មានពេលខ្លះយើងមានអារម្មណ៏ថាវង្វែងស្មារតីហើយគិតមិនឃើញអំពីរបៀបដោះស្រាយបញ្ហាប្រឈមនានានៅក្នុងឆាកជីវិតនិងត្រូវសម្រេចបាននូវគោលបំណងជាវិជ្ជមានរបស់យើងនោះដោយរបៀបណា។យើងក៏មិនយល់អំពីថាតើត្រូវរាប់អានជាមួយអ្នកដ៏ទៃអោយល្អប្រសើរជាងនេះបានដោយរបៀបណា។នៅពេលដែលយើងក្រឡេកមើលទៅលើការបង្រៀនតាមទំនៀមនៃព្រះពុទ្ធសាសនានោះយើងឃើញថាមានគោលការណ៏ណែនាំជាក់ស្តែងជាច្រើនដែលជាជំនួយសំរាប់មនុស្សរាល់គ្នាគ្រប់ពេលនិងគ្រប់វប្បធម៌ទាំងអស់។
គុណតម្លៃត្រូវបណ្តុះសំរាប់ជួយដល់អ្នកដ៏ទៃ
- សប្បុរសធម៌៖មានដូចជាពេលវេលាដំបូមានជំនួយនិងទ្រព្យធនរបស់អ្នក
- អត្តវិន័យ៖ធ្វើការជៀសវាងនូវរបៀបនៃការប្រព្រឹត្តជាអកុសលឬការនិយាយនិងធ្វើការជួយដល់អ្នកដ៏ទៃទៅតាមវិធីណាដែលអ្នកអាចធ្វើបាន
- ខន្តី៖ការលំបាកដែលកើតមានមកពីការជួយអ្នកដ៏ទៃនោះសូមកុំខឹងច្រឡោតនិងកុំមួម៉ៅសៅហ្មង
- សេចក្តីក្លាហាននិងការស៊ូទ្រាំ៖នៅតែបន្តរដំណើរមិនថារឿងនោះវាពិបាកប៉ុណ្ណានោះទេ
- ស្ថេរភាពផ្នែកចិត្តនិងអារម្មណ៏៖នៅតែមានការផ្តោតអារម្មណ៏ខ្ពស់ដោយមិនត្រូវងាករេពីបុព្វហេតុដើម
- ការវិនិច្ឆ័យ៖រវាងអ្វីជាប្រយោជន៏និងអ្វីជាទុក្ខទោសនិងរវាងអ្វីដែលសមរម្យនិងអ្វីដែលមិនសមរម្យ
វិធីសាស្រ្តដែលធ្វើអោយមានឥទ្ធិពលជាវិជ្ជមានលើអ្នកដ៏ទៃ
- មានចិត្តសប្បុរស៖ជាមួយពេលវេលាជាមួយប្រយោជន៏និងជាមួយកំលាំងកាយរបស់អ្នក
- និយាយស្តីស្លូតបូតល្អ៖ត្រូវមានសតិរលឹកដឹងថាវាមិនមែនគ្រាន់តែអ្វីដែលអ្នកនិយាយនោះប៉ះពាល់ដល់អ្នកដ៏ទៃប៉ុណ្ណោះទេតែសូម្បីតែរបៀបដែលអ្នកនិយាយក៏ប៉ះពាល់ដែរ។
- និយាយស្តីនិងប្រព្រឹត្តធ្វើនៅក្នុងឥរិយាបថដ៏មានន័យ៖ជំរុញលើកទឹកចិត្តអ្នកដ៏ទៃអោយគេបង្កើតនូវជំនាញជាកុសលរបស់គេ។
- ធ្វើជាគំរូល្អ៖ដោយធ្វើការអនុវត្តនូវអ្វីដែលអ្នកណែនាំអោយគេធ្វើ
វិធីសាស្រ្តដើម្បីសម្រេចបាននូវគោលបំណងជាវិជ្ជមានរបស់អ្នក
