ចេតសិកដែលចាំបាច់នៅក្នុងសមាធិ

វិបស្សនា

ជាទូទៅ សមាធិមានពីរប្រភេទ៖ វិបស្សនា និងសមថកម្មដ្ឋាន ។ នៅក្នុងវិបស្សនាកម្មដ្ឋាន យើងបដិបត្តិទៅតាម ជំហាននីមួយៗ ឬទៅតាមគោលការណ៍ហេតុផលនៅក្នុងការគិតរបស់យើង ដើម្បីបង្កើតនូវសភាពនៃចិ ត្ត ដែលយើងកំពុងព្យាយាមផ្សាំខ្លួនយើងទៅនឹងចេតសិកនោះ ។ ឧបមាដូចនៅក្នុងករណីនៃការចម្រើនសេចក្តីមេត្តាវិញ គឺយើងចាប់ផ្តើមគិតដល់សេចក្តីទុក្ខរបស់យើង និងចាប់ផ្តើមតាំងចិត្តដើម្បីធ្វើការរំដោះខ្លួនឪ្យរួចផុត ពីក្តីទុក្ខទាំងឡាយទាំងពួងនោះ ។ ដោយពឹងលើមូលដ្ឋាននេះ យើងស្រមៃថាមានហ្វូងមនុស្សយ៉ាងច្រើន ដែលកំពុងឋិតនៅជុំវិញខ្លួនយើង ហើយត្រូវបើកចិត្ត បើកបេះដូងរបស់យើងទៅកាន់មនុស្សគ្រប់រូប ឪ្យគេមានសេរីភាពពីឧបាទាន (ការជាប់ជំពាក់) ពីភាពខ្វែងគំនិតគ្នា និងរួចផុតពីសេចក្តីស្អប់ផ្សេងៗ ។ បន្ទាប់មកទៀតត្រូវរក្សាការផ្តោតអារម្មណ៍លើសព្វសត្វទាំងអស់ ហើយបដិបត្តិជាបន្តបន្ទាប់ ដោយចាប់ ធ្វើការគិតអំពី ភាពជាប់ទាក់ទងគ្នាទៅវិញទៅមក និងភាពអាស្រ័យរវាងគ្នានិងគ្នារបស់យើងនៅក្នុងសង្គមរស់នៅ (បដិច្ចសមុប្បាទធម៌) ។ 

ស្របពេលដែលយើងនឹកគិតដល់សព្វសត្វទាំងអស់ យើងរំលឹកដល់ក្តីទុក្ខដែលពួកគេជួបប្រទះ ។ ពោលគឺជារឿយៗ ពួកគេមិនសប្បាយ ពួកគេខឹង ហើយរាល់ក្តីសប្បាយរីករាយ ឬក្តីសុខដែលពួកគេ មានទៀតសោតគឺមិនឋិតឋេរជាប់រហូតទេ ហើយពួកគេមិនដែលពេញចិត្ត (មិនមានសេចក្តីបីតិ) ចំពោះក្តីសុខដែលគេមាននោះទេ ។ ពួកគេព្យាយាមធ្វើចិត្តឪ្យសប្បាយ ក៏ប៉ុន្តែអ្វីៗដែលពួកគេកំពុងធ្វើដើម្បីឪ្យគេមានក្តីសុខនោះ មិនមានប្រ សិទ្ធិភាពទេ ឧបមា ដូចជាការងុបងុល់នឹងរូបសម្ផស្ស ងុបងុល់នឹងទ្រព្យសម្បត្តិជាដើម៖ ទាំងអស់ នោះគឺគ្រាន់តែផ្តល់ឪ្យពួកគេនូវបញ្ហាតែប៉ុណ្ណោះ ។ យើងក៏ត្រូវរំលឹកខ្លួនយើងផងដែរថា យើងទាំងអស់ គ្នាឋិតនៅលើទូកតែមួយ យើងត្រូវការជំនួយទៅវិញទៅមក ពីព្រោះថាប្រសិនបើមនុស្សគ្រប់រូបជាមនុ ស្សអត្មានិយមវិញ យើងទាំងអស់គ្នាច្បាស់ជារងទុក្ខមិនខាន ។ 

បដិបត្តិតាមវិធីនេះ យើងកសាងខ្លួនយើងឪ្យមានសេចក្តីមេត្តា (មេត្តាធម៌) ចំពោះមនុស្សទូទៅជាច្រើន និងប្រាថ្នាឪ្យពួកគេ រួចផុតពីសេចក្តីទុក្ខរបស់គេស្មើៗគ្នា លើសពីនេះទៅទៀត យើងមានបំណងថានឹងធ្វើអ្វីមួយដើម្បីជួ យសម្រាលសេចក្តីទុក្ខ និងបញ្ហារបស់ពួកគេ ។ 

ជាមួយនឹងវិបស្សនាកម្មដ្ឋាន យើងបន្តធ្វើការផ្តោតសតិរបស់យើងលើក្តីមេត្តាចំពោះមនុស្សគ្រប់រូប តែ នៅក្នុងពេលដំណាលគ្នានេះដែរ ក្នុងស្មារតីថាយើងទទួលដឹង យើងត្រូវត្រិះរិះវិភាគលើគ្រប់ចំណុចលម្អិ តទាំងអស់ដែលយើងបានធ្វើ ដើម្បីបង្កើតនិងបង្កើននូវអារម្មណ៍នៃក្តីមេត្តារបស់យើងចំពោះពួកគេ ។ ដូច្នេះ ចិត្តមេត្តា ធម៌របស់យើងមានចេតសិកនៃការពិនិត្យសង្កេត លើរូបរាងទ្រង់ទ្រាយទាំងមូល និងការត្រិះរិះពិនិត្យសង្កេតដល់ទីលម្អិត ។ ជាមួយនឹងចេតសិកនៃការពិនិត្យសង្កេតទាំងមូល យើងធ្វើការសង្កេត (ដោយគ្រាន់តែសម្គាល់) លើចំណុចទាំងមូលនៃកសិណដែលយើងធ្វើការផ្តោតអារម្មណ៍នោះតែប៉ុណ្ណោះ ឧបមាដូចជាករណីនៃក្តីទុក្ខជាដើម ថាវាគឺជាទ្រង់ទ្រាយក្តីទុក្ខទាំងមូលសិន ។ ជាមួយនឹងចេតសិកនៃការត្រិះរិះពិនិត្យសង្កេតដល់ទីលម្អិត យើងធ្វើការវិភាគលើគ្រប់ ចំណុចលម្អិតទាំងអស់នៃប្រភេទផ្សេងៗនៃក្តីទុក្ខដែលមនុស្សគ្រប់រូបជួបប្រទះ ។ ដោយរួមបញ្ចូលគ្នានូវចំណុច ទាំងពីរនេះ យើងទទួលដឹង និងសម្គាល់លើគ្រប់ចំណុចទាំងអស់នៃវត្ថុ (កសិណ) មួយ បង្កើតបានទៅ ជាសភាពនៃចិត្តមួយ ពោលគឺដូចជាការយល់ដឹងសុីជម្រៅ ដោយមិនចាំបាច់មើលមួយចំណុចម្តងៗ ឬមិនចាំបាច់ បន្លឺសម្លេងឡើងនៅក្នុងចិត្តរបស់យើងទេ ។ ប្រសិនបើការសង្កេតពិនិត្យ និងការត្រិះរិះពិចារណារបស់យើ ងចុះខ្សោយនោះ យើងត្រូវចាប់ផ្តើមបដិបតិ្តលើគ្រប់ចំណុចទាំងអស់ជាថ្មីម្តងទៀត ម្តងមួយៗ បន្ទាប់មក ត្រូវចម្រើនក្តីមេត្តាម្តងទៀត បដិបត្តិបំពេញវិញដោយការសង្កេតពិនិត្យលើរូបរាងទ្រង់ទ្រាយទាំងមូល និងធ្វើការត្រិះរិះ ពិចារណាឪ្យដល់ទីលម្អិតនីមួយៗ និងត្រូវធ្វើការចម្រើនការតាំងសតិជាថ្មី ។ 

