អរិយសច្ចទីបួន៖ មាគ៌ាពិត

មាគ៌ាពិតដែលនាំយើងទៅរកការបញ្ឈប់ពិតនៃមូលហេតុពិតនៃទុក្ខគឺជាសម្មាទិដ្ឋិ(ការយល់ដឹងត្រូវ)ចំពោះភាពសូន្យ(សុញ្ញភាព)។ មានសម្មាទិដ្ឋិចំពោះសុញ្ញភាពគឺមានមាគ៌ាផ្លូវចិត្តពិតត្រឹមត្រូវដឹកនាំយើងឆ្ពោះទៅរកការបញ្ឈប់ពិត។

អរិយសច្ចៈបីខាងដើម

ព្រះសម្មាសម្ពុទ្ធព្រះអង្គបានបង្រៀនថាទុក្ខពិតដែលយើងគ្រប់រូបប្រឈមគឺ យើងខ្លួនឯងជាអ្នកញាំងសេចក្តីទុក្ខនិងសេចក្តីសុខឲ្យកើតឡើងមិនឈប់ និងបន្តកើតនៅក្នុងកំណើតនៃរាងកាយនិងចិត្តដែលនៅមានដែនកំណត់ ដែលជាប្រធាននៃការសោយនូវសេចក្តីទុក្ខនិងសុខទាំងអស់នោះ។ មូលហេតុពិតនៃទុក្ខប្រភេទនេះគឺបណ្តាលមកពីភាពអវិជ្ជារបស់យើង គិតយល់ខុសមិនត្រឹមត្រូវ។ ឧបមាដូចជាការគិតថា មានតួខ្លួនដ៍រឹងមាំ(មានតួអត្តភាព)។ ហើ់យការគិតយល់ខុសបែបនេះហើយដែលញាំងឲ្យកិលេសកើតឡើង ដោយមានឥរិយាបថថាការគិតយល់ច្រឡំនោះគឺជាការគិតត្រឹមត្រូវ មានតួអត្តភាពពិតជាក់ស្តែងជាដើម ប៉ុន្តែនេះគឺគ្រាន់តែជាការយល់ខុសតែប៉ុណ្ណោះ។ ការយល់ខុសបែបនេះ បើកើតឡើងនៅខណៈពេលដែលយើងជិតដាច់ខ្យល់(ជិតស្លាប់)វានឺងនាំយើងទៅកើតនៅក្នុងរាងកាយនិងចិត្តដែលនៅមានដែនកំណត់ នៅក្នុងវាលវដ្តសង្សារជាថ្មីទៀត។ 

ទោះបីយ៉ាងនេះក្តីព្រះសម្មាសម្ពុទ្ធព្រះអង្គបានសំដែងថា យើងអាចកម្ចាត់បង់មូលហេតុនៃទុក្ខបានទាំងស្រុង និងអាចកម្ចាត់បងនូវសេចក្តីទុក្ខទាំងអស់នោះមិនឲ្យវាកើតឡើងសារជាថ្មីទៀតបាន។ អរិយសច្ចទីបួននេះគឺនិយាយអំពីថ្នាំបន្សាបពិត ដើម្បីនាំមកនូវការរំលត់ទុក្ខទាំងស្រុង។ 

Top