តើអ្វីជាការបដិបត្តិរបស់ព្រះពុទ្ធសាសនា?

What%20is%20buddhist%20practice

ការផ្តោតសំខាន់នៅក្នុងព្រះពុទ្ធសាសនាគឺជាការខិតខំប្រព្រិត្តិធ្វើដើម្បីជម្នះនូវរាល់ការខ្វះចន្លោះនិងបញ្ហារបស់យើងផ្ទាល់ដើម្បីឈានទៅរកការទទួលដឹងនូវសក្កដានុពលប្រកបដោយភាពវិជ្ជមានរបស់យើង។ការខ្វះចន្លោះទាំងនោះរួមទាំងការខ្វះនូវភាពច្បាស់លាស់និងអារម្មណ៏ដែលមិនមានតុល្យភាពដែលបង្កអោយយើងយល់ច្រឡំអំពីជីវិត។ជាលទ្ធផលយើងប្រព្រិត្តិធ្វើភ្លាមៗដោយគ្មានការគិតពិចារណាដែលការប្រព្រិត្តិធ្វើនោះត្រូវបានជំរុញឡើងដោយពពួកអារម្មណ៏រំខាននានាដូចជាទោសៈ(ខឹងក្រោធ)លោភៈ(ការលោភលន់)និងភាពអវិជ្ជា។សក្កដានុពលភាពជាវិជ្ជមានរបស់យើងគឺជាសមត្ថភាពក្នុងការធ្វើការទាក់ទងប្រកបដោយភាពច្បាស់លាស់និងសមត្ថភាពយល់ដឹងនូវសភាវៈពិតនិងសមត្ថភាពគិតគូចំពោះមនុស្សឯទៀតហើយនិងការប្រព្រិត្តិធ្វើខ្លួនឯងអោយរិតតែប្រសើរឡើង៕

ចំណុចចាប់ផ្តើមនៃការបដិបត្តិនៃព្រះពុទ្ធសាសនាគឺជាការធ្វើចិត្តអោយស្ងប់និងមានសតិគ្រប់ពេលដែលមានន័យថាត្រូវចង់ចាំជានិច្ចនិងដឹងនូវរាល់ការប្រព្រិត្តិធ្វើនិងការនិយាយស្តីជាមួយមនុស្សឯទៀតហើយនិងដឹងពីរបៀបនៃការគិតនៅពេលដែលយើងស្ថិតនៅម្នាក់ឯង។វាមិនមែនគ្រាន់តែសង្កេតមើលហើយទុកអោយចិត្តនោះនៅតែឯកឯងតាមបែបធម្មជាតិដែលវាកើតឡើងនោះបានទេ។នៅពេលណាដែលយើងស្ថិតនៅជាមួយសតិដឹងជានិច្ចនោះយើងអាចបញ្ជាក់ប្រាប់ពីភាពខុសគ្នារវាងចិត្តដែលមានលក្ខណៈជាស្ថាបនានិងចិត្តដែលមានលក្ខណៈបំផ្លិចបំផ្លាញ។នេះមិនមែនជាការងុបងុលនឹងខ្លួនឯងទេ។យើងពិតជាក្លាយជាមនុស្សដែលចេះយកចិត្តទុកដាក់ខ្វល់ខ្វាយនិងបើកចិត្តទូលាយចំពោះមនុស្សដ៏ទៃ៕

គោលបំណងនៃការពិនិត្យមើលពីខាងក្នុងខ្លួនយើងនិងមានសតិរលឹកដឹងអំពីខ្លួនឯងគឺដើម្បីធ្វើការស្វែងរកនូវមូលហេតុនៃបញ្ហានានារបស់យើង។កត្តាជំរុញខាងក្រៅនិងកត្តាមនុស្សពិតជាបង្កើតនូវកាលៈទេសៈសំរាប់ការកើតឡើងនៃភាពទុក្ខលំបាកនានារបស់យើង។ប៉ុន្តែតាមវិធីសាស្រ្តព្រះពុទ្ធសាសនាវិញគឺព្យាយាមសម្គាល់នូវមូលហេតុនៃបញ្ហាទាំងនោះអោយដល់ទីជម្រៅ។ហើយសំរាប់ការសម្គាល់នេះយើងត្រូវសំលឹងមើលទៅលើចិត្តរបស់យើង។ទម្លាប់នៃចិត្តរបស់យើងនិងអារម្មណ៏វិជ្ជមាននិងអវិជ្ជមានផងដែរគឺជះឥទ្ធិពលដល់ការរស់នៅនៅក្នុងជីវិតរបស់យើង៕

