បញ្ចូលព្រះពុទ្ធសាសនាទៅក្នុងជីវិតរស់នៅរបស់យើង

05:37
ពាក្យថា ធម៌ (Dharma) មានអត្ថន័យថាជា វិធីសាស្រ្តការពារ ។ ជាវិធីសាស្រ្តដែលយើងអនុវត្តដើម្បីចៀសវាងកុំឪ្យបញ្ហាកើតមាន ។

ព្រះធម៌គឺជាមធ្យោបាយដើម្បីដោះស្រាយបញ្ហានៅក្នុងជីវិតរស់នៅ

កិច្ចដំបូងគេដែលយើងត្រូវធ្វើ មុនពេលយើងបដិបត្តិព្រះធម៌គឺត្រូវទទួលស្គាល់ថាយើងមានបញ្ហា និងទុក្ខ លំបាកជាច្រើនប្រភេទនៅក្នុងជីវិតរស់នៅរបស់យើង ។ ធុរៈបន្ទាប់គឺត្រូវយល់ថាការបដិបត្តិព្រះធម៌នេះ គឺក្នុងគោលបំណងដើម្បីជួយយើងកម្ចាត់បង់រាល់បញ្ហាទាំងនេះឪ្យអស់ពីជីវិត ។ 

ការបដិបត្តិព្រះធម៌គឺមិនមែនគ្រាន់តែដើម្បីឪ្យយើងមានអារម្មណ៍ល្អស្រស់ស្រាយ មិនមែនគ្រាន់តែដើម្បី ជាការកំសាន្ត ឬដើម្បីឪ្យឡូយទាន់សម័យតែប៉ុណ្ណោះទេ ។ គោលបំណងនៃការបដិបត្តិព្រះធម៌គឺដើម្បីជួយ យើងកម្ចាត់បង់រាល់បញ្ហានៅក្នុងជីវិតរស់នៅរបស់យើង ។ ប្រការនេះមានអត្ថន័យជាក់ច្បាស់ថា ដើម្បីប ដិបត្តិព្រះធម៌ឪ្យមានភាពប្រាកដជាក់ច្បាស់យើងត្រូវដឹងមុនថា ការបដិបត្តិនេះគឺមិនមែនជាវិធីសាស្រ្តងា យស្រួលសំរាប់រូបយើងទេ ពោលគឺមានន័យថា យើងត្រូវតែចាប់ផ្តើមក្រឡេកមើល និងចាប់ផ្តើមប្រឈម មុខចំពោះរឿងរ៉ាងមិនសោមនស្ស មិនពេញចិត្ត និងទុក្ខលំបាកដែលយើងកំពុងមានចំពោះមុខ - មិនរត់ គេចចេញពីវាទេ តែត្រូវប្រឈមមុខចំពោះវាដោយមានឥរិយាបថជឿជាក់ថា ឥឡូវនេះយើងកំពុងតែព្យា យាមប្រឈមមុខដោះស្រាយជាមួយពួកវាហើយ (បញ្ហា) ។ 

បញ្ហារបស់យើងអាចកើតឡើងនៅក្នុងរូបភាពជាច្រើន ។ យើងទាំងអស់គ្នាគ្រប់រូបគឺប្រាកដជាសុាំនឹងប ញ្ហាទាំងអស់នេះភាគច្រើន - ពោលគឺ យើងមានអារម្មណ៍អសុវត្ថិភាព យើងជួបការលំបាកនៅក្នុងទំនាក់ទំនងរបស់យើងជាមួយមនុស្សដ៏ទៃ យើងមានអារម្មណ៍ថាគេស្អប់យើងច្រើន មានការលំបាកនៅក្នុង ចិត្តនិងអារម្មណ៍របស់យើង - បញ្ហាធម្មតាៗដែលយើងទាំងអស់គ្នាមានជាដើម ។ យើងមានទុក្ខលំបាក ក្នុងការប្រាស្រ័យទាក់ទងជាមួយគ្រួសារ និងជាមួយឪពុកម្តាយរបស់យើង ពួកគេកាន់តែចាស់ និងឈឺទ្រុ ឌទ្រោមជាដើម ។ យើងមានទុក្ខលំបាកក្នុងការប្រឈមមុខនឹងភាពចាស់ជរាព្យាធិចំពោះខ្លួនយើងផ្ទាល់ ។ ប្រសិនបើយើងជាយុវវ័យវិញ យើងប្រាកដជាមានទុក្ខលំបាកមិនដឹងថាត្រូវធ្វើអ្វីនៅក្នុងជីវិតរបស់យើង តើធំដឹងក្តីទៅធ្វើការងារអ្វីដើម្បីចិញ្ចឹមជីវិត ដោយរបៀបណា តើត្រូវដើរទៅផ្លូវណាជាដើម ។ល។ យើង ត្រូវតែគិតដល់រឿងទាំងអស់នេះកុំរត់គេចពីវាឪ្យសោះ ។ 

សេចក្តីភាន់ច្រឡំ

ប្រការដ៏សំខាន់បំផុតមួយនៅក្នុងព្រះពុទ្ធសាសនាគឺត្រូវទទួលដឹងថារាល់បញ្ហាដែលយើងទាំងអស់គ្នាកំពុងជួបប្រទះនៅក្នុងជីវិតរស់នៅនេះគឺវាកើតឡើងដោយសារមូលហេតុជាច្រើន មិនមែនវាកើតឡើងដោ យឯកឯងមិនមានមូលហេតុរបស់វានោះទេ ។ ប្រភពនៃបណ្តាបញ្ហាទាំងអស់នោះគឺនៅក្នុងចិត្តរបស់យើ ង នេះគឺជាការទទួលស្គាល់មួយយ៉ាងធំ ហើយវាមិនងាយស្រួលសំរាប់មនុស្សទូទៅដើម្បីទទួលយកការ ពិតនេះទេ ។ ប្រការនេះដោយសារមនុស្សភាគច្រើនឧស្សាហ៍គិតថាបញ្ហារបស់ពួកគេបង្កឡើងដោយអ្ន កដ៏ទៃ ឬកើតឡើងដោយសារស្ថានការ៍នៅជុំវិញខ្លួនគេខាងក្រៅជាដើម ។ ពោលគឺយើងគិតថា “ខ្ញុំមិន សប្បាយចិត្តដោយសារទង្វើរបស់អ្នកបានធ្វើ - ដោយសារអ្នកមិនបានទូរស័ព្ទមកខ្ញុំ អ្នកបោះបង់ខ្ញុំចោ លហើយ អ្នកមិនស្រឡាញ់រូបខ្ញុំទេ ទាំងអស់នេះគឺជាកំហុសរបស់អ្នក” ជាដើម ។ ឬក៏ថា យើងទម្លាក់កំហុសទាំង អស់នោះទៅលើឪពុកម្តាយរបស់យើងវិញ - ចំពោះអ្វីដែលឪពុកម្តាយរបស់យើងបានធ្វើកន្លងមក ឬចំ ពោះអ្វីដែលគេមិនបានធ្វើសំរាប់យើងកាលយើងនៅពីក្មេងជាដើម ។ ម៉្យាងវិញទៀត យើងទម្លាក់កំហុស លើស្ថានភាពសេដ្ឋកិច្ច នយោបាយ និងស្ថានភាពសង្គមជាដើម ។ល។ ពិតណាស់ថាកត្តាទាំងអស់នេះ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងបទពិសោធន៍ដែលយើងជួបប្រទះនៅក្នុងជីវិតរស់នៅរបស់យើង ហើយព្រះពុទ្ធសាសនាមិនបដិសេធចំពោះកត្តាទាំងអស់នេះទេ ក៏ប៉ុន្តែមូលហេតុស្នូលឋិតនៅទីដ៏សែន ជ្រៅនៃរាល់បញ្ហារបស់យើង ពួកវាឋិតនៅក្នុងចិត្តរបស់យើង - វាគឺជាឥរិយាបថរបស់យើងផ្ទាល់ ជាពិសេស នោះគឺសភាពវង្វែងភាន់របស់យើងតែម្តង (មោហៈ) ។

