សតិ៖ចេតសិកពាក់ព័ន្ធ

កាបដិបត្តិចម្រើនសតិបានមកពីប្រភពព្រះពុទ្ធសានសាតាមទំនៀម តាមរយៈប្រភពនេះយើងដឹងអំពីចេតសិកផ្សេងៗដែលត្រូវការចាំបាច់ដើម្បីហែហមអមដំណើរសតិនៅក្នុងការប្រតិបត្តិឳ្យពេញបរិបូរណ៍ទៅបាន។ ចេតសិកជាជំនួយដើម្បីជួយសម្គាល់ដឹងនូវកសិណជាក់លាក់មួយ និងជាជំនួយដល់ការគិតនោះ។ ទាំងនេះគឺរួមទាំងចេតសិកដែលបង្កើតការគិត ពោលមានដូចជាចេតសិកដែលបង្កើតចំណាប់អារម្មណ៍ ចេតសិកដែលជួយរក្សាអារម្មណ៍នោះ ដូចជាការតាំងសតិ និងពពួអារម្មណ៍ផ្សេងៗទៀតដែលពាក់ព័ន្ធ ដូចជាអារម្មណ៍ករុណា ទោសៈជាដើម។ ដោយធ្វើការសិក្សានិងបញ្ចូលចេតសិកដែលពាក់ព័ន្ធសំខាន់នៅក្នុងការប្រតិបត្តិចម្រើនសតិរបស់យើង យើងនឹងទទួលបាននូវអត្ថប្រយោជន៍កាន់តែប្រសើរឡើងថែមទៀតពីការបដិបត្តិនេះ។

ការបដិបត្តិប្រើប្រាស់ «សតិ» (mindfulness)ត្រូវបានគេយកមកអនុវត្តធ្វើជាវិធីសាស្រ្តកាត់បន្ថយស្រ្តិះ គ្រប់គ្រង់លើភាពឈឺចាប់ និងបង្កើនប្រសិទ្ធិភាពនៅក្នុងការងារនិងនៅក្នុងជីវិតប្រចាំថ្ងៃទូទៅយ៉ាងទូលំទូលាយ នៅក្នុងសង្គមបស្ចឹមប្រទេសសម័យទំនើប។ ការហ្វឹកហាត់បដិបត្តិប្រើប្រាស់សតិ គឺរួមទាំងការធ្វើចិត្តឲ្យស្ងប់ ការផ្តោតចិត្តលើខ្យល់ដង្ហើម លើចិត្ត លើអារម្មណ៍ ទាំងសោមនស្សនិងទោមនស្ស ផ្តោតលើវេទនានៃរាងកាយ ទាំងអស់នេះបានមកពីការបដិបត្តិសមាធិផ្សេងៗនៅក្នុងព្រះពុទ្ធសាសនា។ ជារឿយៗការបង្រៀនចំពោះការបដិបត្តិនេះគឺត្រូវបានបង្ហាញឡើងនៅក្នុងន័យទូទៅដូចជាថាចូរអ្នកសំឡឺងមើល(ផ្តោតចិត្តលើ)លើសភាពប្រែប្រួលមិនទៀងនៃខណៈពេលនីមួយៗតាមរយៈចិត្តរបស់យើង។

ប្រភពព្រះពុទ្ធសាសនាឥណ្ឌា

ការបង្រៀនអំពីសតិនៃនិកាយថេរវាទ(ភាសាបាលីៈសតិ)គឺផ្អែកលើគម្ពីរវិមុត្តិមគ្គ(Vimuttimagga) និងវិសុទ្ធិមគ្គ(Visuddhimagga)ដែលរៀបរៀងឡើងដោយព្រះមហាថេរៈ ពុទ្ធឃោសៈ។ នៅក្នុងគម្ពីរនេះសតិត្រូវបានគេពិពណ៌នាថាជាធុរៈដ៍សំខាន់នៃការបដិបត្តិសមាធិគ្រប់ប្រភេទទាំងអស់ នៅក្នុងការបដិបត្តិសមាធិ សតិមានមុខងារពិសេសចំពោះការរំលឹកចងចាំ ពោលដូចជាការរំលឹកដឹងចំពោះខ្យល់ដង្ហើម និងរំលឹកដឹងចំពោះសច្ចៈភាពនៃក្តីមរណៈជាដើម។ តួនាទីរបស់វាគឺមិនត្រូវបំភ្លេច ជាតួអង្គការពារចិត្តមិនឳ្យបាត់បង់ពីការផ្តោតលើកសិណរបស់វា។ បើយោងទៅតាមន័យនេះ សតិនៅត្រង់នេះគឺជាប្រភេទនៃ «មនោស្អិត» ដែលយកទៅបិតនឹងកសិណណាមួយនោះឳ្យជាប់មិនលែង កាលណាមានការផ្តោតលើកសិណនោះជាប់ហើយ សតិចាំបាច់ត្រូវបានហែហមអមដំណើរដោយប្រាជ្ញា ដើម្បីសម្គាល់មុខមាត់និងលក្ខណៈពិតនៃកសិណនោះ ពោលគឺសម្គាល់ដឹងអំពី អនិច្ចាធម៌នៃកសិណនោះជាដើម(ភាពប្រែប្រួលរបស់វា)។ ។ 