សមថកម្មដ្ឋាន

យើងបដិបត្តិវិបស្សនាដោយការចម្រើនសមថកម្មដ្ឋាន ។ ឥឡូវនេះយើងបន្តផ្តោតអារម្មណ៍ជាសំខាន់លើ មនុស្សគ្រប់រូបដោយចម្រើនសេចក្តីមេត្តា តែពេលនេះយើងមិនប្រើប្រាស់ ការសង្កេតពិនិត្យលើទ្រង់ទ្រាយទាំងមូល ឬការត្រិះរិះវិភាគដល់ទីលម្អិតនីមួយៗចំពោះក្តីទុក្ខរបស់ពួកគេទេ តែផ្ទុយទៅវិញ ត្រូវយល់ដឹង និងមានសតិរលឹក ដឹងថាពួកគេកំពុងទទួលរងទុក្ខ ។ 

នោះហើយគឺជាវិធីសាស្រ្តនៃសមាធិ របៀបដែលអ្នកបញ្ចូលសកម្មភាពអ្វីមួយទៅក្នុងទម្លាប់ ឬទៅក្នុងជីវិតរបស់អ្នក ការផ្សាំខ្លួនអ្នកទៅនឹងវិធីសាស្រ្តនោះ ។ មិនថាយើងនិយាយអំពីប្រភេទនៃសមាធិមួយដែលអ្នកត្រូវធ្វើការ ផ្តោតលើកសិណមួយ ឬ ប្រភេទនៃសមាធិដែលអ្នកត្រូវតែតាំងនៅក្នុងចេតសិកមួយមិនលែង ឬ ប្រភេទ សមាធិដែលរួមចញ្ចូលវិធីសាស្រ្តទាំងពីរប្រភេទនេះក្តី ពិតណាស់វាគឺជាវិធីសាស្រ្តដូចគ្នាបើយើងនិយាយអំពីវិធីសា្រ ស្រ្តនៃការបដិបត្តិទាំងនេះ ពោលបើយើងនិយាយអំពីចំណុចលម្អិតនៃការបដិបត្តិ ។ 

សម្គាល់ភាពខុសគ្នារវាងវិបស្សនា និងសមថាកម្មដ្ឋាន 

សម្តេចព្រះសង្ឃរាជ ដាឡៃឡាម៉ាទី១៤ បានធ្វើការពន្យល់យ៉ាងលម្អិតអំពីភាពខុសគ្នារវាងវិបស្សនា និងសមថកម្មដ្ឋាន ដែលទាក់ទងនឹងថាមពលនៃសកម្មភាពផ្លូវចិត្តរបស់អ្នក ។ វិធីសាស្រ្តសម្គាល់ភាពខុសគ្នា រវាងវិធីសាស្រ្តទាំងពីរនេះគឺពិតជាមានលក្ខណៈល្អិតល្អន់គ្រប់ជ្រុងជ្រោយ ។ ចំពោះវិបស្សនាកម្មដ្ឋាន ថាមពលនៃការផ្តោតអារម្មណ៍របស់អ្នកគឺ ថាមពលក្រៅខ្លួន ពោលមានន័យថា ការធ្វើការវិភាគត្រិះរិះលើចំ ណុចលម្អិតទាំងអស់នៃកសិណអ្វីមួយ ។ ចំពោះសមថកម្មដ្ឋានវិញ ថាមពលនៃការផ្តោតអារម្មណ៍របស់ អ្នកគឺ ថាមពលក្នុងខ្លួនវិញ ពោលគឺមានន័យថា អនុញ្ញាតឪ្យចិត្តនិងអារម្មណ៍ ឬការយល់ឃើញនោះជ្រួត ជ្រាបទាំងស្រុង ដោយផ្អែកលើសតិដឹងនៃចំណុចសំខាន់ៗដែលបានបង្កើតឡើងហើយដោយវិបស្សនាក ម្មដ្ឋាន ។ ពោលថាមពលរបស់យើងមិនត្រូវបានបែងចែកទៅជាផ្នែកលម្អិតតូចៗ ដូចជាការបដិបត្តិវិប ស្សនាទេ តែត្រូវបង្រួមទៅលើតែចំណុចសំខាន់តែប៉ុណ្ណោះ ។ 

វាគឺពិតជាទំនើបអស្ចារ្យខ្លាំងណាស់ដែលយើងអាចធ្វើការសម្គាល់ភាពខុសគ្នារវាងបុគ្គលណាម្នាក់ដោយចិត្តមេត្តា - ថាមពល នៅក្នុងន័យថា ត្រិះរិះគិតដល់គ្រប់ចំណុចលម្អិតទាំងអស់ - និងធ្វើការរក្សាលំនឹ ងនៃក្តីមេត្តានោះឪ្យជាប់ ជាទីដែលថាមពលរបស់យើងផ្តោតសំខាន់បំផុត ។ នេះគឺជាអត្ថប្រយោជន៍មួយ ក្នុងចំណោមអត្ថប្រយោជន៍ជាច្រើនពីការបដិបត្តិធ្វើចិត្តឪ្យស្ងប់ ។ ប្រសិនបើអ្នកជោគជ័យ បើមិនច្រើនក្តី ក្នុងការរម្ងាប់នូវសម្លេងរំខាននៅក្នុងខួរក្បាលរបស់អ្នកបាន (ពោលគឺសម្លេងនិយាយមិនឈប់ រអ៊ូមិនឈប់ និងសម្លេងតន្រ្តីនៅក្នុងឧបករណ៍អាយផងរបស់អ្នកលេងមិនឈប់ជាដើម) នោះអ្នកអាចចា ប់ផ្តើមដឹងពីថាមពលរបស់អ្នក ហើយអ្នកក៏អាចដឹងអំពីថាតើថាមពលនៃចិត្តរបស់អ្នកស្ថិតនៅក្នុងសភាព បែបណា ។ 