ប្រសិនបើយើងស្វែងរកកត្តាមួយដែលកំណត់និយមន័យនៃឥរិយាបថព្រះពុទ្ធសាសនាទាក់ទងនឹងការបដិបត្តិព្រះពុទ្ធសាសនានៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ខ្ញុំអាចនិយាយបានថាវាគឺជាឥរិយាបថនេះ ហើយ ។ ពេលណាយើងមានទុក្ខលំបាក យើងត្រូវក្រឡេកមើលចំពោះខ្លួនយើងដើម្បីព្យាយាមស្វែងរក ប្រភពនៃក្តីទុក្ខនោះ ពេលណាយើងកំណត់ដឹងប្រភពនៃក្តីទុក្ខនោះហើយ ពេលនោះយើងត្រូវកែប្រែស្ថា ការណ៍ពីខាងក្នុងមកវិញ (ក្នុងចិត្ត) ។ ពេលយើងនិយាយដល់ការក្រឡេកមើលពីខាងក្នុងខ្លួនយើងដើ ម្បីស្វែងរកឬសគល់នៃបញ្ហា មិនមែនមានន័យថា យើងត្រូវវាយតម្លៃខ្លួនឯងថាយើងជាមនុស្សអាក្រក់ ហើយត្រូវតែកែខ្លួនទៅជាមនុស្សល្អវិញទេ មិនមែនបែបនោះទេ ។ ព្រះពុទ្ធសាសនាមិនធ្វើការវាយតម្លៃ ចំពោះមនុស្សល្អឬអាក្រក់ទេ គ្មានបែបនោះទេ ។ យើងព្យាយាមដាក់ឬសគល់នៃបញ្ហារបស់យើងទៅខា ងក្នុងចិត្តរបស់យើងវិញ ក៏ព្រោះថាយើងគឺជាអ្នករងទុក្ខ ហើយប្រាថ្នាចង់កម្ចាត់បង់រាល់បញ្ហា និងក្តីទុក្ខ ទាំងនោះឪ្យអស់ ហើយប្រភពឬសគល់នៃបញ្ហានិងក្តីទុក្ខនោះគឺជាឥរិយាបថរបស់យើងផ្ទាល់ ។ ជាពិសេ សបំផុតនោះ ព្រះសម្មាសម្ពុទ្ធបានសំដែងទៀតថា ប្រភពឬសគល់ដ៏សែនជ្រៅនៃបញ្ហានិងក្តីទុក្ខរបស់យើ ងគឺជាការភាន់ច្រឡំរបស់យើងនេះឯង (មោហៈ) ។ ដូច្នេះមានន័យថា អ្វីដែលយើងត្រូវធ្វើបន្ទាប់នោះគឺ ត្រូវរកឪ្យឃើញថាយើងវង្វែងភាន់ចំពោះអ្វីឪ្យពិតប្រាកដ ដោយរបៀបណា និងស្វែងរកឪ្យឃើញនូវវិធី សាស្រ្តដែលអាចជួយយើកែតម្រូវដើម្បីទទួលបាននូវសម្មាទិដ្ឋិ (ការយល់ត្រូវ) ។ស 

តើការភាន់ច្រឡំរបស់យើងចំពោះអ្វី (មោហៈចំពោះអ្វី)? ពោលគឺចំពោះរឿងជាច្រើន ។ ប្រការមួយ នោះគឺហេតុនិងផលដែលកើតចេញពីឥរិយាបថរបស់យើង (ការប្រព្រឹត្តឬទង្វើ) ពោលគឺយើងគិតថាបើ សិនយើងប្រព្រឹត្តធ្វើទង្វើណាមួយនោះ វានឹងមិនផ្តល់ផលប៉ះពាល់អ្វីឡើយដល់យើង ឬដល់អ្នកដ៏ទៃទេ ។ ឧបមាថា៖ យើងគិតថា “ខ្ញុំអាចមកយឿនបាន មិនខ្វល់ពីអ្នកទេ វាច្បាស់ជាមិនមានបញ្ហាអ្វីទេ” ។ គិតដូ ច្នោះគឺខុសហើយ នុះគឺជាការវង្វែងភាន់ហើយ ឬក៏យើងធ្វើការគិតថា ទង្វើដែលយើងធ្វើ ឬរបៀបដែល យើងប្រព្រឹត្ត វានឹងមានផលប៉ះពាល់តាមតែយើងចង់បាននោះ នុះគឺមិនសមហេតុផលទេ ពិតជាមិនអាច កើតឡើងទេ ។ ឧបមាថា៖ “ខ្ញុំធ្វើល្អចំពោះអ្នក ដូច្នេះអ្នកត្រូវតែស្រលាញ់រូបខ្ញុំវិញ ។ ខ្ញុំបានទិញកាដូល្អ ឪ្យអ្នក ហេតុអ្វីអ្នកមិនស្រឡាញ់ខ្ញុំទៀតឥឡូវនេះ?” ធ្វើការគិតបែបនេះ ពោលគឺយើងធ្វើការស្រមៃឪ្យទ ង្វើ ឬអាកប្បកិរិយារបស់យើងមានលទ្ធផលមួយដែលមិនអាចទៅរួចទេ ឬក៏ថាយើងគិតបំប៉ោងវាទាំង ស្រុង ថាវានឹងផ្តល់លទ្ធផលឪ្យយើងច្រើនជាងអ្វីដែលវាអាចធ្វើបាន ។ យើងក៏អាចគិតផងដែរថាការប្រពឹ ត្តជាក់លាក់មួយនោះអាចនាំមកនូវតែលទ្ធផលប៉ះពាល់តែមួយប្រភេទប៉ុណ្ណោះ តែផ្ទុយទៅវិញវានាំមកនូ វផលប៉ះពាល់ផ្ទុយស្រឡះទៅវិញ ។ ឧបមាថា៖ យើងប្រាថ្នាចង់បានក្តីសុខ ដូច្នេះយើងគិតថាវិធីដែល ធ្វើឪ្យយើងសប្បាយរីករាយ និងមានក្តីសុខនោះគឺត្រូវផឹកស្រាឪ្យស្រវឹងគ្មានថ្ងៃស្រាកស្រាន ក៏ប៉ុន្តែទង្វើ នេះគឺគ្រាន់តែផ្តល់ឪ្យយើងនូវបញ្ហាកាន់តែច្រើន ជាងផ្តល់ក្តីសុខតែប៉ុណ្ណោះ ។ 

ប្រការមួយទៀតដែលយើងវង្វែងភាន់នោះគឺវង្វែងចំពោះរបៀបនៃអត្ថិភាពរបស់យើង និងចំពោះអត្ថិភាព របស់អ្នកដ៏ទៃ និងអត្ថិភាពពិភពលោកទាំងមូលតែម្តង ។ ឧទាហរណ៍ថា៖ យើងរងទុក្ខ មិនសប្បាយចំ ពោះភាពចាស់ជរាព្យាធិ តែសំនួរសួរថា តើយើងរំពឹងចង់បានអ្វីផ្សេងក្រៅពីនេះក្នុងនាមជាមនុស្សលោក ? មនុស្សលោកត្រូវតែស្ថិតនៅក្រោមធម្មជាតិនៃការកើតចាស់ឈឺស្លាប់បែបនេះ វាលើកលែងតែយើង ស្លាប់ទាំងនៅក្មេង - មិនមែនជារឿងដ៏ចម្លែកគួរឪ្យភ្ញាក់ផ្អើលអ្វីទេ ។ ពេលណាយើងឆ្លុះកញ្ជក់មើលឃើញ សក់ស្កូវរបស់ខ្លួន ពេលនោះយើងមិនសប្បាយចិត្ត ហើយមានការភ្ញាក់ផ្អើលទៀត តែប្រការនេះមិនប្រាក ដនិយមទេ ហើយយើងវង្វែងភាន់ចំពោះអត្ថិភាពពិភពលោកទាំងមូល និងចំពោះអត្ថិភាពរបស់យើង ។ 

ឧបមាថា យើងមានបញ្ហាចំពោះអាយុជីវិតកាន់តែចាស់ ដោយសារតែក្តីភាន់ច្រឡំរបស់យើងចំពោះសភា ពពិតនោះ - ពោលគឺមិនព្រមទទួលយកការពិតនៃភាពចាស់ជរាទេ - យើងចាប់ផ្តើមប្រព្រឹត្តធ្វើទង្វើអកុសល ដែលស្ថិតនៅក្រោមឥទ្ធិពលនៃអាកប្បកិរិយា និងអារម្មណ៍រំខានសៅហ្មង (កិលេស) ផ្សេងៗជាដើម ។ ឧទាហរណ៍ថា៖ យើងស្រាប់តែនៅសុខៗចង់ឪ្យខ្លួនមើលទៅនៅក្មេង និងគួរឪ្យទាក់ទាញ ពេលនោះយើងប្រព្រឹត្តទៅតាម តណ្ហាដែលយើងគិតថាវានឹងធ្វើឪ្យយើងមានសុខសុវត្ថិភាព - ពោលគឺតណ្ហាចង់បាន ចំណាប់អារម្មណ៍ និងក្តីស្រលាញ់ពីមនុស្សដ៏ទៃ ជាពិសេសពីមនុស្សក្មេងៗដែលយើងគិតថាគេមានរូបសម្ផស្សគួរឪ្យទាក់ ទាញ ។ អ្វីដែលឋិតនៅពីក្រោយនៃរោគសញ្ញានេះគឺជាការគិតភាន់ច្រឡំ (មោហៈ) ថាខ្ញុំគឺជាមនុស្សសំ ខាន់បំផុត ដែលឋិតនៅចំកណ្តាលចក្រវាឡនេះ ដូច្នេះមនុស្សគ្រប់រូបគួរតែផ្តោតការយកចិត្តទុកដាក់មក លើរូបខ្ញុំតែម្នាក់គត់ ដោយមិនខ្វល់ថាខ្ញុំមានរូបរាងបែបណានោះទេ មនុស្សគ្រប់រូបគួរគិតថាខ្ញុំជាមនុស្ស ដែលមានរូបសម្ផស្សគួរឪ្យទាក់ទាញ ហើយត្រូវតែចូលចិត្តរូបខ្ញុំ ។ វាធ្វើឪ្យយើងមិនសប្បាយចិត្តទាល់តែ សោះបើគេគិតថាយើងមិនស្អាត ឬគេមិនចូលចិត្តយើងជាដើម វារិតតែធ្វើឪ្យយើងកាន់តែឆ្កួនវង្វែងថែម ទៀតបើគេបដិសេធមិននិយាយរកយើង - ប្រសិនបើគេមិនចាប់អារម្មណ៍លើយើងពេលយើងចង់ឪ្យគេ ចាប់អារម្មណ៍លើរូបសម្ផស្សសម្រស់យើង បើមិនមែនរូបសម្ផស្សសម្រស់ទេ តែអាចជាអ្វីផ្សេងក៏ដោយ ។ តែសូមអ្នកគិតដល់ចំណុចនេះថា មិនមែនមនុស្សគ្រប់រូបចូលចិត្តព្រះសក្យៈមុនីសម្ពុទ្ធទាំងអស់ទេ ដូច្នេះ តើមានសង្ឃឺមអ្វីឪ្យមនុស្សគ្រប់រូបចូលចិត្តយើងនោះ! 

