គិតប្រាកដនិយមចំពោះសេចក្តីស្លាប់

ទទួលស្គាល់នូវសច្ចថា ជីវិតគឺខ្លីណាស់ អាចផុតរលត់ទៅវិញនៅពេលណាមួយមិនខាន នោះយើងឈប់ចំណាយពេលវេលាឥតប្រយោជន៍ តែត្រូវធ្វើរឿងអ្វីដែលមានអត្ថន័យខ្លឹមសារ នៅពេលដែលយើងនៅមានឪកាស។
Meditation being realistic about death 1

សេចក្តីពន្យល់

មានមនុស្សច្រើននាក់ណាស់ដែលមិនចូលចិត្តគិតអំពីប្រធានបទនៃក្តីមរណៈនេះទេ ប៉ុន្តែក្តីមរណៈគឺជាសច្ចភាពនៃជីវិត ជាកិច្ចមួយដែលមនុស្សគ្រប់រូបមិនអាចគេចផុតបានឡើយ។ ប្រសិនបើយើងមិនបានត្រៀមខ្លួនទុកមុនចំពោះកិច្ចអ្វីដែលយើងមិនអាចចៀសផុតទេនោះ នោះយើងច្បាស់ជាស្លាប់ដោយមានក្តីភ័យខ្លាចនិងភាពសោកស្តាយពុំខានឡើយ។ បើដូច្នេះបានសេចក្តីថា ការបដិបត្តិសមាធិចំពោះសេចក្តីស្លាប់គឺជាធុរៈមួយដ៏មានអត្ថប្រយោជន៍និងមានសារៈសំខាន់ខ្លាំងណាស់។ 

មានវិធីសាស្រ្តសមាធិច្រើនប្រការណាស់ដែលយើងអាចយកមកធ្វើការបដិបត្តិចំពោះសេចក្តីស្លាប់ ឧបមាដូចជាពេលដែលគេប្រាប់យើងថា យើងមានជម្ងឺដែលមិនអាចព្យាបាលបាន និងបណ្តាលឪ្យយើងស្លាប់ជាដើម។ វិធីសាស្រ្តសមាធិខាងក្រោមនេះគឺជាវិធីសាស្រ្តស្តង់ដាមួយ ធ្វើឡើងដើម្បីលើកកំលាំងចិត្តយើងឪ្យធ្វើការបដិបត្តិចម្រើននូវកម្មកិរិយារបស់យើងឪ្យកាន់តែល្អប្រសើរឡើង នៅក្នុងខណៈពេលដែលយើងនៅមានឪកាសក្នុងដៃ។ នៅក្នុងវិធីសាស្រ្តសមាធិនេះ យើងធ្វើការពិចារណាដល់ចំណុចទាំងអស់នេះ បន្ទាប់ពីចិត្តរបស់យើងស្ងប់ពីការផ្តោតលើខ្យល់ដង្ហើមម្តងៗ៖ 

សមាធិ

សេចក្តីស្លាប់គឺជារឿងដែលចៀសមិនផុតទេ ដោយសារថា៖

  • ពិតប្រាកដណាស់ថាក្តីស្លាប់នឹងកើតឡើង គ្មានមន្តអ្វីដែលអាចទប់ស្កាត់វាមិនឪ្យកើតឡើងចំពោះរូបយើងបានទេ - នៅក្នុងប្រវត្តិសាស្រ្តមនុស្សលោក គ្មានបុគ្គលណាម្នាក់ដែលកើតជាមនុស្សហើយ គេផុតពីក្តីស្លាប់នេះទេ បើដូច្នេះសំនួរសួរថា តើអ្វីដែលធ្វើឪ្យយើងក្លាយជាមនុស្សពិសេសមិនស្លាប់នោះ?
  • អាយុជីវិតរបស់យើងមិនអាចពន្យាបានទេនៅខណៈពេលដែលយើងស្លាប់ ពេលវេលាដែលនៅសេសសល់នៅក្នុងជីវិតទាំងប៉ុន្មានកាន់តែខើចទៅៗ ខ្លីទៅៗ - យើងកាន់តែចាស់ទៅៗនៅគ្រប់វិនាទីទាំងអស់នៃជីវិតរបស់យើង នៅមិនឆ្ងាយពីក្តីស្លាប់ទេ មិននៅក្មេង និងមិននៅឆ្ងាយពីក្តីស្លាប់សោះឡើយ  ពោលគឺវារំកិលទៅមុខមិនឈប់ កំរិលទៅរកក្តីស្លាប់ដែលមិនអាចចៀសផុតបានឡើយ។ 
  • យើងនឹងស្លាប់ បើទោះបីជាយើងមិនមានពេលវេលាដើម្បីចាប់យកនូវការបដិបត្តិដែលធ្វើឪ្យយើងអស់ដង្ហើមទៅដោយចិត្តស្ងប់ និងគ្មានការសោកស្តាយយ៉ាងណាក្តី  ក្តីស្លាប់អាចកើតឡើងមួយរំពេច អាចកើតឡើងដោយសារការគាំងបេះដូង ឬគ្រោះថ្នាក់ចរាចរណ៍ជាដើម។ 