វិធីដ៏ល្អប្រសើរបំផុតដើម្បីដឹងពីថាមពលផ្លូវចិត្តរបស់អ្នក គឺអ្នកត្រូវធ្វើការផ្តោតសំខាន់ថាតើថាមពលផ្លូវ ចិតរបស់អ្នកស្ថិតនៅក្នុងសភាពរញេរញៃ ឬក៏ស្ថិតនៅក្នុងសភាពស្ងប់ ។ ឧទាហរណ៍ដ៏ល្អមួយ៖ វិធីសា ស្រ្តដើម្បីធ្វើការសង្កេតមើលថាតើអ្នកស្ថិតក្រោមឥទ្ធិពលនៃអារម្មណ៍រំខានសៅហ្មង (កិលេស) ដូចជា ពពួកអារម្មណ៍ ខឹងក្រោធ ភិតភ័យ ថប់អារម្មណ៍ (anxiety) លោភលន់ ឬក្រអើតក្រទម ឬអត់នោះ គឺថាពេលនោះ ថាមពលផ្លូវចិត្តរបស់អ្នកគឺមិនសុខស្ងប់ឡើយ ។ 

ពេលអ្នកកំពុងនិយាយស្តីជាមួយនរណាម្នាក់ ពេលនោះបើអ្នកមានអារម្មណ៍ថា មានអ្វីមួយមិនស្រួលនៅ ក្នុងចិត្តអ្នកនោះ វាសបញ្ជាក់ថាថាមពលផ្លូវចិត្តរបស់អ្នកច្បាស់ជាមិនសុខទេ នោះគឺជាសញ្ញាបញ្ជាក់មួ យដ៏ល្អថា ច្បាស់ជាមានពពួកអារម្មណ៍រំខាន់សៅហ្មងណាមួយ (កិលេសណាមួយ) កើតឡើងមិនខាន ។ វាអាចថា អ្នកកំពុងតែព្យាយាមធ្វើឪ្យគេចាប់អារម្មណ៍លើអ្នកខ្លាំង ឬកំពុងតែព្យាយាមបញ្ចុះបញ្ចូលឪ្យគេជឿលើរឿងអ្វីមួយជ្រុលពេក ឬអ្នកកំពុងតែមានអារម្មណ៍ខឹងប្រទូសជាដើម - អារម្មណ៍ណាមួយក្នុងចំណោមពពួកអារម្ម ណ៍ទាំងនោះសបញ្ជាក់ថា ច្បាស់ជាមានអ្វីមួយមិនស្រួលកើតឡើងនៅក្នុងចិត្តអ្នកមិនខាន ។ ពេលណា អ្នកអាចដឹងថាមានអ្វីមួយមិនប្រក្រដីកើតឡើងនៅក្នុងចិត្តអ្នកហើយ ពេលនោះអ្នកមានឪកាសចាប់ផ្តើម វិធីគិតរបស់អ្នកសារជាថ្មីបាន - ពោលគឺធ្វើការរីប៊ូតចិត្តរបស់អ្នក (Reboot) និងត្រូវជំនួសវិញដោយចិត្តជាកុស លផ្សេងៗ (ចិត្តវិជ្ជមាន) ។ ជាពិសេសពេលអ្នកកំពុងប្រាស្រ័យទាក់ទងជាមួយបុគ្គលណាម្នាក់ ជាពេលដែលអ្នកត្រូវ តែធ្វើការសង្កេតចំពោះអារម្មណ៍រំខានសៅហ្មងទាំងនោះ (កិលេស) ។ 

ដោយមានពេលវេលា និងមានការបដិបត្តិ នៅទីបញ្ចប់អ្នកនឹងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីសម្គាល់ដឹងនូវ ថាមពល ក្រៅខ្លួនគ្រប់កន្លែង នៃវិបស្សនាកម្មដ្ឋាន និងអាចសម្គាល់ដឹងនូវថាមពលក្នុងខ្លួនបាននៃការបដិបត្តិសមថកម្មដ្ឋាន ។ 

ចេតសិកដែលចាំបាច់ដើម្បីចម្រើនសមាធិ

ចេតសិកដែលចាំបាច់ដើម្បីចម្រើនសមាធិគឺមានលក្ខណៈដូចគ្នាទាំងនៅក្នុងវិបស្សនា និងសមថកម្មដ្ឋាន ។ នៅក្នុងគម្ពីរ ស្តីអំពីការប្រព្រឹត្តធ្វើខ្លួនទៅតាមឥរិយាបថព្រះពោធិសត្វ ព្រះមហាថេរៈ សន្តិទេវៈ បានធ្វើ ការពិភាក្សាអំពីឥរិយាបថនៃការប្រព្រឹត្តនោះនៅក្នុងអត្ថន័យនៃការរក្សាអភិវឌ្ឍសីលវិន័យប្រចាំខ្លួន ។ ដូច្នេះដំបូងបង្អស់ យើងត្រូវអភិវឌ្ឍសីលទាំងអស់នេះនៅក្នុងឥរិយាបថរបស់យើងជាមុនសិន ពោលគឺការនិយាយស្តី ការប្រព្រឹត្តធ្វើ និងត្រូវចាប់អនុវត្តវានៅក្នុងចិត្តរបស់យើងផងដែរ ។ 

ចេតសិកសំខាន់ដែលយើងត្រូវការដើម្បីប្រើប្រាស់នៅក្នុងករណីទាំងពីរនេះគឺ សតិរលឹកដឹង ដែលមានតួ នាទីដូចជាមនោស្អិត ដែលជួយបិតចេតសិកទាំងនោះឪ្យជាប់នៅនឹងសភាពនៃចិត្ត ឬឪ្យជាប់នៅនឹងឥរិ យាបថនោះ ។ វាស្រដៀងនឹងពាក្យថា “ត្រូវចងចាំ”  ក៏ប៉ុន្តែយើងមិនមែនកំពុងតែនិយាយអំពីការយ កឯកសារណាមួយចេញមកពីអង្គចងចាំរបស់យើងដូចកុំព្យូទ័រទេ មិនមែនបែបនោះទេ ។ វាគឺជាការដក់ ជាប់ស្អិតនៅនឹងអ្វីមួយ ការចងចាំ ។ យើងចាំបាច់ត្រូវតែមានមនោស្អិត លើកសិណដែលយើងកំពុងធ្វើការ ផ្តោត និងទៅលើរបៀបដែលចិត្តកំពុងដំណើរការចំពោះកសិណនោះ ។ 