ព្រះមហាថេរៈ វសុពន្ទុ(Vasubadhu)តំណាងឳ្យនិកាយវិភាសិកា(វិភាសវិធី)(Vaibhashika)នៅក្នុងគម្ពីរបស់ព្រះអង្គ(Treasure House of Special Topics of Knowledge) ជាភាសាសំស្រ្តឹត(អភិធម្មឃោសៈ) បានចាត់សតិថាជាចេតសិកមួយក្នុងចំណោមចេតសិកដប់ដែលកើតឡើងព្រមគ្នានៅក្នុងការគិតគ្រប់ខណៈពេលទាំងអស់។ កើតឡើងអមជាមួយនិងការគិតទាំងអស់នោះ មិនថាការគិតនោះជាការគិតវិជ្ជមាន(កុសល)ឬអវិជ្ជមាននោះទេ(អកុសល)ឬជាចេតសិកជាឧបេក្ខាក្តី(មិនគិតកុសលហើយក៍មិនមានអកុសលដែរ ជាកណ្តាល)។ ទោះបីយ៉ាងក៍ដោយ សតិគឺកើតឡើងគ្រប់ពេលវេលាទាំងអស់ មិនមែនកើតឡើងតែនៅក្នុងបរិបទនៃការបដិបត្តិសមាធិតែម៉្យាងទេ។ 

នៅក្នុងអត្ថកថារបស់ព្រះអង្គ «Teasure House of Special Topics of Knowledge» (Skt.Abhidharmakosha-bhashya) វសុពន្ធុ ព្រះអង្គបានហៅសតិថាជាចេតសិកដែលមិនរាយមាយ ចងចាំ និងមិនភ្លេចចំពោះកសិណរបស់ខ្លួន ដូច្នេះសតិជាចេតសិកមួយដែលសម្គាល់នូវកសិណរបស់ខ្លួន និងធ្វើឳ្យយើងចងចាំនូវកសិណនោះបាននៅពេលក្រោយទៀត។ 

នៅក្នុងគម្ពីរមហាយានរបស់ព្រះអង្គ ចិត្តមាត្រៈ (Treatment of the Five Aggregates (Skt. Panchaskandha-prakarana) ព្រះមហាថេរៈ វសុពន្ធុបានធ្វើការពន្យល់ចំពោះសតិ ជាពិសេសនៅក្នុងបរិបទនៃការរំលឹកចងចាំនៃវត្ថុអ្វីមួយ(កសិណអ្វីមួយ)។ ដូច្នេះនៅក្នុងអត្ថបទនេះព្រះអង្គបានលើកឡើងថា សតិគឺជាចេតសិកមួយដែលមិនភ្លេចនូវកសិណណាមួយដែលធ្លាប់បានផ្តោតមកហើយនោះទេ និងអាចសម្គាល់កសិណនោះបានច្បាស់ម្តងទៀត។ នៅក្នុងសេចក្តីអធិប្បាយរបស់ព្រះអង្គនៅក្នុងអត្ថបទនេះ ព្រះមហាថេរៈ សធិរមតិបានធ្វើការពន្យល់ថា ពាក្យថា«កសិណដែលធ្លាប់អង្កេតហើយ ឬធ្លាប់ស្គាល់ហើយ» នៅត្រង់នេះបានសេចក្តីថាជាអ្វីដែលយើងធ្លាប់បានជួបកាលពីគ្រាមុន។ បើដូចនេះការរលឹកដឹងចំពោះកសិណមួយអាចកើតឡើងនៅក្នុងបរិបទនៃការបដិបត្តិសាមធិផ្តោតលើកសិណណាមួយឬជាព្រឹត្តិការណ៍ដែលកើតឡើងប្រចាំថ្ងៃជាដើម។ 

