គោលដៅ -- ធ្វើការឈ្វេងយល់អំពីសមាធិនៅក្នុងព្រះពុទ្ធសាសនាតាមបែបទំនៀមទីបេ សិក្សាស្វែងយល់អំពីរបៀបបដិបត្តិសមាធិ និងទទួលបាននូវការណែអំពីការបដិបត្តិ
អ្នកសិក្សា -- មានគ្រប់កំរិត និងគ្រប់អាយុ
វិធីសាស្រ្ត
- ការពន្យល់(អំពីបញ្ហា មូលហេតុ ការលើកឧទាហរណ៍ និងវិធីសាស្រ្ត)
- សមាធិ(ធ្វើការណែនាំដោយមានខ្លឹមសារសង្ខេបខ្លីៗសំខាន់ៗ)
- ការធ្វើការសង្ខេបសេចក្តី
ទីចាប់ផ្តើមបដិបត្តិ - នៅទីណាដែលស្ងាត់ និងស្អាតបាតមានរបៀបរៀបរយល្អ។
វេលាបដិបត្តិ - នៅពេលព្រឹកព្រលឹមមុននឹងចាប់ផ្តើមការងារផ្សេងៗ បើពេលព្រឹកមិនអំណោយផលចំពោះអ្នកទេ នោះអ្នកអាចបដិបត្តិនៅពេលយប់មុនពេលចូលដំណេកក៏បាន។
របៀបអង្គុយ - អង្គុយពែនភ្នេនលើកំរាលពូកសំរាប់អង្គុយសមាធិ កុំខ្ពស់ពេក កុំទាបពេក កុំទន់ពេក និងកុំរឹងពេក។ បើមិនមានកំរាលពូកសំរាប់អង្គុយសមាធិទេ ឬបើអ្នកមិនអាចអង្គុយពែនភ្នេនបានដោយប្រការណាមួយទេ អ្នកអាចអង្គុយលើកៅអីដោយតម្រងខ្នងអ្នកឳ្យត្រង់។ រក្សាខ្នងឳ្យត្រង់ និងដាក់ដៃទាំងពីរនៅលើភ្នេនរបស់អ្នក។ ប្រសើរបំផុតគឺត្រូវបើកភ្នែកព្រឹមៗ ដោយសំលឹងចុះក្រោមបន្តិច។
តើបដិបត្តិសមាធិញឺកញាប់ប៉ុណ្ណា - យ៉ាងហោចណាស់បដិបត្តិឲ្យបានមួយដងក្នុងមួយថ្ងៃ ពីរដងក៏បានបើអាចធ្វើទៅបានសំរាប់អ្នក(ពេលព្រឹកមុនធ្វើការ និងពេលយប់មុនចូលដំណេក) បដិបត្តិរៀងរាល់ថ្ងៃយ៉ាងហោចណាស់ឲ្យបានមួយសប្តាហ៍ បដិបត្តិតាមលំដាប់លំដោយនៃការណែនាំ ដែលបានរ៉ាយរ៉ាប់ពន្យល់នៅលើគេហទំព័រ។ អ្នកក៏អាចបដិបត្តិសារជាថ្មីឡើងវិញនៅពេលណាក៏បានតាមតែអ្នកត្រូវការ។
សំរាប់ការណែនាំបន្ថែម -
(សូមមើលលើលីងនៅទីនេះ៖ របៀបបដិបត្តិសមាធិ)