គ្មានភាពប្រាកដទេថាពេលណាយើងស្លាប់ ដោយសារថា៖

  • ជាទូទៅអាយុជីវិតរបស់យើងគឺមិនទៀងទេ មិនមែនទាល់តែយើងចាស់ទើបស្លាប់ទេ។ 
  • ឪកាសស្លាប់គឺច្រើនជាងឪកាសនៅរស់ទៅទៀត - ការកើនឡើងនៃកំដៅផែនដី ធ្វើឪ្យមានគ្រោះមហន្តរាយកាន់តែច្រើន និងការរីករាលដាលនៃមេរោគផ្សេងៗ។ ដោយមានការវិនាសហិនហោចនៃធនធានធម្មជាតិ និងអសមភាពផ្នែកសេដ្ឋកិច្ច នាំឪ្យមានអំពើហិង្សាកាន់តែច្រើនឡើង។ អារម្មណ៍អស់សង្ឃឹមកើនឡើងមិនឈប់ នាំទៅរកការប្រើប្រាស់ថ្នាំហួសប្រមាណជាដើម។ល។
  • រូបរាងកាយរបស់យើងគឺផុយស្រួយខ្លាំងណាស់ - គ្រាន់តែមានឧបទ្ទវហេតុ ឬមានជម្ងឺតិចតួចក៏អាចធ្វើឪ្យយើងស្លាប់បានដែរ។ 

គ្មានកិច្ចអ្វីដែលអាចជួយឪ្យយើងស្លាប់ទៅដោយមានចិត្តស្ងប់និងគ្មានការសោកស្តាយទេ លើកលែងតែយើងចាប់យកនូវវិធានការណ៍ការពារដើម្បីបដិបត្តិធ្វើឪ្យកម្មកិរិយារបស់យើងកាន់តែល្អប្រសើរឡើងតែប៉ុណ្ណោះ។ ឧបមាថាយើងប្រឈមមុខនឹងក្តីស្លាប់របស់យើងឥឡូវនេះ៖

  • ទ្រព្យធនយើងមានទាំងប៉ុន្មានមិនអាចជួយយើងបានទេ - ចំនួនទឹកប្រាក់ដែលយើងមានទាំងប៉ុន្មានគឺគ្រាន់តែជាតួលេខនៅលើកញ្ចក់កុំព្យូទ័រតែប៉ុណ្ណោះ។ 
  • ញាតិមិត្តរបស់យើងគេមិនអាចជួយយើងបានទេ - យើងត្រូវតែចាកចេញពីពួកគេ ហើយប្រសិនបើពួកគេតួញយំនៅជុំវិញរូបយើងខណៈពេលដែលយើងស្លាប់ នោះបានសេចក្តីថាពួកគេកាន់តែធ្វើឪ្យយើងពិបាកចិត្តតែប៉ុណ្ណោះ។ 
  • ខ្លួនប្រាណរបស់យើងក៏មិនអាចជួយយើងបានដែរនៅពេលនោះ - បើទោះបីជារាងកាយរបស់យើងមានអារម្មណ៍ថាស្រួលយ៉ាងណាក្តី ពីការស្រកគីឡូទាំងអស់នោះក៏ដោយ? 

បើដូច្នេះយើងសម្រេចថា មានធុរៈតែមួយគត់តែមានអត្ថន័យខ្លឹមសារនៅក្នុងជីវិតរបស់យើង នោះគឺជាការចាប់យកនូវវិធានការណ៍ ដែលការពាររូបយើងកុំឪ្យមានការភ័យខ្លាចនិងភាពសោកស្តាយនៅខណៈពេលក្តីស្លាប់របស់យើងមកដល់។ 

សេចក្តីសង្ខេប

ការទទួលបានចំណេះដឹងអំពីក្តីស្លាប់ដែលចៀងមិនផុតនេះគឺមិនមែនដើម្បីធ្វើឪ្យយើងបាក់ទឹកចិត្ត ឬមានការភិតភ័យទេ។ កាលណាយើងដឹងថាពេលវេលាដែលនៅសេសសល់នៅក្នុងជីវិតគឺមានដែនកំណត់ ហើយគ្មានបុគ្គលណាម្នាក់អាចមកធានាថាវានឹងផុតរលត់ទៅវិញនៅពេលណានោះទេ នោះយើងនឹងមានកំលាំងចិត្តចាប់យកអត្ថប្រយោជន៍ឪ្យបានពេញលេញពីឪកាសនិងពេលវេលាទាំងអម្បាលមាណដែលយើងមានមិនខាន។ ដោយមានសតិរំលឹកដឹងចំពោះក្តីមរណៈជួយយើងឪ្យយកឈ្នះលើភាពខ្ជិលច្រអូស និងទម្លាប់ពន្យាពេលវេលាមិនបញ្ចប់កិច្ចអ្វីមួយ ដែលជាកត្តារារាំងរូបយើងពីការប្រព្រឹត្តអំពើកុសល ដើម្បីចៀងវាងរឿងអាក្រក់នានា កើតឡើងនៅក្នុងពេលអនាគត។ 

Top