ក្តីប្រាថ្នាឪ្យគេគ្រប់គ្នាចូលចិត្តយើងនោះគឺជាក្តីប្រាថ្នាមួយដែលមិនមានភាពប្រាកដនិយមទេ វាគឺមិនមែន ជាសច្ចភាពទេ ពោលគឺវាផ្អែកលើការគិតភាន់ច្រឡំ លើតណ្ហា (ប្រាថ្នាចង់បានអ្វីមួយខ្លាំងក្លា) និងការជា ប់ជំពាក់ (ឧបាទាន) ដែលប្រាថ្នាឪ្យមនុស្សគ្រប់រូបគិតថាយើងមានរូបសម្ផស្សគួរឪ្យទាក់ទាញ និងត្រូវ តែចាប់អារម្មណ៍លើរូបយើង ។ ឬសគល់ដែលឋិតនៅពីក្រោមទៀតនោះគឺជាឥរិយាបថពេញដោយកិលេ សនៃភាពអវិជ្ជា ។ យើងគិតថាយើងគឺជាមនុស្សសំខាន់បំផុត និងជាមនុស្សគួរឪ្យស្រឡាញ់ដែលមនុស្ស គ្រប់រូបគួរតែចូលចិត្តយើងគ្រប់គ្នា បើគេមិនចូលចិត្តយើងទេច្បាស់ជាមានអ្វីមិនប្រក្រតីចំពោះបុគ្គល នោះមិនខាន ។ រឿងអាក្រក់ជាងនេះទៀតនោះគឺថា យើងចាប់ផ្តើមមានចម្ងល់ចំពោះខ្លួនឯង៖ “ច្បាស់ជា មានអ្វីមិនប្រក្រតីហើយបានជាបុគ្គលម្នាក់នេះមិនចូលចិត្តខ្ញុំ”  ដូច្នេះយើងចាប់ផ្តើមមានអារម្មណ៍មិនល្អ ឬមានអារម្មណ៍ថាខ្លួនមានកំហុសអ្វីម៉្យាង ។ ប្រការនេះគឺមកពីភាពអវិជ្ជាទាំងអស់ ។ 

ធុរះចម្បងបន្ទាប់នោះគឺត្រូវធ្វើកិច្ចការងារចំពោះខ្លួនឯងផ្ទាល់  នេះគឺជាអត្ថន័យនៃការបដិបត្តិព្រះធម៌ ។ មិនថាស្ថានការណ៍នោះជាស្ថានការណ៍អ្វីក៏ដោយ -  ប្រសិនបើយើងមានទុក្ខលំបាក មានអារម្មណ៍អសុវ ត្ថិភាព ឬមានអារម្មណ៍មិនស្រួលអ្វីមួយក្តី យើងចាំបាច់ត្រូវតែក្រឡេកមើលចំពោះខ្លួនយើងផ្ទាល់ដើម្បីមើ លឪ្យឃើញថាមានអ្វីកើតឡើងពិតប្រាកដ ។ តើក្តីភាន់ច្រឡំនៅពីក្រោយកិលេស ដែលខ្ញុំកំពុងតែគិត ឋិតនៅទីណា នៅត្រង់ចំណុចណា? ទោះបីបែបនេះក្តី ប្រសិនបើយើងក្រឡេកមើលលើទំនាក់ទំនងជីវិត ជាគូដែលចេះតែមានបញ្ហានោះ យើងក៏ត្រូវទទួលស្គាល់ផងដែរថា យើងមិនមែនជាមនុស្សវង្វែងភាន់តែ ម្នាក់ឯងទេ ពិតណាស់ថាដៃគូម្ខាងទៀតរបស់យើងក៏មានការភាន់ច្រឡំដែរ ។ ពោលយើងមិនចេះតែនិ យាយមិនគិតថា “អ្នកត្រូវកែប្រែ អ្វីដែលខ្ញុំធ្វើគឺល្អត្រឹមត្រូវឥតខ្ចោះហើយ អ្នកទេដែលត្រូវធ្វើការកែប្រែ” ។ ម៉្យាងវិញទៀត យើងក៏មិននិយាយដែលថាយើងគឺជាអ្នកដែលត្រូវកែប្រែនោះក៏ទេដែរ ពីព្រោះថាវាអា ចក្លាយទៅជារឿងទុក្ករកិរិយាស្មុគស្មាញចំពោះខ្លួនឯងទៅវិញ ។ យើងត្រូវព្យាយាមនិយាយដោយបើកចំ ហជាមួយដៃគូម្ខាងទៀត - ពិតណាស់បើទោះបីជាត្រូវនិយាយដោយបើកចំហក្តី តែដៃគូម្ខាងទៀតចាំបា ច់ត្រូវតែជាអ្នកទទួលស្តាប់ចំពោះរឿងនេះ ពោលគឺយើងត្រូវទទួលស្គាល់ថាយើងទាំងពីរនាក់គឺយល់ច្រ ឡំដូចគ្នា ។ យើងទាំងពីរនាក់មានបញ្ហាដូចគ្នា ចំពោះអ្វីដែលកើតឡើងនៅក្នុងទំនាក់ទំនងជីវិតជាគូរប ស់យើង ដូច្នេះតោះយើងចាប់ផ្តើមជម្រះវាឪ្យស្អាត កុំឪ្យមានការយល់ច្រឡំតទៅមុខទៀត ។ វិធីសាស្រ្ត នេះគឺជាវិធីសាស្រ្តព្រះធម៌ និងប្រាកដនិយមបំផុតដើម្បីដោះស្រាយតទៅមុខទៀត ។ 

យល់ច្បាស់ចំពោះព្រះធម៌មុននឹងយកទៅបដិបត្តិ

ការបដិបត្តិព្រះពុទ្ធសាសនាមានច្រើនប្រភេទណាស់ ។ ដោយគ្រាន់តែសិក្សាអំពីរបៀបបដិបត្តិ ប្រៀបដូ ចជារបៀបសម្តែងសៀកនោះគឺមិនគ្រប់គ្រាន់ទេ ។ ការអនុវត្តអ្វីក៏ដោយ គឺជាប្រការសំខាន់ដែលត្រូវយ ល់ឪ្យច្បាស់ថាតើវាជួយយើងឪ្យយកឈ្នះលើទុក្ខលំបាករបស់យើងដោយរបៀបណាបាន ។ យើងត្រូវតែ ធ្វើការសិក្សា មិនចំពោះថាត្រូវអនុវត្តពេលណានិងដោយរបៀបណាទេ តែក៏ត្រូវតែយល់ឪ្យបានច្បាស់អំ ពីការប៉ាន់ស្មាន និងអត្ថន័យបង្កប់របស់វាផងដែរ ។ ប្រការនេះមានន័យថា យើងមិនត្រូវចាប់ផ្តើតសិក្សា ការបដិបត្តិជាន់ខ្ពស់តែម្តងទេ ពោលគឺយើងត្រូវចាប់ផ្តើមពីថ្នាក់ដំបូងទៅសិន ដើម្បីជាគ្រឹះមួយ ទៅតាម វគ្គនីមួយៗនៃវិធីសាស្រ្តបង្រៀននៃមេរៀនព្រះធម៌ ទើបយើងយល់ពិស្តារអំពីការបដិបត្តិនីមួយៗបាន ។ 