ស្របពេលដែលយើងកំពុងតែបដិបត្តិសមាធិចម្រើនសតិ យើងត្រូវរក្សាការឃ្លាំមើលលើមនោស្អិតរបស់ យើង ។ ព្រះមហាថេរៈ ត្សុងខាប៉ា ធ្វើការពន្យល់នៅត្រង់ចំណុចនេះថា យើងជួលពពួកចេតសិកនៃការ សង្កេតមើលលើរូបទ្រង់ទ្រាយទាំងមូល ឪ្យពួកវាចាំឃ្លាំមើលថាតើ សភាពនៃចិត្តរបស់យើង ស្ថិតនៅក្រោមឥទ្ធិពល នៃអារម្មណ៍រំខានសៅហ្មងណាមួយទេ (កិលេស) ឬស្ថិតនៅក្រោមឥទ្ធិពលនៃមនោត្រាច់ចរគ្រប់ទិសទី ឬស្ថិតក្រោមភាពស្ពឹកស្រពន់ឬទេ ។ វាគឺពិតជាសំខាន់នៅត្រង់ចំណុចនេះដែលព្រះអង្គបានលើកយក ការសង្កេតទាំងមូលជាពិសេស ជាជាងការសង្កេតពិនិត្យលម្អិតគ្រប់ចំណុចនីមួយៗ ។ បើនិយាយអំពីការសង្កេតពិនិត្យលម្អិត គឺពាក់ព័ន្ធដល់ការសង្កេតពិនិត្យលើគ្រប់ចំណុចលម្អិតទាំងអស់ ដែលធ្វើឪ្យចិត្តរបស់អ្នកគ្មានការផ្តោ តសំខាន់លើកសិណទាំងមូលបានល្អទេ ។ មានគ្រោះថ្នាក់ធំណាស់ បើយើងមានការភិតភ័យថា យើងនឹងបាត់បង់ការផ្តោតអារម្មណ៍របស់យើងនៅក្នុងការបដិបត្តិសមាធិ ហើយថាបើចិត្តរបស់យើងចាប់ផ្តើមដើរ ត្រាច់ចរគ្រប់ទិសទីនោះ យើងនឹងមានចិត្តអម្ពល់ គិតស្រ្តិះមិនខាន ។ សភាពបែបនេះគឺជាបញ្ហាធំណាស់ ។ តែម៉្យាងវិញទៀត អ្នកមិនចង់ស្ថិតនៅក្នុងសភាពស្រួលពេក មិនព្យាយាមនោះទេ ស្រួលពេកបែបនោះគឺមិនចម្រើនអ្វីដែរ ។ 

បន្ទាប់មកទៀត យើងត្រូវការ ការរំលឹកស្មារតី ដែលមានតួនាទីដូចជានាឡិការោទ៍ដូច្នោះឯង ។ ពេលយើងស ង្កេតដឹងថា យើងកំពុងតែបាត់បង់ការផ្តោតអារម្មណ៍នៅក្នុងសមាធិនោះ ពេលនោះការរំលឹកស្មារតីនឹង បន្លឺសម្លេងដាស់តឿនដល់យើងថា - មានអ្វីមិនប្រក្រតីត្រូវការកែតម្រូវ ។ ពេលនោះយើងត្រូវនាំការផ្តោត អារម្មណ៍របស់យើងត្រឡប់មកវិញដោយយកចិត្តទុកដាក់ខ្ពស់

កំហុសត្រូវការការកែតម្រូវ

កំហុសពីរប្រភេទដែលយើងកំពុងព្យាយាមលុបបំបាត់គឺ៖ “មនោហោះហើរត្រាច់រង្គាត់” និង “មនោស្ពឹកស្រអ័ព្ទ” មិនច្បាស់ ។ មនោត្រាច់រង្គាត់សំដៅដល់ចិត្តដែលចេះតែដើរហើរត្រាច់ចរគ្រប់ទិសទីរបស់យើង ដោយសារតែមា នឧបាទាន (ការជាប់ជំពាក់) និងតណ្ហាជាប្រធាន ។ វាអាចលេចចេញរូបរាងជាការនិយាយពោលពាក្យនៅក្នុងចិត្ត ឬជាមនោកុនជាដើម ។ បើតាមគម្ពីរបូរាណធ្វើការពន្យល់អំពី មនោត្រាច់ចររង្គាត់នេះ តាមរយៈនៃការជាប់ជំពាក់លើកាម ប្រហែលដោយសារថាអ្នកស្តាប់នៅសម័យនោះជាព្រះសង្ឃ និងដូនជីបរិសុទ្ធមិនប្រព្រឹត្តក្នុងកាម ដែលការបដិបត្តិមិនប្រព្រឹត្តក្នុងកាមនេះជាសិក្ខាបទមួយដ៏សំខាន់របស់ពួកគេនៅគ្រានោះផងដែរ ។ ក៏ប៉ុន្តែវាក៏អាចជាការជា ប់ជំពាក់នឹងអាហារ តន្រ្តី ឬលើអ្វីផ្សេងក៏ដោយ ។ ផ្ទុយទៅវិញ មនោត្រាច់ចរកើតឡើងបាន អាចបណ្តាល មកពីអារម្មណ៍រំខានសៅហ្មង (កិលេស) ឬបណ្តាលមកពីសូរសម្លេង និងអាចបណ្តាលមកពីភវៈតណ្ហារម្ម ណ៍ផ្សេងៗ ។ ជាទូទៅយើងអាចហៅ មនោត្រាច់ចរនេះថា “ការរំខាន” ក៏ថាបាន ។ 

ពោលការត្រាច់រង្គាត់នៃមនោនេះគឺមានច្រើនកំរិតណាស់ ការដាក់ការផ្តោតរបស់យើងលើអារម្មណ៍ ។ 

  • ចិត្តហោះហើរចេញពីខ្លួនបាត់ទាំងស្រុង - អ្នកបាត់បង់ការផ្តោតអារម្មណ៍ទាំងស្រុង ហើយចាប់ផ្តើ មគិតពីរឿងផ្សេងៗគ្រប់ប្រភេទ ។ សតិរលឹកដឹង ឬមនោស្អិតរបស់អ្នកគឺខ្សោយរហូតដល់អ្នកភ្លេ ចចំពោះការផ្តោតអារម្មណ៍លើអារម្មណ៍ជាក់លាក់មួយ ។ 
  • ចិត្តហោះហើរស្រាលៗ - អ្នកមិនបាត់បង់ការផ្តោតអារម្មណ៍ទាំងស្រុងទេ តែនៅក្នុងគ្រាតែមួយ នោះ អ្នកគិតដល់អ្វីមួយផ្សេងទៀត ។ 
  • ចិត្តហោះហើរស្រាលបំផុត - អ្នកមិនមានការគិតអ្វីផ្សេងក្រៅតែពីការផ្តោតអារម្មណ៍ទេ តែមានកូ នចិត្តតូចមួយដែលចេះតែជំរុញអ្នកឪ្យឈប់ធ្វើការផ្តោតអារម្មណ៍នុះទៅ ហើយត្រូវទៅគិតរឿងអ្វីមួយ ផ្សេងវិញ ។ ប្រការនេះអាចកើតមានឡើង ប្រសិនបើមានការផ្តោតចិត្តខ្លាំងជ្រុលពេក ។ 

មនោស្ពឹកស្រអ័ព្ទ គឺទាក់ទងនឹងភាពច្បាស់នៃអារម្មណ៍ ដែលអាចជាភាពច្បាស់នៃរូបរាងអ្វីមួយប្រសិន បើវាជាការធ្វើចក្ខុទស្សន៍ ឬជាអារម្មណ៍ប្រសិនបើវាជាចេតសិកមួយដូចជា ក្តីមេត្តា (មេត្តាធម៌) ជាដើម ។ 