ព្រះមហាថេរៈ អសង្ឃៈ បានពន្យល់អំពីសតិថាជាចេតសិកមួយក្នុងចំណោមចេតសិកចងចាំទាំងប្រាំ(៥) នៅក្នុងគម្ពីរចិត្តមាត្រៈរបស់ព្រះអង្គ(គម្ពីរនៅក្នុងទំនៀមទីបេ) ដែលភាសាអង់គ្លេសហៅថា (Anthology of Special Topics of Knowledge(Skt.Abhidharmasamuccaya)។ ជាចេតសិកមួយក្នុងចំណោមចេតសិកទាំងប្រាំ សតិគឺជាចេតសិកមួយដែលកើតឡើងនៅក្នុងទិដ្ឋិជាកុសល ហើយមានតែនៅក្នុងទិដ្ឋិជាកុសលនេះតែប៉ុណ្ណោះដែលសតិចងចាំនូវកសិណរបស់ខ្លួន បើនិយាយនៅក្នុងន័យម៉្យាងទៀត គឺទិដ្ឋិដែលអាចសម្គាល់នូវកសិណរបស់ខ្លួនបានយ៉ាងច្បាស់ គ្មានភាពស្ទាក់ស្ទើរអ្វីឡើយ។ កសិណរបស់សតិគឺត្រូវតែជាកសិណដែលមានលក្ខណៈជាកុសល(វិជ្ជមាន) ដែលខ្លួនធ្លាប់បានអង្កេត ឬធ្លាប់បានឃើញពីគ្រាមុន ហើយត្រូវតែផ្តោតលើរបស់នោះ មិនឳ្យភ្លេចភ្លាំង ឬបាត់បង់ទៅណាទេ នាទីសំខាន់របស់សតិគឺធ្វើយ៉ាងណាការពារមិនឳ្យចិត្តធ្វើដំណើរត្រាច់ចររង្គាត់គ្រប់ទិសទី។ 

បទបង្ហាញរបស់មហាថេរៈ ត្សុងខាប៉ា

នៅក្នុងមហាបទបង្ហាញនៃគម្ពីរឡាមរីមរបស់ទីបេ(Lam-rim Chen-mo) នៅក្នុងវគ្គមួយដែលនិយាយអំពីការចម្រើនសាមធិ(Skt.samadhi)និងសមថ(Skt.shamatha) ព្រះមហាថេរៈជាតិទីបេ ត្សុងខាប៉ា ព្រះអង្គបានអធិប្បាយលម្អិតអំពីអត្ថន័យនៃពាក្យសតិ របស់ព្រះមហាថេរៈ អសង្ឃៈ។ ដោយព្រះអង្គធ្វើការពន្យល់ថាសតិនៅក្នុងបរិបទនៃការបដិបត្តិសមាធិចម្រើនសមថ មានលក្ខណៈបីយ៉ាង៖

  • ផ្តោតលើកសិណដែលធ្លាប់ស្គាល់ឬធ្លាប់អង្កេតកាលពីគ្រាមុន មិនផ្តោតលើអ្វីដែលមិនស្គាល់ពីមុនទេ។ បើដូចនេះកសិណរបស់សតិគឺជាអ្វីដែលយើងស្គាល់ជាក់ច្បាស់ហើយ អាចជាកិច្ចដែលជាកុសល ពោលដូចជាការធ្វើចក្ខុទស្សន៍លើរូបព្រះសម្មាសម្ពុទ្ធ ឬជាអ្វីដែលមានលក្ខណៈជាឧបេក្ខា(មិនកុសលហើយក៍មិនមែនអកសុល មិនល្អ ហើយក៍មិនអាក្រក់ដែរ) ពោលដូចជាខ្លួនប្រាណជាដើម។ 
  • ផ្តោតចិត្តជាប់ស្អិតនឹងកសិណនោះ មិនបោះបង់ និងមិនភ្លេចភ្លាំង។ ពាក្យថា«មិនភ្លេច»នៅត្រង់នេះមិនសំដៅដល់ពេលដែលគេសួយើងថា តើយើងចងចាំការណែនាំអំពីការបដិបត្តិរបស់យើងទេ ឬក៍ថាកសិណរបស់យើងបែបនេះឬបែបនោះជាដើម មិនមែនបែបនេះទេ គឺបានសេចក្តីថាកាលណាចិត្តយើងផ្តោតលើកសិណនោះច្បាស់ហើយ នោះចិត្តរបស់យើងរក្សាការផ្តោតនោះឳ្យជាប់មិនលេង សូម្បីតែការបែបអារម្មណ៍បន្តិចក៍គ្មានដែរ។ បើយើងហ៊ានតែបែបអារម្មណ៍តែបន្តិច នោះបានសេចក្តីថាយើងបាត់បង់សតិហើយ។ ដូច្នេះបន្ទាប់ពីការផ្តោតសតិលើកសិណនោះជាប់ហើយ សភាពនៃមនោនេះបន្តចម្រើនបែបនេះមិនដាច់ដើម្បីបង្កើនទំនុកចិត្តរបស់យើងលើសតិ។ ធ្វើឳ្យយើងមានជំនឿចិត្តលើសតិ ពោលប្រៀបដូចពេលដែលយើងមានជំនឿចិត្តជឿជាក់លើវេជ្ជបណ្ឌិត ឬជឿជាក់លើព្រះគ្រូធម្មាចារ្យរបស់យើងដូច្នោះដែរ។ យើងមានជំនឿចិត្តជឿជាក់លើវេជ្ជបណ្ឌិត ឬជឿជាក់លើព្រះគ្រូធម្មាចារ្យ កាលណាយើងដឹងប្រាកដថាគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងស្របច្បាប់។ ភាពស្រដៀងគ្នានេះដែរ យើងបង្កើតភាពជឿជាក់លើសតិនេះបាន កាលណាយើងដឹងថាសភាពនៃមនោរបស់យើងពោរពេញដោយលក្ខណៈសម្បត្តិនៃភាវៈជាសតិនេះ។ 
  • នាទីរបស់សតិគឺជួយការពារមិនឳ្យយើងបែកអារម្មណ៍ លើកិច្ចអ្វីផ្សេង មិនឳ្យចិត្តរាយមាយជាដើម។ លើសពីនេះទៅទៀតសតិមាននាទីការពារទប់ស្កាត់មិនឳ្យចិត្តរបស់យើងភ្លេច ឬបាត់បង់កសិណនៃការផ្តោតនោះ គឺជួយរក្សាការផ្តោតរបស់យើងលើកសិណឳ្យជាប់មិនដាច់។ 