ខណៈនេះពិតណាស់យើងបានអានព្រះធម៌ដែលសំដែងថា “បើគេឪ្យថ្នាំមកអ្នក សូមកុំសួរសំណួរថាតើ ថ្នាំនេះមានប្រសិទ្ធិភាពបែបណាអី សូមអ្នកលេបថ្នាំនោះទៅបានហើយ!” បើទោះបីនេះជាដំបូន្មានដ៏ល្អ មួយក៏ដោយ ក៏យើងត្រូវយល់ថា ប្រការនេះគឺធ្វើឡើងដើម្បីទប់ស្កាត់ភាពជ្រុលនិយមតែប៉ុណ្ណោះ ។ ពោលភាពជ្រុល និយមហួសហេតុនោះគឺជាការសិក្សាស្វែងយល់ព្រះធម៌ តែមិនដែលយកមកបដិបត្តិម្តងណាឡើយ យើងចង់ចៀសវាងភាពជ្រុលនិយមបែបនេះ ។ ភាពជ្រុលនិយមមួយទៀតដែលយើងម្នាក់ៗត្រូវតែចៀ សវាងឪ្យបាននោះគឺថា កាលវេលាណាយើងបានស្តាប់បានឮការណែនាំចំពោះការបដិបត្តិព្រះធម៌ណាមួ យនោះ យើងស្រាប់តែធ្វើការបដិបត្តិដោយជំនឿងងឹតងងុល់ដោយមិនយល់ថាយើងកំពុងតែធ្វើអ្វី ហើយ ដោយមូលហេតុអ្វីជាដើម បញ្ហាចម្បងដែលកើតពីភាពជ្រុលនិយមនេះនុះ គឺថាយើងនឹងមិនយល់ច្បាស់ អំពីរបៀបបញ្ចូលការបដិបត្តិទៅក្នុងជីវិតរស់នៅរបស់យើងឡើយ ។ ប្រសិនបើយើងយល់ពីអត្ថន័យនៅពី ក្រោយការបដិបត្តិជាក់លាក់ណាមួយនោះ - បើយើងយល់ថាវាមានប្រសិទ្ធិភាពបែបណានោះ និងយល់ ពីគោលបំណងរបស់វាជាអ្វីពិតប្រាកដនោះ - ពេលនោះយើងមិនចាំបាច់ឪ្យបុគ្គលណាម្នាក់មកចាំប្រាប់ យើងអំពីរបៀបបដិបត្តិនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃទេ ។ យើងយល់ និងចេះពីរបៀបអនុវត្តដោយខ្លួនឯងមិនខាន ។ 

ពេលណាយើងនិយាយអំពីការកម្ចាត់បង់រាល់បញ្ហារបស់យើង ពោលគឺយើងកំពុងតែនិយាយមិនត្រឹមតែ ការលុបបំបាត់បញ្ហារបស់យើងផ្ទាល់តែមួយមុខទេ តែយើងក៏កំពុងតែនិយាយអំពីការលុបបំបាត់បញ្ហា និងទុក្ខលំបាកក្នុងការជួយដល់អ្នកដ៏ទៃដែរ  ពោលគឺ “ខ្ញុំមានបញ្ហាក្នុងការជួយដល់អ្នកដ៏ទៃដោយសារ តែភាពខ្ជិលច្រអូស និងភាពអាត្មានិយម ឬដោយសារតែយើងមានភាពមមាញឹកក្នុងការងារខ្លាំងពេក” ឬក៏ថា “ខ្លួនខ្ញុំមិនយល់សោះថាតើអ្វីទៅជាបញ្ហារបស់អ្នក ហើយខ្ញុំមិនដឹងថាត្រូវជួយបែបណាបានទេ” ។ នោះគឺជាទុក្ខលំបាកដែលយើងមាន មែនអត់? រាល់ទុក្ខលំបាកដែលកើតមានក្នុងការជួយដល់អ្នកដ៏ទៃគឺ ដោយសារតែការភាន់ច្រឡំរបស់យើង ។ ឧបមាថា៖ យើងគិតយល់ច្រឡំថាយើងគួរមានឬទ្ធីបារមីដូច ព្រះអទិទេព គ្រាន់តែធ្វើអ្វីម៉្យាងទៅគឺថារាល់បញ្ហាទាំងអស់នឹងរលាយបាត់ភ្លាម ហើយបើបញ្ហារបស់អ្នក មិនរលាយបាត់ទេ វាច្បាស់ជាមានអ្វីខុសប្រក្រតីចំពោះអ្នកមិនខាន ។ អ្នកធ្វើវាមិនត្រូឹមត្រូវទេ ដូច្នេះអ្នក មានអារម្មណ៍ថាខុសឆ្គង ឬក៏ថា ខ្ញុំមានអារម្មណ៍ខុសឆ្គង ពីព្រោះថាខ្ញុំគួរតែមានសមត្ថភាពដើម្បីដោះ ស្រាយបញ្ហារបស់អ្នកបាន តែផ្ទុយទៅវិញខ្ញុំធ្វើមិនបាន បើអ៊ីចឹងមានន័យថាខ្ញុំជាមនុស្សមិនល្អទេ ។ សូមរំលឹងជាថ្មីម្តងទៀត វាគឺជាការភាន់ច្រឡំចំពោះហេតុនិងផលបើអ្នកគិតបែបនេះ ។


ភាពជឿជាក់មុតមាំចំពោះព្រះធម៌

ប្រការមួយទៀតដើម្បីឪ្យយើងអាចបដិបត្តិព្រះធម៌ឪ្យមានប្រសិទ្ធិភាពខ្ពស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃទៅតាមវិធីសាស្រ្តសមហេតុសមផលនោះ គឺយើងត្រូវតែមានភាពជឿជាក់មុតមាំថាយើងពិតជាអាចកម្ចា ត់បង់រាល់បញ្ហារបស់យើងបាន ។ យើងត្រូវតែមានភាពជឿជាក់ថាយើងអាចកម្ចាត់បង់នូវសេចក្តីភាន់ច្រ ឡំ (មោហៈ) របស់យើងបានដោយធ្វើការបដិបត្តិទៅតាមវិធីសាស្រ្តព្រះពុទ្ធសាសនា៖ ពោលគឺ ដើម្បីក ម្ចាត់បង់ឬលុបបំបាត់អ្វីមួយ យើងចាំបាច់ត្រូវតែកម្ចាត់បង់ឬសគល់មូលហេតុដែលញាំងឪ្យវាកើត ។ ជាការពិតណាស់ វាគឺជាប្រការមួយដ៏លំបាកដើម្បីមានភាពជឿជាក់មុតមាំថាយើងអាចលុបបំបាត់រាល់ក្តី ភាន់ច្រឡំ (មោហៈ) របស់យើង កុំឪ្យកើតមានទៀត និងត្រូវមានភាពជឿជាក់មុតមាំថាយើងមានសមត្ថ ភាពដើម្បីសម្រេចបានការរួចរំដោះ និងសម្រេចបានការត្រាស់ដឹង ។ ប្រការនេះគឺពិតជាមានការពិបាក ជាពិសេស ពេលយើងមិនយល់ទាល់តែសោះថាអ្វីទៅជាការរួចរំដោះពីកងទុក្ខ និងអ្វីទៅជាការត្រាស់ដឹង ពិតប្រាកដ ។ ដូច្នេះតើយើងអាចធ្វើការពិចារណាថាតើយើងអាចសម្រេចបាន ឬមិនបានដោយរបៀប ណា? បើសិនយើងមិនជឿជាក់ថាវាអាចទៅរួចទេនោះ តើវាគឺជាការគិតលាក់ពុតមែនទេ ដើម្បីសម្រេច បានការងារអ្វីមួយដែលយើងមិនជឿទាល់តែសោះ ថាការងារនោះមានមែនឬអត់? ពេលនោះវានឹងក្លា យទៅជាហ្គេមឆ្កួតៗនៃការគិតដែលយើងកំពុងតែលែងមិនខាន ពោលគឺអ្នកនឹងមិនយកការបដិបត្តិព្រះ ធម៌ជាធុរៈផ្លូវការទេ ។

