា និងការគោរពចំពោះខ្លួនឯង និងចំពោះអ្នកដ៍ទៃ។ ការប្រព្រឹត្តធ្វើខ្លួនបែបនេះមិនមែនជាការគៀបសង្កត់ចិត្តរបស់យើងមិនឪ្យផុសឡើងមកនោះទេ ដែលជាប្រការមួយនាំយើងទៅរកការថប់អារម្មណ៍ និងធ្វើឪ្យអារម្មណ៍តានតឹង។ ដោយមានទឹកចិត្តមេត្តា និងមានចិត្តជាបញ្ញាមុតស្រួចនោះ យើងអាចកម្ចាត់បង់នូវថាមពលអវិជ្ជមានដែលវាចេះតែជំរុញយើងឪ្យប្រព្រឹត្តធ្វើបែបនោះ ឬកម្ចាត់បង់នូវទង្វើណាដែលធ្វើឪ្យយើងមានការសោកស្តាយនៅពេលក្រោយក៍ថាបាន។ ពេលនោះយើងនឹងក្លាយជាមនុស្សដែលមានសេរីភាពដើម្បីប្រព្រឹត្តធ្វើអំពើ ឬទម្លាប់ជាកុសលផ្អែកលើពពួកអារម្មណ៍វិជ្ជមាន និងការយោគយល់ជាក់ជាមិនខាន។ 

សេចក្តីសង្ខេប

ពេលយើងធ្វើការវៀចាកទម្លាប់ ឬទង្វើអកុសលទាំងឡាយទាំងពួងនោះបាន វាមិនគ្រាន់តែជាប្រយោជន៍ដល់អ្នកដ៍ទៃតែប៉ុណ្ណោះទេ តែនៅទីបំផុតវានឹងផ្តល់នូវអត្ថប្រយោជន៍ដល់រូបយើងផ្ទាល់ផងដែរ។ នៅពេលណាយើងយល់ច្បាស់ថាទម្លាប់ និងឥរិយាបថរបស់យើងនេះឯងជាឬសគល់ និងជាមូលហេតុចម្បងនៃសេចក្តីទុក្ខរបស់យើងនោះ ពេលនោះយើងនឹងមានសេចក្តីសប្បាយរីករាយក្នុងការធ្វើការវៀចាកនូវទង្វើ និងទម្លាប់អកុសល និងអវិជ្ជមានទាំងអស់នោះជាក់ជាមិនខាន។ នៅពេលណាយើងលែងបន្តធ្វើនូវទម្លាប់មិនល្អទាំងអស់នោះ ន៎ុះទំនាក់ទំនងរបស់យើងជាមួយអ្នកដ៍ទៃ វានឹងកាន់តែប្រសើរឡើងថែមទៀត និងមានលក្ខណៈពិតប្រាកដចេញពីចិត្ត ស្របពេលដែលយើងមានអារម្មណ៍សុខស្ងប់នៅក្នុងចិត្តរបស់យើងចំពោះទំនាក់ទំនងនោះ។ ប្រសិនបើយើងប្រាថ្នាចង់បាននូវសន្តិភាពនៃចិត្ត ធុរៈដំបូងបំផុតដែលយើងត្រូវធ្វើគឺចាំបាច់ត្រូវតែកម្ចាត់បង់ទម្លាប់ និងឥរិយាបថអកុសលឪ្យអស់ពីសណ្តាន ឪ្យអស់ពីការគិត ពីការនិយាយស្តី និងពីការប្រព្រឹត្តរបស់យើងផ្ទាល់ជាមុនសិន។ ប្រការនេះនឺងធ្វើឪ្យគុណភាពជីវិតរស់នៅរបស់យើងកាន់តែប្រសើរខ្លាំងឡើងថែមទៀត។ 

Top