សមាធិចម្រើនសតិ

ពេលប្រតិបត្តិដើម្បីចម្រើននូវសមថ(ឳ្យមានសភាពស្ងប់នៃចិត្ត) កសិណនៅក្នុងការផ្តោតនៃការបដិបត្តិនេះគឺមិនប្រែប្រួលទេ ត្រូវឋិតនៅជាកសិណនោះជាដរាប ឧបមាដូចជាការផ្តោតចិត្តលើព្រះពុទ្ធរូបជាដើម។ តែទោះបីយ៉ាងក៍ដោយ នៅក្នុងការបដិបត្តិចម្រើនសតិនៅក្នុងសមាធិ ដែលគេបង្រៀននៅក្នុងសង្គមបស្ចឹមប្រទេសនៅក្នុងសម័យទំនើបនេះ គឺផ្តោតលើអនិច្ចតាធម៌គ្រប់វិនាទីទាំងអស់(ភាពប្រែប្រួល)នៃកសិណនោះតាមរយៈផ្លូវកាយនិងចិត្ត។ ត្រង់នេះគឹស្របគ្នានឹងការបដិបត្តិសតិនៅក្នុងនិកាយថេរវាទ (នៅក្នុងន័យនៃកសិណ) ស្របគ្នានឹងការបង្រៀនអំពីសតិរបស់ព្រះមហាថេរៈ វសុបព្ធុ នៅក្នុងវិភាសវិធី ដែលថាសតិកើតឡើងព្រមគ្នាជាមួយនឹងការគិតគ្រប់វិនាទីទាំងអស់។ ទោះបីយ៉ាងណាក៍ដោយ បើយោងទៅតាមការបញ្ជាក់របស់ព្រះមហាថេរៈ វសុពន្ធុ និងព្រះមហាថេរៈ អសង្ឃៈនៅក្នុងគម្ពីរចិត្តមាត្រៈរបស់ព្រះអង្គទាំងពីរ កសិណគឺមិនមែនជាអ្វីមួយដែលយើងធ្លាប់បានដឹងបានស្គាល់កាលពីគ្រាមុនមកហើយនោះទេ ឧបមាដូចជាព្រះពុទ្ធរូបជាដើម តែផ្ទុយទៅវិញយើងផ្តោតលើអ្វីដែលយើងកំពុងសោយនៅក្នុងខណៈពេលនីមួយៗ ពោលមានដូចជាផ្តោតលើកាយាវេទនា មនោវេទនា និងអារម្មណ៍ជាដើម។ ប៉ុន្តែព្រះមហាថេរៈអសង្ឃៈបានបញ្ជាក់ទៀតថាយើងធ្វើការផ្តោតលើកសិណទាំងអស់នោះដោយមានភាពជាក់ច្បាស់ ត្រឹមត្រូវ និងមិនមានភាពស្ទាក់ស្ទើរអ្វីទេ។ 

សភាពនៃសតិរលឹកដឹងនៅក្នុងខណៈពេលបច្ចុប្បន្នដែលយើងព្យាយាមចម្រើនប្រតិបត្តិ គឺជាសភាពរួមផ្សំគ្នាជាច្រើននៃចេតសិកនានាដែលត្រូវបានបង្ហាញនៅក្នុងការវិភាគផ្នែកផ្លូវចិត្តនៅក្នុងព្រះពុទ្ធសាសនា។ ចេតសិកចម្បងៗដែលគេប្រើប្រាស់នោះគឺសតិខ្លួនឯងនេះតែម្តង់ និងការប្រុងសតិ(ឬសំស្រ្កឹតហៅថា សម្បជញ្ញៈ) និង អប្រមាទៈ(ឥរិយាមិនប្រមាទ តែយកចិត្តទុកដាក់ខ្ពស់)។ ដើម្បីចម្រើនប្រតិបត្តិសតិឳ្យមានប្រសិទ្ធិភាពខ្ពស់ វាជាធុរៈសំខាន់ដែលយើងត្រូវសម្គាល់ចេតសិកទាំងអស់នេះឳ្យបានច្បាស់ថាតើចេតសិកមួយណាដែលមានភាពទន់ខ្សោយ ដើម្បីឳ្យយើងមានភាពងាយស្រួលក្នុងការចម្រើនប្រតិបត្តិដើម្បីបំពេញបន្ថែម។ 