យើងត្រូវតែមានភាពជឿជាក់មុតមាំ ហើយប្រការនេះគឺទាមទារឪ្យមានការសិក្សាស្វែងយល់ឪ្យបានច្រើន និងទាមទារការគិតឪ្យបានសុីជម្រៅ និងរួមទាំងការបដិបត្តិសមាធិផងដែរ ។ យើងត្រូវតែមានភាពជឿជា ក់ផងដែរថាយើងមានសមត្ថភាពអាចសម្រេចបានការរួចរំដោះពីក្តីទុក្ខ និងសម្រេចបាននូវការត្រាស់ដឹង ដោយមិនត្រូវគិតថាមានតែព្រះសក្យៈមុនីសម្ពុទ្ធតែប៉ុណ្ណោះជាបុគ្គលត្រាស់ដឹង តែរូបខ្ញុំវិញមិនអាចធ្វើបា នទេ តែផ្ទុយទៅវិញត្រូវជឿជាក់ថាខ្ញុំអាចធ្វើបាន ហើយមនុស្សគ្រប់រូបក៏អាចធ្វើបានដែរ ។ យើងត្រូវតែ យល់ឪ្យបានច្បាស់ចំពោះអ្វីដែលយើងត្រូវធ្វើដើម្បីកម្ចាត់បង់ក្តីគិតភាន់ច្រឡំរបស់យើង ។ តើអ្វីដែលនឹង យកមកកម្ចាត់បង់ការភាន់ច្រឡំ (មោហៈ)? អ្វីដែលត្រូវប្រើប្រាស់ដើម្បីកម្ចាត់បង់ក្តីភាន់ច្រឡំនោះគឺជា សម្មាទិដ្ឋិ (ការយល់ត្រូវ) ពោលគឺយើងត្រូវយល់ឪ្យបានច្បាស់ពីរបៀបដែលសម្មាទិដ្ឋិអាចយកឈ្នះលើ សេចក្តីភាន់ច្រឡំ (មោហៈ) និងកម្ចាត់បង់វាកុំឪ្យកើតមានជាថ្មីម្តងទៀត ។ ជាលទ្ធផល យើងមើលឃើ ញថាទីឋានពិតប្រាកដនៃការបដិបត្តិព្រះធម៌គឺជាជីវិតរស់នៅច្រចាំថ្ងៃ ជាការប្រឈមមុខដោះស្រាយចំ ពោះបញ្ហា ចំពោះការភាន់ច្រឡំ និងចំពោះទុក្ខលំបាករបស់យើងពីខណៈពេលមួយទៅខណៈពេលមួយមិនដាច់ ។ 

ការបដិបត្តិព្រះធម៌ទាមទារឪ្យមានការសង្កេតពិនិត្យចំពោះខ្លួនឯង

ការបដិបត្តិព្រះធម៌គឺមិនមែនគ្រាន់តែជាការគេចចេញពីជីវិត ដើម្បីទៅរកទីឋានរូងភ្នំសមាធិដែលល្អសមរ ម្យ និងស្ងៀមស្ងាត់ទេ ឬក៏មិនមែនសូម្បីតែចូលទៅក្នុងបន្ទប់របស់យើង អង្គុយតាំងសមាធិលើខ្នើយដើម្បីគេចចេញពីជីវិតរបស់យើងទេ ពោលគឺការរត់គេចចេញពីជីវិតគឺមិនមែ នជាដំបូន្មាននៃការបដិបត្តិព្រះធម៌ទេ ។ ពេលណាយើងចូលទៅរកទីកន្លែងស្ងាត់ស្ងៀមដើម្បីធ្វើសមាធិ គឺដើម្បីធ្វើការបង្កើតគំនរទម្លាប់ ឬជំនាញដើម្បីយកមកដោះស្រាយជាមួយនឹងបញ្ហានៅក្នុងជីវិតរស់នៅ ពោលចំណុចផ្តោតស្នូលនៅទីនេះគឺជីវិតនេះឯង ។ ចំណុចស្នូលគឺមិនមែនដើម្បីឈ្នះមេដៃអូឡាំពិកពីកា រអង្គុយតាំងសមាធិទេ! ការបដិបត្តិព្រះធម៌គឺជាការអនុវត្តព្រះធម៌នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃពិតៗ ។ 

លើសពីនេះទៅទៀត ការបដិបត្តិព្រះធម៌គឺមានលក្ខណៈពិនិត្យសង្កេតចំពោះខ្លួនឯង ពោលគឺយើងព្យា យាមឃ្លាំមើលនូវសភាពនៃអារម្មណ៍ បំណង ឥរិយាបថ និងទង្វើគ្មានការពិចារណារបស់យើង (កម្ម) ។ ជាពិសេសទៅទៀតនោះគឺយើងត្រូវតែមានការប្រុងប្រយ័ត្នចំពោះអារម្មណ៍រំខានសៅហ្មង (កិលេស) ។ ចរិកលក្ខណៈច្បាស់លាស់នៃអារម្មណ៍រំខានសៅហ្មង (កិលេស) ឬឥរិយាបថរំខានសៅហ្មងគឺថា ពេល ណាពួកវាផុសឡើងមក វាញាំងឪ្យអ្នកដ៏ទៃ ឬញាំងឪ្យយើងមានអារម្មណ៍មិនសុខ ទោមនស្សមិនស្រួល ពោលគឺយើងបាត់បង់សន្តិភាពនៃចិត្ត និងមិនអាចគ្រប់គ្រងខ្លួនឯងបាន ។ នេះគឺជាអត្ថន័យដ៏មានគុណ ប្រយោជន៍មួយនៃកិលេស ពីព្រោះថាការយល់ដឹងពីវា ជួយយើងឪ្យសម្គាល់ខ្លួនឯងថាពេលណាយើងប្រ ព្រឹត្តធ្វើទង្វើណាមួយឋិតនៅក្រោមឥទ្ធិពលនៃកិលេសណាមួយនេះ ។ យើងអាចសម្គាល់បានថាមានអ្វីមួ យខុសប្រក្រតីកើតឡើងនៅក្នុងចិត្តរបស់យើងហើយ ប្រសិនបើយើងមានអារម្មណ៍ថាមិនស្រួល ។ ស្ថិត នៅក្នុងគ្រាបែបនេះ យើងត្រូវការត្រួតពិនិត្យមើលពីខាងក្នុងមកវិញថាមានអ្វីកើតឡើង ហើយប្រើប្រាស់ ថ្នាំបន្សាបដើម្បីកែតម្រូវ និងព្យាបាលវា ។

ប្រការនេះគឺទាមទារឪ្យយើងមានភាពរហ័សរហួនដឹងចំពោះអ្វីដែលកំពុងតែកើតឡើងនៅក្នុងចិត្តយើង ។ ប្រសិនបើយើងសង្កេតឃើញថាមានការរំខានសៅហ្មងកើតឡើង ដើម្បីធ្វើការកែប្រែសភាពនៃចិត្ត និង អារម្មណ៍របស់យើងទាមទារឪ្យមានការយល់ដឹងថា បើសិនយើងប្រព្រឹត្តធ្វើទង្វើអកុសល វានឹងបង្កើតជា បញ្ហា និងក្តីទុក្ខចំពោះយើងផង និងចំពោះអ្នកដ៏ទៃផង ។ យើងមិនចង់បានបែបនោះទេ យើងគ្រប់គ្រាន់ នឹងវាហើយ ។ ហើយថាតើបើយើងជាមនុស្សមិនសប្បាយផង តើយើងអាចជួយដល់មនុស្សឯទៀងដោ យរបៀបណាបាន? 

ភាពបត់បែន

ការបដិបត្តិព្រះធម៌ក៏ទាមទារឪ្យមានភាពផ្សាំដឹងចំពោះថាមពលបដិបក្ខផ្សេងៗជាច្រើន មិនមែនផ្សាំខ្លួន ដឹងចំពោះថាមពលតែមួយ ឬពីរប៉ុណ្ណោះទេ ។ ពោលជីវិតរស់នៅរបស់យើងគឺមានភាពស្មុគស្មាញខ្លាំងណាស់ មានថ្នាំបន្សាបតែមួយមុខមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ទេ ។ មានការបដិបត្តិពិសេសជាក់លាក់តែមួយប្រភេទគឺមិ នមានប្រសិទ្ធិភាពខ្ពស់ចំពោះគ្រប់ស្ថានការណ៍ទេ ។ ដើម្បីឪ្យយើងអាចអនុវត្តអ្វីមួយនៅក្នុងជីវិតរស់នៅ ប្រចាំថ្ងៃបានទាមទារឪ្យយើងមានភាពបត់បែនយ៉ាងរលូន និងទាមទារឪ្យយើងមានវិធីសាស្រ្តជាច្រើនប្រ ភេទផងដែរ ។ បើវិធីនេះមិនមានប្រសិទ្ធិភាពទេ យើងប្រើប្រាស់វិធីនោះ បើវិធីនោះមិនមានប្រសិទ្ធិភាពទេ នុះយើងព្យាយាមបែបហ្នេះវិញ ។ 

