ភាពពេញបរិបូរណ៍នៃសមាធិ៖ឈានបារមី

00:35
មនោ(ចិត្ត)របស់យើងគឺរាយមាយខ្លាំងណាស់ ត្រាច់ចរគ្រប់ទិសទីទាំងអស់ សូម្បីតែពេលដែលយើងព្យាយាមផ្តោតចិត្តលើកិច្ចអ្វីមួយក្តី ក៍វានៅតែបែបនេះដែរ ជាពិសេសនៅក្នុងយុគសម័យបច្ចេកវិទ្យានេះ ជាសម័យដែលយើងបែកអារម្មណ៍ឆែកមើលណូទីហ្វីខេសិន(notifications)នៅលើទូរសព្ទដៃរបស់យើងស្ទើរគ្រប់វិនាទីទាំងអស់ ឬក៍ស្រមើស្រមៃដល់រឿងរ៉ាវនៅក្នុងថ្ងៃអនាគតជាដើម។ អារម្មណ៍របស់យើងប្រព្រឹត្តទៅ ឡើងចុះៗ ម្តងល្អម្តងមិនល្អ ដែលជាហេតុទប់ស្កាត់រូបយើងមិនឳ្យមានតុល្យភាពផ្លូវចិត្តណាមួយឡើយ ជាពិសេសកាលណាចិត្តរបស់យើងពោរពេញដោយភាពថប់អារម្មណ៍(anxiety)ការព្រួយបារម្ភ និងភាពភិតភ័យ នោះគ្មានទេពាក្យថាតុល្យភាពផ្លូវចិត្តនេះ។

អារម្ភកថា

គុណធម៌ទីប្រាំគឺជាគុណធម៌ដែលអាចដឹកនាំរូបយើងឳ្យទៅដល់ទីម្ខាងទៀតនៃវិមុត្តិភាពគឺឈានបារមី ឬអាចហៅម៉្យាងទៀតថាជាតុល្យភាពផ្លូវចិត្តក៍បាន។ បើយើងសម្រេចបាននូវឈានបារមីនេះ នោះយើងអាចរក្សាការផ្តោតចិត្តលើកសិណណាមួយបានយ៉ាងពេញលេញ ឳ្យបានកាន់តែយូរតាមតែយើងប្រថ្នា និងពោរពេញដោយអារម្មណ៍វិជ្ជមាននិងការយល់ដៅស៊ីជម្រៅផងដែរ។ ឈានបារមីនេះធ្វើឳ្យមនោរបស់យើងជ្រះស្រឡះពីការត្រាច់រង្គាត់គ្រប់ទិសទីជំរុញឡើងដោយកិលេស(ជាពិសេសអារម្មណ៍ទន់ទោរទៅរកវត្ថុកាមនានា) និងមិនមានភាពស្ពឹកស្រពន់។ បើមានចិត្តស្ងប់ជ្រះស្រឡះហើយ ថាមពលក្នុងខ្លួនរបស់យើងនឹងមានតុល្យភាព មិនវង្វែងវង្វន់នៅក្នុងខ្លួនរបស់យើងទៀតហើយ ហើយយើងនឹងសោយនូវភាពរីករាយកំពូល(នៅក្នុងន័យនៃភាពសុខស្ងប់)ទាំងផ្លូវកាយនិងផ្លូវចិត្ត។ យើងសោយនូវភាពភ្លឺថ្លានៃចិត្តនៅពេលណាចិត្តនេះជ្រះស្រឡះពីពពួកកិលេសនានា។ ដោយគ្មានភាពឧទាន(ជាប់ជំពាក់) ហើយមានតែភាពភ្លឺថ្លាច្បាស់លាស់ និងសុខស្ងប់យើងអាចសម្រេចនូវគោលបំណងវិជ្ជមានដែលយើងប្រាថ្នាចង់បាន។ 

មានវិធីច្រើនយ៉ាងណាស់ដើម្បីបែងចែកបារមីនេះទៅតាមកំរិតនីមួយៗ ពោលគឺតាមធម្មជាតិ តាមប្រភេទ និងតាមនាទី។

កំរិតនិមួយៗយោងទៅតាមធម្មជាតិនៃឈានបារមី

វិធីមួយនៃការបែងចែកសភាពផ្សេងៗគ្នានៃតុល្យភាពផ្លូវចិត្តនេះយោងទៅតាមកំរិតនៃការសម្រេចបានរបស់បុគ្គលម្នាក់ៗ។ យើងអាចសម្គាល់នូវភាពខុសគ្នានៃឈានបារមីបាន។ 