នៅពេលដែលយើងជួបនូវរោគស្រ្តិះពីកន្លែងការងារ។ការបាក់ទឹកចិត្តភាពថប់អារម្មណ៏ភាពឯកោនិងអសុវត្ថិភាពហើយការលំបាករបស់យើងក្នុងការដោះស្រាយជាមួយរឿងទាំងនេះគឺចេញពីសភាពនៃចិត្តនិងអារម្មណ៏របស់យើងមិនមែនចេញពីបញ្ហាទាំងនោះទេ។វិធីសាស្រ្តដ៏ប្រសើរបំផុតដើម្បីដោះស្រាយជាមួយនឹងបញ្ហាប្រឈមនានានៅក្នុងជីវិតគឺជាការធ្វើចិត្តអោយស្ងប់និងទទួលបាននូវតុល្យភាពផ្នែកអារម្មណ៏និងភាពច្បាស់លាស់នៃចិត្ត៕

នៅពេលណាដែលយើងមានសតិរលឹកដឹងនូវរាល់អារម្មណ៏នូវឥរិយាបថនិងអាកប្បកិរិយានានាដែលបង្កទុក្ខព្រួយនិងការលំបាកនានានោះយើងអាចប្រើថ្នាំបន្សាបទាំងនេះបាន។

យើងត្រូវប្រើប្រាសនូវប្រភេទនៃអនាម័យផ្នែកអារម្មណ៏ដែលផ្អែកលើការយល់ដឹងនូវសភាវៈពិតរិតតែច្បាស់និងការធ្វើការនានារបស់ចិត្ត។សម្តែងដោយសម្តេចសង្ឃរាជដាឡៃឡាម៉ាទី១៤។

យើងទាំងអស់គ្នាខ្វល់ខ្វាយគិតគូដល់អនាម័យរាងកាយ។ប៉ុន្តែវាពិតជាសំខាន់ដែលត្រូវតែថែរក្សានូវសភាពនៃចិត្តដូចដែលយើងថែរក្សានូវអនាម័យរាងកាយដែរ។ដើម្បីបង្កើតនូវអនាម័យផ្នែកអារម្មណ៏បានយើងត្រូវមានសតិដឹងនូវរឿងបីយ៉ាងនេះ។គឺយើងត្រូវចង់ចាំនូវថ្នាំបន្សាបទាំងនេះដើម្បីទប់ទល់នឹងសភាពរំខាននៃចិត្ត។ហើយត្រូវចង់ចាំក្នុងការប្រើប្រាសវានៅពេលណាដែលចាំបាច់។ហើយក៏ត្រូវចង់ចាំក្នុងការថែរក្សាពួកវាដែរ

ដើម្បីចង់ចាំនូវរាល់ថ្នាំបន្សាបទាំងនេះបានយើងគួរតែៈ

  • រៀនអំពីអ្វីជាថ្នាំបន្សាប
  • ធ្វើការសញ្ជឹងគិតរហូតទាល់តែយើងយល់បានត្រឹមត្រូវអំពីវាហើយដឹងពីរបៀបប្រើប្រាសវាហើយជឿជាក់ថាវាពិតជានឹងមានប្រសិទ្ធិភាព។
  •  អនុវត្តក្នុងការប្រើប្រាសវានៅក្នុងការធ្វើសមាធិដើម្បីទទួលបាននូវភាពសុាំ

យើងត្រូវធ្វើដូចជាលោកគ្រូពេទ្យសំរាប់ខ្លួនយើង។រៀនធ្វើរោគវិនិច្ឆ័យចំពោះភាពមិនប្រក្រដីរបស់យើងដើម្បីយល់អោយច្បាស់នូវសមុដ្ឋានរបស់វា(មូលហេតុ)ថាតើមានថ្នាំអ្វីខ្លះដែលអាចប្រើបាននិងរបៀបនៃការប្រើប្រាសនោះយ៉ាងណា។បន្ទាប់មកទៀតអនុវត្តប្រើប្រាសវាអោយបានពិតប្រាកដ។

Top