ព្រះមហាធម្មាចារ្យរបស់ខ្ញុំ ព្រះនាម ត្សិតសាបសឺកុង រីនប៉ូជេ (Tsenshap Serkong Rinpoche) ធ្លាប់មានសង្ឃដីកាថា ពេលអ្នកព្យាយាមធ្វើកិច្ចការងារអ្វីមួយនៅក្នុងជីវិត អ្នកត្រូវតែមានគំរោងពីពីរឬបីឡើង ទៅជានិច្ច ។ នុះមានន័យថាបើសិនជាផែនការកមិនដំណើរការទេ ពោលអ្នកនឹងមិនបោះបង់ចោលទេ ដោយសារថាអ្នកមានគំរោងផែនការបន្ទាប់មួយទៀត គំរោងខឬគជាដើម ។ គំរោងផែនការមួយក្នុងចំ ណោមគំរោងទាំងបីនេះច្បាស់ជាមានមួយដែលដំណើរការល្អមិនខាន ។ ដំបូន្មាននេះ ខ្ញុំគិតថាមានសារៈប្រយោ ជន៍ណាស់ ។ វាគឺជាប្រការដូចគ្នាចំពោះព្រះធម៌ដែរ៖ ប្រសិនបើវិធីសាស្រ្តកមិនមានប្រសិទ្ធិភាពចំពោះ ស្ថានការណ៍ជាក់លាក់នេះទេ យើងមានវិធីសាស្រ្តបន្ទាប់មួយទៀតជានិច្ច ។ មានវិធីសាស្រ្តជាច្រើនទៀ តដែលយើងអាចងាកទៅរក វិធីសាស្រ្តទាំងអស់នេះគឺផ្អែកលើការសិក្សារៀនសូត្រ ដោយធ្វើការសិក្សា រៀនសូត្រនូវវិធីសាស្រ្តច្រើនប្រភេទ និងសិក្សាសមាធិ បន្ទាប់មកយើងអនុវត្តត្រៀមខ្លួន ពោលគឺដូចយើងធ្វើការហ្វឹកហាត់ផ្លូវ កាយដូច្នោះដែរ ។ យើងធ្វើការហ្វឹកហាត់ពត់ចិត្តដើម្បីឪ្យសាំុនឹងវិធី សាស្រ្តទាំងអស់នេះ ដើម្បីយើងអាចយកវាមកប្រើប្រាស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ពេលណាយើងត្រូវ ការវា ។ ប្រការនេះទាមទារឪ្យយើងក្រឡេកមើលការបដិបត្តិព្រះធម៌ មិនមែនជាល្បែងកំសាន្តទេ តែជា ការប្តេជ្ញាចិត្តវិញ ។ 

ចៀសវាងភាពជ្រុលនិយម

យើងប្រើប្រាស់ព្រះធម៌នៅក្នុងក្រុមគ្រួសាររបស់យើង ។ យើងប្រើប្រាស់ព្រះធម៌ដើម្បីប្រាស្រ័យទាក់ទង ជាមួយឪពុកម្តាយ ជាមួយកូនៗ និងជាមួយអ្នករួមការងាររបស់យើង ។ ប្រការនេះ យើងត្រូវចៀសវាងឪ្យ បាននូវភាពជ្រុលនិយមផ្សេងៗ ។ យើងបាននិយាយខាងដើមខ្លះហើយអំពីបញ្ហានេះ ពោលគឺយើងត្រូវ ចៀសវាងភាពជ្រុលនិយមក្នុងន័យទម្លាក់កំហុសលើអ្នកដ៏ទៃចំពោះបញ្ហារបស់យើង ឬទម្លាក់កំហុសលើ ខ្លួនឯងទាំងស្រុង - យើងទាំងសងខាងជាអ្នករួមចំណែក ។ យើងអាចសាកព្យាយាមប្រាប់ឪ្យអ្នកដ៏ទៃកែ ប្រែខ្លួនគេ តែវាគឺជាប្រការល្អប្រសើរជាងដើម្បីធ្វើការកែប្រែខ្លួនយើងផ្ទាល់ ។ 

បន្ទាប់មកទៀត ការអភិវឌ្ឍខ្លួនឪ្យប្រសើរគឺជាធុរស្នូល ក៏ប៉ុន្តែដើម្បីអនុវត្តបែបនោះបាន យើងត្រូវ ចៀសវាងភាពជ្រុលនិយមហួសហេតុ នៃភាពអាត្មានិយមរបស់យើង ។ ភាពអាត្មានិយម ពោលគឺយើងគិ តតែពីខ្លួនឯងជាដរាប មិនគិតយកចិត្តទុកដាក់ចំពោះមនុស្សឯទៀតណាម្នាក់ឡើយ ។ ប្រការនេះគឺមាន តែការជំរុញយើងឪ្យគិតថាយើងគឺជាចំណុចស្នូលនៃចក្រវាឡ ហើយបញ្ហារបស់យើងគឺជាប្រការសំខាន់ បំផុតនៅក្នុងពិភពលោកនេះ ។ គ្មានបញ្ហានរណាសំខាន់ជាងបញ្ហាខ្ញុំ និងឈឺចាប់ជាងបញ្ហារបស់ខ្ញុំទេ ។ 

ភាពជ្រុលនិយមម៉្យាងទៀតនោះគឺគិតថាយើងទាំងអស់គ្នាជាមនុស្សអាក្រក់ ឬយើងទាំងអស់គ្នាជាមនុ ស្សល្អជាដើម ។ ជាការពិតណាស់ដែលយើងត្រូវតែទទួលស្គាល់ចំពោះចំណុចខ្វះខាតរបស់យើង ជាគុណវិបត្តិ ដែលយើងត្រូវធ្វើវាឪ្យប្រសើរ តែយើងក៏ត្រូវតែទទួលស្គាល់ចំពោះគុណសម្បត្តិរបស់យើងផងដែរ ដើម្បី ឪ្យយើងអាចធ្វើការអភិវឌ្ឍវាឪ្យកាន់តែប្រសើរឡើងថែមទៀត ។ ជនបស្ចិមប្រទេសយើងភាគច្រើនគឺមា នជំនឿចិត្តលើខ្លួនឯងទាបណាស់ ប្រសិនបើយើងចេះតែផ្តោតលើតែបញ្ហា និងលើតែភាពភាន់ច្រឡំរប ស់យើងជ្រុលពេក អាចជំរុញឪ្យយើងមានការមិនជឿជាក់លើខ្លួនឯងកាន់តែទាបទៅថែមទៀត ក៏ប៉ុន្តែប្រ ការនេះមិនមានអត្ថន័យបែបនោះទេ ។ 

ក្នុងគ្រាតែមួយ ជាមួយនឹងការឃ្លាំមើលពពួកអារម្មណ៍រំខានសៅហ្មង (កិលេស) របស់យើង យើងត្រូវមា នតុល្យភាពដោយធ្វើការគិតចងចាំដល់គុណធម៌ ឬគុណតម្លៃល្អៗរបស់យើងផងដែរ ។ សូម្បីតែមនុស្ស ដ៏សែនឃោរឃៅបំផុតក៏មានគុណធម៌ខ្លះដែរ ដោយមិនបាច់ឆ្ងល់ច្រើនទេ ពោលគឺពួកគេធ្លាប់បីកូនឆ្កែ ឬកូនឆ្មានៅក្នុងដៃ ឬដាក់វានៅលើភ្លៅរបស់ពួកគេ និងមានអារម្មណ៍កក់ក្តៅចំពោះសត្វទាំងនោះ ។ ស្ទើរ តែគ្រប់គ្នាយ៉ាងហោចណាស់មានបទពិសោធន៍បែបនេះ ។ ដូច្នេះយើងទទួលស្គាល់ថាយើងមានអារម្ម ណ៍កក់ក្តៅបែបនេះនៅក្នុងចិត្តរបស់យើងស្រាប់ រំលឹកគិតដល់ចំណុចនេះ ធ្វើឪ្យយើងមើលឃើញពីគុណ តម្លៃវិជ្ជមានរបស់យើងដែលមានផងដែរ ។ ការបដិបត្តិព្រះធម៌មិនមែនគ្រាន់តែធ្វើការនឹកគិតដល់តែគុ ណវិបត្តិដែលយើងមានប៉ុណ្ណោះទេ ពោលការគិតនោះត្រូវតែមានតុល្យភាពរវាងគុណសម្បត្តិនិងគុណវិ បត្តិ ។ យើងក៏ត្រូវតែធ្វើការបដិបត្តិពង្រឹងធាតុវិជ្ជមានរបស់យើងផងដែរ ។ 