  • ចិត្តស្ពឹកស្រអ័ព្ទទាំងស្រុង - “ការប្រតិស្ឋានរូប” មុខងារចិត្តរបស់អ្នកចុះខ្សោយខ្លាំង ដែលមិនអាច នឹកគិតអំពីរូបអ្វីមួយបានពីការធ្វើចក្ខុទស្សន៍ណាមួយនោះទេ ។ លក្ខណៈបែបនេះអាចត្រូវបានហែ ហមដោយចេតសិកពីរផ្សេងទៀត ដែលគេស្គាល់ថា “មនោស្រអ័ព្ទងងឹតដូចពពក” ដែលចាត់ជា អារម្មណ៍មួយយ៉ាងធ្ងន់ក្នុងកាយនិងចិត្ត ឬជាអារម្មណ៍ងងុយដេក ហើយដេកលក់តែម្តង ។ 
  • ចិត្តស្ពឹកស្រអ័ព្ទស្រាលៗ - ពោលគឺមានរូបរាងជាក់លាក់មួយ តែការផ្តោតចិត្តលើរូបនោះមិនច្បា ស់ល្អគ្រប់គ្រាន់ មិនមានភាពមុតស្រួចគ្រប់គ្រាន់ ។ នៅទីនេះយើងមិនមែនកំពុងតែនិយាយអំពី តែការផ្តោតអារម្មណ៍មុតស្រួច លើចំណុចលម្អិតនីមួយៗនៃការធ្វើចក្ខុទស្សន៍តែម៉្យាងទេ តែអារម្មណ៍ក៏អា ចកើតចេញពីការផ្តោតនោះដែរ ពោលដូចជាក្តីមេត្តាជាដើម (មេត្តាធម៌) ។ វាអាចជាអារម្មណ៍ដែលមិនជាក់ច្បាស់មួយ ពោលគឺអ្នកបង្កើតអារម្មណ៍នេះឡើងថា   “ក្តីស្រលាញ់ សន្តិភាព ខ្ញុំស្រលាញ់មនុស្សគ្រប់រូបទាំងអស់” - តែខ្វះការផ្តោតជាក់លាក់ សំដៅដល់ចិត្តប៉ងប្រាថ្នា ឪ្យមនុស្សគ្រប់រូបរួចផុតពីសេចក្តីទុក្ខ និងរួចផុតពីបុព្វហេតុនៃក្តីទុក្ខទាំងឡាយទាំងពួងរបស់គេ ។ យើងត្រូវចងចាំថារាល់ចំណុចលម្អិតនីមួយៗ និងរាល់ទិដ្ឋភាពនៃចេតសិកដែលយើងប្រាថ្នាចង់ចម្រើន ឪ្យកើតមាននោះ គឺពិតជាមានភាពជាក់លាក់ - វាមិនគួរជាសភាពស្រអ័ព្ទមិនច្បាស់ទេ ។ 
  • ចិត្តស្ពឹកស្រអ័ព្ទស្រាលបំផុត - អ្នកមានការផ្តោតចិត្តមុតស្រួច ពេលនឹកគិតដល់អារម្មណ៍ជាក់លាក់មួយ តែការរក្សាការផ្តោតនោះមិនខ្លាំងក្លា មិនជាប់ល្អ ពោលគឺវាមិនច្បាស់រស់រវើក ។ ពោលគឺ វាត្រូវតែជាភាពស្រស់រស់រវើកនៅគ្រប់ខណៈពេលនីមួយៗ មិនរឹងកំព្រឺសដូចនំប័ងសល់មួយដុំ ដែលមិនមានឪជារស់ទេ ។ 

ពេលណាយើងនិយាយអំពីភាព “ភ្លេចភ្លាំងភ្លឹកៗ” យើងសំដៅដល់ចេតសិកខាងលើណាមួយទាំងនោះ ដូច្នេះយើងត្រូវមានសមត្ថភាពដើម្បីធ្វើការសង្កេតពិនិត្យឪ្យបាន ពេលណាចេតសិកទាំងនេះផុសឡើង ។ ដំបូងបំផុត អ្នកត្រូវកំណត់ការផ្តោតចិត្តលើអារម្មណ៍ ឬលើសភាពនៃចិត្តជាក់លាក់ណាមួយ បន្ទាប់មកទៀត ដោយមាននូវសតិរលឹកដឹងផង ពោលគឺមនោស្អិត អ្នកមិនត្រូវប្រលែងវាចោលទេ ត្រូវចាប់ការផ្តោតចិត្តនោះឪ្យជាប់ ។ 

នេះគឺជាចេតសិកដ៏សំខាន់បំផុតសំរាប់ភាពជោគជ័យនៃសមាធិ ។ តាំងការផ្តោតនោះឪ្យជាប់ កុំប្រលែង តែកុំខ្លាំងជ្រុលពេក ហើយកុំស្រាលពេកដែរ ។ ឧទាហរណ៍៖ ប្រសិនបើអ្នកកំពុងតែធ្វើការតមចំណីអាហារដើម្បីសុខភាពអ្នក ហើយពេលអ្នកដើរកាត់ហាងលក់នំខេក ដែលមាននំខេកឆ្ងាញ់ៗជាច្រើនមុខ ពេលនោះអ្នកត្រូវតែទប់ខ្លួនអ្នក ប្រកាន់ឪ្យជាប់នូវការតមចំណីអាហារនោះ មិនត្រូវភ្លេចទេ ដើម្បីកុំឪ្យអ្នកដើរចូលទៅទិញនំសូកូឡាមកញាំ នៅក្នុងហាងនោះឪ្យសោះ ឬ បើមានគេបំរើការ៉ែមដល់អ្នកគ្រប់គ្នាដែលអង្គុយនៅតុអាហារជាមួយអ្នក ដូច្នេះអ្នកត្រូវទប់ចិត្តខ្លួនឯងឪ្យជាប់ កុំភ្លេចខ្លួនចំពោះការតមអាហាររបស់អ្នក ដោយគ្រាន់តែពោលពាក្យទៅកាន់អ្នកលើកអាហារនោះថា “បាទអត់ទេ អរគុណ ខ្ញុំកំពុងតមអាហារ” ។ 

ដូច្នេះយើងត្រូវការការសង្កេតពិនិត្យ ដើម្បីមើលឪ្យឃើញថាតើយើងកំពុងតែវង្វែងភាន់ ឬភ្លេចភ្លាំង ។           “តើមានភាពមិនប្រក្រតីលើការតាំងមនោ និងលើការផ្តោតអារម្មណ៍ជាក់លាក់មួយទេ? តើមានអ្វីមួយខុ សប្រក្រតីក្នុងចិត្តរបស់ខ្ញុំទាក់ទងនឹងអារម្មណ៍ដែលផុសឡើងមកនោះទេ?” ប្រសិនបើយើងសង្កេតឃើ ញភាពមិនប្រក្រតីខ្លះនោះ ត្រូវបន្លឺសំឡេងពញ្ញាក់អារម្មណ៍យើងឡើងដើម្បីនាំការផ្តោតអារម្មណ៍របស់ យើងមកវិញ ។ ទន្ទឹមនឹងការនាំចិត្តរបស់យើងត្រឡប់មកវិញនេះ យើងមិនគួរគិតថាខ្លួនយើងជាប៉ូលីសដែលមានចិត្តភ័យភ្រួយទេ ពោលគឺការគិតអំពីខ្លួនប្រាណពីរ រវាង “ខ្លួន” ជាប៉ូលីសតាមចាប់ចិត្ត និង “ខ្លួន” ជាអ្នកកំពុងបដិបត្តិសមាធិ ។ ដើម្បីចៀសវាងការគិតទ្វេប្រាណនៅក្នុងការបដិបត្តិសមាធិ យើងត្រូវមានការយល់ដឹងខ្លះអំពី សុញ្ញភាព (ភាពទទេស្អាត) នៃអត្តភាព - យើងពិតជាមិនមានអត្ថិភាពទ្វេប្រាណនេះទេ មិនអាចទាល់តែសោះ ។ 