សតិ

សតិ ឬនៅទីនេះយើងអាចហៅម៉្យាងទៀតថាជា «មនោស្អិត» ត្រូវការការហែហមអមដំណើរដោយចេតសិកពីរផ្សេងទៀតពោលគឺ៖ សញ្ញា និងការពិចារណាត្រូវ។ 

ពាក្យថា «សញ្ញា» (ភាសាទីបេថា du-shes ភាសាសំស្រ្កឹតថា Samja) ផ្តោតលើចរិកលក្ខណៈផ្សេងៗនៃអ្វីដែលយើងសោយនៅក្នុងខណៈពេលនីមួយៗ សម្គាល់ឳ្យឃើញច្បាស់នូវរបស់នោះឳ្យដាច់ដោយឡែកពីគេ ឧបមាដូចជាការសម្គាល់ឳ្យឃើញច្បាស់នូវកាយាវេទនានៃទុក្ខ ដែលកើតឡើងនៅក្នុងកាយដែលយើងកំពុងសោយ ពោលមានដូចជាការសោយនូវអាកាសធាតុត្រជាក់ឬក្តៅនៅក្នុងបន្ទប់ដែលយើងឋិតនៅជាដើម។ ការពិចារណាត្រូវទទួលស្គាល់របស់នោះថាជាអ្វីពិតប្រាកដ ពោលការឈឺចុកចាប់(ទុក្ខ)គឺគ្រាន់តែជាកាយាវេទនា គ្មានអ្វីពិសេសលើសពីនេះទៀតទេ។ 

ជាមួយសតិដែលអមដំណើរដោយសញ្ញានិងការពិចារណាត្រូវនេះ យើងព្យាយាមរក្សាការផ្តោតចិត្តលើសភាវៈនៃបច្ចុប្បន្នភាពដែលមានការប្រែប្រួលពីខណៈពេលមួយទៅខណៈមួយទៀតមិនដាច់ ហើយយើងព្យាយាមប្រតិបត្តិបែបនេះដោយមិនឳ្យបាត់បង់នូវសភាពបច្ចុប្បន្ននៃកសិណដែលយើងកំពុងផ្តោតនោះទេ។ តែជាធម្មតាការបែកអារម្មណ៍ឧស្សាហ៍កើតឡើងណាស់ ដោយសារយើងគិតស្រមៃដល់រឿងដែលបានកើតឡើងកាលពីគ្រាមុន ឬគិតដល់រឿងដែលអាចកើតឡើងនៅក្នុងពេលអនាគតជាដើម។ ការគិតអំពីអតីតនិងអនាគតនេះធ្វើឳ្យយើងភ្លេចខ្លួនថា តាមពិតការគិតទាំងអស់នេះគឺកំពុងតែកើតឡើងនៅក្នុងពេលបច្ចុប្បន្ននេះតែប៉ុណ្ណោះ។ យើងត្រូវឈប់សម្គាល់វាថាជាសញ្ញានៃការផ្តោតលើបច្ចុប្បន្នភាពនៃការជួបពិសោធន៍របស់យើង ដែលទីបញ្ចប់វានឹងធ្វើឳ្យយើងបែកអារម្មណ៍ បាត់បង់ការផ្តោតសតិលើកសិណពិតដោយសារតែការគិតទាំងអស់នោះ។ ទោះបីយ៉ាងនេះក្តី ប្រសិនបើយើងជោគជ័យក្នុងការរក្សាការផ្តោតសតិមិនឳ្យបែកបែរ មិនឳ្យរាយមាយ នោះបានសេចក្តីថាយើងសម្រេចបាននូវសមថចិត្ត ដែលមិនភ្លេចភ្លាំងចំពោះកសិណរបស់ខ្លួន។ វិធីនេះបានសេចក្តីថាសតិនៅត្រង់នេះមាននាទីជាមនោស្អិត ដើម្បីបិទភ្ជាប់ការផ្តោតចិត្តលើខណៈពេលនីមួយៗដែលមានលក្ខណៈប្រែប្រួលនៅក្នុងការជួបពិសោធន៍របស់យើង។ 