ដើម្បីធ្វើការរក្សាតុល្យភាពរវាងការនឹកគិតដល់គុណវិបត្តិ និងគុណសម្បត្តិល្អៗរបស់យើង យើងចាំបាច់ ត្រូវចៀសវាងភាពជ្រុលនិយមមួយប្រភេទទៀត ។ ភាពជ្រុលនិយមមួយទៀតនោះគឺ ការបន្ទោសខ្លួនឯង ពោលគឺទម្លាក់កំហុសលើខ្លួនឯងថា “ខ្ញុំជាមនុស្សអាក្រក់ ខ្ញុំគួរតែបដិបត្តិ តែដោយសារតែខ្ញុំមិនបដិបត្តិ នោះ ខ្ញុំកាន់តែអាក្រក់លើសដើម” ។ ពាក្យនេះគួរតែត្រូវបានលុបបំបាត់ចេញឪ្យអស់ពីវិធីដែលយើង ក្រឡេកមើលចំពោះព្រះធម៌ ។ វាគឺមិនមែនជាបញ្ហានៃពាក្យថា “គួរតែ” ទាល់តែសោះ ។ ប្រសិនបើយើង ប្រាថ្នាចង់កម្ចាត់បង់បញ្ហាដែលយើងមានឪ្យអស់ កុំឪ្យវាកើតមានតទៅទៀតនៅថ្ងៃអនាគត ប្រកបដោយ ឥរិយាបថល្អប្រសើរ គឺត្រូវគិតបែបសាមញ្ញដូច្នេះថា “ប្រសិនបើខ្ញុំប្រាថ្នាចង់លុបបំបាត់បញ្ហារបស់ខ្ញុំ ការ បដិបត្តិនេះនឹងជួយកម្ចាត់រាល់បញ្ហាទាំងអស់នោះបាន” ។ ឥឡូវនេះវាគឺជាជម្រើសរបស់យើងថាតើយើ ងបដិបត្តិឬអត់ ។ គ្មានបុគ្គលណាម្នាក់មកបញ្ជាយើងថា “អ្នកគួរតែធ្វើរឿងនេះ បើសិនអ្នកមិនធ្វើវាទេ មានន័យថាអ្នកគឺជាមនុស្សអាក្រក់” ។ 

ក៏ប៉ុន្តែយើងក៏ត្រូវចៀសវាងភាពជ្រុលនិយមផ្សេងមួយទៀតផងដែរ ពោលគឺភាពជ្រុលនិយមចំពោះការគិតថា “យើងគឺជាមនុស្សល្អបរិបូរណ៍ឥតខ្ចោះហើយ ដោយគ្រាន់តែនឹកគិតដល់ពុទ្ធធម្មជាតិរបស់អ្នកទៅ អ្វីៗគ្រប់យ៉ាងគឺល្អឥតខ្ចោះមិនខាន” ។ ប្រការនេះគឹជាការគិតជ្រុលនិយមគ្រោះថ្នាក់ខ្លាំងណាស់ ពោល វាធ្វើឪ្យយើងគិតថាយើងមិនចាំបាច់ផ្លាស់ប្តូរអ្វីទេ គឺគិតថា យើងមិនចាំបាច់ឈប់ មិនចាំបាច់លុបបំបាត់ ការគិតអវិជ្ជមានរបស់យើងចោលទេ ពីព្រោះថាយើងគឺជាមនុស្សល្អឥតខ្ចោះស្រាប់ហើយ ។ យើងត្រូវតែ ចៀសវាងប្រភេទជ្រុលនិយមទាំងពីរនេះឪ្យបាន - ពោលគឺគិតថាយើងគឺជាមនុស្សអាក្រក់មិនល្អ និងទីពី រគិតថាយើងគឺជាមនុស្សល្អឥតខ្ចោះស្រាប់ហើយ ។ បើនិយាយឪ្យសាមញ្ញទៅ យើងត្រូវតែមានការទទួ លខុសត្រូវចំពោះខ្លួនឯងផ្ទាល់ ។ ប្រការនេះគឺជាគន្លឹះដើម្បីបញ្ចូលព្រះធម៌ទៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរប ស់យើង ពោលគឺយើងត្រូវតែមានការទទួលខុសត្រូវចំពោះខ្លួនឯង ចាប់ផ្តើមកែខៃធ្វើឪ្យជីវិតកាន់តែមាន គុណតម្លៃថែមទៀត ។ 

ការបំផុសគំនិត

ស្របពេលដែលយើងកំពុងតែបដិបត្តិធ្វើខ្លួនឪ្យប្រសើរ យើងអាចទទួលបានការបំផុសគំនិតពីបណ្តាធម្មា ចារ្យផ្សេងៗជាច្រើនរូប និងពីសហគមន៍នៃអ្នកដែលកំពុងតែបដិបត្តិជាមួយយើងផងដែរ ។ បើទោះបីជា បែបនេះក្តី ចំពោះមនុស្សភាគច្រើន រឿងរ៉ាវហោះហើរដើរលើអាកាសដ៏មហាអស្ចារ្យរបស់ព្រះ មហាថេរៈកាលពីសតវត្សមុនៗ គឺមិនមែនជាប្រភពនៃការបំផុតគំនិតនៃការបដិបត្តិដ៏នឹងហ្ន៎ ពីបណ្តាធម្មា ចារ្យទេ ពីព្រោះថា ការបង្រៀនបែបហ្នេះមានការពិបាកសំរាប់សិស្សដើម្បីធ្វើការឆ្លុះបញ្ចាំងចំពោះជីវិតគេ ផ្ទាល់ ហើយអាចទំនងនាំយើងទៅរកតែដំណើរអាគមអូមអាមតែម៉្យាង ។ មេរៀនព្រះធម៌ដ៏ល្អប្រសើរបំផុ តគឺជាធម្មាចារ្យដែលកំពុងរស់នៅជាគំរូដែលយើងអាចប្រាស្រ័យទាក់ទងបាន បើទោះបីជាការប្រាស្រ័យ ទាក់ទងនោះមិនបានច្រើនក្តី ។

ព្រះសម្មាសម្ពុទ្ធ ឬធម្មាចារ្យដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ពួកគេមិនមែនកំពុងព្យាយាមទាក់ទា ញចិត្តយើងទេ ហើយគេក៏មិនមែនកំពុងព្យាយាមបំផុសគំនិតយើងដែរ ។ ពួកគេដើរតួនាទីជាគំរូ ពោលគឺដូចជាព្រះអាទិត្យដូច្នោះដែរ ។ ព្រះអាទិត្យមិនមែនព្យាយាមផ្តល់ភាពកក់ក្តៅចំពោះតែបុគ្គលទេ តែជាធម្មជាតិរបស់ព្រះអាទិត្យគឺផ្តល់ភាពកក់ក្តៅដល់មនុស្សគ្រប់គ្នា ប្រការនេះគឺជាសច្ចភាពចំពោះព្រះ មហាធម្មាចារ្យទាំងអស់ផងដែរ ។ ពួកគេធ្វើការបំផុសគំនិតយើង តាមរយៈនៃវិធីរស់នៅរបស់គេ អត្តចរឹត និងវិធីសាស្រ្តនៃការដោះស្រាយចំពោះរឿងរ៉ាវផ្សេងៗរបស់ពួកគេជាដើម វាគឺមិនមែនជាអាគមអូមអាម អ្វីទេ ។ ប្រការអ្វីដែលធ្វើការបំផុសគំនិតយើងបំផុតនោះគឺភាពប្រាកដនិយម និងភាពរាក់ទាក់សាមញ្ញ របស់ពួកគេ ។

ខ្ញុំនៅចងចាំព្រះមហាថេរៈ ឌូដជុំ រីនប៉ូជេ (Dudjom Rinpoche) ព្រះអង្គបានសុគត់ច្រើនឆ្នាំមកហើយ ។ ព្រះអង្គកាលនោះគឺជាព្រះប្រធានដឹកនាំនិកាយ និយាមៈ (Nyingma) ហើយក៏ជាព្រះគ្រូមួយអង្គក្នុងចំ ណោមព្រះគ្រូជាច្រើនអង្គរបស់ខ្ញុំ ។ ព្រះអង្គមានជម្ងឺហឺតធ្ងន់ធ្ងរ ហើយរូបខ្ញុំក៏មានជម្ងឺហឺតដែរ ដូច្នេះខ្ញុំដឹងថា ព្រះអង្គមានអារម្មណ៍ពិបាកបែបណាក្នុងការដកដង្ហើម ។ ខ្ញុំដឹងថាពិបាកកំរិតណាក្នុងការបង្រៀន ពេលអ្នកមិនអាចដកដង្ហើមបានស្រួល ពីព្រោះថាថាមពលរាងកាយរបស់អ្នកទាំងអស់ត្រូវផ្តោតលើការដ កខ្យល់ដង្ហើមនៅក្នុងខ្លួនអ្នក ។ ពិតជាមានការពិបាកដើម្បីបញ្ចេញថាមពលរបស់អ្នកផ្តោតលើស្ថានការ ណ៍ខាងក្រៅពេលនោះ ។ ក៏ប៉ុន្តែបើទោះបីជាព្រះអង្គមានជម្ងឺហឺតធ្ងន់ធ្ងរយ៉ាងណាក្តី ក៏ខ្ញុំឃើញព្រះអង្គឡើ ងបង្រៀនដែរ ព្រះអង្គមិនខ្វល់ចំពោះអាការៈជម្ងឺហឺតនោះសោះឡើយ ហើយអាចទប់ទល់នឹងវាបានយ៉ា ងអស្ចារ្យ ស្របពេលដែលព្រះអង្គធ្វើការបង្រៀនមេរៀនព្រះធម៌ដ៏មហាអស្ចារ្យនៅខណៈនោះ ។ ប្រការ នេះគឺពិតជាមានការបំផុតគំនិតចំពោះរូបខ្ញុំដ៏មិនគួរឪ្យជឿទាល់តែសោះ ព្រះអង្គគឺជាមនុស្សមានការរាក់ ទាក់សាមញ្ញបំផុត ហើយគ្មានអាគមអូមអាមអ្វីទេ ។ ប្រការនេះគឺជាការដោះស្រាយជាមួយនឹងជីវិតពិតៗ ហើយប្រការនោះគឺជាការបំផុតគំនិតមួយ ។ 