  • បុគ្គលសាមញ្ញ(បុថុជ្ជនបុគ្គល) - ជាបុគ្គលដែលមិនទាន់ទទួលបាននូវការយល់ដឹងត្រូវចំពោះសុញ្ញភាពនៅឡើយ(ភាពសូន្យ)។
  • បុគ្គលដែលសម្រេចផុតពីសាមញ្ញភាពនេះហើយ - ជាបុគ្គលដែលសម្រេចធម៌ជាន់ខ្ពស់(ជាអរិយបុគ្គល)ប្រកបដោយសម្មាទិដ្ឋិនៃសុញ្ញភាព។

បុគ្គលដែលសោយដឹងនូវការយល់ដឹងត្រូវចំពោះសុញ្ញភាពនេះសូម្បីតិចតួចយ៉ាងណាក្តី តែគេបានកម្ចាត់បង់នូវកំរិតនៃកិលេសរបស់គេពីសណ្តានបានមួយអន្លើខ្លះ។ ដូច្នេះគេអាចយកឈានបារមីនេះមកប្រតិបត្តិនៅក្នុងជីវិតប្រចាំថ្ងៃរបស់គេបានដោយគ្មានគ្រោះថ្នាក់អ្វីទេ និងដោយគ្មានការរារាំងពីកិលេសទាំងឡាយទាំងពួងទេ។

កំរិតនីមួយៗយោងទៅតាមប្រភេទនៃឈានបារមី

កំរិតនេះគឺសំដៅដល់អ្វីដែលយើងកំពុងតែព្យាយាមសម្រេចនៅខណៈពេលដែលយើងប្រតិបត្តិចម្រើនតុល្យភាពផ្លូវចិត្តនេះពោលគឺឈានបារមី។ ការប្រតិបត្តិចម្រើនរបស់យើងអាចផ្តោតលើការសម្រេចបានចំពោះ៖

  • សមថ - ភាពមានលំនឹង និងសភាពស្ងប់នៃមនោ ជ្រះស្រឡះគ្មានភាពត្រាច់រង្គាត់គ្រប់ទិសទី គ្មានភាពស្ពឹកស្រពន់និងទទួលបាននូវភាពរឹងមាំកំពូលទាំងផ្លូវចិត្តនិងកាយ ដែលអាចឳ្យយើងរក្សាការផ្តោតអារម្មណ៍បានរយៈពេលយូរតាមតែយើងប្រាថ្នា។ សមថផ្តោតលើកសិណណាមួយខ្លះយ៉ាងជាក់លាក់ នឹងនមិនប្រែប្រួលប្រកបដោយសភាពវិជ្ជមាននៃមនោ (ឧបមាថា៖គ្មានបុគ្គលណាម្នាក់ឬមានសត្វៈលោកច្រើនជាងនេះដែលមានតែមេត្តាធម៌ និងគ្រាន់តែមានប្រាជ្ញាតែម៉្យាងនោះទេ)។ 
  • វិបស្សនា - ជាសភាពវិភាគស៊ីជម្រៅនៃចិត្តដ៍អស្ចារ្យបំផុត ជ្រះស្រឡះពីភាពត្រាច់រង្វាត់គ្រប់ទិសទី គ្មានភាពស្ពឹកស្រពន់ និងទទួលបាននូវភាពរឹងមាំទាំងកាយនិងចិត្តដើម្បីឳ្យយើងអាចយល់ស៊ីជម្រៅចំពោះភាពលម្អិតនៃកសិណកិច្ចអ្វីមួយ(កសិណ)ប្រកបដោយភាពវិជ្ជមាន ពោលមានដូចជាមេត្តាជាដើម ប៉ុន្តែនៅទីនេះគឺជាការត្រួតពិនិត្យនិងវិភាគជាទូទៅលើចរិកលក្ខណៈនិងភិនភាគនៃកសិណនោះ ពោលឧបមាដូចជា ការវិភាគលើចរិកលក្ខណៈនៃ អនិច្ចតាធម៌ និងធម្មជាតិនៃទុក្ខរបស់វា និងការវិនិច្ឆ័យលម្អិត ស៊ីជម្រៅនូវរាល់ចំណុចលម្អិតៗពិសេសៗនៃកសិណនោះ(វិត្ថុនោះ) ឧបមាដូចជាការវិភាគលើប្រភេទខុសៗគ្នានៃទុក្ខជាដើម។ 
  • សមថនិងវិបស្សនាជាវិធីសាស្រ្តរួម - កាលណាយើងសម្រេចបាននូវសមថពេញបរិបូរហើយ ធុរៈបន្ទាប់យើងយកសមថមកបដិបត្តិបញ្ចូលគ្នាជាមួយវិបស្សនា។ ភាវៈពិតប្រាកដនៃវិបស្សនាអាចត្រូវសម្រេចបានលុត្រាណាតែសម្រេចបាននូវសមថជាគ្រឹះជាមុនសិន។ វិធីសាស្រ្តរួមគ្នាទាំងពីរនេះគឺផ្តល់ឳ្យយើងនូវអារម្មណ៍ជាសុខកំពូល - ជាអារម្មណ៍រឹងមាំទាំងកាយនិងចិត្តដើម្បីឳ្យយើងអាចរក្សាការផ្តោតចិត្តលើកិច្ចអ្វីដែលយើងប្រាថ្នាចង់យល់ឳ្យបានស៊ីជម្រៅនិងលម្អិត និងវិភាគគ្រប់ចំណុចទាំងអស់។ 