នៅក្នុងសេចក្តីអធិប្បាយរបស់ព្រះមហាថេរៈ សធិរ៉ាម៉ាតិ ទៅកាន់ការវិភាគរបស់ព្រះមហាថេរៈ អសង្ឃៈនៅក្នុងគម្ពីរ(Differentiating the middle from the Extremes, Skt. Madhyantavibhaga) ព្រះអង្គបានពន្យល់ថា ដើម្បីជាជំនួយដល់ការរក្សាសតិ យើងចាំបាច់ត្រូវតែរំលឹកខ្លួនឯងជាប្រចាំអំពីកសិណនៃការផ្តោតនោះ។ ត្រង់នេះបានសេចក្តីថាត្រូវពោលពាក្យសំខាន់ណាមួយជាគោលនៅក្នុងចិត្តដើម្បីឳ្យការផ្តោតសតិរបស់យើងកាន់តែរឹងមាំឡើងថែមទៀត។ នៅត្រង់នេះគឺស្របគ្នាទៅតាមការបង្រៀនរបស់ព្រះមហាថេរៈ វសុពន្ធុ នៅក្នុងវិភាសវិធី(វិភាសិកា) ដែលបញ្ជាក់ថាសតិមាននាទីជាអ្នកកត់សម្គាល់កសិណរបស់ខ្លួន។ ព្រះមហាថេរៈ ត្សុងខាប៉ាបានធ្វើការពន្យល់លម្អិតលើចំណុចនេះ៖ «ប្រសិនបើអ្នកបដិសេធមិនព្រមទទួលយកខ្លឹមសារនេះ ហើយពោលពាក្យថាការគិតនេះវែងអន្លាយហួសហេតុឥតប្រយោជន៍ និងមិនពោលពាក្យរំលឹកខ្លួនឯងនៅក្នុងចិត្ត នោះវាច្បាស់ជាមានការពិបាកដើម្បីចម្រើននូវសតិនិងការសម្បជញ្ញៈ។ 

សម្បជញ្ញៈ(នៅក្នុងន័យនៃការប្រុងសតិ)

សម្បជញ្ញៈ(ភាសាទីបេថា Shes-bzhin និងភាសាសំស្រ្កឹតថា Samprajaya) ជាចេតសិកមួយដែលចាំត្រួតពិនិត្យនូវលក្ខណៈនៃការផ្តោតររបស់សតិ ដើរតួនាទីនៅក្នុងបរិបទនៃការរក្សាសតិលើការផ្តោតលើកសិណរបស់យើង(ពោលគឺសំដៅដល់បច្ចុប្បន្នភាពនៃការជួបពិសោធរបស់យើង)។ បើនិយាយនៅក្នុងន័យម៉្យាងទៀត សម្បជញ្ញៈគឺជាផ្នែកមួយនៃសតិដែលមានលក្ខណៈក្លៀវក្លា រឹងមាំ។ ដូចព្រះមហាថេរៈ ត្សុងខាប៉ាបានលើកឡើងថា បើសតិរបស់យើងកាន់តែរឹងមាំ ក្លៀវក្លា យើងកាន់តែមិនបែកអារម្មណ៍។ ជាលទ្ធផលយើងនឹងឆាប់ដឹងនៅពេលណាយើងបែកអារម្មណ៍ បែបនេះបានសេចក្តីថាបើកាលណាសតិរបស់យើងកាន់តែក្លៀវក្លារឹងមាំ ការប្រុងសតិ(ឬសម្បជញ្ញៈ)ក៍កាន់តែរឹងមាំដែរ។ 

យើងពុំគួរគិតថាសម្បជញ្ញៈ(ការប្រុងសតិ)គឺជាតួអង្គដែលមានខ្លួនពីរដាច់ដោយឡែកពីចិត្ត និងអង្គុយចាំមើលចិត្តនោះទេ។ ម៉្យាងវិញទៀតព្រះមហាថេរៈត្សុងខាប៉ាបានចង្អុលបង្ហាញថា យើងត្រូវតែបែងចែកនូវភាពខុសគ្នាឳ្យដាច់រវាងសតិ និងសម្បជញ្ញៈ ប្រកបដោយការប្រុងប្រយត្នខ្ពស់។ ព្រះអង្គព្រមានថា៖ «ប្រសិនបើអ្នកមិនយល់ច្បាស់ហើយមានភាពភ័ន្តច្រឡំ លាយឡំចេតសិកទាំងពីរនេះចូលគ្នា ដោយមិនសម្គាល់ឳ្យបានច្បាស់ទេ ដូចអ្នកបដិបត្តិតសមាធិនៅទីបេសព្វថ្ងៃនេះ នោះអ្វីៗគ្រប់យ៉ាងនឹងច្របូកច្របល់ជាក់ជាមិនខាន នោះអាត្មាគិតថាគេនឹងមិនអាចសម្រេចបាននូវសមថចិត្តឡើយ។» 