នៅខណៈពេលដែលយើងធ្វើដំណើរទៅតាមមាគា៌ផ្លូវចិត្ត និងមានការរីកចម្រើនខ្លះនោះ យើងអាចទទួ លបានការបំផុសគំនិតពីខ្លួនយើងផ្ទាល់ផងដែរ ។ ប្រការនេះក៏ជាប្រភពដ៏សំខាន់នៃការបំផុសគំនិតផង ដែរ ពោលគឺយើងទទួលបានការបំផុសគំនិតពីការរីកចម្រើនរបស់យើងផ្ទាល់ តែយើងក៏ត្រូវតែមានការ ប្រុងប្រយ័ត្នខ្ពស់ផងដែរ មនុស្សភាគច្រើនមិនអាចប្រឈមមុខទប់ទល់នឹងចេតសិកនៃអារម្មណ៍នេះបាន ទេ ពីព្រោះថាការរីកចម្រើននេះអាចជំរុញឪ្យគេក្លាយជាមនុស្សអួតអាងក្រអើតក្រទម្យទៅវិញ ដូច្នេះនៅ ត្រង់នេះយើងត្រូវតែកំណត់ឪ្យបានច្បាស់ថាអ្វីទៅជាអត្ថន័យនៃពាក្យថា រីកចម្រើន ។ 

ភាពរីកចម្រើនតាមមាគា៌បដិបត្តិ

ប្រការដំបូងបំផុតយើងត្រូវចងចាំគឺថាការរីកចម្រើនពីការបដិបត្តិរបស់យើងគឺមិនត្រង់ដូចបន្ទាត់ទេ ពោលគឺវាមានលក្ខណៈម្តងឡើងម្តងចុះជាធម្មតា ។ ការប្រែប្រួលនេះគឺជាលក្ខណៈស្នូលនៃសង្សារវដ្ត (samsara) មិនមែនគ្រាន់តែនិយាយអំពីតែការកើតនៅទីខ្ពស់ទាបតែប៉ុណ្ណោះទេ តែលក្ខណៈម្តងល្អម្តង អាក្រក់ (ឡើងចុះៗ) នេះគឺសំដៅដល់ជីវិតរស់នៅពិតប្រចាំថ្ងៃផងដែរ ពោលគឺអាការៈ ដែលយើងមាន អារម្មណ៍ថាឥឡូវនេះខ្ញុំសប្បាយ ឥឡូវនេះខ្ញុំមិនសប្បាយជាដើម ពោលអារម្មណ៍របស់យើងគឺឡើងចុះៗ ជាធម្មតា ។ ឥឡូវនេះខ្ញុំមានអារម្មណ៍ចង់បដិបត្តិ ឥឡូវនេះខ្ញុំមានអារម្មណ៍ថាមិនចង់បដិបត្តិទេ - អាការៈ បែបនេះគឺឡើងចុះៗគ្រប់ពេលវេលាទាំងអស់ សូមអ្នកកុំមានការភ្ញាក់ផ្អើលចំពោះវាអី ។ អាការៈបែបនេះ បន្តកើតមានរហូតដល់យើងក្លាយជាព្រះអរហន្ត ជាបុគ្គលរួចរំដោះ ចេញពីវដ្តសង្សារហើយទើបឈប់ ដែលជាកំរិតដ៏មហាខ្ពស់អស្ចារ្យ បើមិនទាន់ឈានដល់កំរិតនេះទេ វដ្តសង្សារនៅតែបន្ត តែសូមអ្នកកុំបា ក់ទឹកចិត្ត បើទោះបីជាអ្នកបានបដិបត្តិមករយៈពេលយូរយ៉ាងណាក្តី តែនៅសុខៗស្រាប់តែអ្នកមានបញ្ហា លំបាកនៅក្នុងទំនាក់ទំនងជីវិតជាគូរបស់អ្នក ។ នៅសុខៗយើងស្រាប់តែមិនសប្បាយចិត្ត - អាការៈបែប នេះកើតឡើងជាធម្មតាទេ! ប្រការនេះមិនសបញ្ជាក់ថាយើងគឺជាអ្នកបដិបត្តិមិនល្អមួយរូបទេ ។ វាគឺជារឿ ងធម្មតា ជាសច្ចភាពនៃលក្ខខណ្ឌនៃវាលវដ្តសង្សារ ។ 

អព្ភូតហេតុមិនចេះតែកើតមានឡើងនៅក្នុងការបដិបត្តិព្រះធម៌ទេ ។ ប្រសិនបើយើងប្រាថ្នាចង់អនុវត្តព្រះ ធម៌នៅក្នុងជីវិតប្រចាំថ្ងៃ សូមអ្នកកុំរំពឹងចង់បានអព្ភូតហេតុដ៏មហាអស្ចារ្យអី ជាពិសេសអព្ភូតហេតុនៅក្នុ ងការរីកចម្រើនរបស់យើង ។ តើយើងវាស់ស្ទង់ភាពរីកចម្រើនពិតប្រាកដដោយរបៀបណា? សម្តេចព្រះ សង្ឃរាជ ដាឡៃឡាម៉ាទី១៤ មានព្រះសង្ឃដីកាថា សូមកុំគិតវាស់ស្ទង់ការរីកចម្រើនត្រឹមតែរយៈពេល មួយ ឬពីរឆ្នាំឪ្យសោះ តែត្រូវគិតចាប់ពីការបដិបត្តិរយៈពេលប្រាំទៅដប់ឆ្នាំ ពេលនោះត្រូវសួរខ្លួនឯងថា “តើខ្ញុំជាមនុស្សចិត្តត្រជាក់ជាងមុន ជាងកាលពីប្រាំ និងដប់ឆ្នាំមុនទេ? តើខ្ញុំអាចទប់ទល់នឹងស្ថានការណ៍ លំបាកបានល្អប្រសើរជាមុនទេ ដោយមិនខឹងច្រឡោត ដោយមិនមានក្តីទោមនស្សទេ ” ។ ប្រសិនបើ ចម្លើយរកឃើញថា យើងគឺពិតជាមានការរីកចម្រើនល្អប្រសើរជាងមុននោះ ន៎ុះគឺជាការបំផុសគំនិតមួយ ។ មានន័យថាយើងនៅតែមានបញ្ហានៅក្នុងជីវិត តែប្រការនេះផ្តល់កំលាំងចិត្តឪ្យយើងបដិបត្តិបន្តទៀត ។ យើងមិនត្រូវមានក្តីទោមនស្សខឹងច្រឡោតទេ ពេលណាស្ថានការណ៍អាក្រក់ណាមួយកើតឡើង ដែល ប្រការនេះធ្វើឪ្យយើងមានកំលាំងខ្លាំងក្លាឡើងវិញបានឆាប់រហ័ស ។ 

ពេលណាយើងពិពណ៌នាពីខ្លួនយើងថាដូចជាប្រភពមួយនៃការបំផុសគំនិតន៎ុះ អត្ថន័យស្នូលនៅត្រង់ចំណុចនេះគឺថា ការបំផុសគំនិតនេះផ្តល់ឪ្យយើងនូវថាមពលដើម្បីបន្តដំណើរលើមាគា៌បដិបត្តិនេះ ពីព្រោះ ថាយើងមានភាពជឿជាក់មុតមាំថាយើងកំពុងតែដើរលើផ្លូវត្រឹមត្រូវ ហើយត្រូវជឿជាក់ទៀតថា ផ្លូវត្រឹម ត្រូវនោះមានអត្ថន័យពិតប្រាកដបែបណា មានអត្ថន័យយ៉ាងដូចម៉េចដើម្បីដើរនៅលើទិសដៅនោះ - អត្ថន័យទាំងនោះ - ស្របពេលយើងកំពុងតែធ្វើដំណើរលើមាគា៌ទូទៅន៎ុះ ពោលគឺយើងនឹងជួបប្រទះភាព រលាក់ចុះឡើងៗក្នុងដំណើរនោះមិនខាន ។ 

ទាំងអស់នេះគឺជាទស្សនៈទូទៅស្តីអំពីវិធីសាស្រ្តដើម្បីបញ្ចូលការបដិបត្តិព្រះធម៌ទៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ។ ខ្ញុំមានក្តីសង្ឃឹមថា ទស្សនៈទាំងអស់នេះមានអត្ថប្រយោជន៍ ។ សូមអរគុណ ។ 

Top