- មានភាពច្បាស់លាស់លើគោលបំណងរបស់អ្នក៖ត្រូវធានាថាវាគឺជាការប្រាកដនិយមនិងមានជំនឿចិត្តលើសមត្ថភាពរបស់អ្នកដើម្បីសម្រេចវាបាន
- ធ្វើការរក្សានូវអត្តវិន័យ៖ផ្តោតអារម្មណ៏ខ្ពស់លើគោលបំណងនោះដោយមិនបែកអារម្មណ៏ឬក៏មិនប្រព្រឹត្តធ្វើរឿងអ្វីមួយដែលបង្ករគ្រោះថ្នាក់ដល់ការសម្រេចបាននូវគោលដៅនោះ
- មានចិត្តសប្បុរស៖ជាមួយពេលវេលានិងការខំប្រឹងប្រែងរបស់អ្នកដើម្បីធ្វើការឆ្ពោះទៅរកគោលដៅនោះ
- បើកចិត្តអោយទូលាយ៖រក្សាការរៀនសូត្របន្ថែមទៀតដែលនឹងជួយអ្នកអោយសម្រេចគោលបំណងរបស់អ្នក
- រក្សានូវស្មារតីនៃសេចក្តីអត្តថ្លៃថ្នូរ៖មិនប្រព្រឹត្តធ្វើបែបគួរអោយអាម៉ាសដែលអាចបង្ករជាគ្រោះថ្នាក់ដល់ការសម្រេចបាននូវគោលដៅរបស់អ្នក
- រក្សានូវសេចក្តីខ្វល់ខ្វាយយកចិត្តទុកដាក់៖ចំពោះទង្វើដែលគ្មានការទទួលខុសត្រូវណាដែលនឹងបង្ករការប៉ះពាល់ដល់ក្រុមរបស់អ្នក
- ធ្វើការវិនិច្ឆ័យដោយប្រុងប្រយ័ត្ន៖រវាងអ្វីដែលជាជំនួយនិងអ្វីដែលទប់ស្កាត់ការរីកចំរើនរបស់អ្នក
គុណតម្លៃដើម្បីបណ្តុះសំរាប់ការសម្រេចបាននូវគោលបំណងជាវិជ្ជមានរបស់អ្នក
- ពេញចិត្ត៖នឹងសម្រេចបាននូវគោបំណងដែលមានលក្ខណៈប្រាកដនិយមដោយមិនលោភលន់ចំពោះអ្វីែដលមិនប្រាកដនិយម
- មិនខឹងមួម៉ៅមិនតូចចិត្តនិងមិនប្រទូសរាយជាមួយអ្នកដ៏ទៃ៖នៅពេលដែលមានរឿងអ្វីមួយកើតឡើងមិនល្អដោយជៀសមិនផុតនោះ
- រក្សាជំហរផ្តោតអារម្មណ៏របស់អ្នកទៅលើគោលដៅនោះ៖វានឹងផ្តល់ប្រយោជន៏នៅពេលដែលអ្នកសម្រេចវាបាន
- ហ្វឹកហាត់ចិត្តរបស់អ្នក៖ធ្វើចិត្តអោយនៅតែត្រជាក់និងរក្សាលំនឹងនៃអារម្មណ៏បើទោះជាមានអ្វីកើតឡើងក៏ដោយ
- ត្រូវចង់ចាំថាអ្វីៗគ្រប់យ៉ាងប្រែប្រួល៖មិនថាយើងស្ថិតនៅក្នុងសភាពអារម្មណ៏មួយណានោះទេគឺសភាពនៃចិត្តនិងអារម្មណ៏របស់អ្នកនោះមិនឋិតឋេរនោះទេគឺវាអាចប្រសើរឡើងវិញបាន
- រក្សាសន្តិភាពនៃចិត្ត៖ដោយចេញពីការទទួលដឹងថាអ្នកព្យាយាមអស់ពីសមត្ថភាពរបស់អ្នកហើយ
វិធីក្នុងការគ្រប់គ្រងជីវិតរបស់អ្នក