ការអនុវត្តជាក់ស្តែងចំពោះជំនាញទទួលបានពីការបដិបត្តិសមាធិ

សមត្ថភាពក្នុងការរក្សាការផ្តោតអារម្មណ៍លើអ្វីមួយប្រកបដោយសតិ និងការផ្តោតសតិខ្ពស់ គឺជាអ្វីដែល យើងត្រូវការចាំបាច់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ នេះជាមូលហេតុដែលយើងបដិបត្តិសមាធិ៖ ដើម្បីឪ្យយើងអាច អនុវត្តទម្លាប់ដ៏មានអត្ថប្រយោជន៍ដែលកើតចេញពីការធ្វើសមាធិនេះនៅក្នុងជីវិតរបស់យើង ។ ឧបមាថា៖ ពេលយើងកំពុងនិយាយស្តីជាមួយនរណាម្នាក់ ឬពេលយើងកំពុងតែស្តាប់គេ យើងត្រូវការយកចិត្តទុកដាក់ស្តាប់ខ្ពស់ ។ យើងចាំបាច់ត្រូវរក្សាការផ្តោតអារម្មណ៍ ដោយមិនត្រូវបែកអារម្មណ៍គិតដល់ការញាំុអាហារថ្ងៃត្រង់ ឬក៏ពោលពាក្យនៅក្នុងចិត្តផ្តេសផ្តាសថា “បិទមាត់អ្នក ឈប់និយាយទៅ ចេញឪ្យឆ្ងាយទៅ” ជាដើមនុះទេ។ ដូច្នេះមានន័យថា ការប្រាស្រ័យទាក់ទងផ្ទាល់ខ្លួនរបស់យើង ការងារ និងការសិក្សារបស់យើងជាដើម ទាំងនេះគឺជាធុរៈល្អឥតខ្ចោះសំរាប់យកមកធ្វើការបដិបត្តិសមាធិនៅក្នុងជីវិតជាក់ស្តែង ។ 

ជំនួយបួន

រឿងពីរយ៉ាងដែលយើងត្រូវការដើម្បីធ្វើការចម្រើនសតិនៅក្នុងការបដិបត្តិសមាធិរបស់យើងគឺ ភាពរឹងមាំ ខ្លាំងក្លា (ជារឿយៗត្រូវបានគេហៅថា “ការពុះពារព្យាយាម” ) និងភាពអត់ធ្មត់ (ខន្តី) ។ ភាពរឹងមាំគឺភាពខ្លាំងក្លា គឺហាក់បីដូចជាភាពក្លាហាន និងការព្យាយាមដើម្បីសម្រេចបានអ្វីមួយវិជ្ជមាន ស្របពេលដែលការអត់ធ្មត់ (ខន្តី) ជាសមត្ថភាពមួយដើម្បីពុះពារគ្រប់ទុក្ខលំបាក ដោយមិនបាក់ទឹកចិត្ត មិនខឹងក្រោធ ។ នៅក្នុង គម្ពីររបស់ព្រះមហាថេរៈ សន្តិទេវៈ ស្តីអំពីការប្រព្រឹត្តធ្វើនៅក្នុងឥរិយាបថព្រះពោធិសត្វ ព្រះអង្គបានធ្វើ ការពន្យល់ចំពោះ ចេតសិកប្រាំមួយដែលអាចជួយយើងឪ្យអភិវឌ្ឍ ភាពរឹងមាំនេះឡើងបាន ។ ចេតសិក ទាំងប្រាំមួយនោះត្រូវគេស្គាល់ថាជា ជំនួយបួន និងថាមពលពីរ មានប្រយោជន៍ណាស់ដែលត្រូវដឹង និងយកមកធ្វើការបដិបត្តិ ។ 

ទីមួយត្រូវបានគេហៅថា ជំនឿមុតមាំ ឬបំណងប្រាថ្នាមុតមាំ ។ “បំណងប្រាថ្នា” គឺជាពាក្យខ្លាំងក្លាមួយ  ហើយត្រូវបានគេកំណត់ថាជាការជឿមុតមាំលើអត្ថប្រយោជន៍នៃការសម្រេចគោលដៅមួយ និងគុណវិបត្តិបើមិនសម្រេចគោលដៅទេ ដូច្នេះបំណងប្រាថ្នាដើម្បីសម្រេចគោលដៅ គឺមិនត្រូវងាករេ ឬត្រឡប់ ថយក្រោយទេ ។ ពេលយើងអានអំពីចេតសិកផ្សេងៗដែលយើងចង់ចម្រើន ដើម្បីទទួលបាននៅក្នុងការ បដិបត្តិបែបព្រះពុទ្ធសានសារបស់យើងនោះ ដំបូងបំផុតគេគិតអំពីអត្ថប្រយោជន៍នៃការសម្រេចគោលដៅ និងអំពីគុណវិបត្តិដែលមិនសម្រេចគោលដៅ ។ ទាំងអស់នេះគឺសំខាន់ខ្លាំងណាស់ដើម្បីធ្វើ ការសិក្សា ។ ព្រះមហាថេរសន្តិទេវៈបានធ្វើតាមវិធីសាស្រ្តនេះនៅក្នុងអត្ថបទរបស់ព្រះអង្គ នៅក្នុងជំពូក ទីមួយស្តីអំពីពុទ្ធិចិត្ត ។ យើងមានការជឿជាក់លើអត្ថប្រយោជន៍នៃការទទួលបាននូវសភាពនៃចិត្តនេះ ការមានការជឿជាក់នេះផ្តល់ឪ្យយើងនូវថាមពល និងធ្វើឪ្យយើងមានក្តីសប្បាយរីករាយដើម្បីធ្វើការងារ នេះបន្តទៅមុខទៀត ។ នៅពេលណាយើងមានការបាក់ទឹកចិត្ត ជាការល្អដែលយើងត្រូវរំលឹកខ្លួនឯងអំពីអត្ថប្រយោជន៍នៃអ្វីដែលយើងកំពុងតែផ្តោតគោលបំណង ដើម្បីសម្រេចគោលដៅ ។  