កំរិតនីមួយៗយោងទៅតាមនាទីដែលស្តែងឡើងដោយឈានបារមី

ឈានបារមីនេះគឺផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់យើងបើកាលណាយើងសម្រេចបានហើយ។ ខាងក្រោមនេះគឺសំដៅដល់តួនាទីដែលបារមីនេះបំពេញឳ្យ៖

  • លើកកម្ពស់និងធ្វើឳ្យកាយនិងចិត្តរបស់យើងកាន់តែមានក្តីសុខស្ងប់នៅក្នុងបច្ចុប្បន្នជាតិ - ជាសភាពមនោដែលសោយនូវក្តីរីករាយ សុខស្ងប់ចំពោះភាពរឹងមាំនៃកាយនិងចិត្ត និងធ្វើឳ្យមានលំនឹងនិងតុល្យភាពនៃកិលេសបណ្តោះអាសន្ន។ 
  • នាំឳ្យកើតមានគុណធម៌ផ្សេងៗ - ការសម្រេចបាននូវគុណធម៌ដូចគ្នានឹងបុគ្គលទាំងឡាយណាដែលកំពុងតែព្យាយាមប្រតិបត្តិដើម្បីទទួលបានវិមុត្តិភាពរបស់ខ្លួន ពោលដូចជាការសម្រេចបាននូវសោតាបត្តិផល និងសតិកំរិតខ្ពស់ និងទទួលបាននូវតុល្យភាពផ្លូវចិត្តកាន់តែប្រសើរ(ឈាន)ដោយគ្មានអារម្មណ៍ប្រឡូកប្រឡាក់ជាមួយនឹងមោហៈ និងកាត់បន្ថយនូវកិលេស។ 
  • យើងអាចជាជំនួយដល់មនុស្សសត្វដែលកំពុងរងទុក្ខ - ត្រូវជួយដល់មនុស្សដប់មួយប្រភេទដែលមានពិភាក្សាហើយនៅក្នុងបរិបទនៃសីលបារមីនិងវិរយបារមី។ 

សេចក្តីសង្ខេប

ខ្លឹមសារត្រង់នេះហាក់មិនសូវជាក់ច្បាស់ ប៉ុន្តែយើងត្រូវការការតាំងសតិនេះជាចាំបាច់ដើម្បីសម្រេចសូម្បីកិច្ចការដ៍តូចក្តី ពោលដូចជាការពាក់លស្បែកជើងដូច្នោះដែរ។ មនុស្សភាគច្រើនក្នុងចំណោមពួយើងមានសមត្ថភាពអាចធ្វើការតាំងសតិលើកិច្ចដ៍ស្មុគស្មាញបាន និងអាចប្រតិបត្តិធ្វើឳ្យជំនាញទាំងអស់ល្អបរិបូរដើម្បីសម្រេចបំណងផ្លូវចិត្ត។ រួមផ្សំនឹងបារមីដទៃទៀត និងជំរុញឡើងដោយបំណងពុទ្ធិចិត្ត តុល្យភាពផ្លូវចិត្តនិងការតាំងសតិរបស់យើងកាន់តែរីកចម្រើននិងប្រព្រឹត្តទៅមុខឥតឈប់ដឹកនាំរូបយើងឳ្យទៅដល់ភាវៈជាអ្នកត្រាស់ដឹង។ 

Top