- កុំបណ្តោយខ្លួនឲ្យស្ថិតនៅក្នុងសភាពគ្មានអំណាចដើម្បីធ្វើការសម្រេចចិត្តរបស់អ្នក៖វានឹងធ្វើអោយអ្នកភ្លេចនូវគោលការណ៏របស់អ្នកហើយវានឹងធ្វើអោយអ្នកស្តាយក្រោយ
- ជៀសវាងនូវភាពមិនស្មោះត្រង់ប្រសិនបើអ្នកស្ថិតនៅក្នុងទំនាក់ទំនងសេ្នហានោះ៖វានាំទៅរកភាពស្មុគស្មាញនិងបញ្ហាជៀសមិនផុតនោះទេ
- កុំសំឡឹងទៅរកឋានៈបុណ្យសក្ត័ខ្ពង់ខ្ពស់ដែលមានទំនួលខុសត្រូវធំធេង៖វានឹងស្រូបយកនូវពេលវេលានិងរាល់ថាមពលរបស់អ្នក
- កុំអនុញ្ញាតអោយអ្នកដ៏ទៃជះឥទ្ធិពលមកលើអ្នកធ្វើអោយអ្នកបោះបង់នូវទំលាប់ជាវិជ្ជមានរបស់អ្នកចោលដូចជាការញាំអាហារសុខភាពមិនជក់បារីនិងការហាត់ប្រាណជាដើម៖វានឹងបង្ករគ្រោះមហន្តរាយដល់សុខភាពនិងសុខមាលភាពរបស់អ្នក
- កុំសន្យាចំពោះរឿងដែលអ្នកមិនអាចធ្វើវាបាន៖វានឹងធ្វើអោយអ្នកបាត់បង់នូវអត្តជំនឿទុកចិត្ត
- ជៀសវាងពីការប្រព្រឹត្តធ្វើដោយគ្មានការពិចារណា៖វានាំមកនូវតែផលជាអកុសលតែប៉ុណ្ណោះ
គុណតម្លៃត្រូវអភិវឌ្ឍឡើងដែលអាចជួយអ្នកជៀសវាងពីបញ្ហានៅក្នុងកាលៈទេសៈលំបាក
- មិនសប្បាយញាប់ញ័រ៖នៅពេលគេសរសើរឬពេលគេរិះគន់
- ស្ថិតនៅជាប់ជាមួយសតិរលឹកដឹងមិនជាប់ជំពាក់ឬមិនប្រទូសរាយ៖នៅពេលជួបបុគ្គលណាម្នាក់ដែលយើងជាប់ជំពាក់ជាមួយឬដែលយើងមិនចូលចិត្ត
- មិនប្រព្រឹត្តធ្វើខុសឬផ្ទុយពីគោលការណ៏របស់អ្នក៖នៅពេលអ្នកប្រលូកនៅក្នុងសកម្មភាពប្រចាំថ្ងៃធម្មតារបស់អ្នក
- មិនងុមងុលនឹងសំភារៈ៖ពេលមានបាននូវទ្រព្យធននិងទ្រព្យសម្បត្តិច្រើនដែលធ្វើអោយភ្លេចនូវគោលបំណងខ្ពង់ខ្ពស់របស់អ្នក
- មិនមានអារម្មណ៏សោកស្តាយចំពោះខ្លួនឯង៖នៅពេលមានជម្ងឺឬនៅពេលឈឺប៉ុន្តែត្រូវប្រើប្រាសវាជាឪកាសដើម្បីខំប្រឹងអភិវឌ្ឍនូវថាមពលខាងក្នុងនិងអាកប្បកិិរិយារឹងមាំឡើង
- ខំប្រឹងប្រព្រឹត្តធ្វើដើម្បីជម្នះបាននូវរាល់កង្វះខាតរបស់អ្នកនិងសម្រេចបាននូវសក្កដានុពលភាពជាវិជ្ជមានពេញលេញរបស់អ្នក៖គ្រប់ពេលវេលាទាំងអស់