គុណភាពបន្ទាប់គឺ ភាពនឹងនខ្ជាប់ខ្ជួន ឬ ភាពជឿជាក់លើខ្លួនឯង ។ “ភាពនឹងនខ្ជាប់ខ្ជួន” មានអត្ថន័យថា នឹងនខ្ជាប់ខ្ជួន និងព្យាយាមក្នុងការបដិបត្តិ ដែលបានមកពីការសង្កេតពិនិត្យមើលថាតើយើងអាចមានសមត្ថភាពដើម្បីសម្រេចគោលបំណងដែលយើងប៉ងប្រាថ្នានោះបានទេ ហើយត្រូវមានការជឿជាក់ទៀតថា យើងពិតជាមានសមត្ថភាពដើម្បីសម្រេចគោលដៅបាន ។ ដោយមានភាពជឿជាក់លើខ្លួនឯង នុះយើងចាប់អនុវត្តខ្ជាប់ខ្ជួនផង បើទោះបីជាការរីកចម្រើនមានឡើង មានចុះក៏ដោយ ដែលប្រការនោះគឺជាសច្ចភាពនៃអ្វីដែលកើតឡើងជាក់ស្តែង ពោលគឺថ្ងៃខ្លះមានការរីកចម្រើនល្អអស្ចារ្យ និងថ្ងៃខ្លះទៀតមិនល្អទាល់តែសោះក៏មាន ។ ថ្ងៃខ្លះយើងមានការស្ទាក់ស្ទើរមិនចង់បដិបត្តិ ហើយថ្ងៃខ្លះ ទៀតយើងមិនចង់បដិបត្តិទាល់តែសោះក៏មានដែរ ។ តែប្រសិនបើយើងមានភាពជឿជាក់ចំពោះអត្ថប្រយោជន៍ដែលបានមកពីការបដិបត្តិនោះ និងមានការព្យាយាមផង ទាំងពីរនេះគឺដូចជាអាវក្រោះ ដែលធ្វើ ការការពាររំលឹកយើងឪ្យគិតថា “បើទោះបីជាការរីកចម្រើននោះម្តងឡើងម្តងចុះយ៉ាងណា ក៏វាមិនមែនជា បញ្ហាអ្វីទេ ខ្ញុំមិនខ្វល់ទេ តែខ្ញុំនឹងបន្តបដិបត្តិឪ្យខ្ជាប់ខ្ជួនរាល់ថ្ងៃ ពោលគឺខ្ញុំដឹងថានៅទីបញ្ចប់ ខ្ញុំនឹងអាចស ម្រេចគោលដៅរបស់ខ្ញុំបានជាក់ជាមិនខាន” ។ 

ពេលយើងបន្តបដិបត្តិអស់រយៈពេលយូរ យើងនឹងមើលឃើញថាយើងមានការតាំងសតិខ្ពស់ជាងមុន ពេលនោះយើងនឹងអភិវឌ្ឍគុណធម៌បន្ទាប់ដែលជាជំនួយ គុណធម៌នោះគឺក្តីសោមនស្ស (ក្តីសប្បាយរីក រាយ) ។ យើងមិនមានសេចក្តីបីតិត្រឹមតែការរីកចម្រើនបន្តិចបន្តួចនេះប៉ុណ្ណោះទេ តែយើងត្រូវពេញចិត្ត នឹងបន្តបដិបត្តិទៅមុខបន្ថែមទៀតដោយក្តីពេញចិត្តពេញថ្លើម ។ ជាលទ្ធផល យើងនឹងមានសេចក្តីសុខ ច្រើនឡើងថែមទៀត ពីព្រោះថាគោលបំណងទាំងស្រុងនៃការបដិបត្តិនេះគឺត្រូវលុបបំបាត់សេចក្តីទុក្ខ ។ ពេលណាចិត្តយើងក្លាយជាចិត្តដែលមានការរំខានតិចតួច មានការខឹងអន់ចិត្តតិចតួច ពិតណាស់ពេល នោះយើងនឹងមានក្តីសុខជាងមុនមិនខាន ។ ដោយមើលឃើញនូវលទ្ធផលទាំងនេះ វាធ្វើឪ្យយើងរំភើបស ប្បាយរីករាយក្នុងការបដិបត្តិបន្តដើម្បីឪ្យមានភាពរីកចម្រើនច្រើនឡើងថែមទៀត ។ 

ជំនួយទីបួនគឺ ការសម្រាក មានន័យថាយើងត្រូវឈប់សម្រាកពេលណាយើងអស់កំលាំងថាមពល ។ ការឈប់សម្រាកនេះគឺមិនមែនដោយសារតែការខ្ជិលច្រអូសទេ តែឈប់សម្រាកដើម្បីចម្រើនថាមពល ដល់រូបយើងឪ្យមានភាពស្រស់ស្រាយឡើងវិញ ។ គ្មានអ្វីអាចបំផ្លាញសេចក្តីព្យាយាមរបស់យើងបានជា ងការជំរុញខ្លួនឯងហួសហេតុពេកនោះទេ ដែលអាចធ្វើឪ្យយើងអស់ខ្យល់ ។ ការជំរុញខ្លួនឯងជ្រុលពេក ប៉ះពាល់ដល់ថាមពលរាងកាយរបស់យើង - ពោលគឺដូចជាការច្របាច់ប៉េងប៉ោងឪ្យផ្ទុះដូច្នោះដែរ ។ យើងចាំបាច់ត្រូវកំណត់ដឹងដោយខ្លួនឯងថាពេលណាយើងត្រូវការសម្រាក - ដោយមិនមានអារម្មណ៍ថា ខុសឬស្តាយនៅពេលក្រោយ! វាគឺជាការល្អប្រសើរក្នុងការជ្រើសរើសប្រភេទសកម្មភាពអ្វីមួយដើម្បីជួយយើងឪ្យសម្រាក តែមិនមែនជាអ្វីដែលបង្កើនអារម្មណ៍រំខានសៅហ្មងរបស់យើងទេ (កិលេស) ។ ប្រការនេះពិតជាមានភាពខុសប្លែកគ្នាចំពោះមនុស្សម្នាក់ៗ ។ គុណធម៌ទាំងអស់នេះគឺជាជំនួយបួនយ៉ាងនៃភាពរឹងមាំខ្លាំងក្លា ។ 

ថាមពលពីរ 

ឥឡូវនេះនិយាយអំពីថាមពលពីរវិញម្តង ពោលទីមួយគឺ ការទទួលយកការពិតតាមធម្មជាតិ មានអត្ថន័យថា ត្រូវ ទទួលយកតាមធម្មជាតិនូវអ្វីដែលយើងចាំបាច់ត្រូវបដិបត្តិ និងអ្វីដែលយើងត្រូវកម្ចាត់បង់ចេញឪ្យអស់ ដើម្បីឪ្យយើងឈានទៅដល់គោលដៅរបស់យើង ។ យើងមើលឃើញសភាពពិតនៃស្ថានការណ៍របស់ យើង ហើយត្រូវទទួលយកការពិតចំពោះទុក្ខលំបាកក្នុងការកម្ចាត់បង់វាចោលឪ្យអស់ជាដើម ។ ឧបមាថា៖ ពពួកអារម្មណ៍រំខានសៅហ្មង (កិលេស) ជាដើម យើងត្រូវមានភាពប្រាកដនិយមពីដំបូងទៅថា វាពិ តជាពិបាកដើម្បីធ្វើការលុបបំបាត់ចេញឪ្យអស់ ដោយមិនភ្ញាក់ខ្លួននៅពេលក្រោយថាវាពិបាកទេ!