សម្បជញ្ញៈ ឬការប្រុងសតិនៅទីនេះមិនគ្រាន់តែកត់សម្គាល់នូវការបែកអារម្មណ៍នៅក្នុងការផ្តោតសតិរបស់យើងប៉ុណ្ណោះទេ តែនៅក្នុងន័យម៉្យាងទៀតវាគឺជាអ្នកចុចកណ្តឹងនៅក្នុងខ្លួនរបស់យើងដើម្បី «បន្លឺសំលេងអាសន្ន» ដល់យើងដើម្បីឳ្យយើងកែតម្រូវសតិ និងបង្កើតការផ្តោតសាឡើវិញ។ ដើម្បីឳ្យសម្បជញ្ញៈនិងការស្តាឡើងវិញនេះដំណើរការបានទៅតាមនាទីរបស់ខ្លួន យើងត្រូវតែប្រើប្រាស់នូវចេតសិកចម្បងទីបីនៅក្នុងការបដិបត្តិរបស់យើង៖ អប្រមាទៈ(សេចក្តីប្រុងប្រយត្នមិនប្រមាទ មិនធ្វេសស្មារតី)។ 

អប្រមាទៈ (ភាពមិនធ្វេសស្មារតី)

អប្រមាទៈ(ភាសាទីបេ bag-yod និងភាសាសំស្រ្កឹតថា apramada carefulness, conscientiousness) ជាចេតសិកដែលយកចិត្តទុកដាក់មិនធ្វេសប្រហែស និងប្រុងស្មារតីគ្រប់វិនាទីនៅក្នុងសភាពនៃចិត្តរបស់យើង។ ការពាររារាំងចិត្តយើងមិនឳ្យទោរទន់ទៅរកអកសុលកម្ម តែត្រូវរក្សាចិត្តឳ្យនៅក្នុងកុសលកម្ម។ បើដូច្នេះជាមួយនឹងចេតសិកអប្រមាទៈនេះ យើងគិតអំពីសភាពនៃមនោរបស់យើងពិតប្រាកដ យើង «គិតខ្វល់យកចិត្តទុកដាក់អំពី»វា។ នៅក្នុងន័យនេះពាក្យថាអប្រមាទៈនៅត្រង់នេះគឺហាក់មានអត្ថន័យស្រដៀងនឹងចេតសិកនៃការចងចាំកសិណនៃការផ្តោតដែលព្រះមហាថេរៈ វសុពន្ធុ បានធ្វើការពន្យល់នៅក្នុងវិភាសវិធីស្តីអំពីសតិ។ 

ព្រះមហាថេរៈវសុពន្ធុបានចង្អុលបង្ហាញថា ប្រសិនបើយើងមិនបានចងចាំកសិណនៃការផ្តោតរបស់យើងនៅក្នុងខណៈពេលជាក់លាក់ណាមួយនោះទេ បើនិយាយនៅក្នុងន័យម៉្យាងទៀតប្រសិនបើយើងមិនចាប់វាឳ្យជាប់ ពោលគឺដូចជាចាប់របស់អ្វីមួយដែលមានតម្លៃនោះឳ្យជាប់អ៊ីចឹងដែរ បើពុំដូច្នោះទេយើងមិនអាចរំលឹកការចងចាំនោះបានទេ។ តែទោះបីយ៉ាងណាក៍ដោយចេតសិកអប្រមាទៈនេះគឺមានអត្ថន័យ និងមាននាទីច្រើនជាងការចងចាំនេះទៅទៀត ពោលវាមិនគ្រាន់តែយកចិត្តទុកដាក់ចងចាំតែម៉្យាងទេ តែដោយសារចេតសិកអប្រមាទៈនេះ យើងអាចឈានទៅប្រើប្រាស់នូវការរំលឹកឡើងវិញដើម្បីកែតម្រូវសតិរបស់យើងកាលណាសម្បជញ្ញៈដឹងថាមានអ្វីមិនប្រក្រតីកើតឡើង។ បើគ្មានធម៌អប្រមាទៈនេះទេយើងនឹងមិនគិតខ្វល់ថាយើងមានភាពភ្លេចភ្លាំងការផ្តោតចិត្ត លើបច្ចុប្បន្នភាពនេះទេ បើសូម្បីយើងដឹងថាយើងបែកអារម្មណ៍យ៉ាងណាក្តី។ នោះធម៌អប្រមាទៈគឺជាគោលគ្រឹះនៃសីល ជាធម៌ដែលយើងយកមកប្រើប្រាស់ដើម្បីវៀរចាកមិនប្រព្រឹត្តកម្មអកុសលនានា។ 

ពាក្យនៅក្នុងភាសាទីបេជំនួសឳ្យពាក្យថា អប្រមាទៈនេះគឺ bag-yod ហើយន័យត្រង់របស់ពាក្យនេះគឺ«មានការប្រុងប្រយត្ន» ដែលផ្ទុយពីពាក្យថា bag-med ខ្វះការប្រុងប្រយត្ន ធ្វេសប្រហែស។ តែទោះបីយ៉ាងណាក៍ដោយពាក្យដើមនៅក្នុងភាសាសំស្រ្កឹតដែលត្រូវបានគេបកប្រែទៅជាភាសាទីបេថា bag-yod នោះគឺមកពីពាក្យថា អប្រមាទៈ ដែលមានន័យថា «មិនប្រមាទ» ហើយន័យដើមនៃពាក្យថាប្រមាទៈនេះគឺ ស្រវឹងវង្វេង ចិត្តគ្មានតុល្យភាពដែលញាំងឳ្យយើងប្រព្រឹត្តតាមកាយវាចាចិត្តដោយគ្មានការគិតពិចារណាអ្វីទេ។ នោះបានសេចក្តីថាការមានធម៌អប្រមាទៈនេះនៅក្នុងខ្លួន យើងនឹងមិនប្រព្រឹត្តដូចមនុស្សស្រវឹងទេ យើងមិនស្រវឹងវង្វេងស្មារតី យើងមានការគិតពិចារណា និងទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់ចំពោះសភាពនៃមនោរបស់យើង។ 

សេចក្តីសង្ខេប

នោះបានសេចក្តីថាការប្រតិបត្តិចម្រើនសតិគឺជាការបដិបត្តិដើម្បីចម្រើនឳ្យកើតឡើងនូវចេតសិកដែលពាក់ព័ន្ធនានា ហើយចេតសិកទាំងអស់នោះធ្វើការផ្តោតលើអនិច្ចតាធម៌(ភាពប្រែប្រួល)នៃខណៈពេលនីមួយៗនៃការជួបពិសោធន៍របស់យើង។ បន្ថែមលើសពីចេតសិកចម្បងទាំងបីនៃសតិ ពោលគឺសម្បជញ្ញៈ(Alertness)អប្រមាទៈ(Caring Attitude) រួមទាំងសញ្ញា(distinguishing) ការគិតត្រូវ(Correct consideration) សីល(ethical self-discipline) កាលណាយើងត្រូវការ ដើម្បីបង្កើតឬរំលឹកការចងចាំនិងការផ្តោតនោះឡើងវិញ។ បើដូចនេះយើងត្រូវការប្រាជ្ញាដើម្បីយកមកធ្វើជាសញ្ញាសម្គាល់ជាមួយនឹងសភាពពិតប្រកដនៃចេតសិកនីមួយៗ។ ប្រាជ្ញានៅក្នុងបរិបទនៃការបដិបត្តិចម្រើនសតិ មិនកំណត់ត្រឹមតែការផ្តោតលើត្រឹមតែទិដ្ឋភាពខ្លះនៃកសិណនៃការផ្តោតតែប៉ុណ្ណោះទេ ឧបមាដូចជាការផ្តោតលើអនិច្ចតាធម៌នៃខណៈពេលនីមួយៗជាដើម តែវាក៍ធ្វើការផ្តោតផងដែរលើទិដ្ឋភាពផ្សេងៗនៃសភាពនៃមនោរបស់យើងនៅក្នុងខណៈពេលកំពុងបដិបត្តិ(កំពុងសមាធិ)។ 

ព្រះមហាថេរៈត្សុងខាប៉ាបានបញ្ជាក់ច្បាស់ៗនៅក្នុងកិច្ចភិក្សាស្តីអំពីការប្រតិបត្តិចម្រើនសមថ និងតម្រូវការដែលពឹងលើអត្ថបទនៃព្រះមហាថេរៈដ៍អស្ចារ្យជាតិឥណ្ឌា។ ព្រះអង្គបានណែនាំថា៖

ចូរអ្នកកុំដាក់ក្តីសង្ឃឹមរបស់អ្នកលើការប្រតិបត្តិដែលជំរុញឡើងដោយជំនឿងងងឹងងងុលឳ្យសោះ។ ដូចព្រះមហាថេរៈអរិយសូរៈបានសរសេរនៅក្នុងគម្ពីរ Compendium of the Far-Reaching Attitude(Skt.paramitasamasa) ដែលមានសេចក្តីថា «ដោយប្រើតែជំនឿនិងការកំលាំងចិត្តតែម៉្យាង ទីបំផុតអ្នកនឹងអស់ថាមពលពីក្នុងខ្លួន ប៉ុន្តែប្រសិនបើអ្នកប្រតិបត្តិដោយប្រើប្រាស់ប្រាជ្ញាជាជំនួយ នោះអ្នកនឹងឈានដល់គោលដៅដ៍អស្ចារ្យជាក់ជាមិនខាន។»
Top