ដូចសម្តេចសង្ឃ ដាឡៃឡាម៉ា ឧស្សាហ៍ទេសនាសំដែងថា “បុគ្គលណា ឬធម្មាចារ្យណា ដែលពោលពា ក្យថា ព្រះពុទ្ធសាសនាគឺស្រួល និងងាយយល់បានឆាប់រហ័សនោះ - ចូរអ្នកត្រូវដាក់ការសង្ស័យឆ្ងល់ លើបុគ្គលនោះ និងលើបំណងរបស់គេ ពីព្រោះថា ព្រះពុទ្ធសាសនាមិនស្រួល និងមិនងាយស្រួលយល់បាន ឆាប់រហ័សទេ ពោលគឺយើងសាំុនឹងពពួកអារម្មណ៍រំខានសៅហ្មងទាំងនោះ រហូតដល់គ្មានវិធីងាយស្រួ លណាអាចកម្ចាត់បង់វាបានស្រួលៗ ដូចជាការលេបថ្នាំទេ” ។ ព្រះមហាថេរធម្មាចារ្យរបស់ខ្ញុំមួយអង្គទៀត ព្រះនាម ហ្គេសេ នៈគាវ៉ាង ដាជីអេ ព្រះអង្គឧស្សាហ៍មានសង្ឃដីកាថា “បុគ្គលណាដែលចូលចិត្តតែផ្លូវស្រួលៗហើយលឿនៗ នៅក្នុងព្រះពុទ្ធសាសនានោះ គឺដោយសារតែភាពខ្ជិលច្រអូស ដោយគេមិនចង់ ដាក់ការព្យាយាម និងកិច្ចខិតខំប្រឹងប្រែង ដែលការព្យាយាមនិងកិច្ចខិតខំប្រឹងប្រែងនោះគឺជាកត្តាដ៏ចាំបាច់បំផុតក្នុងការបដិបត្តិព្រះពុទ្ធសាសនា ” ។ 

ថាមពលទីពីរ គឺកត្តាគ្រប់គ្រង (ម្ចាស់ការលើខ្លួនឯង) ដែលមានអត្ថន័យថា ត្រូវតែគ្រប់គ្រប់មានម្ចាស់កា រលើអ្វីមូយ និងចាប់បដិបត្តិខ្លួនទៅនឹងអ្វីដែលយើងគិតថាជាកត្តាជោគជ័យ ជាជាងបណ្តោយឪ្យភាពខ្ជិលច្រអូស និងកិលេសរបស់យើងគ្រប់គ្រងធ្វើម្ចាស់ការលើរូបយើងជំនួសវិញ  ក្តីប្រាថ្នាដើម្បីសម្រេចគោ លដៅរបស់យើងវិញទេជាអ្នកគ្រប់គ្រងលើយើង ។ យើងពោលពាក្យចំពោះខ្លួនឯងថា “សូមឈប់ធ្វើដូ ចជាកូនក្មេងទៀតទៅ តាំងស្មារតីឡើង ហើយត្រូវធ្វើវាឪ្យបាន!” ។ 

អស់កំលាំងឬខ្ជិល? 

អ្នកអាចមានចម្ងល់ថាតើយើងអាចសម្គាល់ភាពខុសគ្នារវាង ការអស់កំលាំង និងភាពខ្ជិលច្រអូសដោយរ បៀបណា ។ ដំបូងបង្អស់គឺថា ភាពខ្ជិលច្រអូសមានច្រើនប្រភេទផ្សេងៗគ្នា ដូចជាពេលដែលយើងបែក អារម្មណ៍ដោយសារតែរឿងតូចតាចមិនបានការជាដើម ។ យើងខ្ជិលពេកមិនចង់បដិបត្តិសមាធិ ឬមិនចង់ធ្វើការសិក្សា ឬមិនចង់ធ្វើអ្វីផ្សេងក៏ដោយ តែផ្ទុយទៅវិញយើងបែកអារម្មណ៍ទៅមើលទូរទស្សន៍ ឬទៅលែងអុិនធើនិតជំនួសវិញ ។ ប្រភេទខ្ជិលមួយបែបទៀតនោះគឺទម្លាប់ពន្យាពេល ពោលគឺអ្នកឧស្សាហ៍គិតថាអ្នកអាចពន្យាពេលវេលា ក្នុងការធ្វើកិច្ចការងារអ្វីមួយជានិច្ច ។ មួយប្រភេទទៀតគឺ ការចេះតែយកលេស ពោលគឺអ្នកចេះតែយកលេលថា “ខ្ញុំមិនអាចធ្វើវាបានទេ” ។ 

ពេលយើងអស់កំលាំង ពោលគឺយើងនៅតែមានក្តីប្រាថ្នាថាអាចធ្វើវាបាន៖ “ខ្ញុំពិតជាចង់ធ្វើវាណាស់ តែពេលនេះខ្ញុំងងុយដេកខ្លាំងណាស់ ដូច្នេះខ្ញុំសុំសម្រាកមួយភ្លេតសិន ខ្ញុំនឹងត្រឡប់មកធ្វើវាវិញបន្ទាប់ ពីការសម្រាករយៈពេលខ្លីនេះ” ប្រការនេះមិនមែនជាការយកលេស ឬមិនខ្វល់អ្វីទេ ។ សភាពពិតនៃភាព ខ្ជិលច្រអូស គឺពិតជាគ្មានក្តីប្រាថ្នាដើម្បីធ្វើការងារបន្តទៀតឡើយ ។ 

សេចក្តីសង្ខេប 

សមាធិគឺមិនងាយស្រួលទេ យើងត្រូវតែប្រុងប្រយ័ត្នចំពោះបុគ្គលណាដែលពោលពាក្យថា មានវិធីសា ស្ត្រងាយៗលឿនៗដើម្បីសម្រេចបានការយល់ដឹងដ៏មហាអស្ចារ្យនោះ ពីព្រោះថាបើនិយាយសាមញ្ញ ទៅ ការត្រាស់ដឹងនឹងមិនកើតឡើងតាមវិធីសាស្រ្តងាយៗស្រួលៗទេ ។ 

ការបដិបត្តិសមាធិរបស់យើងគឺត្រូវតែជាវិធីសាស្រ្តសកម្ម ចេញពីការយល់សុីជម្រៅពីការស្តាប់ និង ការរិះគិតចំពោះមេរៀនព្រះធម៌ ហើយមិនត្រូវជាវិធីសាស្រ្តដែលមានលក្ខណៈស្ពឹកស្រពន់ ឬគួរឪ្យធុញធ្រានទេ ។ ប្រសិនបើយើងអាចបដិបត្តិនូវវិធីសាស្រ្តនេះពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំនោះ ច្បាស់ជាគ្មានភាពសង្ស័យអ្វីទេថា ព្រះធម៌នឹងស្ថិតនៅក្នុងចិត្តរបស់យើងជាក់ជាមិនខាន ហើយពេលណាមានបញ្ហា និងអារម្មណ៍អវិជ្ជមានទាំងឡាយទាំងពួងផុសឡើងមក (ជាធម្មតាវានឹងកើតមាន) ពោលគឺយើងនឹងអាចដោះស្រាយទប់ទល់ជាមួយនឹងវាបានដោយមិនចាំបាច់ខំប្រឹង ។ 

Top